យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ា ជាដរាបតរៀងទៅ!
យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ា ជាដរាបតរៀងទៅ!
«យើងរាល់គ្នានឹងប្រព្រឹត្ត[ឬ«ដើរ», ព.ថ.]តាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ»។—មីកា ៤:៥
១. តើមានសារអ្វីក្នុងជំពូកទី៣ដល់ទី៥នៃទំនាយរបស់មីកា?
ព្រះយេហូវ៉ាមានបន្ទូលដែលចង់ប្រាប់ដល់រាស្ត្ររបស់ទ្រង់ ហើយទ្រង់កំពុងតែប្រើព្យាការីមីកាដើម្បីនាំសារនេះ។ ព្រះយេហូវ៉ាមានគោលបំណងដាក់ទោសទៅលើមនុស្សអាក្រក់។ ទ្រង់នឹងដាក់ទោសទៅលើសាសន៍អ៊ីស្រាអែលដោយសារគេបានក្បត់ជំនឿ។ ប៉ុន្តែ គួរឲ្យរីករាយណាស់ ព្រះយេហូវ៉ានឹងប្រទានពរទៅលើអ្នកដែលដើរតាមព្រះនាមរបស់ទ្រង់។ សារទាំងនេះលេចធ្លោយ៉ាងជាក់ស្តែងក្នុងជំពូកទី៣ដល់ទី៥នៃទំនាយរបស់មីកា។
២, ៣. (ក) តើពួកមេដឹកនាំសាសន៍អ៊ីស្រាអែលគួរបង្ហាញគុណសម្បត្ដិបែបណា? ប៉ុន្តែ តើពួកគេពិតជាធ្វើអ្វីវិញ? (ខ) តើអ្នកអាចពន្យល់នូវការប្រៀបធៀបនៅមីកា ៣:២, ៣ បានឬទេ?
២ ព្យាការីរបស់ព្រះប្រកាសថា៖ «ឱពួកជាប្រមុខនៃយ៉ាកុប នឹងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ! ខ្ញុំសូមឲ្យអ្នករាល់គ្នាស្ដាប់ខ្ញុំចុះ! តើមិនគួរគប្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្ដិធម៌ទេឬ?»។ ពិតណាស់! អ្នកគ្រប់គ្រងទាំងនេះគួរស្គាល់យុត្ដិធម៌។ ប៉ុន្តែ តាមពិតទៅ តើពួកគេបានធ្វើដូចម្ដេចវិញ? មីកាបន្តដោយថា៖ «អ្នករាល់គ្នាដែលស្អប់សេចក្ដីល្អ ហើយស្រឡាញ់សេចក្ដីអាក្រក់អើយ! ជាពួកអ្នកដែលបកស្បែកពីគេចេញ ហើយបេះសាច់ពីឆ្អឹងគេដែរ ក៏ស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាប់គេជាដុំៗ ដូចជារៀបដាក់ក្នុងឆ្នាំង ហើយដូចជាសាច់ដែលដាក់ចុះក្នុងថ្លាង»។—មីកា ៣:១-៣
៣ មិនគួរឲ្យជឿសោះ! ដែលពួកមេដឹកនាំកំពុងតែជិះជាន់សង្កត់សង្កិនប្រជាជនគ្មានទីពឹងពំនាក់នោះ។ មនុស្សដែលកំពុងតែស្ដាប់មីកានៅសម័យនោះ អាចយល់យ៉ាងងាយស្រួលនូវការប្រៀបធៀបរបស់មីកាក្នុងខទាំងនេះ។ ក្រោយសត្វចៀមមួយក្បាលបានត្រូវសម្លាប់រួចហើយនោះ ស្បែកវាត្រូវគេពន្លះយកចេញនិងឆ្អឹងវាត្រូវកាត់ដាច់ពីគ្នាមុននឹងដាក់ស្ងោរ។ ជួនកាលគេបំបាក់ឆ្អឹងឲ្យចេញខួរមក។ ទាំងសាច់ទាំងឆ្អឹងត្រូវដាក់ស្ងោរក្នុងឆ្នាំងធំមួយ ដូចជាមីកាបានពណ៌នានោះ។ (អេសេគាល ២៤:៣-៥, ១០) នេះជាការពណ៌នាយ៉ាងសមរម្យស្តីពីរបៀបដែលប្រជាជនកំពុងរងទុក្ខទោសក្នុងកណ្ដាប់ដៃរបស់មេដឹកនាំដ៏ទុច្ចរិតទាំងនោះ!
ព្រះយេហូវ៉ាតម្រូវឲ្យយើងប្រព្រឹត្តដោយយុត្ដិធម៌
៤. តើមានភាពខុសគ្នាយ៉ាងណារវាងពួកមេដឹកនាំសាសន៍អ៊ីស្រាអែលនិងព្រះយេហូវ៉ា?
