ចូរឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ានឹងប្រោស!
ចូរឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ានឹងប្រោស!
«[ចូរ]ដំរៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នា»។—របាក្សត្រទី២ ២០:១៧
១, ២. ហេតុអ្វីក៏ការវាយប្រហារដែលជិតមកដល់របស់«កុកនៃស្រុកម៉ាកុក»គឺជាបញ្ហាធ្ងន់ធ្ងរជាងការគំរាមកំហែងភេរវកម្មអន្តរជាតិ?
អ្នកខ្លះបានពណ៌នាថាភេរវកម្មជាការវាយប្រហារលើសហគមន៍ពិភពលោក គឺជាការវាយប្រហារទៅលើសង្គមមនុស្សតែម្ដង។ ពិតហើយ ការគំរាមកំហែងបែបនេះជារឿងធ្ងន់ធ្ងរគួរឲ្យយកមកពិចារណាមែន។ ម្យ៉ាងទៀត មានការវាយប្រហារមួយទៀតដែលជាបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀត តែសហគមន៍ពិភពលោកមិនយកចិត្តទុកដាក់ទាល់តែសោះ។ តើការវាយប្រហារនេះជាអ្វី?
២ នេះគឺជាការវាយប្រហារដោយ«កុកនៃស្រុកម៉ាកុក» ហើយព្រះគម្ពីរចែងអំពីរឿងនេះក្នុងសៀវភៅអេសេគាលជំពូក៣៨។ តើយើងនិយាយពន្លើសឬ ដោយថាការវាយប្រហារនេះគឺមានបញ្ហាធ្ងន់ធ្ងរជាងការគំរាមកំហែងនៃការវាយប្រហារភេរវកម្មអន្តរជាតិទៀតនោះ? មិនទាល់តែសោះ! ពីព្រោះការវាយប្រហាររបស់កុក គឺមិនមែនជាការវាយប្រហារលើរដ្ឋាភិបាលមនុស្សប៉ុណ្ណោះទេ។ ប៉ុន្តែជាការវាយប្រហារប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ព្រះនៅស្ថានសួគ៌វិញ! តែមនុស្សជាតិទទួលបានជ័យជំនះតែតិចតួចទេក្នុងការតទល់នឹងការវាយប្រហារប្រឆាំងរបបរបស់គេនោះ។ រីឯព្រះដែលជាអ្នកបង្កើតវិញ ទ្រង់មានសមត្ថភាពប្រឈមមុខនឹងការវាយប្រហារដ៏ខ្លាំងជាងកុក។
ការវាយប្រហារប្រឆាំងរដ្ឋាភិបាលរបស់ព្រះ
៣. តើពួកអ្នកគ្រប់គ្រងក្នុងពិភពលោកត្រូវបានអញ្ជើញឲ្យធ្វើអ្វីតាំងពីឆ្នាំ១៩១៤? ហើយតើពួកគេបានតបឆ្លើយយ៉ាងដូចម្ដេច?
៣ ការប្រយុទ្ធគ្នារវាងស្តេចរបស់ព្រះដែលកំពុងតែសោយរាជ្យនឹងរបបលោកីយ៍ដ៏អាក្រក់របស់សាតាំង គឺមានជាយូរមកហើយតាំងតែពីព្រះរាជាណាចក្ររបស់ព្រះត្រូវបានតាំងឡើងនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤។ នៅពេលនោះ អ្នកគ្រប់គ្រងក្នុងពិភពលោកត្រូវបានប្រាប់ឲ្យចុះចូលនឹងអ្នកគ្រប់គ្រងថ្មីរបស់ព្រះដែលទ្រង់បានរើសតាំង។ ប៉ុន្តែ ពួកគេមិនព្រមធ្វើតាមទេ ដូចបានទាយប្រាប់មកថា៖ «ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា៖ ‹ចូរយើងផ្ដាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ›»។ (ទំនុកដំកើង ២:១-៣) ការប្រយុទ្ធទៅលើ អំណាចគ្រប់គ្រងរបស់ព្រះរាជាណាចក្រនឹងឈានទៅដល់កំពូលក្នុងកំឡុងពេលនៃការវាយប្រហារដោយកុកនៃស្រុកម៉ាកុក។
៤, ៥. តើមនុស្សអាចវាយទាស់នឹងរដ្ឋាភិបាលព្រះនៅស្ថានសួគ៌ដែលមើលមិនឃើញយ៉ាងដូចម្ដេច?
