ការតយុទ្ធនឹងការពុករលួយ ដោយប្រើដាវខាងវិញ្ញាណ
ការតយុទ្ធនឹងការពុករលួយ ដោយប្រើដាវខាងវិញ្ញាណ
«ព្រមទាំងប្រដាប់ខ្លួនដោយចរិយាសម្បត្ដិថ្មី ដែលបានត្រូវបង្កើតមកតាមបំណងព្រះហឫទ័យព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដនោះ»។—អេភេសូរ ៤:២៤, ព.ថ.
នៅទីខ្ពស់បំផុត ចក្រភពរ៉ូម នោះវាគឺជារដ្ឋាភិបាលល្អបំផុតដែលធ្លាប់មានក្នុងប្រវត្ដិសាស្ត្រពិភពលោក។ ច្បាប់រ៉ូមបានមានប្រសិទ្ធិភាពល្អបំផុត ដែលនោះនៅតែជាច្បាប់របស់ប្រទេសជាច្រើន។ ក៏ប៉ុន្តែ ទោះបីរ៉ូមមានសមត្ថផលអស្ចារ្យយ៉ាងណាក៏ដោយ នោះទាហានរបស់វាមិនអាចឈ្នះសត្រូវមួយដែលប្រកបដោយគ្រោះថ្នាក់ នេះគឺការពុករលួយ។ នៅទីបំផុត ការពុករលួយបានធ្វើឲ្យរ៉ូមរលំយ៉ាងរហ័សរហួន។
សាវ័កប៉ុលគឺជាមនុស្សម្នាក់ដែលបានរងទុក្ខលំបាកនៅក្រោមអំណាចរបស់មន្ត្រីរ៉ូមដ៏ពុករលួយ។ អភិបាលរ៉ូមឈ្មោះលោកភេលីច ដែលបានចោទសួរប៉ុល លោកបានទទួលស្គាល់ថាប៉ុលគ្មានទោសទេ។ ក៏ប៉ុន្តែ លោកភេលីច ដែលជាអភិបាលដ៏ពុករលួយជាងគេនៅសម័យនោះ បានពន្យារពេលការជំនុំជំរះក្ដីរបស់ប៉ុល ដោយសង្ឃឹមថា ប៉ុលនឹងឲ្យលុយដើម្បីធានាការរំដោះរបស់គាត់។—កិច្ចការ ២៤:២២-២៦
ជាជាងសូកលុយឲ្យភេលីច នោះប៉ុលបាននិយាយត្រង់ៗជាមួយលោកអំពី«សេចក្ដីសុចរិត សេចក្ដីដឹងខ្នាត»។ ភេលីចមិនបានប្រែការប្រព្រឹត្តរបស់លោក ហើយប៉ុលបាននៅជាប់គុកជាជាងខិតខំគេចពីដំណើរការផ្លូវច្បាប់ដោយការសូកសំណូក។ គាត់បានផ្សព្វផ្សាយសារមួយអំពីសេចក្ដីពិតនិងការស្មោះត្រង់ ហើយគាត់បានរស់នៅសមស្របនឹងសារនោះ។ គាត់បានសរសេរទៅកាន់គ្រីស្ទានសាសន៍យូដាថា៖ «យើងខ្ញុំជឿជាក់ថា យើងខ្ញុំមានបញ្ញាហេព្រើរ ១៣:១៨
ចិត្តជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់»។—ការសម្រេចបែបនេះ គឺខុសគ្នាស្រឡះពីសីលធម៌នៅសម័យនោះ។ ប្អូនប្រុសរបស់ភេលីច ឈ្មោះប៉ាឡាស គឺជាបុរសដែលមានបំផុតនៅសម័យបុរាណនោះ។ ភោគទ្រព្យរបស់គាត់ត្រូវគិតបូកសរុបជា៤៥លានដុល្លារ និងច្រើនតែត្រូវប្រមូលដោយការទទួលសំណូកនិងការកំហែងយកប្រាក់។ ក៏ប៉ុន្តែ ទ្រព្យសម្បត្ដិរបស់គាត់ក្លាយទៅជាឥតសំខាន់ បើសិនជាប្រៀបធៀបនឹងរាប់រយកោដិដុល្លារ ដែលអ្នកគ្រប់គ្រងខ្លះនៅសតវត្សទី២០បានដាក់លាក់ក្នុងគណនីសម្ងាត់។ ច្បាស់ហើយ មានតែអ្នកកញ្ឆោតទេដែលនឹងជឿថា រដ្ឋាភិបាលសព្វថ្ងៃនេះបានឈ្នះក្នុងការតយុទ្ធប្រឆាំងនឹងការពុករលួយ។
ដោយព្រោះការពុករលួយបាននៅជាប់ជាយូរយារមកហើយអ៊ីចឹង តើយើងត្រូវសន្មតថាការពុករលួយគ្រាន់តែជាផ្នែកមួយនៃលក្ខណៈមនុស្សជាតិ? ឬក៏ តើមានវិធីទប់ទល់នឹងការពុករលួយ?
