ចូរទប់ទល់នឹងវិញ្ញាណរបស់លោកីយ៍ដែលកំពុងប្រែប្រួល
ចូរទប់ទល់នឹងវិញ្ញាណរបស់លោកីយ៍ដែលកំពុងប្រែប្រួល
«យើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ»។—កូរិនថូសទី១ ២:១២
១. តើនាងអេវ៉ាត្រូវបានបោកបញ្ឆោតយ៉ាងដូចម្ដេចខ្លះ?
«ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់»។ (លោកុប្បត្តិ ៣:១៣) នាងអេវ៉ាបានពោលពាក្យទាំងនេះក្នុងបំណងពន្យល់នូវមូលហេតុដែលនាងបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ា។ ពំនោលរបស់នាងគឺត្រឹមត្រូវមែន តែនេះមិនបានធ្វើឲ្យនាងរួចខ្លួនពីកំហុសនោះទេ។ ក្រោយមក សាវ័កប៉ុលបានត្រូវបណ្ដាលឲ្យសរសេរថា៖ «[អេវ៉ា]វិញទេ . . . ដែលចាញ់បញ្ឆោតនោះ»។ (ធីម៉ូថេទី១ ២:១៤) នាងត្រូវបានបោកបញ្ឆោតឲ្យជឿថា ការមិនស្ដាប់បង្គាប់ដោយបរិភោគផ្លែឈើដែលត្រូវហាមនោះ នឹងផ្ដល់ផលប្រយោជន៍ដល់នាង ព្រមទាំងនាំឲ្យបានដូចព្រះទៀតផង។ នាងក៏ត្រូវបានបោកបញ្ឆោតអំពីអត្តសញ្ញាណរបស់បុគ្គលដែលកំពុងតែបំភាន់នាងដែរ។ នាងពុំបានដឹងថា សត្វពស់នោះគ្រាន់តែជាឧបករណ៍ដែលអារក្សសាតាំងប្រើប៉ុណ្ណោះ។—លោកុប្បត្តិ ៣:១-៦
២. (ក) តើសាតាំងធ្វើឲ្យមនុស្សវង្វេងយ៉ាងដូចម្ដេចសព្វថ្ងៃនេះ? (ខ) តើ«វិញ្ញាណរបស់លោកីយ»ជាអ្វី? ហើយតើយើងនឹងពិនិត្យមើលនូវសំនួរណាខ្លះ?
២ តាំងតែពីសម័យអ័ដាមនិងអេវ៉ា សាតាំងបានបន្តបោកបញ្ឆោតមនុស្ស។ តាមការពិត វា«នាំលោកីយទាំងមូលឲ្យវង្វេងចេញ»។ (វិវរណៈ ១២:៩) វាពុំបានផ្លាស់ប្ដូរកលល្បិចរបស់វាទេ។ ទោះជាវាលែងប្រើសត្វពស់ក៏ដោយ ក៏វានៅបន្តលាក់បាំងនូវអត្តសញ្ញាណរបស់វាដែរ។ អារក្សសាតាំងប្រើការកំសាន្ត ប្រព័ន្ធផ្សាយពត៌មាន និងខ្សែរយៈឯទៀត ដើម្បីធ្វើឲ្យមនុស្សវង្វេងហើយជឿថា ពួកគេមិនទទួលប្រយោជន៍ពីការណែនាំដែលព្រះប្រទានឲ្យដោយសេចក្ដីស្រឡាញ់ ហើយក៏មិនត្រូវការការណែនាំនោះដែរ។ ការខំប្រឹងរបស់អារក្សដើម្បីបោកបញ្ឆោតបាននាំឲ្យមនុស្សនៅគ្រប់កន្លែងមានគំនិតបះបោរប្រឆាំងនឹងច្បាប់ ហើយគោលការណ៍ក្នុងព្រះគម្ពីរ។ ព្រះគម្ពីរហៅគំនិតនេះថា «វិញ្ញាណរបស់លោកីយ»។ (កូរិនថូសទី១ ២:១២) វិញ្ញាណនោះមានអានុភាពយ៉ាងខ្លាំងលើជំនឿ អាកប្បកិរិយា និងការប្រព្រឹត្តរបស់មនុស្សដែលពុំស្គាល់ព្រះ។ តើវិញ្ញាណនោះត្រូវសម្ដែងឲ្យឃើញយ៉ាងណា? ហើយតើយើងអាចទប់ទល់នឹងឥទ្ធិពលដ៏អាក្រក់នោះបានយ៉ាងដូចម្ដេច? សូមឲ្យយើងពិនិត្យមើល។
គោលការណ៍សីលធម៌កំពុងតែអាប់ឱន
៣. ហេតុអ្វីក៏ឃើញកាន់តែច្រើនឡើងនូវវិញ្ញាណរបស់លោកីយ៍សព្វថ្ងៃនេះ?
