រាស្ដ្ររបស់ព្រះត្រូវតែស្រឡាញ់សេចក្ដីសប្បុរស
រាស្ត្ររបស់ព្រះត្រូវតែស្រឡាញ់សេចក្ដីសប្បុរស
«តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច? បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ»។—មីកា ៦:៨
១, ២. (ក) ហេតុអ្វីក៏មិនមែនជាការចម្លែក ដែលព្រះយេហូវ៉ាតម្រូវឲ្យរាស្ត្រទ្រង់បង្ហាញសេចក្ដីសប្បុរស? (ខ) តើមានសំនួរអ្វីខ្លះស្តីអំពីសេចក្ដីសប្បុរសដែលយើងត្រូវពិចារណា?
ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីសប្បុរស។ (រ៉ូម ២:៤; ១១:២២) គូស្វាមីភរិយាទីមួយច្បាស់ជាមានកតញ្ញូធម៌ណាស់ចំពោះសេចក្ដីសប្បុរសរបស់ព្រះ! នៅក្នុងសួនច្បារអេដែនមានការបង្កើតជាច្រើននៅជុំវិញពួកគាត់ ដែលផ្ដល់ភស្តុតាងឲ្យឃើញពីសេចក្ដីសប្បុរសរបស់ព្រះចំពោះមនុស្សជាតិ ហើយមនុស្សជាតិអាចសប្បាយរីករាយនឹងរបស់សព្វសារពើទាំងនោះ។ ព្រះបន្តបង្ហាញសេចក្ដីសប្បុរសនេះដល់មនុស្សទាំងអស់ សូម្បីមនុស្សដែលមិនចេះដឹងគុណនិងមនុស្សអាក្រក់ទៀតផង។
២ មនុស្សជាតិត្រូវបានបង្កើតមកឲ្យមានភាពដូចព្រះ ហេតុនេះហើយមនុស្សមានសមត្ថភាពសម្ដែងនូវគុណសម្បត្ដិរបស់ព្រះ។ (លោកុប្បត្តិ ១:២៦) គឺមិនមែនជាការចម្លែកទេ ដែលព្រះយេហូវ៉ាតម្រូវឲ្យយើងបង្ហាញសេចក្ដីសប្បុរសនោះ។ ដូចចែងមកក្នុងមីកា ៦:៨ នោះរាស្ត្ររបស់ព្រះត្រូវតែ«ស្រឡាញ់សេចក្ដីសប្បុរស»។ ប៉ុន្តែ តើសេចក្ដីសប្បុរសជាអ្វី? តើសេចក្ដីសប្បុរសទាក់ទងនឹងគុណសម្បត្ដិឯទៀតរបស់ព្រះយ៉ាងដូចម្ដេច? ដោយសារមនុស្សជាតិអាចបង្ហាញនូវសេចក្ដីសប្បុរស ហេតុអ្វីបានជាពិភពលោកពោរពេញទៅដោយភាពកាចសាហាវម្ល៉េះ? ជាគ្រីស្ទាន ហេតុអ្វីក៏យើងត្រូវខំបង្ហាញសេចក្ដីសប្បុរសចំពោះមនុស្សឯទៀត?
តើសេចក្ដីសប្បុរសជាអ្វី?
៣. តើអ្នកអាចបកស្រាយយ៉ាងណាចំពោះពាក្យសប្បុរស?
៣ យើងបង្ហាញសេចក្ដីសប្បុរសដោយយកចិត្តទុកដាក់នឹងអ្នកដទៃ។ ហើយយើងក៏បង្ហាញសេចក្ដីសប្បុរសដោយធ្វើអ្វីដែលផ្ដល់ប្រយោជន៍ដល់អ្នកដទៃ និងប្រើសំដីសប្បុរសរកគ្នាផងដែរ។ ការធ្វើជាមនុស្សដែលមានចិត្តសប្បុរសមានន័យថា យើងប្រព្រឹត្តល្អជាជាងប្រព្រឹត្តអាក្រក់ដែលនាំឲ្យមានគ្រោះថ្នាក់។ មនុស្សដែលមានចិត្តសប្បុរសគឺរាក់ទាក់ ស្លូត អាណិតអាសូរនិងសន្ដោសប្រណី។ គាត់ជាបុគ្គលដែលមានចិត្តសទ្ធា ចេះគិតដល់អ្នកដទៃ។ សាវ័កប៉ុលបានដាស់តឿនពួកគ្រីស្ទានថា៖ «ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់»។ (កូល៉ុស ៣:១២) ហេតុនេះហើយ សេចក្ដីសប្បុរសគឺជាគុណសម្បត្ដិមួយក្នុងចំណោមគុណសម្បត្ដិជាច្រើនរបស់គ្រីស្ទានពិត។
៤. តើព្រះយេហូវ៉ាបាននាំមុខក្នុងការបង្ហាញសេចក្ដីសប្បុរសចំពោះមនុស្សជាតិយ៉ាងដូចម្ដេច?
