តើសីលធម៌ព្រះគម្ពីរគឺល្អបំផុតឬ?
តើសីលធម៌ព្រះគម្ពីរគឺល្អបំផុតឬ?
ជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានបទពិសោធន៍ច្រើនខាងការនិពន្ធនិងខាងការយកពត៌មានបាននិយាយថា៖ «សង្គមត្រូវការគម្រោងសីលធម៌មួយដែលនាំឲ្យសមាជិកក្នុងសង្គមមានសន្ដិសុខនិងការណែនាំ»។ នេះច្បាស់ជាសមហេតុសមផលមែន។ ដើម្បីឲ្យសង្គមមនុស្សជាតិមានស្ថេរភាពនិងរីកចំរើន នោះមនុស្សត្រូវតែមានគ្រឹះមូលដ្ឋានជាគោលការណ៍ដ៏មុតមាំ ដែលត្រូវទទួលស្គាល់ជាទូទៅដើម្បីបញ្ជាក់អ្វីដែលខុសនិងអ្វីដែលត្រូវ ហើយអ្វីដែលល្អនិងអ្វីដែលអាក្រក់។ តែបញ្ហាគឺថា តើខ្នាតតម្រាណាដែលល្អបំផុតសំរាប់សង្គមទាំងមូលនិងសមាជិករបស់សង្គមនោះ?
បើសិនជាគោលការណ៍ក្នុងព្រះគម្ពីរគឺជាខ្នាតតម្រាទាំងឡាយដែលត្រូវប្រើ អ៊ីចឹងគោលការណ៍នោះ គួរជួយមនុស្សមានជីវភាពដែលប្រកបដោយស្ថេរភាពនិងសុភមង្គល។ ជាលទ្ធផល នោះនឹងធ្វើឲ្យសង្គមមនុស្សដែលធ្វើតាមគោលការណ៍ទាំងនោះ មានសុភមង្គលនិងស្ថេរភាពដែរ។ តើនេះគឺជាការពិតទេ? សូមឲ្យយើងពិចារណានូវអ្វីដែលព្រះគម្ពីរចែងប្រាប់អំពីរឿងពីរយ៉ាងដ៏សំខាន់។ មួយគឺជាសេចក្ដីស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ និងសេចក្ដីទៀងត្រង់ក្នុងជីវិតប្រចាំថ្ងៃ។
ចូរនៅជាប់នឹងគូរបស់អ្នក
ព្រះដ៏ជាអ្នកបង្កើតរបស់យើងបានបង្កើតអ័ដាម និងក្រោយមកបានបង្កើតអេវ៉ាជាគូរបស់គាត់។ ទំនាក់ទំនងរបស់គេគឺជាអាពាហ៍ពិពាហ៍ទីមួយក្នុងប្រវត្ដិសាស្ត្រ និងត្រូវជាទំនាក់ទំនងជាស្ថាពរមួយ។ ព្រះបានមានបន្ទូលថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងលោកុប្បត្តិ ១:២៧, ២៨; ២:២៤; ម៉ាថាយ ៥:២៧-៣០; ១៩:៥
ប្រពន្ធវិញ»។ ប្រមាណ៤.០០០ឆ្នាំក្រោយ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលម្ដងទៀតអំពីខ្នាតតម្រាអាពាហ៍ពិពាហ៍ចំពោះអស់អ្នកដែលកាន់តាមទ្រង់។ បន្ថែមទៅទៀត ទ្រង់បានផ្ដន្ទាទោសការរួមដំណេកក្រៅពីចំណងអាពាហ៍ពិពាហ៍។—យោងទៅតាមព្រះគម្ពីរ មាគ៌ាដ៏សំខាន់មួយចំពោះសុភមង្គលក្នុងអាពាហ៍ពិពាហ៍គឺជាសេចក្ដីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក។ ប្ដីដែលជាមេគ្រួសារ គួរតែបង្ហាញសេចក្ដីស្រឡាញ់ដែលមិនសួនតួ ដោយគិតស្វែងរកប្រយោជន៍ល្អបំផុតរបស់ប្រពន្ធគាត់។ គាត់ត្រូវតែរស់នៅជាមួយនឹងនាង«ដោយប្រាជ្ញា» និងមិនគួរ«មានចិត្តជិនឆ្អន់ឡើយ»។ ប្រពន្ធត្រូវប្រព្រឹត្តនឹងប្ដីដោយ‹សេចក្ដីគោរពយ៉ាងជ្រាលជ្រៅ›។ បើសិនជាគូអាពាហ៍ពិពាហ៍ប្រព្រឹត្តតាមគោលការណ៍នេះ បញ្ហាភាគច្រើនក្នុងអាពាហ៍ពិពាហ៍អាចត្រូវជៀសវាងឬក៏អាចឈ្នះបាន។ ប្ដីនឹងនៅជាប់ជាមួយប្រពន្ធ និងប្រពន្ធក៏នឹងនៅជាប់ជាមួយប្ដី។—ពេត្រុសទី១ ៣:១-៧; កូល៉ុស ៣:១៨, ១៩; អេភេសូរ ៥:២២-៣៣
