វិធីពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក
វិធីពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក
សូមគិតអំពីផ្ទះមួយដែលស្ថិតក្នុងសភាពទ្រុឌទ្រោម។ ថ្នាំកំពុងតែរបកចេញ ពិដានធ្លុះធ្លាយ ហើយស្មៅក៏ដុះទ្រុបទ្រុលស្តុកជិតអស់ គ្មានអ្នកណាថែទាំទេ។ តាមមើលទៅ ផ្ទះនេះក៏ខូចខាតដោយមានព្យុះកំណាចមកវាយសន្ធាប់ជាច្រើនដង ហើយក៏គ្មានអ្នកណាជួយមើលថែទាំទាល់តែសោះ។ តើគួរតែវាយផ្ទះនេះចោលឬទេ? ប្រហែលជាមិនចាំបាច់វាយចោលទេ។ បើគ្រឹះនិងគ្រោងនៅមាំល្អនោះ ផ្ទះនេះអាចត្រូវជួសជុលឲ្យល្អឡើងវិញបាន។
តើសភាពផ្ទះនេះធ្វើឲ្យអ្នកនឹកឃើញសភាពរបស់អាពាហ៍ពិពាហ៍អ្នកឬទេ? ក្នុងកំឡុងពេលដែលរួមរស់ជាប្ដីប្រពន្ធនោះ ប្រហែលហាក់បីដូចជាមានព្យុះកំណាចមកពង្រេចពង្រឹលចំណងអាពាហ៍ពិពាហ៍របស់អ្នក។ ប្រហែលជាមានម្នាក់ឬទាំងពីរនាក់មិនបានយកចិត្តទុកដាក់រក្សាចំណងនោះឡើយ។ អ្នកប្រហែលជាមានអារម្មណ៍ដូចស្ត្រីម្នាក់ឈ្មោះសានឌីក្រោយពីរៀបការបាន១៥ឆ្នាំហើយ គាត់មានប្រសាសន៍ថា៖«យើងគ្មានលក្ខណៈអ្វីដែលសមគ្នាសោះក្រៅពីមានឈ្មោះថា យើងជាប្ដីប្រពន្ធ ហើយនោះមិនគ្រប់គ្រាន់ទេ»។
ទោះបីអាពាហ៍ពិពាហ៍របស់អ្នកបានដល់ថ្នាក់នោះហើយក៏ដោយ កុំអាលសន្និដ្ឋានថាអ្នកត្រូវផ្ដាច់ចំណងអាពាហ៍ពិពាហ៍ ដោយលែងលះគ្នានោះ។ អ្នកទំនងជាអាចភ្ជាប់ចំណងអាពាហ៍ពិពាហ៍ឲ្យមានភាពរឹងមាំឡើងវិញបាន។ នេះច្រើនតែអាស្រ័យទៅលើអ្នកនិងគូរបស់អ្នកតាំងចិត្តឲ្យស្មោះនឹងគ្នាប៉ុនណាទៅ។ ការតាំងចិត្តឲ្យស្មោះនឹងគ្នាអាចជួយធ្វើឲ្យមានចំណងអាពាហ៍ពិពាហ៍មួយដ៏ស្ថិតស្ថេរពេលដែលឆ្លងកាត់គ្រាលំបាក។ ប៉ុន្តែ តើការតាំងចិត្តឲ្យស្មោះនឹងគ្នារួមបញ្ចូលអ្វីខ្លះទៅ? ហើយតើព្រះគម្ពីរអាចជួយអ្នកពង្រឹងការតាំងចិត្តឲ្យបានរឹងមាំយ៉ាងដូចម្ដេច?
