ចូរស្ដាប់អ្វីដែលវិញ្ញាណបរិសុទ្ធមានបន្ទូល!
ចូរស្ដាប់អ្វីដែលវិញ្ញាណបរិសុទ្ធមានបន្ទូល!
«អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំ[«ក្រុមជំនុំ», ព.ថ.]ទាំងប៉ុន្មានចុះ»។—វិវរណៈ ៣:២២
១, ២. តើឱវាទអ្វីដែលមានម្ដងហើយម្ដងទៀតអំពីសាររបស់ព្រះយេស៊ូទៅកាន់ក្រុមជំនុំទាំងប្រាំពីរ ដែលរៀបរាប់ក្នុងសៀវភៅវិវរណៈនោះ?
ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាត្រូវតែយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះយេស៊ូ ដែលបណ្ដាលមកដោយវិញ្ញាណបរិសុទ្ធដែលទ្រង់មានបន្ទូលទៅកាន់ក្រុមជំនុំទាំងប្រាំពីរ ដូចបានរៀបរាប់ក្នុងព្រះគម្ពីរនៅសៀវភៅវិវរណៈ។ ប្រាកដហើយ សារនិមួយៗមានឱវាទដូចនេះថា៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំ[«ក្រុមជំនុំ», ព.ថ.]ទាំងប៉ុន្មានចុះ»។—វិវរណៈ ២:៧, ១១, ១៧, ២៩; ៣:៦, ១៣, ២២
២ យើងបានពិនិត្យសាររបស់ព្រះយេស៊ូទៅកាន់ពួកទេវតាឬក៏អ្នកត្រួតពិនិត្យនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា និងក្រុងពើកាម៉ុសរួចហើយ។ តើយើងអាចទទួលប្រយោជន៍យ៉ាងដូចម្ដេចពីអ្វីដែលទ្រង់បានមានបន្ទូលតាមរយៈវិញ្ញាណបរិសុទ្ធទៅកាន់ក្រុមជំនុំបួនទៀតនោះ?
ផ្ញើជូនទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា
៣. តើក្រុងធាទេរ៉ាស្ថិតនៅកន្លែងណា? ហើយតើក្រុងនេះមានល្បីឈ្មោះដោយការធ្វើអ្វី?
៣ «ព្រះរាជបុត្រានៃព្រះ» ប្រទានការសរសើរនិងការប្រដៅតម្រង់ដល់ក្រុមជំនុំនៅក្រុងធាទេរ៉ា។ (សូមអាន វិវរណៈ ២:១៨-២៩) ក្រុងធាទេរ៉ា (ឥឡូវឈ្មោះអាហិសា) បានកសាងឡើងតាមដៃទន្លេហ្គីឌីស (ហឺម៉ុសពីបុរាណ) ដែលស្ថិតនៅខាងលិចក្នុងតំបន់អាស៊ីមីន័រ។ ទីក្រុងនេះគឺល្បីឈ្មោះដោយសារសំបូរសិល្បៈដែលមានលក្ខណៈច្រើនយ៉ាង។ អ្នកជ្រលក់ពណ៌នៅក្រុងនេះប្រើឫសឈើម្យ៉ាង សំរាប់ធ្វើឲ្យមានពណ៌ក្រហមឆ្អៅឬពណ៌ស្វាយហើយជាកន្លែងគេស្គាល់ទូទៅខាងធ្វើពណ៌នេះ។ លីឌាដែលបានក្លាយទៅជាគ្រីស្ទានក្នុងកំឡុងទស្សនកិច្ចរបស់ប៉ុលនៅក្រុងភីលីពប្រទេសក្រិច ក៏ជា«អ្នកជំនួញល័ក្ខពណ៌ស្វាយ . . . ពីក្រុងធាទេរ៉ា»ដែរ។—កិច្ចការ ១៦:១២-១៥
៤. តើក្រុមជំនុំនៅក្រុងធាទេរ៉ាបានត្រូវសរសើរដោយសារអ្វី?
៤ ព្រះយេស៊ូសរសើរក្រុមជំនុំនៅក្រុងធាទេរ៉ាដោយសារអំពើល្អ សេចក្ដីស្រឡាញ់ ជំនឿ ការស៊ូទ្រាំ និងកិច្ចការនៅក្នុងកិច្ចបំរើផ្សាយ។ តាមការពិត ‹ការប្រព្រឹត្តរបស់ពួកគេដែលមាននៅថ្មីៗនេះ មានច្រើនលើសពីមុនទៅទៀត›។ ប៉ុន្តែ ទោះជាយើងបានប្រព្រឹត្តល្អយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហែសនឹងសីលធម៌របស់យើងឡើយ។
៥-៧. (ក) តើ«ស្ត្រីឈ្មោះយេសិបិល»ជាអ្នកណា? តើត្រូវធ្វើយ៉ាងណាចំពោះឥទ្ធិពលមិនល្អរបស់នាង? (ខ) តើសាររបស់ព្រះគ្រីស្ទទៅកាន់ក្រុមជំនុំនៅក្រុងធាទេរ៉ា ជួយស្ត្រីដែលកោតខ្លាចព្រះឲ្យធ្វើអ្វី?
