ការជួយសម្រាលទុក្ខក្នុងពេលមានវិបត្ដិ
ការជួយសម្រាលទុក្ខក្នុងពេលមានវិបត្ដិ
ពត៌មានសព្វថ្ងៃនេះ ប្រាកដជាមិនអាចជួយសម្រាលទុក្ខយើងបានឡើយ។ បុគ្គលម្នាក់បានសរសេរថា៖ «ព្រឹត្ដិការណ៍ថ្មីៗនេះធ្វើឲ្យយើងព្រួយបារម្ភយ៉ាងខ្លាំង ហើយជាញឹកញាប់យើងមិនអាចសម្រេចចិត្តថា តើយើងហ៊ានទស្សនាពត៌មានដែលបញ្ចាំងនៅម៉ោងប្រាំមួយឬក៏អត់នោះទេ»។ ពិភពលោកនេះគឺមានពោរពេញទៅដោយសង្គ្រាម អំពើភេរវកម្ម ការរងទុក្ខវេទនា ឧក្រិដ្ឋកម្មនិងជំងឺ ដែលប្រហែលជាកំពុងតែមានអានុភាពលើយើងឬក៏នឹងមានអានុភាពនៅថ្ងៃខាងមុខ។
ព្រះគម្ពីរបានទាយយ៉ាងត្រឹមត្រូវអំពីព្រឹត្ដិការណ៍នេះ។ ពេលព្រះយេស៊ូរៀបរាប់អំពីសម័យយើងនេះ ទ្រង់បានមានបន្ទូលថានឹងមានសង្គ្រាមធំៗ រោគរាតត្បាត ការអត់បាយ និងកក្រើកដី។ (លូកា ២១:១០, ១១) សាវ័កប៉ុលក៏បានសរសេរស្រដៀងគ្នានេះដែរអំពី«គ្រាលំបាកណាស់»ដែលមានមនុស្សកាចសាហាវ ស្រឡាញ់តែប្រាក់ និងមិនស្រឡាញ់ការល្អឡើយ។ សាវ័កប៉ុលហៅសម័យនេះជា«ថ្ងៃជាន់ក្រោយបង្អស់»។—ធីម៉ូថេទី២ ៣:១-៥
ហេតុនេះហើយ ពេលពត៌មានរៀបរាប់ស្ថានការណ៍ក្នុងពិភពលោកនេះ នោះក៏រៀបរាប់ស្រដៀងនឹងអ្វីៗដែលព្រះគម្ពីរបានទាយមកដែរ។ ប៉ុន្តែគឺមានស្រដៀងគ្នាតែចំពោះស្ថានការណ៍ក្នុងពិភពលោកប៉ុណ្ណោះ។ ព្រះគម្ពីរក៏ប្រាប់នូវទស្សនៈ ដែលពត៌មានពុំអាចផ្ដល់ឲ្យបាន។ តាមរយៈបន្ទូលរបស់ព្រះ យើងមិនត្រឹមតែអាចយល់ដឹងហេតុដែលមានអំពើអាក្រក់ច្រើនម្ល៉េះនៅសព្វថ្ងៃនេះទេ តែយើងក៏អាចយល់អំពីពេលអនាគតផងដែរ។
ទស្សនៈរបស់ព្រះចំពោះអំពើអាក្រក់ជួជាតិ
ព្រះគម្ពីរពន្យល់ប្រាប់យើងនូវទស្សនៈរបស់ព្រះចំពោះស្ថានការណ៍ដ៏លំបាកនៅសម័យយើងនេះ។ ទោះជាទ្រង់បានទតឃើញនូវបញ្ហាដែលមានយ៉ូហានទី១ ៤:៨) ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្ស ហើយទ្រង់ស្អប់អំពើអាក្រក់គ្រប់បែបយ៉ាង។ ហេតុនេះហើយ គឺសមត្រឹមត្រូវដែលយើងពឹងទៅលើទ្រង់ឲ្យបានការសម្រាលទុក្ខ ដ្បិតទ្រង់គឺល្អ ហើយមានសេចក្ដីមេត្ដា និងមានអំណាចនិងឆន្ទៈចង់បំផ្លាញចោលអំពើអាក្រក់ចេញពីផែនដីនេះ។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «[ស្តេចនៅស្ថានសួគ៌ដែលព្រះបានរើសតាំង]នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ»។—ទំនុកដំកើង ៧២:១២-១៤