ការតាំងចិត្តឲ្យស្មោះនឹងគ្នារួមបញ្ចូលការស្គាល់កាតព្វកិច្ចខ្លួន
ជួនកាល មនុស្សម្នាក់អាចតាំងចិត្តឲ្យស្មោះត្រង់នឹងអ្វីដែលមិនមែនជាមនុស្ស ដូចជាកិច្ចសន្យាធ្វើការជាដើម។ ឧទាហរណ៍ ជាងសំណង់ម្នាក់ចុះហត្ថលេខាលើកិច្ចសន្យាសង់ផ្ទះឲ្យគេ។ ដូច្នេះគាត់ស្គាល់កាតព្វកិច្ចខ្លួនថា ត្រូវធ្វើតាមកិច្ចសន្យានោះ។ ជាងសំណង់ប្រហែលជាមិនសូវស្គាល់អ្នកដែលជួលគាត់ឲ្យសង់ផ្ទះនោះទេ។ យ៉ាងណាក៏ដោយ គាត់នៅតែមានអារម្មណ៍ថាខ្លួនត្រូវគោរពតាមពាក្យសន្យា។
ទោះជាការរៀបអាពាហ៍ពិពាហ៍មិនមែនជាការចុះកិច្ចសន្យាដោយគ្មានអារម្មណ៍សំរាប់ធ្វើការអ្វីមួយក៏ដោយ តែការតាំងចិត្តឲ្យស្មោះនឹងគ្នានៅតែរួមបញ្ចូលកាតព្វកិច្ច។ អ្នកហើយគូរបស់អ្នក ទំនងជាបានស្បថនៅពីមុខព្រះនិងមនុស្សថា ទាំងពីរនាក់នឹងរួមរស់ជាមួយគ្នាជារៀងរហូតទោះជាជួបបញ្ហាអ្វីក៏ដោយ។ ព្រះយេស៊ូបានមានបន្ទូលថា៖‹ទ្រង់បង្កើតមនុស្សកាលពីដើមធ្វើឲ្យមានទាំងប្រុសទាំងស្រី រួចក៏មានបន្ទូលថា ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម៉ាថាយ ១៩:៤-៦) ដូច្នេះ នៅពេលមានបញ្ហាកើតឡើង ប្ដីប្រពន្ធអ្នកគួរតាំងចិត្តយ៉ាងរឹងមាំឲ្យស្មោះនឹងគ្នា។ * ប្រពន្ធម្នាក់បាននិយាយថា៖«ក្រោយយើងឈប់គិតថាការលែងលះគ្នាជាជំរើសមួយ ទើបទំនាក់ទំនងរបស់យើងបានល្អឡើងៗ»។
ម្ដាយ ទៅនៅជាប់នឹងប្រពន្ធ›។ ក្រោយនោះព្រះយេស៊ូមានបន្ទូលបន្ថែមថា៖«កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។ (ប៉ុន្តែ ការតាំងចិត្តឲ្យស្មោះនឹងគ្នាក្នុងអាពាហ៍ពិពាហ៍រួមបញ្ចូលច្រើនជាងកាតព្វកិច្ច។ តើអ្វីខ្លះទៀតដែលត្រូវរួមបញ្ចូល?
ការជួយគ្នានឹងពង្រឹងការតាំងចិត្តឲ្យស្មោះនឹងចំណងអាពាហ៍ពិពាហ៍
ការតាំងចិត្តឲ្យស្មោះក្នុងអាពាហ៍ពិពាហ៍មិនបានន័យថាគូប្ដីប្រពន្ធគ្មានពេលដែលមិនត្រូវគ្នានោះទេ។ នៅពេលមានការមិនត្រូវគ្នា គួរតែមានចិត្តចង់ដោះស្រាយបញ្ហានោះ មិនមែនដោយសារតែជាប់ពាក្យសន្យា ប៉ុន្តែដោយសារមានចំណងមនោសញ្ចេតនាវិញ។ ព្រះយេស៊ូមានបន្ទូលអំពីប្ដីប្រពន្ធថា៖«គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ»។
តើកាលដែលថា «សាច់តែ១» ជាមួយគូរបស់អ្នកមានន័យដូចម្ដេច? សាវ័កប៉ុលបានសរសេរថា «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ»។ (អេភេសូរ ៥:២៨, ២៩) ដូច្នេះ អត្ថន័យមួយនៃ«សាច់តែ១»បានន័យថាអ្នកចេះគិតគូរខ្វល់ខ្វាយពីគូរបស់អ្នកដូចអ្នកគិតពីខ្លួនឯងដែរ។ មនុស្សដែលរៀបការហើយគួរតែផ្លាស់គំនិតថា«របស់ខ្ញុំ»ប្ដូរគំនិតថា«របស់យើង»វិញ ហើយប្ដូរពីគំនិតថា«ខ្ញុំ»ទៅជា«យើង»វិញ។ គ្រូណែនាំម្នាក់បានសរសេរថា៖«អ្នកទាំងពីរត្រូវឈប់មានចិត្តគំនិតថាខ្លួននៅលីវ ហើយត្រូវតែផ្លាស់ទៅជាមានចិត្តគំនិតថាខ្លួនបានរៀបការហើយវិញ»។