៤ យើងប្រហែលជាឆ្ងល់ថា មនុស្សអាចវាយប្រយុទ្ធបានយ៉ាងណានឹងរដ្ឋាភិបាលនៅស្ថានសួគ៌ដែលមើលមិនឃើញនោះ។ ព្រះគម្ពីរចែងថា រដ្ឋាភិបាលនេះមាន«មនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដី» និង«កូនចៀម» គឺជាព្រះគ្រីស្ទយេស៊ូ។ (វិវរណៈ ១៤:១, ៣; យ៉ូហាន ១:២៩) ដោយសាររដ្ឋាភិបាលថ្មីនេះគឺនៅស្ថានសួគ៌ ក៏ត្រូវហៅថា«ផ្ទៃមេឃថ្មី» រីឯអនុរាស្ត្រនៃរដ្ឋាភិបាលនេះក៏ត្រូវហៅយ៉ាងត្រឹមត្រូវដែរថា «ផែនដីថ្មី»។ (អេសាយ ៦៥:១៧; ពេត្រុសទី២ ៣:១៣) ក្នុងចំណោមមនុស្ស១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទ នោះពួកគេភាគច្រើនបានបញ្ចប់កិច្ចបំរើដ៏ស្មោះត្រង់របស់គេនៅផែនដីរួចហើយ។ ដូច្នេះហើយ ពួកគេបានសឲ្យឃើញថាពួកគេសមទទួលនូវកិច្ចការថ្មីនៅស្ថានសួគ៌។
៥ ប៉ុន្តែ អ្នកសំណល់មួយចំនួនតូចពីពួក១៤៤.០០០នាក់គឺនៅរស់លើផែនដីនៅឡើយ។ នៅឯអាហារល្ងាចរបស់ព្រះអម្ចាស់នាឆ្នាំ២០០២ ចំនួនមនុស្សជាង១៥.០០០.០០០នាក់ដែលមានវត្តមាននៅឯបុណ្យនេះ ហើយក្នុងចំណោមនោះ គឺមានតែ៨.៧៦០នាក់ប៉ុណ្ណោះ ដែលបានបង្ហាញនូវសេចក្ដីសង្ឃឹមរបស់គេថាព្រះបានរើសតាំងពួកគេសំរាប់ធ្វើកិច្ចការនៅស្ថានសួគ៌។ អ្នកណាដែលហ៊ានវាយប្រហារដល់ពួកសំណល់ចាក់ប្រេងតាំងដែលជាសមាជិករបស់ព្រះ គឺពិតជាវាយប្រឆាំងនឹងព្រះរាជាណាចក្ររបស់ព្រះតែម្ដង។—វិវរណៈ ១២:១៧
ស្តេចវាយយកជ័យជំនះ
៦. តើព្រះយេហូវ៉ានិងព្រះគ្រីស្ទមានទស្សនៈយ៉ាងណាចំពោះការប្រឆាំងនឹងរាស្ត្ររបស់ទ្រង់?
៦ ការតបឆ្លើយរបស់ព្រះយេហូវ៉ាចំពោះការប្រឆាំងនឹងព្រះរាជាណាចក្ររបស់ទ្រង់ដែលបានតាំងឡើងនេះ ក៏បានត្រូវទាយប្រាប់ថា៖ «ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើចព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ រួចទ្រង់នឹងមានបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផងថា៖ ‹អញបានតាំងស្តេចរបស់អញទំនុកដំកើង ២:៤-៦) ពេលវេលាគឺត្រូវមកដល់ឲ្យព្រះគ្រីស្ទដែលនៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា «ដើម្បីវាយយកជ័យជំនះ»។ (វិវរណៈ ៦:២, ខ.ស.) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណា ចំពោះការប្រឆាំងនឹងរាស្ត្រទ្រង់ក្នុងកំឡុងចុងក្រោយនៃការវាយយកជ័យជំនះ? ព្រះយេហូវ៉ាចាត់ទុកទង្វើនេះគឺដូចជាវាយប្រឆាំងទ្រង់និងស្តេចរបស់ទ្រង់តែម្ដង។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ»។ (សាការី ២:៨, ខ.ស.) ហើយព្រះយេស៊ូក៏បានមានបន្ទូលយ៉ាងច្បាស់ថា ទ្រង់រាប់នូវរបៀបដែលមនុស្សបានប្រព្រឹត្តយ៉ាងណាចំពោះពួកគ្រីស្ទានចាក់ប្រេងតាំង ក៏ដូចជាបានប្រព្រឹត្តយ៉ាងនោះចំពោះទ្រង់ដែរ។—ម៉ាថាយ ២៥:៤០, ៤៥
ឡើងហើយ គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ›»។ (៧. តើ«ហ្វូងធំ»ដែលបានពណ៌នានៅវិវរណៈ ៧:៩ នឹងត្រូវទទួលនូវកំហឹងយ៉ាងខ្លាំងពីកុកដោយមូលហេតុអ្វី?