តើខ្នាតតម្រាព្រះគម្ពីរចំពោះការនៅជាប់នឹងគូដោយស្មោះត្រង់នោះ នាំឲ្យមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍ទេ? សូមគិតពិចារណាពីលទ្ធផលនៃការស្ទង់មតិមួយដែលបានត្រូវធ្វើនៅប្រទេសអាល្លឺម៉ង់។ មនុស្សបានត្រូវសួរថាតើកត្ដាណាខ្លះគឺសំខាន់ដើម្បីឲ្យមានអាពាហ៍ពិពាហ៍ដ៏ល្អ។ កត្ដាដែលបានលេចមកច្រើនជាងគេគឺសេចក្ដីស្មោះត្រង់នឹងគ្នាទៅវិញទៅមក។ តើអ្នកយល់ព្រមទេថា គូស្វាមីភរិយាគឺសប្បាយជាងឆ្ងាយណាស់ បើសិនគេដឹងថាគូរបស់គេគឺស្មោះត្រង់នោះ?
ចុះយ៉ាងណាបើសិនជាមានបញ្ហា?
ក៏ប៉ុន្តែ ចុះយ៉ាងណាវិញបើសិនជាប្ដីប្រពន្ធមានការឈ្លោះគ្នាយ៉ាងខ្លាំង? ចុះយ៉ាងណាបើសិនជាសេចក្ដីស្រឡាញ់របស់គេរសាយអស់ទៅ? ក្នុងករណីអ៊ីចឹង តើការបញ្ចប់អាពាហ៍ពិពាហ៍នោះគឺជាវិធីល្អបំផុតទេ? ឬក៏តើខ្នាតតម្រាព្រះគម្ពីរដែលឲ្យនៅជាប់នឹងគូរបស់ខ្លួន នៅសមហេតុសមផល?
ពួកអ្នកសរសេរព្រះគម្ពីរបានទទួលស្គាល់ថា គូស្វាមីភរិយាទាំងអស់នឹងមានបញ្ហាដោយសារភាពមិនគ្រប់ល័ក្ខណ៍។ (កូរិនថូសទី១ ៧:២៨) យ៉ាងណាក៏ដោយ គូស្វាមីភរិយាដែលគោរពតាមខ្នាតតម្រាព្រះគម្ពីរ នឹងខិតខំអត់ទោសនិងដោះស្រាយការពិបាកទាំងនោះ ដោយជួយគ្នា។ ពិតមែន គឺមានករណីខ្លះ ដូចជាការផិតគ្នាឬការធ្វើទុក្ខទោស ដែលនឹងនាំឲ្យគ្រីស្ទានម្នាក់គិតអំពីការបែកគ្នាឬក៏លែងលះគ្នា។ (ម៉ាថាយ ៥:៣២; ១៩:៩) ក៏ប៉ុន្តែ ការបញ្ចប់អាពាហ៍ពិពាហ៍យ៉ាងប្រញាប់ប្រញាល់ដោយគ្មានបញ្ហាដ៏ធំដុំកើតឡើង ឬក៏ដើម្បីយកគូថ្មីមួយទៀតនោះ គឺជាការសម្ដែងនូវការមិនយកចិត្តទុកដាក់លើអ្នកឯទៀត ដោយមានគំនិតសួនតួ។ នេះប្រាកដជាមិននាំមកនូវស្ថេរភាព ឬក៏សុភមង្គលដល់ជីវិតរបស់មនុស្សម្នាក់បានទេ។ សូមឲ្យយើងគិតពីឧទាហរណ៍មួយ។
