លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​សិក្សា​តាម​ប្រធានបទ

ការ​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌

ការ​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌

សូម​អាន ដើម​កំណើត ៣៧:២៣​-​២៨; ៣៩:១៧​-​២៣ ដើម្បី​រៀន​ពី​បទ​ពិសោធន៍​របស់​យ៉ូសែប​ស្ដី​អំពី​ការ​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌។

ចូរ​ពិចារណា​អំពី​បរិបទ។ ហេតុ​អ្វី​អ្នក​ឯ​ទៀត​បាន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​មក​លើ​យ៉ូសែប? (​ដក. ៣៧:៣​-​១១; ៣៩:១, ៦​-​១០​) តើ​យ៉ូសែប​ត្រូវ​ស៊ូ​ទ្រាំ​អំពើ​អយុត្តិធម៌​យូរ​ប៉ុណ្ណា? (​ដក. ៣៧:២; ៤១:៤៦​) ក្នុង​អំឡុង​ពេល​នោះ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ចំពោះ​យ៉ូសែប តែ​តើ​លោក​មិន​បាន​ធ្វើ​អ្វី?—ដក. ៣៩:២, ២១; w​២៣.០១ ទំ.១៧ វ.១៣

ចូរ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថែម​ទៀត។ គម្ពីរ​មិន​បាន​ចែង​ថា​យ៉ូសែប​និយាយ​ការ​ពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​ប្រពន្ធ​ប៉ូទីផា​ឡើយ។ តើ​បទ​គម្ពីរ​បន្ដ​បន្ទាប់​នេះ​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​វែក​ញែក​អំពី​មូលហេតុ​ដែល​យ៉ូសែប​ប្រហែល​ជា​បាន​សម្រេច​ចិត្ត​នៅ​ស្ងៀម ឬ​អំពី​មូលហេតុ​ដែល​យើង​មិន​គួរ​រំពឹង​ថា​ព័ត៌មាន​ទាំង​អស់​នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​យើង​ដឹង? (​សុភ. ២០:២; យ៉ូន. ២១:២៥; សកម្ម. ២១:៣៧​) តើ​គុណ​សម្បត្តិ​អ្វី​ខ្លះ​ប្រហែល​ជា​បាន​ជួយ​យ៉ូសែប​ឲ្យ​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌?—មីកា ៧:៧; លូក. ១៤:១១; យ៉ា. ១:២, ៣

ចូរ​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន។ សូម​សួរ​ខ្លួន​ដូច​ត​ទៅ​នេះ​៖