ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអ្នក
ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអ្នក
«ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើ[ព្រះ] ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៧
១. តើព្រះយេហូវ៉ានិងសាតាំងគឺផ្ទុយគ្នាក្នុងករណីដ៏សំខាន់ណា?
ព្រះយេហូវ៉ា និងសាតាំងគឺមានលក្ខណៈផ្ទុយស្រឡះពីគ្នា។ បុគ្គលណាម្នាក់ដែលមានអារម្មណ៍ស្រឡាញ់ព្រះយេហូវ៉ា នឹងស្អប់ខ្ពើមអារក្សជាដាច់ខាត។ ភាពផ្ទុយគ្នានេះ បានបញ្ជាក់ក្នុងឯកសារយោងមួយ។ សព្វវចនាធិប្បាយមួយចែងអំពីសកម្មភាពរបស់សាតាំងដូចបានរៀបរាប់ក្នុងព្រះគម្ពីរសៀវភៅយ៉ូប ថា៖ ‹កិច្ចការរបស់សាតាំងគឺដើរចរច្រប់ពេញផែនដី ដើម្បីស្វែងរកទង្វើអ្វីឬក៏មនុស្សដែលវាអាចចោទថាប្រព្រឹត្តអំពើអាក្រក់។ ដូច្នេះ មុខងាររបស់វាគឺផ្ទុយពី‹ព្រះនេត្ររបស់ព្រះអម្ចាស់›ដែលចេះតែទតច្រវាត់នៅគ្រប់លើផែនដីទាំងមូលដើម្បីពង្រឹងកម្លាំងអ្នកដែលធ្វើល្អ›។ (របាក្សត្រទី២ ១៦:៩) សាតាំងសង្ស័យចំពោះទង្វើរបស់មនុស្សលោកដែលបានធ្វើយ៉ាងស្មោះនោះ។ ហើយក្រោមការអនុញ្ញាតរបស់ព្រះ នោះវាអាចល្បងលមនុស្សបាន ប៉ុន្តែក្នុងល័ក្ខខ័ណ្ឌដែលទ្រង់ដាក់ឲ្យប៉ុណ្ណោះ›។ (Encyclopædia Britannica, 1970) មែនហើយ អារក្សសាតាំងគឺផ្ទុយពីព្រះទាំងស្រុង!—យ៉ូប ១:៦-១២; ២:១-៧
២, ៣. (ក) តើអត្ថន័យនៃពាក្យ«អារក្ស»បានបង្ហាញយ៉ាងត្រឹមត្រូវនូវអ្វីដែលកើតឡើងដល់យ៉ូប? (ខ) តើព្រះគម្ពីរបង្ហាញថា សាតាំងបន្តចោទប្រកាន់អ្នកបំរើរបស់ព្រះយេហូវ៉ានៅលើផែនដីតាមរបៀបណា?
២ ពាក្យក្រិចមួយថា«អារក្ស» មានន័យថា«អ្នកចោទប្រកាន់មិនពិត» «អ្នកនិយាយបង្ខូច»។ សៀវភៅយ៉ូបបង្ហាញថាសាតាំងបានចោទប្រកាន់យ៉ូបដែលជាអ្នកបំរើយ៉ូប ១:៩) កំណត់ហេតុក្នុងសៀវភៅយ៉ូបបង្ហាញថា ទោះជាយ៉ូបបានត្រូវល្បងលនិងមានទុក្ខលំបាកក៏ដោយ ក៏យ៉ូបមានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ាដែរ។ (យ៉ូប ១០:៩, ១២; ១២:៩, ១០; ១៩:២៥; ២៧:៥; ២៨:២៨) ក្រោយពីការឆ្លងកាត់សេចក្ដីទុក្ខលំបាករបស់គាត់ យ៉ូបបានពោលអំពីព្រះថា៖ «កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ»។—យ៉ូប ៤២:៥
