ជនគ្រីស្ទានសម័យដើមនិងក្រិត្យវិន័យលោកម៉ូសេ
ជនគ្រីស្ទានសម័យដើមនិងក្រិត្យវិន័យលោកម៉ូសេ
«ក្រិត្យវិន័យធ្វើជាអ្នកដឹកនាំ[ឬ«គ្រូឯកជនដែលនាំ», ព.ថ.]យើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ»។—កាឡាទី ៣:២៤
១, ២. ជនជាតិអ៊ីស្រាអែលដែលគោរពតាមក្រិត្យវិន័យម៉ូសេយ៉ាងហ្មត់ចត់នោះ តើពួកគេបានទទួលប្រយោជន៍អ្វីខ្លះ?
នៅឆ្នាំ១៥១៣មុនស.យ. ព្រះយេហូវ៉ាប្រទានក្របខ័ណ្ឌច្បាប់ដល់សាសន៍អ៊ីស្រាអែល។ ទ្រង់មានបន្ទូលទៅកាន់អ៊ីស្រាអែលថា ប្រសិនបើពួកគេស្ដាប់បង្គាប់ទ្រង់ នោះទ្រង់នឹងប្រទានពរ ហើយពួកគេនឹងមានជីវភាពរស់នៅដ៏សប្បាយនិងគាប់ចិត្ត។—និក្ខមនំ ១៩:៥, ៦
២ ក្របខ័ណ្ឌច្បាប់នេះដែលហៅថាក្រិត្យវិន័យម៉ូសេឬមួយក៏«ក្រិត្យវិន័យ» គឺ‹បរិសុទ្ធ សុចរិតនិងល្អ›។ (រ៉ូម ៧:១២) ក្រិត្យវិន័យនេះបានបណ្ដុះឲ្យមានគុណសម្បត្ដិដូចជាសេចក្ដីសប្បុរស ភាពស្មោះត្រង់ សីលធម៌ និងការយកចិត្តទុកដាក់ទៅលើអ្នកឯទៀតជាដើម។ (និក្ខមនំ ២៣:៤, ៥; លេវីវិន័យ ១៩:១៤; ចោទិយកថា ១៥:១៣-១៥; ២២:១០, ២២) ក្រិត្យវិន័យនេះក៏បានជំរុញទឹកចិត្តជនជាតិអ៊ីស្រាអែលឲ្យស្រឡាញ់គ្នាដែរ។ (លេវីវិន័យ ១៩:១៨) ម្យ៉ាងទៀត ពួកគេត្រូវហាមដាច់ខាតមិនឲ្យសេពគប់ឬក៏រៀបការប្ដីប្រពន្ធជាមួយសាសន៍ដទៃដែលមិនបានចុះចូលធ្វើតាមក្រិត្យវិន័យនោះ។ (ចោទិយកថា ៧:៣, ៤) ក្រិត្យវិន័យម៉ូសេបានប្រៀបដូចជា«ជញ្ជាំង»មួយដែលធ្វើឲ្យសាសន៍អ៊ីស្រាអែលនិងសាសន៍ដទៃនៅដាច់ពីគ្នា។ នេះបានការពាររាស្ត្ររបស់ព្រះ មិនឲ្យទទួលអានុភាពអាក្រក់ពីគំនិតនិងការប្រព្រឹត្តរបស់មនុស្សដែលមិនមែនជាសាសន៍អ៊ីស្រាអែល។—អេភេសូរ ២:១៤, ១៥; យ៉ូហាន ១៨:២៨
៣. ការដឹងថាគ្មានអ្នកណាដែលអាចកាន់តាមក្រិត្យវិន័យឲ្យបានគ្រប់ល័ក្ខណ៍នោះ តើនេះមានអានុភាពលើពួកគេយ៉ាងណា?
៣ ក៏ប៉ុន្តែ សូម្បីតែជនជាតិយូដាដែលព្យាយាមធ្វើតាមយ៉ាងហ្មត់ចត់បំផុត ក៏មិនអាចកាន់តាមច្បាប់ព្រះយ៉ាងគ្រប់ល័ក្ខណ៍បាននោះទេ។ តើកាឡាទី ៣:១៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ក្រិត្យវិន័យនេះបានធ្វើឲ្យសាសន៍យូដាយល់ដឹងថា ពួកគេត្រូវការអ្នកប្រោសលោះជាបន្ទាន់។ ពេលអ្នកប្រោសលោះនោះបានមកដល់ហើយ សាសន៍យូដាដែលស្មោះត្រង់បានរីករាយណាស់។ ដោយព្រោះពេលសំរាប់ការសង្គ្រោះពួកគេឲ្យរួចពីទោសនៃបាបនិងសេចក្ដីស្លាប់គឺបានមកដល់ហើយ!—យ៉ូហាន ១:២៩
អ្វីដែលព្រះយេហូវ៉ាបានតម្រូវគឺហួសហេតុពេកឬ? អត់ទេ។ ហេតុមួយដែលក្រិត្យវិន័យបានត្រូវប្រទានដល់អ៊ីស្រាអែល គឺ«ដើម្បីបង្ហាញអំពើទុច្ចរិត»។ (៤. តើក្រិត្យវិន័យជា‹គ្រូឯកជនដែលនាំទៅដល់ព្រះគ្រីស្ទ›ក្នុងន័យអ្វី?