ការពុករលួយអាចត្រូវទប់ទល់ដូចម្ដេច?
ជំហានទីមួយដ៏ជាក់ស្តែងក្នុងការទប់ទល់ការពុករលួយ គឺការទទួលស្គាល់ថា ការពុករលួយចេះតែបំផ្លិចបំផ្លាញនិងជាខុសឆ្គង ដោយព្រោះការពុករលួយជាប្រយោជន៍ដល់អ្នកគ្មានគោលការណ៍និងជាគ្រោះថ្នាក់ដល់អ្នកឯទៀត។ ការជឿនលឿនមួយកំរិតពិតជាបានកើតឡើងចំពោះរឿងនេះ។ រដ្ឋលេខាធិការរងនៃសហរដ្ឋអាមេរិកឈ្មោះ ចេម ហ្វូលី បាននិយាយថា៖ «យើងទាំងអស់គ្នាទទួលស្គាល់ថា ការសូកនឹងទទួលសំណូកនាំឲ្យខូចខាតច្រើនណាស់។ ការសូកនិងទទួលសំណូកបំផ្លាញនូវការគ្រប់គ្រងល្អ ធ្វើឲ្យខូចប្រយោជន៍ដល់ប្រសិទ្ធិភាពនិងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច បង្ខូចជំនួញ និងធ្វើទុក្ខដល់ពលរដ្ឋទូទាំងពិភពលោក»។ មនុស្សជាច្រើនប្រហែលជានឹងយល់ស្របជាមួយគាត់។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៧ ៣៤ប្រទេសបានចុះហត្ថលេខា«ការសន្មតិផ្នែកការពុករលួយ»មួយ ដែលត្រូវរៀបចំដើម្បី«មានឥទ្ធិពលខ្លាំងទៅលើការតយុទ្ធដ៏ទូទាំងផែនដីប្រឆាំងនឹងការពុករលួយ»។ ការសន្មតិនោះ «រាប់ជាបទឧក្រិដ្ឋនូវការស្នើ សន្យា ឬក៏សូកសំណូកដល់មន្ត្រីសាធារណៈបរទេស ដើម្បីទទួលឬក៏រក្សាអង្គីការពាណិជ្ជកម្មអន្តរជាតិ»។
ក៏ប៉ុន្តែ ការសូកសំណូកដើម្បីរកបានអង្គីការពាណិជ្ជកម្មនៅប្រទេសផ្សេងៗ គ្រាន់តែជាផ្នែកតូចមួយនៃការពុករលួយទេ។ ការបំបាត់នូវការពុករលួយគ្រប់បែបយ៉ាងតែម្ដង តម្រូវឲ្យមានជំហានមួយទៀតដែលពិបាកជាងឆ្ងាយណាស់ ដែលជាការប្រែចិត្តឬក៏បើនិយាយចំៗការប្រែនូវចិត្តជាច្រើន។ មនុស្សនៅគ្រប់ទិសទីត្រូវរៀនឲ្យចេះស្អប់ការសូកនិងទទួលសំណូកហើយការពុករលួយ ទើបការពុករលួយនឹងលែងមានតទៅទៀត។ ដើម្បីសម្រេចគោលបំណងនេះ នោះទស្សនាវដ្ដីញូវវីកបានប្រាប់ថា មនុស្សខ្លះមានគិតថារដ្ឋាភិបាលទាំងឡាយគួរ«លើកទឹកចិត្តឲ្យមានការរក្សាគោលការណ៍សីលធម៌ស៊ីវិល»។ អង្គការភាពមើលធ្លុះអន្តរជាតិ ដែលជាក្រុមបញ្ចុះបញ្ចូលសភាមួយដើម្បីតយុទ្ធនឹងការពុករលួយ ក៏អនុសាសថាអ្នកគាំទ្រគួរ«សាបព្រោះ‹ពូជនៃភក្ដីភាព›»នៅកន្លែងធ្វើការ។
