អ្នកជិតខាងដ៏ល្អជាជំនួយដ៏វិសេស
អ្នកជិតខាងដ៏ល្អជាជំនួយដ៏វិសេស
«អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ»។—សុភាសិត ២៧:១០
នៅសតវត្សទីមួយស.យ. បណ្ឌិតម្នាក់បានសួរព្រះយេស៊ូថា៖ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ»? ព្រះយេស៊ូមិនបានមានបន្ទូលឆ្លើយថាអ្នកណាជាអ្នកជិតខាងរបស់បណ្ឌិតនោះទេ តែទ្រង់បានពន្យល់អំពីលក្ខណៈរបស់បុគ្គលដែលជាអ្នកជិតខាងវិញ។ អ្នកប្រហែលជាធ្លាប់ឮរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូនេះហើយ។ មនុស្សជាច្រើនហៅរឿងប្រៀបប្រដូចនោះថា រឿងជនជាតិសាម៉ារីដ៏រាក់ទាក់ ដែលរឿងនោះបានកត់ទុកក្នុងសៀវភៅដំណឹងល្អរបស់លោកលូកា។ ព្រះយេស៊ូបានមានបន្ទូលរៀបរាប់រឿងនោះ ដូចតទៅ:
«មានមនុស្សម្នាក់កំពុងតែធ្វើដំណើរ ពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្ដាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ។ ចួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញ ក៏វាងតាមម្ខាងហួសទៅទៀត តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្ដួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង នឹងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ ស្អែកឡើង កាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកលូកា ១០:២៩-៣៦
វិញ ខ្ញុំនឹងសងអ្នក ដូច្នេះ ក្នុង៣នាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកចោរនោះ»។—តាមមើលទៅ បណ្ឌិតនោះពិតជាបានយល់អត្ថន័យនៃរឿងប្រៀបប្រដូចព្រះយេស៊ូ ពីព្រោះគាត់បានបញ្ជាក់ដោយមិនស្ទាក់ស្ទើរថា អ្នកណាបានធ្វើជាអ្នកជិតខាងចំពោះបុរសដែលត្រូវរបួសនោះ។ បណ្ឌិតបានឆ្លើយថា: «គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង»។ ព្រះយេស៊ូមានបន្ទូលដល់បណ្ឌិតនោះថា៖ «ទៅចុះ! ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ»។ (លូកា ១០:៣៧) រឿងប្រៀបប្រដូចនេះបញ្ជាក់យ៉ាងច្បាស់ឲ្យឃើញអត្ថន័យនៃការធ្វើជាអ្នកជិតខាងដ៏ពិត! រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូនេះ ក៏ប្រហែលជាជំរុញទឹកចិត្តយើងឲ្យសួរខ្លួនថា៖ ‹តើខ្ញុំជាអ្នកជិតខាងបែបណា? តើសាសន៍ឬជាតិរបស់ខ្ញុំមានអានុភាពលើការសម្រេចចិត្តរបស់ខ្ញុំថា អ្នកណាជាអ្នកជិតខាងរបស់ខ្ញុំឬទេ? តើសាសន៍ឬជាតិរបស់ខ្ញុំធ្វើឲ្យខ្ញុំមិនសូវសុខចិត្តជួយមនុស្សសាសន៍ផ្សេងទៀតដែលជួបនឹងការពិបាកឬទេ? តើខ្ញុំខំព្យាយាមធ្វើជាអ្នកជិតខាងដ៏ល្អឬទេ?›
តើយើងអាចចាប់ផ្ដើមធ្វើជាអ្នកជិតខាងដ៏ល្អយ៉ាងដូចម្ដេច?
