លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិភព​លោក​ពោរ​ពេញ​ដោយ​ទុក្ខ​វេទនា ប៉ុន្ដែ​តើ​ព្រះ​ជា​ដើម​ហេតុ​ឬ?

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ឬ?

តើ​លោក​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • មែន

  • មិន​មែន​ទេ

  • ប្រហែល

គម្ពីរ​រៀប​រាប់​ថា

​«​កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្តា ទ្រង់​ប្រព្រឹត្ដ​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ​»​! (​យ៉ូប ៣៤:១០​) ព្រះ​មិន​មែន​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់ និង​ទុក្ខ​វេទនា​ដែល​យើង​ឃើញ​ក្នុង​ពិភព​លោក​នេះ​ទេ។

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • មេ​កំណាច​សាថាន​«​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»។ សាថាន​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា។—យ៉ូហាន ១៤:៣០

  • ជា​រឿយ​ៗ ទុក្ខ​វេទនា​និង​អំពើ​អាក្រក់​គឺ​មក​ពី​ការ​សម្រេច​ចិត្ដ​មិន​ល្អ​របស់​មនុស្ស។—យ៉ាកុប ១:១៤, ១៥

តើ​ទុក្ខ​វេទនា​នឹង​មាន​រហូត​ឬ?

អ្នក​ខ្លះ​ជឿ​ថា បើ​មនុស្សជាតិ​ព្យាយាម​សហការ​គ្នា នោះ​ពួក​គេ​អាច​បំបាត់​ទុក្ខ​វេទនា​បាន។ រីឯ​អ្នក​ខ្លះ​ទៀត​គិត​ថា មិន​អាច​ទៅ​រួច​ទេ​ដែល​ស្ថានភាព​ពិភព​លោក​អាច​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ដល់​កម្រិត​នោះ។ តើ​លោក​អ្នក​គិត​យ៉ាង​ណា?

គម្ពីរ​រៀប​រាប់​ថា

ព្រះ​នឹង​បំបាត់​ទុក្ខ​វេទនា។ ​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៣, ៤

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?