៤ ក្រិត្យវិន័យម៉ូសេបានត្រូវប្រទានក្នុងបំណងគ្រាន់តែជាការរៀបចំបណ្ដោះអាសន្នប៉ុណ្ណោះ។ សាវ័កប៉ុលបានសរសេរទៅកាន់ជនគ្រីស្ទានគ្នីគ្នា ដោយប្រដូចក្រិត្យវិន័យនោះទៅនឹង«អ្នកដឹកនាំ[ឬ«គ្រូឯកជនដែលនាំ», ព.ថ.]យើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ»។ (កាឡាទី ៣:២៤) នៅសម័យបុរាណ គ្រូឯកជនធ្លាប់នាំកុមារទៅសាលានិងក្រោយមកនាំមកផ្ទះវិញ។ ធម្មតា គាត់មិនមែនជាគ្រូបង្រៀនទេ។ គាត់គ្រាន់តែបញ្ជូនកុមារទៅជួបគ្រូបង្រៀនប៉ុណ្ណោះ។ ស្រដៀងគ្នាដែរ ក្រិត្យវិន័យម៉ូសេបានត្រូវរៀបចំដើម្បីដឹកនាំជនជាតិអ៊ីស្រាអែលដែលកោតខ្លាចព្រះទៅដល់ព្រះគ្រីស្ទ។ ព្រះយេស៊ូសន្យាថា ទ្រង់នឹងគង់នៅជាមួយអ្នកកាន់តាមទ្រង់«ជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។ (ម៉ាថាយ ២៨:២០) ដូច្នេះ ក្រោយក្រុមជំនុំគ្រីស្ទានបានរៀបចំរួចហើយនោះ មិនត្រូវការ«គ្រូឯកជន»នេះឬក្រិត្យវិន័យម៉ូសេតទៅទៀតទេ។ (រ៉ូម ១០:៤; កាឡាទី ៣:២៥) ក៏ប៉ុន្តែ គ្រីស្ទានជនជាតិអ៊ីស្រាអែលខ្លះមិនបានយល់សេចក្ដីពិតដ៏សំខាន់ចាំបាច់នេះភ្លាមៗនោះទេ។ ហេតុនេះហើយ ពួកគេបន្តគោរពតាមតម្រូវការខ្លះៗនៃក្រិត្យវិន័យម៉ូសេ សូម្បីតែក្រោយព្រះយេស៊ូត្រូវប្រោសឲ្យរស់ឡើងវិញក៏ដោយ។ ប៉ុន្តែ អ្នកឯទៀតបានកែប្រែគំនិតរបស់ខ្លួន។ ការកែប្រែនេះជាគំរូល្អសំរាប់យើងសព្វថ្ងៃនេះ។ សូមយើងពិចារណានូវមូលហេតុដែលគេធ្វើដូច្នេះ។
ការយល់ដឹងថ្មីផ្នែកលទ្ធិជំនឿគ្រីស្ទានដ៏គួរឲ្យរំភើបចិត្ត
៥. តើពេត្រុសបានត្រូវបង្គាប់ឲ្យធ្វើអ្វីក្នុងចក្ខុនិមិត្ត? ហេតុអ្វីបានជាគាត់រន្ធត់?
៥ នៅឆ្នាំ៣៦ស.យ. សាវ័កពេត្រុសបានឃើញចក្ខុនិមិត្តដ៏អស្ចារ្យគួរកត់សម្គាល់មួយ។ នៅពេលនោះ មានសម្លេងចេញពីស្ថានសួគ៌មកបង្គាប់គាត់ឲ្យសម្លាប់និងបរិភោគសាច់សត្វផ្សេងៗដែលក្រិត្យវិន័យចែងថាមិនស្អាត។ ពេត្រុសបានរន្ធត់ណាស់! គាត់ពុំធ្លាប់ដែល«ទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ»។ ប៉ុន្តែ សម្លេងនោះមានបន្ទូលទៅកាន់គាត់ថា៖ «របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ»។ (កិច្ចការ ១០:៩-១៥) ជាជាងប្រកាន់យ៉ាងតឹងរ៉ឹងតាមក្រិត្យវិន័យ ពេត្រុសបានកែប្រែទស្សនៈរបស់គាត់។ នេះបាននាំគាត់ទៅដល់ការបំភ្លឺដ៏អស្ចារ្យមួយស្តីអំពីគោលបំណងរបស់ព្រះ។
៦, ៧. ហេតុអ្វីបានជាពេត្រុសអាចសន្និដ្ឋានថា ឥឡូវគាត់អាចផ្សព្វផ្សាយដល់សាសន៍ដទៃបាន? តើពេត្រុសទំនងជាបានធ្វើការសន្និដ្ឋានអ្វីទៀត?
