ការណែនាំដ៏ឈ្លាសវៃដើម្បីមានសុភមង្គលក្នុងជីវិត
«ទោះជាខ្ញុំមានអារម្មណ៍កើតទុក្ខពេលឃើញរឿងអាក្រក់កើតឡើងនៅក្នុងពិភពលោកដូចជា សង្គ្រាម ភាពក្រីក្រ ជំងឺ និងអំពើហិង្សាលើកុមារក៏ដោយ ក៏ខ្ញុំនៅតែមានសេចក្ដីសង្ឃឹម»។—រ៉ានី *
រ៉ានីបានរកឃើញសុភមង្គលពិតប្រាកដពេលគាត់រៀនអំពីអ្នកបង្កើតរបស់យើង គឺជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត និងជាប្រភពនៃប្រាជ្ញាដ៏ពិត។ កាលដែលលោកអ្នកអានអត្ថបទបន្តបន្ទាប់នេះ លោកអ្នកនឹងឃើញរបៀបដែលសេចក្ដីបង្រៀនរបស់លោកអាចជួយលោកអ្នកឲ្យ . . .
មានសុភមង្គលក្នុងក្រុមគ្រួសារ
មានទំនាក់ទំនងល្អជាមួយអ្នកឯទៀត
ចេះស្កប់ចិត្ត
យល់ពីមូលហេតុដែលយើងរងទុក្ខវេទនានិងស្លាប់
មានសេចក្ដីសង្ឃឹមពិតប្រាកដចំពោះអនាគត
ស្គាល់អ្នកបង្កើតរបស់យើង ហើយទៅជាមិត្តភក្តិរបស់លោក
លោកអ្នកក៏នឹងរៀនថាអ្នកបង្កើតរបស់យើងផ្ដល់ការណែនាំដ៏ឈ្លាសវៃ មិនសម្រាប់តែមនុស្សមួយចំនួនតូចប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អស់អ្នកដែលខំប្រឹងស្វែងរកការណែនាំនោះ។
^ វគ្គ 2 ឈ្មោះនៅក្នុងទស្សនាវដ្ដីនេះបានត្រូវផ្លាស់ប្ដូរ។