៣ នៅសម័យទំនើបនេះ គឺឃើញកាន់តែច្បាស់ឡើងៗនូវ«វិញ្ញាណរបស់លោកីយ៍»។ (ធីម៉ូថេទី២ ៣:១-៥) អ្នកប្រហែលជាឃើញនូវគោលការណ៍ខាងសីលធម៌កំពុងតែអាប់ឱនទៅៗ។ បទគម្ពីរពន្យល់នូវមូលហេតុដែលនេះកំពុងតែកើតឡើង។ ក្រោយពីព្រះរាជាណាចក្ររបស់ព្រះត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩១៤ នោះមានសង្គ្រាមផ្ទុះឡើងនៅស្ថានសួគ៌។ សាតាំងនិងពួកបិសាចរបស់វាទទួលបរាជ័យ និងត្រូវទម្លាក់នៅក្បែរផែនដី។ ដោយសារសាតាំងមានកំហឹងយ៉ាងខ្លាំង នោះវាខំប្រឹងកាន់តែខ្លាំងដើម្បីបោកបញ្ឆោតមនុស្សនៅទូទាំងពិភពលោក។ (វិវរណៈ ១២:១-៩, ១២, ១៧) ដោយប្រើគ្រប់មធ្យោបាយ អារក្សសាតាំងខំប្រឹង«នាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន»។ (ម៉ាថាយ ២៤:២៤) ជារាស្ត្ររបស់ព្រះ យើងជាទីបាញ់វង់របស់វា។ វាខំប្រឹងបំផ្លាញខាងវិញ្ញាណរបស់យើង ដើម្បីឲ្យយើងលែងទទួលព្រះគុណពីព្រះយេហូវ៉ា និងលែងមានលទ្ធភាពទទួលជីវិតជារៀងរហូត។
៤. តើរាស្ត្ររបស់ព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាអំពីព្រះគម្ពីរ? តើមនុស្សក្នុងលោកីយ៍មានទស្សនៈយ៉ាងណាអំពីព្រះគម្ពីរ?
៤ សាតាំងខំប្រឹងធ្វើឲ្យមនុស្សលែងជឿព្រះគម្ពីរ ជាសៀវភៅមានតម្លៃដែលបង្រៀនអំពីព្រះជាអ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់។ យើងដែលជាពួកអ្នកបំរើរបស់ព្រះយេហូវ៉ាស្រឡាញ់ព្រះគម្ពីរ ហើយព្រះគម្ពីរមានតម្លៃវិសេសណាស់ចំពោះយើង។ យើងដឹងថា ព្រះគម្ពីរជាសៀវភៅដែលព្រះបានបណ្ដាលឲ្យតែង មិនមែនជាពាក្យរបស់មនុស្សទេ។ (ថែស្សាឡូនីចទី១ ២:១៣; ធីម៉ូថេទី២ ៣:១៦) ប៉ុន្តែ លោកីយ៍របស់សាតាំងមិនចង់ឲ្យយើងគិតដូច្នេះអំពីព្រះគម្ពីរទេ។ ជាឧទាហរណ៍ អារម្ភកថានៃសៀវភៅមួយដែលរិះគន់ព្រះគម្ពីរចែងថា៖ «ព្រះគម្ពីរមិនមែនជាសៀវភៅ‹បរិសុទ្ធ›ទេ ហើយក៏មិនមែនជា‹ព្រះបន្ទូលរបស់ព្រះ›ដែរ។ ព្រះគម្ពីរមិនបានសរសេរដោយមនុស្សដែលព្រះបណ្ដាលឲ្យតែងនោះទេ តែដោយបុព្វជិតដែលឃ្លានអំណាចវិញ»។ អស់អ្នកដែលត្រូវបោកបញ្ឆោតឲ្យជឿអំណះអំណាងបែបនេះ អាចងាយជឿនឹងគំនិតដ៏ខុសមួយដែលថា ពួកគេមានសេរីភាពថ្វាយបង្គំព្រះតាមតែខ្លួនចង់ ឬមិនចាំបាច់ថ្វាយបង្គំទ្រង់ក៏បានដែរ។—សុភាសិត ១៤:១២
៥. (ក) តើអ្នកនិពន្ធម្នាក់និយាយយ៉ាងណាអំពីសាសនាដែលមានមូលដ្ឋានលើព្រះគម្ពីរ? (ខ) តើគំនិតដែលមានទូទៅក្នុងលោកីយ៍នេះមានភាពផ្ទុយគ្នាយ៉ាងណាចំពោះអ្វីដែលចែងក្នុងព្រះគម្ពីរ? (រួមបញ្ចូលប្រអប់នៅទំព័របន្ទាប់)