៤ ព្រះយេហូវ៉ាបាននាំមុខក្នុងការបង្ហាញសេចក្ដីសប្បុរស។ ដូចទីតុស ៣:៤, ៥) ព្រះ‹សំអាត›ពួកគ្រីស្ទានចាក់ប្រេងតាំងតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូ មានន័យថា ព្រះបានប្រទានតម្លៃយញ្ញបូជារបស់ព្រះគ្រីស្ទដើម្បីពួកគេ។ ពួកគេក៏ត្រូវប្រោសជាថ្មីឡើងវិញតាមរយៈវិញ្ញាណបរិសុទ្ធ ហើយ«កើតជាថ្មី»ជាពួកកូនព្រះដែលទ្រង់តែងតាំងដោយវិញ្ញាណ។ (កូរិនថូសទី២ ៥:១៧) បន្ថែមទៅទៀត សេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់របស់ព្រះ ក៏មានចំពោះ«មនុស្ស១ហ្វូងយ៉ាងធំ»ដែលបាន«បានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។—វិវរណៈ ៧:៩, ១៤; យ៉ូហានទី១ ២:១, ២
សាវ័កប៉ុលបាននិយាយ នោះ«សេចក្ដីសប្បុរសរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ»ប្រយោជន៍ឲ្យ«ទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្ត ដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្ដាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ»។ (៥. ហេតុអ្វីក៏អស់អ្នកដែលត្រូវដឹកនាំដោយវិញ្ញាណរបស់ព្រះគួរបង្ហាញសេចក្ដីសប្បុរស?
៥ សេចក្ដីសប្បុរសក៏ជាផ្នែកមួយនៃផលផ្លែវិញ្ញាណបរិសុទ្ធឬសកម្មពលរបស់ព្រះដែរ។ ប៉ុលបាននិយាយថា៖ «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ»។ (កាឡាទី ៥:២២, ២៣) ដូច្នេះ អស់អ្នកដែលត្រូវដឹកនាំដោយវិញ្ញាណបរិសុទ្ធរបស់ព្រះ ត្រូវបង្ហាញសេចក្ដីសប្បុរសដល់អ្នកដទៃ មែនទេ?
សេចក្ដីសប្បុរសពិតមិនមែនជាភាពទន់ខ្សោយ
៦. តើនៅពេលណាដែលការបង្ហាញសេចក្ដីសប្បុរសក្លាយទៅជាភាពទន់ខ្សោយវិញ? ហើយហេតុអ្វី?
៦ អ្នកខ្លះចាត់ទុកការបង្ហាញសេចក្ដីសប្បុរសជាភាពទន់ខ្សោយមួយ។ ពួកគេគិតថាមនុស្សម្នាក់ត្រូវតែម៉ឺងម៉ាត់ ហើយជួនកាលត្រូវតែឆ្មើងទៀតផង ដើម្បីឲ្យអ្នកឯទៀតឃើញថាគាត់ជាមនុស្សខ្លាំង។ ប៉ុន្តែ តាមពិត អ្នកដែលជាមនុស្សខ្លាំងគឺជាមនុស្សបង្ហាញសេចក្ដីសប្បុរស ហើយដែលជៀសពីការបង្ហាញសេចក្ដីសប្បុរសខុសទំនង។ ដោយព្រោះសេចក្ដីសប្បុរសពិតគឺជាផ្នែកនៃផលផ្លែវិញ្ញាណរបស់ព្រះ នោះសេចក្ដីសប្បុរសពិតមិនបណ្ដោយឲ្យមានការប្រព្រឹត្តខុសឡើយ។ ផ្ទុយទៅវិញ ការបង្ហាញសេចក្ដីសប្បុរសខុសទំនង គឺជាគុណវិបត្ដិដែលបណ្ដាលឲ្យបុគ្គលម្នាក់ចាត់ទុកការប្រព្រឹត្តអំពើខុសគឺជារឿងស្រាល។
៧. (ក) ហេតុអ្វីបានជាអាចនិយាយថាលោកអេលីបានបណ្ដោយកូនពេក? (ខ) ហេតុអ្វីក៏អ្នកចាស់ទុំត្រូវតែប្រុងប្រយ័ត្នកុំឲ្យបង្ហាញសេចក្ដីសប្បុរសខុសទំនង?