ភីធឺបានមានអារម្មណ៍ថាអាពាហ៍ពិពាហ៍របស់គាត់បានបាត់បង់ នូវភាពសប្បាយរីករាយដែលធ្លាប់មានពីមុន។ a ហេតុនោះហើយគាត់បានចាកចោលប្រពន្ធរបស់គាត់ និងទៅរស់នៅជាមួយម៉ូនីកា ដែលបានចាកចោលប្ដីរបស់គាត់ដែរ។ តើនោះបានទៅជាយ៉ាងណាវិញ? ភីធឺបានសារភាពថា ពីរបីខែក្រោយមក ការរស់នៅជាមួយម៉ូនីកា«មិនមែនជាការងាយស្រួលតាមដែលខ្ញុំបាននឹកស្មាននោះទេ»។ ហេតុអ្វីក៏អ៊ីចឹង? កំហុសរបស់មនុស្សគឺបានស្តែងឡើងក្នុងទំនាក់ទំនងថ្មីនេះរបស់គាត់ ដូចជាក្នុងទំនាក់ទំនងចាស់ដែរ។ អ្វីដែលនាំឲ្យរឹតតែពិបាកគឺថា ការសម្រេចចិត្តរបស់គាត់បានត្រូវធ្វើយ៉ាងរហ័សពេកនិងដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន នេះបាននាំឲ្យគាត់មានបញ្ហាធំខាងលុយកាក់។ ម្យ៉ាងទៀត កូនៗរបស់ម៉ូនីកាបានខ្លោចផ្សាដោយសារការផ្លាស់ប្ដូរដ៏ធំ ខុសពីធម្មតានោះក្នុងជីវភាពគ្រួសាររបស់គេ។
ដូចបទពិសោធន៍នេះបង្ហាញប្រាប់ ពេលអាពាហ៍ពិពាហ៍ជួបប្រទះការពិបាក នោះការចាកចេញច្រើនតែមិនមែនជាដំណោះស្រាយនោះទេ។ ផ្ទុយទៅវិញ ពេលជួបប្រទះខ្យល់ព្យុះនៃបញ្ហា ការរស់តាមគោលការណ៍សីលធម៌របស់ព្រះគម្ពីរ ច្រើនតែជួយរក្សាឲ្យអាពាហ៍ពិពាហ៍មួយនៅគង់វង្សនឹងនាំទៅដល់សន្ដិសុខ។ នេះគឺជាករណីរបស់ថូម៉ាសនិងដូរិស។
ថូម៉ាសនិងដូរិសបានរៀបការជាប្ដីប្រពន្ធជាង៣០ឆ្នាំហើយ។ ពេលដែលថូម៉ាសបានចាប់ផ្ដើមផឹកស្រាច្រើនហួសហេតុ ដូរិសបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង និងពួកគេទាំងពីរនាក់បានពិគ្រោះរកលែងលះគ្នា។ ដូរិសបានប្រាប់រឿងសម្ងាត់នេះទៅស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់។ ស្មរបន្ទាល់នោះបានជួយបង្ហាញដូរិសនូវអ្វីដែលព្រះគម្ពីរប្រាប់អំពីអាពាហ៍ពិពាហ៍ ទាំងលើកទឹកចិត្តនាងកុំឲ្យប្រញាប់បែកគ្នាពេក ប៉ុន្តែគួរសហការជាមួយប្ដីខំដោះស្រាយបញ្ហានោះវិញទៅ។ ដូរិសបានធ្វើអ៊ីចឹងមែន។ ពីរបីខែក្រោយមក គេមិនបានគិតអំពីការលែងគ្នាទៀតទេ។ ថូម៉ាសនិងដូរិសបានខំដោះស្រាយបញ្ហាដោយជួយគ្នា។ ការធ្វើតាមដំបូន្មានព្រះគម្ពីរបានពង្រឹងអាពាហ៍ពិពាហ៍របស់គេ
និងឲ្យគេមានពេលដោះស្រាយបញ្ហារបស់គេផងដែរ។សេចក្ដីទៀងត្រង់ក្នុងគ្រប់ការទាំងអស់
ការរួមរស់ជាមួយនឹងគូអាពាហ៍ពិពាហ៍ដោយស្មោះត្រង់ តម្រូវឲ្យកាន់តាមយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សីលធម៌និងសេចក្ដីស្រឡាញ់។ គុណសម្បត្ដិនេះគឺត្រូវការដែរដើម្បីឲ្យនៅទៀងត្រង់ក្នុងលោកីយ៍ដ៏មិនទៀងត្រង់នេះ។ ព្រះគម្ពីរមានចែងយ៉ាងច្រើនអំពីសេចក្ដីទៀងត្រង់។ សាវ័កប៉ុលបានសរសេរទៅកាន់គ្រីស្ទាននៅសតវត្សទីមួយដោយថា៖ «យើងខ្ញុំ . . . ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់»។ (ហេព្រើរ ១៣:១៨) តើនេះមានន័យយ៉ាងណា?
