ភាពស្លូតបូតជាគុណសម្បត្ដិដ៏ចាំបាច់របស់ជនគ្រីស្ទានពិត
ភាពស្លូតបូតជាគុណសម្បត្ដិដ៏ចាំបាច់របស់ជនគ្រីស្ទានពិត
«ចូរប្រដាប់កាយដោយ . . . [«ភាពស្លូតបូត», ព.ថ.]»។—កូល៉ុស ៣:១២
១. ហេតុដូចម្ដេចបានជាភាពស្លូតបូតជាគុណសម្បត្ដិមួយដ៏ប្រសើរគួរឲ្យកត់សម្គាល់?
បើមនុស្សម្នាក់មានចិត្តស្លូតបូត យើងចូលចិត្តសំណេះសំណាលជាមួយគាត់។ ប៉ុន្តែ ស្តេចសាឡូម៉ូនដែលជាអ្នកប្រាជ្ញបានសង្កេតឃើញថា«អណ្ដាតស្រទន់[«សុភាពស្លូតបូត», ព.ថ.]នឹងអាចបំបាក់ឆ្អឹងបាន»។ (សុភាសិត ២៥:១៥) ភាពស្លូតបូតជាគុណសម្បត្ដិមួយដ៏ប្រសើរគួរឲ្យកត់សម្គាល់ ដែលជាការបន្សំនៃលក្ខណៈគួរឲ្យចូលចិត្តជាមួយនឹងភាពខ្លាំងក្លា។
២, ៣. តើភាពស្លូតបូតនិងវិញ្ញាណបរិសុទ្ធមានទំនាក់ទំនងអ្វីនឹងគ្នា? ហើយតើយើងនឹងរៀនអ្វីក្នុងអត្ថបទនេះ?
២ នៅកាឡាទី ៥:២២, ២៣ សាវ័កប៉ុលបញ្ជាក់ថាភាពស្លូតបូតជាផលផ្លែមួយក្នុងចំណោម«ផលផ្លែនៃព្រះវិញ្ញាណ»។ ពាក្យភាសាក្រិចដែលត្រូវបកប្រែថា«ស្លូតបូត»នៅខ២៣ក្នុងព្រះគម្ពីរភាសាខ្មែរពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធនេះ ត្រូវបកប្រែជាញឹកញយថា«សុភាព»ឬក៏«រាបសា»ក្នុងព្រះគម្ពីរឯទៀត។ ការពិត ក្នុងភាសាភាគច្រើន ការរកពាក្យមួយដែលមានអត្ថន័យចំនឹងពាក្យភាសាដើមគឺជាការពិបាក ពីព្រោះពាក្យក្រិចនេះមិនសំដៅទៅលើអាកប្បកិរិយាសុភាពឬក៏រាបសាទេ តែសំដៅលើភាពស្លូតបូតនិងភាពសន្ដោសប្រណីដែលជាលក្ខណៈខាងក្នុងរបស់មនុស្សវិញ មិនមែនជាការប្រព្រឹត្តទេ តែគឺជាចិត្តគំនិតរបស់ខ្លួនវិញ។
៣ ដើម្បីជួយយើងយល់យ៉ាងពេញលេញអំពីអត្ថន័យនិងតម្លៃនៃភាពស្លូតបូត សូមយើងពិចារណានូវគំរូបួនយ៉ាងក្នុងព្រះគម្ពីរ។ (រ៉ូម ១៥:៤) ពេលធ្វើដូច្នេះ យើងនឹងមិនរៀនត្រឹមចំណុចថាគុណសម្បត្ដិនេះជាអ្វីប៉ុណ្ណោះទេ តែយើងនឹងរៀននូវរបៀបអាចបណ្ដុះនិងបង្ហាញភាពស្លូតបូតក្នុងគ្រប់ការប្រព្រឹត្តទាំងអស់របស់យើង។
«មានតម្លៃដ៏លើសលប់នៅចំពោះព្រះភ័ក្ដ្រព្រះ»
៤. ហេតុអ្វីយើងដឹងថាភាពស្លូតបូតមានតម្លៃចំពោះព្រះយេហូវ៉ា?
៤ ដោយព្រោះភាពស្លូតបូតគឺជាផលផ្លែនៃវិញ្ញាណរបស់ព្រះ គឺសមហេតុសមផលដែលគុណសម្បត្ដិនេះដិតជាប់បុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ព្រះ។ សាវ័កពេត្រុសបានសរសេរថា៖«ចិត្តស្លូតបូត ស្រគត់ស្រគំ»មាន«តម្លៃដ៏លើសលប់នៅចំពោះព្រះភ័ក្ដ្រព្រះ»។ (ពេត្រុសទី១ ៣:៤, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ប្រាកដហើយ ភាពស្លូតបូតជាលក្ខណៈមួយរបស់ព្រះ។ គុណសម្បត្ដិនេះមានតម្លៃវិសេសចំពោះព្រះយេហូវ៉ា។ នេះពិតជាហេតុល្មមឲ្យមនុស្សទាំងឡាយដែលបំរើព្រះបណ្ដុះនូវភាពស្លូតបូត។ ក៏ប៉ុន្តែ ព្រះដែលមានគ្រប់ព្រះចេស្ដានិងឋានៈខ្ពង់ខ្ពស់បំផុតក្នុងសកលលោក តើទ្រង់សម្ដែងភាពស្លូតបូតនេះយ៉ាងដូចម្ដេច?
