កុំចូលកន្លែងគ្រោះថ្នាក់!
កុំចូលកន្លែងគ្រោះថ្នាក់!
កិច្ចការនៃអ្នកស្រាវជ្រាវភ្នំភ្លើងគឺជាការពិនិត្យហើយថ្លឹងថ្លែងពីទីសំអាងទាំងប៉ុន្មាន រួចព្រមានអំពីការផ្ទុះភ្នំភ្លើងដែលនឹងជិតមកដល់។ (ក្រោយពីភ្នំហ្វូចិនបានផ្ទុះហើយ ពួកប៉ូលិសត្រូវតែឃាត់មិនឲ្យមនុស្សចូលទីកន្លែងគ្រោះថ្នាក់នោះឡើយ)។ ស្រដៀងគ្នាដែរ សិស្សព្រះគម្ពីរពិនិត្យទីសម្គាល់នៃ«បំផុតកល្ប» ហើយព្រមានអ្នកដទៃអំពីគ្រោះថ្នាក់ដែលជិតមកដល់នោះ។—ម៉ាថាយ ២៤:៣
ក្នុងព្រះគម្ពីរជំពូកដដែលនៃការព្រមានអំពីមហន្តរាយទូទាំងផែនដីដែលជិតមកដល់ នោះយើងអាចអានការពិពណ៌នាពីការផ្ដើមនូវព្រឹត្ដិការណ៍ទាំងនេះ៖ «ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ។ . . . ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ។ . . . ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:៧-១៤
យើងមិនចាំបាច់ជាអ្នកពិនិត្យសារពត៌មានដើម្បីយល់ដឹងពីការសម្រេចនៃទំនាយនេះនៅពេលថ្មីៗឡើយ។ ជាពិសេស តាំងពីឆ្នាំ១៩១៤យើងបានពិសោធការសម្រេចនោះ។ សតវត្សនេះបានមានសង្គ្រាមលោកទាំងពីរលើក សង្គ្រាមស៊ីវិលជាច្រើន សង្គ្រាមតាមតំបន់ ហើយការប្រយុទ្ធគ្នារវាងពូជសាសន៍និងរវាងសាសនាផ្សេងៗ។ មនុស្សលោកបានរងទុក្ខដោយការខ្វះខាតម្ហូបអាហារដែលជាលទ្ធផលពីសង្គ្រាមបែបនេះ ថែមនឹងការខ្វះខាតដោយព្រោះមហន្តរាយធម្មជាតិ។ ជីវិតរបស់មនុស្សជាច្រើននាក់ត្រូវលេបបំបាត់ដោយគ្រោះរញ្ជួយដី។ ក្រុមសាសនាដែលមានអ្នកដឹកនាំដ៏គួរសង្ស័យ និងសមាជិកដែលកាន់លទ្ធិហួសហេតុបានលេចឡើង។ «ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង»បានបំបែរមនុស្សចេញពីការបង្ហាញសេចក្ដីស្រឡាញ់ ហើយការរាក់ទាក់គ្នាលែងជាការធម្មតាទៀតហើយ។
កិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក ដែលជាទិដ្ឋភាពមួយទៀតនៃទីសម្គាល់ នោះពិតជាកំពុងតែត្រូវសម្រេច។ សូមបើកមើលក្របទស្សនាវដ្ដីនេះ ហើយអ្នកនឹងកត់សម្គាល់ពាក្យថា«ប្រកាសព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា» ត្រូវផ្សំនឹងចំណងជើង។ ទស្សនាវដ្ដីប៉មយាម ដែលត្រូវបោះពុម្ពជា១៣២ភាសានិងមានចំនួនចែកចាយជាង២២លានក្បាល គឺជាឧបករណ៍ដ៏ធំសំរាប់អស់អ្នកដែលធីម៉ូថេទី២ ៣:១-៥; ពេត្រុសទី២ ៣:៣, ៤; វិវរណៈ ៦:១-៨