តើប្ដីប្រពន្ធអ្នក«មានចិត្តគំនិតថាខ្លួនបានរៀបការ»ហើយឬនៅ? មនុស្សអាចរួមរស់ជាមួយគ្នារាប់ឆ្នាំដោយមិនទាន់ជា«សាច់តែ១»ដូច្នេះទេ។ ទោះជានេះអាចកើតឡើងក៏ពិតមែន តែសៀវភៅការឲ្យពេលវេលាជួយដោះស្រាយប្រាប់ថា៖«អាពាហ៍ពិពាហ៍បានន័យថារួមដំណើរតាមផ្លូវជីវិតជាមួយគ្នា ហើយពេលទាំងពីរនាក់រួមធ្វើអ្វីកាន់តែច្រើនជាមួយគ្នា នោះនឹងមានអនុស្សាវរីយ៍កាន់តែច្រើនដែលអាចជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់គេ»។
ប្ដីប្រពន្ធខ្លះដែលមិនសប្បាយនឹងអាពាហ៍ពិពាហ៍របស់ខ្លួន នៅតែបន្តរស់ជាមួយគ្នាដើម្បីជាប្រយោជន៍កូនរបស់គេឬដើម្បីឲ្យអាចដោះស្រាយជីវភាពខ្លួនបានស្រួលជាង។ អ្នកឯទៀតទ្រាំរួមរស់ជាមួយគ្នាដោយសារពួកគេជឿជាក់ថាការលែងលះគ្នាជាអំពើដ៏មិនត្រឹមត្រូវខាងសីលធម៌ឬពីព្រោះខ្លាចមនុស្សនិយាយអាក្រក់ពីគេបើគេបែកគ្នានោះ។ ទោះជាអាពាហ៍ពិពាហ៍ទាំងនេះនៅស្ថិតស្ថេរយ៉ាងគួរឲ្យសរសើរក៏ពិតមែន សូមចងចាំថា គោលដៅរបស់អ្នកទាំងពីរគឺបណ្ដុះឲ្យមានចំណងអាពាហ៍ពិពាហ៍ប្រកបដោយសេចក្ដីស្រឡាញ់ មិនគ្រាន់តែចំណងដែលស្ថិតស្ថេរប៉ុណ្ណោះទេ។
ការប្រព្រឹត្តដោយគ្មានអត្តទត្ថភាព ធ្វើឲ្យមានការតាំងចិត្តស្មោះនឹងអាពាហ៍ពិពាហ៍
ព្រះគម្ពីរទាយថា ក្នុងកំឡុង«ជាន់ក្រោយបង្អស់»មនុស្សនឹង«ស្រឡាញ់តែខ្លួនឯង»។ (ធីម៉ូថេទី២ ៣:១, ២) តាមមើលទៅ ស្របតាមទំនាយនេះមនុស្សសព្វថ្ងៃយកការចំអែតចំណង់ខ្លួនជាអាទិភាពទីមួយ។ ក្នុងអាពាហ៍ពិពាហ៍ជាច្រើនណាស់ មនុស្សដែលលះបង់ដើម្បីគូខ្លួនដោយមិនប្រាកដថាគូនឹងតបស្នងមកវិញនោះ ត្រូវគេចាត់ទុកជាមនុស្សអន់។ ក៏ប៉ុន្តែ ក្នុងអាពាហ៍ពិពាហ៍ដែលមានចំណងរឹងមាំនោះ ទាំងប្ដីនិងប្រពន្ធបង្ហាញចិត្តគំនិតសុខចិត្តលះបង់ដើម្បីគ្នា។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
ជាជាងគិតអំពីសំនួរថា ‹តើខ្ញុំកំពុងទទួលផលប្រយោជន៍អ្វីពីទំនាក់ទំនងនេះ?›។ ចូរស្វ័យសួរខ្លួនថា‹តើរូបខ្ញុំកំពុងតែធ្វើអ្វីដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំឬទេ?›។ ព្រះគម្ពីរប្រាប់ជនគ្រីស្ទានថា «កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង»។ (ភីលីព ២:៤) នៅពេលរំពឹងគិតអំពីគោលការណ៍នេះក្នុងព្រះគម្ពីរ ចូរវិភាគនូវទង្វើរបស់អ្នកក្នុងកំឡុងមួយសប្ដាហ៍កន្លងទៅនេះ។ តើមានប៉ុន្មានដងដែលអ្នកធ្វើអ្វីដ៏សប្បុរសដើម្បីតែប្រយោជន៍គូរបស់អ្នក? នៅពេលគូរបស់អ្នកចង់និយាយ តើអ្នកស្ដាប់គាត់ សូម្បីតែអ្នកមានអារម្មណ៍មិនសូវចង់ស្ដាប់ក៏ដោយនោះ? តើមានប៉ុន្មានដងដែលអ្នកបានចូលរួមធ្វើការកំសាន្តអ្វីខ្លះដែលគូរបស់អ្នកចាប់អារម្មណ៍ច្រើនជាងអ្នកនោះ?
