ចូរខំរកលក្ខណៈល្អរបស់មនុស្សទាំងអស់
ចូរខំរកលក្ខណៈល្អរបស់មនុស្សទាំងអស់
«ឱព្រះនៃទូលបង្គំអើយ! សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្ដីល្អផង»។—នេហេមា ១៣:៣១
១. តើព្រះយេហូវ៉ាប្រព្រឹត្តល្អដល់មនុស្សទាំងអស់យ៉ាងដូចម្ដេច?
ក្រោយមេឃស្រទំនិងមានពពកជាច្រើនថ្ងៃ នោះពន្លឺព្រះអាទិត្យនាំឲ្យមានការពេញចិត្តមែន។ ហើយមនុស្សក៏មានអារម្មណ៍សប្បាយរីករាយ។ យ៉ាងដូច្នេះដែរ ក្រោយពីមានពន្លឺព្រះអាទិត្យរយៈពេលវែងនិងមានធាតុអាកាសរាំងស្ងួតយូរ នោះប្រសិនបើមានភ្លៀងធ្លាក់ស្រិចៗឬភ្លៀងខ្លាំង ក៏ធ្វើឲ្យត្រជាក់ស្រួលខ្លួនដែរ។ ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់ បានបង្កើតបរិយាកាសផែនដីទាំងដាក់ឲ្យមានធាតុអាកាស ដែលជាអំណោយដ៏ល្អអស្ចារ្យមែន។ ព្រះយេស៊ូបានបញ្ជាក់អំពីសេចក្ដីសប្បុរសរបស់ព្រះ ពេលទ្រង់បានបង្រៀនថា៖ «ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្ដាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង»។ (ម៉ាថាយ ៥:៤៣-៤៥) មែនហើយ ព្រះយេហូវ៉ាប្រព្រឹត្តល្អដល់មនុស្សគ្រប់ៗគ្នា។ ពួកអ្នកបំរើរបស់ទ្រង់គួរព្យាយាមយកតម្រាប់តាមទ្រង់ ដោយខំរកឃើញលក្ខណៈល្អរបស់មនុស្សឯទៀត។
២. (ក) តើព្រះយេហូវ៉ាប្រព្រឹត្តល្អដោយមានមូលដ្ឋានលើអ្វី? (ខ) តើព្រះយេហូវ៉ាសង្កេតមើលអ្វីស្តីពីរបៀបដែលយើងមានប្រតិកម្មចំពោះភាពល្អរបស់ទ្រង់នោះ?
២ តើព្រះយេហូវ៉ាប្រព្រឹត្តល្អដោយមានមូលដ្ឋានលើអ្វី? តាំងតែពីអ័ដាមបានប្រព្រឹត្តអំពើបាបមក ព្រះយេហូវ៉ាមិនលែងខំរកលក្ខណៈល្អរបស់មនុស្សជាតិឡើយ។ (ទំនុកដំកើង ១៣០:៣, ៤) ទ្រង់មានគោលបំណងប្រោសមនុស្សដែលចេះស្ដាប់បង្គាប់ឲ្យមានជីវិតរស់នៅក្នុងសួនមនោរម្យ។ (អេភេសូរ ១:៩, ១០) ដោយសារព្រះគុណដែលគ្មានសិទ្ធិទទួលពីទ្រង់ យើងមានលទ្ធភាពត្រូវរំដោះពីបាបនិងភាពមិនល្អឥតខ្ចោះ តាមរយៈពូជសន្យានោះ។ (លោកុប្បត្តិ ៣:១៥; រ៉ូម ៥: ១២, ១៥) ការទទួលស្គាល់នូវតម្លៃលោះ ផ្ដល់លទ្ធភាពឲ្យយើងត្រឡប់មកភាពល្អឥតខ្ចោះវិញ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាកំពុងតែសង្កេតមើលយើង ថាតើយើងមានប្រតិកម្មយ៉ាងណាចំពោះសេចក្ដីសប្បុរសរបស់ទ្រង់។ (យ៉ូហានទី១ ៣:១៦) ទ្រង់កត់សម្គាល់នូវអ្វីៗដែលយើងធ្វើ ដើម្បីឲ្យដឹងថាយើងមានការដឹងគុណចំពោះភាពល្អរបស់ទ្រង់។ សាវ័កប៉ុលបានសរសេរថា៖ «ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»។—ហេព្រើរ ៦:១០
៣. តើយើងគួរពិនិត្យមើលសំនួរអ្វី?