៤ មានភាពខុសគ្នាឆ្ងាយរវាងមេដឹកនាំដ៏ឃោរឃៅរបស់សាសន៍អ៊ីស្រាអែលនិងព្រះយេហូវ៉ាដែលជាអ្នកគង្វាលប្រកបដោយសេចក្ដីស្រឡាញ់យ៉ាងពោរពេញ។ ពីព្រោះពួកមេដឹកនាំទាំងនេះមិនប្រព្រឹត្តដោយយុត្ដិធម៌ នោះពួកគេមិនស្ដាប់តាមបង្គាប់ព្រះយេហូវ៉ាឲ្យការពារប្រជាជននោះទេ។ ផ្ទុយទៅវិញ ពួកមេដឹកនាំប្រើចៀមជាអត្ថបដិរូបទាំងនេះជាឈ្នាន់សំរាប់ប្រយោជន៍ខ្លួន ទាំងមិនផ្ដល់ឲ្យយុត្ដិធម៌ដល់ប្រជាជន និង«បង្ហូរឈាមគេ»ដូចត្រូវរៀបរាប់នៅមីកា ៣:១០ ក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ។ តើយើងអាចទាញយកមេរៀនអ្វីពីស្ថានការណ៍នេះ?
៥. តើព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកមានមុខតំណែងទទួលខុសត្រូវក្នុងចំណោមរាស្ត្ររបស់ទ្រង់ត្រូវប្រព្រឹត្តយ៉ាងណា?
៥ ព្រះតម្រូវឲ្យពួកអ្នកមានមុខតំណែងទទួលខុសត្រូវក្នុងចំណោមរាស្ត្ររបស់ទ្រង់ ត្រូវប្រព្រឹត្តដោយយុត្ដិធម៌។ នេះជាអ្វីដែលកើតឡើងក្នុងចំណោមពួកអ្នកបំរើព្រះយេហូវ៉ាសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀត នេះគឺសមស្របទៅតាមអេសាយ ៣២:១ ដែលចែងថា៖ «មើល! នឹងមានស្តេច១អង្គសោយរាជ្យដោយសុចរិត ពួកចៅហ្វាយនឹងគ្រប់គ្រងដោយយុត្ដិធម៌»។ ប៉ុន្តែ នៅសម័យលោកមីកា តើមានស្ថានភាពអ្វី? ‹អ្នកដែលស្អប់សេចក្ដីល្អ ហើយស្រឡាញ់សេចក្ដីអាក្រក់›បានបន្តបំពារបំពានទៅលើយុត្ដិធម៌។
តើសេចក្ដីអធិស្ឋានរបស់អ្នកណាដែលព្រះតបឆ្លើយ?
៦, ៧. តើចំណុចមួយដ៏សំខាន់ណាដែលគូសបញ្ជាក់នៅមីកា ៣:៤?
៦ តើពួកមនុស្សអាក្រក់នៅសម័យមីកាអាចមានហេតុសង្ឃឹមថា ពួកគេនឹងបានព្រះគុណពីព្រះយេហូវ៉ាទេ? គ្មានហេតុសង្ឃឹមទាល់តែសោះ! មីកា ៣:៤ ចែងថា៖ «គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ។ អើ! ទ្រង់នឹងគេចព្រះភក្ដ្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត»។ នេះគូសបញ្ជាក់នូវចំណុចមួយដ៏សំខាន់ណាស់។
៧ ព្រះយេហូវ៉ាមិនតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើង កាលបើយើងប្រព្រឹត្តអំពើបាបដោយមិនប្រែចិត្តនោះទេ។ ជាពិសេស ប្រសិនបើយើងមានរបៀបរស់នៅពីរយ៉ាង គឺថា យើងមានពុតត្បុតជាអ្នកបំរើព្រះយ៉ាងស្មោះត្រង់ តែតាមពិតកំពុងតែធ្វើអំពើអាក្រក់។ យោងទៅតាមទំនុកដំកើង ២៦:៤ ដាវីឌបានច្រៀងថា៖ «ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ»។ ព្រះយេហូវ៉ាក៏នឹងមិនព្រមសណ្ដាប់សោះឡើយ នូវសេចក្ដីអធិស្ឋានរបស់បុគ្គលណាដែលមានចេតនាមិនស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់!
ត្រូវបានពង្រឹងកម្លាំងដោយវិញ្ញាណរបស់ព្រះ
៨. តើពួកព្យាការីក្លែងក្លាយនៅសម័យមីកាបានត្រូវទទួលការព្រមានអ្វី?