ស្មោះត្រង់របស់ព្រះយេហូវ៉ា ថាយ៉ូបបំរើទ្រង់ដោយគិតតែអំពីប្រយោជន៍ខ្លួនឯងទេ វាពោលថា៖ «ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ?»។ (៣ តាំងពីសម័យយ៉ូបរហូតមកដល់សព្វថ្ងៃនេះ តើសាតាំងបានឈប់ចោទប្រកាន់ពួកអ្នកបំរើស្មោះត្រង់របស់ព្រះឬទេ? អត់ទេ! វានៅតែធ្វើដូច្នេះដដែល។ សៀវភៅវិវរណៈបង្ហាញថាក្នុងគ្រាចុងបញ្ចប់ សាតាំងបន្តចោទប្រកាន់បងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទ និងពួកគូកនដ៏ស្មោះត្រង់របស់ពួកគេដែរ។ (ធីម៉ូថេទី២ ៣:១២; វិវរណៈ ១២:១០, ១៧) ហេតុនេះហើយ យើងគ្រប់គ្នាជាពួកគ្រីស្ទានពិត ត្រូវតែចុះចូលចំពោះព្រះយេហូវ៉ាដែលទ្រង់យកព្រះទ័យទុកដាក់នឹងយើង ហើយយើងចង់បំរើទ្រង់ដោយសារសេចក្ដីស្រឡាញ់យ៉ាងខ្លាំងដែលយើងមានចំពោះទ្រង់ ការធ្វើបែបនេះសឲ្យឃើញថាការចោទប្រកាន់របស់សាតាំងគឺជាការភូតភរទៅវិញ។ តាមរយៈទង្វើនេះយើងនឹងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយនឹងយើង។—សុភាសិត ២៧:១១
ព្រះយេហូវ៉ាស្វែងរកវិធីដើម្បីជួយយើង
៤, ៥. (ក) តើព្រះយេហូវ៉ាទតច្រវាត់រកអ្វីលើផែនដីដែលផ្ទុយពីសាតាំងនោះ? (ខ) ប្រសិនបើយើងចង់ទទួលព្រះគុណពីព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វីជាចាំបាច់?
៤ អារក្សដើរចរច្រប់លើផែនដី ដើម្បីស្វះស្វែងរកអ្នកណាដែលវាអាចចោទប្រកាន់បាន និងដើម្បីត្របាក់លេបអ្នកនោះ។ (យ៉ូប ១:៧, ៩; ពេត្រុសទី១ ៥:៨) ផ្ទុយទៅវិញ ព្រះយេហូវ៉ាស្វះស្វែងរកវិធីដើម្បីជួយអស់អ្នកដែលត្រូវការកម្លាំងរបស់ទ្រង់។ ព្យាការីហាណានីប្រាប់ស្តេចអេសាថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ (របាក្សត្រទី២ ១៦:៩) ព្រះយេហូវ៉ាទ្រង់យកព្រះទ័យទុកដាក់នឹងយើងដោយសេចក្ដីស្រឡាញ់នេះ ដែលផ្ទុយស្រឡះពីអារក្សសាតាំង ដែលវាខំចោទប្រកាន់យើងដោយក្ដីស្អប់ខ្ពើមជាទីបំផុត!
៥ ព្រះយេហូវ៉ាមិនទតមើលទៅលើកំហុសនិងគុណវិបត្ដិរបស់យើងទេ។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ឱព្រះយេហូវ៉ាអើយ! បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិតនោះ ឱព្រះអម្ចាស់អើយ! តើអ្នកណានឹងធន់នៅបាន?»។ (ទំនុកដំកើង ១៣០:៣) ចម្លើយគឺគ្មានណានឹងធន់នៅបានទេ។ (សាស្ដា ៧:២០) ប្រសិនបើយើងចូលទៅជិតព្រះយេហូវ៉ាដោយចិត្តស្មោះ នោះព្រះនេត្រទ្រង់នឹងទតច្រវាត់លើយើង មិនមែនដើម្បីរកកំហុសយើងទេ តែដើម្បីសង្កេតមើលនូវការខំប្រឹងរបស់យើង និងតបឆ្លើយដល់សេចក្ដីអធិស្ឋានរកជំនួយរបស់យើង ហើយដើម្បីអត់ឱនទោសឲ្យយើង។ សាវ័កពេត្រុសបានសរសេរថា៖ «ព្រះនេត្រនៃព្រះអម្ចាស់ តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្ដាប់ពាក្យទូលអង្វររបស់គេ តែព្រះភក្ដ្រព្រះអម្ចាស់ តែងទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់វិញ»។—ពេត្រុសទី១ ៣:១២
៦. ចំពោះករណីរបស់ដាវីឌ តើមានការសម្រាលទុក្ខ និងជាការព្រមានចំពោះយើងយ៉ាងណា?