៧ ជាឧទាហរណ៍ ចូរគិតអំពីសម្ដេចសង្ឃរបស់សាសន៍អ៊ីស្រាអែលឈ្មោះអេលី។ លោកមិនបានទូន្មានប្រដៅកូនៗរបស់លោកគឺហុបនីនិងភីនេហាសដែលបំរើជាសង្ឃនៅឯរោងឧបោសថទេ។ ហុបនីនិងភីនេហាសមិនបានស្កប់ចិត្តនឹងយញ្ញបូជាមួយចំណែកដែលត្រូវចែកជូនពួកគេស្របតាមច្បាប់របស់ព្រះទេ។ ដូច្នេះហើយពួកគេបង្គាប់ឆ្មាំឲ្យទាមទារសាច់ឆៅពីមនុស្សដែលថ្វាយយញ្ញបូជា មុនពួកគេដុតខ្លាញ់នៅឯអាសនៈ។ កូនប្រុសៗរបស់អេលីក៏បានប្រព្រឹត្តអំពើអសីលធម៌នៅឯមុខរោងឧបោសថដែរ។ យ៉ាងណាក៏ដោយ លោកអេលីមិនបានបណ្ដេញកូនចេញពីមុខតំណែងទេ ផ្ទុយទៅវិញ លោកគ្រាន់តែស្តីឲ្យតិចតួចប៉ុណ្ណោះ។ (សាំយូអែលទី១ ២:១២-២៩) ហេតុដូច្នេះហើយបានជា«ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ!»។ (សាំយូអែលទី១ ៣:១) ពួកអ្នកចាស់ទុំគ្រីស្ទានត្រូវតែប្រុងប្រយ័ត្ន កុំឲ្យខ្លួនទោរទន់ទៅរកការបង្ហាញសេចក្ដីសប្បុរសខុសទំនងចំពោះអ្នកប្រព្រឹត្តខុស ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ភាពខាងវិញ្ញាណក្នុងក្រុមជំនុំ។ មនុស្សដែលបង្ហាញសេចក្ដីសប្បុរសពិតមិនបណ្ដោយឲ្យអ្នក ណាបំពានលើខ្នាតតម្រារបស់ព្រះដោយប្រើពាក្យសំដីអាក្រក់និងធ្វើអំពើអាក្រក់ឡើយ។
៨. តើព្រះយេស៊ូបានបង្ហាញសេចក្ដីសប្បុរសពិតយ៉ាងដូចម្ដេច?
៨ ព្រះយេស៊ូគ្រីស្ទដែលជាអ្នកតាំងគំរូឲ្យយើង មិនដែលធ្លាប់បង្ហាញសេចក្ដីសប្បុរសខុសទំនងឡើយ។ ទ្រង់បានទុកគំរូល្អបំផុតស្តីពីការបង្ហាញសេចក្ដីសប្បុរសពិត។ ជាឧទាហរណ៍ ‹ទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់មនុស្ស ពីព្រោះពួកគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល›។ មនុស្សទៀងត្រង់មានអារម្មណ៍ស្រួលចូលទៅជិតព្រះយេស៊ូសូម្បីតែក្មេងៗក៏គេនាំមកជួបទ្រង់ដែរ។ ចូរគិតពីសេចក្ដីសប្បុរសនិងសេចក្ដីមេត្ដាដែលទ្រង់បានសម្ដែង ពេល«ទ្រង់ . . . ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើទាំងប្រទានពរឲ្យផង»។ (ម៉ាថាយ ៩:៣៦; ម៉ាកុស ១០:១៣-១៦) ទោះជាព្រះយេស៊ូមានព្រះទ័យសប្បុរស តែទ្រង់ក៏មានព្រះទ័យម៉ឺងម៉ាត់ចំពោះអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះវរបិតានៅស្ថានសួគ៌ដែរ។ ព្រះយេស៊ូមិនដែលបណ្ដោយឲ្យមានការប្រព្រឹត្តអាក្រក់ ហើយព្រះបានប្រទានឲ្យទ្រង់មានសេចក្ដីក្លាហានក្នុងការផ្ដន្ទាទោសពួកអ្នកដឹកនាំសាសនាដែលលាក់ពុត។ ដូចបានចែងនៅម៉ាថាយ ២៣:១៣-២៦ ទ្រង់បានប្រកាសម្ដងហើយម្ដងទៀតថា៖ «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ!»។
សេចក្ដីសប្បុរសនិងគុណសម្បត្ដិឯទៀតរបស់ព្រះ
៩. តើសេចក្ដីសប្បុរសជាប់ទាក់ទងការអត់ធ្មត់និងភាពល្អយ៉ាងដូចម្ដេច?