៧ ប្រាកដហើយ អស់អ្នកដែលគាំទ្រយ៉ាងសកម្មដល់ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ នោះគេនឹងត្រូវទទួលនូវកំហឹងយ៉ាងខ្លាំងពីកុក។ ពួកសមាជិកនៃ«ផែនដីថ្មី»របស់ព្រះ គឺ«ហ្វូងធំ» ដែលបានអញ្ជើញពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) ហើយពួកគេត្រូវបានពណ៌នាថា«ឈរនៅមុខបល្ល័ង្ក នឹងកូនចៀមទាំងពាក់អាវសវែង»។ នេះបានន័យថា ពួកគេផ្គាប់ព្រះហឫទ័យរបស់ព្រះ និងព្រះគ្រីស្ទយេស៊ូដែរ។ ដោយកាន់«ធាងចាកនៅដៃ» ពួកគេសាទរគំនាប់ចំពោះព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃសកលលោក ហើយការគ្រប់គ្រងរបស់ទ្រង់គឺសម្រេចតាមរយៈព្រះយេស៊ូគ្រីស្ទ ជាស្តេចសោយរាជ្យ ដែលហៅថា«កូនចៀមនៃព្រះ»។—យ៉ូហាន ១:២៩, ៣៦
៨. តើការវាយប្រហារពីកុកនឹងជំរុញឲ្យព្រះគ្រីស្ទធ្វើអ្វី? តើនឹងមានលទ្ធផលយ៉ាងណា?
៨ ការវាយប្រហាររបស់កុកនឹងជំរុញឲ្យស្តេចរបស់ព្រះចាត់វិធានការ ដែលនឹងឈានទៅដល់សង្គ្រាមអើម៉ាគេដូន។ (វិវរណៈ ១៦:១៤,១៦) អស់អ្នកដែលបដិសេធអធិបតេយ្យរបស់ព្រះយេហូវ៉ានឹងត្រូវទទួលសេចក្ដីហិនវិនាស។ ផ្ទុយទៅវិញ អស់អ្នកដែលបានស៊ូទ្រាំរងទុក្ខដោយសារភក្ដីភាពនឹងព្រះរាជាណាចក្ររបស់ព្រះ នឹងទទួលនូវការធូរស្រាលជាអចិន្ត្រៃយ៍។ សាវ័កប៉ុលបានសរសេរស្តីអំពីរឿងនេះថា៖ «នោះជាភស្តុតាងពីសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខ ដោយព្រោះនគរនោះឯង ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្ដីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្ដាទ្រង់ នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។—ថែស្សាឡូនីចទី២ ១:៥-៨
៩, ១០. (ក) តើព្រះយេហូវ៉ាប្រទានជ័យជំនះឲ្យពួកយូដាឈ្នះលើសត្រូវដែលគួរឲ្យខ្លាចយ៉ាងដូចម្ដេច? (ខ) តើបណ្ដាគ្រីស្ទានសព្វថ្ងៃត្រូវតែបន្តធ្វើអ្វី?
