ចូរ«នៅជាប់ក្នុងពាក្យខ្ញុំ»
ចូរ«នៅជាប់ក្នុងពាក្យខ្ញុំ»
«បើអ្នករាល់គ្នា នៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន»។—យ៉ូហាន ៨:៣១
១. (ក) ពេលព្រះយេស៊ូបានយាងទៅស្ថានសួគ៌វិញ តើទ្រង់បានទុកអ្វីនៅលើផែនដី? (ខ) តើមានសំនួរអ្វីខ្លះដែលយើងនឹងពិនិត្យមើល?
ពេលព្រះយេស៊ូគ្រីស្ទ ដែលជាអ្នកបង្កើតសាសនាគ្រីស្ទានបានយាងត្រឡប់ទៅស្ថានសួគ៌វិញ ទ្រង់ពុំបានបន្សល់ទុកសៀវភៅជាច្រើនដែលទ្រង់បាននិពន្ធ ឬកេរ្ដិ៍ដំណែលជាស្នាដៃដែលទ្រង់បានស្ថាបនា ឬមួយក៏ទ្រព្យសម្បត្ដិដែលទ្រង់បានប្រមូលទុកនោះទេ។ ប៉ុន្តែ ទ្រង់បានទុកពួកសិស្សរបស់ទ្រង់នៅលើផែនដីនិងតម្រូវការដ៏ជាក់លាក់ចំពោះការធ្វើជាសិស្សម្នាក់របស់ទ្រង់។ តាមការពិត ក្នុងសៀវភៅដំណឹងល្អរបស់យ៉ូហានយើងឃើញថា ព្រះយេស៊ូបានពិពណ៌នានូវតម្រូវការបីដ៏សំខាន់ សំរាប់អស់អ្នកដែលចង់ធ្វើជាសិស្សម្នាក់របស់ទ្រង់ត្រូវបំពេញនោះ។ តើតម្រូវការទាំងនេះរួមបញ្ចូលអ្វីខ្លះ? តើយើងអាចធ្វើអ្វីដើម្បីបំពេញតាមតម្រូវការទាំងនោះ? ហើយតើយើងអាចធ្វើឲ្យប្រាកដក្នុងចិត្តយ៉ាងដូចម្ដេចថា យើងមានសមត្ថភាពដើម្បីធ្វើជាសិស្សម្នាក់របស់ព្រះយេស៊ូសព្វថ្ងៃនេះ? *
២. តើអ្វីជាតម្រូវការដ៏សំខាន់ដើម្បីធ្វើជាសិស្សម្នាក់ ដូចដែលបានកត់ទុកនៅសៀវភៅដំណឹងល្អរបស់យ៉ូហាន?
២ ប្រមាណប្រាំមួយខែមុននឹងព្រះយេស៊ូសោយទិវង្គតទៅ នោះទ្រង់បានយាងទៅក្រុងយេរូសាឡិម និងបានផ្សព្វផ្សាយដល់ហ្វូងមនុស្សដែលបានមកទីនោះ ដើម្បីធ្វើបុណ្យបារាំដែលមានរយៈមួយសប្ដាហ៍។ ដូច្នេះហើយ នៅពាក់កណ្ដាលបុណ្យនោះ «មានគ្នាច្រើនបានជឿដល់ទ្រង់»។ ព្រះយេស៊ូបានបន្តផ្សព្វផ្សាយ ហើយដល់ថ្ងៃចុងក្រោយនៃបុណ្យនោះ ក៏«មានមនុស្សជាច្រើនបានជឿដល់ទ្រង់»នៅលើកនេះទៀត។ (យ៉ូហាន ៧:១០, ១៤, ៣១, ៣៧; ៨:៣០) នៅគ្រានោះ ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកអ្នកជឿថ្មីៗដោយប្រាប់នូវតម្រូវការមួយដ៏សំខាន់ដើម្បីធ្វើជាសិស្សម្នាក់ ដូចដែលបានកត់ទុកដោយសាវ័កយ៉ូហាន ដែលថា៖ «បើអ្នករាល់គ្នា នៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន»។—យ៉ូហាន ៨:៣១
៣. តើបុគ្គលម្នាក់ត្រូវការគុណសម្បត្ដិអ្វីដើម្បី«នៅជាប់ក្នុងពាក្យ[របស់ព្រះយេស៊ូ]»?
៣ ពេលព្រះយេស៊ូមានបន្ទូលបែបនេះ ទ្រង់មិនមែនចង់មានន័យថាពួកអ្នកជឿថ្មីខ្វះជំនឿនោះទេ។ ផ្ទុយទៅវិញ ទ្រង់ចង់បង្ហាញឲ្យឃើញថា ពួកគេមានឱកាសដើម្បីធ្វើជាសិស្សដ៏ពិតរបស់ទ្រង់ ប្រសិនបើពួកគេនៅជាប់ក្នុងពាក្យរបស់ទ្រង់ ឬក៏បានបង្ហាញនូវការចេះស៊ូទ្រាំ។ ពួកគេបានទទួលយកពាក្យបន្ទូលរបស់ទ្រង់ តែឥឡូវនេះ ពួកគេត្រូវតែបន្តនៅជាប់តាមពាក្យនោះ។ (យ៉ូហាន ៤:៣៤; ហេព្រើរ ៣:១៤) ប្រាកដហើយ ព្រះយេស៊ូបានចាត់ទុកការស៊ូទ្រាំជាគុណសម្បត្ដិដ៏សំខាន់ចំពោះពួកអ្នកកាន់តាមទ្រង់ ហើយក្នុងការសន្ទនាចុងក្រោយជាមួយនឹងពួកសាវ័ករបស់ទ្រង់ នោះព្រះយេស៊ូបានដាស់តឿនពួកគេពីរដងដោយប្រាប់ថា៖ «ចូរ[បន្តកាន់]តាមខ្ញុំចុះ!» ពាក្យនេះយើងអាចឃើញដូចបានកត់ទុកក្នុងសៀវភៅដំណឹងល្អរបស់យ៉ូហាន។ (យ៉ូហាន ២១:១៩, ២២) ពួកគ្រីស្ទានសម័យដើមជាច្រើនបានធ្វើដូច្នេះមែន។ (យ៉ូហានទី២ ៤) តើអ្វីដែលបានជួយពួកគេឲ្យស៊ូទ្រាំនោះ?