៦ ដាវីឌជាមនុស្សឥតគ្រប់ល័ក្ខណ៍ និងបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរ។ (សាំយូអែលទី២ ១២:៧-៩) ប៉ុន្តែ ដាវីឌបានទូលរឿងសម្ងាត់របស់ទ្រង់ទាំងអស់ប្រាប់ព្រះយេហូវ៉ា និងបានចូលទៅជិតទ្រង់តាមរយៈសេចក្ដីអធិស្ឋាន។ (ទំនុកដំកើង ៥១:១-១២) ព្រះយេហូវ៉ាបានព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់ដាវីឌ ហើយក៏បានអត់ឱនទោសឲ្យគាត់ តែដាវីឌបានទទួលលទ្ធផលមិនល្អចំពោះការប្រព្រឹត្តអំពើបាបនោះ។ (សាំយូអែលទី២ ១២:១០-១៤) នេះក៏ជាមេរៀនចំពោះយើងដែរ គឺជាការសម្រាលទុក្ខនិងសំរាប់ជាការព្រមាន។ ជាការគួរឲ្យសម្រាលទុក្ខមែន ដោយដឹងថាព្រះយេហូវ៉ាគឺប្រុងប្រៀបនឹងអត់ឱនទោសឲ្យយើង បើយើងពិតជាបានប្រែចិត្ត ប៉ុន្តែយើងក៏ដឹងដែរ ថាការប្រព្រឹត្តអំពើបាបជួនកាលក៏នាំឲ្យមានលទ្ធផលមិនល្អដែរ។ (កាឡាទី ៦:៧-៩) ប្រសិនបើយើងចង់ចូលទៅជិតព្រះយេហូវ៉ា យើងគួរតែជៀសវាងពីអ្វីៗ ដែលទ្រង់មិនសព្វព្រះហឫទ័យ។—ទំនុកដំកើង ៩៧:១០
ព្រះយេហូវ៉ាទាញនាំរាស្ត្រទ្រង់មកឯទ្រង់
៧. តើព្រះយេហូវ៉ាទតច្រវាត់រកមនុស្សបែបណា? ហើយតើទ្រង់ទាញនាំពួកគេមកឯទ្រង់យ៉ាងណា?
៧ ដាវីឌបានសរសេរក្នុងទំនុកមួយរបស់គាត់ថា៖ «ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ»។ (ទំនុកដំកើង ១៣៨:៦) ស្រដៀងគ្នាដែរ ទំនុកដំកើងមួយទៀតចែងថា៖ «តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ ទ្រង់ឱនព្រះនេត្រ ដើម្បីទតមើលផ្ទៃមេឃ នឹងផែនដី ទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដី»។ (ទំនុកដំកើង ១១៣:៥-៧) ត្រូវហើយ ព្រះដែលជាអ្នកបង្កើត ដែលមានព្រះចេស្ដាបំផុតក្នុងសកលលោកនេះ ទ្រង់ឱនព្រះនេត្រទតមើលផែនដី និងទ្រង់ទតឃើញ «ពួកអ្នករាបសា» «មនុស្សក្រីក្រ» ជាមនុស្សដែល«ដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្ត»។ (អេសេគាល ៩:៤) ទ្រង់ទាញនាំមនុស្សបែបនេះមកឯទ្រង់ តាមរយៈរាជបុត្រារបស់ទ្រង់។ ពេលព្រះយេស៊ូគង់នៅលើផែនដី ទ្រង់បានមានបន្ទូលថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ . . . គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ»។—យ៉ូហាន ៦:៤៤, ៦៥
៨, ៩. (ក) ហេតុអ្វីក៏យើងទាំងអស់គ្នាត្រូវទៅឯព្រះយេស៊ូ? (ខ) តើយ៉ាងដូចម្ដេចដែលរបៀបរៀបចំឲ្យមានតម្លៃលោះ ពិតជាអស្ចារ្យម្ល៉េះ?