៥ ក្រុមជំនុំនៅក្រុងធាទេរ៉ាបានត្រាប្រណីនឹងការថ្វាយបង្គំរូបព្រះ ការបង្រៀនក្លែងក្លាយ និងអំពីអសីលធម៌។ ក្នុងចំណោមពួកគេមាន «ស្ត្រីឈ្មោះយេសិបិល» ប្រហែលជាមានពួក
ស្ត្រីដែលមានលក្ខណៈដូចយេសិបិល ដែលជាមហាក្សត្រីដ៏កំណាចនៃរាជាណាចក្រអ៊ីស្រាអែលក្នុងកុលសម្ព័ន្ធដប់។ វិជ្ជាករខ្លះបានប្រាប់ថា‹ព្យាការិនី›នៃក្រុងធាទេរ៉ាបានខំល្បួងគ្រីស្ទានឲ្យថ្វាយបង្គំទេពធីតានិងព្រះរបស់សមាគមន៍ពាណិជ្ជករឬសិប្បករនិមួយៗ និងឲ្យចូលរួមធ្វើបុណ្យដែលទាក់ទងខាងសែនអាហារថ្វាយរូបព្រះ។ ចូរកុំឲ្យអ្នកណាដែលតាំងខ្លួនជាព្យាការិនីបញ្ចេញឥទ្ធិពលទៅលើអ្នកដទៃក្នុងក្រុមជំនុំគ្រីស្ទានសព្វថ្ងៃនេះឲ្យសោះ!៦ ព្រះគ្រីស្ទ‹ជិតនឹងបោះស្ត្រីឈ្មោះយេសិបិលទៅលើគ្រែ[«ធ្វើអោយនាងឈឺដេកលើគ្រែ», ខ.ស.] ហើយបោះពួកអ្នកដែលប្រព្រឹត្តសេចក្ដីកំផិតជាមួយនឹងវា ឲ្យទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកតែគេប្រែចិត្តលះបង់ការដែលគេប្រព្រឹត្តនោះចេញ›។ អ្នកត្រួតពិនិត្យមិនគួរធ្វើតាមការបង្រៀនឬបន្ទន់ទៅតាមអានុភាពដ៏អាក្រក់នេះឡើយ។ គ្រីស្ទានគ្រប់គ្នាមិនត្រូវប្រព្រឹត្តអំពើសហាយស្មន់ឬធ្វើតាមរបៀបថ្វាយបង្គំមិនពិត ឬក៏ថ្វាយបង្គំរូបព្រះដើម្បីឲ្យស្គាល់ថា«សេចក្ដីជំរៅរបស់អារក្សសាតាំង»គឺអាក្រក់ខ្លាំងប៉ុនណានោះទេ។ ប្រសិនបើយើងស្ដាប់តាមការព្រមានរបស់ព្រះយេស៊ូ‹យើងនឹងកាន់ខ្ជាប់នឹងសេចក្ដីដែលយើងមាន› ហើយអំពើបាបនឹងគ្មានអានុភាពមកលើយើងឡើយ។ ដោយសារពួកគេបានបដិសេធនូវការប្រព្រឹត្តដែលខុសពីបញ្ញត្តព្រះនិងការត្រេកត្រអាលខាងតណ្ហា នោះអ្នកចាក់ប្រេងតាំងដែលត្រូវប្រោសឲ្យរស់ឡើងវិញនឹងទទួល«អំណាចលើពួកសាសន៍ដទៃ» ហើយចូលរួមជាមួយព្រះគ្រីស្ទក្នុងការបំផ្លាញសាសន៍ទាំងនេះ។ ក្រុមជំនុំនៅសព្វថ្ងៃនេះ មានផ្កាយជានិមិត្តរូប ហើយពួកអ្នកចាក់ប្រេងតាំងនឹងទទួល«ផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង»ពោលគឺព្រះយេស៊ូគ្រីស្ទជាកូនកំលោះ ពេលពួកគេត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។—វិវរណៈ ២២:១៦
៧ ក្រុមជំនុំនៅក្រុងធាទេរ៉ាបានត្រូវព្រមានកុំឲ្យត្រាប្រណីនឹងឥទ្ធិពលអាក្រក់ពីស្ត្រីដែលក្បត់ជំនឿ។ សាររបស់ព្រះគ្រីស្ទដែលបណ្ដាលដោយវិញ្ញាណបរិសុទ្ធដល់ក្រុមជំនុំនេះ ជួយស្ត្រីដែលកោតខ្លាចព្រះឲ្យដឹងនូវភារកិច្ចរបស់គេដែលព្រះប្រគល់ឲ្យគេធ្វើនៅសព្វថ្ងៃនេះ។ ពួកគេមិនខំប្រឹងឲ្យមានអំណាចលើបុរស និងមិនល្បួងបងប្អូនប្រុសៗឲ្យប្រព្រឹត្តអំពើសហាយស្មន់ឬឲ្យធ្វើតាមរបៀបថ្វាយបង្គំមិនពិតឡើយ។ (ធីម៉ូថេទី១ ២:១២) ផ្ទុយទៅវិញ ស្ត្រីបែបនេះទុកគំរូដ៏ល្អតាមរយៈការប្រព្រឹត្តនិងកិច្ចបំរើ ដែលនាំឲ្យមានការសរសើរដល់ព្រះ។ (ទំនុកដំកើង ៦៨:១១; ពេត្រុសទី១ ៣:១-៦) ប្រសិនបើបងប្អូនក្នុងក្រុមជំនុំការពារនូវអ្វីដែលគេមាន ពោលគឺការបង្រៀននិងការប្រព្រឹត្តដ៏បរិសុទ្ធ ហើយចាត់ទុកកិច្ចបំរើព្រះរាជាណាចក្រថាមានតម្លៃបំផុត នោះព្រះគ្រីស្ទនឹងយាងមកប្រទានរង្វាន់យ៉ាងវិសេស មិនមែនជំនុំជំរះទេ។
ផ្ញើជូនទេវតារបស់ក្រុមជំនុំនៅក្រុងសើដេស
៨. (ក) តើក្រុងសើដេសស្ថិតនៅកន្លែងណា? ហើយតើក្រុងនេះសំបូរអ្វីខ្លះ? (ខ) ហេតុអ្វីក៏ក្រុមជំនុំនៅក្រុងសើដេសត្រូវការជំនួយ?