៩ សេចក្ដីសប្បុរសក៏ជាប់ទាក់ទងនឹងគុណសម្បត្ដិឯទៀតដែលបង្កើតដោយវិញ្ញាណរបស់ព្រះដែរ ដូចជាការអត់ធ្មត់និងភាពល្អ។ ប្រាកដហើយ បុគ្គលដែលបណ្ដុះឲ្យមានចិត្តសប្បុរសបង្ហាញគុណសម្បត្ដិនោះ ដោយចេះអត់ធ្មត់។ គាត់មានចិត្តអត់ធ្មត់នឹងមនុស្សដែលមិនបង្ហាញចិត្តសប្បុរស។ សេចក្ដីសប្បុរសក៏ទាក់ទងនឹងភាពល្អដែរ ពីព្រោះសេចក្ដីសប្បុរសត្រូវបានសម្ដែងឲ្យឃើញដោយធ្វើអ្វីដែលមានប្រយោជន៍ដល់អ្នកដទៃ។ ជួនកាល ពាក្យក្រិចដែលត្រូវប្រើក្នុងព្រះគម្ពីរចំពោះពាក្យ«សប្បុរស» ក៏អាចបកប្រែថា«ភាពល្អ»ដែរ។ យោងទៅតាមលោកធើធូលាន ការបង្ហាញសេចក្ដីសប្បុរសក្នុងចំណោមពួកគ្រីស្ទានសម័យដើមបានធ្វើឲ្យពាហិរជននឹកអស្ចារ្យដល់ម្ល៉េះ ដែលពួកគេបានហៅអស់អ្នកកាន់តាមព្រះយេស៊ូ‹ជាមនុស្សដែលល្បីឈ្មោះខាងការបង្ហាញចិត្តសប្បុរស›។
១០. តើសេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់ជាប់ទាក់ទងគ្នាយ៉ាងដូចម្ដេច?
១០ សេចក្ដីសប្បុរសក៏ជាប់ទាក់ទងនឹងសេចក្ដីស្រឡាញ់ដែរ។ ព្រះយេស៊ូបានមានបន្ទូលអំពីពួកអ្នកកាន់តាមទ្រង់ថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) ប៉ុលបានមានប្រសាសន៍អំពីសេចក្ដីស្រឡាញ់នេះថា៖ «សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស»។ (កូរិនថូសទី១ ១៣:៤) ម្យ៉ាងទៀត ពាក្យហេព្រើរជានាមដែលបកស្រាយថា‹សេចក្ដីសប្បុរស›អាចមានន័យថាជាសេចក្ដីសប្បុរសប្រកបដោយសេចក្ដីស្រឡាញ់ដែលមានចំពោះបុគ្គលណាមួយ រហូតដល់គោលបំណងដែលមានសំរាប់បុគ្គលនោះបានសម្រេច។ សេចក្ដីសប្បុរសដ៏ស្មោះឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ត្រូវបានសម្ដែងតាមរបៀបផ្សេងៗ។ ជាឧទាហរណ៍ នេះបានសឲ្យឃើញពេលទ្រង់ជួយសង្គ្រោះនិងការពារ។—ទំនុកដំកើង ៦:៤; ៤០:១១; ១៤៣:១២
១១. តើសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះធ្វើឲ្យយើងមានទំនុកចិត្តយ៉ាងណា?
១១ សេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ាទាក់ទាញចិត្តមនុស្សឲ្យមកឯទ្រង់។ (យេរេមា ៣១:៣) នៅពេលអ្នកបំរើស្មោះត្រង់របស់ទ្រង់ត្រូវការការជួយសង្គ្រោះឬជំនួយ នោះពួកគេដឹងថាទ្រង់ពិតជាបង្ហាញនូវសេចក្ដីសប្បុរសដ៏ស្មោះចំពោះពួកគេមែន។ ពួកគេដឹងប្រាកដថា ទ្រង់នឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះជាពុំខាន។ ហេតុនេះហើយ ពួកគេអាចអធិស្ឋានដោយមានជំនឿ ដូចអ្នកតែងបទទំនុកដំកើងម្នាក់ដែលបាននិយាយថា៖ «ទូលបង្គំបានទុកចិត្តនឹងសេចក្ដីសប្បុរស[«ដ៏ស្មោះ», ព.ថ.]របស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរ»។ (ទំនុកដំកើង ១៣:៥) ដោយព្រោះសេចក្ដីស្រឡាញ់របស់ព្រះគឺស្មោះត្រង់ នោះពួកអ្នកបំរើទ្រង់អាចទុកចិត្តលើទ្រង់ទាំងស្រុង។ ពួកគេមានទំនុកចិត្តថា៖ «ព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ ក៏មិនលះបង់មរដកទ្រង់ដែរ»។—ទំនុកដំកើង ៩៤:១៤
ហេតុអ្វីក៏លោកីយ៍នេះកាចសាហាវម្ល៉េះ?