៥. ដោយសារព្រះយេហូវ៉ាមានព្រះទ័យស្លូតបូត តើយើងមានលទ្ធភាពធ្វើអ្វី?
៥ ពេលគូប្ដីប្រពន្ធដំបូងបង្អស់ឈ្មោះអ័ដាមនិងអេវ៉ាមិនបានស្ដាប់នូវសេចក្ដីបង្គាប់ដ៏ជាក់ច្បាស់របស់ព្រះថា កុំឲ្យបរិភោគពីដើមដឹងខុសត្រូវនោះ ពួកគេមិនស្ដាប់បង្គាប់ដោយចេតនា។ (លោកុប្បត្តិ ២:១៦, ១៧) លទ្ធផលនៃការមិនស្ដាប់បង្គាប់ដោយចេតនានេះ គឺបាប សេចក្ដីស្លាប់ និងការផ្ដាច់ទំនាក់ទំនងជាមួយព្រះសំរាប់អ័ដាមនិងអេវ៉ា ព្រមទាំងកូនចៅដែលពួកគេនឹងផ្ដល់កំណើតឲ្យក្រោយមក។ (រ៉ូម ៥:១២) ទោះជាព្រះយេហូវ៉ាមានហេតុត្រឹមត្រូវក្នុងការកាត់ទោសពួកគេដូចនេះក៏ដោយ តែទ្រង់មិនបានប្រព្រឹត្តដោយតឹងរ៉ឹងនិងបោះបង់ចោលមនុស្សជាតិដោយថា ពួកគេមិនអាចកែខ្លួននិងមិនអាចប្រោសលោះបាននោះទេ។ (ទំនុកដំកើង ១៣០:៣) ផ្ទុយទៅវិញ ដោយសារព្រះយេហូវ៉ាមានព្រះទ័យសណ្ដោសប្រណី និងសព្វព្រះទ័យមិនធ្វើជាព្រះដ៏តឹងតែង នោះលក្ខណៈទាំងពីរនេះជាការសម្ដែងនូវភាពស្លូតបូត ដោយទ្រង់បានរៀបចំវិធីឲ្យមនុស្សជាតិដែលមានបាបអាចមកឯទ្រង់នឹងទទួលព្រះគុណ។ ពិតណាស់ តាមរយៈអំណោយទានជាយញ្ញបូជាលោះនៃព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូគ្រីស្ទ នោះព្រះយេហូវ៉ាបានផ្ដល់លទ្ធភាពឲ្យយើងគាល់នៅពីមុខបល្ល័ង្កដ៏ខ្ពង់ខ្ពស់របស់ទ្រង់ដោយមិនភិតភ័យបើនិយាយជាអត្ថបដិរូប។—រ៉ូម ៦:២៣; ហេព្រើរ ៤:១៤-១៦; យ៉ូហានទី១ ៤:៩, ១០, ១៨
៦. តើព្រះបានបង្ហាញភាពស្លូតបូតដល់កាអ៊ីនយ៉ាងដូចម្ដេច?
លោកុប្បត្តិ ៤:៣-៧) គឺពិតណាស់ថា ព្រះយេហូវ៉ាជាតួអង្គនៃភាពស្លូតបូត។—និក្ខមនំ ៣៤:៦
៦ យូរមុនព្រះយេស៊ូយាងមកផែនដី ព្រះយេហូវ៉ាបានបង្ហាញភាពស្លូតបូតចំពោះកាអ៊ីន និងអេបិលជាកូនប្រុសរបស់អ័ដាម នៅពេលដែលពួកគេថ្វាយដង្វាយចំពោះព្រះ។ ដោយជ្រាបពីសណ្ដានចិត្តរបស់ពួកគេទាំងពីរនាក់ ព្រះយេហូវ៉ាបានបដិសេធដង្វាយរបស់កាអ៊ីន តែទ្រង់បាន«សព្វព្រះហឫទ័យ»នឹងអេបិលព្រមទាំងដង្វាយរបស់គាត់វិញ។ ដោយសារព្រះបានសព្វព្រះហឫទ័យអេបិលហើយដង្វាយរបស់គាត់ នោះជាហេតុបណ្ដាលឲ្យកាអ៊ីនប្រព្រឹត្តតបមកវិញយ៉ាងអាក្រក់ក្រៃលែង។ កំណត់ហេតុព្រះគម្ពីរចែងថា៖«កាអ៊ីនក៏ក្ដៅក្រហាយ ហើយឡើងទឹកមុខក្រញូវ»។ តើព្រះយេហូវ៉ាបានប្រព្រឹត្តតបយ៉ាងណាពេលនោះ? តើទ្រង់បានទើសព្រះទ័យនឹងចិត្តគំនិតអាក្រក់របស់កាអ៊ីនឬទេ? អត់ទេ!។ ទ្រង់បានមានបន្ទូលសួរកាអ៊ីនយ៉ាងស្លូតអំពីមូលហេតុដែលគាត់ក្ដៅចិត្តដូច្នេះ។ ព្រះយេហូវ៉ាថែមទាំងបានមានបន្ទូលប្រាប់កាអ៊ីននូវរបៀបដែលគាត់អាច«បានទឹកមុខរីករាយវិញ»។ (ភាពស្លូតបូតទាក់ទាញទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត
៧, ៨. (ក) តើយើងអាចចាប់ផ្ដើមយល់ពីភាពស្លូតបូតរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) តើបន្ទូលនៅម៉ាថាយ ១១:២៧-២៩បញ្ជាក់អ្វីខ្លះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូ?