៨ ក្រុមជំនុំនៅក្រុងសើដេសត្រូវការជំនួយជាបន្ទាន់ ពីព្រោះក្រុមជំនុំនេះមានសភាពដូចជាស្លាប់ខាងវិញ្ញាណ។ (សូមអាន វិវរណៈ ៣:១-៦) ក្រុងសើដេសជាក្រុងរីកចំរើនណាស់ ក្រុងនេះស្ថិតនៅខាងត្បូងនៃក្រុងធាទេរ៉ាដែលមានចម្ងាយ៥០គីឡូម៉ែត្រ។ នៅក្នុងក្រុងនោះមានពាណិជ្ជកម្ម ដីសំបូរដោយជីជាតិ និងការផលិតក្រណាត់និងព្រំធ្វើពីឡែន ជួយឲ្យក្រុងនេះមានការរីកចំរើន ហើយធ្លាប់មានប្រជាជនដល់៥០.០០០នាក់។ យោងទៅតាមប្រវត្ដិវិទូលោកយ៉ូសេហ្វឺស នោះក្រុងសើដេសមានជនជាតិយូដាជាច្រើននាក់ក្នុងសតវត្សទីមួយមុនស.យ.។ ក្នុងចំណោមសំណង់បាក់បែកនៃក្រុងនោះ គឺមានសាលាប្រជុំសាសន៍យូដានិងព្រះវិហារនៃព្រះនាងឌីអាន(អារទេមីស)នៅក្រុងអេភេសូរ។
៩. តើយើងគួរធ្វើអ្វីប្រសិនបើកិច្ចការបំរើរបស់យើងគឺធ្វើឡើងដើម្បីតែបង្គ្រប់កិច្ចនោះ?
៩ ព្រះគ្រីស្ទបានប្រាប់ទេវតារបស់ក្រុមជំនុំនៅក្រុងសើដេសថា៖ ‹យើងស្គាល់ការដែលអ្នកប្រព្រឹត្តហើយ គឺដែលអ្នកមានឈ្មោះថារស់ តែអ្នកស្លាប់ទេ›។ ប្រសិនបើយើងមានកេរ្ដិ៍ឈ្មោះជាមនុស្សដែលនៅភ្ញាក់ខាងវិញ្ញាណ តែយើងបែរជាមិនអើពើនឹងឯកសិទ្ធិក្នុងកិច្ចបំរើគ្រីស្ទានពិត ហើយកិច្ចការបំរើរបស់យើងគឺធ្វើឡើងដើម្បីតែបង្គ្រប់កិច្ចប៉ុណ្ណោះ និងបើគិតខាងវិញ្ញាណវិញយើងហាក់ដូចជា«រៀបនឹងស្លាប់»នោះ តើយើងត្រូវធ្វើយ៉ាងណា? បើដូច្នេះ យើងត្រូវការ‹នឹកចាំដែលយើងបានទទួលហើយបានឮជាយ៉ាងណា›នូវសារព្រះរាជាណាចក្រ ហើយយើងត្រូវពង្រឹងកម្លាំងចិត្តយើងក្នុងកិច្ចបំរើបរិសុទ្ធ។ យើងប្រាកដជាត្រូវចាប់ផ្ដើមចូលរួមយ៉ាងអស់ពីចិត្តក្នុងកិច្ចប្រជុំរបស់គ្រីស្ទានពិត។ (ហេព្រើរ ១០:២៤, ២៥) ព្រះគ្រីស្ទបានព្រមានក្រុមជំនុំនៅក្រុងសើដេសថា៖ ‹បើអ្នកមិនចាំយាមទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកនឹងមិនដឹងជាវេលាណា ដែលយើងមកឯអ្នកឡើយ›។ តើការព្រមាននេះទាក់ទងដល់សព្វថ្ងៃនេះឬទេ? មិនយូរប៉ុន្មានទៀត យើងក៏នឹងទទួលខុសត្រូវដែរ។
១០. សូម្បីតែមានស្ថានភាពដូចក្រុងសើដេសក៏ដោយ តើគ្រីស្ទានពិតខ្លះប្រហែលជាបានធ្វើអ្វី?