៥ ការរិះគន់ព្រះគម្ពីរដោយចំៗឬមិនចំក្ដី ព្រមទាំងភាពលាក់ពុតនៃអស់អ្នកដែលអះអាងថាគាំទ្រព្រះគម្ពីរ បាននាំឲ្យមនុស្សជាច្រើនមិនចូលចិត្តសាសនា រួមទាំងសាសនាដែលចាត់ទុកព្រះគម្ពីរជាគ្រឹះមូលដ្ឋានដែរ។ សាសនាកំពុងតែទទួលការរិះគន់តាមរយៈប្រព័ន្ធផ្សាយពត៌មាននិងពីចំណោមពួកអ្នកប្រាជ្ញ។ អ្នកនិពន្ធម្នាក់សង្កេតឃើញថា៖ «ជាទូទៅ មនុស្សមានទស្សនៈមិនល្អចំពោះសាសនាយូដានិងសាសនាគ្រីស្ទ។ សូម្បីតែពេលមានទស្សនៈល្អក៏ដោយ ក៏ពួកគេចាត់ទុកសាសនាយូដានិងសាសនាគ្រីស្ទថាជាសាសនាហួសសម័យដែលមិនគួរឲ្យចាប់អារម្មណ៍។ ហើយពេលមានទស្សនៈមិនល្អ ក៏គេចាត់ទុកសាសនាទាំងនោះជាគំនិតបុរាណដែលរារាំងនូវការឈានទៅមុខខាងចំណេះដឹងនិងរាំងស្ទះដល់ការរីកចំរើនខាងវិទ្យាសាស្ត្រ។ ក្នុងឆ្នាំថ្មីៗនេះ ការមាក់ងាយបានប្រែក្លាយទៅជាការចំអកឡកឡឺយនិងការប្រឆាំងដោយចំហ»។ ការប្រឆាំងនេះច្រើនតែផ្ដើមមកពីអ្នកដែលបដិសេធអត្ថិភាពរបស់ព្រះ ហើយក៏បានរ៉ូម ១:២០-២២
ក្លាយទៅជាអ្នក«ឥតយោបល់»។—៦. តើមនុស្សក្នុងលោកីយ៍មានទស្សនៈយ៉ាងណាចំពោះការប្រព្រឹត្តអំពើអសីលធម៌ ដែលព្រះផ្ដន្ទាទោសនោះ?
៦ ដូច្នេះហើយ គឺមិនមែនជាការចម្លែកទេដែលមនុស្សកំពុងតែឃ្លាតចេញយ៉ាងឆ្ងាយពីខ្នាតតម្រារបស់ព្រះ។ ជាឧទាហរណ៍ ព្រះគម្ពីរចែងថាការរួមសង្វាសនឹងភេទដូចគ្នាជា«ការដ៏អាក្រក់ជួជាតិ»។ (រ៉ូម ១:២៦, ២៧) ព្រះគម្ពីរក៏ចែងថាអស់អ្នកដែលប្រព្រឹត្តអំពើសហាយស្មន់និងការផិតគ្នាពុំអាចទទួលព្រះរាជាណាចក្ររបស់ព្រះជាមរតកឡើយ។ (កូរិនថូសទី១ ៦:៩) ក៏ប៉ុន្តែ នៅប្រទេសជាច្រើន មនុស្សមិនត្រឹមតែចាត់ទុកអំពើអសីលធម៌បែបនេះជាអ្វីដែលមិនខុសប៉ុណ្ណោះទេ តែពួកគេក៏សរសើរអំពើទាំងនោះទៀតផង ដូចជាមានក្នុងសៀវភៅ ទស្សនាវដ្ដី ចំរៀង ភាពយន្តនិងកម្មវិធីទូរទស្សន៍ជាដើម។ អស់អ្នកដែលមិនឯកភាពនឹងការប្រព្រឹត្តទាំងនេះដោយនិយាយប្រឆាំង ត្រូវគេចាត់ទុកថាជាមនុស្សដែលគ្មានមេត្ដា ចេះតែរិះគន់គេ និងគ្មានគំនិតទាន់សម័យ។ ជាជាងចាត់ទុកខ្នាតតម្រារបស់ព្រះជាការសម្ដែងនូវសេចក្ដីស្រឡាញ់ នោះលោកីយ៍នេះចាត់ទុកខ្នាតតម្រារបស់ព្រះជាឧបសគ្គដែលរារាំងសិទ្ធិសេរីភាពនិងមិនឲ្យបំពេញបំណងប្រាថ្នារបស់ខ្លួន។—សុភាសិត ១៧:១៥; យូដាស ៤
៧. តើយើងត្រូវសួរខ្លួនឯងនូវសំនួរណាខ្លះ?