៦ រួចមក បុរសបីនាក់បានទៅជួបពេត្រុសនៅផ្ទះដែលគាត់កំពុងស្នាក់នៅដើម្បីសុំគាត់ធ្វើដំណើរជាមួយពួកគេទៅដល់ផ្ទះរបស់បុរសម្នាក់ឈ្មោះកូនេលាសជាសាសន៍ដទៃមិនកាត់ស្បែក ដែលកោតខ្លាចព្រះ។ ពេត្រុសទទួលបុរសទាំងបីនេះយ៉ាងរាក់ទាក់ដោយអញ្ជើញចូលក្នុងផ្ទះ។ ដោយបានយល់អត្ថន័យនៃចក្ខុនិមិត្តនោះ ពេត្រុសបានទៅជាមួយពួកគេដល់ផ្ទះកូនេលាសនៅថ្ងៃស្អែក។ នៅទីនោះពេត្រុសធ្វើបន្ទាល់យ៉ាងពេញលេញអំពីព្រះយេស៊ូគ្រីស្ទ។ នៅពេលនោះពេត្រុសមានប្រសាសន៍ថា៖«ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ មិនគ្រាន់តែកូនេលាសប៉ុណ្ណោះ តែញាតិជាច្រើននិងមិត្តភក្ដិជិតស្និទ្ធរបស់គាត់បានចាប់ផ្ដើមជឿទៅលើព្រះយេស៊ូ ហើយ«ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមក សណ្ឋិតលើអស់អ្នកដែលកំពុងតែស្ដាប់ព្រះបន្ទូល»។ ដោយទទួលស្គាល់ថានេះជាការប្រព្រឹត្តរបស់ព្រះយេហូវ៉ា នោះពេត្រុសបាន«បង្គាប់ឲ្យធ្វើបុណ្យជ្រមុជឲ្យគេ ដោយនូវព្រះនាម[ព្រះយេស៊ូ]»។—កិច្ចការ ១០:១៧-៤៨
៧ ហេតុអ្វីបានជាពេត្រុសអាចសន្និដ្ឋានថាមនុស្សសាសន៍ដទៃដែលពុំធ្លាប់គោរពតាមក្រិត្យវិន័យលោកម៉ូសេ ឥឡូវអាចទៅជាអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទបាន? ចម្លើយគឺសមត្ថភាពវែកញែកពីអ្វីខាងវិញ្ញាណ។ ដោយព្រោះព្រះបានបង្ហាញថាទ្រង់សព្វព្រះហឫទ័យនឹងសាសន៍ដទៃដែលមិនកាត់ស្បែកដោយចាក់វិញ្ញាណរបស់ទ្រង់ទៅលើពួកគេ នោះពេត្រុសបានវែកញែកយល់ឃើញថា ពួកគេអាចទទួលបុណ្យជ្រមុជទឹកបាន។ ដំណាលគ្នានេះ ពេត្រុសទំនងជាទទួលស្គាល់ថាព្រះមិនបានតម្រូវឲ្យសាសន៍ដទៃគោរពតាមក្រិត្យវិន័យម៉ូសេជាល័ក្ខខ័ណ្ឌដើម្បីទទួលបុណ្យជ្រមុជទឹកទេ។ ប្រសិនបើអ្នកបានរស់នៅគ្រានោះ តើអ្នកសុខចិត្តកែប្រែទស្សនៈដូចពេត្រុសឬទេ?
អ្នកខ្លះបានបន្តដើរតាម«គ្រូឯកជន»
៨. ស្តីអំពីការកាត់ស្បែក តើគ្រីស្ទានខ្លះនៅយេរូសាឡិមបានគាំទ្រនិងផ្សាយទស្សនៈអ្វីដែលខុសពីទស្សនៈរបស់ពេត្រុស? ហេតុអ្វី?
៨ ក្រោយពេត្រុសចេញពីផ្ទះរបស់កូនេលាសនោះ គាត់ទៅឯក្រុងកិច្ចការ ១១:១-៣) ទោះជាពួកគេសារភាពថាសាសន៍ដទៃអាចទៅជាអ្នកកាន់តាមព្រះយេស៊ូក៏ដោយ តែ«អស់អ្នក[គាំទ្រ]ខាងពួកកាត់ស្បែក»បានទទូចថា មនុស្សដែលមិនមែនសាសន៍យូដាត្រូវតែកាន់តាមក្រិត្យវិន័យដើម្បីទទួលសេចក្ដីសង្គ្រោះ។ ផ្ទុយទៅវិញ នៅកន្លែងដែលមានមនុស្សសាសន៍ដទៃច្រើនជាងគ្រីស្ទានសាសន៍យូដា ប្រហែលជាមិនសូវមានការទាស់ទែងគ្នាអំពីរឿងកាត់ស្បែកទេ។ ទស្សនៈទាំងពីរនេះមានរហូតដល់១៣ឆ្នាំក្រោយមក។ (កូរិនថូសទី១ ១:១០) នេះពិតជាបានសាកល្បងលនូវភាពស្មោះត្រង់របស់ជនគ្រីស្ទាននៅសម័យដើមនោះ ជាពិសេសគ្រីស្ទានសាសន៍ដទៃដែលរស់នៅតំបន់មានសាសន៍យូដាច្រើន!
យេរូសាឡិម។ ដំណឹងថា មនុស្សសាសន៍ដទៃដែលមិនកាត់ស្បែក«បានទទួលព្រះបន្ទូល» បានសាយដល់ក្រុមជំនុំនៅទីនោះ ហើយសិស្សព្រះយេស៊ូខ្លះដែលជាជនជាតិអ៊ីស្រាអែលមិនសប្បាយចិត្តឮដំណឹងនេះទេ។ (៩. ហេតុអ្វីបានជាសំខាន់ម្ល៉េះដែលបញ្ហាទាក់ទងការកាត់ស្បែកតម្រូវឲ្យដោះស្រាយនោះ?