ផ្សព្វផ្សាយ«ដំណឹងល្អនេះ ដែលសម្ដែងពីនគរ»ទូទាំងពិភពលោក។ ដំណឹងល្អនោះរួមបញ្ចូលសារដែលអ្នកបង្កើតនៃសកលលោក ជាព្រះយេហូវ៉ា បានរៀបចំឡើងនូវព្រះរាជាណាចក្រនៅស្ថានសួគ៌ដែលនឹងបំផ្លិចបំផ្លាញរបបដ៏អាក្រក់នេះហើយនាំមកនូវសួនមនោរម្យនៅលើផែនដី។ ប្រាកដហើយ ទីសម្គាល់ដែលថាបន្ដិចទៀតព្រះនឹងចាត់វិធានការ នោះគឺឃើញជាក់ស្តែងឥឡូវហើយ និងបញ្ជាក់ថាជីវិតនៃមនុស្សក្នុងរបបនេះគឺគំរាមកំហែងដោយគ្រោះថ្នាក់។—ប្រៀបមើលថ្ងៃដ៏គួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា
តើអ្វីនឹងកើតឡើង នៅពេលដែលគ្រាសំរាប់ការជំនុំជំរះរបស់ព្រះយេហូវ៉ាបានមកដល់ហើយនោះ? សូមស្ដាប់ការពិពណ៌នាដ៏រស់រវើករបស់ទ្រង់ អំពីអ្វីដែលនឹងកើតឡើង៖ «អញនឹងសំដែងការអស្ចារ្យនៅលើមេឃ ហើយនៅផែនដីផង គឺជាឈាម នឹងភ្លើង ហើយនឹងកំសួលផ្សែង ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់»។—យ៉ូអែល ២:៣០, ៣១
ថ្ងៃនោះដ៏គួរស្ញែងខ្លាចនិងដែលបំផ្លិចបំផ្លាញជាងការផ្ទុះភ្នំភ្លើងឬក៏រញ្ជួយដី គឺជិតមកដល់ហើយ។ ព្យាការីសេផានាប្រាប់ថា៖ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ . . . ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ អើ ទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅក្នុងស្រុក»។ ទោះបី«ប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា» មានវិធីរួចរស់ពីថ្ងៃដ៏គួរស្ញែងខ្លាចនោះ។—សេផានា ១:១៤-១៨
សេផានាបានពន្យល់ពីរបៀបរួចរស់ដោយថា៖ «មុនកំណត់ដែលត្រូវសម្រេចតាមច្បាប់ គឺមុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អើ មុនដែលថ្ងៃមកដល់ ក្នុងកាលដែលសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អស់អ្នករាបសានៅផែនដី . . . ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុក នៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង»។ (សេផានា ២:២, ៣) យើងអាចត្រូវការពារដោយការ‹ស្វែងរកព្រះយេហូវ៉ា ស្វែងរកសេចក្ដីសុចរិត ស្វែងរកសេចក្ដីសុភាព›។ សព្វថ្ងៃនេះ តើអ្នកណាដែលកំពុងតែស្វែងរកព្រះយេហូវ៉ា?