៨ ពួកមេដឹកនាំសាសនារបស់សាសន៍អ៊ីស្រាអែលប្រព្រឹត្តអ្វីដ៏អាក្រក់ជួជាតិ! ពួកព្យាការីក្លែងក្លាយនាំរាស្ត្ររបស់ព្រះឲ្យវង្វេងចេញខាងវិញ្ញាណ។ ពួកបុរសលោភលន់លាន់មាត់«ទាយជាសេចក្ដីសុខ» តែបើអ្នកណាមិនដាក់អាហារឲ្យគេទេ នោះគេគិតទាំងច្បាំងនឹងអ្នកនោះផង។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ដោយហេតុនោះ នឹងមានសុទ្ធតែយប់ដល់ឯងរាល់គ្នា ឯងនឹងមិនឃើញការជាក់ស្តែងទៀត ហើយនឹងមានសុទ្ធតែងងឹតដល់ឯងរាល់គ្នា ដើម្បីមិនឲ្យឯងទាយឡើយ។ ព្រះអាទិត្យនឹងលិចបាត់ពីពួកហោរាទៅ ហើយថ្ងៃនឹងបានងងឹតសូន្យដល់គេ។ ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូទាយនឹងទាល់គំនិត អើ! គេនឹងបិទខ្ទប់មាត់»។—មីកា ៣:៥-៧ក
៩, ១០. តើ‹ការបិទខ្ទប់មាត់› មានន័យយ៉ាងណា? ហើយហេតុអ្វីបានជាមីកាគ្មានមូលហេតុបិទខ្ទប់មាត់?
៩ ហេតុអ្វីពួកព្យាការីនោះ«បិទខ្ទប់មាត់»ដូច្នេះ? នៅសម័យមីកា អ្នកនោះបិទខ្ទប់មាត់ដោយសារអាម៉ាស់មុខ។ ពួកបុរសដ៏អាក្រក់ទាំងនេះមានហេតុអាម៉ាស់មុខមែន ដ្បិតពួកគេមានអារម្មណ៍ថា «គ្មានពាក្យតបមកពីព្រះ»សំរាប់ពួកគេឡើយ។ (មីកា ៣:៧ខ) ព្រះយេហូវ៉ាមិនព្រមស្ដាប់សេចក្ដីអធិស្ឋានរបស់បុគ្គលទុច្ចរិតដ៏អួតខ្លួនដូច្នេះទេ។
១០ មីកាគ្មានហេតុ«បិទខ្ទប់មាត់»ឬអាម៉ាស់មុខឡើយ។ ព្រះយេហូវ៉ាតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់គាត់។ សូមកត់សម្គាល់នូវចំណែងនៅមីកា ៣:៨ ពេលព្យាការីមីកាដ៏ស្មោះត្រង់មានប្រសាសន៍ថា៖«តែចំណែកខ្ញុំ ខ្ញុំមានពេញជាព្រះចេស្ដា ដោយសារព្រះវិញ្ញាណនៃព្រះយេហូវ៉ា ព្រមទាំងសេចក្ដីយុត្ដិធម៌ នឹងអំណាច»។ មីកាមានកតញ្ញូធម៌ដ៏ជ្រាលជ្រៅណាស់! ដោយសារក្នុងកំឡុងកិច្ចបំរើដ៏យូរអង្វែងរបស់គាត់នោះ មីកាតែងតែពេញទៅដោយ‹វិញ្ញាណបរិសុទ្ធនិងអំណាចនៃព្រះយេហូវ៉ា›។ នេះបានផ្ដល់កម្លាំងចិត្តឲ្យគាត់«ថ្លែងប្រាប់ឲ្យពួកយ៉ាកុបស្គាល់អំពើរំលង ហើយឲ្យអ៊ីស្រាអែលស្គាល់អំពើបាបរបស់ខ្លួន»។
១១. តើមនុស្សត្រូវបានពង្រឹងកម្លាំងឲ្យប្រកាសសារព្រះយ៉ាងដូចម្ដេច?