៤. តើអ្វីដែលធ្វើឲ្យពួកគ្រីស្ទានសម័យដើមអាចស៊ូទ្រាំបាននោះ?
៤ សាវ័កយ៉ូហាន ជាសិស្សម្នាក់ដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទជាង៧០ឆ្នាំហើយ គាត់បានប្រាប់នូវកត្ដាដ៏សំខាន់មួយដែរ។ យ៉ូហានបានសរសើរពួកគ្រីស្ទានដែលមានចិត្តស្មោះត្រង់ ដោយពោលថា៖ «អ្នករាល់គ្នា . . . មានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ»។ ពួកសិស្សទាំងនោះរបស់ព្រះគ្រីស្ទបានស៊ូទ្រាំ ឬបាននៅជាប់ក្នុងពាក្យរបស់ព្រះ ពីព្រោះព្រះបន្ទូលបានស្ថិតនៅក្នុងពួកគេ។ ពួកសិស្សទាំងនោះមានអំណរគុណចំពោះព្រះបន្ទូលរបស់ព្រះ។ (យ៉ូហានទី១ ២:១៤, ២៤) សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ ដើម្បី‹ស៊ូទ្រាំរហូតដល់ទីបញ្ចប់› យើងក៏ត្រូវធ្វើឲ្យប្រាកដក្នុងចិត្តថាព្រះបន្ទូលរបស់ព្រះស្ថិតនៅក្នុងយើង។ (ម៉ាថាយ ២៤:១៣) តើយើងអាចធ្វើនេះយ៉ាងដូចម្ដេច? ព្រះយេស៊ូប្រទាននូវចម្លើយដោយពិពណ៌នាអំពីរឿងប្រៀបប្រដូចមួយ។
«ឮព្រះបន្ទូល»
៥. (ក) តើព្រះយេស៊ូបានពិពណ៌នាដីប៉ុន្មានប្រភេទក្នុងរឿងប្រៀបប្រដូចមួយរបស់ទ្រង់? (ខ) តើគ្រាប់ពូជនិងដីក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូតំណាងអ្វី?
៥ ព្រះយេស៊ូបានពិពណ៌នានូវរឿងប្រៀបប្រដូចមួយអំពីអ្នកព្រោះម៉ាថាយ ១៣:១-៩, ១៨-២៣; ម៉ាកុស ៤:១-៩, ១៤-២០; លូកា ៨:៤-៨, ១១-១៥) ពេលអ្នកអានកំណត់ហេតុនេះ អ្នកនឹងកត់សម្គាល់នូវទិដ្ឋភាពដ៏សំខាន់នៃរឿងប្រៀបប្រដូចនេះ ពោលគឺគ្រាប់ពូជដែលមានប្រភេទដូចគ្នានេះធ្លាក់លើដីផ្សេងៗ ហើយក៏បង្កើតបានផលផ្សេងៗគ្នាដែរ។ ដីប្រភេទដំបូង គឺជាដីរឹង។ ដីប្រភេទទីពីរគឺរាក់ ហើយដីប្រភេទទីបីគឺមានបន្លាដុះពេញ។ ដីប្រភេទទីបួនគឺជា«ដីល្អ» មិនមែនដូចប្រភេទដីទាំងបីមុននោះទេ។ យោងទៅតាមការពន្យល់របស់ព្រះយេស៊ូផ្ទាល់ គ្រាប់ពូជនេះគឺជាសារព្រះរាជាណាចក្រដែលមានក្នុងព្រះបន្ទូលរបស់ព្រះ និងដីតំណាងមនុស្សដែលមានចិត្តខុសពីគ្នា។ ទោះជាមនុស្សដែលបានតំណាងដោយដីប្រភេទផ្សេងគ្នាមានអ្វីខ្លះដូចគ្នាក៏ដោយ តែមនុស្សដែលត្រូវតំណាងដោយដីល្អ គឺមានលក្ខណៈសម្បត្ដិខុសឆ្ងាយពីមនុស្សផ្សេងៗទៀត។
គ្រាប់ពូជម្នាក់ ហើយរឿងនេះបានកត់ទុកក្នុងសៀវភៅដំណឹងល្អរបស់ម៉ាថាយ ម៉ាកុស និងលូកា។ (៦. (ក) តើដីទីបួនក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូខុសគ្នាយ៉ាងណានឹងដីទាំងបីដំបូង? ហើយតើនេះមានន័យយ៉ាងណា? (ខ) តើត្រូវការអ្វីជាចាំបាច់ដើម្បីស៊ូទ្រាំជាសិស្សរបស់ព្រះគ្រីស្ទ?