៣ ដូច្នេះ តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាយ៉ាងណា ក្នុងការខំរកឃើញលក្ខណៈល្អរបស់មនុស្សឯទៀតនោះ? សូមឲ្យយើងពិនិត្យមើលចម្លើយចំពោះសំនួរនេះក្នុងទិដ្ឋភាពបួនយ៉ាងនៃជីវិត: (១) កិច្ចបំរើគ្រីស្ទាន (២) ក្រុមគ្រួសារ (៣) ក្រុមជំនុំ និង (៤) ទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ។
ការផ្សព្វផ្សាយនិងការបង្កើតឲ្យមានសិស្ស
៤. តើការចូលរួមក្នុងកិច្ចបំរើគ្រីស្ទាន ជាការសម្ដែងនូវការខំរកលក្ខណៈល្អរបស់មនុស្សឯទៀតយ៉ាងដូចម្ដេច?
៤ ក្នុងការតបឆ្លើយចំពោះសំនួររបស់សិស្សអំពីអត្ថន័យនៃស្រូវសាលីនិងស្រងែក្នុងរឿងប្រៀបប្រដូច នោះព្រះយេស៊ូពន្យល់ថា៖ «ចំណែកស្រែ នោះគឺជាតួលោកីយ»។ ជាសិស្សរបស់ព្រះគ្រីស្ទនៅសម័យនេះ យើងទទួលស្គាល់នូវហេតុការណ៍ពិតនេះ ពេលយើងចូលរួមក្នុងកិច្ចបំរើផ្សាយរបស់យើង។ (ម៉ាថាយ ១៣:៣៦-៣៨; ២៨:១៩, ២០) កិច្ចបំរើផ្សាយរបស់យើងទាក់ទងនឹងការប្រកាសនូវជំនឿយើង។ មូលហេតុដែលស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវបានគេស្គាល់ជាទូទៅនៅសព្វថ្ងៃនេះដោយព្រោះកិច្ចបំរើផ្សាយរបស់យើងពីផ្ទះមួយទៅផ្ទះមួយ និងនៅតាមផ្លូវ ក៏ផ្ដល់ភស្តុតាងថាយើងបានខំព្យាយាមរកអស់អ្នកដែលសមទទួលសារព្រះរាជាណាចក្រនេះ។ ប្រាកដហើយ ព្រះយេស៊ូបានបង្គាប់សិស្សទ្រង់ថា៖ «នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះ ដែលគេគួរ[ឬ«សមទទួល», ព.ថ.]»។—ម៉ាថាយ ១០:១១; កិច្ចការ ១៧:១៧; ២០:២០
៥, ៦. ហេតុអ្វីក៏យើងខំព្យាយាមទៅជួបមនុស្សម្ដងហើយម្ដងទៀត?
៥ ពេលយើងផ្សព្វផ្សាយដល់មនុស្សដែលមិនដឹងថាយើងមកជាមុន នោះយើងសង្កេតមើលនូវប្រតិកម្មរបស់គេចំពោះសាររបស់យើង ជួនកាលឃើញថាសមាជិកម្នាក់នឹងស្ដាប់សាររបស់យើង តែសមាជិកម្នាក់ទៀតនៅក្នុងផ្ទះ ស្រែកឡើងថា៖ «យើងមិនចាប់អារម្មណ៍ទេ!» ហើយក៏បញ្ចប់ការផ្សព្វផ្សាយរបស់យើងនៅផ្ទះនោះទៅ។ យើងមានការសោកស្ដាយមែន ចំពោះការប្រឆាំងឬការមិនចាប់អារម្មណ៍ពីសមាជិកតែម្នាក់ដែលអាចធ្វើឲ្យមានអានុភាពលើសមាជិកឯទៀតនោះ! បើដូច្នេះ តើ
យើងអាចខំព្យាយាមរកឃើញលក្ខណៈល្អរបស់មនុស្សទាំងអស់ដូចម្ដេច?៦ ពេលដែលយើងទៅផ្ទះនោះម្ដងទៀតក្នុងកាលផ្សព្វផ្សាយនៅតំបន់នោះ ប្រហែលជាផ្ដល់ឱកាសឲ្យយើងនិយាយដោយផ្ទាល់ខ្លួនជាមួយនឹងបុគ្គលដែលបញ្ឈប់យើងនៅពេលមុន។ បើយើងចាំនូវអ្វីដែលបានកើតឡើងនៅពេលមុន នេះអាចជួយយើងរៀបចំរបៀបនិយាយបាន។ អ្នកប្រឆាំងប្រហែលជាប្រព្រឹត្តដោយមានបំណងល្អចំពោះសមាជិកដែលចូលចិត្តស្ដាប់ ដោយជឿថាគាត់គួរបញ្ឈប់កុំឲ្យស្ដាប់សារព្រះរាជាណាចក្រទៀត។ គាត់ប្រហែលជាមានទស្សនៈយ៉ាងនេះ ដោយសារគាត់ឮពត៌មានមិនពិតអំពីគោលបំណងរបស់យើង។ ប៉ុន្តែ នេះមិនគួរបង្ការយើងពីការខំព្យាយាមផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រនៅផ្ទះនោះទេ ហើយដោយការប៉ិនប្រសប់យើងខំព្យាយាមកែតម្រូវការយល់ខុស។ យើងមានចិត្តចង់ជួយមនុស្សទាំងអស់ឲ្យទទួលចំណេះដឹងត្រឹមត្រូវអំពីព្រះ។ កាលណាយើងធ្វើដូច្នេះ នោះព្រះយេហូវ៉ាប្រហែលជានឹងទាក់ទាញគេឲ្យមកឯទ្រង់វិញ។—យ៉ូហាន ៦:៤៤; ធីម៉ូថេទី១ ២:៤
៧. តើអ្វីដែលអាចជួយយើងឲ្យមានទស្សនៈល្អពេលយើងទៅជួបមនុស្ស?