៧ នៅក្នុងលោកីយ៍ដែលប្រឆាំងព្រះរឹតតែខ្លាំងឡើង យកល្អឲ្យយើងពិនិត្យមើលអាកប្បកិរិយានិងគោលការណ៍របស់យើង។ យូរៗម្ដង យើងគួរអធិស្ឋាននិងពិចារណាមើលខ្លួនឯងដោយស្មោះ ដើម្បីឲ្យដឹងប្រាកដថា យើងមិនរសាត់ចេញពីគំនិតនិងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ យើងអាចសួរខ្លួនឯងថា៖ ‹តើខ្ញុំពេញចិត្តនឹងអាន ទស្សនា ឬស្ដាប់នូវអ្វីដែលខ្ញុំធ្លាប់បដិសេធច្រើនឆ្នាំមុនឬទេ? ចំពោះការប្រព្រឹត្តដែលព្រះផ្ដន្ទាទោស តើខ្ញុំចាប់ផ្ដើមគិតថាវាមិនសូវអាក្រក់ប៉ុន្មានឬទេ? តើរឿងខាងវិញ្ញាណលែងសំខាន់ចំពោះខ្ញុំដូចពេលមុនៗឬទេ? តើរបៀបរស់នៅរបស់ខ្ញុំបង្ហាញថា ខ្ញុំចាត់ទុកប្រយោជន៍ខាងព្រះរាជាណាចក្រជាអាទិភាពក្នុងជីវិតរបស់ខ្ញុំទេ?›។ (ម៉ាថាយ ៦:៣៣) ការរំពឹងគិតបែបនេះនឹងជួយយើងឲ្យទប់ទល់នឹងវិញ្ញាណរបស់លោកីយ៍។
‹មិនត្រូវរសាត់ចេញ›
៨. តើបុគ្គលម្នាក់អាចរសាត់ចេញពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ សាវ័កប៉ុលបានសរសេរទៅគ្រីស្ទានគ្នីគ្នាថា៖ «ដោយហេតុនោះ បានជាគួរឲ្យយើងរាល់គ្នាប្រុងប្រយ័តលើសទៅទៀត ចំពោះសេចក្ដីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនោះ»។ (ហេព្រើរ ២:១) កប៉ាល់ដែលរសាត់ចេញពីផ្លូវនឹងមិនទៅដល់ទិសដៅឡើយ។ បើនាវិកមិនយកចិត្តទុកដាក់នឹងខ្យល់ហើយខ្សែទឹកទេ នោះកប៉ាល់គាត់នឹងអាចរសាត់ចេញពីកំពង់ផែដែលផ្ដល់សុវត្ថិភាពទៅកឿងលើថ្មជាពុំខាន។ ដូចគ្នាដែរ បើយើងមិនយកចិត្តទុកដាក់នឹងសេចក្ដីពិតដ៏មានតម្លៃក្នុងព្រះបន្ទូលរបស់ព្រះទេ នោះយើងអាចរសាត់ចេញពីព្រះយេហូវ៉ា ហើយនេះអាចនាំឲ្យយើងមានអន្តរាយខាងវិញ្ញាណដែរ។ សូម្បីតែយើងមិនចាំបាច់បដិសេធសេចក្ដីពិតទាំងស្រុងក៏ដោយ ក៏នោះនឹងធ្វើឲ្យយើងជួបក្ដីអន្តរាយខាងវិញ្ញាណជាមិនខាន។ តាមការពិត មនុស្សជាច្រើនមិនបានបដិសេធចោលព្រះយេហូវ៉ាភ្លាមៗនិងដោយចេតនានោះទេ។ ធម្មតា បន្ដិចម្ដងៗពួកគេចាប់ផ្ដើមប្រឡូកនឹងរឿងអ្វីមួយ ដែលធ្វើឲ្យគេលែងយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះ។ បន្ដិចម្ដងៗពួកគេនឹងប្រព្រឹត្តអំពើបាបដោយមិនដឹងខ្លួន។ ដូចជានាវិកដែលកំពុងដេកលក់ នោះបុគ្គលនេះឥតភ្ញាក់ខាងវិញ្ញាណទេ រហូតដល់ហួសពេលហើយ។
៩. តើព្រះយេហូវ៉ាប្រទានពរឲ្យស្តេចសាឡូម៉ូនយ៉ាងណា?
៩ សូមគិតអំពីស្តេចសាឡូម៉ូន។ ព្រះយេហូវ៉ាបានប្រគល់ឲ្យសាឡូម៉ូនមានអំណាចគ្រប់គ្រងជាស្តេចលើប្រទេសអ៊ីស្រាអែល។ ព្រះអនុញ្ញាតឲ្យស្តេចសាឡូម៉ូនសង់ព្រះវិហារនិងបង្គាប់ឲ្យសរសេរសៀវភៅពង្សាវតារក្សត្រទី១ ៤:២១, ២៩, ៣០; ១១:៩) យើងប្រហែលគិតថា បើបុគ្គលណាម្នាក់នឹងនៅស្មោះភក្ដីចំពោះព្រះ គឺមានតែស្តេចសាឡូម៉ូនទេដែលអាចធ្វើបាន។ ក៏ប៉ុន្តែ ស្តេចសាឡូម៉ូនបានរសាត់ចេញ ហើយក្លាយទៅជាអ្នកក្បត់ជំនឿ។ តើនេះបានកើតឡើងយ៉ាងដូចម្ដេច?
ខ្លះៗក្នុងព្រះគម្ពីរ។ ព្រះយេហូវ៉ាបានមានបន្ទូលជាមួយនឹងស្តេចសាឡូម៉ូនពីរលើក និងប្រទានឲ្យទ្រង់នូវទ្រព្យសម្បត្ដិ កិត្ដិនាម និងក្នុងរជ្ជកាលរបស់ទ្រង់គឺពោរពេញទៅដោយសន្ដិភាព។ អ្វីដែលសំខាន់បំផុត ព្រះយេហូវ៉ាប្រទានពរឲ្យស្តេចសាឡូម៉ូនមានប្រាជ្ញាដ៏ឧត្តម។ ព្រះគម្ពីរចែងថា៖ «ព្រះទ្រង់បានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា នឹងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយ ដូចជាបណ្ដាខ្សាច់ដែលនៅមាត់សមុទ្រ ប្រាជ្ញារបស់សាឡូម៉ូនក៏លើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត ហើយនឹងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង»។ (១០. តើស្តេចសាឡូម៉ូនមិនបានស្ដាប់តាមបង្គាប់អ្វី? តើមានលទ្ធផលយ៉ាងណា?