ការតយុទ្ធនឹងការពុករលួយគឺជាការតយុទ្ធផ្នែកសីលធម៌ ដែលមិនអាចត្រូវឈ្នះតាមរយៈច្បាប់ឬក៏«ដាវ»នៃការពិន័យពីច្បាប់ប៉ុណ្ណោះទេ។ (រ៉ូម ១៣:៤, ៥) ពូជនៃគុណធម៌និងភក្ដីភាពត្រូវព្រោះក្នុងចិត្តមនុស្សជាចាំបាច់។ នេះអាចត្រូវសម្រេចយ៉ាងល្អបំផុតដោយប្រើនូវអ្វីមួយដែលសាវ័កប៉ុលបានពណ៌នាជា«ដាវរបស់ព្រះវិញ្ញាណ» ជាព្រះបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។—អេភេសូរ ៦:១៧
ព្រះគម្ពីរផ្ដន្ទាទោសការពុករលួយ
ហេតុអ្វីបានជាប៉ុលបានបដិសេធមិនព្រមគាំទ្រការពុករលួយនោះ? ពីព្រោះគាត់ចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ ដែល«ទ្រង់មិនដែលយោគយល់ខាងអ្នកណាសោះ ក៏មិនទទួលសំណូកផង»។ (ចោទិយកថា ១០:១៧) ម្យ៉ាងវិញទៀត ប៉ុលច្បាស់ជានឹកចាំនូវក្រិត្យវិន័យជាក់លាក់ក្នុងវិន័យរបស់លោកម៉ូសេ ដែលថា៖ «មិនត្រូវលំអៀងចិត្តទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកជាការនាំឲ្យបំបិទភ្នែកអ្នកប្រាជ្ញ ហើយក៏បង្ខូចពាក្យសំដីរបស់មនុស្សសុចរិតផង»។ (ចោទិយកថា ១៦:១៩) ស្តេចដាវិឌក៏បានយល់ដឹងថា ព្រះយេហូវ៉ាស្អប់ការពុករលួយ ហើយទ្រង់បានសូមព្រះមិនរាប់ទ្រង់ក្នុងចំណោមអ្នកបាបដែល«ដៃស្ដាំរបស់គេពេញដោយសំណូក»។—ទំនុកដំកើង ២៦:១០
អ្នកដែលថ្វាយបង្គំព្រះយ៉ាងស្មោះស្ម័គ្រក៏មានហេតុថែមទៀតឲ្យបដិសេធការពុករលួយ។ ស្តេចសាឡូម៉ូនបានសរសេរថា៖ «ដោយសារសេចក្ដីយុត្ដិធម៌ នោះស្តេចរមែងតាំងប្រទេសឲ្យមាំមួន តែស្តេចណាដែលលោភចង់បានសំណូក នោះធ្វើឲ្យស្រុកវិនាសវិញ»។ (សុភាសិត ២៩:៤ គម្ពីរកំណែថ្មីអន្តរជាតិ) ជាពិសេស បើសិនជាចាប់ពីមន្ត្រីឋានៈខ្ពស់បំផុតចុះអនុវត្តយុត្ដិធម៌ នោះនាំឲ្យមានថិរភាព រីឯការពុករលួយវិញ នោះនាំឲ្យប្រទេសចុះក្រ។ គួរឲ្យចាប់អារម្មណ៍ ដែលទស្សនាវដ្ដីញូវវីកបានបញ្ជាក់ថា៖ «ក្នុងរបបមួយដែលមនុស្សទាំងអស់គ្នាចង់បានចំណេញពីការពុករលួយនិងចេះរកយកចំណេញនោះ សេដ្ឋកិច្ចអាចខូចខ្ទេចខ្ទីទាំងស្រុង»។