៦ កំណត់ហេតុនៅលូកា ៨:១២-១៥បង្ហាញថា ក្នុងករណីដីទាំងបួនប្រភេទនេះ គឺសំដៅទៅពេលដែលមនុស្ស«ឮព្រះបន្ទូល»របស់ព្រះ។ ប៉ុន្តែ អស់អ្នកដែល «មានចិត្តទៀងត្រង់ល្អ» នឹងចាត់វិធានការច្រើនជាងទៅទៀត មិនគ្រាន់តែ «ឮព្រះបន្ទូល»ប៉ុណ្ណោះទេ។ ពួកគេ«យកចិត្តទុកដាក់ រួចបង្កើតផលដោយ[សេចក្ដីស៊ូទ្រាំ ,ព.ថ.]វិញ»។ ដោយសារដីល្អជាដីទន់និងមានជំរៅជ្រៅនោះ នេះអនុញ្ញាតឲ្យគ្រាប់ពូជចាក់ឫសទៅជ្រៅ ហើយជាលទ្ធផល គ្រាប់ពូជនេះក៏បង្កើតផលផ្លែ។ (លូកា ៨:៨) ស្រដៀងគ្នាដែរ អស់អ្នកដែលមានចិត្តល្អក៏យល់ ហើយមានចិត្តអបអរចំពោះព្រះបន្ទូល និងបានកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះ។ (រ៉ូម ១០:១០; ធីម៉ូថេទី២ ២:៧) ព្រះបន្ទូលរបស់ព្រះបាននៅជាប់ក្នុងពួកគេ។ ជាលទ្ធផល នោះពួកគេបង្កើតផលគឺជាសេចក្ដីស៊ូទ្រាំ។ ដូច្នេះហើយ ជាសិស្សរបស់ព្រះគ្រីស្ទ គឺចាំបាច់ឲ្យយើងមានចិត្តកតញ្ញូចំពោះព្រះបន្ទូលរបស់ព្រះ ដើម្បីបង្ហាញនូវសេចក្ដីស៊ូទ្រាំ។ (ធីម៉ូថេទី១ ៤:១៥) បើដូច្នេះ តើយើងអាចបណ្ដុះនូវជំរៅចិត្តកតញ្ញូចំពោះព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
សន្ដានចិត្តនិងការរំពឹងគិតយ៉ាងជ្រាលជ្រៅ
៧. តើចិត្តល្អទាក់ទងនឹងសកម្មភាពអ្វី?
៧ ចូរកត់សម្គាល់ថា ព្រះគម្ពីរតែងតែបញ្ជាក់ម្ដងហើយម្ដងទៀតនូវទំនាក់ទំនងរវាងចិត្តល្អទៅនឹងសកម្មភាពអ្វីមួយ។ «ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ»។ (សុភាសិត ១៥:២៨) «ឱព្រះយេហូវ៉ា . . . អើយ! សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ នឹងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់»។ (ទំនុកដំកើង ១៩:១៤) «ចិត្តខ្ញុំនឹងរំពឹងគិតតែពីសេចក្ដីត្រឹមត្រូវ»។—ទំនុកដំកើង ៤៩:៣
៨. (ក) ពេលយើងអានព្រះគម្ពីរ តើយើងត្រូវជៀសវាងអ្វីហើយ ត្រូវធ្វើអ្វីវិញ? (ខ) តើយើងទទួលប្រយោជន៍អ្វីពីការរំពឹងលើព្រះបន្ទូលរបស់ព្រះតាមរយៈសេចក្ដីអធិស្ឋាននោះ? (រួមបញ្ចូលប្រអប់ «បានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត»)។
៨ ដូចអ្នកទាំងនេះដែលសរសេរព្រះគម្ពីរ យើងក៏ត្រូវរំពឹងគិតដោយចិត្តកតញ្ញូធម៌និងការអធិស្ឋាន ចំពោះព្រះបន្ទូលរបស់ព្រះនិងការប្រព្រឹត្តរបស់ទ្រង់។ ពេលយើងអានព្រះគម្ពីរឬប្រកាសនវត្ថុដែលមានមូលដ្ឋានពីព្រះគម្ពីរ យើងមិនគួរធ្វើដូចជាពួកទេសចរដែលប្រញាប់ប្រញាល់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីថតទេសភាពទាំងអស់ តែទេសភាពទាំងនេះមិនបានដក់ជាប់ក្នុងចិត្តរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ ពេលយើងសិក្សាព្រះគម្ពីរ យើងចង់យកពេលមើលខគម្ពីរឲ្យបានដិតដល់។ * ពេលយើងរំពឹងគិតយ៉ាងស្ងៀមស្ងាត់នូវអ្វីដែលយើងបានអាន នោះព្រះបន្ទូលរបស់ព្រះនឹងមានអានុភាពលើចិត្តរបស់យើង។ ព្រះបន្ទូលរបស់ព្រះមានអានុភាពលើអារម្មណ៍និងសតិរបស់យើង។ ព្រះបន្ទូលរបស់ព្រះក៏ជំរុញយើងឲ្យប្រាប់រឿងផ្ទាល់ខ្លួនថ្វាយព្រះ តាមរយៈសេចក្ដីអធិស្ឋាន។ ជាលទ្ធផល ទំនាក់ទំនងរវាងយើងនិងព្រះយេហូវ៉ាក៏ត្រូវពង្រឹង ហើយសេចក្ដីស្រឡាញ់ចំពោះព្រះនឹងជំរុញឲ្យយើងបន្តធ្វើតាមព្រះយេស៊ូ ទោះជាស្ថិតក្រោមកាលៈទេសៈដ៏ពិបាកយ៉ាងណាក៏ដោយ។ (ម៉ាថាយ ១០:២២) ពិតណាស់ ការរំពឹងគិតលើអ្វីដែលព្រះបានមានបន្ទូលគឺចាំបាច់ណាស់ ប្រសិនបើយើងចង់នៅស្មោះត្រង់ចំពោះព្រះរហូតដល់ចុងបញ្ចប់។—លូកា ២១:១៩
៩. តើតាមរបៀបណាដែលយើងធ្វើឲ្យប្រាកដថា ចិត្តយើងនៅប្រុងប្រៀបនឹងទទួលព្រះបន្ទូលរបស់ព្រះ?