៧ ការសិក្សាអំពីព្រះជន្មនិងកិច្ចបំរើរបស់ព្រះយេស៊ូគ្រីស្ទជាវិធីល្អបំផុតមួយ ដើម្បីយល់អំពីគុណសម្បត្ដិដែលប្រៀបផ្ទឹមពុំបានរបស់ព្រះយេហូវ៉ា។ (យ៉ូហាន ១:១៨; ១៤:៦-៩) នៅតំបន់កាលីឡេក្នុងកំឡុងឆ្នាំទីពីរនៃប្រតិបត្ដិការផ្សាយរបស់ព្រះយេស៊ូ ទ្រង់បានធ្វើការអស្ចារ្យជាច្រើននៅក្រុងខូរ៉ាស៊ីន ក្រុងបេតសៃដា ក្រុងកាពើណិម និងតំបន់នៅជិតៗនោះ។ ប៉ុន្តែ មនុស្សភាគច្រើននៅទីនោះក្រអឺតក្រទមនិងធ្វើព្រងើយកន្តើយ មិនព្រមជឿទ្រង់ទេ។ តើព្រះយេស៊ូបានប្រព្រឹត្តតបយ៉ាងណា? ទោះជាទ្រង់មានបន្ទូលត្រង់ៗដើម្បីរំឭកពួកគេអំពីលទ្ធផលមកពីការមិនព្រមជឿក៏ដោយ តែភាពតោកយ៉ាកខាងវិញ្ញាណរបស់ពួកអាម-ហា-អា-រិត ដែលជាមនុស្សសាមញ្ញធម្មតាក្នុងចំណោមពួកគេបានធ្វើឲ្យទ្រង់មានព្រះទ័យក្ដួលអាណិត។—ម៉ាថាយ ៩:៣៥, ៣៦; ១១:២០-២៤
៨ អ្វីដែលព្រះយេស៊ូបានប្រព្រឹត្តក្រោយពីនោះបង្ហាញឲ្យឃើញថា ទ្រង់ពិតជា«ស្គាល់ព្រះវរបិតា»និងយកតម្រាប់តាមទ្រង់។ ព្រះយេស៊ូអញ្ជើញមនុស្សសាមញ្ញទាំងនេះយ៉ាងកក់ក្ដៅថា៖«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង[ឬ«មានកម្លាំងចិត្តឡើងវិញ», ព.ថ.]»។ មនុស្សសាមញ្ញដែលកំពុងត្រូវគេជិះជាន់សង្កត់សង្កិនពិតជាទទួលបានការលើកទឹកចិត្តណាស់និងទទួលបានកម្លាំងចិត្តឡើងវិញដោយបន្ទូលរបស់ព្រះយេស៊ូ! សូម្បីតែឥឡូវនេះក៏ដោយ បន្ទូលនោះក៏លើកទឹកចិត្តយើងដែរ។ បើយើងពិតជាប្រដាប់កាយដោយភាពស្លូតបូត នោះយើងនឹងនៅក្នុងចំណោមអ្នកដែល«ព្រះរាជបុត្រាសព្វព្រះហឫទ័យចង់បើកឲ្យស្គាល់»ព្រះវរបិតារបស់ទ្រង់។—ម៉ាថាយ ១១:២៧-២៩
៩. តើគុណសម្បត្ដិអ្វីជាប់ទាក់ទងនឹងភាពស្លូតបូត? ហើយតើព្រះយេស៊ូបានធ្វើជាគំរូល្អក្នុងរឿងនេះយ៉ាងដូចម្ដេច?
