លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកធ្លាប់ឆ្ងល់ឬទេ?

តើលោកអ្នកធ្លាប់ឆ្ងល់ឬទេ?
  • បើ​ព្រះ​ស្រឡាញ់​យើង ហេតុ​អ្វី​លោក​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​និង​ទុក្ខ​វេទនា​យូរ​ម្ល៉េះ?

  • តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ក្នុង​ពិភព​លោក​នេះ?

  • តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​រាជាណាចក្រ​ព្រះ​នឹង​ក្លាយ​ជា​ការ​ពិត?

  • តើ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ក្នុង​ជីវិត​នៅ​ឥឡូវ​នេះ​ឬ​ទេ?

ដោយ​សារ​អ្នក​បង្កើត​ស្រឡាញ់​យើង លោក​បាន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​និង​សំណួរ​ជា​ច្រើន​ទៀត។ ដើម្បី​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ សូម​ចូល​ទៅ​គេហទំព័រ www.pr418.com/km ដែល​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​គម្ពីរ។

ក្នុង​គេហទំព័រ​នោះ អ្នក​នឹង​ឃើញ​សកម្មភាព អត្ថបទ ឯកសារ​ជា​សំឡេង វីដេអូ បទ​សម្ភាសន៍ និង​សៀវភៅ​ផ្សេង​ៗ​ជា​ច្រើន ព្រម​ទាំង​គម្ពីរ។ អ្វី​ទាំង​នេះ​គឺ​ឥត​គិត​ថ្លៃ និង​គ្មាន​ល័ក្ខខ័ណ្ឌ។