៩ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ក៏បង្ហាញថាមានឧបសគ្គចំពោះការរីកចំរើនរបស់គ្រាប់ពូជ ពោលគឺព្រះបន្ទូល។ ហេតុនេះហើយ បើយើងចង់នៅជាសិស្សដ៏ស្មោះត្រង់ នោះយកល្អគឺយើងត្រូវ(១) សម្គាល់នូវឧបសគ្គ ដែលបានតំណាងដោយដីមិនល្អដូចបានរៀបរាប់ក្នុងរឿងប្រៀបប្រដូចនោះ និង(២) ចាត់វិធានការដើម្បីកែតម្រូវឬជៀសឲ្យផុតពីឧបសគ្គនោះ។ បើយើងធ្វើដូច្នេះ នោះយើងនឹងប្រាកដថា ចិត្តយើងប្រុងប្រៀបនឹងទទួលគ្រាប់ពូជជាសារព្រះរាជាណាចក្រ និងបន្តបង្កើតផលវិញ។
«តាមផ្លូវ» សំដៅទៅអស់អ្នកដែលបានត្រូវបង្វែរអារម្មណ៍ចេញ
១០. សូមរៀបរាប់នូវប្រភេទដីដំបូងក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ និងពន្យល់នូវអត្ថន័យផងដែរ។
១០ ប្រភេទដីដំបូងដែលគ្រាប់ពូជធ្លាក់ចុះគឺ«តាមផ្លូវ» ហើយគ្រាប់ពូជនោះ«ត្រូវគេដើរជាន់»។ (លូកា ៨:៥) ផ្លូវដីដែលមនុស្សដើរកាត់វាលស្រែ គឺរឹងណាស់ដោយសារមានមនុស្សជាច្រើនដើរតាមផ្លូវនោះ។ (ម៉ាកុស ២:២៣) ស្រដៀងគ្នាដែរ អស់អ្នកដែលអនុញ្ញាតឲ្យរឿងលោកីយ៍ស៊ីពេលនិងកម្លាំងរបស់គេច្រើនពេកនោះ ប្រហែលជានេះបានបង្វែរអារម្មណ៍របស់គេច្រើនដល់ម្ល៉េះ ដែលពួកគេពុំអាចបណ្ដុះនូវជំរៅចិត្តកតញ្ញូរបស់គេចំពោះព្រះបន្ទូលរបស់ព្រះបានទេ។ ពួកគេឮព្រះបន្ទូល តែដោយសារពួកគេពុំបានរំពឹងគិតលើព្រះបន្ទូល នោះក៏ធ្វើឲ្យពួកគេមិនអាចធ្វើតាមព្រះបន្ទូលដដែល។ មុនដែលពួកគេបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះព្រះបន្ទូលរបស់ព្រះ នោះ«អារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ»។ (លូកា ៨:១២) តើយើងអាចបង្ការរឿងនេះបានទេ?
១១. តើតាមរបៀបណាដែលយើងអាចបង្ការកុំឲ្យចិត្តយើងទៅជាដីរឹង?
១១ យើងអាចចាត់វិធានការជាច្រើន ដើម្បីបង្ការចិត្តយើងកុំឲ្យក្លាយលូកា ១២:១៣-១៥) ផ្ទុយទៅវិញ ចូរឆ្លៀតពេលដើម្បីរំពឹងគិតលើ«អស់ទាំងសេចក្ដីដែលប្រសើរ»ជាងក្នុងជីវិត។—ភីលីព ១:៩-១១
ទៅជាដីមិនល្អដែលនៅតាមផ្លូវ។ ដីដែលត្រូវគេជាន់ឬដីរឹង ក៏អាចទៅជាទន់ហើយបង្កើតផលបានដែរ ប្រសិនបើភ្ជួររាស់ដីនោះ និងធ្វើឲ្យគេដើរទៅផ្លូវផ្សេង។ ស្រដៀងគ្នាដែរ ការឆ្លៀតពេលដើម្បីសិក្សានិងរំពឹងគិតលើព្រះបន្ទូលរបស់ព្រះ ក៏អាចធ្វើឲ្យចិត្តរបស់យើងទៅជាដីល្អដែលបង្កើតផលបានដែរ។ កត្ដាដ៏សំខាន់នោះ គឺកុំឲ្យជាប់រវល់ពេកនឹងរឿងដែលមិនចាំបាច់ក្នុងជីវិត។ («លើថ្ម» សំដៅទៅអស់អ្នក ដែលមានចិត្តខ្លាច
១២. តើអ្វីជាមូលហេតុដែលធ្វើឲ្យពន្លកក្រៀមស្វិតក្នុងប្រភេទដីទីពីរនៃរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ?