១១ មីកាត្រូវការកម្លាំងលើសជាងកម្លាំងធម្មតារបស់មនុស្សយើង ដើម្បីប្រកាសប្រាប់សារដល់ប្រជាជនថា ព្រះយេហូវ៉ាបានកាត់ទោសពួកគេហើយ។ មីកាត្រូវការវិញ្ញាណឬសកម្មពលដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា។ ចុះយ៉ាងណាចំពោះយើងវិញ? យើងអាចសម្រេចកិច្ចផ្សព្វផ្សាយដែលយើងត្រូវបង្គាប់ឲ្យបំពេញនោះបាន លុះត្រាតែព្រះយេហូវ៉ាប្រទានវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដើម្បីចំរើនកម្លាំងរបស់យើងប៉ុណ្ណោះ។ ប៉ុន្តែ ការព្យាយាមរបស់យើងក្នុងការផ្សព្វផ្សាយនឹងជួបតែបរាជ័យទាំងស្រុង ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយមិនប្រែចិត្ត។ បើដូច្នេះ ព្រះប្រហែលជាមិនតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់យើងឡើយ ពេលសុំកម្លាំងចិត្តដើម្បីបន្តធ្វើកិច្ចបំរើទ្រង់។ យើងពិតជាមិនអាចប្រកាសសារស្តីពីការជំនុំជំរះរបស់ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌បាននោះទេ លើកលែងតែយើងមាន«ព្រះវិញ្ញាណនៃព្រះយេហូវ៉ា»ស្ថិតលើយើង។ តាមរយៈសេចក្ដីអធិស្ឋានដែលព្រះទ្រង់សណ្ដាប់ និងដោយមានជំនួយពីវិញ្ញាណបរិសុទ្ធនោះ យើងមានសមត្ថភាពផ្សាយប្រកាសយ៉ាងក្លាហាននូវព្រះបន្ទូលរបស់ព្រះ ដូចមីកាដែរ។
១២. ហេតុអ្វីក៏សិស្សដំបូងរបស់ព្រះយេស៊ូ‹បន្តផ្សាយព្រះបន្ទូលដោយក្លាហាន›?
កិច្ចការ ៤:២៣-៣១។ សូមគិតក្នុងចិត្តថា អ្នកជាសិស្សម្នាក់របស់ព្រះយេស៊ូនៅសតវត្សទីមួយ។ នៅពេលនោះ មានជនធ្វើទុក្ខបុកម្នេញបៀតបៀនយ៉ាងឃោរឃៅ និងរកវិធីបិទមាត់ពួកអ្នកដែលកាន់តាមព្រះគ្រីស្ទមិនឲ្យផ្សព្វផ្សាយ។ ប៉ុន្តែ ពួកអ្នកកាន់តាមដ៏ស្មោះត្រង់ទាំងនេះបានអធិស្ឋានទូលថ្វាយព្រះអម្ចាស់មហាក្សត្ររបស់ខ្លួន ដោយអង្វរថា៖ «ឱព្រះអម្ចាស់អើយ! សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ»។ តើមានលទ្ធផលអ្វី? កាលបានអធិស្ឋានរួចហើយ នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន។ ដូច្នេះ ចូរយើងទូលអធិស្ឋានថ្វាយព្រះយេហូវ៉ា ពេលបំពេញកិច្ចបំរើរបស់យើង និងពឹងពាក់ជំនួយដែលទ្រង់ផ្គត់ផ្គង់តាមរយៈវិញ្ញាណបរិសុទ្ធ។
១២ ប្រហែលជាអ្នកនឹកចាំពីកំណត់ហេតុនៅ១៣. តើអ្វីត្រូវកើតឡើងដល់ក្រុងយេរូសាឡិមនិងសាម៉ារី? ហេតុអ្វី?
១៣ ឥឡូវ សូមគិតអំពីសម័យមីកាវិញ។ យោងទៅតាមមីកា ៣:៩-១២ មេដឹកនាំដែលមានទោសឈាមនោះ កំពុងតែកាត់ក្ដីដោយស៊ីសំណូក ហើយក៏មានពួកសង្ឃដែលបង្រៀនដោយគិតថ្លៃ និងព្យាការីក្លែងក្លាយដែលស៊ីឈ្នួលធ្វើមន្តអាគមឲ្យគេ។ ពុំមែនជាការចម្លែកឡើយ! ដែលព្រះយេហូវ៉ាបានប្រកាសថា ទីក្រុងយេរូសាឡិមដែលជារាជធានីនៃស្រុកយូដានឹង«ត្រឡប់ជាកងគំនរ»។ ការថ្វាយបង្គំព្រះមិនពិតនិងអំពើអសីលធម៌ក៏មានពេញពាសនៅស្រុកអ៊ីស្រាអែលដែរ។ ហេតុនោះហើយបានជាមីកាបានត្រូវព្រះបណ្ដាលឲ្យព្រមានប្រជាជនថា ព្រះនឹងធ្វើឲ្យក្រុងសាម៉ារី«ជាគំនរឥដ្ឋ»។ (មីកា ១:៦, ខ.ស.) ការពិត មីកាបានរស់រហូតដល់គ្រាដែលក្រុងសាម៉ារីត្រូវបានបំផ្លាញចោលដោយកងទ័ពសាសន៍អាសស៊ើរនៅឆ្នាំ៧៤០ មុនស.យ. ដូចដែលបានត្រូវទាយទុកជាមុននោះ។ (ពង្សាវតារក្សត្រទី២ ១៧:៥, ៦; ២៥:១-២១) ម្ដងនេះទៀត គឺឃើញជាក់ស្តែងថា មីកាបាននាំសារដែលមានរឿងដ៏ធ្ងន់ធ្ងរប្រឆាំងក្រុងយេរូសាឡិមនិងសាម៉ារី ដោយពឹងទៅលើកម្លាំងរបស់ព្រះយេហូវ៉ា។
១៤. តើទំនាយនៅមីកា ៣:១២ ត្រូវបានសម្រេចយ៉ាងដូចម្ដេច? ហើយតើនេះគួរមានអានុភាពលើយើងយ៉ាងណា?
