លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការទប់ទល់នឹងភាពក្រីក្រ ជាការតយុទ្ធដែលឈ្នះមិនបានឬ?

តើការទប់ទល់នឹងភាពក្រីក្រ ជាការតយុទ្ធដែលឈ្នះមិនបានឬ?

តើ​ការ​ទប់​ទល់​នឹង​ភាព​ក្រី​ក្រ ជា​ការ​ត​យុទ្ធ​ដែល​ឈ្នះ​មិន​បាន​ឬ?

ទេសចរ​ដែល​ទៅ​លេង​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក អាច​ឃើញ​មន្ទីរ​ប្រឹក្សា​ខាង​សេដ្ឋកិច្ច​និង​សង្គម។ សាល​សាធារណៈ​នោះ​មាន​បំពង់​និង​ទុយ​យ៉ូ​ជាប់​ពិតាន​ដោយ​ឥត​លាក់​លៀម។ អ្នក​នាំ​ភ្ញៀវ​ទេសចរ​នោះ​ពន្យល់​ថា៖ «ពិតាន​នោះ​ដែល​គេ​ទុក​ចោល ត្រូវ​គេ​យល់​ជា​ទូទៅ​ថា ជា​អ្វី​ដែល​រំឭក​ពី​កិច្ច​ការ​ខាង​សេដ្ឋកិច្ច​និង​សង្គម ដែល​អង្គការ​សហប្រជាជាតិ​ធ្វើ​នោះ គឺ​មិន​អាច​ហើយ​និង​មិន​អាច​ចប់​បាន​ទេ។ នឹង​តែង​តែ​មាន​អ្វី​ថែម​ទៀត​ដែល​គេ​អាច​ធ្វើ ដើម្បី​លើក​ស្ទួយ​នូវ​ជីវភាព​រស់​នៅ​នៃ​មនុស្សជាតិ»។

ថ្វី​បើ​ក្រុម​ប្រឹក្សា​នោះ​បាន​ប្ដេជ្ញា​ឆ្ពោះ​ទៅ​ការ​សម្រេច​ទិស​ដៅ​ដ៏​ល្អ ចង់​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​មនុស្ស​ទាំង​អស់​គ្នា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ៗ​ក៏​ដោយ គឺ​មើល​ទៅ​ដូច​ជា​កិច្ច​ការ​នោះ​គ្មាន​ទី​បញ្ចប់​ទេ។ គួរ​ឲ្យ​កត់​សម្គាល់​ថា ក្នុង​កំឡុង​ពេល​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​នៅ​លើ​ផែនដី នៅ​សតវត្ស​ទី​មួយ ស.យ. ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ព្រះ​វិញ្ញាណ​ព្រះ​អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័ល​ក្រ»។ (លូកា ៤:១៨) តើ«ដំណឹង​ល្អ»ដែល​ទ្រង់​បាន​ប្រកាស​ប្រាប់​នោះ ជា​ដំណឹង​អ្វី​ទៅ? នេះ​គឺ​ជា​សារ​អំពី​ព្រះ​រាជាណាចក្រ​ដែល​ព្រះ​យេហូវ៉ា​នឹង​ស្ថាបនា​ឡើង ដែល​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច ហើយ​ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ជា«ទី​មាំ​មួន​ដល់​មនុស្ស​កំសត់​ទុគ៌ត . . . ដែល​មាន​ទុក្ខ​លំបាក»។ តើ​ព្រះ​រាជាណាចក្រ​នោះ​នឹង​សម្រេច​ការ​អ្វី​ខ្លះ? លោក​អេសាយ​បាន​ទាយ​ទុក​ជា​មុន​ថា៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​ចាត់​ចែង​ជប់​លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱ​ជា​រស​ដ៏​វិសេស នឹង​ស្រា​ទំពាំង​បាយ​ជូរ​សំរាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​នឹង​ស្រា​ទំពាំង​បាយ​ជូរ​សំរាំង​យ៉ាង​ល្អ។ ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់»។—អេសាយ ២៥:៤​-​៦, ៨

តើ​លោក​អ្នក​ចង់​ដឹង​បន្ថែម​ទៅ​ទៀត​អំពី​របៀប​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង«លើក​ស្ទួយ​ឡើង​នូវ​ជីវភាព​រស់​នៅ​នៃ​មនុស្សជាតិ» ដើម្បី​នឹង​លែង​មាន​ការ​ខ្វះ​ខាត​ទៀត​ឬ​ទេ? បើ​ចង់​ឲ្យ​បាន​អ្នក​បង្រៀន​ល្អ​ទៅ​ជួប​លោក​អ្នក​ផ្ទាល់​ដើម្បី​បង្ហាញ​ថែម​ទៀត​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​ពី​រឿង​បែប​នេះ សូម​មើល​ខាង​ក្រោម​ទៀត។