៩ ក្នុងកំឡុងសេចក្ដីវេទនាជាខ្លាំងនៅនាអនាគត ដែលនឹងឈានទៅដល់សង្គ្រាមអើម៉ាគេដូន នោះព្រះគ្រីស្ទនឹងប្រយុទ្ធនឹងសេចក្ដីអាក្រក់ទាំងអស់។ ប៉ុន្តែ ពួកអ្នកកាន់តាមទ្រង់មិនចាំបាច់ប្រយុទ្ធទេ ក៏ដូចជាប្រជាជនដែលរស់នៅច្រើនពាន់ឆ្នាំមុននៃរាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធពីរដែរ។ នោះគឺជាសង្គ្រាមរបស់ព្រះយេហូវ៉ា ហើយទ្រង់បានជួយឲ្យពួកគេមានជ័យជំនះ។ កំណត់ហេតុនេះចែងថា៖ «ព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ នឹងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់ ដ្បិតពួកកូនចៅអាំម៉ូន នឹងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់របាក្សត្រទី២ ២០:២២-២៤
រលីងទៅ រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។ ដូច្នេះ កាលពួកយូដាមកដល់ប៉មចាំយាមនៅត្រង់ទីរហោស្ថាន នោះគេក្រឡេកមើលទៅពួកធំនោះ ក៏ឃើញគេសុទ្ធតែជាខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ»។—១០ នេះបានកើតឡើងដូចព្រះយេហូវ៉ាបានទាយប្រាប់មែន ដែលថា៖ «អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ»។ (របាក្សត្រទី២ ២០:១៧) កំណត់ហេតុនេះបានទុកគំរូឲ្យបណ្ដាគ្រីស្ទានធ្វើតាម ពេលព្រះយេស៊ូគ្រីស្ទចាត់វិធានការ«ដើម្បីវាយយកជ័យជំនះ»។ នៅពេលចន្លោះនោះ ពួកគេបន្តប្រយុទ្ធនឹងសេចក្ដីអាក្រក់ដោយប្រើអាវុធខាងវិញ្ញាណ មិនមែនប្រើអាវុធមែនទែនទេ។ ហេតុនេះហើយ ពួកគេ«ឈ្នះសេចក្ដីអាក្រក់ ដោយសារសេចក្ដីល្អវិញ»។—រ៉ូម ៦:១៣; ១២:១៧-២១; ១៣:១២; កូរិនថូសទី២ ១០:៣-៥
តើអ្នកណានឹងនាំមុខការវាយប្រហាររបស់កុក?
១១. (ក) តើកុកនឹងប្រើភ្នាក់ងារណា ដើម្បីធ្វើការវាយប្រហាររបស់វា? (ខ) តើការនៅភ្ញាក់ខាងវិញ្ញាណមានន័យដូចម្ដេច?
១១ កុកនៃស្រុកម៉ាកុកត្រូវសម្គាល់ជាអារក្សសាតាំង ក្នុងសភាពដ៏ថោកទាបរបស់វាតាំងពីឆ្នាំ១៩១៤មកម្ល៉េះ។ ជាសត្តវិញ្ញាណ វាមិនអាចសម្រេចការវាយប្រហារដោយខ្លួនវាទេ ប៉ុន្តែវានឹងប្រើភ្នាក់ងារដែលជាមនុស្សដើម្បីប្រព្រឹត្តអំពើរបស់វា។ តើភ្នាក់ងារមនុស្សជានរណាទៅ? ព្រះគម្ពីរឥតចែងប្រាប់យើងនូវពត៌មានដ៏ល្អិតល្អន់ទេ តែបានចែងប្រាប់យើងនូវពត៌មានខ្លះៗ ដើម្បីជួយយើងឲ្យសម្គាល់ថាភ្នាក់ងារមនុស្សនោះជានរណា។ ដោយសារព្រឹត្ដិការណ៍ក្នុងលោកនេះកើតឡើង តាមសេចក្ដីសម្រេចនៃទំនាយព្រះគម្ពីរ នោះនឹងជួយយើងឲ្យសម្គាល់ឃើញបន្ដិចម្ដងៗជាមិនខាន។ រាស្ត្ររបស់ព្រះយេហូវ៉ាជៀសវាងពីការគិតស្មាន តែរក្សានូវភាពភ្ញាក់ខាងវិញ្ញាណ ដោយដឹងជាក់ច្បាស់នូវព្រឹត្ដិការណ៍ខាងនយោបាយនិងខាងសាសនា ដែលបញ្ជាក់នូវការសម្រេចនៃបទទំនាយក្នុងព្រះគម្ពីរ។
១២, ១៣. តើព្យាការីដានីយ៉ែលបានទាយប្រាប់យ៉ាងណា អំពីការវាយប្រហារចុងក្រោយមកលើរាស្ត្ររបស់ព្រះ?