៨ មនុស្សលោកគួរមកឯព្រះយេស៊ូនិងមានជំនឿលើយញ្ញបូជាលោះរបស់ទ្រង់ ពីព្រោះពួកគេបានកើតមកដោយមានបាប ហើយឃ្លាតចេញពីព្រះ។ (យ៉ូហាន ៣:៣៦) ពួកគេត្រូវផ្សះផ្សាជាមួយនឹងព្រះវិញ។ (កូរិនថូសទី២ ៥:២០) ព្រះទ្រង់មិនចាំឲ្យពួកអ្នកប្រព្រឹត្តអំពើបាបមកអង្វរករទ្រង់ ដើម្បីឲ្យទ្រង់អាចជានាជាមួយគេនោះឡើយ។ សាវ័កប៉ុលបានសរសេរថា៖ «តែឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា . . . បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះ ជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ»។—រ៉ូម ៥:៨, ១០
៩ សាវ័កយ៉ូហានបានបញ្ជាក់នូវភាពជាក់ស្តែងដ៏អស្ចារ្យ ដែលថាព្រះកំពុងតែផ្សះផ្សាជាមួយមនុស្ស ដោយសរសេរថា៖ «សេចក្ដីស្រឡាញ់របស់ព្រះបានសំដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង»។ (យ៉ូហានទី១ ៤:៩, ១០) ព្រះបានចាត់វិធានការដោយទ្រង់ប្រព្រឹត្តជាមុន មិនមែនចាំឲ្យមនុស្សលោកប្រព្រឹត្តសិននោះទេ។ ដោយព្រោះទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្សយើង ដែលមិនគ្រាន់តែជា‹អ្នកមានបាប›តែជា‹ខ្មាំងសត្រូវ›របស់ទ្រង់ផងនោះ អ្នកច្បាស់ជាមានចិត្តស្រឡាញ់ព្រះណាស់ មែនទេ?—យ៉ូហាន ៣:១៦
យើងត្រូវតែស្វែងរកព្រះយេហូវ៉ា
១០, ១១. (ក) តើយើងត្រូវតែធ្វើអ្វី ដើម្បីស្វែងរកព្រះយេហូវ៉ា? (ខ) តើយើងគួរមានទស្សនៈយ៉ាងណាចំពោះរបបលោកីយ៍របស់សាតាំង?
១០ ដូចជាយើងដឹងស្រាប់ហើយ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យមកឯទ្រង់ទេ។ យើងត្រូវតែស្វែងរកទ្រង់«ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ»។ (កិច្ចការ ១៧:២៧) យើងត្រូវតែទទួលស្គាល់នូវសិទ្ធិរបស់ព្រះយេហូវ៉ា ក្នុងការតម្រូវឲ្យយើងចុះចូលចំពោះទ្រង់នោះ។ យ៉ាកុបដែលជាសិស្ស បានសរសេរថា៖ «ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ! នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ ឱពួកមានបាបអើយ! ចូរលាងដៃឲ្យស្អាតចុះ! ឱពួកអ្នកមានចិត្ត២អើយ! ចូរសំអាតចិត្តឡើង»។ (យ៉ាកុប ៤:៧, ៨) យើងមិនគួរស្ទាក់ស្ទើរក្នុងការកាន់ជំហរប្រឆាំងតទល់នឹងអារក្ស ហើយផ្ទុយទៅវិញយើងកាន់ជំហរឲ្យមាំនៅខាងព្រះយេហូវ៉ាវិញ។
១១ នេះមានន័យថា យើងត្រូវនៅឲ្យឆ្ងាយពីរបបលោកីយ៍ដ៏អាក្រក់របស់សាតាំង។ យ៉ាកុបក៏បានសរសេរថា៖ «តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ? ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។ (យ៉ាកុប ៤:៤) ម្យ៉ាងវិញទៀត ប្រសិនបើយើងចង់ធ្វើជាមិត្តរបស់ព្រះយេហូវ៉ា យើងត្រូវតែដឹងថា លោកីយ៍របស់សាតាំងនឹងស្អប់យើងជាក់ជាពុំខាន។—យ៉ូហាន ១៥:១៩; យ៉ូហានទី១ ៣:១៣
១២. (ក) តើស្តេចដាវីឌសរសេរពាក្យអ្វីដែលសម្រាលទុក្ខនោះ? (ខ) តើព្រះយេហូវ៉ាព្រមានយ៉ាងណា តាមរយៈព្យាការីអ័សារានោះ?