១០ សូម្បីតែស្ថិតក្នុងស្ថានភាពមួយដូចក្រុងសើដេសក៏ដោយ ក៏នៅមានអ្នកខ្លះ‹ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនប្រឡាក់ទេ ហើយអាចដើរជាមួយនឹងព្រះគ្រីស្ទ ដោយមានសំលៀកបំពាក់ពណ៌ស ព្រោះពួកគេសមនឹងស្លៀកពាក់បែបនេះ›។ ពួកគេបានរក្សានូវអត្តសញ្ញាណគ្រីស្ទាន មិនឲ្យទៅជាស្មោកគ្រោក មិនឲ្យមានសៅហ្មងខាងសីលធម៌និងយ៉ាកុប ១:២៧) ហេតុនេះហើយ ព្រះយេស៊ូ‹នឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ តែទ្រង់នឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់ទ្រង់ និងចំពោះពួកទេវតាដែរ›។ ដោយត្រូវចាត់ទុកថាសមនឹងដើរជាមួយនឹងព្រះគ្រីស្ទ នោះពួកអ្នកចាក់ប្រេងតាំងដែលប្រៀបដូចជាប្រពន្ធថ្មោងថ្មី នឹងស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាតហើយភ្លឺ ដែលតំណាងការប្រព្រឹត្តដ៏សុចរិតនៃពួកបរិសុទ្ធរបស់ព្រះ។ (វិវរណៈ ១៩:៨) កិច្ចបំរើដ៏អស្ចារ្យដែលគេនឹងទទួលនៅស្ថានសួគ៌ លើកទឹកចិត្តពួកគេឲ្យយកឈ្នះលោកីយ៍នេះ។ ពួកអ្នកដែលនឹងទទួលជីវិតអស់កល្បជានិច្ចនៅលើផែនដី ក៏នឹងទទួលពរយ៉ាងច្រើនដែរ។ ឈ្មោះរបស់ពួកគេក៏នឹងត្រូវកត់ទុកក្នុងបញ្ជីជីវិតដែរ។
ខាងសាសនាក្នុងលោកីយ៍នេះ។ (១១. តើយើងគួរតែធ្វើអ្វី ប្រសិនបើយើងទៅជាងងុយដេកខាងវិញ្ញាណ?
១១ គ្មានយើងណាម្នាក់ចង់ស្ថិតក្នុងស្ថានភាពមិនល្អខាងវិញ្ញាណដូចក្រុមជំនុំនៅក្រុងសើដេសទេ។ ប៉ុន្តែ ចុះយ៉ាងណាបើយើងយល់ថាយើងទៅជាងងុយដេកខាងវិញ្ញាណនោះ? យើងត្រូវចាត់វិធានការភ្លាមៗសំរាប់ជាប្រយោជន៍។ ឧបមាថា យើងបានត្រូវទាញឲ្យធ្វើតាមផ្លូវមិនល្អ ឬក៏ទៅប្រជុំនិងទៅផ្សព្វផ្សាយកាន់តែតិចឡើង។ សូមឲ្យយើងស្វែងរកជំនួយពីព្រះយេហូវ៉ាតាមរយៈការអធិស្ឋានដោយស្មោះអស់ពីចិត្តចុះ។ (ភីលីព ៤:៦, ៧, ១៣) ការអានព្រះគម្ពីររៀងរាល់ថ្ងៃ ការសិក្សាបទគម្ពីរនិងប្រកាសនវត្ថុនៃ «នាយដំរួតការដែលស្មោះត្រង់» នឹងជួយយើងនៅភ្ញាក់ខាងវិញ្ញាណ។ (លូកា ១២:៤២-៤៤) រួចមក យើងនឹងបានដូចជាពួកអ្នកនៅក្រុងសើដេស ដែលមានការយល់ព្រមពីព្រះគ្រីស្ទ។ ហើយយើងនឹងទៅជាទីលើកទឹកចិត្តដល់បងប្អូនគ្រីស្ទានរបស់យើងដែរ។
ផ្ញើជូនទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភា
១២. តើស្ថានការណ៍ខាងសាសនានៅក្រុងភីឡាដិលភានៅសម័យបុរាណយ៉ាងណាដែរ?
១២ ព្រះយេស៊ូបានសរសើរក្រុមជំនុំនៅក្រុងភីឡាដិលភា។ (សូមអាន វិវរណៈ ៣:៧-១៣) ក្រុងភីឡាដិលភា (សព្វថ្ងៃឈ្មោះអាឡាសេហឺ)ស្ថិតនៅខាងលិចនៃតំបន់អាស៊ីមីន័រ ជាមណ្ឌលផលិតស្រា ដែលមានការរីកចំរើនយ៉ាងខ្លាំង។ តាមការពិត ព្រះដ៏សំខាន់របស់គេគឺព្រះឌីអុនសឺស ជាព្រះដែលបង្កើតស្រា។ តាមមើលទៅ ពួកយូដារស់នៅក្រុងភីឡាដិលភាខំប្រឹងបញ្ចុះបញ្ចូលពួកគ្រីស្ទានជនជាតិយូដាឲ្យរក្សានូវជំនឿខ្លះៗនៃក្រិត្យវិន័យម៉ូសេ ឬឲ្យត្រឡប់ទៅកាន់ក្រិត្យវិន័យម៉ូសេវិញ តែពួកគេពុំបានជោគជ័យទេ។
១៣. តើព្រះគ្រីស្ទបានប្រើ‹កូនសោនៃវង្សដាវីឌ›ដើម្បីធ្វើអ្វីខ្លះ?