មីកា ៣:១២ ភ្នំស៊ីយ៉ូននឹងត្រូវគេ «ភ្ជួររាស់ដូចជាស្រែចំការ»។ យើងដែលកំពុងរស់នៅសតវត្សទី២១អាចក្រឡេកមើលអតីតកាលឃើញថា ព្រឹត្ដិការណ៍នេះបានកើតឡើងពិតប្រាកដ ពេលពួកបាប៊ីឡូនបានបំផ្លាញស្រុកយូដានិងក្រុងយេរូសាឡិមចោលនៅឆ្នាំ៦០៧ មុនស.យ.។ នេះបានកើតឡើងច្រើនឆ្នាំក្រោយពីមីកាបានទាយនោះ។ យ៉ាងប្រាកដហើយ យើងក៏ជឿជាក់ដូចគ្នាថា របបលោកីយ៍ដ៏អាក្រក់នេះនឹងត្រូវបំផ្លាញចោលជាស្រេច ក្នុង‹ថ្ងៃនៃព្រះយេហូវ៉ា›ដែលបានត្រូវទាយនោះ។—ពេត្រុសទី២ ៣:១១, ១២
១៤ ស្រុកយូដាប្រាកដជាពុំអាចគេចរួចពីការដាក់ទោសរបស់ព្រះយេហូវ៉ាបានឡើយ។ ក្នុងការសម្រេចនៃទំនាយនៅព្រះយេហូវ៉ាសម្រេចសេចក្ដី
១៥. ដោយសង្ខេបសេចក្ដី តើអ្នកអាចពណ៌នាអំពីទំនាយនៅមីកា ៤:១-៤ យ៉ាងដូចម្ដេច?
១៥ បើយើងមើលសៀវភៅមីកាវិញនោះ យើងឃើញថា អ្វីដែលមីកាប្រកាសបន្ទាប់ពីនេះគឺជាសារមួយស្តីអំពីសេចក្ដីសង្ឃឹមដ៏គួរឲ្យរំភើបចិត្ត។ នៅមីកា ៤:១-៤ យើងអានបន្ទូលដែលលើកទឹកចិត្តខ្លាំងណាស់! មីកាប្រាប់ថា៖ «នៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ។ . . . ទ្រង់នឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយនឹងសំរេចសេចក្ដី ពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗដែលនៅទីឆ្ងាយ។ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ។ អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ។ គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ»។
១៦, ១៧. តើមីកា ៤:១-៤កំពុងតែសម្រេចសព្វថ្ងៃយ៉ាងដូចម្ដេច?
១៦ តើ«ជនជាតិទាំងឡាយ» និង«អស់ទាំងនគរ»ជានរណា? ពួកគេមិនមែនជាសាសន៍និងរដ្ឋាភិបាលទាំងឡាយក្នុងពិភពលោកនេះទេ។ ផ្ទុយទៅវិញ ទំនាយនេះទាក់ទងនឹងបុគ្គលមកពីប្រទេសទាំងនោះ ដែលត្រូវបង្រួបបង្រួមក្នុងកិច្ចបំរើបរិសុទ្ធខាងការថ្វាយបង្គំពិត ប្រៀបដូចជាភ្នំរបស់ព្រះយេហូវ៉ា។
១៧ សមស្របទៅតាមទំនាយរបស់មីកានោះ បន្ដិចទៀត ការថ្វាយបង្គំព្រះយេហូវ៉ាយ៉ាងស្អាតស្អំនឹងមានពាសពេញទូទាំងផែនដី។ សព្វថ្ងៃនេះ មនុស្សដែល «សមទទួលជីវិតជារៀងរហូត» នោះ កំពុងតែត្រូវបង្រៀនអំពីផ្លូវរបស់ព្រះយេហូវ៉ា។ (កិច្ចការ ១៣:៤៨, ព.ថ.) ព្រះយេហូវ៉ាកំពុងតែសម្រេចសេចក្ដីខាងវិញ្ញាណសំរាប់អស់អ្នកជឿដែលគាំទ្រខាងព្រះរាជាណាចក្ររបស់ទ្រង់។ អ្នកជឿទាំងនោះនឹងរួចរស់ជីវិតផុតពី«គ្រាវេទនាយ៉ាងធំ»ក្នុងចំណោម«មនុស្ស១ហ្វូងយ៉ាងធំ»។ (វិវរណៈ ៧:៩, ១៤) សព្វថ្ងៃនេះ ដោយសារអ្នកទាំងនោះបានដំដាវរបស់ខ្លួនជាផាលវិញ នោះពួកគេកំពុងតែរស់នៅដោយមានសន្ដិភាពជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ាឯទៀតនិងមនុស្សដទៃដែរ។ យើងមានចិត្តសប្បាយនៅក្នុងចំណោមអ្នកទាំងនោះ មែនទេ?