បើយើងឃើញថាយើងត្រូវធ្វើឲ្យបានប្រសើរថែមទៀតក្នុងរឿងនេះ យើងត្រូវចាប់ផ្ដើមដោយកែប្រែចិត្តគំនិតរបស់ខ្លួនយើងសិន។ យើងត្រូវផ្ចង់អារម្មណ៍ទៅលើការធ្វើជាអ្នកជិតខាងដ៏ល្អ។ បើយើងធ្វើជាអ្នកជិតខាងដ៏ល្អ នេះក៏អាចជួយយើងមានអ្នកជិតខាងដ៏ល្អដែរ។ ជិតពីរពាន់ឆ្នាំមុន ព្រះយេស៊ូបានដាក់ទម្ងន់ទៅលើគោលការណ៍ដ៏សំខាន់មួយស្តីអំពីទំនាក់ទំនងរវាងមនុស្សជាតិគ្នីគ្នា ក្នុងធម្មទានដ៏ល្បីរបស់ទ្រង់នៅលើភ្នំ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថាយ ៧:១២) ការប្រព្រឹត្តទៅលើអ្នកឯទៀតដោយការគោរព ដោយសេចក្ដីថ្លៃថ្នូរ និងដោយស្លូតបូត នឹងជួយលើកទឹកចិត្តអ្នកទាំងនោះឲ្យធ្វើដូចគ្នាតបមកអ្នកវិញដែរ។
លោកស្រីលីស ហ្វុនដឺបឺក ដែលជាអ្នកកាសែតនិងអ្នកនិពន្ធមួយរូប បានសរសេរអត្ថបទមួយចំណងជើងថា៖ «ការស្រឡាញ់អ្នកជិតខាងរបស់ខ្លួន» ក្នុងទស្សនាវដ្ដីភាសាអង់គ្លេសចំណងជើងថាប្រទេសជាតិយើងតាំងពីឆ្នាំ១៨៦៥។ លោកស្រីបានលើកឡើងអ្វីខ្លះៗដ៏ស្រួលធ្វើ ដែលអាចបំផុសឲ្យមានការរាក់ទាក់រាប់រកគ្នាជាអ្នកជិតខាង។ លោកស្រីបានសរសេរថា៖ «ខ្ញុំចង់ឲ្យ . . . មនុស្សប្រស្រ័យទាក់ទងគ្នាតាមរយៈទង្វើតូចតាចជាច្រើនដែលអ្នកជិតខាងតែងធ្វើដើម្បីជួយគ្នាទៅវិញទៅមកនោះ ដូចជាយកកាសែតទៅឲ្យ ជួយមើលកូន ជួយទិញអ្វីបន្ដិចបន្តួចនៅផ្សារ។ ខ្ញុំចង់ឲ្យមនុស្សមានទំនាក់ទំនងបែបនេះកាន់តែច្រើនឡើងៗក្នុងរបបលោកីយ៍នេះដែលគ្មានភាពជិតស្និទ្ធ និងដែលធ្វើឲ្យសហគមន៍មនុស្សងាយបាក់បែកគ្នាដោយសារការភិតភ័យនិងដោយសារឧក្រិដ្ឋកម្ម»។ រួចលោកស្រីសរសេរបន្ថែមថា៖ «យកល្អ យើងចាប់ផ្ដើមបង្ហាញភាពរាក់ទាក់បែបនេះដល់អ្នកនៅក្បែរៗយើងមុនគេបង្អស់»។
ទស្សនាវដ្ដីមួយក៏បានលើកឡើងនូវយោបល់ដ៏ល្អមួយ ដែលអាចជួយមនុស្សបណ្ដុះឲ្យមានទស្សនៈដ៏ល្អចំពោះអ្នកជិតខាងរបស់ខ្លួន។ ក្នុងទស្សនាវដ្ដីនោះ អ្នកនិពន្ធម្នាក់ឈ្មោះ ម៉ានី ចេសិន បានកត់សម្គាល់ថា៖ «ក្នុងជីវិតរបស់អ្នក អ្នកជិតខាងគឺដូចក្រុមគ្រួសារ គឺថា ជួនកាល អ្នកមិនអាចជ្រើសរើសសមាជិកក្រុមគ្រួសារឬក៏អ្នកជិតខាងរបស់ខ្លួនឡើយ។ ទំនាក់ទំនងបែបនេះតម្រូវឲ្យយើងចេះស្លូតបូត មានសុភាវធម៌ និងចេះអធ្យាស្រ័យ»។ (Canadian Geographic)