១៣ ព្រះគ្រីស្ទមាន‹កូនសោនៃវង្សដាវីឌ› ហើយទ្រង់បានទទួលនូវអ្វីៗទាំងអស់ដែលទាក់ទងព្រះរាជាណាចក្រ និងការគ្រប់គ្រងលើពួកអ្នកដែលមានជំនឿ។ (អេសាយ ២២:២២; លូកា ១:៣២) ព្រះយេស៊ូបានប្រើកូនសោនោះ ដើម្បីឲ្យបណ្ដាគ្រីស្ទាននៅក្រុងភីឡាដិលភានៅសម័យបុរាណនិងនៅកន្លែងផ្សេងៗទៀត អាចមានឱកាសនឹងធ្វើកិច្ចការដែលទាក់ទងនឹងព្រះរាជាណាចក្រ។ តាំងពីឆ្នាំ១៩១៩ ទ្រង់បានរៀបចំឲ្យ«នាយដំរួតការដែលស្មោះត្រង់»មាន«ទ្វារយ៉ាងធំ» ដើម្បីពង្រីកកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រដែលគ្មានអ្នកប្រឆាំងណាអាចរារាំងបានឡើយ។ (កូរិនថូសទី១ ១៦:៩; កូល៉ុស ៤:២-៤) ប្រាកដហើយ ទ្វារនៃឯកសិទ្ធិខាងព្រះរាជាណាចក្របានបិទចំពោះតែអ្នកដែលជាគ្នារបស់«ពួកជំនុំរបស់អារក្សសាតាំង»ប៉ុណ្ណោះ ពីព្រោះពួកគេមិនមែនជាអ៊ីស្រាអែលខាងវិញ្ញាណទេ។
១៤. (ក) តើព្រះយេស៊ូបានសន្យាអ្វីដល់ក្រុមជំនុំនៅក្រុងភីឡាដិលភា? (ខ) តើយើងអាចការពារខ្លួនមិនឲ្យចុះចាញ់ក្នុង«វេលាល្បង»យ៉ាងដូចម្ដេច?
១៤ ព្រះយេស៊ូគ្រីស្ទបានប្រទានដល់គ្រីស្ទាននៅក្រុងភីឡាដិលភាពីបូរាណនូវសេចក្ដីសន្យានេះថា៖ ‹ហើយដោយព្រោះអ្នកបានកាន់តាមរឿង ពីសេចក្ដីអត់ធ្មត់របស់យើង នោះយើងនឹងរក្សាអ្នក ឲ្យរួចពីវេលាល្បងដែលត្រូវមកលើលោកីយទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន›។ ការផ្សព្វផ្សាយតម្រូវឲ្យមានការស៊ូទ្រាំដូចព្រះយេស៊ូបានស៊ូទ្រាំដែរ។ ទ្រង់មិនដែលធ្វើតាមពួកសត្រូវនោះទេ តែខំធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាជានិច្ច។ ដូច្នេះហើយ ព្រះគ្រីស្ទត្រូវបានប្រោសឲ្យរស់ឡើងវិញមានព្រះជន្មអមតៈនៅស្ថានសួគ៌។ ប្រសិនបើយើងធ្វើតាមសេចក្ដីសម្រេចចិត្តរបស់ខ្លួនក្នុងការថ្វាយបង្គំព្រះយេហូវ៉ា ហើយយើងគាំទ្រព្រះរាជាណាចក្រដោយផ្សព្វផ្សាយដំណឹងល្អ នោះយើងនឹងមិនចុះចាញ់ក្នុងកំឡុងសាកល្បងនាបច្ចុប្បន្ន ពោលគឺ«វេលាល្បង»។ យើងនឹង‹កាន់ជាប់តាមអ្វីដែលយើងមាន›ពីព្រះគ្រីស្ទ ដោយខំប្រឹងបង្កើនប្រយោជន៍ដែលទាក់ទងខាងព្រះរាជាណាចក្រ។ ការធ្វើដូច្នេះនឹងនាំឲ្យពួកអ្នកចាក់ប្រេងតាំងបានមកុដនៅស្ថានសួគ៌ដែលមានតម្លៃបំផុត និងចំពោះពួកគូកនរបស់ពួកគេនឹងបានជីវិតជារៀងរហូតនៅលើផែនដីនេះ។
១៥. តើពួកអ្នកដែលជា‹សសរទ្រូងក្នុងវិហាររបស់ព្រះ› ត្រូវតែធ្វើអ្វី?
១៥ ព្រះគ្រីស្ទបន្ថែមថា៖ ‹អ្នកណាដែលឈ្នះ យើងនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង . . . ហើយយើងនឹងកត់ព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងរបស់ព្រះនៃយើងនៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកពីព្រះ
នៃយើង ហើយនឹងកត់ឈ្មោះថ្មីរបស់យើងដែរ›។ អ្នកត្រួតពិនិត្យចាក់ប្រេងតាំងត្រូវតែគាំទ្រការថ្វាយបង្គំពិត។ ពួកគេត្រូវមានសមត្ថភាពធ្វើជាសមាជិកនៃ«ក្រុងយេរូសាឡិមថ្មី» ដោយបន្តផ្សព្វផ្សាយអំពីព្រះរាជាណាចក្រនៃព្រះ និងរក្សាភាពស្អាតស្អំខាងវិញ្ញាណ។ នេះជាតម្រូវការចាំបាច់ ប្រសិនបើពួកគេចង់ធ្វើជាសសរទ្រូងនៃព្រះវិហារដែលត្រូវបានដំកើងនៅស្ថានសួគ៌ និងបើគេចង់បានឈ្មោះក្រុងរបស់ព្រះ ពោលគឺពលរដ្ឋខាងស្ថានសួគ៌ ហើយស្ថិតនៅក្នុងព្រះនាមរបស់ព្រះគ្រីស្ទជាប្រពន្ធថ្មោងថ្មីរបស់ទ្រង់។ ពិតហើយ ពួកគេត្រូវមានត្រចៀកដែល«ស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មាន»។ផ្ញើជូនទេវតារបស់ក្រុមជំនុំនៅក្រុងឡៅឌីសេ
១៦. តើក្រុងឡៅឌីសេមានអ្វីខ្លះ?