អ្នកប្រាកដជាដឹងថាបន្ទូល«ព្រះយេហូវ៉ា» គឺជាប់ទាក់ទងជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ាដោយព្រោះការផ្សព្វផ្សាយរបស់គេ។ អ្នកប្រហែលជាបានទទួលទស្សនាវដ្ដីនេះពីស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់។ ពួកគេត្រូវស្គាល់ជាពលរដ្ឋដែលកាន់តាមគោលការណ៍សីលធម៌ ហើយមានរបៀបរស់នៅដ៏ស្មោះត្រង់។ ពួកគេត្រូវលើកទឹកចិត្តឲ្យបំពាក់«បុគ្គលិកលក្ខណៈថ្មី» ដែលរួមបញ្ចូលការបណ្ដុះបណ្ដាលចិត្តសុភាព។ (កូល៉ុស ៣:៨-១០, ព.ថ.) គេសារភាពថា នេះគឺជាលទ្ធផលពីការអប់រំដោយអង្គការដ៏មើលឃើញរបស់ព្រះយេហូវ៉ា តំណាងតាមតំបន់ដោយក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងផែនដី។ ត្រូវហើយ អ្នកអាចពឹងជ្រកជាមួយនឹង‹ពួកបងប្អូន›ទាំងអស់ ក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក។—ពេត្រុសទី១ ៥:៩
ចូរពឹងជ្រកឥឡូវនេះ
ដើម្បីពឹងជ្រកគឺដោយការស្វែងរកព្រះយេហូវ៉ា នោះយើងត្រូវតែជាមិត្តសំឡាញ់របស់ទ្រង់។ តើនេះរួមបញ្ចូលអ្វី? ព្រះគម្ពីរឆ្លើយថា៖ «តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។ (យ៉ាកុប ៤:៤) ដើម្បីជាមិត្តរបស់ព្រះ យើងត្រូវតែបំបាត់ចោលនូវការដាក់ចិត្តទៅលើពិភពលោកបច្ចុប្បន្នដ៏អាក្រក់នេះ ដែលត្រូវសម្គាល់ដោយអាកប្បកិរិយាបះបោរនឹងព្រះ។
ព្រះគម្ពីរដាស់តឿនថា៖ «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្ដី ដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៥-១៧) សព្វថ្ងៃ មនុស្សភាគច្រើនត្រូវជំរុញដោយសេចក្ដីប៉ងប្រាថ្នានៃសាច់ឈាម ដូចជាចំណង់ខ្លាំងហួសហេតុខាងកាម ការតាមរកយ៉ាងលោភលន់នូវលុយ ហើយការប្រើអំណាចដើម្បីរំលោភលើសិទ្ធិគេ។ ក៏ប៉ុន្តែ ដើម្បីនៅខាងព្រះយេហូវ៉ា មនុស្សម្នាក់ត្រូវតែឈ្នះលើតណ្ហាបែបនេះ។—កូល៉ុស ៣:៥-៨
អ្នកប្រហែលជាធ្លាប់អានទស្សនាវដ្ដីម្ដងម្កាល ហើយអ្នកប្រហែលជាយល់ព្រមនឹងការអនុវត្តនូវទំនាយព្រះគម្ពីរ។ ក៏ប៉ុន្តែ អ្នកប្រហែលជាស្ទាក់ស្ទើរដោយយកជំហានសេពគប់ជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ បើសិនជាយើងប្រឈមនឹងមហន្តរាយមួយ តើការឮការព្រមានប៉ុណ្ណោះគឺគ្រប់គ្រាន់ទេ? ដូចយើងបានឃើញពីឧទាហរណ៍នៃការផ្ទុះភ្នំហ្វូចិននោះ យើងត្រូវតែធ្វើតាមការព្រមាន។ ចូរចាំថា អ្នកកាសែតយ៉ាងតិចបំផុត១៥នាក់និងអ្នកថតរូបដែលបានតាំងចិត្តចង់បានពត៌មានមុនគេ បានបាត់បង់ជីវិត។ តាមពិត អ្នកថតម្នាក់បានស្លាប់ទាំងមានម្រាមដៃកំពុងតែចុចម៉ាស៊ីនថតទៀតផង។ អ្នកស្រាវជ្រាវភ្នំភ្លើងម្នាក់បាននិយាយថា៖ «បើសិនជាខ្ញុំត្រូវតែស្លាប់ ខ្ញុំចង់ស្លាប់នៅជាយភ្នំភ្លើងមួយ» ហើយគាត់បានបាត់បង់ជីវិតសមស្របនឹងចំណង់គាត់មែន។ ពួកគេទាំងអស់បានថ្វាយខ្លួនចំពោះកិច្ចការនិងគោលបំណងរបស់ខ្លួន។ ក៏ប៉ុន្តែ ពួកគេបានបង់ថ្លៃជាជីវិតរបស់ខ្លួន ជាតម្លៃនៃការមិនស្ដាប់តាមការព្រមាន។
មនុស្សជាច្រើននាក់សព្វថ្ងៃនេះ ឮដំណឹងអំពីការសម្រេចរបស់ព្រះដើម្បីបំផ្លាញចោលរបបដ៏អាក្រក់ជួរជាតិនេះ ហើយគេធ្វើការវិនិច្ឆ័យដល់កំរិតមួយអំពីភាពពិតប្រាកដនៃការព្រមាននេះ។ គេប្រហែលជាវែកញែកថា‹ថ្ងៃនោះប្រហែលជានឹងមកជាយថាហេតុ ប៉ុន្តែមិនមែនថ្ងៃនេះទេ›។ គេបណ្ដាក់ថ្ងៃរបស់ព្រះយេហូវ៉ាទៅថ្ងៃក្រោយ ដើម្បីមិនបំបែរអារម្មណ៍គេពីអ្វីដែលគេគិតថាគឺសំខាន់ជាងឥឡូវនេះ។
បារូកធ្លាប់មានបញ្ហាអ៊ីចឹងដែរ។ ជាស្មៀនរបស់ព្យាការីពីបុរាណយេរេមា នោះបារូកបានព្រមានពួកជនជាតិអ៊ីស្រាអែលយ៉ាងក្លាហានអំពីសេចក្ដីវិនាសដែលជិតមកដល់។ ក៏ប៉ុន្តែ គឺមានពេលមួយដែលគាត់បានធុញនឹងកិច្ចការរបស់គាត់។ ភ្លាមនោះព្រះយេហូវ៉ាបានកែតម្រង់គាត់ ដោយមានបន្ទូលថា៖ «តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ កុំឡើយ»។ មិនថានោះគឺទ្រព្យសម្បត្ដិ ភាពធំដុំ ឬក៏ភាពធូរធារក៏ដោយ បារូកមិនត្រូវ‹ស្វែងរកការយ៉ាងធំសំរាប់ខ្លួនគាត់ទេ›។ គាត់ត្រូវតែចាប់អារម្មណ៍ទៅលើការតែមួយ គឺជាការធ្វើតាមព្រះហឫទ័យរបស់ព្រះ ដើម្បីជួយមនុស្សឈរនៅខាងទ្រង់។ ជាលទ្ធផល គាត់នឹងទទួល‹ជីវិតគាត់ . . . ទុកជារំពា›។ (យេរេមា ៤៥:១-៥) ដោយន័យធៀប នោះជាជាង‹ស្វែងរកការយ៉ាងធំសំរាប់ខ្លួនយើង› យើងគួរស្វែងរកព្រះយេហូវ៉ា ដែលអាចនាំទៅដល់ការសង្គ្រោះជីវិតរបស់យើង។
នៅភ្នំហ្វូចិន ពួកប៉ូលិសនិងអ្នកពន្លត់អគ្គីភ័យដែលស្ម័គ្រចិត្តជាង១២នាក់ កំពុងតែធ្វើការនៅពេលដែលកំអែលភ្នំភ្លើងដ៏ក្ដៅក្រៃលែងនោះបានហូរធ្លាក់មកលើគេ។ គេបានខំជួយនិងការពារមនុស្សដែលជិតរងគ្រោះថ្នាក់។ គេប្រៀបដូចជាមនុស្សប្រុសស្រីដែលមានគោលបំណងល្អ ដែលរវល់ក្នុងការធ្វើឲ្យលោកីយ៍នេះល្អឡើងវិញ។ ទោះបីអ្វីដែលជំរុញគេគឺថ្លៃថ្នូរក៏ដោយ «របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន»។ (សាស្ដា ១:១៥) របបដ៏វៀចនេះមិនអាចត្រូវតម្រង់វិញបានទេ។ តើគឺសមហេតុផលទេ ដែលមនុស្សម្នាក់ធ្វើឲ្យខ្លួនជា«មិត្រសំឡាញ់នឹងលោកីយ» ដោយខំប្រឹងសង្គ្រោះរបបទូទាំងពិភពលោកមួយដែលព្រះបានតាំងព្រះទ័យបំផ្លាញចោលនោះ?
