លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«គំរូមួយដែលបញ្ជាក់ពីសាមគ្គីភាព»

«គំរូមួយដែលបញ្ជាក់ពីសាមគ្គីភាព»

«គំរូ​មួយ​ដែល​បញ្ជាក់​ពី​សាមគ្គីភាព»

សេចក្ដី​នៅ​ខាង​លើ​នេះ​ជា​ចំណង​ជើង​នៃ​អត្ថបទ​មួយ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​កាសែត​មួយ​នៅ​ទី​ក្រុង អ៊ីនដែអាទូបា រដ្ឋ​សាវប៉ោឡូ ប្រទេស​ប្រេស៊ីល។ តើ​អ្នក​ណា​បាន​ផ្ដល់​គំរូ​នោះ? អ្នក​សរសេរ​នោះ​បាន​ពន្យល់​ថា៖ «គឺ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​មាន​គម្រោង​កសាង​វិហារ ឬ​ក៏​សាល​ប្រជុំ​ថ្មី​មួយ​ដែល​គេ​ត្រូវ​ហៅ​ជា‹សាល​ព្រះ​រាជាណាចក្រ›។ ពួក​គេ​កំពុង​តែ​ផ្ដល់​នូវ​គំរូ​មួយ​ដ៏​វិជ្ជមាន​ថែម​ទាំង​ពិត​ប្រាកដ​ខាង​ការ​សហការ​គ្នា ដែល​អ្នក​ឯ​ទៀត​ត្រូវ​តែ​ទទួល​ស្គាល់»។

សាមគ្គីភាព​ក្នុង​ចំណោម​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ឃើញ​ជាក់​ស្តែង​ក្នុង​ឱកាស​បែប​នេះ។ ដូច្នេះ​ហើយ អត្ថបទ​នោះ​បាន​បញ្ជាក់​ថា៖ «នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ណាស់ ពេល​ដែល​ឃើញ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ជា​ពួក​បុរស ស្ត្រី និង​យុវជន​ពេញ​ចិត្ត​ធ្វើ​ការ​ជួយ​គ្នា​ដើម្បី​កសាង​កន្លែង​មួយ​ដែល​គេ​អាច​ជួប​គ្នា​នឹង​ថ្វាយ​បង្គំ​ព្រះ»។

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​តាំង​គំរូ​ដ៏​ល្អ​ក្នុង​លក្ខណៈ​ផ្សេង​ៗ​ទៀត​ដែរ។ អត្ថបទ​នោះ​បាន​ចែង​បន្ថែម​ទៀត​ថា៖ «ក្រៅ​ពី​ការ​សិក្សា​និង​ការ​អធិស្ឋាន ពួក​គេ​ក៏​មាន​គោល​ដៅ​កែ​តម្រង់​អ្នក​ប្រមឹក​និង​អ្នក​ញៀន​ថ្នាំ​ញៀន​ឲ្យ​កែ​ប្រែ​ឡើង​វិញ និង​ចង្អុល​បញ្ជាក់​ឲ្យ​មនុស្ស​យល់​ដឹង​ពី​ផ្លូវ​នៃ​សាមគ្គីភាព​និង​សេចក្ដី​ស្រឡាញ់»។ តើ​ពួក​គេ​សម្រេច​ការ​នេះ​យ៉ាង​ដូច​ម្ដេច? ពួក​ស្មរបន្ទាល់​ដឹង​ថា ការ​រៀន​និង​ការ​អនុវត្តន៍​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​អំពើ​អបាយមុខ។ ហេតុ​នោះ​ហើយ​បាន​ជា​ពួក​គេ​ខិត​ខំ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​គេ​បាន​រៀន​ពី​ព្រះ​គម្ពីរ។ អត្ថបទ​នោះ​បញ្ចប់​ដោយ​ចែង​ថា៖ គេ​តាំង«គំរូ​មួយ​ដែល​មនុស្ស​ច្បាស់​ជា​ត្រូវ​តែ​ធ្វើ​តាម​ជា​បន្ទាន់»។

កិច្ច​ប្រជុំ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​ប្រជុំ​សាធារណៈ និង​គ្មាន​ការ​រៃ​លុយ​ទេ។ យើង​សូម​អញ្ជើញ​លោក​អ្នក​យ៉ាង​កក់​ក្ដៅ ឲ្យ​ទៅ​លេង​សាល​ព្រះ​រាជាណាចក្រ​មួយ​ដែល​នៅ​ជិត​អ្នក។