អ្វីដែលខុសនិងអ្វីដែលត្រូវ៖ គម្ពីរមានការណែនាំដ៏គួរឲ្យទុកចិត្ត
យើងមិនអាចប្រាកដថា ការសម្រេចចិត្តរបស់យើងនឹងនាំឲ្យមានលទ្ធផលល្អដោយផ្អែកទៅលើអារម្មណ៍របស់យើង ឬអារម្មណ៍របស់អ្នកឯទៀតប៉ុណ្ណោះទេ។ គម្ពីរពន្យល់អំពីមូលហេតុ ហើយក៏ផ្ដល់ការណែនាំដែលជួយយើងឲ្យដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ដើម្បីយើងអាចមានជីវិតសប្បាយនិងស្កប់ចិត្ត។
ការណែនាំដែលយើងត្រូវការ
ក្នុងគម្ពីរ ព្រះយេហូវ៉ា a ពន្យល់ថាលោកមានបំណងឲ្យមនុស្សសុំការណែនាំពីលោក មិនមែនពឹងផ្អែកឬដឹកនាំខ្លួនឯងឡើយ។ (យេរេមា ១០:២៣) នេះជាមូលហេតុដែលលោកបានផ្ដល់ការណែនាំអំពីអ្វីដែលខុសនិងអ្វីដែលត្រូវដល់យើងតាមរយៈគម្ពីរ។ លោកស្រឡាញ់មនុស្សហើយលោកមិនចង់ឲ្យយើងធ្វើការសម្រេចចិត្តមិនល្អ ដែលនាំឲ្យយើងឈឺចាប់និងមានជីវិតពិបាកឡើយ។ (ការបំភ្លឺច្បាប់ ៥:២៩; យ៉ូហានទី១ ៤:៨) ជាងនេះទៅទៀត ក្នុងនាមជាអ្នកបង្កើតរបស់យើង លោកមានប្រាជ្ញានិងការយល់ដឹង ដើម្បីផ្ដល់ការណែនាំដ៏ល្អបំផុតដែលយើងត្រូវការស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ (ចម្រៀងសរសើរព្រះ ១០០:៣; ១០៤:២៤) ក៏ប៉ុន្តែ ព្រះមិនដែលបង្ខំមនុស្សឲ្យរស់នៅស្របតាមខ្នាតតម្រារបស់លោកឡើយ។
ដើមកំណើត ១:២៨, ២៩; ២:៨, ១៥) លោកក៏បានផ្ដល់ឲ្យពួកគេនូវការណែនាំដ៏ងាយស្រួលខ្លះដែលលោកចង់ឲ្យពួកគេធ្វើតាម។ ប៉ុន្តែលោកអនុញ្ញាតឲ្យពួកគេសម្រេចចិត្តដោយខ្លួនឯង ថាពួកគេនឹងធ្វើតាមការណែនាំទាំងនោះឬយ៉ាងណា។ (ដើមកំណើត ២:៩, ១៦, ១៧) គួរឲ្យស្ដាយ អាដាមនិងអេវ៉ាបានសម្រេចចិត្តធ្វើតាមខ្នាតតម្រារបស់ពួកគេ ជាជាងធ្វើតាមខ្នាតតម្រារបស់ព្រះ។ (ដើមកំណើត ៣:៦) តើអ្វីជាលទ្ធផល? តើមនុស្សមានសុភមង្គលជាងទេពេលពួកគេសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ? អត់ទេ។ ប្រវត្តិសាស្ត្របានបង្ហាញថា ការមិនអើពើនឹងខ្នាតតម្រារបស់ព្រះ មិននាំឲ្យមានសន្តិភាពនិងសុភមង្គលជាយូរអង្វែងឡើយ។—អ្នកទូន្មាន ៨:៩
ព្រះយេហូវ៉ាបានឲ្យបុរសនិងស្ត្រីដំបូងគឺអាដាមនិងអេវ៉ា នូវអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីឲ្យពួកគេមានជីវិតដ៏សប្បាយរីករាយ។ (គម្ពីរផ្ដល់ការណែនាំដែលយើងត្រូវការដើម្បីជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ មិនថាយើងមកពីមជ្ឈដ្ឋានណាក៏ដោយ។ (ធីម៉ូថេទី២ ៣:១៦, ១៧; សូមមើលប្រអប់« សៀវភៅមួយសម្រាប់មនុស្សទាំងអស់») សូមពិចារណាអំពីរបៀបដែលគម្ពីរជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។
សូមរៀនថែមទៀតអំពីមូលហេតុដែលគម្ពីរបានត្រូវហៅថា«បណ្ដាំរបស់ព្រះ»។ (ថែស្សាឡូនិចទី១ ២:១៣) សូមទស្សនាវីដេអូតើអ្នកណាជាអ្នកនិពន្ធគម្ពីរបរិសុទ្ធ? នៅគេហទំព័រjw.org។
គម្ពីរបង្ហាញការណែនាំពីព្រះ
គម្ពីរប្រាប់យើងអំពីទំនាក់ទំនងរបស់ព្រះជាមួយមនុស្សតាំងពីដើមដំបូងមក។ ព័ត៌មានក្នុងគម្ពីរជួយយើងឲ្យយល់អំពីទស្សនៈរបស់ព្រះស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ អ្វីដែលជួយយើងឲ្យទទួលប្រយោជន៍និងអ្វីដែលនាំឲ្យយើងមានគ្រោះថ្នាក់។ (ចម្រៀងសរសើរព្រះ ១៩:៧, ១១) យើងរៀនអំពីគោលការណ៍ដែលមិនចេះហួសសម័យដែលជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងជីវិតប្រចាំថ្ងៃរបស់យើងស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។
ជាឧទាហរណ៍ សូមពិចារណាអំពីយោបល់មួយនៅសុភាសិត ១៣:២០ ដែលចែងថា៖ «អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ តែអ្នកដែលសេពគប់មនុស្សល្ងីល្ងើនឹងជួបបញ្ហា»។ គោលការណ៍នេះមិនគ្រាន់តែមានប្រយោជន៍នៅសម័យបុរាណប៉ុណ្ណោះទេ តែក៏នៅតែមានប្រយោជន៍សម្រាប់យើងនៅសព្វថ្ងៃនេះដែរ។ គម្ពីរពោរពេញទៅដោយគោលការណ៍ជាច្រើនទៀតដូចគោលការណ៍ខាងលើនេះ ជាគោលការណ៍ដែលមានតម្លៃហើយអាចជួយយើងបាន។ សូមមើលប្រអប់« គម្ពីរមានការណែនាំដែលមិនចេះហួសសម័យ»។
ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា‹តើតាមរបៀបណាខ្ញុំអាចប្រាកដថាការណែនាំក្នុងគម្ពីរអាចជួយខ្ញុំនៅសព្វថ្ងៃនេះ?›។ អត្ថបទបន្ទាប់នឹងពិចារណាអំពីបទពិសោធន៍ពិតខ្លះៗដែលបញ្ជាក់អំពីចំណុចនេះ។
a យេហូវ៉ាជានាមផ្ទាល់របស់ព្រះ។—ចម្រៀងសរសើរព្រះ ៨៣:១៨