១២ ព្យាការីដានីយ៉ែល ប្រាប់ពត៌មានថែមទៀតអំពីការវាយប្រហារចុងក្រោយប្រឆាំងនឹងរាស្ត្ររបស់ព្រះ ដោយសរសេរថា៖ «វា[ស្តេចខាងជើង]នឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំងដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់ វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្ដាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធដ៏ឧត្តម»។—ដានីយ៉ែល ១១:៤៤, ៤៥
១៣ តាមន័យក្នុងព្រះគម្ពីរ «សមុទ្រ» គឺជាសមុទ្រមេឌីទែរ៉ាណេ និង «ភ្នំបរិសុទ្ធ» គឺជាស៊ីយ៉ូន ដូចព្រះយេហូវ៉ាបានមានបន្ទូលថា៖ «អញបានតាំងស្តេចរបស់អញឡើងហើយ គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ»។ (ទំនុកដំកើង ២:៦; យ៉ូស្វេ ១:៤) ហេតុដូច្នេះហើយ ក្នុងន័យខាងវិញ្ញាណ ស្រុកនៅ«កណ្ដាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធ» ស្រុកតំណាងជាអត្ថបដិរូបដែលជាភាពរីកចំរើនខាងវិញ្ញាណរបស់ពួកគ្រីស្ទានចាក់ប្រេងតាំង។ ពួកគេបានឈប់សម្គាល់ខ្លួនជាផ្នែកនៃសមុទ្រដែលជានិមិត្តរូបតំណាងមនុស្សដែលគ្មានទំនាក់ទំនងនឹងព្រះ ហើយពួកគេទន្ទឹងចាំពេលគ្រប់គ្រងជាមួយព្រះគ្រីស្ទយេស៊ូក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ យ៉ាងច្បាស់ណាស់ នៅពេលស្តេចខាង ជើងចាប់ផ្ដើមវាយប្រហារយ៉ាងខ្លាំង ដោយសម្រេចតាមទំនាយរបស់ដានីយ៉ែល វានឹងប្រមូលអារម្មណ៍វាយប្រហារទៅលើពួកអ្នកបំរើចាក់ប្រេងតាំង និងគូកនដ៏ស្មោះត្រង់របស់គេ ពោលគឺហ្វូងធំ។—អេសាយ ៥៧:២០; ហេព្រើរ ១២:២២; វិវរណៈ ១៤:១
តើពួកអ្នកបំរើរបស់ព្រះនឹងប្រព្រឹត្តតបយ៉ាងដូចម្ដេច?
១៤. តើមានទង្វើបីយ៉ាងអ្វីដែលរាស្ត្ររបស់ព្រះនឹងធ្វើដើម្បីប្រឈមមុខនឹងការវាយប្រហារនោះ ?
១៤ តើពួកអ្នកបំរើរបស់ព្រះនឹងត្រូវធ្វើយ៉ាងណា ពេលពួកគេប្រឈមមុខនឹងការវាយប្រហារនោះ? ម្ដងនេះទៀត ការប្រព្រឹត្តរបស់រាស្ត្រព្រះនៅសម័យនៃស្តេចយ៉ូសាផាត បានទុកជាគំរូឲ្យយើងធ្វើតាម។ ចូរកត់សម្គាល់ថា ប្រជាជននៅសម័យនោះត្រូវបានបង្គាប់ឲ្យធ្វើអ្វីបីយ៉ាង: (១) ដំរៀបគ្នា (២) ឈរស្ងៀម និង(៣) ចាំមើលសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ានឹងប្រោស។ តើរាស្ត្ររបស់ព្រះសព្វថ្ងៃនេះនឹងត្រូវប្រព្រឹត្តស្របតាមពាក្យទាំងនេះដោយដូចម្ដេច?—របាក្សត្រទី២ ២០:១៧
១៥. តើរាស្ត្ររបស់ព្រះយេហូវ៉ាត្រូវដំរៀបគ្នាមានន័យយ៉ាងណា?