៩ នៅឆ្នាំ៤៩ស.យ. បញ្ហានេះបានប្រៀបដូចជាបូសធ្លាយមុខ ពេលជនគ្រីស្ទានពីក្រុងយេរូសាឡិមទៅក្រុងអាន់ទីយ៉ូកនៅស្រុកស៊ីរី ដែលជាកន្លែងប៉ុលកំពុងតែផ្សព្វផ្សាយ។ គ្រីស្ទានទាំងនេះចាប់ផ្ដើមបង្រៀនថា មនុស្សសាសន៍ដទៃដែលប្ដូរសាសនាទៅជាគ្រីស្ទាន ត្រូវកាត់ស្បែកតាមក្រិត្យវិន័យ។ ហើយមានសេចក្ដីដេញដោលគ្នាជាខ្លាំងរវាងពួកគេហើយប៉ុលនិងបាណាបាស! បើមិនដោះស្រាយបញ្ហានេះទេ នោះគ្រីស្ទានសាសន៍យូដាឬសាសន៍ដទៃខ្លះ គង់តែនឹងជំពប់ដួលជាពុំខាន។ ដូច្នេះ មានការរៀបចំឲ្យប៉ុលនិងបងប្អូនពីរបីនាក់ទៀតធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីសុំគណៈអភិបាលដោះស្រាយរឿងនេះមួយដងឲ្យដាច់ស្រេច។—កិច្ចការ ១៥:១, ២, ២៤
ការជំទាស់គ្នាដោយសំអាងហេតុ រួចមកមានសាមគ្គីភាពគ្នា!
១០. តើគណៈអភិបាលបានពិចារណាចំណុចអ្វីខ្លះមុនដែលធ្វើការសម្រេចចិត្តទទួលស្គាល់ឬបដិសេធមនុស្សសាសន៍ដទៃ?
១០ តាមមើលទៅនៅកិច្ចប្រជុំមួយដែលត្រូវហៅនោះ អ្នកខ្លះបានគាំទ្រការកាត់ស្បែក រីឯអ្នកផ្សេងទៀតបានជំទាស់។ ប៉ុន្តែពួកគាត់មិនបានឲ្យអារម្មណ៍ផ្ទាល់ខ្លួនដឹកនាំការប្រជុំទេ។ ក្រោយការជជែកគ្នាជាច្រើន នោះសាវ័កពេត្រុសនិងប៉ុលបានពណ៌នាអំពីទីសម្គាល់ដែលព្រះយេហូវ៉ាបានធ្វើក្នុងចំណោមអ្នកមិនកាត់ស្បែក។ ពួកគេបានពន្យល់ថា ព្រះបានចាក់វិញ្ញាណបរិសុទ្ធទៅលើមនុស្សសាសន៍ដទៃដែលមិនកាត់ស្បែក។ បើនិយាយឲ្យចំទៅ ពួកគេបានសួរថា៖‹បើក្រុមជំនុំគ្រីស្ទានបដិសេធមនុស្សដែលព្រះបានសព្វព្រះហឫទ័យទទួលស្គាល់នោះ តើនេះជាការត្រឹមត្រូវទេ?› រួចមក យ៉ាកុបជាសិស្សព្រះយេស៊ូបានអានបទគម្ពីរដែលជួយអង្គប្រជុំទាំងមូលវែកញែកយល់នូវព្រះហឫទ័យរបស់ព្រះយេហូវ៉ាក្នុងរឿងនេះ។—កិច្ចការ ១៥:៤-១៧
១១. តើអ្វីដែលមិនបានមានឥទ្ធិពលទៅលើការសម្រេចចិត្តស្តីអំពីបញ្ហាកាត់ស្បែក? តើអ្វីបង្ហាញថាព្រះយេហូវ៉ាបានប្រទានពរទៅលើការសម្រេចចិត្តនោះ?
១១ ឥឡូវអង្គប្រជុំទាំងមូលបានសម្លឹងមើលគណៈអភិបាល។ តើពួកគាត់នឹងសម្រេចចិត្តល្អៀងទៅខាងការកាត់ស្បែកដោយសារពួកគាត់ជាជនជាតិយូដាទេ? អត់ទេ!។ បុរសដ៏ស្មោះត្រង់ទាំងនេះបានតាំងចិត្តប្រព្រឹត្តតាមបទគម្ពីរ និងការដឹកនាំដោយវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ក្រោយស្ដាប់ពួកគេបញ្ជាក់សក្ខីភាពដែលទាក់ទងនឹងបញ្ហានេះ នោះគណៈអភិបាលទាំងមូលបានយល់ស្របគ្នាថា គ្រីស្ទានសាសន៍ដទៃមិនចាំបាច់កាត់ស្បែកនិងកាន់តាមក្រិត្យវិន័យម៉ូសេទេ។ ពេលដំណឹងនេះបានសាយដល់បងប្អូន បងប្អូនបានរីករាយណាស់ ហើយក្រុមជំនុំនានាកិច្ចការ ១៥:១៩-២៣, ២៨, ២៩; ១៦:១-៥) ប៉ុន្តែ នៅតែមានសំនួរដ៏សំខាន់មួយដែលត្រូវឆ្លើយ។
ចាប់ផ្ដើម«ចំរើនកើនឡើងជារាល់ថ្ងៃ»។ គ្រីស្ទានទាំងនោះដែលបានចុះចូលធ្វើតាមការណែនាំដ៏ជាក់លាក់ពីព្រះបានទទួលពរ ពោលគឺចម្លើយមួយដែលមានមូលដ្ឋានរឹងមាំលើព្រះគម្ពីរ! (ចុះគ្រីស្ទានសាសន៍យូដាវិញ?
