លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មិនដែលចាស់ដល់ម្ល៉េះដែលរៀនមិនបានទេ

មិនដែលចាស់ដល់ម្ល៉េះដែលរៀនមិនបានទេ

មិន​ដែល​ចាស់​ដល់​ម្ល៉េះ​ដែល​រៀន​មិន​បាន​ទេ

លោក​ស្រី​ក្សេញញ៉ា​កើត​មក​នៅ​ឆ្នាំ​១៨៩៧។ គាត់​មាន​កូន​ស្រី​៣​នាក់ កូន​ប្រុស​ម្នាក់ មាន​ចៅ​១៥​នាក់ និង​ចៅ​ទួត​២៥​នាក់។ អស់​មួយ​ជីវិត​របស់​គាត់ គាត់​ធ្វើ​តែ​អ្វី​ដែល​មាតា​បិតា​គាត់​បាន​បង្រៀន​ឲ្យ​គាត់​ធ្វើ​ប៉ុណ្ណោះ។ គាត់​បាន​ភៀស​ខ្លួន​ចេញ​ពី​សាធារណៈ​រដ្ឋ​អាប​កាស​ដែល​ស្ថិត​លើ​ផ្ទៃ​ដី​រវាង​សមុទ្រ​ខ្មៅ​និង​ជួរ​ភ្នំ​ឃរខេសាស និង​បាន​បែក​បាក់​គ្នា​ដោយ​សារ​សង្គ្រាម។ ទោះ​ជា​គាត់​បាន​មក​ដល់​ទី​ក្រុង​ម៉ូស្គូ​ជា​ជន​ភៀស​ខ្លួន​ក៏​ដោយ គាត់​នៅ​តែ​បាន​ស្កប់​ស្កល់​ចិត្ត​និង​ជីវភាព​រស់​នៅ​របស់​គាត់ ជា​ពិសេស​សាសនា​ដែល​គាត់​បាន​ទទួល​ពី​មាតា​បិតា​មក។

នៅ​ឆ្នាំ​១៩៩៣ មែរី​ជា​កូន​ស្រី​របស់​គាត់ បាន​ក្លាយ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ មែរី​ចាប់​ផ្ដើម​និយាយ​ប្រាប់​គាត់​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​គម្ពីរ តែ​គាត់​មិន​ចង់​ស្ដាប់​ទេ។ គាត់​ចេះ​តែ​ប្រាប់​កូន​ស្រី​ថា​៖ ​«​ខ្ញុំ​ចាស់​ហើយ មិន​អាច​រៀន​អ្វី​ថ្មី​បាន​ទេ​»។

យ៉ាង​ណា​ក៏​ដោយ មែរី​ដែល​ជា​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​ឡនដា ជា​ចៅ​ប្រសា​រ​ស្រី​របស់​គាត់ ហើយ​ណាណា​និង​ហ្សាហ្សា ជា​ចៅ​ទួត​ស្រី​ពីរ​នាក់​របស់​គាត់ ពួក​គេ​ទាំង​អស់​បាន​ក្លាយ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​បន្ត​និយាយ​ប្រាប់​គាត់​អំពី​ព្រះ​គម្ពីរ។ នៅ​ល្ងាច​មួយ​នា​ឆ្នាំ​១៩៩៩ ពួក​គេ​បាន​អាន​ខ​គម្ពីរ​មួយ​ដែល​បាន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​គាត់​យ៉ាង​ខ្លាំង។ ខ​នោះ​ជា​បន្ទូល​របស់​ព្រះ​យេស៊ូ​ទៅ​កាន់​សាវ័ក​ស្មោះ​ត្រង់ ពេល​ទ្រង់​កំពុង​តែ​ចាប់​ផ្ដើម​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។ (​លូកា ២២:១៩, ២០​) នៅ​យប់​នោះ ពេល​លោក​ស្រី​មាន​អាយុ​១០២​ឆ្នាំ គាត់​ក៏​សម្រេច​ចិត្ត​សិក្សា​ព្រះ​គម្ពីរ។

គាត់​ប្រាប់​ថា​៖ ​«​ក្រោយ​ខ្ញុំ​បាន​រស់​អស់​១០២​ឆ្នាំ​ហើយ ទើប​ខ្ញុំ​យល់​ខ្លឹម​សារ​នៃ​ជីវិត។ ឥឡូវ​ខ្ញុំ​ទទួល​ស្គាល់​ថា គ្មាន​អ្វី​ល្អ​ជា​ជាង​ការ​បំរើ​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​អស្ចារ្យ​និង​ព្រះ​ដែល​ស្រឡាញ់​យើង។ ខ្ញុំ​នៅ​តែ​មាន​សតិ​នឹង​ន​និង​មាន​សុខភាព​ល្អ​ដដែល។ ខ្ញុំ​អាច​អាន​ដោយ​មិន​ចាំ​បាច់​ប្រើ​វ៉ែនតា​ទេ ហើយ​ខ្ញុំ​អាច​សំណេះ​សំណាល​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ច្រើន​ដែរ​»។

នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០០០ គាត់​ក៏​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ គាត់​ស្រដី​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ប្រគល់​ជីវិត​ខ្ញុំ​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​បំរើ​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់។ ខ្ញុំ​ផ្ដល់​ទស្សនាវដ្ដី​និង​ខិត្តប័ណ្ណ​ពេល​ខ្ញុំ​អង្គុយ​នៅ​កន្លែង​ចាំ​ឡាន​ក្រុង​នៅ​ជិត​ផ្ទះ​ខ្ញុំ។ ញាតិ​មិត្ត​អាសា​មក​លេង​ខ្ញុំ​ណាស់ ហើយ​ខ្ញុំ​ប្រាប់​គេ​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​សប្បាយ​»។

លោក​ស្រី​ក្សេញញ៉ា​កំពុង​តែ​ទន្ទឹង​ចាំ​ថ្ងៃ​ដែល‹សាច់​គាត់​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ›។ (​យ៉ូប ៣៣:២៥​) បើ​សិន​ជា​បុគ្គល​អាយុ​ជាង​១០០​ឆ្នាំ មិន​ចាត់​ទុក​ខ្លួន​ថា​ចាស់​ពេក​មិន​អាច​រៀន​ខ្លឹម​សារ​នៃ​ជីវិត​ពី​ព្រះ​គម្ពីរ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អ្នក?