១២. តើនៅពេលណានិងតាមរបៀបណាដែលកើតមានការគ្រប់គ្រងដែលជិះជាន់មនុស្សនោះ?
១២ ចម្លើយចំពោះសំនួរនេះគឺទាក់ទងនឹងអ្វីដែលបានកើតឡើងនៅក្នុងសួនច្បារអេដែន។ មិនយូរក្រោយពីមនុស្សជាតិត្រូវបានបង្កើត នោះសត្តវិញ្ញាណមួយរូបដែលគិតតែពីប្រយោជន៍ខ្លួននិងមានចិត្តអំនួតបានបង្កើតនូវមធ្យោបាយដើម្បីធ្វើជាអ្នកគ្រប់គ្រងពិភពលោក។ លទ្ធផលនៃមធ្យោបាយរបស់វា គឺវាបានក្លាយទៅជា«ចៅហ្វាយរបស់លោកីយនេះ» ជាចៅហ្វាយដែលជិះជាន់គេយ៉ាងខ្លាំង។ (យ៉ូហាន ១២:៣១) វាត្រូវគេស្គាល់ទូទៅជាអារក្សសាតាំង ជាមេដឹកនាំដែលប្រឆាំងនឹងព្រះហើយមនុស្សជាតិ។ (យ៉ូហាន ៨:៤៤; វិវរណៈ ១២:៩) បន្ដិចក្រោយពីអេវ៉ាត្រូវបានបង្កើតមក នោះឧបាយកលដ៏អាក្រក់របស់វាដែលចង់ស្ថាបនានូវការគ្រប់គ្រងឲ្យស្មើនឹងការគ្រប់គ្រងដ៏ល្អរបស់ព្រះយេហូវ៉ាបានត្រូវលាតត្រដាងឲ្យឃើញ។ ដូច្នេះហើយ ការគ្រប់គ្រងដ៏អាក្រក់បានកើតឡើងនៅពេលអ័ដាមបានជ្រើសរើសយកការមិនពឹងពាក់លើការគ្រប់គ្រងរបស់ព្រះ ដោយបដិសេធចោលសេចក្ដីសប្បុរសរបស់ទ្រង់ទាំងស្រុង។ (លោកុប្បត្តិ ៣:១-៦) ជាជាងគ្រប់គ្រងលើខ្លួនឯង នោះតាមពិតអ័ដាមនិងអេវ៉ាបាននៅក្រោមការគ្រប់គ្រងរបស់អារក្សនិងអានុភាពរបស់វា ដែលវាជាបុគ្គលដែលគិតតែពីប្រយោជន៍ខ្លួនទាំងមានចិត្តអំនួតទៀតផង។
១៣-១៥. (ក) តើការបដិសេធចោលនូវការគ្រប់គ្រងដ៏សុចរិតរបស់ព្រះយេហូវ៉ា ត្រូវទទួលលទ្ធផលយ៉ាងណាខ្លះ? (ខ) ហេតុអ្វីក៏លោកីយ៍នេះមានអំពើកាចសាហាវម្ល៉េះ?