អ្នកជិតខាងដ៏ល្អមានចិត្តទូលាយ
ការពិត យើងជាច្រើនប្រហែលជាមានអារម្មណ៍មិនស្រួលចំពោះការនិយាយជាមួយអ្នកជិតខាង។ យើងប្រហែលជាគិតថាការជៀសចេញពីការទាក់ទងគ្នាគឺស្រួលជាង។ ប៉ុន្តែ ព្រះគម្ពីរចែងថា«ដែលឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) ដូច្នេះ អ្នកជិតខាងដ៏ល្អព្យាយាមស្គាល់មនុស្សនៅក្បែរៗខ្លួន។ ទោះជាគាត់មិនខំចងមិត្តភាពជិតស្និទ្ធក៏ដោយ តែគាត់ព្យាយាមសន្ទនាជាមួយអ្នកជិតខាងយូរៗម្ដង ប្រហែលជាដោយញញឹមឬធ្វើកាយវិការរាក់ទាក់ជាដើម។
ដូចដែលត្រូវបញ្ជាក់ខាងលើនេះ «ទង្វើតូចតាចជាច្រើន»ដែលអ្នកជិតខាងធ្វើដើម្បីជួយគ្នាគឺសំខាន់ក្នុងការបណ្ដុះ និងរក្សាឲ្យមានទំនាក់ទំនងរាក់ទាក់ស្និទ្ធស្នាលជាអ្នកជិតខាង។ ដូច្នេះ យកល្អ យើងរកវិធីតូចតាចដែលយើងអាចបង្ហាញការរាក់ទាក់រាប់អានចំពោះអ្នកជិតខាងរបស់យើង ដ្បិតទង្វើបែបនេះនឹងបំផុសឲ្យមានស្មារតីជួយគ្នានិងគោរពគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ដោយធ្វើដូច្នេះ យើងកំពុងតែអនុវត្តតាមដំបូន្មានព្រះគម្ពីរដែលចែងថា៖ «កាលណាឯងមានកំឡាំងដៃ អាចធ្វើគុណឲ្យអ្នកណា ដែលគួរផ្ដល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ»។—សុភាសិត ៣:២៧; យ៉ាកុប ២:១៤-១៧
អ្នកជិតខាងដ៏ល្អចេះដឹងគុណ
បើមនុស្សទាំងអស់គ្នាដឹងគុណរាល់ដងដែលមានអ្នកឯទៀតជួយឬក៏ជូនអំណោយនោះ នេះពិតជាការល្អមែន។ ប៉ុន្តែ គួរឲ្យស្ដាយណាស់
គឺមិនតែងតែដូច្នេះទេ។ ក្នុងករណីជាច្រើន មនុស្សដែលទទួលជំនួយឬក៏អំណោយមួយ បង្ហាញការមិនចេះដឹងគុណដល់ម្ល៉េះដែលអ្នកដែលឲ្យដោយស្មោះនោះគិតថា៖ ‹ខ្ញុំនឹងមិនឲ្យអ្វីដល់គាត់ទៀតឡើយ!›។ ជួនកាល អ្នកនឹងព្យាយាមសួរសុខទុក្ខយ៉ាងរាក់ទាក់ឬបក់ដៃដោយមានអារម្មណ៍កក់ក្ដៅទៅអ្នកជិតខាងនោះ តែពួកគេនឹងតបដោយងក់ក្បាលសោះអង្កើយទាំងទើសទាល់ប៉ុណ្ណោះ។ប៉ុន្តែ ក្នុងករណីជាច្រើន អ្នកដែលបានទទួលជំនួយឬអំណោយនោះ ពួកគេពិតជាមានការដឹងគុណមែនទែន ទោះជាខាងក្រៅមើលទៅដូចជាមិនចេះដឹងគុណក្ដី។ ប្រហែលជាវប្បធម៌របស់គាត់បានធ្វើឲ្យគាត់ស្ទាក់ស្ទើរឬក៏អៀន