១២ យើងត្រូវការចូលទៅជិតព្រះយេហូវ៉ាជាពិសេស ដើម្បីទូលសុំទំនុកដំកើង ១៤៥:១៨-២០) ទំនុកដំកើងនេះបង្ហាញថា ព្រះយេហូវ៉ាអាចសង្គ្រោះយើង ពេលយើងម្នាក់ៗមានការល្បងល ហើយថាទ្រង់នឹងសង្គ្រោះរាស្ត្ររបស់ទ្រង់ទាំងអស់ នៅពេលមាន«គ្រាវេទនាយ៉ាងធំ»។ (វិវរណៈ ៧:១៤) ព្រះយេហូវ៉ានឹងគង់នៅជិតយើង បើយើងបន្តនៅជិតទ្រង់នោះ។ ព្យាការីអ័សារាដែលបានដឹកនាំដោយ«ព្រះវិញ្ញាណនៃព្រះ» បានថ្លែងនូវអ្វីដែលយើងចាត់ទុកជាសច្ចភាព និងអាចយកមកអនុវត្តតាមបាន គាត់ថ្លែងថា៖ «កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ»។—របាក្សត្រទី២ ១៥:១, ២
ជំនួយពីទ្រង់តាមរយៈសេចក្ដីអធិស្ឋាន ពេលណាដែលលោកីយ៍របស់សាតាំងប្រឆាំងយើងតាមរបៀបដ៏ខ្លាំងណាមួយនោះ។ ដាវីឌបានទទួលនូវការសង្គ្រោះជាច្រើនដងពីព្រះយេហូវ៉ា ហើយក៏បានសរសេរសំបុត្រសំរាលទុក្ខយើងថា៖ «ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់ ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់ តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ»។ (យើងត្រូវចាត់ទុកព្រះយេហូវ៉ាជាបុគ្គលដ៏ពិត
១៣. តើយើងអាចបង្ហាញថា ព្រះយេហូវ៉ាជាបុគ្គលដ៏ពិតចំពោះយើងយ៉ាងដូចម្ដេច?
១៣ សាវ័កប៉ុលបានសរសេរអំពីម៉ូសេ ថា«លោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។ (ហេព្រើរ ១១:២៧) ប្រាកដហើយ ម៉ូសេមិនដែលឃើញព្រះយេហូវ៉ាទេ។ (និក្ខមនំ ៣៣:២០) ប៉ុន្តែ ព្រះយេហូវ៉ាជាបុគ្គលដ៏ពិតចំពោះគាត់ ដែលហាក់ដូចជាគាត់បានឃើញទ្រង់មែន។ ស្រដៀងគ្នាដែរ ក្រោយពីយ៉ូបរងទុក្ខលំបាកនោះ ដោយជំនឿគាត់ប្រៀបដូចជាមើលឃើញព្រះយេហូវ៉ាយ៉ាងច្បាស់ ថាទ្រង់នឹងមិនបោះបង់ចោលពួកអ្នកបំរើរបស់ទ្រង់ឡើយ ទោះជាទ្រង់អនុញ្ញាតឲ្យពួកគេរងទុក្ខលំបាកក៏ដោយ។ (យ៉ូប ៤២:៥) ព្រះគម្ពីរចែងអំពីលោកហេណុកនិងលោកណូអេថា ពួកគាត់បាន‹ដើរជាមួយនឹងព្រះ›។ ពួកគេបានធ្វើដូច្នេះ ដោយស្វែងរកព្រះនិងស្ដាប់បង្គាប់ទ្រង់។ (លោកុប្បត្តិ ៥:២២-២៤; ៦:៩, ២២; ហេព្រើរ ១១:៥, ៧) ប្រសិនបើព្រះយេហូវ៉ាជាបុគ្គលដ៏ពិតចំពោះ យើង ដូចជាចំពោះលោកហេណុក ណូអេ យ៉ូប និងម៉ូសេដែរនោះ យើងនឹង«ទទួលស្គាល់ទ្រង់»ក្នុងគ្រប់ផ្លូវរបស់យើង ហើយពឹងពាក់ទៅលើទ្រង់ទាំងស្រុងឲ្យ«ដំរង់អស់ទាំងផ្លូវច្រករបស់[យើង]»។—សុភាសិត ៣:៥, ៦
១៤. តើការ«នៅជាប់»នឹងព្រះយេហូវ៉ា មានន័យយ៉ាងណា?