១៣ សូមឲ្យយើងគិតអំពីលទ្ធផលខ្លះៗ។ អ័ដាមនិងអេវ៉ាត្រូវបានបណ្ដេញចេញពីកន្លែងដែលជាសួនមនោរម្យនោះ។ ពួកគេធ្លាប់រស់នៅក្នុងសួនច្បារអេដែនដ៏ស្អាតដែលមានដំណាំគ្រប់មុខបង្កើតផលផ្លែ តែឥឡូវពួកគេប្រឈមមុខនឹងស្ថានការណ៍ដ៏ពិបាកខាងក្រៅសួនច្បារនេះវិញ។ ព្រះបានមានបន្ទូលទៅអ័ដាមថា៖ «ដោយព្រោះឯងបានស្ដាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្ដាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត ដីនឹងដុះជាបន្លាហើយនឹងអញ្ចាញឲ្យឯង»។ ការដាក់បណ្ដាសាលើដីបានន័យថា ការដាំដុះនឹងពិបាកណាស់។ កូនចៅរបស់អ័ដាមបានទទួលរងនូវលទ្ធផលដែលដីត្រូវបណ្ដាសាដែលមានបន្លានិងអញ្ចាញយ៉ាងច្រើនដល់ម្ល៉េះដែលឪពុករបស់ណូអេឈ្មោះឡាមេក បាននិយាយអំពី‹សេចក្ដីនឿយហត់របស់ដៃ ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា›។—លោកុប្បត្តិ ៣:១៧-១៩; ៥:២៩
១៤ អ័ដាមនិងអេវ៉ាបានដូរសេចក្ដីសុខជាមួយនឹងការរងទុក្ខវេទនាទៅវិញ។ ព្រះបានមានបន្ទូលទៅអេវ៉ាថា៖ «អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង»។ ក្រោយមក កាអ៊ីនដែលជាកូនច្បងរបស់អ័ដាមនិងអេវ៉ាបានប្រព្រឹត្តអំពើដ៏ឃោរឃៅ ដោយសម្លាប់អេបិលជាប្អូន។—លោកុប្បត្តិ ៣:១៦; ៤:៨
១៥ សាវ័កយ៉ូហានបានប្រកាសថា៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ (យ៉ូហានទី១ ៥:១៩) ដូចមេកំណាចនេះ មនុស្សក្នុងលោកីយ៍នេះក៏បង្ហាញនូវលក្ខណៈដ៏អាក្រក់ដូចជាអត្ថទត្ថភាពនិងចិត្តមានះ។ គឺមិនចម្លែកទេដែលលោកីយ៍នេះគឺមានពេញដោយអំពើកាចសាហាវនិងអំពើឃោរឃៅ! ប៉ុន្តែ ស្ថានការណ៍បែបនេះនឹងមិនមានជារៀងរហូតឡើយ។ ព្រះយេហូវ៉ាធានារ៉ាប់រងថា សេចក្ដីសប្បុរសនិងសេចក្ដីមេត្ដាករុណនឹងមានក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ទ្រង់ មិនមែនអំពើកាចសាហាវនិងអំពើឃោរឃៅនោះឡើយ។
ការបង្ហាញសេចក្ដីសប្បុរសនឹងមានគ្រប់កន្លែងក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ
១៦. ហេតុអ្វីបានជាការគ្រប់គ្រងរបស់ព្រះតាមរយៈព្រះយេស៊ូគ្រីស្ទ ត្រូវសម្គាល់ដោយសេចក្ដីសប្បុរស? តើនេះតម្រូវឲ្យយើងធ្វើយ៉ាងណា?
១៦ ព្រះយេហូវ៉ានិងស្តេចដែលបានតែងតាំងក្នុងព្រះរាជាណាចក្រគឺព្រះយេស៊ូគ្រីស្ទ តម្រូវឲ្យរាស្ត្ររបស់ទ្រង់បានល្បីឈ្មោះចំពោះការសម្ដែងសេចក្ដីសប្បុរស។ (មីកា ៦:៨) ព្រះយេស៊ូគ្រីស្ទបានឲ្យយើងដឹងទុកជាមុននូវរបៀបដែលរដ្ឋាភិបាលនេះដែលព្រះវរបិតាបានប្រគល់ឲ្យទ្រង់នឹងត្រូវសម្គាល់ដោយសេចក្ដីសប្បុរស។ (ហេព្រើរ ១:៣) យើងអាចកត់សម្គាល់ចំណុចនេះដោយពិចារណាបន្ទូលរបស់ព្រះយេស៊ូដែលបានលាតត្រដាងឲ្យឃើញមេដឹកនាំសាសនាក្លែងក្លាយ ដែលបានគាបសង្កត់មនុស្សដោយដាក់បន្ទុកយ៉ាងធ្ងន់ទៅលើពួកគេ។ ទ្រង់បានមានបន្ទូលថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថាយ ១១:២៨-៣០) មេដឹកនាំជាច្រើន មិនថាមេដឹកនាំខាងសាសនាឬមេដឹកនាំខាងណាផ្សេងទៀតក៏ដោយ គឺតែងធ្វើឲ្យមនុស្សនឿយឥតល្ហែនឹងបន្ទុកដ៏ពិបាក ដោយសារមានច្បាប់ច្រើនឥតគណនា និងតម្រូវឲ្យបំពេញភារកិច្ចដោយគ្មានអ្នកណាអបអរនោះទេ។ ប៉ុន្តែ ព្រះយេស៊ូតម្រូវពីពួកអ្នកកាន់តាមទ្រង់នូវអ្វីដែលសមស្របនឹងតម្រូវការនិងសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ នឹមរបស់ព្រះយេស៊ូ គឺប្រាកដជាធ្វើឲ្យយើងមានកម្លាំងចិត្តនិងប្រកបដោយសេចក្ដីសប្បុរសមែន! យើងក៏ត្រូវជំរុញឲ្យយកតម្រាប់តាមទ្រង់ក្នុងការបង្ហាញសេចក្ដីសប្បុរសដល់អ្នកដទៃដែរ មែនទេ?—យ៉ូហាន ១៣:១៥
១៧, ១៨. ហេតុអ្វីបានជាយើងទុកចិត្តថា អស់អ្នកដែលសោយរាជ្យជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌និងអ្នកតំណាងទ្រង់នៅលើផែនដី នឹងបង្ហាញសេចក្ដីសប្បុរសនោះ?