១២. តើនៅតែមានសំនួរអ្វីដែលមិនទាន់ទទួលចម្លើយ?
១២ គណៈអភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា គ្រីស្ទានសាសន៍ដទៃមិនចាំបាច់កាត់ស្បែកទេ។ ប៉ុន្តែ ចុះគ្រីស្ទានដែលជាសាសន៍យូដាវិញ? ការសម្រេចរបស់គណៈអភិបាលមិនបានបញ្ជាក់ចម្លើយចំពោះសំនួរនេះទេ។
១៣. ការដែលទទូចអះអាងថាការគោរពតាមក្រិត្យវិន័យម៉ូសេគឺចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះនោះ ហេតុអ្វីនេះជាការខុស?
១៣ គ្រីស្ទានសាសន៍យូដាខ្លះដែល«មានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យ» ពួកគេបានបន្តកាត់ស្បែកកូន និងកាន់តាមច្បាប់ខ្លះៗនៃក្រិត្យវិន័យលោកម៉ូសេ។ (កិច្ចការ ២១:២០) គ្រីស្ទានជនជាតិយូដាខ្លះទៀតបានធ្វើលើសពីនេះទៅទៀតដោយទទូចថាជនជាតិយូដាត្រូវកាន់តាមក្រិត្យវិន័យដើម្បីទទួលសេចក្ដីសង្គ្រោះ។ ក្នុងរឿងនេះ ពួកគេបានយល់ខុសយ៉ាងធំ។ ជាឧទាហរណ៍ តើគ្រីស្ទានណាម្នាក់អាចថ្វាយដង្វាយសត្វដើម្បីទទួលការអត់ឱនទោសចំពោះបាបយ៉ាងដូចម្ដេចបាន? យញ្ញបូជារបស់ព្រះគ្រីស្ទបានធ្វើឲ្យដង្វាយបែបនេះលែងមានប្រយោជន៍ទៀតហើយ។ ចុះយ៉ាងណាវិញចំពោះក្រិត្យដែលថា សាសន៍យូដាមិនអាចជិតស្និទ្ធជាមួយសាសន៍ដទៃ? ជនគ្រីស្ទានដែលផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនឹងមានការពិបាកណាស់ បើខំប្រព្រឹត្តតាមបំរាមនេះ ហើយនៅដំណាលគ្នាធ្វើតាមបង្គាប់ឲ្យបង្រៀនសាសន៍ដទៃគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានបង្រៀននោះ។ (ម៉ាថាយ ២៨: ១៩, ២០; កិច្ចការ ១:៨; ១០:២៨) * គ្មានភស្តុតាងអ្វីដែលបង្ហាញថា គណៈអភិបាលបានជួបជុំគ្នាដោះស្រាយបញ្ហានេះទេ។ យ៉ាងណាក៏ដោយ ក្រុមជំនុំមិនបានត្រូវទុកឲ្យដោះស្រាយបញ្ហានេះដោយខ្លួនឯងទេ។
១៤. តើសំបុត្ររបស់ប៉ុលបានផ្ដល់ការណែនាំអ្វីស្តីអំពីក្រិត្យវិន័យ?
១៤ ការណែនាំមិនបានមកពីសំបុត្រមួយពីគណៈអភិបាលទេ តែមកពីសំបុត្រឯទៀតដែលព្រះវិញ្ញាណបានបណ្ដាលឲ្យពួកសាវ័កសរសេរវិញ។ ជាឧទាហរណ៍ សាវ័កប៉ុលផ្ញើសំបុត្រមួយដែលប្រើពាក្យខ្លាំងៗទៅកាន់ជនសាសន៍យូដានិងសាសន៍ដទៃនៅទីក្រុងរ៉ូម។ ក្នុងសំបុត្រនោះគាត់ពន្យល់ថា សាសន៍យូដាដ៏ពិតប្រាកដ«គឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ»។ (រ៉ូម ២:២៨, ២៩) ក្នុងសំបុត្រដដែលនោះ ប៉ុលប្រើឧទាហរណ៍មួយដើម្បីបញ្ជាក់ថាជនគ្រីស្ទានមិននៅក្រោមក្រិត្យវិន័យទៀតទេ។ គាត់វែកញែកដោយបញ្ជាក់ថា ស្ត្រីម្នាក់មិនអាចមានប្ដីពីរនៅដំណាលគ្នាបានទេ។ តែបើប្ដីរបស់នាងស្លាប់ទៅ នោះនាងអាចរៀបការប្ដីមួយទៀតបាន។ ក្រោយនោះ ប៉ុលបង្ហាញអត្ថន័យនៃឧទាហរណ៍នោះ ដោយបញ្ជាក់ថា ជនគ្រីស្ទានចាក់ប្រេងតាំងមិនអាចនៅក្រោមក្រិត្យវិន័យម៉ូសេហើយនៅដំណាលគ្នាជារបស់ផងព្រះគ្រីស្ទបានទេ។ ពួកគេត្រូវតែ‹ស្លាប់ពីខាងឯក្រិត្យវិន័យ› ដើម្បីអាចរួមតែមួយជាមួយព្រះគ្រីស្ទ។—រ៉ូម ៧:១-៥
មិនបានយល់ចំណុចសំខាន់ភ្លាមៗទេ
១៥, ១៦. ហេតុអ្វីបានជាគ្រីស្ទានសាសន៍យូដាខ្លះមិនបានយល់ថាពួកគេមិនចាំបាច់កាន់តាមក្រិត្យវិន័យ? តើរឿងនេះបញ្ជាក់យ៉ាងដូចម្ដេចនូវសារៈសំខាន់នៃការប្រុងស្មារតីខាងវិញ្ញាណជានិច្ច?