១៦ ព្រះគ្រីស្ទបានប្រដៅតម្រង់ក្រុមជំនុំនៅក្រុងឡៅឌីសេ ដោយសារការធ្វេសប្រហែសរបស់ពួកគេ។ (សូមអាន វិវរណៈ ៣:១៤-២២) ក្រុងឡៅឌីសេមានការរីកចំរើនណាស់ផ្នែកផលិតផលនិងជាមណ្ឌលសេដ្ឋកិច្ច។ ក្រុងនេះមានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រហើយនៅខាងកើតក្រុងអេភេសូរ ហើយស្ថិតនៅទីប្រសព្វនៃផ្លូវដ៏ធំខាងដឹកជំនួញតាមជ្រលងភ្នំនៃទន្លេលីកុស។ ក្រណាត់ដែលធ្វើពីឡែនពណ៌ខ្មៅនៅតំបន់នោះគឺល្បីគ្រប់ទីកន្លែង។ ហើយជាមណ្ឌលនៃសាលាវិជ្ជាពេទ្យដ៏ល្បី ប្រហែលជាផលិតថ្នាំពេទ្យជាម្សៅព្រីគីនៅក្រុងឡៅឌីសេ។ ព្រះនៃវិជ្ជាពេទ្យមានឈ្មោះថាព្រះអាឃ្លីភាស ដែលជាព្រះមួយដ៏សំខាន់នៃក្រុងនោះ។ ក្រុងឡៅឌីសេទំនងជាមានជនជាតិយូដាច្រើន ហើយអ្នកខ្លះគឺជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងស្តុកស្តម្ភ។
១៧. ហេតុអ្វីក៏ពួកគ្រីស្ទាននៅក្រុងឡៅឌីសេត្រូវបានប្រដៅតម្រង់?
១៧ ក្នុងការសំដៅទៅក្រុមជំនុំនៅក្រុងឡៅឌីសេតាមរយៈ«ទេវតា» នោះព្រះយេស៊ូមានបន្ទូលយ៉ាងអង់អាចក្នុងនាម«ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមការដែលព្រះទ្រង់បង្កើតមក»។ (កូល៉ុស ១:១៣-១៦) ពួកគ្រីស្ទាននៅក្រុងឡៅឌីសេបានត្រូវប្រដៅតម្រង់ ដោយសារខាងវិញ្ញាណរបស់ពួកគេ«មិនត្រជាក់ ក៏មិនក្ដៅផង»។ ដោយព្រោះពួកគេមិនត្រជាក់ឬក៏ក្ដៅ នោះព្រះគ្រីស្ទនឹងខ្ជាក់គេចេញពីមាត់ទ្រង់។ ពួកគេប្រហែលជាគ្មានការពិបាកយល់អំពីរឿងប្រៀបប្រដូចនេះទេ។ នៅជិតក្រុងហេរ៉ាប៉ូលនោះមានទឹកក្ដៅផុសចេញពីដី និងក្រុងកូល៉ុសមានទឹកត្រជាក់។ ប៉ុន្តែ ដោយព្រោះត្រូវតទឹកតាមបំពង់ទៅក្រុងឡៅឌីសេដែលមានចម្ងាយឆ្ងាយ ទឹកគឺប្រហែលជាមិនក្ដៅទេពេលមកដល់ក្រុង។ នៅពាក់កណ្ដាលផ្លូវ នោះគេប្រើជលមាគ៌ដើម្បីនាំទឹកមកក្រុង។ ពេលមកជិតក្រុងឡៅឌីសេ ទឹកត្រូវបានហូរតាមប្រហោងថ្មដែលបានខួង។
១៨, ១៩. តើពួកគ្រីស្ទានសព្វថ្ងៃនេះអាចទទួលជំនួយដូចពួកអ្នកនៅក្រុងឡៅឌីសេយ៉ាងដូចម្ដេច?