១៧ បន្ទូលគួរឲ្យកត់សម្គាល់របស់ព្រះយេស៊ូជូនពួកសាវ័ក ក៏បញ្ជាក់លូកា ២២:២៤-២៧
នូវរបៀបដែលការគ្រប់គ្រងរបស់ព្រះរាជាណាចក្រខុសគ្នាយ៉ាងឆ្ងាយពីការគ្រប់គ្រងរបស់មនុស្ស។ ព្រះគម្ពីរចែងថា៖ «គេ[បណ្ដាសិស្ស]ក៏កើតមានសេចក្ដីទាស់ទែងគ្នាអំពីអ្នកណាដែលរាប់ជាធំជាងគេ។ តែទ្រង់មានបន្ទូលថា៖‹អស់ទាំងស្តេចនៃសាសន៍ដទៃ គេតែងសោយរាជ្យលើបណ្ដារាស្ត្រ ហើយបណ្ដាជនហៅពួកអ្នកមានអំណាចលើគេ ថាជាអ្នកមានគុណដែរ។ ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ។ ឯអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ។ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបំរើដែរ។ ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុឬអ្នកដែលបំរើ? តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី? ប៉ុន្តែ ខ្ញុំនៅកណ្ដាលពួកអ្នករាល់គ្នាទុកដូចជាអ្នកបំរើវិញ›»។—១៨ ពួកអ្នកគ្រប់គ្រងជាមនុស្សខំប្រឹងធ្វើជាអ្នកធំ ដោយ«សោយរាជ្យ» ឬជិះជាន់លើមនុស្ស និងខំប្រឹងឲ្យបានឋានន្តរខ្ពង់ខ្ពស់ ដោយនឹកស្មានថាឋានន្តរទាំងនេះនឹងធ្វើឲ្យខ្លួនគេល្អជាងអនុរាស្ត្ររបស់ខ្លួន។ ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលថា ការធ្វើជាអ្នកធំពិតប្រាកដគឺជាការខំប្រឹងនិងយកចិត្តទុកដាក់បំរើអ្នកដទៃ។ អស់អ្នកដែលនឹងសោយរាជ្យជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌ ឬបំរើជាអ្នកតំណាងទ្រង់នៅលើផែនដី ត្រូវខំយកតម្រាប់តាមទ្រង់ស្តីអំពីចិត្តរាបទាបនិងសម្ដែងសេចក្ដីសប្បុរស។
១៩, ២០. (ក) តើព្រះយេស៊ូបង្ហាញនូវទំហំនៃសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) ចំពោះការសម្ដែងសេចក្ដីសប្បុរស តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៩ សូមឲ្យយើងពិនិត្យនូវឱវាទដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលព្រះយេស៊ូបានប្រទាន។ ដោយបង្ហាញនូវទំហំនៃសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ព្រះយេស៊ូបានមានបន្ទូលថា៖ «បើអ្នករាល់គ្នាស្រឡាញ់តែពួកអ្នកដែលស្រឡាញ់ដល់អ្នក នោះតើមានគុណបំណាច់អ្វី? ដ្បិតទាំងមនុស្សមានបាបក៏ស្រឡាញ់ដល់ពួកអ្នកដែលស្រឡាញ់គេដូចគ្នាដែរ ហើយបើអ្នករាល់គ្នាប្រព្រឹត្តល្អ ចំពោះតែពួកអ្នកដែលប្រព្រឹត្តល្អនឹងខ្លួនអ្នក នោះតើមានគុណបំណាច់អ្វី? ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ បើអ្នករាល់គ្នាឲ្យគេខ្ចីដែលសង្ឃឹមនឹងបានវិញ នោះតើមានគុណបំណាច់អ្វី? ដ្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមានបាបខ្ចីដែរ ដើម្បីឲ្យបានដូចដើមវិញ ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អដល់ទាំងមនុស្សអកត្តញ្ញូ នឹងមនុស្សអាក្រក់ដែរ ដូច្នេះចូរអ្នករាល់គ្នាមានចិត្តមេត្ដាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្ដាករុណាដែរ»។—លូកា ៦:៣២-៣៦