៩ ភាពស្លូតបូតក៏ជាប់ទាក់ទងនឹងចិត្តរាបទាបដែរ ដែលជាការកាន់«ចិត្តសុភាព»។ ប៉ុន្តែ ចំណែកអំនួតនាំឲ្យលើកដំកើងខ្លួន ហើយជាញយៗអាចជាហេតុបណ្ដាលឲ្យមនុស្សប្រព្រឹត្តយ៉ាងឃោរឃៅដោយគ្មានមេត្ដាទៅលើអ្នកឯទៀត។ (សុភាសិត ១៦:១៨, ១៩) ព្រះយេស៊ូបានសម្ដែងភាពរាបទាបក្នុងកំឡុងកិច្ចបំរើរបស់ទ្រង់នៅលើផែនដី។ ប្រមាណប្រាំមួយថ្ងៃមុនព្រះយេស៊ូសោយទិវង្គតនោះ ពេលដែលទ្រង់ជិះកូនលាចូលទីក្រុងយេរូសាឡិមហើយត្រូវប្រជាជនអបអរគំនាប់ទ្រង់ជាស្តេច សូម្បីតែនៅពេលនោះក៏ដោយទ្រង់បានសម្ដែងថា ទ្រង់ខុសគ្នាឆ្ងាយពីពួកអ្នកគ្រប់គ្រងពិភពលោក។ ទ្រង់បានសម្រេចទំនាយរបស់លោកសាការីអំពីព្រះមេស្ស៊ីថា៖ «មើល! ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា»។ (ម៉ាថាយ ២១:៥; សាការី ៩:៩) ដានីយ៉ែលជាព្យាការី ស្មោះត្រង់បានឃើញចក្ខុនិមិត្តមួយ ក្នុងចក្ខុនិមិត្តនោះព្រះយេហូវ៉ាប្រទានអំណាចគ្រប់គ្រងចំពោះរាជបុត្រាទ្រង់។ ប៉ុន្តែ ក្នុងទំនាយមួយទៀតដែលមានតាំងពីមុនពេលនោះដានីយ៉ែលរៀបរាប់ថា ព្រះយេស៊ូជា«អ្នកដែលទន់ទាបជាងគេ»។ ប្រាកដហើយ ភាពស្លូតបូតនិងភាពរាបទាបពិតជាផ្សារភ្ជាប់គ្នា។—ដានីយ៉ែល ៤:១៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ; ៧:១៣, ១៤
១០. ហេតុអ្វីបានជាភាពស្លូតបូតរបស់ជនគ្រីស្ទានពិតមិនបានន័យថាខ្សោយនោះទេ?
១០ ភាពស្លូតបូតរបស់ព្រះយេហូវ៉ានិងព្រះយេស៊ូដែលគួរឲ្យពេញចិត្តនោះ ជួយយើងចូលទៅជិតទ្រង់ទាំងពីរអង្គ។ (យ៉ាកុប ៤:៨) ប៉ុន្តែ ភាពស្លូតបូតមិនបានន័យថាខ្សោយនោះទេ។ ប្រាកដជាមិនដូច្នេះទេ! ព្រះយេហូវ៉ាដែលមានគ្រប់ព្រះចេស្ដា សម្ដែងនូវថាមពលនិងតេជានុភាពខ្លាំងមហិមា។ សេចក្ដីក្រោធរបស់ទ្រង់ឆួលឡើងចំពោះអំពើទុច្ចរិត។ (អេសាយ ៣០:២៧; ៤០:២៦) ព្រះយេស៊ូក៏បានតាំងគោលជំហរមាំមួនដោយមិនព្រមចុះចាញ់ឡើយ សូម្បីតែនៅចំពោះមុខការពាធាពីអារក្សសាតាំងក៏ដោយ។ ទ្រង់មិនព្រមប្រណីនឹងការរកស៊ីខុសច្បាប់របស់អ្នកដឹកនាំសាសនានៅសម័យទ្រង់នោះឡើយ។ (ម៉ាថាយ ៤:១-១១; ២១:១២, ១៣; យ៉ូហាន ២:១៣-១៧) ប៉ុន្តែ ទ្រង់បានបង្ហាញភាពស្លូតបូតនៅពេលសិស្សរបស់ទ្រង់ធ្វើខុស ហើយបានទ្រាំនឹងភាពទន់ខ្សោយរបស់ពួកគេយ៉ាងអត់ធ្មត់។ (ម៉ាថាយ ២០:២០-២៨) បណ្ឌិតព្រះគម្ពីរមួយរូបបានពណ៌នាអំពីភាពស្លូតបូតយ៉ាងសមរម្យថា៖ «លក្ខណៈសុភាពនោះប្រកបទៅដោយភាពរឹងមាំដូចដែក»។ ចូរយើងបង្ហាញគុណសម្បត្ដិនេះរបស់ព្រះយេស៊ូ ពោលគឺភាពស្លូតបូត។
អ្នកស្លូតបូតបំផុតនៅសម័យរបស់គាត់
១១, ១២. បើគិតពីការចិញ្ចឹមអប់រំរបស់ម៉ូសេ ហេតុអ្វីបានជាអស្ចារ្យម្ល៉េះដែលគាត់មានភាពស្លូតបូត?