១៥ ចូរដំរៀបគ្នា: រាស្ត្ររបស់ព្រះនឹងបន្តស្រវាស្រទេញកាន់ជំហរខ្លួន ជាអ្នកគាំទ្រយ៉ាងសកម្មចំពោះព្រះរាជាណាចក្ររបស់ព្រះ។ ពួកគេនឹងបន្តរក្សាជំហរអព្យាក្រឹតភាពជាគ្រីស្ទានរបស់ខ្លួន។ ពួកគេនឹង«កាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ»ក្នុងការបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ និងបន្តសរសើរព្រះយេហូវ៉ា ចំពោះសេចក្ដីសប្បុរសដ៏ស្មោះរបស់ទ្រង់។ (កូរិនថូសទី១ ១៥:៥៨; ទំនុកដំកើង ១១៨:២៨, ២៩) គ្មានការបង្ខិតបង្ខំណានៅសព្វថ្ងៃនេះឬនៅនាអនាគត ដែលអាចធ្វើឲ្យរាស្ត្ររបស់ព្រះបោះបង់ចោលព្រះគុណរបស់ទ្រង់ឡើយ។
១៦. តើពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងត្រូវឈរស្ងៀមមានន័យយ៉ាងណា?
១៦ ចូរនៅស្ងៀម: ពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងមិនខំធ្វើអ្វីដើម្បីសង្គ្រោះខ្លួនទេ តែពួកគេទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ាវិញ។ មានតែទ្រង់ទេដែលអាចសង្គ្រោះរាស្ត្ររបស់ទ្រង់ឲ្យរួចផុតពីស្ថានការណ៍ដ៏ច្របូកច្របល់ក្នុងពិភពលោកនេះបាន។ ណាមួយទៀត ទ្រង់បានសន្យាថាទ្រង់នឹងសង្គ្រោះរាស្ត្រទ្រង់មែន។ (អេសាយ ៤៣:១០,១១; ៥៤:១៥; បរិទេវ ៣:២៦) ការទុកចិត្តលើព្រះយេហូវ៉ា មានន័យថាយើងក៏ត្រូវទុកចិត្តលើខ្សែរយៈដែលមើលឃើញនៅសព្វថ្ងៃនេះ ដែលទ្រង់កំពុងតែប្រើអស់រយៈជាច្រើនឆ្នាំដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់។ នៅពេលនោះ ជាងមុនៗទៅទៀត គ្រីស្ទានពិតនឹងត្រូវទុកចិត្តលើអ្នករួមជំនឿដែលព្រះយេហូវ៉ានិងស្តេចរបស់ទ្រង់ប្រគល់អំណាចឲ្យធ្វើការនាំមុខនោះ។ ពួកបុរសដែលស្មោះត្រង់ទាំងនេះនឹងដឹកនាំរាស្ត្ររបស់ព្រះ។ បើយើងធ្វើព្រងើយកន្តើយនឹងការណែនាំរបស់គេ អាចមានលទ្ធផលដ៏អន្តរាយ។—ម៉ាថាយ ២៤:៤៥-៤៧; ហេព្រើរ ១៣:៧, ១៧
១៧. ហេតុអ្វីក៏អ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានឹងទទួលសេចក្ដីសង្គ្រោះពីទ្រង់?
១៧ ចូរចាំមើលសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ានឹងប្រោស: អស់អ្នកដែលខំប្រឹងរក្សានូវចិត្តស្មោះគ្រប់លក្ខណ៍ និងទុកចិត្តលើព្រះយេហូវ៉ាឲ្យទ្រង់រំដោះពួកគេ នោះនឹងទទួលបានសេចក្ដីសង្គ្រោះជាក់ជាពុំខាន។ ពួកគេនឹងប្រកាសនូវការមកដល់នៃថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ា រហូតដល់ម៉ោងចុងក្រោយនិងតាមលទ្ធភាពដែលអាចធ្វើទៅបាន។ មនុស្សគ្រប់រូបត្រូវតែដឹងថាព្រះយេហូវ៉ាគឺជាព្រះដ៏ពិត ហើយថាទ្រង់មានពួកអ្នកបំរើស្មោះត្រង់នៅលើផែនដី។ វាទប្បដិវាទអស់រយៈពេលយ៉ាងយូរជាមួយភាពត្រឹមត្រូវនៃអធិបតេយ្យរបស់ព្រះយេហូវ៉ា នឹងលែងមានទៀត។—អេសេគាល ៣៣:៣៣; ៣៦:២៣
១៨, ១៩. (ក) តើចំរៀងជ័យជំនះនៅនិក្ខមនំជំពូក១៥ បង្ហាញនូវអារម្មណ៍របស់អ្នកដែលរួចរស់ជីវិតពីការវាយប្រហាររបស់កុកយ៉ាងណា? (ខ) តើជាការសមត្រឹមត្រូវឲ្យរាស្ត្ររបស់ព្រះធ្វើអ្វី?