ពេលគិតថ្លឹងថ្លែងពីសំនួរបែបនេះ កុំបារម្ភថាការប្រព្រឹត្តដ៏ល្អរបស់អ្នកនឹងមិនត្រូវគេអើពើឬតបស្នងនោះទេ។ ឯកសារយោងមួយពន្យល់ថា«ក្នុងទំនាក់ទំនងភាគច្រើន ការប្រព្រឹត្តដែលបង្ហាញពីការគិតគូរដល់ភាគីម្ខាងទៀតរមែងទទួលនូវការតបស្នង។ ដូច្នេះ ចូរព្យាយាមអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តគូរបស់អ្នកឲ្យបង្ហាញការគិតគូរដល់អ្នក ដោយអ្នកប្រព្រឹត្តដូច្នេះខ្លួនឯងមុន»។ ការប្រព្រឹត្តដែលប្រកបដោយការលះបង់នឹងពង្រឹងចំណងអាពាហ៍ពិពាហ៍ ពីព្រោះនោះបង្ហាញថាអ្នកឲ្យតម្លៃខ្ពស់ទៅលើចំណងនោះហើយចង់រក្សាការពារឲ្យស្ថិតស្ថេររហូត។
ត្រូវតែចាត់ទុកចំណងអាពាហ៍ពិពាហ៍ជាអចិន្ត្រៃយ៍
ព្រះយេហូវ៉ាឲ្យតម្លៃខ្ពស់ទៅលើភាពស្មោះត្រង់។ ពិតណាស់ ព្រះគម្ពីរចែងថា៖ «[ព្រះយេហូវ៉ា]សម្ដែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់»។ (សាមូអែលទី២[សាំយូអែលទី២] ២២:២៦, ខ.ស.) ការបង្ហាញភាពស្មោះត្រង់នឹងព្រះ រួមបញ្ចូលការបង្ហាញភាពស្មោះត្រង់នឹងចំណងអាពាហ៍ពិពាហ៍ដែលទ្រង់បានផ្ដើមរៀបចំ។—លោកុប្បត្តិ ២:២៤
បើប្ដីប្រពន្ធអ្នកនៅស្មោះត្រង់នឹងគ្នា អ្នកនឹងមានអារម្មណ៍ស្រួលថាចំណងអាពាហ៍ពិពាហ៍របស់អ្នកនឹងស្ថិតស្ថេរជានិច្ចផ្ដាច់ពុំបានឡើយ។ នៅពេលអ្នកគិតអំពីអនាគតរាប់ខែ រាប់ឆ្នាំ ឬយូរអង្វែងទៅ អ្នកឃើញដោយភ្នែកចិត្តថាទាំងពីរនាក់នៅរួមរស់ជាមួយគ្នាដដែល។ ចំពោះអ្នក គំនិតថានៅថ្ងៃមួយពួកអ្នកនឹងលែងជាប្ដីប្រពន្ធទៀតជាគំនិតចំឡែកមិនចង់គិតសោះ ហើយដោយសារមានអារម្មណ៍ដូច្នេះធ្វើឲ្យចំណងមេត្រីរវាងគូរបស់អ្នកប្រកបដោយភាពរឹងមាំហើយ។ ប្រពន្ធម្នាក់ប្រាប់ថា៖ «សូម្បីតែខ្ញុំខឹងយ៉ាងខ្លាំងនឹង[ប្ដីខ្ញុំ] ហើយក្ដៅចិត្តដោយសារអ្វីដែលកំពុងតែកើតឡើងដល់ទំនាក់ទំនងរបស់យើងក្ដី ខ្ញុំមិនព្រួយថាអាពាហ៍ពិពាហ៍របស់យើងនឹងបែកបាក់គ្នាទេ។ ខ្ញុំគ្រាន់តែខ្វល់ថា តើយើងនឹងធ្វើអ្វីដើម្បីឲ្យចំណងមេត្រីរបស់យើងល្អដូចដើមវិញនោះ។ ខ្ញុំជឿជាក់ថាយើងអាចធ្វើឲ្យល្អដូចដើមវិញបានមែន គឺគ្រាន់តែនៅពេលនោះខ្ញុំមិនអាចគិតឃើញរបៀបធ្វើឲ្យល្អដូចដើមទេ»។