១១ គំរូទីបីដែលយើងនឹងពិចារណាគឺគំរូលោកម៉ូសេ។ ព្រះគម្ពីរពណ៌នាអំពីម៉ូសេថា៖«លោកសុភាព[ឬ«ស្លូតបូត», ព.ថ.]ណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជនគណនា ១២:៣) ព្រះបានបណ្ដាលឲ្យគេកត់សរសេរការពិពណ៌នានេះ។ ភាពស្លូតបូតដ៏ល្អប្រសើររបស់ម៉ូសេបានធ្វើឲ្យគាត់ស្ដាប់តាមការណែនាំរបស់ព្រះយេហូវ៉ា។
១២ របៀបម៉ូសេបានត្រូវចិញ្ចឹមអប់រំគឺចំឡែក។ គាត់ជាកូនរបស់មាតាបិតាសាសន៍ហេព្រើរដ៏ស្មោះត្រង់ ហើយព្រះយេហូវ៉ាបានធានាការពារជីវិតរបស់ម៉ូសេនៅគ្រាមួយដែលប្រកបទៅដោយការក្បត់និងឃាតកម្ម។ ពេលម៉ូសេជាទារកនៅឡើយគាត់នៅជាមួយមាតារបស់គាត់ដែលបានចិញ្ចឹមនិងបង្រៀនគាត់យ៉ាងហ្មត់ចត់អំពីព្រះដ៏ពិត គឺព្រះយេហូវ៉ា។ ក្រោយមក ម៉ូសេបានត្រូវយកចេញពីផ្ទះរបស់គាត់ឲ្យទៅរស់នៅក្នុងស្ថានភាពមួយដែលប្លែកណាស់។ លោកស្ទេផាន ជនគ្រីស្ទានម្នាក់នៅសម័យដើមដែលបានត្រូវគេប្រហារជីវិតដោយសារជំនឿបានរៀបរាប់ថា«លោក[ម៉ូសេ]បានកិច្ចការ ៧:២២) ជំនឿរបស់ម៉ូសេបានសបញ្ជាក់ នៅពេលគាត់សង្កេតឃើញភាពអយុត្ដិធម៌ជាច្រើនដែលបងប្អូនរបស់គាត់រងទុក្ខជាទាសករក្នុងកណ្ដាប់ដៃនៃពួកតម្រួតរបស់ស្តេចផារ៉ោន។ ដោយសារម៉ូសេបានសម្លាប់ជនជាតិអេស៊ីបម្នាក់ដែលគាត់ឃើញវាយសាសន៍ហេព្រើរម្នាក់ នោះគាត់ត្រូវរត់ភៀសខ្លួនទៅស្រុកម៉ាឌាន។—និក្ខមនំ ១:១៥, ១៦; ២:១-១៥; ហេព្រើរ ១១:២៤, ២៥
រៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ ហើយក៏មានពាក្យសំដី នឹងការធ្វើយ៉ាងចំណាន»។ (១៣. ការស្នាក់នៅក្នុងស្រុកម៉ាឌាន៤០ឆ្នាំតើបានមានអានុភាពអ្វីទៅលើម៉ូសេ?
១៣ នៅពេលម៉ូសេមានអាយុ៤០ឆ្នាំ គាត់ត្រូវខំចិញ្ចឹមជីវិតនិងការពារជីវិតរបស់គាត់ដោយខ្លួនឯងនៅទីរហោស្ថាន។ នៅស្រុកម៉ាឌាន ម៉ូសេជួបកូនស្រីប្រាំពីរនាក់របស់លោករេហួល ហើយជួយពួកគេយោងទឹកសំរាប់ហ្វូងសត្វដ៏ធំរបស់បិតាពួកគេ។ ពេលយុវតីទាំងនេះត្រឡប់ទៅផ្ទះវិញ ពួកគេពន្យល់ប្រាប់រេហួលយ៉ាងរីករាយថា«សាសន៍អេស៊ីព្ទម្នាក់»បានសង្គ្រោះពួកគេឲ្យរួចពីពួកអ្នកគង្វាលដែលចេះតែធ្វើបាបពួកគេ។ ដោយមានការអញ្ជើញពីរេហួល ម៉ូសេទៅស្នាក់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ។ ការលំបាកដែលម៉ូសេបានស៊ូទ្រាំមិនបានធ្វើឲ្យគាត់តូចចិត្តទេ ហើយក៏មិនបានធ្វើជាឧបសគ្គរារាំងគាត់មិនឲ្យសម្របខ្លួនទៅតាមជីវភាពរស់នៅក្នុងស្ថានភាពថ្មីដែរ។ ចំណង់របស់គាត់ក្នុងការធ្វើតាមព្រះហឫទ័យព្រះយេហូវ៉ាពុំបានរសាយឡើយ។ ក្នុងកំឡុង៤០ឆ្នាំដែលម៉ូសេថែរក្សាចៀមរបស់រេហួល រៀបការជាមួយសេផូរ៉ា និងចិញ្ចឹមកូនប្រុសពីរនាក់ ម៉ូសេបានបណ្ដុះនិងហាត់ពុតលក្ខណៈសម្បត្ដិដែលក្រោយមកបានទៅជាលក្ខណៈដែលលេចធ្លោជាងគេ។ គឺពិតណាស់ដែលថា តាមរយៈការលំបាកម៉ូសេបានរៀននូវគុណសម្បត្ដិនៃភាពស្លូតបូត។—និក្ខមនំ ២:១៦-២២; កិច្ចការ ៧:២៩, ៣០
