«លោករមែងគិតអំពីអ្នករាល់គ្នា»
ទោះបើមនុស្សនៅជុំវិញអ្នកប្រហែលជាធ្វើឲ្យអ្នកខកចិត្តក៏ដោយ មានបុគ្គលម្នាក់ដែលនឹងមិនដែលធ្វើឲ្យអ្នកខកចិត្តឬបោះបង់អ្នកឡើយ។ តើបុគ្គលនោះជាអ្នកណា?
ស្ដេចដាវីឌនៅសម័យបុរាណបាននិយាយថា៖ «ទោះជាឪពុកម្ដាយបោះបង់ចោលខ្ញុំក្ដី ព្រះយេហូវ៉ានឹងទទួលយកខ្ញុំ»។—ចម្រៀងសរសើរព្រះ ២៧:១០
ព្រះយេហូវ៉ាជា «បិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង លោកសម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»។—កូរិនថូសទី២ ១:៣, ៤
«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៧
ដើម្បីរៀនថែមទៀតថាព្រះចង់ជួយអ្នក សូមមើលមេរៀនទី០៨ក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។ អ្នកអាចថតចម្លងដោយឥតគិតថ្លៃនៅwww.pr418.com/km