១៨ ដោយមានកម្លាំងសារជាថ្មី នោះរាស្ត្ររបស់ព្រះនឹងចូលទៅក្នុងពិភពលោកថ្មី ទាំងមានចិត្តខ្នះខ្នែងដើម្បីច្រៀងចំរៀងជ័យជំនះ ដូចជាពួកអ៊ីស្រាអែលនៅសម័យដើមបានធ្វើដែរ ក្រោយពីពួកគេបានត្រូវរំដោះពីការឆ្លងកាត់សមុទ្រក្រហមនោះ។ ពួកគេនឹងមានការដឹងគុណដល់ព្រះយេហូវ៉ាជារៀងរហូត ដោយសារទ្រង់បានការពារគេ ហើយពួកគេម្នាក់ៗនិងជាក្រុមនឹងច្រៀងដូចជាពាក្យ ដែលបានតែងឡើងជាយូរមកហើយនេះថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម . . . ព្រះយេហូវ៉ាទ្រង់ជាអ្នកចំបាំង ព្រះនាមទ្រង់និក្ខមនំ ១៥:១-១៩
ជាព្រះយេហូវ៉ា។ . . . ឱព្រះយេហូវ៉ាអើយ! ព្រះហស្តស្ដាំទ្រង់មានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ! ព្រះហស្តស្ដាំទ្រង់បានបោកពួកខ្មាំងសត្រូវខ្ទេចខ្ទីហើយ គឺទ្រង់បានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ ដោយឫទ្ធានុភាពដ៏ជាធំរបស់ទ្រង់ ទ្រង់បានបញ្ចេញសេចក្ដីក្រោធនៃទ្រង់ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចជាភ្លើងឆេះជញ្ជ្រាំង . . . ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី . . . ឱព្រះយេហូវ៉ាអើយ! ទ្រង់នឹងនាំគេចូលទៅដាំនៅលើភ្នំជាមរដករបស់ទ្រង់ ជាទីកន្លែងដែលទ្រង់រៀបចំទុកជាទីលំនៅរបស់ទ្រង់។ ឱព្រះអម្ចាស់អើយ! គឺជាទីបរិសុទ្ធដែលព្រះហស្តទ្រង់បានសាង ព្រះយេហូវ៉ា ទ្រង់នឹងសោយរាជ្យ ជារៀងរាបតទៅ អស់កល្បជានិច្ច»។—១៩ សព្វថ្ងៃ ដោយឃើញជាក់ស្តែងជាងមុនៗទៅទៀតអំពីជីវិតជារៀងរហូត នេះជាឱកាសដ៏ល្អណាស់ ឲ្យពួកអ្នកបំរើរបស់ព្រះត្រូវបង្ហាញនូវភក្ដីភាពចំពោះព្រះយេហូវ៉ា និងត្រូវតាំងចិត្តជាថ្មីដើម្បីបំរើទ្រង់ជាព្រះមហាក្សត្ររបស់គេជារៀងរហូតតទៅ!—របាក្សត្រទី១ ២៩:១១-១៣
តើអ្នកអាចពន្យល់បានឬទេ?
• ហេតុអ្វីក៏ការវាយប្រហាររបស់កុកគឺសំដៅទៅពួកគ្រីស្ទានចាក់ប្រេងតាំង និងចៀមឯទៀត?
• តើរាស្ត្ររបស់ព្រះនឹងដំរៀបគ្នាយ៉ាងដូចម្ដេច?
• តើការឈរនៅស្ងៀមមានន័យយ៉ាងណា?
• តើរាស្ត្ររបស់ព្រះនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៤]
ព្រះយេហូវ៉ាបានប្រោសឲ្យស្តេចយ៉ូសាផាតនិងរាស្ត្រទ្រង់ទទួលបានជ័យជំនះដោយមិនចាំបាច់ប្រយុទ្ធទេ
[រូបភាពនៅទំព័រ១៦]
ពួកគ្រីស្ទានចាក់ប្រេងតាំងនិងចៀមឯទៀត រួមគ្នាលើកដំកើងអធិបតេយ្យរបស់ព្រះយេហូវ៉ា