១០ ស្តេចសាឡូម៉ូនបានដឹងហើយក៏បានយល់នូវក្រិត្យវិន័យរបស់ព្រះយ៉ាងច្បាស់។ ស្តេចសាឡូម៉ូនច្បាស់ជាយកចិត្តទុកដាក់នឹងសេចក្ដីបង្គាប់ដែលកត់ទុកប្រយោជន៍ឲ្យបុគ្គលដែលក្លាយជាស្តេចរបស់សាសន៍អ៊ីស្រាអែល។ ក្នុងចំណោមសេចក្ដីបង្គាប់ទាំងប៉ុន្មាន គឺមានសេចក្ដីបង្គាប់មួយដែលចែងថា៖ «មិនត្រូវឲ្យស្តេចនោះយកភរិយាជាច្រើនដែរ ដើម្បីកុំឲ្យមានចិត្តងាកបែរចេញទៅឡើយ»។ (ចោទិយកថា ១៧:១៤, ១៧) ទោះជាមានសេចក្ដីបង្គាប់យ៉ាងច្បាស់ដូច្នេះក៏ពិតមែន ក៏ស្តេចសាឡូម៉ូនបានយកជាយា៧០០នាក់ និងមានអ្នកម្នាង៣០០នាក់។ ជាយាជាច្រើនទាំងនោះថ្វាយបង្គំព្រះផ្សេង។ យើងមិនដឹងនូវមូលហេតុដែលទ្រង់យកជាយាច្រើនម្ល៉េះនោះទេ ហើយយើងក៏មិនដឹងនូវរបៀបដែលទ្រង់ដោះសានឹងទង្វើនេះដែរ។ អ្វីដែលយើងដឹងគឺថា ស្តេចសាឡូម៉ូនមិនបានស្ដាប់តាមបង្គាប់របស់ព្រះទេ។ លទ្ធផលគឺដូចអ្វីដែលព្រះយេហូវ៉ាបានព្រមានមែន។ យើងអានថា៖ «ភរិយា[របស់ស្តេចសាឡូម៉ូន]បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ»។ (ពង្សាវតារក្សត្រទី១ ១១:៣, ៤) ដូច្នេះ បន្ដិចម្ដងៗ ប្រាជ្ញារបស់ព្រះដែលស្តេចសាឡូម៉ូនមានក៏បានសាបសូន្យទៅ។ ស្តេចសាឡូម៉ូនបានរសាត់ចេញពីព្រះ។ ក្រោយមក សេចក្ដីប្រាថ្នារបស់ស្តេចសាឡូម៉ូនដើម្បីផ្គាប់ព្រះទ័យជាយា ក៏ធ្វើឲ្យទ្រង់លែងចង់ស្ដាប់បង្គាប់និងផ្គាប់ព្រះហឫទ័យរបស់ព្រះទៀត។ នេះជាអ្វីដែលគួរឲ្យសោកស្ដាយមែន ដ្បិតនៅពេលមុន ស្តេចសាឡូម៉ូនបានសរសេរថា៖ «កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។—សុភាសិត ២៧:១១
វិញ្ញាណរបស់លោកីយ៍ខ្លាំងក្លា
១១. តើអ្វីដែលយើងឲ្យចូលក្នុងគំនិតមានឥទ្ធិពលលើយើងយ៉ាងណា?
១១ គំរូរបស់ស្តេចសាឡូម៉ូនបង្រៀនយើងថា ការវែកញែកថាលោកីយ៍នេះមិនអាចមានឥទ្ធិពលខ្លាំងមកលើយើងដោយសារយើងស្គាល់សេចក្ដីពិតនោះ ជាការវែកញែកដែលអាចនាំឲ្យមានគ្រោះថ្នាក់។ អ្វីដែលយើងឲ្យចូលក្នុងគំនិតរបស់យើងមានឥទ្ធិពលមកលើគំនិតយើង ដូចជាអាហារដែលយើងបរិភោគមានឥទ្ធិពលលើរូបកាយរបស់យើងដែរ។ អ្វីដែលយើងឲ្យចូលក្នុងគំនិតមានអានុភាពលើរបៀបគិតគូរនិងចិត្តគំនិតរបស់យើង។ ដោយដឹងអំពីរឿងនេះ ក្រុមហ៊ុនជាច្រើនចំណាយទឹកប្រាក់រាប់ពាន់លានដុល្លាររាល់ឆ្នាំដើម្បីផ្សាយពីផលិតផលរបស់ខ្លួន។ ការផ្សាយពាណិជ្ជកម្មដែលមានប្រសិទ្ធភាពអាស្រ័យទៅលើការពូកែប្រើពាក្យពេចន៍និងរូបភាព ដែលធ្វើឲ្យអតិថិជនចង់បានយ៉ាងខ្លាំង។ អ្នកផ្សាយពាណិជ្ជកម្មក៏ដឹងថា បើមនុស្សឃើញការផ្សាយពាណិជ្ជកម្មម្ដងឬពីរដងប៉ុណ្ណោះ នោះធម្មតាមិនជំរុញមនុស្សឲ្យសម្រុកទៅទិញផលិតផលនោះទេ។ ប៉ុន្តែ បើឃើញការផ្សាយពាណិជ្ជកម្មនោះច្រើនដងច្រើនសា នោះនឹងធ្វើឲ្យអតិថិជនគិតថាផលិតផលនោះគឺល្អ។ ការផ្សាយពាណិជ្ជកម្មគឺមានប្រសិទ្ធភាព បើមិនដូច្នេះទេ នោះគ្មាននរណានឹងចំណាយទឹកប្រាក់ច្រើនលើការផ្សាយផលិតផលរបស់ខ្លួន
ឡើយ។ ការផ្សាយពាណិជ្ជកម្មមានអានុភាពយ៉ាងខ្លាំងលើគំនិតនិងការប្រព្រឹត្តរបស់ទស្សនិកជន។១២. (ក) តើសាតាំងមានអានុភាពលើគំនិតរបស់មនុស្សយ៉ាងដូចម្ដេច? (ខ) តើអ្វីដែលបង្ហាញថាវាក៏អាចមានអានុភាពលើគំនិតរបស់គ្រីស្ទានដែរ?
១២ ដូចជាអ្នកផ្សាយពាណិជ្ជកម្មដែរ សាតាំងក៏ផ្សាយនូវគំនិតវាដោយធ្វើឲ្យគំនិតនោះមើលទៅគួរឲ្យចង់ធ្វើតាម ដ្បិតវាដឹងថា មិនយូរនោះ វាអាចបញ្ចុះបញ្ចូលមនុស្សឲ្យធ្វើតាមគំនិតវា។ តាមរយៈវិធីផ្សេងៗដូចជាការកំសាន្តជាដើម នោះសាតាំងបោកបញ្ឆោតមនុស្សឲ្យចាត់ទុកសេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ។ (អេសាយ ៥:២០) សូម្បីតែគ្រីស្ទានពិតក៏ចាញ់បោកពត៌មានខុសរបស់សាតាំងដែរ។ ព្រះគម្ពីរព្រមានថា៖ «តែព្រះវិញ្ញាណ ទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្ដីជំនឿ ដោយស្ដាប់តាមវិញ្ញាណបញ្ឆោត នឹងសេចក្ដីបង្រៀនរបស់ពួកអារក្ស ដោយសារពុតមាយារបស់ពួកអ្នកដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក»។—ធីម៉ូថេទី១ ៤:១, ២; យេរេមា ៦:១៥
១៣. តើពួកម៉ាកអាក្រក់សំដៅទៅលើអ្វី? តើពួកម៉ាកមានអានុភាពលើយើងយ៉ាងណា?
១៣ វិញ្ញាណរបស់លោកីយ៍អាចមានអានុភាពមកលើយើងគ្រប់គ្នា។ អានុភាពនិងឥទ្ធិពលនៃរបបលោកីយ៍របស់សាតាំងគឺខ្លាំងក្លាណាស់។ ព្រះគម្ពីរដាស់តឿនយើងថា៖ «កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ (កូរិនថូសទី១ ១៥:៣៣) ពួកម៉ាកអាក្រក់អាចរួមបញ្ចូលអ្នកណាឬអ្វីក៏បាន សូម្បីតែអ្នកនៅក្នុងក្រុមជំនុំក៏ដោយដែលបង្ហាញនូវវិញ្ញាណរបស់លោកីយ៍។ បើយើងវែកញែកថា ពួកម៉ាកអាក្រក់មិនអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ នោះយើងក៏ត្រូវសន្និដ្ឋានថា ពួកម៉ាកល្អក៏មិនអាចជួយយើងបានដែរ។ នេះគឺជាការគិតខុសទាំងស្រុង! ព្រះគម្ពីរពន្យល់យ៉ាងច្បាស់អំពីរឿងនេះ ពេលចែងថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។—សុភាសិត ១៣:២០
១៤. តើតាមរបៀបណាដែលយើងអាចយកឈ្នះនឹងវិញ្ញាណរបស់លោកីយ៍?
១៤ ដើម្បីយកឈ្នះនឹងវិញ្ញាណរបស់លោកីយ៍ យើងត្រូវសេពគប់មនុស្សដែលមានប្រាជ្ញា ពោលគឺអស់អ្នកដែលបំរើព្រះយេហូវ៉ា។ យើងត្រូវឲ្យអ្វីដែលចូលក្នុងគំនិតយើងគឺជាអ្វីដែលធ្វើឲ្យយើងមានជំនឿកាន់តែមុតមាំឡើង។ សាវ័កប៉ុលបានសរសេរថា៖ «ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ!»។ (ភីលីព ៤:៨) យើងជាមនុស្សដែលត្រូវបង្កើតមកឲ្យមានសមត្ថភាពរើសយកល្អឬអាក្រក់ ដូច្នេះយើងអាចជ្រើសរើសអ្វីដែលយើងចង់យកមកពិចារណា។ សូមឲ្យយើងជ្រើសរើសយកអ្វីដែលនាំឲ្យយើងចូលកាន់តែជិតព្រះយេហូវ៉ា។
វិញ្ញាណរបស់ព្រះខ្លាំងជាង
១៥. តើពួកគ្រីស្ទាននៅក្រុងកូរិនថូសពីបុរាណខុសគ្នានឹងប្រជាជនក្នុងក្រុងនោះយ៉ាងណា?
១៥ មិនដូចពួកអ្នកដែលត្រូវបោកបញ្ឆោតដោយវិញ្ញាណរបស់លោកីយ៍ នោះគ្រីស្ទានពិតត្រូវដឹកនាំដោយវិញ្ញាណបរិសុទ្ធរបស់ព្រះវិញ។ ប៉ុលបានសរសេរទៅក្រុមជំនុំនៅក្រុងកូរិនថូសថា៖ «យើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណដែលព្រះបានផ្ដល់មកយើង»។ (កូរិនថូសទី១ ២:១២) ក្រុងកូរិនថូសពីបុរាណពោរពេញទៅដោយវិញ្ញាណរបស់លោកីយ៍។ ប្រជាជនភាគច្រើនធ្លាប់ប្រព្រឹត្តអំពើអសីលធម៌ច្រើនដល់ម្ល៉េះដែលពាក្យថា«ការធ្វើជាពួកកូរិនថូស» ក្លាយទៅជាមានន័យថា«ការប្រព្រឹត្តអំពើអសីលធម៌»។ សាតាំងបានបង្អាប់ដល់គំនិតមនុស្សនៅទីនោះ។ ជាលទ្ធផល ពួកគេមិនបានយល់អំពីព្រះពិតទេ។ (កូរិនថូសទី២ ៤:៤) ប៉ុន្តែ តាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ព្រះយេហូវ៉ាបានបើកភ្នែកមនុស្សខ្លះក្នុងក្រុងកូរិនថូស ដើម្បីឲ្យពួកគេទទួលចំណេះអំពីសេចក្ដីពិត។ វិញ្ញាណរបស់ទ្រង់បានជំរុញនិងដឹកនាំអ្នកទាំងនោះឲ្យកែប្រែរបៀបរស់នៅ ដើម្បីឲ្យទ្រង់សព្វព្រះហឫទ័យនិងទទួលពរពីទ្រង់។ (កូរិនថូសទី១ ៦:៩-១១) ទោះជាវិញ្ញាណរបស់លោកីយ៍ខ្លាំងក៏ដោយ តែវិញ្ញាណរបស់ព្រះយេហូវ៉ាគឺខ្លាំងជាង។
១៦. តើយើងអាចទទួលនិងបន្តមានវិញ្ញាណបរិសុទ្ធរបស់ព្រះយ៉ាងដូចម្ដេច?
លូកា ១១:១៣) ប៉ុន្តែ ដើម្បីឲ្យមានវិញ្ញាណរបស់ព្រះ យើងមិនគ្រាន់តែទប់ទល់នឹងវិញ្ញាណរបស់លោកីយ៍ប៉ុណ្ណោះទេ។ យើងត្រូវតែសិក្សានិងអនុវត្តតាមព្រះបន្ទូលរបស់ព្រះក្នុងជីវិត ដើម្បីធ្វើឲ្យវិញ្ញាណឬចិត្តគំនិតរបស់យើងសមស្របតាមព្រះតម្រិះរបស់ព្រះ។ ប្រសិនបើយើងធ្វើដូច្នេះ ព្រះយេហូវ៉ានឹងពង្រឹងកម្លាំងយើងឲ្យឈរមាំមួនក្នុងការទប់ទល់នឹងកលល្បិចដែលសាតាំងប្រើក្នុងបំណងបំផ្លាញភាពខាងវិញ្ញាណរបស់យើង។
១៦ សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ វិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាគឺជាកម្លាំងដ៏ខ្លាំងក្លាបំផុតក្នុងសកលលោក ហើយទ្រង់ប្រទានវិញ្ញាណបរិសុទ្ធយ៉ាងសទ្ធាដល់អស់អ្នកដែលសុំដោយជំនឿ។ (១៧. តើតាមរបៀបណាដែលបទពិសោធន៍របស់ឡុតជួយលើកទឹកចិត្តយើង?
១៧ ទោះជាគ្រីស្ទានមិនមែនជាផ្នែកនៃលោកីយ៍នេះក៏ដោយ ក៏ពួកគេរស់នៅក្នុងលោកីយ៍នេះដែរ។ (យ៉ូហាន ១៧:១១, ១៦) គ្មានយើងណាម្នាក់អាចជៀសពីវិញ្ញាណរបស់លោកីយ៍ទាំងស្រុងបានទេ ដ្បិតយើងប្រហែលជាធ្វើការឬរស់នៅជាមួយនឹងមនុស្សដែលមិនស្រឡាញ់ព្រះឬផ្លូវរបស់ទ្រង់។ តើយើងមានអារម្មណ៍ដូចឡុតទេ ដែល«លោកមានចិត្តព្រួយលំបាក» ដោយសារតែការប្រព្រឹត្តខុសច្បាប់ដោយមនុស្សនៅក្រុងសូដុំមនោះ? (ពេត្រុសទី២ ២:៧, ៨) បើដូច្នេះមែន យើងក៏អាចទទួលការលើកទឹកចិត្តដែរ។ ព្រះយេហូវ៉ាបានការពារនិងសង្គ្រោះឡុត ហើយទ្រង់ក៏អាចសង្គ្រោះយើងផងដែរ។ ព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ទ្រង់ជ្រាបអំពីកាលៈទេសៈយើង ហើយទ្រង់អាចប្រទានជំនួយនិងកម្លាំង ដែលយើងត្រូវការដើម្បីរក្សាភាពខាងវិញ្ញាណរបស់យើង។ (ទំនុកដំកើង ៣៣:១៨, ១៩) ប្រសិនបើយើងពឹងលើទ្រង់ ទុកចិត្តលើទ្រង់ និងអំពាវនាវរកទ្រង់ នោះទ្រង់នឹងជួយយើងឲ្យទប់ទល់នឹងវិញ្ញាណរបស់លោកីយ៍ ទោះជាយើងមានស្ថានភាពពិបាកយ៉ាងណាក៏ដោយ។—អេសាយ ៤១:១០
១៨. ហេតុអ្វីក៏យើងត្រូវអបអរនឹងចំណងមិត្តភាពដែលយើងមានជាមួយនឹងព្រះយេហូវ៉ា?
១៨ នៅក្នុងលោកីយ៍ដែលមនុស្សឃ្លាតឆ្ងាយពីព្រះនិងត្រូវបោកបញ្ឆោតដោយសាតាំង នោះជារាស្ត្ររបស់ព្រះយេហូវ៉ា យើងបានទទួលពរដោយមានចំណេះអំពីសេចក្ដីពិត។ ហេតុនេះហើយ យើងមានអំណរនិងសេចក្ដីសុខដែលមនុស្សក្នុងលោកីយ៍ពុំមាន។ (អេសាយ ៥៧:២០, ២១; កាឡាទី ៥:២២) យើងសប្បាយចិត្តណាស់ដោយមានសេចក្ដីសង្ឃឹមមួយដ៏អស្ចារ្យ ពោលគឺជីវិតជារៀងរហូតក្នុងសួនមនោរម្យ ដែលនៅទីនោះវិញ្ញាណរបស់លោកីយ៍នេះដែលនឹងត្រូវសាបសូន្យនោះនឹងលែងមានតទៅទៀត។ ដូច្នេះហើយ សូមឲ្យយើងអបអរនឹងចំណងមិត្តភាពដ៏ថ្លៃវិសេសដែលយើងមានជាមួយនឹងព្រះ ហើយខំប្រឹងកែតម្រូវនូវចិត្តដែលចង់រសាត់ចេញខាងវិញ្ញាណ។ សូមឲ្យយើងចូលកាន់តែជិតព្រះយេហូវ៉ា ហើយទ្រង់នឹងជួយយើងឲ្យទប់ទល់នឹងវិញ្ញាណរបស់លោកីយ៍នេះ។—យ៉ាកុប ៤:៧, ៨
តើអ្នកអាចពន្យល់បានទេ?
• តើសាតាំងបោកបញ្ឆោតមនុស្សជាតិតាមរបៀបណា?
• តើយើងអាចជៀសពីការរសាត់ចេញពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
• តើអ្វីដែលបង្ហាញថាវិញ្ញាណរបស់លោកីយ៍គឺខ្លាំងក្លា?
• តើយើងអាចទទួលវិញ្ញាណដែលមកពីព្រះនិងរក្សាទុកវិញ្ញាណនោះយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[តារាងនៅទំព័រ៩]
ប្រាជ្ញារបស់លោកីយ៍ប្រឆាំងនឹងប្រាជ្ញារបស់ព្រះ
គ្មានសេចក្ដីពិតជាក់លាក់ទេ មនុស្សអាចបង្កើតសេចក្ដីពិតដោយខ្លួនឯង។
«សេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។—យ៉ូហាន ១៧:១៧
ដើម្បីសម្រេចអ្វីដែលត្រូវឬអ្វីដែលខុស ចូរទុកចិត្តទៅលើអារម្មណ៍របស់អ្នក។
«ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង»។—យេរេមា ១៧:៩
ចូរធ្វើតាមតែចិត្តរបស់ខ្លួនទៅ។
«ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣
ទ្រព្យសម្បត្ដិជាគន្លឹះនៃសុភមង្គល។
«ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង»។—ធីម៉ូថេទី១ ៦:១០
[រូបភាពនៅទំព័រ៨]
ស្តេចសាឡូម៉ូនបានរសាត់ចេញពីការថ្វាយបង្គំពិត និងបែរទៅរកការថ្វាយបង្គំព្រះក្លែងក្លាយ
[រូបភាពនៅទំព័រ១០]
ដូចជាអ្នកផ្សាយពាណិជ្ជកម្ម សាតាំងផ្សាយអំពីវិញ្ញាណរបស់លោកីយ៍។ តើអ្នកទប់ទល់នឹងវាឬទេ?