ចូរប្ដេជ្ញាចិត្តដើរតាមព្រះនាមរបស់ព្រះយេហូវ៉ា
១៨. តើ‹ការអង្គុយក្រោមដើមទំពាំងបាយជូរនិងដើមល្វារបស់ខ្លួន›តំណាងអ្វី?
១៨ នៅសម័យយើងនេះ ពេលមនុស្សទូទាំងពិភពលោកកំពុងតែភ័យខ្លាចនឹងរឿងផ្សេងៗនោះ យើងរីករាយនឹងរៀនផ្លូវរបស់ព្រះយេហូវ៉ា។ យើងចង់បានយ៉ាងខ្លាំងនូវពេលដែលជិតមកដល់ហើយនោះ គឺថា ពេលដែលអស់អ្នកស្រឡាញ់ព្រះនឹងមិនគ្រាន់តែលែងរៀនធ្វើសឹកសង្គ្រាមទៀតប៉ុណ្ណោះ តែពួកគេក៏នឹងអង្គុយក្រោមដើមទំពាំងបាយជូរនិងដើមល្វារៀងៗខ្លួន។ នៅសម័យនោះ មនុស្សច្រើនតែដាំដើមល្វានៅក្នុងចំការទំពាំងបាយជូរ។ (លូកា ១៣:៦) ការអង្គុយក្រោមដើមទំពាំងបាយជូរនិងដើមល្វារបស់ខ្លួនតំណាងស្ថានភាពដែលប្រកបទៅដោយសន្ដិភាព ភាពចំរុងចំរើន និងសន្ដិសុខ។ សូម្បីតែឥឡូវនេះ ចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ធ្វើឲ្យយើងមានចិត្តស្ងប់សុខស្រួលនិងសុវត្ថិភាពខាងវិញ្ញាណដែរ។ ពេលមានកាលៈទេសៈបែបនេះក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ នោះយើងនឹងមិនភិតភ័យទៀតឡើយ ហើយយើងក៏នឹងមានសន្ដិសុខទាំងស្រុង។
១៩. តើការដើរតាមព្រះនាមរបស់ព្រះយេហូវ៉ាមានន័យយ៉ាងណា?
១៩ ដើម្បីបំពេញព្រះហឫទ័យរបស់ព្រះ នោះយើងត្រូវដើរតាមព្រះនាមនៃព្រះយេហូវ៉ា។ មីកា ៤:៥ សង្កត់ធ្ងន់ទៅលើចំណុចនេះ ពេលព្យាការីមីកាប្រកាសថា៖ «អស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្ត[ឬ«ដើរ», ព.ថ.]តាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ»។ ការដើរតាមព្រះនាមនៃព្រះយេហូវ៉ា មិនគ្រាន់តែជាការនិយាយ ថាទ្រង់ជាព្រះរបស់យើងប៉ុណ្ណោះទេ។ ការដើរតាមព្រះនាមនៃព្រះយេហូវ៉ាមិនគ្រាន់តែតម្រូវឲ្យយើងចូលរួមក្នុងកិច្ចប្រជុំគ្រីស្ទាន និងចូលរួមក្នុងកិច្ចការផ្សព្វផ្សាយសារព្រះរាជាណាចក្រទេ ទោះជាសកម្មភាពបែបនេះគឺសំខាន់ពិតមែនក៏ដោយ។ ប្រសិនបើយើងកំពុងដើរតាមព្រះនាមនៃព្រះយេហូវ៉ា នោះបានន័យថាយើងបានថ្វាយខ្លួនចំពោះទ្រង់ នឹងខំប្រឹងបំរើទ្រង់យ៉ាងស្មោះត្រង់ហើយដោយសេចក្ដីស្រឡាញ់អស់ពីចិត្តផង។ (ម៉ាថាយ ២២:៣៧) ក្នុងនាមជាអ្នកថ្វាយបង្គំដ៏ពិត យើងតាំងចិត្តដើរតាមព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងរៀងរហូត។
២០. តើមីកា ៤:៦-១៣ បានទាយទុកជាមុនអំពីអ្វី?