១៥ ការវែកញែករបស់ប៉ុលស្តីអំពីក្រិត្យវិន័យ គឺត្រឹមត្រូវជំទាស់ពុំបានឡើយ។ បើដូច្នេះ ហេតុអ្វីបានជាគ្រីស្ទានសាសន៍យូដាខ្លះមិនហេព្រើរ ៥:១១-១៤) ពួកគេក៏មិនទៅប្រជុំគ្រីស្ទានទៀងទាត់នោះដែរ។ (ហេព្រើរ ១០:២៣-២៥) ហេតុមួយទៀតដែលគ្រីស្ទានខ្លះមិនបានយល់ចំណុចនោះ ប្រហែលជាដោយសារបែបបទនៃក្រិត្យវិន័យ។ ក្រិត្យវិន័យម៉ូសេមានមូលដ្ឋានទៅលើអ្វីៗដែលពួកគេអាចមើលឃើញនិងប៉ះពាល់បាន ដូចជាព្រះវិហារនិងគណៈសង្ឃជាដើម។ សំរាប់អ្នកណាដែលមិនសូវមានភាពខាងវិញ្ញាណនោះ ការទទួលស្គាល់ក្រិត្យវិន័យគឺស្រួលជាងការគោរពកាន់តាមគោលការណ៍គ្រីស្ទានដែលមានមូលដ្ឋានទៅលើសច្ចភាពដែលពួកគេមើលពុំឃើញឡើយ។—កូរិនថូសទី២ ៤:១៨
បានយល់ចំណុចនោះ? ហេតុមួយ ពួកគេមិនចេះវែកញែកពីអ្វីខាងវិញ្ញាណទេ។ ឧទាហរណ៍ ពួកគេមិនយកចិត្តទុកដាក់ទទួលអាហាររឹងខាងវិញ្ញាណ។ (១៦ សំបុត្ររបស់ប៉ុលទៅកាន់ជនគ្រីស្ទាននៅកាឡាទីបានចង្អុលបញ្ជាក់ហេតុមួយផ្សេងទៀតដែលអ្នកខ្លះដែលរាប់ខ្លួនជាគ្រីស្ទាន ពួកគេបានឧស្សាហ៍កាន់តាមក្រិត្យវិន័យវិញ។ គាត់ពន្យល់ថា បុរសទាំងនេះចង់ឲ្យមនុស្សមើលទៅឃើញថាពួកគេគួរឲ្យគោរព ព្រោះគេជាសមាជិកសាសនាដ៏ធំមានមនុស្សច្រើនកាន់តាម។ ដើម្បីកុំឲ្យលេចជ្រងោក្នុងសហគមន៍ដោយសារកាន់សាសនាខុសគេនោះ បុរសទាំងនេះសុខចិត្តធ្វើអ្វីក៏ដោយឲ្យតែអាចចូលចុះក្នុងសហគមន៍ដើម្បីកុំឲ្យអ្នកណាឃើញថាពួកគេជាមនុស្សចំឡែកនោះ។ ពួកគេចង់គាប់ចិត្តមនុស្ស ជាជាងសព្វព្រះហឫទ័យរបស់ព្រះ។—កាឡាទី ៦:១២
១៧. តើនៅពេលណាទើបទស្សនៈត្រឹមត្រូវស្តីអំពីការគោរពតាមក្រិត្យវិន័យបានទៅជាជាក់ស្តែង?
