សៀវភៅពីសម័យបុរាណសម្រាប់ជីវិតនៅសម័យទំនើប
មនុស្សជាច្រើននិយាយថា គម្ពីរគឺជាសៀវភៅបរិសុទ្ធមួយ។ ក៏ប៉ុន្តែ គម្ពីរមិនគ្រាន់តែជាសៀវភៅបរិសុទ្ធមួយដែលប្រាប់អំពីរបៀបដែលយើងអាចគោរពប្រណិប័តន៍ព្រះប៉ុណ្ណោះទេ។ តែគម្ពីរមានការណែនាំដើម្បីជួយឲ្យយើងទទួលប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ។
ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលមនុស្សខ្លះបានទទួលប្រយោជន៍ពីការអានគម្ពីរ និងការអនុវត្តតាមការណែនាំពីគម្ពីរក្នុងជីវិតរបស់ពួកគេ។
ហ្វីអូណានិយាយថា៖ «ខ្ញុំមានជីវិតស្ងប់ជាង។ របៀបគិតគូរនិងអារម្មណ៍របស់ខ្ញុំគឺល្អ ហើយខ្ញុំសប្បាយចិត្តជាង»។
នីកូនិយាយថា៖ «ដោយសិក្សាគម្ពីរ ខ្ញុំមានគោលបំណងក្នុងជីវិត និងជីវិតមានន័យខ្លឹមសារ»។
អេនទ្រូនិយាយថា៖ «ជីវិតខ្ញុំបានផ្លាស់ប្ដូរល្អជាងឆ្ងាយណាស់។ ឥឡូវខ្ញុំមានជីវិតសាមញ្ញជាង ហើយចំណាយពេលច្រើនជាងជាមួយក្រុមគ្រួសារខ្ញុំ»។
មានបទពិសោធន៍ជាច្រើនឯទៀតដូចនេះដែរ។ មនុស្សនៅទូទាំងពិភពលោកបានទទួលស្គាល់ថាគម្ពីរមានការណែនាំដែលមានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ។
សូមពិចារណាអំពីរបៀបដែលគម្ពីរអាចជួយមនុស្សឲ្យមានជីវិតល្អប្រសើរជាងខាង . . .
សុខភាព
អារម្មណ៍
ជីវិតគ្រួសារនិងមិត្តភាព
ការចាត់ចែងលុយកាក់
ចំណងមិត្តភាពជាមួយព្រះ
អត្ថបទបន្តបន្ទាប់នឹងបង្ហាញយើងនូវរបៀបដែលគម្ពីរមិនគ្រាន់តែជាសៀវភៅបរិសុទ្ធប៉ុណ្ណោះទេ តែក៏ជាសៀវភៅមួយដែលនាំឲ្យអ្នកទទួលប្រយោជន៍ក្នុងជីវិតដែរ។