១៤ ម៉ូសេបានឲ្យឱវាទដល់ពួកអ៊ីស្រាអែល មុននឹងពួកគេចូលទៅស្រុកសន្យា គឺថា៖ «ត្រូវឲ្យដើរតាមតែព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយកោតខ្លាចដល់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ក៏ត្រូវគោរពប្រតិបត្ដិដល់ទ្រង់ ហើយនៅជាប់នឹងទ្រង់ផង»។ (ចោទិយកថា ១៣:៤) ពួកគេត្រូវតែដើរតាមព្រះយេហូវ៉ា កោតខ្លាចដល់ទ្រង់ គោរពប្រតិបត្ដិដល់ទ្រង់ និងនៅជាប់នឹងទ្រង់។ បណ្ឌិតព្រះគម្ពីរម្នាក់ថ្លែងប្រាប់អំពីពាក្យដែលបានបកប្រែនៅទីនេះថា«នៅជាប់» ដោយពោលថា«ភាសានេះបញ្ជាក់នូវចំណងមេត្រីភាពដ៏ជិតស្និទ្ធ»។ អ្នកតែងបទទំនុកដំកើងបានថ្លែងថា៖ «សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់»។ (ទំនុកដំកើង ២៥:១៤) យើងក៏អាចមានចំណងមេត្រីភាពដ៏វិសេសវិសាលហើយជិតស្និទ្ធនេះជាមួយនឹងព្រះយេហូវ៉ាផងដែរ បើយើងចាត់ទុកទ្រង់ជាបុគ្គលដ៏ពិតចំពោះយើង ហើយបើយើងស្រឡាញ់ទ្រង់យ៉ាងខ្លាំង នោះយើងនឹងខ្លាចពុំហ៊ានធ្វើអ្វី ដែលទ្រង់ពុំសព្វព្រះហឫទ័យឡើយ។—ទំនុកដំកើង ១៩:៩-១៤
តើអ្នកដឹងថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអ្នកឬទេ?
១៥, ១៦. (ក) តើទំនុកដំកើង ទំនុកទី៣៤ បង្ហាញថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងយើង យ៉ាងដូចម្ដេច? (ខ) តើយើងត្រូវតែធ្វើអ្វី បើយើងពិបាកនឹកចាំនូវការប្រព្រឹត្តដ៏ល្អដែលព្រះយេហូវ៉ាបានធ្វើចំពោះយើង?
១៥ ឧបាយកលមួយរបស់សាតាំង គឺវាខំប្រឹងឲ្យយើងភ្លេចថា ព្រះយេហូវ៉ាគឺកំពុងតែយកព្រះទ័យទុកដាក់នឹងពួកអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់រៀងរាល់ដង។ ស្តេចដាវីឌនៅអ៊ីស្រាអែលពីសម័យដើមបានដឹងថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងខ្លួន ទោះជាពេលទ្រង់បានឆ្លងកាត់គ្រាដ៏មានគ្រោះថ្នាក់បំផុតក៏ដោយ។ ពេលដាវីឌក្លែងធ្វើជាមនុស្សឆ្កួតនៅពីមុខស្តេចអ័គីសនៃស្រុកកាឌ់ នោះដាវីឌបានតែងចំរៀងមួយដែលជាទំនុកដ៏ពីរោះមែន ជាពាក្យដែលបង្ហាញជំនឿ ទ្រង់ច្រៀងថា៖ «ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ! ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ។ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ!។ មានពរហើយ មនុស្សទំនុកដំកើង ៣៤:៣, ៤, ៧, ៨, ១៨, ១៩; សាំយូអែលទី១ ២១:១០-១៥
