លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

៤ | យកឈ្នះការស្អប់ដោយទទួលជំនួយពីព្រះ

៤ | យកឈ្នះការស្អប់ដោយទទួលជំនួយពីព្រះ

សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:

​«​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​គឺ សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត ចិត្ត​អត់​ធ្មត់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូត​បូត ការ​ចេះ​ទប់​ចិត្ត​»។—កាឡាទី ៥:២២, ២៣

នេះ​មាន​ន័យ​ថា:

យើង​អាច​បំបាត់​ការ​ស្អប់​បាន ដោយ​មាន​ជំនួយ​ពី​ព្រះ។ ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​អាច​ជួយ​យើង​ឲ្យ​បង្កើត​គុណ​សម្បត្តិ​ផ្សេង​ៗ ដែល​យើង​ប្រហែល​ជា​មិន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង។ ជា​ជាង​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ខ្លួន​ដើម្បី​យក​ឈ្នះ​ការ​ស្អប់ គឺ​ជា​ការ​ល្អ​ដែល​យើង​ពឹង​ផ្អែក​លើ​ជំនួយ​ដែល​ព្រះ​ផ្ដល់​ឲ្យ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា​៖«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។ (​ភីលីព ៤:១៣) ដូច្នេះ​យើង​អាច​និយាយ​ថា​៖«​ជំនួយ​របស់​ខ្ញុំ​មក​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី​»។—ចម្រៀង​សរសើរ​ព្រះ ១២១:២

របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:

​«​ព្រះ​យេហូវ៉ា​បាន​ផ្លាស់​ប្ដូរ​ខ្ញុំ​ពី​មនុស្ស​ដែល​ឃោរ​ឃៅ​ទៅ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​»។—វ៉ាលដូ

អធិដ្ឋាន​ដោយ​ស្មោះ​ទៅ​ព្រះ​យេហូវ៉ា ដើម្បី​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ (​លូកា ១១:១៣​) សុំ​លោក​ឲ្យ​ជួយ​អ្នក​ចេះ​បង្ហាញ​គុណ​សម្បត្តិ​ល្អ​ៗ​ក្នុង​ជីវិត​រស់​នៅ​របស់​អ្នក។ រៀន​ពី​អ្វី​ដែល​គម្ពីរ​ចែង​ស្ដី​អំពី​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​អាច​យក​ឈ្នះ​ការ​ស្អប់​ដូច​ជា សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ​សាន្ត ចិត្ត​អត់​ធ្មត់ និង​ការ​ចេះ​ទប់​ចិត្ត។ សូម​ព្យាយាម​ស្វែង​រក​របៀប​ដែល​ជួយ​អ្នក​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ទាំង​នោះ​ក្នុង​ជីវិត​របស់​អ្នក។ ហើយ​សូម​សេព​គប់​ជា​មួយ​អស់​អ្នក​ដែល​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ទាំង​នោះ។ ពួក​គេ​ទាំង​នោះ​អាច​ជួយ​«​លើក​ទឹក​ចិត្ត​[​អ្នក​]​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»។—ហេប្រឺ ១០:២៤