៧ សេចក្ដីបង្គាប់របស់ព្រះយេស៊ូដល់សិស្សទ្រង់ ក៏រួមបញ្ចូលការប្រឆាំងពីក្រុមគ្រួសារដែរ។ ទ្រង់បានមានបន្ទូលថា៖ «ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្ដាយ ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក»។ ហើយព្រះយេស៊ូក៏បានមានបន្ទូលបន្ថែមទៀតថា៖ «ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង»។ (ម៉ាថាយ ១០:៣៥, ៣៦) ប៉ុន្តែ ស្ថានការណ៍និងចិត្តគំនិតរមែងផ្លាស់ប្ដូរ។ ការធ្លាក់ខ្លួនឈឺ ញាតិមិត្តបាត់បង់ជីវិត មហន្តរាយ វិបត្ដិខាងផ្លូវចិត្ត និងមានកត្ដាជាច្រើនឯទៀតដែលអាចមានអានុភាពលើប្រតិកម្មរបស់មនុស្សដល់ការផ្សព្វផ្សាយរបស់យើង។ ប្រសិនបើយើងមានទស្សនៈប្រកបដោយទុទ្ទិដ្ឋិនិយម ថាមនុស្សនៅតែមិនព្រមស្ដាប់ តើយើងពិតជាខំរកលក្ខណៈល្អរបស់ពួកគេឬទេ? អញ្ជើញទៅផ្ទះរបស់គេម្ដងទៀតនៅលើកក្រោយ ដោយចិត្តសប្បាយចុះ! យើងប្រហែលជាអាចឃើញគេមានប្រតិកម្មខុសពីមុនក៏មិនដឹង។ ជួនកាលគឺមិនមែនជាអ្វីដែលយើងនិយាយទេ ប៉ុន្តែរបៀបដែលយើងនិយាយវិញ ដែលនាំឲ្យគេមានប្រតិកម្មខុសពីមុននោះ។ ការអធិស្ឋានអស់ពីចិត្តថ្វាយព្រះយេហូវ៉ាមុននឹងយើងចាប់ផ្ដើមផ្សព្វផ្សាយ នឹងប្រាកដជាជួយយើងឲ្យមានទស្សនៈល្អ ពីការផ្សព្វផ្សាយសារព្រះរាជាណាចក្រតាមរបៀបដែលទាក់ទាញចិត្តមនុស្សទាំងអស់។—កូល៉ុស ៤:៦; ថែស្សាឡូនីចទី១ ៥:១៧
៨. តើអាចមានលទ្ធផលយ៉ាងណា ពេលដែលគ្រីស្ទានខំរកលក្ខណៈល្អរបស់សាច់ញាតិដែលមិនរួមជំនឿ?
៨ នៅក្នុងក្រុមជំនុំខ្លះ មានសមាជិកជាច្រើនពីក្រុមគ្រួសារតែមួយ ដែលគេជាអ្នកបំរើព្រះយេហូវ៉ា។ ជាធម្មតាអ្វីដែលធ្វើឲ្យសមាជិកគ្រួសារដែលក្មេងជាងមានការសរសើរនិងគោរព គឺដោយសារការខំព្យាយាមរបស់សាច់ញាតិដែលមានវ័យចាស់។ ហើយដោយសារសាច់ញាតិនោះមានទំនាក់ទំនងដ៏ល្អក្នុងក្រុមគ្រួសារ និងអាពាហ៍ពិពាហ៍របស់គេនោះបានធ្វើឲ្យសមាជិកដែលក្មេងជាងកែប្រែចិត្ត។ ភរិយាគ្រីស្ទានជាច្រើនបានធ្វើតាមឱវាទរបស់សាវ័កពេត្រុស ហើយបានទាញចិត្តប្ដីមកបាន«ដោយមិនបាច់បញ្ចេញពាក្យសំដីទេ»។—ពេត្រុសទី១ ៣:១, ២, ខ.ស.
ចូររកលក្ខណៈល្អរបស់សមាជិកក្នុងក្រុមគ្រួសារ
៩, ១០. តើយ៉ាកុបនិងយ៉ូសែបបានខំរកឃើញលក្ខណៈល្អរបស់សមាជិកក្នុងគ្រួសារយ៉ាងដូចម្ដេច?