ណាដែលពឹងជ្រកក្នុងទ្រង់។ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប។ មនុស្សសុចរិតតែងកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ»។—១៦ តើអ្នកជឿជាក់ទៅលើអំណាចរបស់ព្រះយេហូវ៉ាដើម្បីសង្គ្រោះអ្នកឬទេ? តើអ្នកដឹងថាទ្រង់ប្រើបណ្ដាទេវតាឲ្យការពារអ្នកឬទេ? តើអ្នកបានភ្លក់និងឃើញដោយផ្ទាល់ថា ព្រះយេហូវ៉ាគឺល្អឬទេ? តើនៅពេលមុនណា ដែលអ្នកបានដឹងថា ព្រះយេហូវ៉ាបានប្រព្រឹត្តល្អនឹងអ្នកនោះ? សូមខំនឹកចាំឡើងវិញ។ តើប្រហែលជានៅផ្ទះចុងក្រោយដែលអ្នកផ្សព្វផ្សាយ ក្នុងពេលដែលអ្នកមានអារម្មណ៍ថា អ្នកមិនអាចផ្សព្វផ្សាយបន្តនោះឬ? ប្រហែលជាពេលនោះ អ្នកបានសន្ទនាយ៉ាងល្អជាមួយម្ចាស់ផ្ទះ។ តើអ្នកនឹកចាំដោយថ្លែងអំណរគុណចំពោះព្រះយេហូវ៉ា ដែលប្រទានកម្លាំងនិងពរឲ្យអ្នកឬទេ? (កូរិនថូសទី២ ៤:៧) ម្យ៉ាងវិញទៀត អ្នកប្រហែលជាពិបាកនឹកចាំនឹងការប្រព្រឹត្តដ៏ល្អដែលព្រះយេហូវ៉ាបានធ្វើសំរាប់អ្នក។ អ្នកប្រហែលជាត្រូវនឹកគិតមួយសប្ដាហ៍ មួយខែ មួយឆ្នាំ ឬត្រូវការពេលវេលាច្រើនទៀតផង។ បើដូច្នេះមែន សូមខំផ្ចង់ស្មារតីចូលឲ្យកាន់តែជិតព្រះយេហូវ៉ា និងខំពិនិត្យមើលនូវរបៀបដែលទ្រង់ណែនាំនិងដឹកនាំអ្នកចុះ។ សាវ័កពេត្រុសបានដាស់តឿនពួកគ្រីស្ទានថា៖ «ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ! . . . ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៦, ៧) ប្រាកដហើយ អ្នកនឹងស្ងើចចិត្តថាព្រះបានយកព្រះទ័យទុកដាក់នឹងអ្នកប៉ុណ្ណានោះ!—ទំនុកដំកើង ៧៣:២៨
ចូរបន្តស្វែងរកព្រះយេហូវ៉ា
១៧. តើត្រូវការអ្វីជាចាំបាច់ បើយើងចង់បន្តស្វែងរកព្រះយេហូវ៉ា?
១៧ ការពង្រឹងចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា គឺជាអ្វីដែលយើងត្រូវពង្រឹងជានិច្ច។ ព្រះយេស៊ូទូលដល់ព្រះវរបិតាតាមរយៈសេចក្ដីអធិស្ឋានថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, ព.ថ.) ការក្រេបជញ្ជក់យកចំណេះអំពីព្រះយេហូវ៉ា និងអំពីរាជបុត្រារបស់ទ្រង់ តម្រូវឲ្យយើងខំប្រឹងជានិច្ច។ យើងត្រូវការជំនួយពីទ្រង់តាមរយៈសេចក្ដីអធិស្ឋាន និងវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យយើងយល់«សេចក្ដីជ្រាលជ្រៅនៃព្រះ»។ (កូរិនថូសទី១ ២:១០; លូកា ១១:១៣) យើងក៏ត្រូវការការដឹកនាំពី‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដើម្បីបំប៉នយើងនូវអាហារខាងវិញ្ញាណ ដែលផ្ដល់មក«តាមត្រូវពេល»។ (ម៉ាថាយ ២៤:៤៥ តាមខ្សែរយៈនេះ ព្រះយេហូវ៉ាបានប្រទានឱវាទឲ្យយើងអានបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ទៅកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់ និងចូលរួមផ្សព្វផ្សាយ«ដំណឹងល្អនេះ ដែលសំដែងពីនគរ» ដែលធ្វើឡើងដោយអស់ពីចិត្ត។ (ម៉ាថាយ ២៤:១៤) តាមរយៈទង្វើនេះ យើងនឹងបន្តស្វែងរកព្រះយេហូវ៉ា ជាព្រះដែលយកព្រះទ័យទុកដាក់នឹងយើង។
១៨, ១៩. (ក) តើយើងគួរប្ដេជ្ញាចិត្តធ្វើអ្វី? (ខ) ប្រសិនបើយើងតស៊ូនឹងអារក្ស និងបន្តស្វែងរកព្រះយេហូវ៉ា តើយើងនឹងទទួលពរយ៉ាងដូចម្ដេច?