ក្រោយពីអ្នកបានគេចចេញ កុំមកវិញ
ការគេចចេញពីរបបដ៏ជិតរងគ្រោះថ្នាក់គឺផ្សេងពីការនៅក្រោមការថែរក្សាដែលការពារនៃ«ពួកបងប្អូន»ទាំងអស់។ (ពេត្រុសទី១ ២:១៧) កុំឲ្យយើងភ្លេចពីកសិករដែលបានត្រឡប់ទៅមើលវាលរបស់ខ្លួនដែលនៅជិតភ្នំហ្វូចិន ក្រោយពីបានគេចចេញ។ ទំនងជាគេខ្វល់ខ្វាយចង់បានជីវិត«ធម្មតា»វិញដែលគេធ្លាប់មាន។ ក៏ប៉ុន្តែ អ្នកទទួលស្គាល់ថា ការសម្រេចរបស់គេឲ្យត្រឡប់ទៅវិញគឺមិនត្រូវទេ។ ប្រហែលជាមិនមែនជាលើកទីមួយដែលគេបានចូលក្នុងកន្លែងគ្រោះថ្នាក់។ ប្រហែលជាគេបានចូលទីកន្លែងគ្រោះថ្នាក់អស់មួយរយៈដោយគ្មានអ្វីកើតឡើងទេ។ ពេលក្រោយ ប្រហែលជាគេនៅយូរជាង ហើយនៅតែគ្មានអ្វីកើតឡើងទៀត។ ទំនងជាមិនយូរក្រោយមក គេមានទម្លាប់ចូលទីកន្លែងគ្រោះថ្នាក់ហើយបានមានចិត្តក្លាហាននៅយូរ នៅឯកន្លែងដែលត្រូវគំរាមកំហែងដោយគ្រោះថ្នាក់។
ព្រះយេស៊ូបានសំដៅទៅស្ថានភាពស្រដៀងគ្នាដែរ ដែលនឹងកើតឡើងនៅ«ទីបំផុតកល្ប»។ ទ្រង់បានមានបន្ទូលថា៖ «ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»។—ម៉ាថាយ ២៤:៣, ៣៨, ៣៩
សូមកត់សម្គាល់ថា ព្រះយេស៊ូបានស្តីពីការស៊ីផឹក និងរៀបការប្ដីប្រពន្ធ។ ការទាំងនោះមិនខុសចំពោះព្រះយេហូវ៉ាទេ។ ដូច្នេះតើមានបញ្ហាអ្វី? មនុស្សនៅសម័យលោកណូអេ«ឥតបានដឹងខ្លួនឡើយ» រស់នៅធម្មតាគិតតែអំពីទម្លាប់ធម្មតារបស់ខ្លួន។ ក្នុងគ្រាអាសន្ន មនុស្សម្នាក់មិនអាចរស់នៅ«ធម្មតា»ទេ។ កូរិនថូសទី១ ៧:៣១) អ្នកប្រហែលជាអាចចេញពីទីកន្លែងសុវត្ថិភាពខាងវិញ្ញាណ ហើយត្រឡប់មកវិញដោយគ្មានរបួសហើយគ្មានអ្នកណាដឹងទេ។ ក៏ប៉ុន្តែ នេះទំនងជានឹងធ្វើឲ្យអ្នកហ៊ានត្រឡប់ទៅលោកីយ៍ម្ដងទៀត ហើយនៅយូរជាងលើកមុន។ មិនយូរក្រោយមក អាកប្បកិរិយានឹងសម្ដែងថា៖«ទីបញ្ចប់នឹងមិនមកថ្ងៃនេះទេ»។