៩ ចំណងដ៏ជិតស្និទ្ធដែលផ្សារភ្ជាប់សមាជិកក្រុមគ្រួសារ គឺជាចំណុចមួយទៀតដែលយើងត្រូវខំរកលក្ខណៈល្អរបស់អ្នកដទៃ។ សូមពិនិត្យមើលនូវមេរៀនមួយអំពីរបៀបដែលយ៉ាកុបប្រព្រឹត្តទៅលើកូនៗរបស់គាត់។ លោកុប្បត្តិជំពូក៣៧ ខ៣និង៤ព្រះគម្ពីរបង្ហាញថាយ៉ាកុបស្រឡាញ់យ៉ូសែបជាងគេ។ បងប្អូនរបស់យ៉ូសែបមានចិត្តច្រណែនណាស់ រហូតដល់រកកលល្បិចដើម្បីសម្លាប់យ៉ូសែបទៀតផង។ ប៉ុន្តែ ចូរកត់សម្គាល់នូវទឹកចិត្តរបស់យ៉ាកុបនិងយ៉ូសែប ពេលពួកគាត់ចាស់ទៅ។ បុរសទាំងពីរនាក់បានខំរកឃើញលក្ខណៈល្អក្នុងគ្រួសារ។
លោកុប្បត្តិ ៤១:៥៣–៤២:៨; ៤៥:២៣) យ៉ាងដូច្នេះដែរ ពេលយ៉ាកុបហៀបទទួលមរណភាព គាត់បានទាយអំពីប្រសិទ្ធិពរដែលកូនទាំងអស់របស់គាត់នឹងទទួល។ ទោះជាការប្រព្រឹត្តដ៏ខុសរបស់គេនាំឲ្យមានការកាត់បន្ថយនូវឯកសិទ្ធិខ្លះក៏ដោយ តែគ្មានកូនណាម្នាក់ដែលពុំបានទទួលនូវដីធ្លីជាមរតកនោះឡើយ។ (លោកុប្បត្តិ ៤៩:៣-២៨) យ៉ាកុបបានបង្ហាញយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ដែលប្រកបដោយចីរភាពមែនហ្ន៎!
១០ នៅពេលដែលយ៉ូសែបធ្វើជាអ្នកត្រួតពិនិត្យលើការចែកស្បៀងអាហារនៅស្រុកអេស៊ីបដែលមានទុរភិក្សយ៉ាងខ្លាំង គាត់បានទទួលស្វាគមន៍បងប្អូនរបស់គាត់។ ទោះជាគាត់ពុំទាន់ប្រាប់នូវអត្តសញ្ញាណរបស់គាត់ភ្លាមៗក្ដី ក៏គាត់បានប្រើមធ្យោបាយដើម្បីឲ្យបងប្អូនមានអាហារបរិភោគ និងឲ្យយកស្បៀងអាហារសំរាប់ឪពុកដែលមានវ័យចាស់របស់គេទៀតផង។ មែនហើយ ទោះជាគាត់ធ្លាប់ជាអ្នករងគ្រោះដោយសារសំអប់របស់បងប្អូនរបស់គាត់ពីមុនក៏ដោយ តែយ៉ូសែបបានប្រព្រឹត្តដើម្បីជាប្រយោជន៍ដល់គេវិញ។ (១១, ១២. (ក) តើគំរូខាងទំនាយអ្វីដែលបញ្ជាក់នូវសារៈសំខាន់នៃការខំរកលក្ខណៈល្អរបស់សមាជិកក្នុងគ្រួសារ? (ខ) តើយើងរៀនមេរៀនអ្វីពីគំរូរបស់ឪពុកក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីកូនបង្ហិនទ្រព្យ?