ការចាត់ទុកចំណងមេត្រីនៃចំណងអចិន្ត្រៃយ៍ជាផ្នែកដ៏ចាំបាច់មួយនៃការតាំងចិត្តឲ្យស្មោះនឹងគូខ្លួន។ ប៉ុន្តែគួរឲ្យស្ដាយមែន អាពាហ៍ពិពាហ៍ជាច្រើនគ្មានលក្ខណៈនេះទេ។ នៅពេលមានការឈ្លោះគ្នាពុះកញ្ជ្រោលឡើង យ៉ាកុប ៣:៨) ការគំរាមនិងដាក់ឱសានវាទបញ្ជាក់អារម្មណ៍មួយថា៖‹ខ្ញុំមិនគិតថាចំណងមេត្រីរបស់យើងនេះជាអ្វីដែលអចិន្ត្រៃយ៍ទេ។ ខ្ញុំអាចបែកពីអ្នកនៅពេលណាក៏ដោយ›។ សំដីដែលបង្កប់អត្ថន័យនេះអាចបំផ្លិចបំផ្លាញចំណងអាពាហ៍ពិពាហ៍។
ប្រហែលជាមានម្នាក់លាន់មាត់ថា«អញនឹងបែកពីឯងហើយ!»ឬក៏«ខ្ញុំនឹងរកគូថ្មីដែលស្គាល់តម្លៃខ្ញុំ!»។ ជាច្រើនដង សំដីបែបនេះមិនមែននិយាយដោយមានបំណងធ្វើមែនទែនទេ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរបញ្ជាក់ថាអណ្ដាតអាច«មានពេញដោយពិសដែលនាំឲ្យស្លាប់»។ (នៅពេលអ្នកចាត់ទុកចំណងអាពាហ៍ពិពាហ៍ជាអ្វីដ៏អចិន្ត្រៃយ៍នោះ អ្នកដឹងថាប្ដីប្រពន្ធអ្នកនឹងរួមសុខរួមទុក្ខជាមួយគ្នាជានិច្ច។ នេះក៏ផ្ដល់ជាផលប្រយោជន៍មួយទៀតដែរ។ ការធ្វើដូចនេះងាយស្រួលឲ្យប្ដីប្រពន្ធអ្នកទទួលស្គាល់ការពិតថាគូយើងមានភាពទន់ខ្សោយនិងកំហុស ហើយជួយបន្តទ្រាំទ្រនិងអត់ទោសគ្នាដោយមិនទើសទាល់ទៀតផង។ (កូល៉ុស ៣:១៣) សៀវភៅណែនាំមួយបញ្ជាក់ថា«អាពាហ៍ពិពាហ៍ដ៏ល្អបវរ អ្នកទាំងពីរអាចមានកំហុសម្ដងម្កាលហើយថ្វីត្បិតដូច្នេះ ចំណងអាពាហ៍ពិពាហ៍នៅតែរឹងមាំដដែល»។
នៅថ្ងៃដែលអ្នករៀបអាពាហ៍ពិពាហ៍ អ្នកបានសន្យាស្មោះចំពោះគ្នា មិនមែនសន្យាស្មោះនឹងសំបុត្រអាពាហ៍ពិពាហ៍ទេ តែចំពោះបុគ្គលមួយរូប គឺជាគូរបស់អ្នកតែម្ដង។ ការពិតនេះគួរមានឥទ្ធិពលខ្លាំងទៅលើគំនិតនិងការប្រព្រឹត្តរបស់អ្នកជាមនុស្សមានគូហើយ។ អ្នកពិតជាយល់ស្របថាអ្នកគួររួមរស់ជាមួយគូរបស់អ្នកជានិច្ច មិនគ្រាន់តែដោយសារអ្នកជឿជាក់ថាអាពាហ៍ពិពាហ៍ជាអ្វីដ៏ពិសិដ្ឋប៉ុណ្ណោះ តែដោយសារអ្នកស្រឡាញ់បុគ្គលដែលអ្នកបានរៀបការជាមួយ មែនទេ?