១២ នៅពេលគ្រាប់ពូជធ្លាក់លើប្រភេទដីទីពីរ នោះគ្រាប់នេះមិនមែនគ្រាន់តែនៅលើដីដូចគ្រាប់ទីមួយទេ។ គ្រាប់ពូជនេះចាក់ឫសនិងដុះពន្លកឡើងវិញ។ ប៉ុន្តែ ពេលថ្ងៃរះឡើង ពន្លកនោះក៏ក្រៀមស្វិតទៅវិញដោយសារកំដៅថ្ងៃ។ ប៉ុន្តែ ចូរកត់សម្គាល់នូវពត៌មានដ៏សំខាន់នេះ។ មូលហេតុពិតដែលពន្លកនេះក្រៀមស្វិតនោះ មិនមែនដោយសារកំដៅថ្ងៃនោះទេ។ យ៉ាងណាមិញ រុក្ខជាតិដែលដុះនៅដីល្អ ក៏ត្រូវកំដៅថ្ងៃដែរ តែរុក្ខជាតិមិនបានក្រៀមស្វិតទេ តាមពិត ពេលត្រូវកំដៅថ្ងៃ វាលូតលាស់បានល្អណាស់។ តើហេតុអ្វីក៏ខុសគ្នាដូច្នេះ? ព្រះយេស៊ូពន្យល់ថា ពន្លកនេះវាក្រៀមស្វិតអស់ទៅដោយ«ព្រោះដីមិនជ្រៅទេ» និង«ពីព្រោះគ្មានធាតុសើមសោះ»។ (ម៉ាថាយ ១៣:៥, ៦; លូកា ៨:៦) «ថ្ម»គឺនៅក្រោមស្រទាប់ដីលើ ដែលបង្ការកុំឲ្យគ្រាប់ពូជចាក់ឫសបានជ្រៅ ដើម្បីឲ្យបានធាតុសើមនិងភាពជាប់មាំ។ ពន្លកនេះក្រៀមស្វិតទៅពីព្រោះដីរាក់ពេក។
១៣. តើបុគ្គលបែបណាដែលប្រៀបដូចជាដីរាក់? តើអ្វីជាមូលហេតុពិតដែលពួកគេមានចិត្តខ្លាចនោះ?
១៣ ក្នុងរឿងប្រៀបប្រដូចនៃផ្នែកនេះសំដៅទៅមនុស្សដែល‹ទទួលព្រះបន្ទូលរបស់ព្រះដោយអំណរ› និងបានខំប្រឹងធ្វើតាមព្រះយេស៊ូ«តែ១ស្របក់ប៉ុណ្ណោះ»។ (លូកា ៨:១៣) ពេលមាន«សេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀន» ដែលប្រៀបដូចកំដៅដ៏ខ្លាំងនោះ ពួកគេទៅជាមានចិត្តខ្លាចដល់ម្ល៉េះ ដែលពួកគេលែងមានអំណរនិងកម្លាំងហើយរហូតដល់ឈប់ធ្វើតាមព្រះគ្រីស្ទតែម្ដង។ (ម៉ាថាយ ១៣:២១) ប៉ុន្តែ មូលហេតុពិតប្រាកដចំពោះការភ័យខ្លាចរបស់ពួកគេ មិនមែនដោយសារការប្រឆាំងនោះទេ។ យ៉ាងណាមិញ ពួកសិស្សរាប់លាននាក់របស់ព្រះគ្រីស្ទបានស៊ូទ្រាំនឹងសេចក្ដីបៀតបៀនគ្រប់យ៉ាង តែពួកគេនៅតែមានចិត្តស្មោះត្រង់។ (កូរិនថូសទី២ ២:៤; ៧:៥) មូលហេតុពិតដែលអ្នកខ្លះទៅជាមានចិត្តខ្លាចនិងរសាត់ចេញពីសេចក្ដីពិតនោះ គឺពីព្រោះចិត្តរបស់ពួកគេគឺមានសភាពដូចជាថ្ម ដែលធ្វើឲ្យពួកគេមិនបានរំពឹងគិតយ៉ាងជ្រាលជ្រៅលើរឿងខាងវិញ្ញាណដែលលើកទឹកចិត្តសោះ។ ជាលទ្ធផល ការអបអរដែលពួកគេបានបណ្ដុះចំពោះព្រះយេហូវ៉ានិងព្រះបន្ទូលគឺរាក់កំផែលពេក និងទន់ខ្សោយណាស់ ដែលពុំអាចប្រឈមមុខនឹងការប្រឆាំងណាឡើយ។ តើយើងអាចបង្ការកុំឲ្យមានលទ្ធផលបែបនេះដោយដូចម្ដេច?
១៤. តើបុគ្គលម្នាក់ត្រូវចាត់វិធានការយ៉ាងណា ដើម្បីបង្ការកុំឲ្យចិត្តរបស់គាត់ក្លាយទៅដូចជាដីរាក់នោះ?