១៤. សូមរៀបរាប់អំពីហេតុការណ៍មួយដែលបានកើតឡើងដែលបង្ហាញថាម៉ូសេមានភាពស្លូតបូតក្នុងកំឡុងពេលគាត់ជាអ្នកដឹកនាំអ៊ីស្រាអែល។
១៤ ក្រោយព្រះយេហូវ៉ាតែងតាំងម៉ូសេជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែល ភាពស្លូតបូតរបស់គាត់ក៏នៅបង្ហាញឲ្យឃើញជាក់ស្តែងដែរ។ យុវជនម្នាក់បានរាយការណ៍ប្រាប់ម៉ូសេថា លោកអែលដាតនិងលោកមីដាតកំពុងតែទាយនៅក្នុងជំរំ ទោះជាពួកគេពុំបានមានវត្តមាននៅពេលដែលព្រះយេហូវ៉ាចាក់វិញ្ញាណបរិសុទ្ធទៅលើអ្នកចាស់ទុំ៧០នាក់ឲ្យបំរើជាអ្នកជំនួយរបស់ម៉ូសេក៏ដោយ។ យ៉ូស្វេបានឧទានថា៖«លោកម្ចាស់ខ្ញុំអើយ! សូមហាមគេទៅ!»។ ម៉ូសេបានតបឆ្លើយដោយបង្ហាញភាពស្លូតបូតថា៖‹តើអ្នកច្រណែនជំនួសខ្ញុំឬ? ខ្ញុំសុខចិត្តឲ្យបណ្ដាជនទាំងឡាយរបស់ព្រះយេហូវ៉ា ចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់ ទៅលើគេគ្រប់គ្នាចុះ!›។ (ជនគណនា ១១:២៦-២៩) ភាពស្លូតបូតបានជួយសម្រួលភាពតានតឹងនៅពេលនោះ។
១៥. ទោះជាលោកម៉ូសេឥតគ្រប់ល័ក្ខណ៍ក៏ដោយ ហេតុអ្វីបានជាគំរូរបស់គាត់គឺគួរឲ្យត្រាប់តាម?
ជនគណនា ២០:១, ៩-១៣) ទោះជាម៉ូសេឥតគ្រប់ល័ក្ខណ៍ក៏ដោយ ជំនឿដ៏មុតមាំជានិច្ចបានទ្រទ្រង់គាត់រហូតដល់ទទួលមរណភាព ហើយភាពស្លូតបូតដ៏ល្អប្រសើររបស់គាត់នៅតែទាក់ទាញទឹកចិត្តរបស់យើងសូម្បីតែសព្វថ្ងៃនេះក៏ដោយ។—ហេព្រើរ ១១:២៣-២៨
១៥ នៅគ្រាមួយ មើលទៅដូចជាភាពស្លូតបូតរបស់ម៉ូសេពុំបានលេចមកឲ្យឃើញនោះទេ។ នៅតំបន់មេរីបាដែលជិតកាដេស ម៉ូសេមិនបានលើកកិត្ដិយសចំពោះព្រះយេហូវ៉ាដែលបានធ្វើអព្ភូតហេតុនៅទីនោះទេ។ (ភាពឃោរឃៅផ្ទុយពីភាពស្លូតបូត
១៦, ១៧. តើមានការព្រមានអ្វីពីកំណត់ហេតុអំពីណាបាលនិងអ័ប៊ីកែល?
១៦ គំរូមួយដែលព្រមានយើងគឺមាននៅសម័យដាវីឌ មិនយូរក្រោយសាំយូអែលដែលជាព្យាការីរបស់ព្រះបានទទួលមរណភាព។ គំរូនេះទាក់ទងនឹងប្ដីប្រពន្ធមួយគូ គឺលោកណាបាលនិងនាងអ័ប៊ីកែលដែលជាប្រពន្ធគាត់។ មនុស្សពីរនាក់នេះមានលក្ខណៈខុសគ្នាទាំងស្រុង! អ័ប៊ីកែល«ជាស្ត្រីប្រកបដោយប្រាជ្ញា» តែចំណែកប្ដីវិញ គាត់ជា«មនុស្សកាចអាក្រក់ក្នុងកិរិយាប្រព្រឹត្ត»។ ពួកបុរសរបស់ដាវីឌបានជួយការពារហ្វូងសត្វដ៏ធំរបស់ណាបាលមិនឲ្យចោរលួច ប៉ុន្តែនៅពេលពួកគេមកសុំអាហារបន្ដិចបន្តួចពីណាបាល គាត់បាននិយាយផ្គើនបដិសេធចោលនូវសំណូមពររបស់ពួកគេ។ ដោយមានកំហឹងដ៏សុចរិត ដាវីឌនិងពួកបុរសរបស់គាត់មួយក្រុមបានក្រវាត់ដាវគ្រប់គ្នានិងចេញដំណើរទៅតទល់នឹងណាបាល។—សាំយូអែលទី១ ២៥:២-១៣
១៧ ពេលដំណឹងអំពីអ្វីដែលបានកើតឡើងបានលេចឮទៅដល់អ័ប៊ីកែល គាត់ប្រញាប់ទៅត្រៀមនំប៉័ង ស្រា សាច់ នំទំពាំងបាយជូរ និងនំល្វា រួចចេញដំណើរទៅជួបដាវីឌ។ នាងបានអង្វរសុំដាវីឌថា«សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ! សូមឲ្យខ្ញុំ ជាបាវស្រីរបស់លោក ជំរាបជូនលោកស្ដាប់បន្ដិច ហើយសូមទទួលស្ដាប់ពាក្យរបស់បាវស្រីលោកសិន»។ ការអង្វរយ៉ាងស្លូតបូតរបស់អ័ប៊ីកែលបានបន្ទន់ចិត្តដាវីឌ។ ក្រោយពីដាវីឌស្ដាប់អ័ប៊ីកែលពន្យល់ចប់ហើយ នោះគាត់ឧទានថា៖«សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានចាត់អ្នក ឲ្យមកជួបនឹងខ្ញុំ នៅថ្ងៃនេះ! ហើយសូមពរដល់ប្រាជ្ញារបស់អ្នក នឹងដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកំចាយឈាម»។ (សាំយូអែលទី១ ២៥:១៨, ២៤, ៣២, ៣៣) ជាយថាហេតុ ភាពឃោរឃៅរបស់ណាបាលគឺជាហេតុដែលបណ្ដាលឲ្យគាត់ស្លាប់។ នៅទីបំផុត គុណសម្បត្ដិដ៏ប្រសើររបស់អ័ប៊ីកែលជាហេតុនាំឲ្យគាត់ទទួលអំណរ គឺដោយទៅជាភរិយារបស់ដាវីឌ។ ភាពស្លូតបូតរបស់អ័ប៊ីកែលជាគំរូសំរាប់អស់អ្នកដែលបំរើព្រះយេហូវ៉ាសព្វថ្ងៃនេះ។—សាំយូអែលទី១ ២៥:៣៦-៤២
ចូរដេញតាមភាពស្លូតបូត
១៨, ១៩. (ក) នៅពេលដែលយើងប្រដាប់កាយដោយភាពស្លូតបូត តើមានការកែប្រែដែលជាក់ស្តែងអ្វីខ្លះ? (ខ) តើអ្វីអាចជួយយើងឲ្យពិនិត្យខ្លួនដោយប្រសិទ្ធភាព?
១៨ ដូច្នេះ ភាពស្លូតបូតជាគុណសម្បត្ដិដ៏ចាំបាច់មួយ។ ភាពស្លូតបូតមិនគ្រាន់តែជាអាកប្បកិរិយាសុភាពប៉ុណ្ណោះទេ តែគឺជាការចេះអធ្យាស្រ័យដ៏គួរឲ្យពេញចិត្តនិងផ្ដល់កម្លាំងចិត្តដល់អ្នកឯទៀត។ ពីមុន ប្រហែលជាយើងមានទម្លាប់និយាយគំរោះគំរើយនិងប្រព្រឹត្តដោយឥតសប្បុរស។ ប៉ុន្តែ ក្រោយយើងបានរៀនសេចក្ដីពិតក្នុងព្រះគម្ពីររួចហើយ យើងបានកែប្រែលក្ខណៈនិងទៅជាមនុស្សដែលមានលក្ខណៈគួរឲ្យចូលចិត្តជាង។ ប៉ុលបាននិយាយអំពីការកែប្រែនេះនៅពេលគាត់ជំរុញទឹកចិត្តជនគ្រីស្ទានគ្នីគ្នាថា៖«ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត[ឬ«ភាពស្លូតបូត», ព.ថ.] នឹងចិត្តអត់ធ្មត់»។ (កូល៉ុស ៣:១២) ព្រះគម្ពីរប្រៀបធៀបការកែប្រែនេះទៅនឹងការប្រែក្លាយពីសត្វសាហាវដូចជាឆ្កែចចក ខ្លារខិន សិង្ហ ខ្លាឃ្មុំ និងពស់វែកជាដើម ទៅជាសត្វដ៏ស្លូតវិញ ដូចជាកូនចៀម កូនពពែ កូនគោ និងគោញីវិញ។ (អេសាយ ១១:៦-៩; ៦៥:២៥) ការផ្លាស់ប្ដូរចរិតបែបនេះគឺអស្ចារ្យដល់ម្ល៉េះបានជាអ្នកដែលសង្កេតឃើញកោតស្ងើចក្នុងចិត្ត។ ប៉ុន្តែ យើងយល់ថាការកែប្រែនេះគឺដោយសារសកម្មភាពនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ ដ្បិតផលផ្លែមួយនៃវិញ្ញាណនោះគឺភាពស្លូតបូត។
១៩ ក្រោយយើងបានធ្វើការកែប្រែដ៏ចាំបាច់ និងឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ារួចហើយ តើនេះបានន័យថាយើងមិនចាំបាច់ព្យាយាមតទៅទៀតដើម្បីមានចិត្តស្លូតបូតឬទេ? ពិតជាមិនដូច្នេះទេ។ ជាឧទាហរណ៍ បើយើងចង់ឲ្យសំលៀកបំពាក់របស់យើងស្អាតជានិច្ច នោះយើងត្រូវខំថែវាឲ្យនៅថ្មីជានិច្ច។ ការពិនិត្យមើលក្នុងបន្ទូលរបស់ព្រះ និងការរំពឹងគិតយ៉ាកុប ១:២៣-២៥
អំពីគំរូនោះ ជួយយើងឲ្យគិតអំពីខ្លួនឯងសាជាថ្មីដោយទទួលស្គាល់ការពិតអំពីលក្ខណៈរបស់យើង។ តើបន្ទូលរបស់ព្រះដែលប្រៀបដូចជាកញ្ចក់ឆ្លុះមុខបង្ហាញឲ្យឃើញលក្ខណៈអ្វីខ្លះរបស់អ្នក?—២០. ស្តីអំពីការបង្ហាញភាពស្លូតបូត តើយើងអាចទទួលបានជោគជ័យយ៉ាងដូចម្ដេច?