១១ ការអត់ធន់របស់ព្រះយេហូវ៉ាក្នុងការទាក់ទងនឹងសាសន៍អ៊ីស្រាអែលដែលគ្មានជំនឿ ក៏ផ្ដល់នូវការយល់ធ្លុះថែមទៀតអំពីរបៀបដែលទ្រង់ខំរកឃើញលក្ខណៈល្អរបស់រាស្ត្រទ្រង់។ ដោយប្រើស្ថានការណ៍នៃគ្រួសាររបស់ព្យាការីហូសេ នោះព្រះយេហូវ៉ាបានបង្ហាញនូវសេចក្ដីស្រឡាញ់ឥតនឿយណាយរបស់ទ្រង់ចំពោះគេ។ កូមើរដែលជាភរិយារបស់ព្យាការីហូសេ បានប្រព្រឹត្តអំពើកំផិតជាច្រើនដង។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានបង្គាប់ហូសេថា៖ «ចូរឲ្យឯងទៅស្រឡាញ់ស្រីមួយទៀតចុះ គឺជាស្រីដែលមានអ្នកដទៃស្រឡាញ់ហើយ ក៏ជាស្រីសំផឹងផង ដូចជាព្រះយេហូវ៉ាទ្រង់ក៏ស្រឡាញ់ ដល់ពួកកូនចៅអ៊ីស្រាអែលដែរ ទោះបើគេបែរទៅប្រព្រឹត្តតាមព្រះដទៃ ហើយគេចូលចិត្តនឹងផែនទំពាំងបាយជូរក៏ដោយ»។ (ហូសេ ៣:១) ហេតុអ្វីក៏ព្រះយេហូវ៉ាបង្គាប់គាត់ដូច្នេះ? ព្រះយេហូវ៉ាបានជ្រាបថានឹងមានបុគ្គលខ្លះដែលនឹងតបឆ្លើយដល់ការអត់ធន់របស់ទ្រង់ ក្នុងចំណោមមនុស្សនៃសាសន៍ដែលបានបែរចេញពីការថ្វាយបង្គំទ្រង់នោះ។ ហូសេបានប្រកាសថា៖ «ក្រោយនោះ ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃគេ នឹងដាវីឌ ជាស្តេចរបស់គេ នៅជាន់ក្រោយបង្អស់ គេនឹងមកពឹងជ្រកនឹងព្រះយេហូវ៉ា ហើយនឹងសេចក្ដីសប្បុរសនៃទ្រង់ ដោយញាប់ញ័រ»។ (ហូសេ ៣:៥) យ៉ាងប្រាកដណាស់ នេះគឺជាគំរូដ៏ល្អដែលយើងត្រូវរំពឹងគិត ពេលប្រឈមមុខនឹងបញ្ហាក្នុងក្រុមគ្រួសារ។ ដែលអ្នកខំបន្តរកលក្ខណៈល្អរបស់សមាជិកក្នុងគ្រួសារ យ៉ាងហោចណាស់ក៏តាំងគំរូដ៏ល្អចំពោះការសម្ដែងនូវចិត្តអត់ធន់ដែរ។
១២ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីកូនបង្ហិនទ្រព្យ ក៏ផ្ដល់នូវការយល់ធ្លុះថែមទៀតនូវរបៀបដែលយើងអាចខំរកលក្ខណៈល្អរបស់លូកា ១៥:១១-៣២
សមាជិកក្នុងគ្រួសារយើង។ កូនពៅបានត្រឡប់មកផ្ទះវិញក្រោយពីគាត់ឈប់ដើរតាមគន្លងជីវិតផ្ដេសផ្ដាសនិងការចំណាយប្រាក់យ៉ាងខ្ជះខ្ជាយនោះ។ តែឪពុកប្រព្រឹត្តនឹងកូនដោយសេចក្ដីមេត្ដាករុណា។ តើឪពុកមានប្រតិកម្មយ៉ាងណាចំពោះការត្អូញត្អែរពីកូនច្បង ដែលមិនធ្លាប់ចាកចោលផ្ទះនោះ? គាត់បាននិយាយទៅកូនច្បងថា៖ «កូនអើយ! ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មានក៏ជារបស់ឯងដែរ»។ ការតបឆ្លើយនេះមិនមែនជាការបដិសេធដោយអន់ចិត្តទេ ប៉ុន្តែគឺគ្រាន់តែជាការបញ្ជាក់នូវសេចក្ដីស្រឡាញ់របស់ឪពុកប៉ុណ្ណោះ។ គាត់ក៏និយាយបន្តថា៖ «គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ»។ យើងក៏អាចខំបន្តរកឃើញនូវលក្ខណៈល្អរបស់មនុស្សឯទៀតយ៉ាងដូច្នេះដែរ។—ចូររកលក្ខណៈល្អនៅក្នុងក្រុមជំនុំគ្រីស្ទាន
១៣, ១៤. តើអ្វីជាវិធីមួយដើម្បីកាន់តាមក្រិត្យវិន័យដ៏ប្រសើរអំពីសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំគ្រីស្ទាន?
១៣ ជាគ្រីស្ទាន យើងព្យាយាមកាន់តាមក្រិត្យវិន័យដ៏ប្រសើរអំពីសេចក្ដីស្រឡាញ់។ (យ៉ាកុប ២:១-៩) ពិតមែន យើងប្រហែលជាទទួលស្គាល់សមាជិកក្នុងក្រុមជំនុំដែលមានវត្ថុទ្រព្យតិចជាងយើងនោះ។ ក៏ប៉ុន្តែ តើយើងនៅតែមាន«ការប្រកាន់វណ្ណៈ» ដោយសារពូជសាសន៍ វប្បធម៌ ឬដោយសារតែគេធ្លាប់កាន់សាសនាផ្សេងឬទេ? បើមានអារម្មណ៍ដូច្នេះ តើយើងអាចធ្វើតាមឱវាទរបស់យ៉ាកុបយ៉ាងដូចម្ដេចបាន?