មនុស្សទៀងត្រង់គឺពិតត្រង់និងមិនលាក់ពុតទេ។ គាត់ប្រព្រឹត្តដោយយុត្ដិធម៌ចំពោះអ្នកដទៃ ទាំងមិនលាក់លៀម តែប្រកបដោយកិត្ដិយស មិនប្រើកលល្បិចឬក៏បោកគេឡើយ។ ម្យ៉ាងទៀត មនុស្សទៀងត្រង់ គឺជាមនុស្សដែលស្មោះត្រង់មិនបោកប្រាស់មនុស្សឯទៀតទេ។ មនុស្សទៀងត្រង់បណ្ដាលឲ្យមានបរិយាកាសដែលប្រកបដោយការទុកចិត្ត និងជំនឿដែលនាំទៅដល់ឥរិយាបទដ៏ប្រកបដោយការដឹងខុសត្រូវ និងបង្កើតឲ្យមានទំនាក់ទំនងរឹងមាំរវាងមនុស្ស។
តើមនុស្សទៀងត្រង់គឺសប្បាយចិត្តទេ? ពួកគេមានហេតុសប្បាយចិត្ត។ ទោះបីមានការពុករលួយនិងការបោកប្រាស់ជាទូទៅក៏ដោយ ឬក៏ដោយសារមានការនោះ មនុស្សទៀងត្រង់ត្រូវគេកោតសរសើរជាទូទៅ។ យោងទៅតាមការស្ទង់មតិធ្វើទៅលើយុវជន នោះសេចក្ដីទៀងត្រង់ជាគុណសម្បត្ដិមួយ ដែលបានទទួលនៅការនិយមទៅដល់៧០ភាគរយនៃអ្នកចូលរួមឆ្លើយតប។ ម្យ៉ាងទៀត មិនថាយើងមានអាយុប៉ុនណាក៏ដោយ ជាបឋមសេចក្ដីទៀងត្រង់គឺជាអ្វីដែលយើងតម្រូវឲ្យមាន ពីអស់អ្នកដែលយើងចាត់ទុកជាមិត្ត។
នារីម្នាក់ឈ្មោះគ្រីស្ទីនបានត្រូវបង្រៀនឲ្យចេះលួចចាប់ពីអាយុ១២ឆ្នាំមកម្ល៉េះ។ ក្នុងឆ្នាំកន្លងទៅនេះ នាងបានទៅជាជំនាញខាងការលួចឆក់។ នាងបានពន្យល់ថា៖ «មានថ្ងៃខ្លះខ្ញុំបានលុយរហូតដល់២២០០ដុល្លារ»។ ក៏ប៉ុន្តែ គ្រីស្ទីនបានត្រូវគេចាប់ខ្លួនច្រើនដង និងបានរស់នៅដោយដឹងជានិច្ចថាខ្លួនឯងត្រូវបញ្ជូនទៅដាក់គុក។ ពេលស្មរបន្ទាល់ព្រះយេហូវ៉ាបានពន្យល់ឲ្យនាងដឹងពីអ្វីដែលព្រះគម្ពីរចែងអំពីសេចក្ដីទៀងត្រង់ នោះគ្រីស្ទីនបានត្រូវទាក់ទាញដោយគោលការណ៍សីលធម៌របស់ព្រះគម្ពីរ។ នាងបានរៀនធ្វើតាមដំបូន្មាននេះថា៖ «អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ»។—អេភេសូរ ៤:២៨
ទំរាំដល់ពេលគ្រីស្ទីនបានទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា នោះនាងបានលែងធ្វើចោរហើយ។ នាងបានខិតខំឲ្យមានចិត្តទៀងត្រង់ក្នុងគ្រប់ការទាំងអស់ ពីព្រោះពួកស្មរបន្ទាល់ដាក់ទម្ងន់ទៅលើសេចក្ដីទៀងត្រង់ និងគុណសម្បត្ដិគ្រីស្ទានផ្សេងៗទៀត។ កាសែតឈ្មោះ ឡោសិតសៀ រូនសោ បានរាយការណ៍ថា៖ «គោលការណ៍សីលធម៌ដូចជាសេចក្ដីទៀងត្រង់ ការដឹងខ្នាត និងការស្រឡាញ់អ្នកជិតខាង គឺត្រូវគោរពជាខ្លាំងតាមជំនឿរបស់ពួកស្មរបន្ទាល់»។ តើគ្រីស្ទានមានអារម្មណ៍យ៉ាងណាចំពោះការកែប្រែក្នុងជីវិតរបស់នាង? «ខ្ញុំសប្បាយចិត្តជាង ដោយខ្ញុំបានឈប់លួច។ ខ្ញុំមានអារម្មណ៍ថាខ្លួនជាសមាជិកសង្គមដ៏មានកិត្ដិយស»។
គ្រប់សមាជិកក្នុងសង្គមទទួលនូវប្រយោជន៍
មនុស្សដែលនៅស្មោះត្រង់នឹងគូរបស់គេ និងជាមនុស្សទៀងត្រង់មិនគ្រាន់តែមានចិត្តសប្បាយជាង ក៏ប៉ុន្តែមានប្រយោជន៍ដល់សង្គមជាទូទៅដែរ។ និយោជកចង់បានជាងនូវនិយោជិតដែលមិនឆបោក។ យើងចូលចិត្តមានអ្នកជិតខាងដែលយើងអាចទុកចិត្តបាន ហើយយើងចូលចិត្តទិញអីវ៉ាន់នូវហាងដែលមានម្ចាស់ដ៏ទៀងត្រង់។ តើយើងមិនគោរពអ្នកនយោបាយ ប៉ូលិស និងចៅក្រមដែលបដិសេធការពុករលួយទេឬ? សហគមន៍ទទួលប្រយោជន៍ច្រើនណាស់ ពេលដែលសមាជិកប្រព្រឹត្តតាមរបៀបទៀងត្រង់ជានិច្ច ដោយគោរពតាមគោលការណ៍ មិនគ្រាន់តែពេលដែលការធ្វើដូចនេះមានអត្ថប្រយោជន៍នោះទេ។
ម្យ៉ាងវិញទៀត គូអាពាហ៍ពិពាហ៍ដ៏ស្មោះត្រង់ គឺជាមូលដ្ឋានសំរាប់ក្រុមគ្រួសារដែលមានស្ថេរភាព។ ហើយមនុស្សភាគច្រើននឹងឯកភាពជាមួយនឹងអ្នកនយោបាយ ជនជាតិអឺរ៉ុបដែលបានប្រកាសថា៖ «ក្រុមគ្រួសារ[តាមទំនៀមទម្លាប់]នៅតែជាទីជំរកសំខាន់បំផុត ចំពោះសន្ដិសុខនិងគោលបំណងមនុស្សជាតិ»។ ក្រុមគ្រួសារដែលប្រកបដោយសន្ដិភាព ជាទីដែលមនុស្សទាំងតូចទាំងធំមានឱកាសល្អបំផុត ដើម្បីមានសន្ដិសុខខាងផ្លូវចិត្ត។ អស់អ្នកដែលនៅស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ ក៏ជួយស្ថាបនាសង្គមដ៏មានស្ថេរភាពដែរ។
សូមគិតពីប្រយោជន៍ដែលមនុស្សទាំងអស់គ្នានឹងទទួល បើសិនជាគ្មានគូដែលបានត្រូវបោះបង់ចោល គ្មានតុលាការសំរាប់ការលែងលះគ្នា ឬក៏បណ្ដឹងក្ដីពីសិទ្ធិធ្វើជាអាណាព្យាបាលកូន។ ហើយចុះយ៉ាងណាវិញបើសិនគ្មានចោរឆក់ ចោរលួចនៅផ្សារ អ្នកបន្លំលួច មន្ត្រីដ៏ពុករលួយ ឬក៏អ្នកវិទ្យាសាស្ត្រដែលក្លែងបន្លំពត៌មាន? តើនោះស្ដាប់ទៅដូចជារឿងទំនុកដំកើង ៣៧:២៩
រវើរវាយប៉ុណ្ណោះឬ? មិនមែនអ៊ីចឹងទេចំពោះអ្នកដែលមានចំណាប់អារម្មណ៍ទៅលើព្រះគម្ពីរ និងអ្វីដែលព្រះគម្ពីរនិយាយអំពីអនាគតរបស់យើង។ ព្រះបន្ទូលរបស់ព្រះសន្យាថាព្រះរាជាណាចក្រនៃព្រះមេស្ស៊ីរបស់ព្រះយេហូវ៉ា បន្ដិចទៀត នឹងចាប់យកការគ្រប់គ្រងទៅលើសង្គមមនុស្សទាំងមូលនៅលើផែនដី។ នៅក្រោមព្រះរាជាណាចក្រនោះ រាស្ត្រទាំងអស់និងត្រូវបង្រៀនឲ្យរស់នៅសមស្របនិងគោលការណ៍ព្រះគម្ពីរ។ នៅពេលនោះ«ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—សីលធម៌ព្រះគម្ពីរជាសីលធម៌ដ៏ល្អបំផុត
មនុស្សរាប់លាននាក់ដែលបានពិនិត្យមើលបទគម្ពីរបរិសុទ្ធ ឥឡូវយល់ដឹងថាឱវាទព្រះគម្ពីរមានមូលដ្ឋានទៅលើប្រាជ្ញារបស់ព្រះ ដែលប្រសើរជាងឆ្ងាយណាស់ពីគំនិតមនុស្សជាតិ។ មនុស្សបែបនោះចាត់ទុកព្រះគម្ពីរជាទីទុកចិត្តនិងជាអ្វីដែលទាក់ទងនឹងជីវិតរបស់យើងក្នុងលោកីយ៍ដ៏ទំនើបនេះ។ ពួកគេដឹងថាការធ្វើតាមឱវាទព្រះគម្ពីរនាំឲ្យគេទទួលប្រយោជន៍ល្អបំផុត។
ដូច្នេះ មនុស្សបែបនេះធ្វើតាមឱវាទរបស់ព្រះគម្ពីរ ដែលចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភាសិត ៣:៥, ៦) ដោយធ្វើអ៊ីចឹង គេធ្វើឲ្យជីវិតរបស់គេទៅជាល្អប្រសើរជាង។ ពួកគេក៏ជួយជីវិតរបស់អ្នកដែលនៅជុំវិញគេដែរ។ ហើយគេក៏មានជំនឿស៊ប់ទៅលើ«ជីវិត . . . ទៅខាងនាយផង» ពេលសីលធម៌ព្រះគម្ពីរនឹងត្រូវគោរពតាមដោយមនុស្សទាំងអស់។—ធីម៉ូថេទី១ ៤:៨
[កំណត់សម្គាល់]
a ឈ្មោះក្នុងអត្ថបទនេះបានត្រូវប្ដូរ
[ឃ្លាអក្សរធំនៅទំព័រ៥]
ពេលជួបប្រទះបញ្ហាដូចជាខ្យល់ព្យុះ នោះការរស់នៅសមស្របនឹងខ្នាតតម្រាព្រះគម្ពីរ អាចជួយអាពាហ៍ពិពាហ៍ឲ្យនៅគង់វង្សទៅមុខ និងនាំមកនូវសន្ដិសុខដល់គូអាពាហ៍ពិពាហ៍
[ឃ្លាអក្សរធំនៅទំព័រ៦]
ទោះបីមានការពុករលួយជាច្រើន ឬក៏ប្រហែលជាដោយសារមានការនោះឯង នោះមនុស្សទៀងត្រង់ត្រូវគេកោតសរសើរជាទូទៅ