១៧ ជនគ្រីស្ទានដែលចេះវែកញែក និងបានសិក្សាយ៉ាងផ្ចិតផ្ចង់នូវបណ្ដាសំនេររបស់ប៉ុលនិងអ្នកឯទៀតដែលព្រះបណ្ដាលឲ្យសរសេរនោះ បានធ្វើការសន្និដ្ឋានដ៏ត្រឹមត្រូវស្តីអំពីក្រិត្យវិន័យ។ ប៉ុន្តែ នៅឆ្នាំ៧០ស.យ. ទើបទស្សនៈត្រឹមត្រូវចំពោះក្រិត្យវិន័យម៉ូសេបានក្លាយជាអ្វីជាក់ស្តែងដែលច្រឡំពុំបានសំរាប់គ្រីស្ទានទាំងឡាយដែលជាសាសន៍យូដា។ នោះគឺពេលព្រះអនុញ្ញាតឲ្យក្រុងយេរូសាឡិម ព្រះវិហារ និងឯកសារផ្សេងៗដែលទាក់ទងនឹងគណៈសង្ឃត្រូវបំផ្លាញចោល។ នេះធ្វើឲ្យមនុស្សគ្មានលទ្ធភាពគោរពតាមប្រការផ្សេងៗនៃក្រិត្យវិន័យតទៅទៀត។
ការទាញយកមេរៀនសំរាប់សម័យនេះ
១៨, ១៩. (ក) ដើម្បីបំពេញបំប៉នសុខភាពខាងវិញ្ញាណរបស់យើង តើយើងត្រូវមានគំនិតអ្វីខ្លះ ហើយតើយើងត្រូវចៀសវាងគំនិតអ្វីខ្លះ? (ខ) តើគំរូរបស់សាវ័កប៉ុលបង្រៀនយើងអ្វីខ្លះអំពីការអនុវត្តតាមការណែនាំដែលយើងទទួលពីបងប្អូនជាអ្នកទទួលខុសត្រូវ? (សូមមើលប្រអប់នៅទំព័រ២៦)
១៨ ក្រោយពិចារណាព្រឹត្ដិការណ៍ទាំងនេះពីសម័យមុនៗ អ្នកប្រហែលជាកំពុងតែឆ្ងល់ថា៖‹បើខ្ញុំបានរស់នៅសម័យនោះ តើខ្ញុំបានប្រព្រឹត្តយ៉ាងណា ពេលព្រះហឫទ័យរបស់ព្រះត្រូវសម្ដែងឲ្យឃើញបន្ដិចម្ដងៗនោះ? តើខ្ញុំនឹងប្រកាន់យ៉ាងម៉ឺងម៉ាត់តាមទំនៀមទំលាប់ឬទេ? ឬក៏ តើខ្ញុំនឹងចាំដោយអត់ធ្មត់ទាល់តែការយល់ដឹងត្រឹមត្រូវបានបង្ហាញឲ្យឃើញនោះ? ហើយពេលការយល់ដឹងនោះបានត្រូវបង្ហាញឲ្យឃើញ តើខ្ញុំនឹងគាំទ្រដោយអស់ពីចិត្តឬទេ?
១៩ ការពិត យើងមិនអាចប្រាកដថាយើងនឹងប្រព្រឹត្តយ៉ាងណាបើរស់នៅសម័យនោះទេ។ ប៉ុន្តែ យើងអាចសួរខ្លួនថា ៖‹សព្វថ្ងៃនេះ ពេលមានការកែតម្រូវទៅលើការពន្យល់ផ្សេងៗអំពីព្រះគម្ពីរ តើខ្ញុំប្រព្រឹត្តយ៉ាងណា? (ម៉ាថាយ ២៤:៤៥) ពេលដែលមានការណែនាំមកពីបទគម្ពីរ តើខ្ញុំព្យាយាមអនុវត្តតាម ដោយមិនគ្រាន់តែធ្វើចំតាមពាក្យនោះប៉ុណ្ណោះ តែធ្វើតាមគោលការណ៍នោះដែរទេ? (កូរិនថូសទី១ ១៤:២០) តើខ្ញុំរង់ចាំព្រះយេហូវ៉ានៅពេលដែលខ្ញុំមានចម្ងល់តែអត់ទាន់បានចម្លើយឬទេ? ការឆ្លៀតប្រយោជន៍ពីអាហារខាងវិញ្ញាណដែលយើងមានសព្វថ្ងៃនេះ គឺសំខាន់ចាំបាច់ ដើម្បីកុំឲ្យ«យើងរសាត់ចេញពីសេចក្ដីទាំងនោះ»។ (ហេព្រើរ ២:១) ពេលព្រះយេហូវ៉ាផ្ដល់ការណែនាំតាមរយៈព្រះបន្ទូលរបស់ទ្រង់ វិញ្ញាណបរិសុទ្ធរបស់ទ្រង់ និងអង្គការរបស់ទ្រង់នៅលើផែនដី ចូរយើងស្ដាប់ដោយយកចិត្តទុកដាក់។ បើយើងធ្វើដូច្នេះ ព្រះយេហូវ៉ានឹងប្រទានពរដល់យើង ពោលគឺជីវិតជារៀងរហូតដែលជាទីគាប់ចិត្តនិងប្រកបទៅដោយសុភមង្គល។
[កំណត់សម្គាល់]
^ វគ្គ 13 ពេលពេត្រុសទៅក្រុងអាន់ទីយ៉ូកនៅស្រុកស៊ីរី គាត់ចូលរួមសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយអ្នកជឿដែលជាសាសន៍ដទៃ។ ក៏ប៉ុន្តែ ពេលគ្រីស្ទានសាសន៍យូដាពីក្រុងយេរូសាឡិមមកដល់ នោះពេត្រុស«ដកខ្លួនថយចេញ ដោយកោតខ្លាចដល់ពួកកាត់ស្បែក»។ ជនសាសន៍ដទៃដែលបានផ្លាស់ប្ដូរសាសនាទៅជាគ្រីស្ទាន ពិតជាបានឈឺចិត្តណាស់ ពេលសាវ័កពេត្រុសដែលពួកគេបានគោរពនោះមិនព្រមបរិភោគជាមួយពួកគេ។—កាឡាទី ២:១១-១៣
តើអ្នកឆ្លើយយ៉ាងណា?
