ពាក្យផ្ដើម
គន្លឹះ១២យ៉ាងសម្រាប់ក្រុមគ្រួសារ
យើងច្រើនតែឮអំពីការពិបាកផ្សេងៗក្នុងក្រុមគ្រួសារ។ ប៉ុន្តែ តើមានអ្វីដែលនាំឲ្យក្រុមគ្រួសារទទួលជោគជ័យឬទេ?
រវាងឆ្នាំ១៩៩០ដល់២០១៥ នៅសហរដ្ឋអាម៉េរិក ការលែងលះរបស់អ្នកដែលមានអាយុជាង៥០ឆ្នាំបានកើនឡើងទ្វេដង ហើយអ្នកដែលមានអាយុជាង៦៥ឆ្នាំបានកើនឡើងបីដង។
ឪពុកម្ដាយភាន់ច្រឡំដោយសារអ្នកជំនាញខ្លះបានជូនយោបល់ថាឲ្យសរសើរកូនជារឿយៗ តែអ្នកជំនាញខ្លះទៀតជឿថាត្រូវប្រព្រឹត្តចំពោះកូនដោយម៉ឺងម៉ាត់។
យុវវ័យគ្មានចំណេះដែលពួកគេត្រូវការដើម្បីទទួលជោគជ័យពេលពួកគេទៅជាមនុស្សធំពេញវ័យ។
ទោះជាយ៉ាងនេះក្ដី ការពិតគឺ . . .
អាពាហ៍ពិពាហ៍អាចមានសុភមង្គលនិងគង់វង្សបាន។
ឪពុកម្ដាយអាចរៀនវិធីប្រដៅកូនដោយសេចក្ដីស្រឡាញ់។
យុវវ័យអាចមានចំណេះដែលពួកគេត្រូវការពេលដែលពួកគេទៅជាមនុស្សធំពេញវ័យ។
តើតាមរបៀបណា? ទស្សនាវដ្ដីភ្ញាក់រឭក!លេខនេះនឹងពិចារណាអំពីគន្លឹះ១២យ៉ាងដើម្បីជួយក្រុមគ្រួសារឲ្យទទួលជោគជ័យ។