នៅបច្ចុប្បន្ននេះក៏ដោយ ក៏ទ្រង់មិនយល់ព្រមហើយនឹងមិនអនុញ្ញាតឲ្យបញ្ហាទាំងនេះមានជារៀងរហូតនោះដែរ។ សាវ័កយ៉ូហានបានសរសេរថា៖ «ទ្រង់ជាសេចក្ដីស្រឡាញ់»។ (តើអ្នកមានចិត្តអាណិតដល់អស់អ្នកដែលរងទុក្ខឬទេ? អ្នកប្រហែលជាមានចិត្តដូច្នេះមែន។ ការយល់ទុក្ខធុរៈអ្នកដទៃគឺជាគុណសម្បត្ដិមួយដែលព្រះយេហូវ៉ាដាក់ក្នុងយើង ដ្បិតយើងបានត្រូវបង្កើតមកឲ្យដូចរូបអង្គទ្រង់។ (លោកុប្បត្តិ ១:២៦, ២៧) ដូច្នេះ យើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ាក៏យល់អំពីការរងទុក្ខលំបាករបស់មនុស្សជាតិដែរ។ ព្រះយេស៊ូស្គាល់ព្រះយេហូវ៉ាយ៉ាងជិតស្និទ្ធជាងអ្នកណាទៅទៀត ហើយទ្រង់បានបង្រៀនថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះយើង ហើយទ្រង់ពោរពេញទៅដោយព្រះទ័យអាណិតមេត្ដាទៀតផង។—ម៉ាថាយ ១០:២៩, ៣១
ការបង្កើតក៏ផ្ដល់ភស្តុតាងថា ព្រះយកព្រះទ័យទុកដាក់នឹងមនុស្សជាតិដែរ។ ព្រះយេស៊ូបានមានបន្ទូលថា ព្រះ«ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង»។ (ម៉ាថាយ ៥:៤៥) សាវ័កប៉ុលបានពោលទៅកាន់មនុស្សក្នុងក្រុងលីស្ដ្រាថា៖ «[ព្រះ]មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ»។—កិច្ចការ ១៤:១៧
តើអ្នកណាដែលទទួលខុសត្រូវចំពោះអំពើអាក្រក់ជួជាតិ?
គួរឲ្យកត់សម្គាល់ដែរ ដែលប៉ុលក៏បានពោលទៅកាន់មនុស្សនៅក្រុងលីស្ដ្រាថា៖ «ក្នុងកាលជំនាន់មនុស្សពីបុរាណ នោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសាសន៍ ដើរតាមផ្លូវរបស់គេរៀងខ្លួន»។ ហេតុនេះហើយ សាសន៍ទាំងឡាយឬក៏មនុស្ស គឺជាអ្នកទទួលខុសត្រូវចំពោះស្ថានការណ៍ដ៏លំបាកដែលមាននៅសព្វថ្ងៃនេះ។ យើងមិនគួរទម្លាក់កំហុសលើព្រះឡើយ។—កិច្ចការ ១៤:១៦
ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យមានអំពើអាក្រក់ដូច្នេះ? តើទ្រង់នឹងចាត់វិធានការដោះស្រាយចំពោះរឿងនេះឬទេ? យើងអាចរកចម្លើយបានចំពោះសំនួរទាំងនេះក្នុងព្រះបន្ទូលរបស់ព្រះតែប៉ុណ្ណោះ។ នេះពីព្រោះចម្លើយជាប់ពាក់ព័ន្ធនឹងបុគ្គលវិញ្ញាណមួយរូបដែលវាបានលើកចំណោទមួយឡើងនៅស្ថានសួគ៌។
[រូបភាពនៅទំព័រ៤]
មនុស្សជាតិចេះយល់នូវទុក្ខលំបាករបស់គ្នីគ្នា ដូច្នេះព្រះក៏មានព្រះទ័យចេះយល់នូវទុក្ខលំបាករបស់មនុស្សជាតិដែរ
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២]
COVER: Tank: UN PHOTO 158181/J. Isaac; earthquake: San Hong R-C Picture Company
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Upper left, Croatia: UN PHOTO 159208/S. Whitehouse; starving child: UN PHOTO 146150 BY O. MONSEN