១៤ បុគ្គលម្នាក់ត្រូវតែប្រាកដក្នុងចិត្តថា មិនមានអារម្មណ៍ឬចិត្តគំនិតដូចជាការតូចចិត្ត ឬការគិតពីប្រយោជន៍ផ្ទាល់ខ្លួនជាដើម ដែលជាឧបសគ្គប្រៀបដូចជាថ្មកប់នៅក្នុងចិត្តដោយមិនដឹងខ្លួន។ ប្រសិនបើមានឧបសគ្គទាំងនេះ នោះព្រះបន្ទូលរបស់ព្រះមានអំណាចអាចបំបាត់នូវឧបសគ្គទាំងនោះបាន។ (យេរេមា ២៣:២៩; អេភេសូរ ៤:២២; ហេព្រើរ ៤:១២) ក្រោយមក ការរំពឹងគិតនិងតាមរយៈសេចក្ដីអធិស្ឋាន នឹងនាំឲ្យ«ព្រះបន្ទូលដែលបានដាំក្នុងចិត្ត»របស់បុគ្គលនោះបានចាក់ឫសជ្រៅជាង។ (យ៉ាកុប ១:២១) នេះនឹងផ្ដល់នូវកម្លាំងចិត្តដើម្បីជួយគាត់ឲ្យប្រឈមមុខនឹងការធ្លាក់ទឹកចិត្ត ហើយឲ្យមានចិត្តក្លាហាននិងបន្តនៅស្មោះត្រង់ចំពោះព្រះទោះជាមានទុក្ខលំបាកយ៉ាងណាក៏ដោយ។
«កណ្ដាលបន្លា» សំដៅទៅ ការមានចិត្តពីរ
១៥. (ក) ហេតុអ្វីក៏យើងត្រូវយកចិត្តទុកដាក់នឹងប្រភេទដីទីបីដែលព្រះយេស៊ូបានរៀបរាប់នោះ? (ខ) នៅទីបំផុត តើអ្វីបានកើតឡើងដល់ប្រភេទដីទីបី? ហេតុអ្វី?
១៥ យើងត្រូវយកចិត្តទុកដាក់ជាពិសេសនឹងប្រភេទដីទីបីដែលបន្លាដុះ ពីព្រោះដីនេះមានអ្វីខ្លះដែលស្រដៀងគ្នានឹងដីល្អដែរ។ ដូចជាដីល្អនោះ ដីដែលមានបន្លាដុះនោះក៏អនុញ្ញាតឲ្យគ្រាប់ពូជចាក់ឫសនិងដុះពន្លកដែរ។ មុនដំបូង ការលូតលាស់នៃគ្រាប់ពូជក្នុងដីទាំងពីរនេះគឺមិនខុសគ្នាទេ។ លូកា ៨:៧
ប៉ុន្តែដល់ក្រោយមក គឺមានអ្វីដែលរួបខ្ទប់រុក្ខជាតិនេះ។ មិនដូចដីល្អ ដីនេះទៅជាមានបន្លាដុះពេញវិញ។ ពេលពន្លកដុះចេញមក វាហាក់ដូចជាប្រកួតប្រជែងគ្នានឹង‹បន្លាដែលដុះឡើង›ដែរ។ អស់មួយរយៈរុក្ខជាតិទាំងពីរនេះដណ្ដើមគ្នាយកដី ហើយស្រូបយកជីជាតិ និងពន្លឺ។ ប៉ុន្តែនៅទីបំផុតបន្លាបានលុបលើរុក្ខជាតិ និង‹រួបខ្ទប់វាទៅ›។—១៦. (ក) តើបុគ្គលបែបណាដែលមានសភាពដូចដីនៅកណ្ដាលបន្លា? (ខ) យោងទៅតាមកំណត់ហេតុបីក្នុងដំណឹងល្អ តើអ្វីដែលត្រូវតំណាងដោយបន្លា?—សូមមើលសម្គាល់ហេតុ។
១៦ តើបុគ្គលបែបណាដែលមានសភាពដូចដីនៅកណ្ដាលបន្លា? ព្រះយេស៊ូពន្យល់ប្រាប់ថា៖ «គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្ដីខ្វល់ខ្វាយ នឹងទ្រព្យសម្បត្ដិ ហើយនឹងសេចក្ដីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ»។ (លូកា ៨:១៤) ដូចជាគ្រាប់ពូជរបស់អ្នកព្រោះនិងបន្លាដុះលើដីដំណាលគ្នានោះ បុគ្គលខ្លះក៏ខំក្រេបជញ្ជក់យកព្រះបន្ទូលរបស់ព្រះ និងយក«សេចក្ដីស្រើបស្រាលនៅជីវិត»ដំណាលគ្នាដែរ។ ព្រះបន្ទូលរបស់ព្រះបានព្រោះនៅក្នុងចិត្តរបស់គេ តែការពិបាកក៏មានឡើងដែរដោយព្រោះមានសកម្មភាពផ្សេងទៀតដែលស៊ីនូវពេលវេលារបស់ពួកគេ។ ពួកគេក៏ទៅជាមានចិត្តពីរ។ (លូកា ៩:៥៧-៦២) នេះបង្ការពួកគេកុំឲ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីអធិស្ឋាននិងរំពឹងគិតយ៉ាងជ្រាលជ្រៅទៅលើព្រះបន្ទូលរបស់ព្រះ។ ពួកគេមិនបានធ្វើឲ្យព្រះបន្ទូលរបស់ព្រះជ្រួតជ្រាបក្នុងចិត្ត ដូច្នេះហើយ ក៏ខ្វះនូវជំរៅនៃកតញ្ញូធម៌ដើម្បីឲ្យអាចនៅស៊ូទ្រាំ។ បន្ដិចម្ដងៗ រឿងខាងលោកីយ៍នេះក៏លុបលើរឿងខាងវិញ្ញាណ ដល់ម្ល៉េះបានជាពួកគេត្រូវ‹រួបខ្ទប់តែម្ដង›។ * ចំពោះអស់អ្នកដែលមិនស្រឡាញ់ព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត នេះជាការបញ្ចប់ដ៏គួរឲ្យសោកស្ដាយមែនហ្ន៎!—ម៉ាថាយ ៦:២៤; ២២:៣៧
១៧. តើសេចក្ដីជម្រើសអ្វីដែលយើងត្រូវធ្វើ ដើម្បីកុំឲ្យបន្លាដែលនិយាយជាអត្ថបដិរូបនោះរួបខ្ទប់យើងដូចបានរៀបរាប់ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ?
