លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេលជីវិតពិបាកស៊ូទ្រាំ

ពេលជីវិតពិបាកស៊ូទ្រាំ

ពេល​យើង​គ្មាន​បញ្ហា​សោះ ជីវិត​គឺ​សប្បាយ​រីករាយ​ខ្លាំង​ណាស់។ ប៉ុន្តែ ចុះ​បើ​ស្ថានភាព​ណា​មួយ​ធ្វើ​ឲ្យ​ជីវិត​យើង​ពិបាក​ស៊ូ​ទ្រាំ?

ជា​ឧទាហរណ៍ នៅ​សហរដ្ឋ​អាម៉េរិក សាលី *ដែល​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដោយ​សារ​ព្យុះ​សង្ឃរា ពន្យល់​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​អាច​ទ្រាំ​បាន​យូរ​ប៉ុណ្ណា​ទេ។ អស់​ជា​ច្រើន​ថ្ងៃ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ទ្រាំ​ត​ទៅ​ទៀត​លែង​បាន​ហើយ​»។

ចុះ​យ៉ាង​ណា​បើ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់? ចានអ៊ិស​នៅ​ប្រទេស​អូស្ត្រាលី​និយាយ​ថា​៖ ​«​ពេល​កូន​ប្រុស​ទាំង​ពីរ​របស់​ខ្ញុំ​ស្លាប់ ជីវិត​ខ្ញុំ​ប្រៀប​ដូច​ជា​កែវ​ដែល​បែក​ខ្ទេច​ខ្ទី ហើយ​ខំ​ប្រមូល​ដាក់​ភ្ជាប់​គ្នា​វិញ។ ខ្ញុំ​អង្វរ​ព្រះ​ថា​៖ ‹ព្រះ​អើយ ចិត្ត​របស់​ខ្ញុំ​ខ្ទេច​ខ្ទាំ​អស់​ហើយ! សូម​ឲ្យ​ខ្ញុំ​ដេក​លក់​រហូត​ទៅ! ខ្ញុំ​មិន​ចង់​ភ្ញាក់​ទេ›​»។

រីឯ​ដានីយ៉ែល​វិញ គាត់​ឈឺ​ចិត្ត​ក្រៃ​លែង​ពេល​ប្រពន្ធ​របស់​គាត់​មិន​ស្មោះ​ត្រង់។ គាត់​ពន្យល់​ថា​៖ ​«​ពេល​ប្រពន្ធ​ខ្ញុំ​បាន​សារភាព​ថា​នាង​មិន​ស្មោះ​ត្រង់ នោះ​គឺ​ប្រៀប​ដូច​ជា​យក​កាំបិត​មក​ចាក់​ទម្លុះ​បេះ​ដូង​របស់​ខ្ញុំ។ ខ្ញុំ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ​អស់​ប៉ុន្មាន​ខែ​»។

ទស្សនាវដ្ដី​ប៉ម​យាម​លេខ​នេះ​នឹង​រៀប​រាប់​អំពី​មូលហេតុ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចង់​បន្ត​រស់​នៅ​ទោះ​ជា​ពេល . . .

ដូច្នេះ ដំបូង​តើ​យើង​អាច​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច​ពេល​ជួប​មហន្តរាយ?

^ ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​បន្ត​បន្ទាប់​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។