ទំនុកដំកើង ៧៣:៣, ១៣) ព្រះដ៏ជាអ្នកបង្កើតរបស់យើងដែលបានបង្កើតយើងឲ្យមានសេចក្ដីប៉ងប្រាថ្នាពីកំណើតសំរាប់យុត្ដិធម៌ ទ្រង់ក៏ត្រូវគេធ្វើបាបដែរ។ នៅអតីតកាល ព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ដើម្បីបំបាត់ចោលនូវការពុករលួយឥតលាក់លៀម។ ជាឧទាហរណ៍ ទ្រង់បានមានបន្ទូលប្រាប់យ៉ាងត្រង់ៗដល់អ្នករស់នៅទីក្រុងយេរូសាឡិមថា ទ្រង់នឹងប្រគល់គេដល់ពួកសត្រូវរបស់គេ។
សូម្បីតែពេលសេដ្ឋកិច្ចមិនត្រូវកំទេចចោលទាំងស្រុងក៏ដោយ អស់អ្នកដែលស្រឡាញ់យុត្ដិធម៌មានចិត្តមួម៉ៅពេលការពុករលួយចេះតែលូតលាស់ដោយគ្មានការទប់ទល់។ (តាមរយៈព្យាការីរបស់ទ្រង់ឈ្មោះមីកា នោះព្រះបានមានបន្ទូលថា៖ «ឱពួកជាប្រមុខនៃវង្សយ៉ាកុប នឹងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែល ជាពួកអ្នកដែលខ្ពើមសេចក្ដីយុត្ដិធម៌ ហើយធ្វើឲ្យសេចក្ដីត្រឹមត្រូវប្រែប្រួលទៅអើយ ចូរស្ដាប់សេចក្ដីនេះចុះ។ ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ . . . ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចំការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ»។ ការពុករលួយបានបំផ្លាញសហគមន៍អ៊ីស្រាអែល ដូចវាបានធ្វើឲ្យរ៉ូមឱនថយប៉ុន្មានសតវត្សក្រោយមក។ ជាការសម្រេចយ៉ាងពិតត្រង់តាមការព្រមានរបស់ព្រះ នោះប្រមាណមួយសតវត្សក្រោយមីកាបានសរសេរពាក្យនោះ ទីក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលទទេ។—មីកា ៣:៩, ១១, ១២
ក៏ប៉ុន្តែ គ្មាននរណាម្នាក់ឬក៏សាសន៍ណាដែលចាំបាច់ពុករលួយទេ។ ព្រះលើកទឹកចិត្តមនុស្សអាក្រក់ឲ្យឈប់ការរស់នៅដ៏អាក្រក់របស់គេហើយប្រែគំនិតរបស់គេវិញ។ (អេសាយ ៥៥:៧) ទ្រង់ចង់ឲ្យយើងម្នាក់ៗដកចេញនូវសេចក្ដីលោភនិងចិត្តដ៏មិនគិតតែប្រយោជន៍ខ្លួននិងដកចេញការពុករលួយនិងសេចក្ដីសុចរិតវិញ។ «អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដ៏បង្កើតខ្លួនមក តែអ្នកណាដែលមេត្ដាដល់មនុស្សកំសត់ទុគ៌ត នោះជាអ្នកលើកដំកើងទ្រង់វិញ»។—សុភាសិត ១៤:៣១
ការតយុទ្ធយ៉ាងជោគជ័យនឹងការពុករលួយដោយប្រើសេចក្ដីពិតព្រះគម្ពីរ