ម៉ាថាយ ៥:៤៣-៤៥; កិច្ចការ ១៤:១៦, ១៧) ដោយយកតម្រាប់តាមព្រះវរបិតានៅស្ថានសួគ៌ យើងមិនគ្រាន់តែមិនធ្វើអាក្រក់ដល់មនុស្សអកតញ្ញូប៉ុណ្ណោះទេ ប៉ុន្តែយើងធ្វើល្អចំពោះពួកគេ សូម្បីចំពោះអស់អ្នកដែលជាសត្រូវរបស់យើងផងដែរ។ ដោយសម្ដែងនូវសេចក្ដីសប្បុរស យើងបង្ហាញព្រះយេហូវ៉ានិងព្រះយេស៊ូ ថាយើងចង់រស់នៅក្រោមព្រះរាជាណាចក្ររបស់ព្រះ ដែលមនុស្សគ្រប់គ្នានឹងបង្ហាញសេចក្ដីសប្បុរសនិងគុណសម្បត្ដិឯទៀតរបស់ព្រះ។
២០ សេចក្ដីសប្បុរសដែលព្រះសម្ដែងគឺមិនគិតពីប្រយោជន៍អង្គទ្រង់នោះទេ។ សេចក្ដីសប្បុរសរបស់ព្រះមិនចង់បានសំណងវិញទេ។ ដោយសប្បុរស ព្រះយេហូវ៉ា«ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិតនឹងមនុស្សទុច្ចរិតផង»។ (ហេតុអ្វីយើងគួរបង្ហាញសេចក្ដីសប្បុរស?
២១, ២២. ហេតុអ្វីក៏យើងគួរបង្ហាញសេចក្ដីសប្បុរស?
២១ ចំពោះគ្រីស្ទានពិត ការបង្ហាញសេចក្ដីសប្បុរសគឺសំខាន់ណាស់។ នេះគឺជាភស្តុតាងបង្ហាញថា យើងមានវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ម្យ៉ាងវិញទៀត ពេលយើងបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះ យើងយកតម្រាប់តាមព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ សេចក្ដីសប្បុរសក៏ជាតម្រូវការមួយចំពោះអស់អ្នកដែលនឹងទៅជាអនុរាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះ។ ដូច្នេះហើយ យើងត្រូវតែស្រឡាញ់សេចក្ដីសប្បុរសនិងខំរៀនបង្ហាញគុណសម្បត្ដិនេះ។
២២ តើមានវិធីណាខ្លះដែលយើងអាចបង្ហាញសេចក្ដីសប្បុរសក្នុងជីវិតប្រចាំថ្ងៃរបស់យើង? អត្ថបទជាបន្ទាប់នឹងពិគ្រោះប្រធាននេះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើសេចក្ដីសប្បុរសជាអ្វី?
• ហេតុអ្វីក៏ពិភពលោកនេះមានពេញដោយអំពើកាចសាហាវនិងអំពើឃោរឃៅច្រើនម្ល៉េះ?
• តើដូចម្ដេចដែលយើងដឹងប្រាកដក្នុងចិត្តថា នឹងមានសេចក្ដីសប្បុរសក្រោមការគ្រប់គ្រងរបស់ព្រះ?
• ហេតុអ្វីក៏ការបង្ហាញសេចក្ដីសប្បុរសគឺសំខាន់ចំពោះអស់អ្នកដែលចង់រស់នៅក្រោមព្រះរាជាណាចក្ររបស់ព្រះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៩]
អ្នកចាស់ទុំគ្រីស្ទានព្យាយាមបង្ហាញចិត្តសប្បុរសចំពោះបងប្អូនគ្នីគ្នា
[រូបភាពនៅទំព័រ២២]
ដោយព្រះទ័យសប្បុរស ព្រះយេហូវ៉ាធ្វើឲ្យថ្ងៃរះនិងភ្លៀងធ្លាក់សំរាប់មនុស្សជាតិ