[កំណត់សម្គាល់]
^ វគ្គ 7 ក្នុងករណីមានបញ្ហាដ៏ធំ ប្រហែលជាមានមូលហេតុត្រឹមត្រូវឲ្យប្ដីប្រពន្ធរស់នៅដាច់ពីគ្នាវិញ។ (កូរិនថូសទី១ ៧:១០, ១១, សូមមើលសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ ទំព័រ១៦០-១៦១ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា) ម្យ៉ាងទៀត ព្រះគម្ពីរអនុញ្ញាតឲ្យលែងលះគ្នាដោយព្រោះគូធ្វើអំពើសហាយស្មន់(អំពើអសីលធម៌ខាងកាម)។—ម៉ាថាយ ១៩:៩
[ប្រអប់/រូបភាពនៅទំព័រ៦]
អ្វីដែលអ្នកអាចធ្វើឥឡូវនេះ
ស្តីអំពីការតាំងចិត្តឲ្យស្មោះនឹងគ្នា តើអាពាហ៍ពិពាហ៍របស់អ្នកយ៉ាងណាដែរ? ប្រហែលជាអ្នកយល់ឃើញថាត្រូវធ្វើឲ្យបានប្រសើរជាង។ ដើម្បីពង្រឹងការតាំងចិត្តរបស់អ្នកឲ្យបានរឹងមាំ ចូរព្យាយាមធ្វើដូចតទៅនេះ:
● ចូរពិចារណាពីខ្លួនអ្នកសិន។ ស្វ័យសួរខ្លួនថា៖‹តើខ្ញុំពិតជាមានចិត្តគំនិតថាខ្លួនបានរៀបការហើយឬក៏តើខ្ញុំនៅតែគិតនិងធ្វើដូចមនុស្សនៅលីវ?›ចូរស្វែងយល់នូវអារម្មណ៍របស់គូអ្នកចំពោះអ្នកក្នុងរឿងនេះ។
● ចូរអានអត្ថបទនេះជាមួយគូរបស់អ្នក។រួចមក ចូរពិភាក្សាដោយចិត្តស្ងប់នូវវិធីដែលអ្នកទាំងពីរអាចពង្រឹងការតាំងចិត្តឲ្យស្មោះនឹងចំណងអាពាហ៍ពិពាហ៍។
● ជាមួយគូរបស់អ្នក ចូរធ្វើអ្វីផ្សេងៗដែលពង្រឹងការតាំងចិត្តឲ្យស្មោះនឹងគ្នា។ ជាឧទាហរណ៍: មើលរូបថតអាពាហ៍ពិពាហ៍និងអនុស្សាវរីយ៍ផ្សេងៗទៀត។ ធ្វើអ្វីដែលអ្នកទាំងពីរធ្លាប់ចូលចិត្តនៅមុនពេលរៀបការឬពេលទើបតែរៀបការហើយ។ សិក្សាអត្ថបទពីទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ដែលទាក់ទងនឹងអាពាហ៍ពិពាហ៍។
[ប្រអប់/រូបភាពនៅទំព័រ៦]
ក្នុងអាពាហ៍ពិពាហ៍ការតាំងចិត្តឲ្យស្មោះនឹងគ្នារួមបញ្ចូល . . .
● កាតព្វកិច្ច៖«ចូរសងតាមដែលអ្នកបានសន្យាចុះ! ស៊ូកុំឲ្យឯងសន្យា ជាជាងសន្យាហើយ តែមិនសងតាមវិញ»។—សាស្ដា ៥:៤, ៥, ព.ថ.
● ការជួយគ្នា៖«មានគ្នា២នាក់ នោះវិសេសជានៅតែឯង . . . បើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ»។—សាស្ដា ៤:៩, ១០
● ការលះបង់៖«ដែលឲ្យ នោះបានពរជាជាងទទួល»។—កិច្ចការ ២០:៣៥
● ចាត់ទុកចំណងអាពាហ៍ពិពាហ៍ជាអចិន្ត្រៃយ៍៖«សេចក្ដីស្រឡាញ់ . . . ទ្រាំទ្រទាំងអស់»។—កូរិនថូសទី១ ១៣:៤, ៧
[រូបភាពនៅទំព័រ៧]
ពេលគូរបស់អ្នកចង់និយាយ តើអ្នកស្ដាប់ទេ?