១៨ សាតាំងកំពុងតែខំប្រឹងអស់ពីសមត្ថភាព ដើម្បីនាំឲ្យមានការបៀតបៀន ការប្រឆាំង និងការបង្ខិតបង្ខំពីគ្រប់ទិសទីទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ វាខំរំខានដល់សន្ដិភាពរបស់យើងជាមួយនឹងព្រះ និងវាខំបំផ្លាញនូវជំហរដ៏រឹងមាំរបស់យើងចំពោះព្រះ។ វាមិនចង់ឲ្យយើងបន្តស្វែងរកមនុស្សចិត្តស្មោះត្រង់ និងជួយមនុស្សឲ្យនៅខាងព្រះយេហូវ៉ា ស្តីអំពីរឿងទាក់ទងនឹងអធិបតេយ្យភាពសកលលោកនោះទេ។ ប៉ុន្តែ យើងត្រូវតែប្ដេជ្ញាបន្តនៅស្មោះត្រង់នឹងព្រះយេហូវ៉ា ដោយទុកចិត្តលើទ្រង់ឲ្យសង្គ្រោះយើងពីមេកំណាចនេះ។ បើយើងអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះដឹកនាំផ្លូវយើង និងបើយើងបំរើយ៉ាងសកម្មជាមួយនឹងអង្គការរបស់ទ្រង់នៅលើផែនដី នោះយើងអាចមានទំនុកចិត្តថា ព្រះទ្រង់នឹងគាំទ្រយើងជាក់ជាពុំខាន។—អេសាយ ៤១:៨-១៣
១៩ ដូច្នេះហើយ សូមឲ្យយើងទាំងអស់គ្នាតស៊ូនឹងអារក្សនិងឧបាយកលរបស់វា ដោយខំស្វែងរកព្រះដ៏ជាទីស្រឡាញ់របស់យើងជានិច្ច ដែលទ្រង់នឹង‹ចំរើនកម្លាំង ហើយតាំងជំហរយើងឲ្យមាំមួន›។ (ពេត្រុសទី១ ៥:៨-១១) បើយើងធ្វើដូចនេះ យើងនឹង‹រក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ព្រមទាំងរង់ចាំសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឲ្យបានជីវិតអស់កល្បជានិច្ចវិញ›។—យូដាស ២០
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើពាក្យក្រិច«អារក្ស»មានន័យយ៉ាងណា? តើអារក្សសមនឹងឈ្មោះនោះយ៉ាងដូចម្ដេច?
• តើព្រះយេហូវ៉ាខុសគ្នានឹងអារក្សយ៉ាងណា ក្នុងការដែលទ្រង់ទតច្រវាត់មនុស្សដែលរស់លើផែនដី?
• ហេតុអ្វីក៏បុគ្គលម្នាក់ត្រូវទទួលយកតម្លៃលោះ ពេលចូលទៅជិតព្រះយេហូវ៉ា?
• តើការ«នៅជាប់»នឹងព្រះយេហូវ៉ាមានន័យយ៉ាងណា? ហើយតើយើងអាចបន្តស្វែងរកទ្រង់យ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៩]
ទោះជាយ៉ូបមានទុក្ខលំបាកក៏ដោយ គាត់យល់ដឹងថា ព្រះយេហូវ៉ាបានយកព្រះទ័យទុកដាក់នឹងគាត់
[រូបភាពនៅទំព័រ៣០]
ការអានព្រះគម្ពីររៀងរាល់ថ្ងៃ ការទៅកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់ និងការចូលរួមផ្សព្វផ្សាយដំណឹងល្អ យ៉ាងខ្នះខ្នែង រំលឹកយើងថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងយើង