តើអ្វីទៅជាសួនមនោរម្យខាងវិញ្ញាណ?
តើអ្វីទៅជាសួនមនោរម្យខាងវិញ្ញាណ?
ហ្គូស្ដាវ៉ូបានធំឡើងក្នុងទីក្រុងតូចមួយនៅប្រទេសប្រេស៊ីល។ a តាំងពីកុមារភាពមកម្ល៉េះ គេបានបង្រៀនគាត់ថា មនុស្សល្អឡើងទៅស្ថានសួគ៌ក្រោយពីស្លាប់។ គាត់ឥតបានដឹងសោះអំពីបំណងព្រះហឫទ័យរបស់ព្រះ ដែលថានៅថ្ងៃណាមួយ នោះមនុស្សជាតិដ៏ស្មោះត្រង់នឹងទទួលបានជីវិតគ្រប់ល័ក្ខណ៍នៅលើផែនដីជាសួនមនោរម្យ។ (វិវរណៈ ២១:៣, ៤) ហើយមានអ្វីមួយទៀត ដែលគាត់ឥតបានដឹងផងដែរ។ គាត់ឥតបានដឹងថា សូម្បីតែឥឡូវនេះ គាត់អាចនៅក្នុងសួនមនោរម្យមួយខាងវិញ្ញាណបានដែរ។
តើអ្នកដែលឮអំពីសួនមនោរម្យខាងវិញ្ញាណនេះទេ? តើអ្នកដឹងថាសួនមនោរម្យខាងវិញ្ញាណនោះជាអ្វីទេ? ហើយថា តើអ្នកត្រូវធ្វើអ្វីដើម្បីមានចំណែកក្នុងសួនមនោរម្យនោះ? អ្នកណាក៏ដោយដែលចង់មានចិត្តសប្បាយពិតប្រាកដ ត្រូវដឹងជាចាំបាច់អំពីសួនមនោរម្យនោះ។
ការស្វះស្វែងរកសួនមនោរម្យខាងវិញ្ញាណ
ការនិយាយថា បុគ្គលម្នាក់អាចរស់នៅក្នុងសួនមនោរម្យមួយសូម្បីតែនៅសព្វថ្ងៃនេះ ប្រហែលស្ដាប់ទៅដូចជាមិនសមហេតុសមផលទេ។ ពិភពលោកនេះ គឺមិនមែនជាសួនមនោរម្យទាល់តែសោះ។ គឺមានមនុស្សជាច្រើនណាស់ដែលបានដកពិសោធនូវអ្វី ដែលស្តេចសាសន៍ហេព្រើរពីបុរាណមួយអង្គបានពណ៌នាថា៖«ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គ្មានអ្នកណានឹងជួយដោះទុក្ខគេបានឡើយ គេត្រូវរឹបជាន់ដោយពួកអ្នកមានអំណាច ឥតអ្នកណានឹងជួយដោះទុក្ខទេ»។ (សាស្ដា ៤:១) មនុស្សរាប់រយលាននាក់រងទុក្ខក្រោមប្រព័ន្ធដ៏ពុករលួយខាងនយោបាយ ខាងសាសនា និងខាងសេដ្ឋកិច្ច ហើយពួកគេឥតមានការធូរស្បើយ គឺឥតមានអ្នកណានឹងជួយដោះទុក្ខទេ។ មនុស្សជាច្រើននាក់ទៀតខំប្រឹងពុះពារបង់ប្រាក់បំណុល ចិញ្ចឹមកូនចៅរបស់គេ និងធ្វើអ្វីៗជាច្រើនទៀត ដែលត្រូវការដើម្បីឲ្យបានរស់នោះ។ ពួកអ្នកទាំងនេះដែរ ក៏ច្បាស់ជានឹងស្វាគមន៍‹អ្នកសម្រាលទុក្ខម្នាក់› ដែលជាបុគ្គលម្នាក់ដែលអាចជួយសម្រាលបន្ទុកនោះបន្ដិច។ ចំពោះពួកគេរាល់គ្នា នោះជីវិតគឺមិនមែនជាការរស់នៅក្នុងសួនមនោរម្យទេ។