តើអ្វីទៅដែលអាចជំរុញចិត្តមនុស្សម្នាក់ឲ្យកែប្រែអ៊ីចឹង? គឺជាឥទ្ធិពលដដែលដែលបានជំរុញប៉ុលឲ្យបដិសេធការរស់នៅផារិស៊ីម្នាក់ ហើយទៅជាអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទយ៉ាងខ្លាំង។ គាត់បានសរសេរថា៖ «ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង»។ (ហេព្រើរ ៤:១២) សព្វថ្ងៃនេះ សេចក្ដីពិតពីព្រះគម្ពីរនៅបង្កឲ្យមានភាពស្មោះត្រង់ សូម្បីតែក្នុងចំណោមអ្នកដែលធ្លាប់ជាប់ជិតនឹងការពុករលួយ។ សូមពិចារណាឧទាហរណ៍មួយ។
អ័លេក្សានត្រុសពីអឺរ៉ុបខាងកើត បានចូលជាមួយក្រុមមួយដែលគំរាមកំហែងយកប្រាក់និងសំណូក។ * គាត់ពន្យល់ថា៖ «មុខងាររបស់ខ្ញុំបានជាការកំហែងយកប្រាក់ការពារពីពាណិជ្ជករដ៏មាន។ ក្រោយពាណិជ្ជករម្នាក់បានទុកចិត្តនឹងខ្ញុំហើយ សមាជិកទៀតក្នុងក្រុមយើងបានគំរាមកំហែងអំពើឃោរឃៅ។ ខណនោះ ខ្ញុំបានស្នើដោះស្រាយបញ្ហានោះ ដោយយកតម្លៃឈ្នួលថ្លៃ។ ‹អតិថិជន›របស់ខ្ញុំបានអរគុណខ្ញុំដែលខ្ញុំបានជួយដោះស្រាយបញ្ហារបស់គេ ដោយមិនដឹងថាតាមពិតខ្ញុំជាអ្នកបណ្ដាលឲ្យមានបញ្ហានោះ។ ទោះបីប្រហែលជាមើលទៅដូចជាប្លែកក៏ដោយ នេះជាផ្នែកមួយដែលខ្ញុំធ្លាប់ចូលចិត្តក្នុងកិច្ចការនោះ។
«ខ្ញុំក៏បានស្រឡាញ់លុយនឹងការរំភើបដែលការរស់នៅបែបនេះបានផ្ដល់ឲ្យខ្ញុំ។ ខ្ញុំបានបើកបរឡានថ្លៃៗមួយ រស់នៅក្នុងផ្ទះស្អាត ហើយខ្ញុំក៏មានលុយដើម្បីទិញអ្វីក៏ដោយដែលខ្ញុំចង់បាន។ មនុស្សធ្លាប់ខ្លាចនឹងខ្ញុំ និងនេះបាននាំឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនមានអំណាច។ ខ្ញុំធ្លាប់មានអារម្មណ៍ថា ខ្ញុំគឺអបរាជ័យ និងមិនចាំបាច់គោរពច្បាប់ទេ។ បញ្ហាណាដែលខ្ញុំមានជាមួយប៉ូលិស អាចត្រូវដោះស្រាយដោយមេធាវីម្នាក់ដ៏ជំនាញដែលរមែងមានរបៀបជៀសប្រព័ន្ធច្បាប់ ឬក៏ដោយការសូកសំណូកដល់អ្នកដែលមានអំណាច។
«ក៏ប៉ុន្តែ កម្រមានភក្ដីភាពក្នុងចំណោមអ្នកដែលរកស៊ីផ្លូវតាមការពុករលួយ។ សមាជិកមួយក្នុងក្រុមយើងចាប់ផ្ដើមស្អប់ខ្ញុំ ហើយក្រុមខ្ញុំលែងពេញចិត្តនឹងខ្ញុំទៀត។ ត្រង់នោះ ខ្ញុំបានបាត់បង់ឡានដ៏ល្អ លុយ និងសង្សាររបស់ខ្ញុំដែលចូលចិត្តតែរបស់ថ្លៃៗ។ ខ្ញុំក៏ត្រូវគេវាយទាត់យ៉ាងខ្លាំងទៀត។ ការកែប្រែដ៏ផ្ទុយនេះបានធ្វើឲ្យខ្ញុំគិតយ៉ាងជ្រៅជ្រះអំពីគោលបំណងនៃជីវិត។