១៤ ការទទួលស្វាគមន៍មនុស្សទាំងអស់ដែលមកកិច្ចប្រជុំគ្រីស្ទាន ផ្ដល់ភស្តុតាងថាយើងមានចិត្តទូលាយ។ នៅពេលដែលយើងឆ្លៀតឱកាសនិយាយជាមួយនឹងអ្នកថ្មីដែលមកសាលព្រះរាជាណាចក្រ នោះពួកគេទំនងជាលែងមានអារម្មណ៍ភ័យព្រួយ និងអៀនខ្មាសទៀត។ ប្រាកដហើយ មនុស្សខ្លះដែលមកកិច្ចប្រជុំគ្រីស្ទាននៅលើកដំបូងពោលថា៖ «មនុស្សគ្រប់គ្នាមានចិត្តរាក់ទាក់ណាស់។ គឺហាក់ដូចជាពួកគេស្គាល់ខ្ញុំរួចទៅហើយ ខ្ញុំមានអារម្មណ៍ស្រួលមែន!»។
១៥. តើអាចជួយយុវវ័យក្នុងក្រុមជំនុំឲ្យបង្ហាញនូវចំណាប់អារម្មណ៍ចំពោះមនុស្សចាស់យ៉ាងដូចម្ដេច?
១៥ នៅក្នុងក្រុមជំនុំខ្លះ ពេលដែលកិច្ចប្រជុំចប់ នោះមានយុវវ័យខ្លះប្រហែលផ្ដុំគ្នានិយាយនៅខាងក្នុងឬខាងក្រៅសាលព្រះរាជាណាចក្រ ដោយជៀសវាងពីការសេពគប់ជាមួយមនុស្សចាស់។ តើយើងអាចចាត់វិធានការអ្វីដើម្បីយកឈ្នះនូវសកម្មភាពបែបនេះ? ប្រាកដហើយ ជំហានដំបូង គឺមាតាបិតាត្រូវអប់រំបុត្រធីតានៅឯផ្ទះ ហើយជួយរៀបចំកូនសំរាប់កិច្ចប្រជុំ។ (សុភាសិត ២២:៦) មាតាបិតាអាចឲ្យកូនត្រៀមប្រកាសនវត្ថុផ្សេងៗរួចជាស្រេច ដើម្បីឲ្យក្រុមគ្រួសារមានអ្វីដែលត្រូវការសំរាប់កិច្ចប្រជុំ។ មាតាបិតាក៏មានឱកាសល្អដើម្បីជួយលើកទឹកចិត្តបុត្រធីតាឲ្យចេះនិយាយជាមួយមនុស្សចាស់និងបងប្អូនពិការនៅឯសាលព្រះរាជាណាចក្រដែរ។ បើកូនមានអ្វីដ៏ល្អដើម្បីនិយាយជាមួយបងប្អូនទាំងនេះ នោះនឹងនាំឲ្យកូនមានសេចក្ដីពេញចិត្ត។
១៦, ១៧. តើមនុស្សពេញវ័យអាចរកលក្ខណៈល្អរបស់យុវវ័យក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
១៦ បងប្អូនប្រុសស្រីដែលមានវ័យចាស់ ក៏គួរបង្ហាញចំណាប់អារម្មណ៍នឹងពួកក្មេងៗនៅក្នុងក្រុមជំនុំផងដែរ។ (ភីលីព ២:៤) ពួកគេអាចផ្ដើមទៅនិយាយជាមួយក្មេងៗតាមរបៀបដែលលើកទឹកចិត្ត។ ធម្មតា ក្នុងកំឡុងកិច្ចប្រជុំគឺមានចំណុចដ៏ល្អខ្លះៗដែលយើងអាចសួរពួកយុវវ័យថា តើគេបានពេញចិត្តនឹងកិច្ចប្រជុំ និងថាតើមានចំណុចណាដែលគេបានពេញចិត្តជាពិសេស ដែលគេអាចយកមកអនុវត្តតាមនោះ។ យុវវ័យជាផ្នែកដ៏សំខាន់ក្នុងក្រុមជំនុំ ដូច្នេះហើយ យើងគួរទទួលស្គាល់នូវការយកចិត្តទុកដាក់ស្ដាប់របស់គេនិងសរសើរពួកគេចំពោះការឆ្លើយឬបើមានចំណែកក្នុងកម្មវិធីឯទៀតនោះដែរ។ ពេលប្អូនៗយុវវ័យមានអាយុច្រើនទៅ របៀបដែលគេទាក់ទងនឹងមនុស្សវ័យចាស់ក្នុងក្រុមជំនុំ និងរបៀបដែលគេធ្វើកិច្ចការតិចតួចក្នុងផ្ទះ នោះបញ្ជាក់ថាពួកគេទំនងជាអាចចាត់ចែងយ៉ាងល្អនូវភារកិច្ចដ៏ធំជាង។—លូកា ១៦:១០