១៨ មនុស្សនៅសព្វថ្ងៃនេះ ដែលមានលក្ខណៈដូចពួកនៅក្រុងឡៅឌីសេ ក៏មិនមានភាពកក់ក្ដៅដែលលើកទឹកចិត្តឬក៏ធ្វើឲ្យអ្នកដទៃមានកម្លាំងចិត្តឡើងវិញដូចជាទឹកត្រជាក់នោះទេ។ ដូចទឹកក្ដៅឧណ្ហៗ ទ្រង់នឹងខ្ជាក់គេចេញពីមាត់ទ្រង់! ព្រះយេស៊ូមិនចង់បានពួកគេជាអ្នកនាំសារ ឬជា«ទូតដំណាងព្រះគ្រីស្ទ»ឡើយ។ (កូរិនថូសទី២ ៥:២០) ប្រសិនបើពួកគេមិនប្រែចិត្តទេ ពួកគេនឹងបាត់បង់នូវឯកសិទ្ធជាអ្នកប្រកាសសារព្រះរាជាណាចក្រ។ ពួកអ្នកនៅក្រុងឡៅឌីសេខំប្រមូលទ្រព្យសម្បត្ដិ និង‹មិនដឹងថាខ្លួនវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតនោះទេ›។ ដើម្បីបំបាត់ចេញនូវភាពក្រីក្រ ខ្វាក់ភ្នែក និងភាពអាក្រាតខាងវិញ្ញាណ នោះអស់អ្នកណាដែលនៅសព្វថ្ងៃនេះមានលក្ខណៈដូចពួកគេ ត្រូវទិញពីព្រះគ្រីស្ទនូវ«មាសដែលសំរង»ដែលប្រៀបទៅនឹងជំនឿដែលបានល្បងល និងទិញ«សំលៀកបំពាក់ស»ដែលប្រៀបដូចជាសេចក្ដីសុចរិត និងទិញ«ថ្នាំលាបភ្នែក» ដែលធ្វើឲ្យឃើញច្បាស់ខាងវិញ្ញាណ។ អ្នកត្រួតពិនិត្យគ្រីស្ទានមានចិត្តរីករាយជួយពួកគេឲ្យយកចិត្តទុកដាក់នឹងសេចក្ដីត្រូវការខាងវិញ្ញាណ ដើម្បីជួយពួកគេឲ្យក្លាយទៅជា«អ្នកមានខាងសេចក្ដីជំនឿ»។ (យ៉ាកុប ២:៥; ម៉ាថាយ ៥:៣) ម្យ៉ាងវិញទៀត អ្នកត្រួតពិនិត្យត្រូវជួយពួកគេឲ្យដាក់«ថ្នាំលាបភ្នែក» ពោលគឺឲ្យទទួលយកនិងធ្វើតាមការបង្រៀន ឱវាទ គំរូ និងគំនិតរបស់ព្រះយេស៊ូ។ នេះជាថ្នាំធ្វើឲ្យជាពី«សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត»។—យ៉ូហានទី១ ២:១៥-១៧
១៩ ព្រះយេស៊ូប្រដៅតម្រង់និងទូន្មានអស់អ្នកដែលទ្រង់ស្រឡាញ់។ អ្នកត្រួតពិនិត្យនៅក្រោមអំណាចទ្រង់ ក៏ត្រូវធ្វើដូច្នេះដោយថ្នាក់ថ្នមដែរ។ (កិច្ចការ ២០:២៨, ២៩) ពួកអ្នកនៅក្រុងឡៅឌីសេត្រូវតែ«មានចិត្តឧស្សាហ៍ ហើយប្រែចិត្ត» ដោយផ្លាស់ប្រែនូវគំនិតនិងជីវភាពរស់នៅរបស់គេ។ តើយើងណាម្នាក់ធ្លាប់មានជីវភាពរស់នៅដែលចាត់ទុកកិច្ចបំរើបរិសុទ្ធរបស់ព្រះជាអ្វីដែលមិនសំខាន់ក្នុងជីវិតឬទេ? បើដូច្នេះ សូមឲ្យយើង‹ទិញថ្នាំលាបភ្នែកពីព្រះយេស៊ូ› ដើម្បីឲ្យយើងអាចឃើញនូវសារៈសំខាន់ក្នុងការស្វែងរកព្រះរាជាណាចក្រជាអាទិភាពវិញ។—ម៉ាថាយ ៦:៣៣
២០, ២១. តើអ្នកណាដែលតបឆ្លើយយ៉ាងត្រឹមត្រូវចំពោះ‹ការគោះទ្វារ›របស់ព្រះយេស៊ូសព្វថ្ងៃនេះ? តើពួកគេនឹងមានសេចក្ដីសង្ឃឹមយ៉ាងណា?
២០ ព្រះគ្រីស្ទមានបន្ទូលថា៖ ‹មើល! យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅឯលូកា ៥:២៩-៣៩; ៧:៣៦-៥០; ១៤:១-២៤) សព្វថ្ងៃនេះ ទ្រង់គោះទ្វារនៃក្រុមជំនុំដែលមានលក្ខណៈដូចក្រុងឡៅឌីសេ។ តើសមាជិកជាច្រើននឹងឆ្លើយតបតាមការគោះទ្វាររបស់ទ្រង់ ដោយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះទ្រង់ និងទទួលស្វាគមន៍ទ្រង់ ហើយអនុញ្ញាតឲ្យទ្រង់បង្រៀនពួកគេទៀតឬទេ? ប្រសិនបើដូច្នេះមែន ព្រះគ្រីស្ទនឹងសោយអាហារជាមួយពួកគេ ដើម្បីជាប្រយោជន៍យ៉ាងច្រើនដល់ភាពខាងវិញ្ញាណរបស់ពួកគេ។
អ្នកនោះ យើងនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងយើងដែរ›។ ព្រះយេស៊ូតែងតែប្រទាននូវការបង្ហាត់បង្រៀនខាងវិញ្ញាណ ពេលដែលទ្រង់សោយអាហារ។ (២១ «ចៀមឯទៀត»សព្វថ្ងៃនេះ បើនិយាយជាអត្ថបដិរូបក៏អនុញ្ញាតឲ្យព្រះយេស៊ូចូល ហើយទង្វើនេះនាំឲ្យពួកគេមានជីវិតជារៀងរហូត។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣៤-៤០, ៤៦) ចំពោះពួកគ្រីស្ទានដែលបានជ័យជំនះ នោះព្រះគ្រីស្ទនឹងប្រទានឲ្យគេនូវឯកសិទ្ធិនៃ‹ការអង្គុយលើបល្ល័ង្កជាមួយនឹងទ្រង់ ដូចជាទ្រង់បានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ›។ ត្រូវហើយ ចំពោះពួកគ្រីស្ទានដែលបានជ័យជំនះ ព្រះយេស៊ូសន្យាថាពួកគេនឹងទទួលបានរង្វាន់ដ៏ធំគឺអង្គុយនៅបល្ល័ង្កជាមួយទ្រង់នៅខាងស្ដាំរបស់ព្រះវរបិតានៅស្ថានសួគ៌។ ហើយពួកចៀមឯទៀតដែលឈ្នះ ក៏នឹងទន្ទឹងចាំនូវកន្លែងដ៏ស្អាតអស្ចារ្យលើផែនដីក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ។
មេរៀនសំរាប់យើងគ្រប់គ្នា
២២, ២៣. (ក) តើគ្រីស្ទានពិតទាំងអស់អាចទទួលប្រយោជន៍ពីបន្ទូលរបស់ព្រះយេស៊ូ ទៅកាន់ក្រុមជំនុំទាំងប្រាំពីរយ៉ាងដូចម្ដេច? (ខ) តើយើងគួរតាំងចិត្តធ្វើអ្វី?
