លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មនុស្សនៅគ្រប់ទីកន្លែងកំពុងរងទុក្ខដោយសារការស្អប់

មនុស្សនៅគ្រប់ទីកន្លែងកំពុងរងទុក្ខដោយសារការស្អប់

ការ​ស្អប់​ដែល​ប្រៀប​ដូច​ជា​រោគ​រាត​ត្បាត​កំពុង​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​នៅ​គ្រប់​ទី​កន្លែង។

សារ​ព័ត៌មាន​និង​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​មាន​ព័ត៌មាន​កាន់​តែ​ច្រើន​អំពី​ពាក្យ​សម្ដី ការ​ផ្ញើ​សំបុត្រ ការ​បង្ហោះ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​អំពី​ការ​ស្អប់​គ្នា។ ម្យ៉ាង​ទៀត សូម​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​ដែល​រាប់​មិន​អស់​ស្ដី​អំពី​ការ​រើសអើង ការ​វិនិច្ឆ័យ ការ​មើល​ងាយ ការ​ចំអក ការ​គំរាម​កំហែង និង​ការ​បំផ្លិច​បំផ្លាញ។ ការ​ស្អប់​មាន​នៅ​គ្រប់​ទី​កន្លែង!

ទស្សនាវដ្ដី​នេះ​នឹង​បង្ហាញ​ពី​របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា។ នេះ​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​ទេ តែ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ពិត​ប្រាកដ​និង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​ដែល​កំពុង​កើត​ឡើង​នៅ​ទូទាំង​ពិភព​លោក។