២០ ឥឡូវ សូមយើងពិចារណាទំនាយរបស់មីកានៅមីកា ៤:៦-១៣។ «កូនស្រីស៊ីយ៉ូន»ត្រូវនិរទេស«រហូតដល់ក្រុងបាប៊ីឡូន»។ នេះគឺចំនឹងអ្វីដែលបានកើតឡើងដល់ប្រជាជនទីក្រុងយេរូសាឡិមនៅសតវត្សទីប្រាំពីរ មុនស.យ.។ យ៉ាងណាក៏ដោយ ទំនាយរបស់មីកាបញ្ជាក់ថា នឹងមានជនសំណល់ដែលត្រូវត្រឡប់មកស្រុកយូដាវិញ ហើយពេលស៊ីយ៉ូនត្រូវស្ថាបនាឲ្យល្អឡើងវិញនោះ ព្រះយេហូវ៉ានឹងចាត់វិធានការកំទេចចោលសត្រូវរបស់គេ។
២១, ២២. តើមីកា ៥:១ ត្រូវបានសម្រេចយ៉ាងដូចម្ដេច?
២១ មីកាជំពូកទី៥ ទាយអំពីព្រឹត្ដិការណ៍អស្ចារ្យៗថែមទៀត។ ជាក់ស្តែងដូចជាអ្វីដែលត្រូវចែងនៅមីកា ៥:១-៣។ មីកាទាយថា អ្នកគ្រប់គ្រងម្នាក់ដែលព្រះតែងតាំងឡើង ហើយមាន‹ដើមកំណើតចាប់តាំងពីបុរាណ› នោះត្រូវកើតចេញពីភូមិបេថ្លេហិម។ អ្នកនោះនឹងគ្រប់គ្រងជាអ្នកគង្វាល«ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា»។ ម្យ៉ាងទៀត អ្នកគ្រប់គ្រងនេះនឹងថ្កើងឡើងយ៉ាងឧត្តុង្គឧត្តម«រហូតដល់ចុងផែនដីបំផុត» មិនគ្រាន់តែនៅស្រុកអ៊ីស្រាអែលប៉ុណ្ណោះឡើយ។ អត្តសញ្ញាណរបស់អ្នកគ្រប់គ្រងនេះប្រហែលជារឿងអាថ៌កំបាំងមួយធ្វើឲ្យពិភពលោកសុញគំនិត ប៉ុន្តែ ចំពោះយើង នេះមិនមែនជារឿងអាថ៌កំបាំងទេ។
២២ តើបុគ្គលសំខាន់បំផុតណាដែលធ្លាប់ចាប់កំណើតនៅភូមិបេថ្លេហិមនោះ? ហើយ តើអ្នកណានឹង«បានជាធំ រហូតដល់ចុងផែនដីបំផុត»? មានតែព្រះមេស្ស៊ី ព្រះយេស៊ូគ្រីស្ទប៉ុណ្ណោះ! ពេលស្តេចហេរ៉ូឌដ៏ឧត្តមបានសួរពួកសង្គ្រាជនិងពួកអាចារ្យថា តើព្រះមេស្ស៊ីនឹងប្រសូតមកនៅកន្លែងណា ពួកគេក៏បានឆ្លើយថា៖ «នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា»។ ពួកគេបានដកស្រង់បន្ទូលនៅមីកា ៥:១។ (ម៉ាថាយ ២:៣-៦) មនុស្សសាមញ្ញខ្លះៗក៏បានដឹងអំពីនេះដែរ ដ្បិតនៅយ៉ូហាន ៧:៤២ មនុស្សនោះបានសួរថា៖ «តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬ?»។
ការផ្ដល់ឲ្យការសម្រាលទុក្ខពិតចំពោះមនុស្សឯទៀត
២៣. តើមីកា ៥:៧ កំពុងតែត្រូវសម្រេចយ៉ាងដូចម្ដេច?