១៧ បើយើងចាត់ទុករឿងខាងវិញ្ញាណសំខាន់ជាងខាងវត្ថុទ្រព្យ នោះយើងនឹងមិនអនុញ្ញាតឲ្យការឈឺចាប់របស់យើងនិងសេចក្ដីស្រើបស្រាលនៃលោកីយ៍នេះមករួបខ្ទប់យើងបានឡើយ។ (ម៉ាថាយ ៦:៣១-៣៣; លូកា ២១:៣៤-៣៦) យើងមិនគួរខានអានព្រះគម្ពីរនិងរំពឹងគិតលើអ្វីដែលយើងបានអាននោះឡើយ។ យើងនឹងខំឆ្លៀតពេលច្រើនជាងដើម្បីគិតនិងរំពឹងគិតដោយអធិស្ឋាន បើយើងរៀបចំឲ្យមានជីវភាពរស់នៅសាមញ្ញៗ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន។ (ធីម៉ូថេទី១ ៦:៦-៨) ពួកអ្នកបំរើរបស់ព្រះដែលបានធ្វើដូច្នេះ កំពុងតែទទួលពរពីព្រះយេហូវ៉ា បើនិយាយជាអត្ថបដិរូប ពួកគេបានដកបន្លាចេញដើម្បីឲ្យដីនោះមានជីវជាតិ និងទទួលពន្លឺនិងមានដីទូលាយសំរាប់រុក្ខជាតិដែលបង្កើតផលផ្លែ។ ប្អូនស្រីម្នាក់ឈ្មោះសាន់ដ្រាអាយុ២៦ឆ្នាំ ពោលថា៖ «ពេលខ្ញុំរំពឹងគិតចំពោះពរដែលខ្ញុំបានទទួលនៅក្នុងសេចក្ដីពិត ខ្ញុំដឹងថាលោកីយ៍នេះពុំអាចផ្ដល់អ្វីសោះឡើយ បើប្រៀបធៀបនឹងសេចក្ដីពិតនោះ!»។—ទំនុកដំកើង ៨៤:១១
១៨. តើតាមរបៀបណាដែលយើងបន្តនៅជាប់ក្នុងបន្ទូលរបស់ព្រះ និងស៊ូទ្រាំជាគ្រីស្ទាននោះ?
១៨ ដូច្នេះ យ៉ាងច្បាស់ណាស់ យើងគ្រប់គ្នាទោះមានវ័យចាស់ឬវ័យក្មេងក៏ដោយ ឲ្យតែព្រះបន្ទូលរបស់ព្រះស្ថិតនៅក្នុងយើង នោះយើងនឹងបន្តនៅជាប់ក្នុងព្រះបន្ទូលរបស់ព្រះហើយអាចស៊ូទ្រាំជាសិស្សរបស់ព្រះគ្រីស្ទ។ ដូច្នេះហើយ សូមយើងធ្វើឲ្យបានប្រាកដក្នុងចិត្តថា ចិត្តយើងមិនទៅជាដីរឹង ដីរាក់ ឬមានបន្លាដុះពេញឡើយ តែត្រូវឲ្យចិត្តរបស់យើងបានជាដីទន់និងជ្រៅវិញ។ ដោយធ្វើដូច្នេះ យើងនឹងអាចស្រូបយកនូវបន្ទូលរបស់ព្រះយ៉ាងពេញលេញ និង‹បង្កើតផលដោយសេចក្ដីស៊ូទ្រាំ›។—លូកា ៨:១៥
[កំណត់សម្គាល់]
^ វគ្គ 1 នៅក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើលនូវតម្រូវការទីមួយក្នុងចំណោមតម្រូវការទាំងនោះ។ តម្រូវការពីរទៀតនឹងត្រូវពិគ្រោះក្នុងអត្ថបទជាបន្តបន្ទាប់។
^ វគ្គ 8 ដើម្បីរំពឹងគិតលើពត៌មានដែលយើងបានអានក្នុងព្រះគម្ពីរទាំងអធិស្ឋាន នោះយើងអាចសួរខ្លួនយើងថា៖ ‹តើនេះបង្ហាញនូវគុណសម្បត្ដិណាខ្លះរបស់ព្រះយេហូវ៉ា? តើរឿងនេះទាក់ទងនឹងប្រធានរបស់ព្រះគម្ពីរយ៉ាងណា? តើខ្លួនខ្ញុំអាចអនុវត្តតាមឬប្រើពត៌មាននេះដើម្បីជួយអ្នកដទៃយ៉ាងណា?›
^ វគ្គ 16 យោងទៅតាមកំណត់ហេតុនៃសៀវភៅដំណឹងល្អទាំងបីអំពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ គ្រាប់ពូជត្រូវបានរួបខ្ទប់ដោយការឈឺចាប់ដែលយើងមាននិងការកំសាន្តនៃលោកីយ៍នេះ ពោលគឺ «សេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ» «សេចក្ដីឆបោករបស់ទ្រព្យសម្បត្ដិ» «សេចក្ដីប៉ងប្រាថ្នាខាងឯសេចក្ដីផ្សេងៗឯទៀត» និង«សេចក្ដីស្រើបស្រាលនៅជីវិតនេះ»។—ម៉ាកុស ៤:១៩; ម៉ាថាយ ១៣:២២; លូកា ៨:១៤; យេរេមា ៤:៣, ៤
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើហេតុអ្វីយើងត្រូវ‹នៅជាប់ក្នុងបន្ទូលរបស់ព្រះយេស៊ូ›?
• តើយើងអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះបន្តស្ថិតនៅក្នុងចិត្តរបស់យើងយ៉ាងដូចម្ដេច?
• តើបុគ្គលបែបណាដែលបានតំណាងក្នុងដីទាំងបួនប្រភេទដែលព្រះយេស៊ូបានពិពណ៌នានោះ?
• តើអ្នកអាចឆ្លៀតពេលដើម្បីរំពឹងគិតលើព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់/រូបភាពនៅទំព័រ១០]
«បានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត»
ពួកសិស្សជាច្រើនរបស់ព្រះគ្រីស្ទ បានសឲ្យឃើញជារៀងរាល់ឆ្នាំ ថាពួកគាត់«តាំងខ្ជាប់ខ្ជួនក្នុងសេចក្ដីពិត»។ (ពេត្រុសទី២ ១:១២) តើអ្វីដែលបានជួយពួកគេឲ្យនៅស៊ូទ្រាំនោះ? សូមពិចារណាមើលនូវពំនោលខ្លះៗរបស់ពួកគាត់។
«មុននឹងខ្ញុំចូលគេងខ្ញុំអានផ្នែកមួយនៅក្នុងព្រះគម្ពីរ ហើយព្រមទាំងអធិស្ឋាន។ រួចមក ខ្ញុំបានគិតនូវអ្វីៗដែលខ្ញុំបានអាន»។—ជិនបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៣៩។
«ការរំពឹងគិតពីរបៀបដែលព្រះដ៏មានព្រះចេស្ដាបំផុតគឺព្រះយេហូវ៉ាទ្រង់ស្រឡាញ់យើងយ៉ាងជ្រាលជ្រៅ នេះធ្វើឲ្យខ្ញុំមានអារម្មណ៍សុខស្រួល និងមានកម្លាំងចិត្តក្នុងការរក្សានៅចិត្តស្មោះភក្ដីចំពោះទ្រង់»។—ប៉ាទ្រីសាបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៤៦។
«ខ្ញុំបានបន្តបំរើព្រះយេហូវ៉ា ដោយធ្វើតាមទម្លាប់ដ៏ល្អគឺសិក្សាព្រះគម្ពីរជាទៀងទាត់ និងរំពឹងគិតទៅលើ‹សេចក្ដីជ្រាលជ្រៅនៃព្រះ›»។—កូរិនថូសទី១ ២:១០; អាណាបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៣៩។
«ខ្ញុំអានព្រះគម្ពីរនិងប្រកាសនវត្ថុដែលមានមូលដ្ឋានពីព្រះគម្ពីរ ដោយចង់ពិនិត្យមើលនូវចិត្តនិងបំណងចិត្តរបស់ខ្ញុំ»។—ហ្សេលដាបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៤៣។
«ពេលខ្ញុំដើរនិងពេលខ្ញុំអធិស្ឋានថ្វាយព្រះយេហូវ៉ា ដោយទូលប្រាប់ទ្រង់នូវអារម្មណ៍របស់ខ្ញុំ នេះគឺជាពេលដ៏ល្អបំផុតរបស់ខ្ញុំ»។—រ៉ាលបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៤៧។
«ក្នុងថ្ងៃនិមួយៗអ្វីដំបូងបង្អស់ដែលខ្ញុំធ្វើគឺមើលសៀវភៅបទគម្ពីរប្រចាំថ្ងៃ និងអានមួយផ្នែកក្នុងព្រះគម្ពីរ។ នេះធ្វើឲ្យខ្ញុំមានអ្វីថ្មីដើម្បីរំពឹងគិតក្នុងកំឡុងថ្ងៃនោះ»។—ម៉ារីបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៣៥។
«ចំពោះខ្ញុំ ការពិគ្រោះពីបទគម្ពីរមួយទៅបទគម្ពីរមួយទៀត គឺប្រៀបដូចជាថ្នាំប៉ូវកម្លាំងមែន»។—ដានីយ៉ែលបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៤៦។
តើនៅពេលណាដែលអ្នកឆ្លៀតពេលដើម្បីរំពឹងគិតលើបន្ទូលរបស់ព្រះនោះ?—ដានីយ៉ែល ៦:១០ខ; ម៉ាកុស ១:៣៥; កិច្ចការ ១០:៩