បើអ៊ីចឹង តើសួនមនោរម្យខាងវិញ្ញាណនេះនៅឯណា? ពាក្យអង់គ្លេសថា «សួនមនោរម្យ» គឺទាក់ទងនឹងពាក្យក្រិក ពាក្យពើស៊ី និងពាក្យហេព្រើរ ដែលពាក្យទាំងអស់នេះគឺទាក់ទងនឹងឧទ្យាន ឬសួនច្បារ ជាកន្លែងសំរាកដ៏ក្សេមក្សាន្ត។ ព្រះគម្ពីរសន្យាថានៅថ្ងៃណាមួយ ផែនដីនឹងទៅជាសួនមនោរម្យមួយ ជាទីលំនៅដែលមានបែបជាសួនច្បារសំរាប់មនុស្សជាតិដែលឥតមានបាប។ (ទំនុកដំកើង ៣៧:១០, ១១) ដោយដឹងអំពីនេះ យើងឃើញថា សួនមនោរម្យខាងវិញ្ញាណគឺជាបរិយាកាសដែលជាទីគាប់ចិត្តនិងស្ងាត់ជ្រងំ ដែលអនុញ្ញាតឲ្យបុគ្គលម្នាក់មានសន្ដិភាពជាមួយមនុស្សគ្នីគ្នានិងជាមួយព្រះ។ សព្វថ្ងៃនេះ ដូចជាហ្គូស្ដាវ៉ូបានឃើញហើយ មានសួនមនោរម្យបែបនេះមែន ហើយនេះរួមបញ្ចូលមនុស្សកាន់តែច្រើនឡើងៗ។
កាលហ្គូស្ដាវ៉ូមានអាយុ១២ឆ្នាំ នោះគាត់បានសម្រេចចិត្តថា គាត់នឹងធ្វើជាសង្ឃកាតូលិករ៉ូម៉ាំង។ ដោយមានការយល់ព្រមពីឪពុកម្ដាយរបស់គាត់ នោះគាត់បានចូលសិក្ខាសាលាសាសនា។ នៅទីនោះ គាត់បានជក់ស្លុងនឹងភ្លេង រោងកុន និងនយោបាយ ដែលសាសនានេះបានផលិតឡើង ដើម្បីទាក់ទាញចិត្តយុវជន។ គាត់បានដឹងថា សង្ឃម្នាក់ ត្រូវចំណាយពេលរបស់ខ្លួនក្នុងការបំរើប្រយោជន៍មនុស្ស ហើយក៏ដឹងថា គាត់មិនអាចរៀបការបានឡើយ។ ក៏ប៉ុន្តែ ពួកសង្ឃនិងសិស្សនៅឯសិក្ខាសាលា ដែលហ្គូស្ដាវ៉ូបានស្គាល់ គឺបានប្រព្រឹត្តអំពើអសីលធម៌។ ក្នុងបរិយាកាសបែបនេះ មិនយូរប៉ុន្មានក្រោយមក ហ្គូស្ដាវ៉ូក៏ចាប់ផ្ដើមផឹកស្រាយ៉ាងច្រើន។ យ៉ាងច្បាស់ហើយ គាត់មិនទាន់បានរកឃើញនូវសួនមនោរម្យខាងវិញ្ញាណទេ។
នៅថ្ងៃមួយ ហ្គូស្ដាវ៉ូបានអានខិត្តប័ណ្ណព្រះគម្ពីរមួយដែលបានចែងអំពីផែនដីមនោរម្យ។ នេះបានធ្វើឲ្យគាត់គិតអំពីគោលបំណងនៃជីវិត។ គាត់និយាយថា៖ «ខ្ញុំបានចាប់ផ្ដើមអានព្រះគម្ពីរជាញឹកញាប់ ក៏ប៉ុន្តែខ្ញុំ
អត់បានយល់ទេ។ ខ្ញុំមិនទាំងបានឃើញថា ព្រះមានព្រះនាមផង»។ គាត់បានចាកចេញពីសិក្ខាសាលា និងបានមកឯស្មរបន្ទាល់ព្រះយេហូវ៉ា ហើយស្វែងរកជំនួយឲ្យយល់អំពីព្រះគម្ពីរ។ ក្រោយមក គាត់បានរីកចំរើនយ៉ាងលឿន និងមិនយូរក្រោយមក ក៏បានថ្វាយខ្លួនរបស់គាត់ជូនព្រះ។ ហ្គូស្ដាវ៉ូបានរៀនអំពីសួនមនោរម្យខាងវិញ្ញាណ។មនុស្សមួយក្រុមទុកសំរាប់ព្រះនាមទ្រង់
ហ្គូស្ដាវ៉ូបានរៀនដឹងថា ព្រះនាមរបស់ព្រះ គឺយេហូវ៉ា មិនមែនគ្រាន់តែជាចំណុចដ៏គួរចាប់អារម្មណ៍មួយចំពោះសិស្សព្រះគម្ពីរឡើយ។ (និក្ខមនំ ៦:៣) នេះជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំពិត។ ព្រះយេស៊ូបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានថា៖ «ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ!»។ (ម៉ាថាយ ៦:៩) ស្តីអំពីពួកសាសន៍ដទៃដែលបានក្លាយទៅជាគ្រីស្ទាន នោះយ៉ាកុបដែលជាសិស្សម្នាក់បានមានប្រសាសន៍ថា៖ «ព្រះទ្រង់ប្រោសដល់ពួកសាសន៍ដទៃជាមុនដំបូង ដើម្បីរើសយករាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់»។ (កិច្ចការ ១៥:១៤) នៅក្នុងសតវត្សទីមួយ នោះ«រាស្ត្រ១ពួក . . . ទុកសំរាប់ព្រះនាមទ្រង់» គឺជាក្រុមជំនុំគ្រីស្ទាន។ តើមានរាស្ត្រដែលទុកសំរាប់ព្រះនាមទ្រង់នៅសព្វថ្ងៃនេះឬទេ? មានមែន ហើយហ្គូស្ដាវ៉ូបានដឹងថា ស្មរបន្ទាល់ព្រះយេហូវ៉ាជាមនុស្សមួយពួកនោះមែន។
ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែបំរើក្នុងប្រមាណ២៣៥ប្រទេសនិងតំបន់ផ្សេងៗ។ ពួកគេមានចំនួនជាងប្រាំមួយលាននាក់ជាអ្នកបំរើ និងមានអ្នកចាប់អារម្មណ៍ប្រាំបីលាននាក់ទៀត ដែលទៅឯកិច្ចប្រជុំរបស់គេ។ ពួកគេត្រូវស្គាល់ទូទៅចំពោះកិច្ចបំរើសាធារណៈរបស់គេ និងអ៊ីចឹងហើយពួកគេបំពេញនូវបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) ប៉ុន្តែហេតុអ្វីក៏ហ្គូស្ដាវ៉ូមានអារម្មណ៍ថា គាត់បានឃើញនូវសួនមនោរម្យខាងវិញ្ញាណក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា? គាត់មានប្រសាសន៍ថា៖ «ខ្ញុំបានប្រៀបធៀបនូវអ្វីដែលខ្ញុំបានឃើញក្នុងលោកីយ៍នេះ ជាពិសេសក្នុងសិក្ខាសាលា ទៅនឹងអ្វីដែលខ្ញុំបានឃើញក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា។ ភាពខុសគ្នាឆ្ងាយគឺថា ពួកស្មរបន្ទាល់មានសេចក្ដីស្រឡាញ់ក្នុងចំណោមពួកគេ»។
ពួកអ្នកឯទៀតបានថ្លែងអ្វីដ៏ស្រដៀងគ្នានឹងនេះអំពីស្មរបន្ទាល់ព្រះយេហូវ៉ាដែរ។ យុវនារីសាសន៍ប្រេស៊ីលម្នាក់ ឈ្មោះមារាមបានមានប្រសាសន៍ថា៖ «ខ្ញុំមិនសប្បាយចិត្តទេ សូម្បីតែក្នុងគ្រួសាររបស់ខ្ញុំក៏ដោយ។ ក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា គឺជាលើកដំបូងដែលខ្ញុំបានឃើញមនុស្សសម្ដែងនូវសេចក្ដីស្រឡាញ់»។ បុរសម្នាក់ឈ្មោះគ្រិស្ទីនបាននិយាយថា៖ «យូរៗម្ដង ខ្ញុំបានជក់ចិត្តនឹងមន្តអាគម ក៏ប៉ុន្តែសាសនាមិនមែនជាអ្វីដែលសំខាន់ចំពោះខ្ញុំទេ។ ខ្ញុំបានរាប់ទុកឋានៈរបស់ខ្ញុំ និងកិច្ចការជាវិស្វកររបស់ខ្ញុំជាអ្វីដ៏មានតម្លៃជាងគេ។ ប៉ុន្តែ នៅពេលដែលប្រពន្ធរបស់ខ្ញុំបានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ខ្ញុំបានឃើញថានាងមានលក្ខណៈខុសគ្នាពីពេលមុនៗ។ ខ្ញុំក៏បានកោតស្ងើចនិងមានអំណរចំពោះចិត្តខ្នះខ្នែងនៃពួកស្ត្រីគ្រីស្ទាន ដែលបានមកលេងនាងណាស់»។ តើហេតុអ្វីបានជាមនុស្សនិយាយអ៊ីចឹងអំពីស្មរបន្ទាល់ព្រះយេហូវ៉ា?
តើសួនមនោរម្យខាងវិញ្ញាណជាអ្វី?
អ្វីមួយដែលធ្វើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាខុសប្លែកពីគេ គឺដោយសារពួកគេយល់តម្លៃនៃចំណេះក្នុងព្រះគម្ពីរ។ ពួកគេជឿថា ព្រះគម្ពីរគឺជាការពិត ហើយថាជាបន្ទូលរបស់ព្រះ។ ដូច្នេះហើយ ពួកគេមិនពេញចិត្តដោយគ្រាន់តែដឹងអំពីជំនឿបឋមៗនៃសាសនារបស់គេទេ។ ពួកគេមានកម្មវិធីជាបន្តចំពោះការសិក្សាផ្ទាល់ខ្លួននិងការអានព្រះគម្ពីរ។ កាលណាបុគ្គលម្នាក់ចូលរួមជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ាយូរទៅ នោះគាត់រៀនកាន់តែច្រើនទៀតអំពីព្រះ និងបំណងព្រះហឫទ័យរបស់ទ្រង់ ដូចបានលាតត្រដាងមកក្នុងព្រះគម្ពីរ។
ចំណេះបែបនេះធ្វើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាមានសេរីភាព ពីអ្វីៗដែលបង្អត់មនុស្សពីការមានសុភមង្គល ដូចជាជំនឿឆ្វេង និងគំនិតដែលប្រកបទៅដោយគ្រោះថ្នាក់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «សេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» ហើយស្មរបន្ទាល់ព្រះយេហូវ៉ាបានយល់ឃើញថា នេះគឺអ៊ីចឹងមែន។ (យ៉ូហាន ៨:៣២) ហ្វឺណានដូ ដែលធ្លាប់ប្រព្រឹត្តមន្តអាគម គាត់មានប្រសាសន៍ថា៖ «ការរៀនអំពីជីវិតអស់កល្បជានិច្ច គឺជាការធូរស្បើយដ៏ធំមែន។ ខ្ញុំបានខ្លាចថាឪពុកម្ដាយឬខ្ញុំប្រហែលជានឹងស្លាប់»។ សេចក្ដីពិតបានរំដោះហ្វឺណានដូកុំឲ្យខ្លាចពិភពវិញ្ញាណ និងជីវិតក្រោយស្លាប់ដែលគេបានអះអាងថាមាននោះ។ នៅក្នុងព្រះគម្ពីរ ចំណេះអំពីព្រះគឺជាប់ទាក់ទងយ៉ាងខ្លាំងជាមួយនឹងសួនមនោរម្យ។ ព្យាការីអេសាយបាននិយាយថា៖ «វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។—អេសាយ ១១:៩
ប្រាកដហើយ ការមានចំណេះគឺមិនគ្រប់គ្រាន់ទេ ដើម្បីនាំឲ្យមានសន្ដិភាពដែលបានទាយប្រាប់ដោយអេសាយនោះ។ បុគ្គលម្នាក់ត្រូវតែប្រព្រឹត្តនូវអ្វីដែលគាត់រៀននោះ។ ហ្វឺណានដូបានថ្លែងដូច្នេះថា៖ «នៅពេលដែលបុគ្គលម្នាក់បណ្ដុះបណ្ដាលឲ្យមានផលផ្លែខាងវិញ្ញាណ នោះគាត់ជួយរួមចំណែកក្នុងសួនមនោរម្យខាងវិញ្ញាណ»។ ហ្វឺណានដូបានសំដៅទៅពាក្យរបស់សាវ័កប៉ុល ដែលបានហៅគុណសម្បត្ដិទាំងឡាយ ដែលគ្រីស្ទានម្នាក់គួរតែបណ្ដុះបណ្ដាល ថាជា«ផលផ្លែនៃព្រះវិញ្ញាណ»។ គាត់បានរៀបរាប់ផលផ្លែទាំងនោះជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។—កាឡាទី ៥:២២, ២៣
តើអ្នកអាចយល់ដឹងនូវមូលហេតុដែលសហគមន៍មួយនៃបុគ្គលទាំងឡាយ ដែលខំបណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិបែបនេះ អាចប្រៀបដូចជាសួនមនោរម្យនោះទេ? សួនមនោរម្យខាងវិញ្ញាណដែលបានទាយប្រាប់ដោយព្យាការីសេផានា នឹងមានក្នុងចំណោមមនុស្សបែបនេះ។ គាត់បានមានប្រសាសន៍ថា៖ «ពួកសំណល់នៃអ៊ីស្រាអែល នឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្ដាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះឥតមានអ្នកណាបំភ័យគេឡើយ»។—សេផានា ៣:១៣
មុខនាទីដ៏សំខាន់នៃសេចក្ដីស្រឡាញ់
អ្នកប្រហែលជាបានកត់សម្គាល់ថា ផលផ្លែខាងវិញ្ញាណដំបូង ដែលប៉ុលបានរៀបរាប់ គឺជាសេចក្ដីស្រឡាញ់។ នេះជាគុណសម្បត្ដិដែលត្រូវរៀបរាប់ជាច្រើនដងក្នុងព្រះគម្ពីរ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) ពិតមែន ស្មរបន្ទាល់ព្រះយេហូវ៉ាមិនមែនជាមនុស្សគ្រប់ល័ក្ខណ៍ទេ។ ជួនកាលគេក៏មានបញ្ហារវាងគ្នានឹងគ្នា ក្នុងចំណោមពួកគេ ដូចជាពួកសាវ័ករបស់ព្រះយេស៊ូអ៊ីចឹងដែរ។ ប៉ុន្តែ ពួកគេពិតជាស្រឡាញ់គ្នាមែន ហើយពួកគេអធិស្ឋានរកជំនួយពីវិញ្ញាណបរិសុទ្ធ កាលដែលបណ្ដុះបណ្ដាលគុណសម្បត្ដិនេះ។
ជាលទ្ធផល នោះមិត្តភាពរបស់គេគឺចម្លែកអស្ចារ្យ។ ក្នុងចំណោមពួកគេ គឺឥតមានការនិយមកុលសម្ព័ន្ធឬក៏ការបែកខ្ញែកគ្នាដោយសារជាតិនិយមឡើយ។ តាមការពិត ពួកស្មរបន្ទាល់ជាច្រើននាក់ដែលធ្លាប់នៅតំបន់ដែលមានការបោសសំអាតនិងប្រល័យពូជសាសន៍ នៅឆ្នាំទាំងប៉ុន្មាននៅដំណាច់សតវត្សទី២០នោះ ក៏បានការពារគ្នាទៅវិញទៅមក ទោះជាការធ្វើអ៊ីចឹងអាចនាំមកនូវគ្រោះថ្នាក់ដល់ជីវិតរបស់គេក៏ដោយ។ ថ្វីបើចេញពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» នោះពួកគេមានសាមគ្គីភាពដែលធ្វើឲ្យពិបាកយល់ នេះទាល់តែអ្នកពិសោធផ្ទាល់ខ្លួននោះ។—វិវរណៈ ៧:៩
សួនមនោរម្យក្នុងចំណោម អស់អ្នកដែលធ្វើតាមបំណងព្រះហឫទ័យព្រះ
នៅក្នុងសួនមនោរម្យខាងវិញ្ញាណ នោះគឺគ្មានកន្លែងសំរាប់សេចក្ដីលោភ អំពើអសីលធម៌ និងគំនិតសួនតួទេ។ ពួកគ្រីស្ទានបានត្រូវបង្គាប់ថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ (រ៉ូម ១២:២) នៅពេលដែលយើងប្រកបជីវិតមួយដ៏ស្អាតបាត និងមានសីលធម៌ ព្រមទាំងធ្វើតាមបំណងព្រះហឫទ័យព្រះតាមរបៀបឯទៀត នោះយើងជួយស្ថាបនាសួនមនោរម្យខាងវិញ្ញាណ និងយើងនាំមកនូវសុភមង្គលចំពោះខ្លួនយើងដែរ។ នេះគឺជាការពិតចំពោះស្រីម្នាក់ឈ្មោះខាឡា។ គាត់មានប្រសាសន៍ថា៖ «ឪពុកខ្ញុំបានបង្រៀនខ្ញុំឲ្យខំប្រឹងធ្វើការ ដើម្បីកុំឲ្យពឹងផ្អែកលើគេឲ្យបានប្រាក់ចំណូល។ ប៉ុន្តែ ទោះជាការសិក្សានៅឯមហាវិទ្យាល័យបានធ្វើឲ្យខ្ញុំស្រួលចិត្តក៏ដោយ ក៏ខ្ញុំនៅនឹកអំពីសាមគ្គីភាពក្នុងគ្រួសារនិងភាពសុខស្រួល ដែលមានមកតែពីចំណេះដែលបន្ទូលរបស់ព្រះអាចផ្ដល់ឲ្យយើង»។
ប្រាកដហើយ ការសប្បាយនឹងសួនមនោរម្យខាងវិញ្ញាណ មិនដកទំនុកដំកើង ៥៥:២២; ៨៦:១៦, ១៧) ព្រះទ្រង់សន្យាថានឹងគង់នៅជាមួយពួកអ្នកថ្វាយបង្គំទ្រង់ ទោះជាក្នុង«ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ»។ (ទំនុកដំកើង ២៣:៤) ការមានទំនុកចិត្តថាព្រះប្រុងជាស្រេចដើម្បីគាំទ្រយើង នោះជួយឲ្យរក្សាទុកនូវ«សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត» ដែលជាកត្ដាដ៏សំខាន់ចំពោះសួនមនោរម្យខាងវិញ្ញាណ។—ភីលីព ៤:៧
ចេញនូវបញ្ហាខាងសាច់ឈាមក្នុងជីវិតយើងទេ។ ពួកគ្រីស្ទាននៅតែធ្លាក់ខ្លួនឈឺ។ ប្រទេសដែលគេរស់នៅ ប្រហែលជាបានច្របូកច្របល់នឹងសង្គ្រាមស៊ីវិលថែមទៀត។ មនុស្សជាច្រើនពុះពារនឹងភាពក្រីក្រ។ ក៏ប៉ុន្តែ ការមានទំនាក់ទំនងដ៏ជិតស្និទ្ធនឹងព្រះយេហូវ៉ា ដែលជាផ្នែកសំខាន់នៃសួនមនោរម្យខាងវិញ្ញាណ នោះមានសេចក្ដីថាយើងអាចពឹងទ្រង់ឲ្យជួយគាំទ្រ។ ប្រាកដហើយ ទ្រង់អញ្ជើញយើងឲ្យ‹ផ្ទេរបន្ទុករបស់យើងទៅលើទ្រង់› ហើយមនុស្សជាច្រើនអាចផ្ដល់ជាភស្តុតាងនូវរបៀបដ៏អស្ចារ្យ ដែលទ្រង់បានគាំទ្រពួកគេ ក្នុងកំឡុងស្ថានការណ៍ដ៏ពិបាកបំផុត។ (ការគាំទ្រនូវសួនមនោរម្យខាងវិញ្ញាណ
មនុស្សភាគច្រើនចូលចិត្តទៅលេងនៅសួនឧទ្យានឬក៏សួនច្បារ។ ពួកគេចូលចិត្តដើរក្នុងសួននោះ ឬប្រហែលជាអង្គុយលើកៅអីវែង និងកំសាន្តចិត្តនឹងអ្វីៗដែលមាននៅជុំវិញនោះ។ ស្រដៀងគ្នានោះដែរ មនុស្សជាច្រើនចូលចិត្តសេពគប់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកគេឃើញថាការរាប់រកគ្នា គឺធ្វើឲ្យត្រជាក់ចិត្ត ប្រកបទៅដោយសន្ដិភាពនិងក៏ពង្រឹងកម្លាំងចិត្តផងដែរ។ យ៉ាងណាក៏ដោយ សួនច្បារដ៏សែនស្អាតមួយ ត្រូវតែថែទាំ បើចង់ឲ្យសួនច្បារនោះនឹងបន្តមានលក្ខណៈជាសួនមនោរម្យមួយ។ ស្រដៀងគ្នាដែរ សួនមនោរម្យខាងវិញ្ញាណមានក្នុងពិភពលោក ដែលមិនមែនជាសួនមនោរម្យនេះ គឺដោយព្រោះស្មរបន្ទាល់ព្រះយេហូវ៉ាបណ្ដុះបណ្ដាលការថែទាំនោះ ហើយព្រះប្រទានពរដល់ការខំប្រឹងរបស់គេ។ បើអ៊ីចឹង តើយ៉ាងដូចម្ដេចដែលបុគ្គលម្នាក់អាចរួមចំណែកគាំទ្រដល់សួនមនោរម្យនោះតាមរបៀបដែលមានប្រយោជន៍?
ទីមួយ អ្នកត្រូវចូលរួមជាមួយក្រុមជំនុំស្មរបន្ទាល់ព្រះយេហូវ៉ា សិក្សាព្រះគម្ពីរជាមួយពួកគេ និងទទួលចំណេះព្រះគម្ពីរ ដែលជាមូលដ្ឋាននៃសួនមនោរម្យខាងវិញ្ញាណ។ ខាឡាបានកត់សម្គាល់ថា៖ «បើគ្មានអាហារខាងវិញ្ញាណទេ នោះក៏ឥតមានសួនមនោរម្យខាងវិញ្ញាណដែរ»។ នេះរួមបញ្ចូលការអានបន្ទូលរបស់ព្រះជាទៀងទាត់ និងគិតអំពីអ្វីដែលអ្នកអាន។ ចំណេះដែលអ្នកបានទទួល នឹងទាញចិត្តអ្នកឲ្យមកជិតព្រះយេហូវ៉ា ហើយអ្នកនឹងមានចិត្តស្រឡាញ់ទ្រង់។ អ្នកក៏នឹងរៀនចេះទូលប្រាប់ទ្រង់តាមរយៈសេចក្ដីអធិស្ឋាន និងសុំការដឹកនាំរបស់ទ្រង់ និងសុំវិញ្ញាណរបស់ទ្រង់ឲ្យគាំទ្រអ្នក កាលដែលអ្នកធ្វើតាមបំណងព្រះហឫទ័យទ្រង់។ ព្រះយេស៊ូមានបន្ទូលប្រាប់យើងឲ្យខំព្យាយាមអធិស្ឋាន។ (លូកា ១១:៩-១៣) សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ចូរអធិស្ឋានឥតឈប់ឈរ»។ (ថែស្សាឡូនីចទី១ ៥:១៧) ឯកសិទ្ធិទូលព្រះតាមរយៈសេចក្ដីអធិស្ឋាន ដោយមានទំនុកចិត្តទាំងស្រុងថា ទ្រង់ព្រះសណ្ដាប់អ្នក គឺជាផ្នែកដ៏សំខាន់មួយនៃសួនមនោរម្យខាងវិញ្ញាណ។
កាលដែលពេលវេលាកន្លងទៅ នោះជីវិតអ្នកក៏បានផ្លាស់ប្រែឲ្យបានប្រសើរឡើងដោយអ្វីដែលអ្នករៀន និងជាយថាហេតុ នោះអ្នកនឹងចង់និយាយប្រាប់អ្នកដទៃអំពីរឿងនេះ។ រួចមក អ្នកនឹងអាចគោរពតាមសេចក្ដីបង្គាប់របស់ព្រះយេស៊ូ ដែលថា៖ «ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌»។ (ម៉ាថាយ ៥:១៦) ការប្រាប់ដល់អ្នកដទៃនូវចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ និងលើកតម្កើងនូវសេចក្ដីស្រឡាញ់ដ៏ឧត្តម ដែលទ្រង់បានបង្ហាញឲ្យមនុស្សជាតិ ក៏នាំឲ្យមានសុភមង្គលយ៉ាងច្រើនដែរ។
គឺនឹងមានពេលវេលាមក ជាពេលដែលភូមិភាគទាំងអស់លើផែនដីនេះនឹងទៅជាសួនមនោរម្យមួយ ជាកន្លែងដែលដូចជាសួនច្បារ ដែលឥតមានភាពកខ្វក់ និងជាលំនៅដ៏សមរម្យចំពោះមនុស្សជាតិ ដែលមានចិត្តស្មោះត្រង់។ ការមានសួនមនោរម្យខាងវិញ្ញាណ«នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់» គឺជាទីសំអាងមួយនៃព្រះចេស្ដារបស់ព្រះ និងជានិមិត្តរូបនូវអ្វីដែលទ្រង់អាចនិងសម្រេចនៅនាអនាគតកាល។—ធីម៉ូថេទី២ ៣:១
សូម្បីតែឥឡូវនេះ អស់អ្នកដែលមានចិត្តសប្បាយនឹងសួនមនោរម្យខាងវិញ្ញាណ នឹងពិសោធន៍នូវការសម្រេចខាងវិញ្ញាណ ដែលចែងនៅអេសាយ ៤៩:១០ ដែលថា៖ «គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្ដៅឬព្រះអាទិត្យនឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្ដល់សេចក្ដីមេត្ដាដល់គេទ្រង់នឹងនាំគេទៅ . . . តាមទីមានក្បាលទឹក»។ ហូសេនឹងផ្ដល់ជាភស្តុតាងចំពោះរឿងនេះ។ គាត់បានប្រាថ្នាចង់ក្លាយទៅជាអ្នកលេងភ្លេងដ៏ល្បីម្នាក់ ប៉ុន្តែបានស្កប់ចិត្តជាងនឹងការបំរើព្រះជាមួយនឹងក្រុមជំនុំគ្រីស្ទាន។ គាត់និយាយថា៖ «ឥឡូវនេះ ខ្ញុំមានជីវិតដែលមានអត្ថន័យ។ ខ្ញុំមានអារម្មណ៍ដ៏សុខនៅក្នុងភាតរភាពគ្រីស្ទាន និងខ្ញុំស្គាល់ព្រះយេហូវ៉ា ជាព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលយើងអាចទុកចិត្តបាន»។ សុភមង្គលរបស់ហូសេ និងចំពោះមនុស្សរាប់លាននាក់ទៀត គឺបានរៀបរាប់យ៉ាងត្រឹមត្រូវនៅឯទំនុកដំកើង ៦៤:១០ ដែលថា៖ «ពួកមនុស្សសុចរិតនឹងអរសប្បាយដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់»។ នេះជាការពិពណ៌នាដ៏ល្អមែនហ្ន៎! អំពីសួនមនោរម្យខាងវិញ្ញាណ។
[កំណត់សម្គាល់]
a បុគ្គលទាំងឡាយដែលត្រូវរៀបរាប់ក្នុងនេះគឺជាបុគ្គលមែនទែន ក៏ប៉ុន្តែឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
[រូបភាពនៅទំព័រ១០]
កាលដែលទទួលនូវសួនមនោរម្យខាងវិញ្ញាណ យើងគួរតែជួយពង្រីកឲ្យបានធំឡើង!