ធីម៉ូថេទី២ ២:២២) កិច្ចការបែបនេះអាច«ល្បង»ឲ្យដឹងថាបងប្រុសៗ អាចឈោងចាប់ភារកិច្ចធ្វើជាអ្នកងារជំនួយបានឬអត់។ (ធីម៉ូថេទី១ ៣:១០) ដោយសារពួកគេប្រុងប្រៀបចូលរួមនៅឯកិច្ចប្រជុំ និងមានចិត្តខ្នះខ្នែងក្នុងកិច្ចបំរើផ្សាយ ព្រមទាំងស្មារតីយកចិត្តទុកដាក់ចំពោះមនុស្សទាំងអស់ក្នុងក្រុមជំនុំ នេះជួយអ្នកចាស់ទុំឲ្យដឹងនូវគុណសម្បត្ដិរបស់គេ ដើម្បីផ្ដល់កិច្ចការបន្ថែមនោះ។
១៧ ដោយព្រមទទួលយកនូវភារកិច្ចណាមួយនោះ យុវវ័យខ្លះបានរីកចំរើនរហូតដល់គេមានគុណសម្បត្ដិខាងវិញ្ញាណ ដែលអាចទទួលនូវភារកិច្ចដ៏សំខាន់ជាងទៀត។ បើយុវវ័យមានកិច្ចការធ្វើ នេះអាចជួយទប់ទល់នឹងការប្រព្រឹត្តដែលមិនប្រកបដោយប្រាជ្ញា។ (ចូររកឃើញលក្ខណៈល្អរបស់មនុស្សទាំងអស់
១៨. តើត្រូវជៀសវាងអន្ទាក់អ្វីពេលធ្វើការវិនិច្ឆ័យនោះ? ហើយហេតុអ្វី?
១៨ សុភាសិត ២៤:២៣ ចែងថា៖«ការដែលយោគយល់ខាងអ្នកណាក្នុងរឿងក្ដី នោះមិនល្អទេ»។ ប្រាជ្ញាដែលមកពីសេចក្ដីតម្រូវរបស់ព្រះឲ្យអ្នកចាស់ទុំជៀសវាងការរើសមុខ ពេលដែលគេវិនិច្ឆ័យក្នុងក្រុមជំនុំ។ យ៉ាកុបបានប្រកាសថា៖ «តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្ដាករុណា នឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង»។ (យ៉ាកុប ៣:១៧) យ៉ាងច្បាស់ណាស់ ក្នុងការរកលក្ខណៈល្អរបស់អ្នកដទៃ អ្នកចាស់ទុំត្រូវប្រាកដក្នុងចិត្តថា អារម្មណ៍ឬទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងបុគ្គលនោះមិនមានអានុភាពលើការវិនិច្ឆ័យរបស់គេឡើយ។ អេសាភដែលជាអ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ព្រះទ្រង់ឈរនៅក្នុងពួកជំនុំដ៏ខ្លាំងពូកែ គឺទ្រង់ដែលវិនិច្ឆ័យ នៅកណ្ដាលពួកអ្នកមានអំណាច ‹តើឯងរាល់គ្នានឹងជំនុំជំរះដោយទុច្ចរិត ហើយយល់មុខមនុស្សអាក្រក់ដល់កាលណា?›»។ (ទំនុកដំកើង ៨២:១, ២) យ៉ាងដូច្នោះដែរ អ្នកចាស់ទុំគ្រីស្ទានត្រូវតែបដិសេធនូវការទោរទន់ទៅរកការលំអៀងក្នុងរឿងដែលទាក់ទងមិត្តឬសាច់ញាតិនោះ។ តាមរបៀបនេះ ពួកគេអាចរក្សាទុកនូវសាមគ្គីភាពនៃក្រុមជំនុំ និងអនុញ្ញាតឲ្យវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាមានដឹកនាំឲ្យបានល្អ។—ថែស្សាឡូនីចទី១ ៥:២៣
១៩. តើតាមរបៀបណា ដែលយើងអាចរកលក្ខណៈល្អរបស់អ្នកដទៃ?