«ប៉ុន្មានខែមុននេះ ម្ដាយខ្ញុំបានទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា ហើយខ្ញុំចាប់ផ្ដើមអានប្រកាសនវត្ថុរបស់គេ។ បទនៅសុភាសិត ៤:១៤, ១៥ បានធ្វើឲ្យខ្ញុំគិត។ ‹កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ដែរ ចូរជៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត›។ បទបែបនេះបាននាំឲ្យខ្ញុំជឿជាក់ថា អ្នកដែលចង់រស់នៅខុសច្បាប់អ៊ីចឹង គ្មានអនាគតពិតប្រាកដទេ។ ខ្ញុំបានចាប់ផ្ដើមអធិស្ឋានទូលព្រះយេហូវ៉ា និងសូមទ្រង់ណែនាំខ្ញុំឲ្យដើរតាមផ្លូវល្អ។ ខ្ញុំបានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ហើយនៅទីបំផុត ខ្ញុំបានថ្វាយខ្លួនដល់ព្រះ។ ខ្ញុំបានរស់នៅស្មោះត្រង់តាំងតែពីពេលនោះមក។
ទំនុកដំកើង ៣៧:៣ ដែលប្រាប់ថា៖ ‹ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះអ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត›»។
«ពិតមែន ការរស់នៅស្មោះត្រង់អ៊ីចឹងមានន័យថាខ្ញុំទទួលលុយតិចជាងឆ្ងាយណាស់។ ក៏ប៉ុន្តែ ឥឡូវខ្ញុំមានអារម្មណ៍ថាខ្ញុំមានអនាគតល្អនិងជីវិតរបស់ខ្ញុំមានន័យពិតប្រាកដ។ ខ្ញុំទទួលស្គាល់ថា ជីវិតខ្ញុំពីមុនទាំងចំណេញច្រើនដែលធ្លាប់មាននោះ គឺប្រៀបដូចជាផ្ទះមួយដែលធ្វើពីស្លឹកបៀជិតនឹងរលំ។ ពីមុន មនសិការរបស់ខ្ញុំមិនចេះឈឺចាប់ទេ។ ដោយសារតែខ្ញុំសិក្សាព្រះគម្ពីរ នោះមនសិការខ្ញុំធ្វើប្រតិកម្មរៀងរាល់ដងដែលខ្ញុំជិតចង់ធ្វើមិនស្មោះត្រង់ សូម្បីតែក្នុងរឿងតូចតាច។ ខ្ញុំកំពុងតែខិតខំរស់នៅឲ្យសមស្របតាម«អ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ»
ដូចអ័លេក្សានត្រុសបានរកឃើញ នោះសេចក្ដីពិតព្រះគម្ពីរអាចជំរុញមនុស្សម្នាក់ឲ្យឈ្នះលើការពុករលួយ។ គាត់បានធ្វើការកែប្រែសមស្របនឹងអ្វីសាវ័កប៉ុលបាននិយាយក្នុងសំបុត្ររបស់គាត់ទៅកាន់ពួកអេភេសូរថា៖ «ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ ដែលតែងតែខូចទៅ តាមសេចក្ដីប៉ងប្រាថ្នារបស់សេចក្ដីឆបោកចោលចេញ ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ។ ដូច្នេះ ដែលបានដោះសេចក្ដីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្ដីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង»។ (អេភេសូរ ៤:២២-២៥, ២៨) អនាគតមនុស្សលោកអាស្រ័យនឹងការកែប្រែបែបនេះ។