និងបណ្ដាលឲ្យគាត់មានឫកពាហាក់ដូចជាមិនរាក់ទាក់។ ម្យ៉ាងវិញទៀត ក្នុងរបបលោកីយ៍នេះដែលពោរពេញទៅដោយការមិនចេះដឹងគុណ មនុស្សខ្លះប្រហែលជាចាត់ទុកថាការរាក់ទាក់របស់អ្នកគឺប្លែក ឬប្រហែលជារហូតដល់សង្ស័យទៅលើបំណងចិត្តរបស់អ្នកទៀតផង។ អ្នកប្រហែលជាត្រូវធ្វើឲ្យគាត់មានទំនុកចិត្តមុនសិន។ ដូច្នេះ អ្នកនឹងត្រូវអត់ធ្មត់ និងចំណាយពេលយូរដើម្បីបណ្ដុះឲ្យមានទំនាក់ទំនងល្អជាមួយគាត់។ ប៉ុន្តែ អ្នកជិតខាងដែលរៀនបង្ហាញចិត្តទូលាយនិងចេះដឹងគុណនោះ នឹងជួយស្ថាបនាសហគមន៍ឲ្យមានសេចក្ដីសុខនិងសុភមង្គល។
ពេលមានអន្តរាយ
អ្នកជិតខាងដ៏ល្អជាជំនួយដ៏វិសេសពេលយើងជួបអន្តរាយ។ ពេលមានអន្តរាយ ការរាក់ទាក់យកចិត្តទុកដាក់គ្នាជាអ្នកជិតខាងត្រូវសឲ្យឃើញ។ មានកំណត់ហេតុជាច្រើនអំពីការប្រព្រឹត្តប្រាសចាកនូវអត្តទត្ថភាពដែលអ្នកជិតខាងធ្វើនៅគ្រានោះ។ ពេលមានអន្តរាយដែលប៉ះពាល់មនុស្សជាច្រើនហាក់ដូចជាបណ្ដាលឲ្យអ្នកជិតខាងសហការគ្នាភ្លាមៗនិងខំប្រឹងជួយគ្នា។ សូម្បីតែអ្នកដែលមានមតិប្រឆាំងគ្នាក៏សហការគ្នាដែរ។
ជាឧទាហរណ៍ កាសែតមួយបានរាយការណ៍ឲ្យដឹងថា ពេលការរញ្ជួយដីបានរង្គោះរង្គើប្រទេសទួរគីនៅឆ្នាំ១៩៩៩ មនុស្សដែលធ្លាប់ជាសត្រូវនឹងគ្នាបានសាមគ្គីគ្នាដូចជាអ្នកជិតខាងវិញ។ (New York Times) លោកស្រីអាណា ស្ទែយីអ៊ូ អ្នកកាសែតម្នាក់ជនជាតិក្រិចបានសរសេរក្នុងកាសែតទីក្រុងអាថែនថា៖ «អស់ជាច្រើនឆ្នាំមកហើយ យើងបានត្រូវបញ្ចេះឲ្យស្អប់ពួកទួរគី។ ប៉ុន្តែ ទុក្ខវេទនាដ៏ធំសម្បើមដែលស្មានមិនដល់របស់ពួកគេមិនធ្វើឲ្យយើងសប្បាយចិត្តនោះទេ។ យើងបានរំជួលក្នុងចិត្តនិងបានយំ ហាក់ដូចជាការស្អប់គ្នាអស់ច្រើនសម័យហើយនោះ បានរលាយបាត់សាបសូន្យទៅ ពេលយើងឃើញកូនង៉ាស្លាប់រដូករណែល»។ ពេលប្រតិបត្ដិការសង្គ្រោះជីវិតបានត្រូវបញ្ឈប់ជាផ្លូវការនោះ ក្រុមបុគ្គលិកសង្គ្រោះជនជាតិក្រិចមិនព្រមឈប់ស្វះស្វែងរកអ្នករួចរស់ជីវិតឡើយ។
ការចូលរួមប្រតិបត្ដិការសង្គ្រោះជីវិតក្រោយមហន្តរាយមួយកើតឡើង គឺជាទង្វើដែលគួរឲ្យសរសើរ និងបង្ហាញពីវីរភាពមែន។ យ៉ាងណាក៏ដោយ ការសង្គ្រោះជីវិតរបស់អ្នកជិតខាងដោយព្រមានគាត់មុនមហន្តរាយមួយកើតឡើង ពិតជាអាចត្រូវចាត់ទុកជាការបង្ហាញយ៉ាងវិសេសជាងថាខ្លួនជាអ្នកជិតខាងដ៏ល្អ។ គួរឲ្យស្ដាយណាស់ ប្រវត្ដិសាស្ត្រសឲ្យឃើញថា អ្នកដែលបានព្រមានអ្នកជិតខាងរបស់ខ្លួនអំពីមហន្តរាយដែលកំពុងតែឆ្ពោះមកដល់នោះ មិនបានត្រូវគេទទួលយ៉ាងរាក់ទាក់នោះទេ ដោយព្រោះនៅពេលអ្នកជិតខាងត្រូវបានព្រមាន នោះពួកគេមិនអាចយល់ថាមានមហន្តរាយជិតកើតឡើងនោះទេ។ អ្នកដែលប្រកាសការព្រមានច្រើនតែត្រូវមនុស្សមិនជឿទៅវិញ។ អ្នកដែលខំជួយបុគ្គលដែលមិនយល់ថាខ្លួនស្ថិតក្នុងគ្រោះថ្នាក់ ត្រូវតែខំព្យាយាមពេញទំហឹងនិងត្រូវធ្វើពលិកម្ម។
ការប្រព្រឹត្តដ៏ឧត្តមបំផុតជាអ្នកជិតខាង
សព្វថ្ងៃនេះ មានអ្វីដ៏ធំជាងមហន្តរាយធម្មជាតិដែលកំពុងតែឆ្ពោះមករកមនុស្សជាតិទៅទៀត។ នោះគឺជាអ្វីដែលបានត្រូវទាយថាព្រះដែលមានគ្រប់ព្រះចេស្ដានឹងធ្វើដើម្បីបំបាត់ឧក្រិដ្ឋកម្ម អំពើទុច្ចរិត និងវិវរណៈ ១៦:១៦; ២១:៣, ៤) ព្រឹត្ដិការណ៍ដ៏ធំនេះជាអ្វីដែលនឹងកើតឡើងពិតប្រាកដមែន! ស្មរបន្ទាល់ព្រះយេហូវ៉ាខ្នះខ្នែងបង្រៀនមនុស្សឲ្យបានច្រើនបំផុតនូវចំណេះ ដែលចាំបាច់បំផុតដើម្បីរួចរស់ ផុតពីព្រឹត្ដិការណ៍ដែលនឹងរញ្ជួយពិភពលោកនេះ។ ហេតុនេះហើយ ស្មរបន្ទាល់ព្យាយាមមិនឈប់មិនឈរក្នុងកិច្ចផ្សព្វផ្សាយដែលមនុស្សស្គាល់ទូទាំងពិភពលោក។ (ម៉ាថាយ ២៤:១៤) ស្មរបន្ទាល់ធ្វើនេះស្ម័គ្រពីចិត្ត ដោយព្រោះពួកគេស្រឡាញ់ព្រះនិងអ្នកជិតខាង។
បញ្ហាផ្សេងទៀតចេញពីផែនដី។ (ដូច្នេះ កុំឲ្យគំនិតលំអៀងឬក៏ការជិនឆ្អន់បណ្ដាលឲ្យអ្នកមិនស្ដាប់ស្មរបន្ទាល់ពេលពួកគេមកផ្ទះអ្នក ឬក៏ជួបអ្នកនៅកន្លែងផ្សេងទៀតនោះឡើយ។ ពួកគេកំពុងខិតខំធ្វើជាអ្នកជិតខាងដ៏ល្អ។ ដូច្នេះ ពេលពួកគេស្នើសុំបង្រៀនអ្នកអំពីព្រះគម្ពីរ ចូរយល់ព្រមចុះ!។ ដោយរៀនអំពីការធានាក្នុងព្រះគម្ពីរដែលថា បន្ដិចទៀតអ្នកជិតខាងទាំងអស់នឹងរស់នៅជាមួយគ្នាដោយសុខសាន្ត។ នៅពេលនោះ គ្មានការរើសអើងប្រកាន់ពូជសាសន៍ សាសនា ឬក៏វណ្ណៈណាដែលនឹងបំផ្លាញមិត្តភាពដែលយើងចង់បាននោះទេ។
[រូបភាពនៅទំព័រ៧]
យកល្អ យើងបង្ហាញសេចក្ដីសប្បុរស ចំពោះអ្នកជិតខាងរបស់ខ្លួន
[អ្នកផ្ដល់សិទ្ធិ]
Globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.