១៩ ក្នុងការរកលក្ខណៈល្អរបស់បងប្អូនប្រុសស្រីខាងវិញ្ញាណ ដោយយើងបង្ហាញនូវចិត្តគំនិតរបស់ប៉ុល ពេលគាត់និយាយទៅកាន់បណ្ដាគ្រីស្ទាននៅក្រុងថែស្សាឡូនីច។ គាត់បានពោលថា៖ «យើងខ្ញុំក៏ទុកចិត្តនឹងព្រះអម្ចាស់ ពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយនឹងប្រព្រឹត្តតទៅទៀត តាមអស់ទាំងសេចក្ដីដែលយើងខ្ញុំបានផ្ដាំទុកដែរ»។ (ថែស្សាឡូនីចទី២ ៣:៤) ពេលយើងខំរកលក្ខណៈល្អរបស់បងប្អូនខាងវិញ្ញាណរបស់យើង នោះយើងនឹងមានចិត្តចង់បំភ្លេចចោលនូវកំហុសរបស់បងប្អូន។ យើងនឹងខំរកលក្ខណៈណា ដែលយើងអាចសរសើរបងប្អូនរបស់យើង ហើយប្រាកដជាជៀសវាងពីគំនិតដែលរិះគន់។ ប៉ុលបានសរសេរថា៖ «រីឯអ្នកមើលខុសត្រូវ គួរតែមានចិត្តស្មោះត្រង់»។ (កូរិនថូសទី១ ៤:២, ខ.ស.) ភាពស្មោះត្រង់របស់ពួកអ្នកមើលខុសត្រូវក្នុងក្រុមជំនុំ និងភាពស្មោះត្រង់របស់បងប្អូនប្រុសស្រីគ្រីស្ទានបានធ្វើឲ្យយើងមានចិត្តស្រឡាញ់ពួកគេមែន។ ដោយសារដូច្នេះ យើងក៏មានទំនាក់ទំនងជិតស្និទ្ធនឹងគេ ព្រមទាំងពង្រឹងចំណងមិត្តភាពគ្រីស្ទានទៀតផង។ យើងនឹងមានទស្សនៈដូចជាប៉ុលដែរចំពោះបងប្អូនគ្រីស្ទាននៅសម័យគាត់។ ពួកគេជា‹ពួកអ្នកដែលធ្វើការជាមួយខាងឯនគរព្រះ› ហើយជា«ជំនួយដែលពង្រឹងកម្លាំង»យើង។ (កូល៉ុស ៤:១១, ព.ថ.) ដូច្នេះហើយ យើងបង្ហាញនូវទស្សនៈរបស់ព្រះយេហូវ៉ាដែរ។
២០. តើអស់អ្នកដែលខំរកលក្ខណៈល្អរបស់មនុស្សគ្រប់គ្នានឹងទទួលពរអ្វី?
២០ យ៉ាងប្រាកដហើយ យើងមានអារម្មណ៍ដូចនេហេមា ដែលក្នុងសេចក្ដីអធិស្ឋាន គាត់បានពោលថា៖ «ឱព្រះនៃទូលបង្គំអើយ! សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្ដីល្អផង»។ (នេហេមា ១៣:៣១) យើងមានចិត្តសប្បាយមែន ដែលព្រះយេហូវ៉ារកលក្ខណៈល្អរបស់មនុស្សទាំងអស់! (ពង្សាវតារក្សត្រទី១ ១៤:១៣) សូមឲ្យយើងធ្វើយ៉ាងដូច្នេះដែរពេលទាក់ទងនឹងអ្នកដទៃ។ ទង្វើនេះនឹងផ្ដល់នូវលទ្ធភាពចំពោះការរំដោះនិងការទទួលជីវិតជារៀងរហូតក្នុងពិភពលោកថ្មីដែលនឹងមាននៅខាងមុខនេះ។—ទំនុកដំកើង ១៣០:៣-៨
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើព្រះយេហូវ៉ាប្រព្រឹត្តល្អដល់មនុស្សគ្រប់គ្នាដោយមានមូលដ្ឋានលើអ្វី?
• តើយើងអាចរកលក្ខណៈល្អរបស់អ្នកដទៃដោយដូចម្ដេច
• ក្នុងកិច្ចបំរើផ្សាយរបស់យើង?
• ក្នុងក្រុមគ្រួសាររបស់យើង?
• ក្នុងក្រុមជំនុំរបស់យើង?
• ក្នុងទំនាក់ទំនងទាំងអស់របស់យើង?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៤]
យ៉ូសែបរកលក្ខណៈល្អ របស់បងប្អូនគាត់ ទោះជាពេលមុន គេស្អប់គាត់ក្ដី
[រូបភាពនៅទំព័រ២៥]
ការប្រឆាំងមិនបង្ការយើងពីការព្យាយាមជួយមនុស្សទាំងអស់ទេ
[រូបភាពនៅទំព័រ២៦]
ទោះជាពីមុនគេបានប្រព្រឹត្តយ៉ាងណាក៏ដោយ ក៏កូនប្រុសៗទាំងអស់របស់យ៉ាកុប នៅតែទទួលពរគ្រប់គ្នា
[រូបភាពនៅទំព័រ២៧]
សូមទទួលស្វាគមន៍មនុស្សទាំងអស់នៅឯកិច្ចប្រជុំគ្រីស្ទាន