២៣ មីកា ៥:៤-១៤ សំដៅទៅលើការវាយលុករបស់ពួកសាសន៍អាសស៊ើរ ដែលនឹងបានជោគជ័យតែមួយរយៈខ្លីប៉ុណ្ណោះ។ មីកាក៏បានទាយថា ព្រះនឹងបំផ្លាញសាសន៍នានាដែលមិនស្ដាប់បង្គាប់នោះ។ មីកា ៥:៦ សន្យាថានឹងនាំជនសំណល់សាសន៍យូដាមកស្រុកខ្លួនវិញ ប៉ុន្តែពាក្យនេះក៏ទាក់ទងនឹងសម័យយើងនេះដែរ។ មីកាប្រកាសថា៖ «គ្រានោះ សំណល់នៃពួកយ៉ាកុប នឹងនៅកណ្ដាលសាសន៍ជាច្រើន ទុកដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា ហើយដូចជាទឹកភ្លៀងរ៉ុយៗនៅលើស្មៅ»។ មីកាប្រើពាក្យប្រៀបប្រដូចដ៏ពីរោះស្ដាប់នេះ ដើម្បីទាយថា ជនសំណល់នៃយ៉ាកុបខាងវិញ្ញាណឬក៏អ៊ីស្រាអែលខាងវិញ្ញាណ នឹងប្រៀបដូចជាពរមួយចំពោះប្រជាជន។ «ចៀមឯទៀត» របស់ព្រះយេស៊ូ ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ពិតជារីករាយណាស់ក្នុងការរួមធ្វើការជាមួយនឹងជនសំណល់នៃ«សាសន៍អ៊ីស្រាអែលនៃព្រះ»សព្វថ្ងៃនេះ ដើម្បីជួយសម្រាលទុកមនុស្សខាងវិញ្ញាណ។ (យ៉ូហាន ១០:១៦; កាឡាទី ៦:១៦; សេផានា ៣:៩) ស្តីពីរឿងនេះ មានចំណុចមួយដែលយើងគួរយកមកពិចារណា។ ក្នុងនាមជាអ្នកប្រកាសព្រះរាជាណាចក្រ យើងទាំងអស់គ្នាគួរចាត់ទុកនេះជាឯកសិទ្ធិដ៏ប្រសើរណាស់ក្នុងការផ្ដល់នូវការសម្រាលទុក្ខពិតចំពោះមនុស្សឯទៀត។
២៤. តើអ្នកបានរៀនចំណុចអ្វីពីមីកាជំពូកទី៣ដល់ទី៥?
២៤ ដូច្នេះ តើអ្នកបានរៀនមេរៀនអ្វីពីជំពូកទី៣ដល់ទី៥ក្នុងទំនាយមីកា? ប្រហែលជាអ្នកបានរៀនមេរៀនដូចតទៅនេះថា៖ (១) ព្រះតម្រូវឲ្យអ្នកដែលមានមុខតំណែងទទួលខុសត្រូវនោះ ប្រព្រឹត្តដោយយុត្ដិធម៌ទៅលើរាស្ត្ររបស់ទ្រង់។ (២) ព្រះយេហូវ៉ានឹងមិនតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់យើង ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនា។ (៣) កិច្ចផ្សព្វផ្សាយរបស់យើងអាចត្រូវបំពេញ លុះត្រាតែយើងមានកម្លាំងពីព្រះតាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ (៤) ដើម្បីឲ្យបានព្រះគុណពីព្រះ យើងត្រូវតាំងចិត្តដើរតាមព្រះនាមនៃព្រះយេហូវ៉ា។ (៥) ក្នុងនាមជាអ្នកប្រកាសព្រះរាជាណាចក្រ យើងគួរស្រឡាញ់ឯកសិទ្ធិរបស់យើង ជាអ្នកនាំឲ្យមនុស្សទទួលការសម្រាលទុក្ខពិត។ អ្នកប្រហែលជានឹកចាំនូវចំណុចផ្សេងទៀតដែរ។ ប៉ុន្តែ តើយើងអាចរៀនអ្វីទៀតពីសៀវភៅទំនាយនេះ? អត្ថបទជាបន្ទាប់នឹងជួយយើងឲ្យទាញយកមេរៀនដែលមានប្រយោជន៍ ក្នុងពីរជំពូកចុងក្រោយនៃទំនាយមីកាដែលជួយពង្រឹងជំនឿ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើព្រះតម្រូវឲ្យពួកអ្នកដែលមានមុខតំណែងទទួល ខុសត្រូវក្នុងចំណោមរាស្ត្រទ្រង់ប្រព្រឹត្តយ៉ាងណា?
• ហេតុអ្វីក៏សេចក្ដីអធិស្ឋាននិងវិញ្ញាណបរិសុទ្ធមាន សារៈសំខាន់ ចំពោះកិច្ចបំរើព្រះយេហូវ៉ា?
• តើមនុស្ស‹ដើរតាមព្រះនាមរបស់ព្រះយេហូវ៉ា› យ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៤]
តើអ្នកអាចពន្យល់ការប្រៀបប្រដូចរបស់មីកាស្តីអំពីឆ្នាំងឬទេ?
[រូបភាពនៅទំព័រ២៥]
យើងបំពេញកិច្ចបំរើផ្សាយ យ៉ាងក្លាហានដូចមីកា