• តើក្រិត្យវិន័យម៉ូសេគឺជា‹គ្រូឯកជនដែលនាំទៅដល់ព្រះគ្រីស្ទ›ក្នុងន័យអ្វី?
• តាមដែលអ្នកយល់ ហេតុអ្វីពេត្រុសនិង«អ្នក[គាំទ្រ]ខាងពួកកាត់ស្បែក»បានប្រព្រឹត្តខុសគ្នា នៅពេលមានការកែតម្រូវចំពោះការយល់ដឹងស្តីអំពីសេចក្ដីពិត?
• តើអ្នកបានរៀនអ្វីខ្លះស្តីអំពីរបៀបព្រះយេហូវ៉ាបើកសម្ដែងសេចក្ដីពិតសព្វថ្ងៃនេះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់/រូបភាពនៅទំព័រ២៦]
ប៉ុលបង្ហាញចិត្តរាបទាបនៅចំពោះមុខការសាកល្បង
ក្រោយធ្វើទស្សនកិច្ចជាសាសនទូតដោយជោគជ័យ ប៉ុលមកក្រុងយេរូសាឡិមនៅឆ្នាំ៥៦ស.យ.។ នៅទីនោះគាត់ជួបនឹងការសាកល្បងមួយ។ ក្រុមជំនុំបានឮថា ប៉ុលបង្រៀនថាក្រិត្យវិន័យត្រូវលះចោលដោយលែងកាន់តាមតទៅទៀត។ អ្នកចាស់ទុំខ្លាចដោយគិតថាគ្រីស្ទានថ្មីដែលជាសាសន៍យូដា នឹងជំពប់ដួលមកពីការនិយាយយ៉ាងមោះមុតរបស់ប៉ុលអំពីក្រិត្យវិន័យ ហើយក៏ខ្លាចថាជនយូដាប្រហែលជានឹងសន្និដ្ឋានថាជនគ្រីស្ទានគ្មានការគោរពចំពោះការរៀបចំរបស់ព្រះយេហូវ៉ា។ ក្នុងក្រុមជំនុំមានគ្រីស្ទានសាសន៍យូដាបួននាក់ដែលជាប់ក្នុងពាក្យសច្ចា ប្រហែលជាពាក្យសច្ចាធ្វើជាពួកណាសារីត។ បួននាក់នេះត្រូវទៅព្រះវិហារដើម្បីបំពេញតម្រូវការទាក់ទងនឹងពាក្យសច្ចានោះ។
អ្នកចាស់ទុំបានសុំប៉ុលរួមដំណើរជាមួយបួននាក់នេះទៅដល់វិហារ និងចេញសោហ៊ុយឲ្យពួកគេដែរ។ ប៉ុលបានសរសេរសំបុត្រពីរយ៉ាងតិច ដែលវែកញែកបញ្ជាក់ថាមិនចាំបាច់គោរពតាមក្រិត្យវិន័យឲ្យបានសេចក្ដីសង្គ្រោះទេ។ ក៏ប៉ុន្តែ គាត់បានគិតដល់មនសិការរបស់អ្នកដទៃ។ ពីមុនគាត់បានសរសេរថា៖«ខ្ញុំបានត្រឡប់ដូចជា . . . នៅក្រោមបន្ទុកក្រិត្យវិន័យ ដល់ពួកអ្នកដែលនៅក្រោមបន្ទុកក្រិត្យវិន័យ . . . ដើម្បីឲ្យបានពួកអ្នក ដែលនៅក្នុងបន្ទុកក្រិត្យវិន័យ»។ (កូរិនថូសទី១ ៩:២០-២៣) ប៉ុលមិនព្រមធ្វើខុសគោលការណ៍បទគម្ពីរទេ ហើយក្នុងករណីនេះគាត់សម្រេចចិត្តថាគាត់អាចប្រព្រឹត្តតាមយោបល់របស់អ្នកចាស់ទុំបាន។ (កិច្ចការ ២១:១៥-២៦) ទង្វើនេះគឺមិនខុសទេ។ ពាក្យសច្ចាផ្សេងៗគឺមិនខុសបទគម្ពីរទេ ហើយព្រះវិហារបានត្រូវប្រើសំរាប់ការថ្វាយបង្គំបរិសុទ្ធ មិនមែនការថ្វាយបង្គំរូបព្រះទេ។ ដូច្នេះ ដោយមិនចង់ធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួល ប៉ុលបានធ្វើតាមសំណូមពរនេះ។ (កូរិនថូសទី១ ៨:១៣) នេះពិតជាតម្រូវឲ្យប៉ុលបង្ហាញចិត្តរាបទាបណាស់ ហើយនេះធ្វើឲ្យយើងគោរពគាត់កាន់តែខ្លាំងឡើង។
[រូបភាពនៅទំព័រ២៥]
អស់រយៈពេលជាច្រើនឆ្នាំ ជនគ្រីស្ទានមានទស្សនៈផ្សេងគ្នាអំពីក្រិត្យវិន័យម៉ូសេ