បើសិនជាគ្មានគ្រឿងទប់ទល់ នោះសេចក្ដីលោភនិងការពុករលួយអាចបង្ខូចផែនដី ដូចជាវាបានជួយក្នុងការបំផ្លាញនូវចក្រភពរ៉ូម។ ក៏ប៉ុន្តែ គួរឲ្យសប្បាយមែន ដែលព្រះដ៏ជាអ្នកបង្កើតមនុស្សជាតិគ្មានបំណងឲ្យបញ្ហាទាំងនេះត្រូវដោះស្រាយដោយចៃដន្យទេ។ ទ្រង់បានសម្រេចព្រះទ័យ«បំផ្លាញពួកអ្នក ដែលបង្ខូចផែនដី»។ (វិវរណៈ ១១:១៨) ហើយព្រះយេហូវ៉ាសន្យាចំពោះអស់អ្នកដែលមានចំណង់ចង់ទទួលពិភពលោកមួយដែលគ្មានការពុករលួយថា បន្ដិចទៀត នឹងមាន«ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។—ពេត្រុសទី២ ៣:១៣
ពិតមែន សព្វថ្ងៃនេះ ការរស់នៅសមស្របនឹងគោលការណ៍ស្មោះត្រង់គឺមិនស្រួលទេ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាធានាយើងថា នៅទីបំផុត«បុរសដែលលោភរមែងនាំឲ្យគ្រួសារខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ»។ * (សុភាសិត ១៥:២៧ កំណែថ្មីអន្តរជាតិ) ដោយការបដិសេធការពុករលួយឥឡូវ យើងបង្ហាញចិត្តស្មោះរបស់យើងពេលយើងអធិស្ឋានថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:១០
ពេលយើងរង់ចាំព្រះរាជាណាចក្រចាត់វិធានការ យើងម្នាក់ៗអាច‹សាបព្រោះដោយសុចរិត›ដោយការបដិសេធមិនព្រមគាំទ្រឬក៏ធ្វើការពុករលួយ។ (ហូសេ ១០:១២) បើសិនជាយើងធ្វើអ៊ីចឹង នោះជីវិតរបស់យើងនឹងជាភស្តុតាងពីឥទ្ធិពលនៃបន្ទូលរបស់ព្រះ។ ដាវជាព្រះវិញ្ញាណអាចឈ្នះលើការពុករលួយ។
[កំណត់សម្គាល់]
^ ឈ្មោះរបស់គាត់បានត្រូវផ្លាស់ប្ដូរ។
^ ពិតមែន មានភាពខុសគ្នារវាងសំណូកនិងលុយទឹកតែ។ សំណូកត្រូវជូនដើម្បីបង្ការយុត្ដិធម៌ឬក៏សំរាប់គោលបំណងផ្សេងទៀតដែលមិនទៀតត្រង់ រីឯលុយទឹកតែវិញត្រូវជូនដើម្បីបង្ហាញការអបអរសំរាប់កិច្ចបំរើមួយ។ នេះត្រូវពន្យល់ក្នុង«សំនួរពីពួកអ្នកអាន» ក្នុងទស្សនាវដ្ដីប៉មយាម ពីខែតុលា ថ្ងៃទី១ ឆ្នាំ១៩៨៦។ (ភាសាអង់គ្លេស)
[រូបភាពនៅទំព័រ៧]
ដោយជំនួយពីព្រះគម្ពីរ យើងអាចបណ្ដុះបណ្ដាល«បុគ្គលិកលក្ខណៈថ្មី» ហើយបដិសេធការពុករលួយ