ក្រោយពីអ្នកបានគេចចេញ ឬក៏ញែកខ្លួនចេញពីលោកីយ៍បច្ចុប្បន្នដែលជិតហិនវិនាសនេះ អ្នកត្រូវតែតយុទ្ធប្រឆាំងនឹងចំណង់ណាដែលចង់ត្រឡប់ទៅក្នុងការឆ្លៀតយកប្រយោជន៍អ្វីក៏ដោយដែលអាចត្រូវទទួលបាន។ (ម្ល៉ោះហើយ គិតអំពីអ្នកបើកឡានតាក់ស៊ីបីនាក់នោះ ដែលបានបាត់បង់ជីវិតរបស់គេពេលរង់ចាំអ្នកកាសែតនិងអ្នកថតរូប ពេលដែលកំអែលភ្នំភ្លើងបានហូរចុះតាមជម្រាលភ្នំ។ អ្នកខ្លះនៅសព្វថ្ងៃនេះប្រហែលជាទៅជាមួយអ្នកដទៃដែលបានហ៊ានចូលក្នុងលោកីយ៍។ ដោយហេតុណាក៏ដោយ គឺជាក់ច្បាស់ដែលការបញ្ចុះបញ្ចូលឲ្យចូលទៅក្នុងលោកីយ៍វិញ គឺមិនសមនឹងប្រថុយទេ។
ជនរងគ្រោះថ្នាក់ក្នុងការផ្ទុះភ្នំភ្លើងនៅភ្នំហ្វូចិន បានឆ្លងព្រំដែនសុវត្ថិភាពហើយចូលក្នុងទីកន្លែងគ្រោះថ្នាក់។ ទោះបីគេបានយល់ថាភ្នំនឹងផ្ទុះនៅថ្ងៃមួយ គ្មានអ្នកណាគិតថានឹងផ្ទុះនៅថ្ងៃនោះទេ។ ដោយមើលទីសម្គាល់នៃទីបញ្ចប់របស់របបនេះ មនុស្សជាច្រើនយល់ថាថ្ងៃនៃព្រះយេហូវ៉ានឹងកើតឡើងនៅពេលមួយ ប៉ុន្តែប្រហែលជាមិនជិតមកដល់ទេ។ អ្នកខ្លះក៏មានអារម្មណ៍ថាថ្ងៃនោះ មិនអាចជា«សព្វថ្ងៃនេះ»ទេ។ អាកប្បកិរិយាបែបនេះ គឺពិតជាប្រថុយជីវិតមែន។
សាវ័កពេត្រុសបានព្រមានថា«ថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់»។ យើងត្រូវតែចាំយាមយ៉ាងប្រុងប្រយ័ត្នទាំង«ទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់»ហើយ«មានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន»។ (ពេត្រុសទី២ ៣:១០-១៤) ក្រោយពីការបំផ្លាញនៃរបបបច្ចុប្បន្នដ៏អាក្រក់ជួរជាតិនេះ ផែនដីមនោរម្យមួយនៅក្រោមព្រះរាជាណាចក្ររបស់ព្រះនឹងស្ថិតនៅខាងមុខ។ កុំឲ្យយើងមានចំណង់ប្រថុយចូលក្នុងតំបន់គ្រោះថ្នាក់ សំរាប់ហេតុណាមួយដែលគំនិតយើងចាប់ផ្ដើមដោះសា ពីព្រោះថ្ងៃដែលយើងចូលក្នុងលោកីយ៍វិញអាចជាថ្ងៃនៃព្រះយេហូវ៉ា។
ចូរពឹងជ្រកជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ា ហើយនៅជាមួយនឹងគេ។
[រូបភាពនៅទំព័រ៧]
ចូរពឹងជ្រកជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ា ហើយនៅជាមួយនឹងគេ
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៤]
Iwasa/Sipa Press