២០ ជាការធម្មតាដែលមនុស្សម្នាក់ៗចេះអធ្យាស្រ័យខុសៗគ្នា។ អ្នកបំរើខ្លះរបស់ព្រះស្រួលបង្ហាញភាពស្លូតបូតជាងអ្នកឯទៀត។ យ៉ាងណាក៏ដោយ គ្រីស្ទានទាំងឡាយត្រូវបណ្ដុះផលផ្លែនៃវិញ្ញាណរបស់ព្រះ ដែលរួមបញ្ចូលភាពស្លូតបូត។ ប៉ុលបានដាស់តឿនធីម៉ូថេដោយសេចក្ដីស្រឡាញ់ថា៖ «[ចូរ]ដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូត[«ភាពស្លូតបូត», ព.ថ.]»។ (ធីម៉ូថេទី១ ៦:១១) ពាក្យ«ដេញតាម»បញ្ជាក់ថាយើងត្រូវខំប្រឹង។ សេចក្ដីបកប្រែព្រះគម្ពីរមួយបកប្រែការដាស់តឿននេះដោយថា‹ផ្ចង់ចិត្តទៅលើ›។ (គម្ពីរសញ្ញាថ្មីជាភាសាអង់គ្លេសសម័យទំនើប, របស់លោក ច. ច. ភីលីព) បើអ្នកខំប្រឹងរំពឹងគិតអំពីគំរូល្អៗក្នុងបន្ទូលរបស់ព្រះ គំរូទាំងនេះអាចទៅជាផ្នែកនៃលក្ខណៈរបស់អ្នក ប្រៀបដូចជាយកមកផ្សាំឲ្យជាប់ក្នុងចិត្ត។ គំរូទាំងនោះនឹងណែនាំហើយបំពាក់បំប៉នអ្នក។—យ៉ាកុប ១:២១
២១. (ក) តើយើងគួរដេញតាមភាពស្លូតបូតដោយព្រោះអ្វី? (ខ) តើអ្វីដែលនឹងត្រូវពិចារណាក្នុងអត្ថបទជាបន្ទាប់?
២១ របៀបយើងប្រព្រឹត្តទៅលើអ្នកឯទៀតបញ្ជាក់ឲ្យដឹងថា យើងកំពុងតែធ្វើល្អប៉ុនណាក្នុងការបង្ហាញភាពស្លូតបូត។ សិស្សម្នាក់របស់ព្រះយេស៊ូឈ្មោះយ៉ាកុបបានសរសេរថា៖«ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និង ចេះដឹង សូមសំដែងកិរិយាមារយាទរបស់ខ្លួនអោយអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែផុសចេញមកពីចិត្តស្លូតបូត និង ពីប្រាជ្ញាទាំងស្រុង»។ (យ៉ាកុប ៣:១៣, ព្រះគម្ពីរភាសាខ្មែរសម្រាយ) តើយើងអាចបង្ហាញគុណសម្បត្ដិគ្រីស្ទាននេះក្នុងក្រុមគ្រួសារ ក្នុងកិច្ចបំរើគ្រីស្ទាន និងក្នុងក្រុមជំនុំយ៉ាងដូចម្ដេច? អត្ថបទជាបន្ទាប់និងផ្ដល់ការណែនាំដែលនឹងជួយយើង។
ការរៀនសាឡើងវិញ
• តើយើងរៀនអ្វីអំពីភាពស្លូតបូតដោយមើលគំរូរបស់
• ព្រះយេហូវ៉ា?
• ព្រះយេស៊ូ?
• ម៉ូសេ?
• អ័ប៊ីកែល?
• ហេតុអ្វីយើងត្រូវដេញតាមភាពស្លូតបូត?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១២]
ហេតុអ្វីបានជាព្រះយេហូវ៉ា សព្វព្រះហឫទ័យនឹងដង្វាយរបស់អេបិល?
[រូបភាពនៅទំព័រ១៣]
ព្រះយេស៊ូបានបង្ហាញថាភាពស្លូតបូតនិងព្រះទ័យរាបទាប គឺផ្សារភ្ជាប់គ្នា
[រូបភាពនៅទំព័រ១៤]
ម៉ូសេជាគំរូប្រសើរស្តីអំពីភាពស្លូតបូត