២២ ប្រាកដហើយ គ្រីស្ទានគ្រប់គ្នាអាចទទួលប្រយោជន៍យ៉ាងវិសេសពីបន្ទូលរបស់ព្រះយេស៊ូទៅកាន់ក្រុមជំនុំទាំងប្រាំពីរនៅតំបន់អាស៊ីមីន័រ។ ជាឧទាហរណ៍ ដោយកត់សម្គាល់នូវរបៀបព្រះគ្រីស្ទប្រទានការសរសើរយ៉ាងសមរម្យ នោះពួកអ្នកចាស់ទុំដែលមានសេចក្ដីស្រឡាញ់ បានត្រូវជំរុញឲ្យសរសើរសមាជិកនិងក្រុមជំនុំដែលមានដំណើរការល្អខាងវិញ្ញាណ។ បើមានភាពខ្សោយខាងវិញ្ញាណ នោះពួកអ្នកចាស់ទុំជួយអ្នកជឿគ្នីគ្នាឲ្យអនុវត្តតាមយោបល់ពីព្រះគម្ពីរ។ យើងគ្រប់គ្នាអាចបន្តទទួលប្រយោជន៍ពីលក្ខណៈផ្សេងនៃឱវាទរបស់ព្រះគ្រីស្ទ ដែលទ្រង់បានប្រទានជូនក្រុមជំនុំទាំងប្រាំពីរ ឲ្យតែយើងខំអនុវត្តតាមដោយអធិស្ឋាននិងធ្វើតាមភ្លាមៗ។ *
២៣ ដោយយើងរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ នោះយើងមិនត្រូវឈប់យកចិត្តទុកដាក់នឹងអ្វីខាងវិញ្ញាណ ហើយបែរជាខំប្រមូលទ្រព្យសម្បត្ដិ ឬក៏អ្វីផ្សេងៗដែលអាចនាំឲ្យយើងបំរើព្រះសំរាប់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះនោះទេ។ ដូច្នេះ សូមឲ្យក្រុមជំនុំទាំងអស់បន្តបញ្ចេញពន្លឺក្នុងនាមជាជើងចង្កៀងដែលព្រះយេស៊ូបានរក្សាទុកនោះ។ ជាគ្រីស្ទានស្មោះត្រង់ សូមឲ្យយើងបន្តប្រុងប្រយ័ត្ន ពេលដែលព្រះគ្រីស្ទមានបន្ទូល ហើយឲ្យស្ដាប់នូវអ្វីដែលវិញ្ញាណបរិសុទ្ធមានបន្ទូលដែរ។ រួចមក យើងនឹងមានអំណរជាស្ថាពរជាអ្នកបញ្ចាំងពន្លឺដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីរុងរឿង។
[កំណត់សម្គាល់]
^ វគ្គ 22 វិវរណៈ ២:១–៣:២២ ក៏ត្រូវពិគ្រោះក្នុងសៀវភៅវិវរណៈ ការសម្រេចផ្ដាច់ព្រាត់ជិតមកដល់ហើយ! ជំពូកទី៧ទៅជំពូកទី១៣ (ជាភាសាអង់គ្លេស) ដែលបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើ«ស្ត្រីឈ្មោះយេសិបិល»ជាអ្នកណា? ហើយហេតុអ្វីក៏ស្ត្រីដែលកោតខ្លាចព្រះមិនយកតម្រាប់តាមនាង?
• តើក្រុមជំនុំនៅក្រុងសើដេសមានស្ថានភាពយ៉ាងណា? ហើយតើយើងអាចធ្វើអ្វីដើម្បីកុំឲ្យដូចពួកគ្រីស្ទានដែលរស់នៅទីនោះ?
• តើព្រះយេស៊ូបានសន្យាអ្វីនឹងក្រុមជំនុំនៅក្រុងភីឡាដិលភា? ហើយតើសេចក្ដីសន្យានេះជាប់ទាក់ទងសព្វថ្ងៃនេះយ៉ាងណា?
• ហេតុអ្វីក៏ពួកគ្រីស្ទាននៅក្រុងឡៅឌីសេត្រូវបានប្រដៅតម្រង់? ប៉ុន្តែ តើពួកគ្រីស្ទានដែលមានចិត្តខ្នះខ្នែងនឹងមានសេចក្ដីសង្ឃឹមអ្វី?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៣២]
តើអ្នកទទួលស្វាគមន៍ព្រះយេស៊ូ និងស្ដាប់តាមទ្រង់ឬទេ?