ប្អូនៗយុវវ័យអើយ! តើអ្នកកំពុងតែកសាងអនាគតរបស់ខ្លួនឲ្យបានភ្លឺស្វាងឬទេ?
ប្អូនៗយុវវ័យអើយ! តើអ្នកកំពុងតែកសាងអនាគតរបស់ខ្លួនឲ្យបានភ្លឺស្វាងឬទេ?
«យើងស្គាល់ច្បាស់នូវគំរោងការដែលយើងបានគ្រោងទុកសំរាប់អ្នករាល់គ្នា ជាគំរោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនអោយអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹមនិងអនាគតល្អអោយអ្នករាល់គ្នា»។—យេរេមី ២៩:១១, ខ.ស.
១, ២. តើមានទស្សនៈអ្វីខ្លះចំពោះគ្រាយុវវ័យ?
មនុស្សពេញវ័យភាគច្រើនចាត់ទុកគ្រាយុវវ័យជាគ្រាដែលពោរពេញដោយក្ដីសប្បាយរីករាយ ហើយគេតែងនឹកអាឡោះអាល័យពីកម្លាំងនិងសន្ទុះចិត្តដែលខ្លួនធ្លាប់មានពីក្មេង។ ពួកគេសញ្ជឹងគិតដោយក្ដីពេញចិត្តអំពីគ្រាយុវវ័យដែលបានកន្លងផុតទៅ ជាពេលដែលមិនសូវមានភារកិច្ច ធ្លាប់សប្បាយ ហើយមានជម្រើសជាច្រើនសំរាប់អនាគត។
២ ប៉ុន្តែ ប្អូនៗដែលនៅក្មេងប្រហែលជាគិតផ្សេងវិញ។ ប្អូនៗប្រហែលជាពិបាកដឹងថា ត្រូវធ្វើយ៉ាងណាពេលឆ្លងកាត់គ្រានៃការប្រែប្រួលខាងសតិអារម្មណ៍និងខាងរាងកាយក្នុងកំឡុងយុវវ័យ។ នៅឯសាលា ប្រហែលជាមានការបង្ខិតបង្ខំយ៉ាងខ្លាំងពីយុវជនឯទៀត ហើយប្អូនប្រហែលជាត្រូវខំព្យាយាមកុំឲ្យទទួលឥទ្ធិពលពីគេក្នុងការប្រើថ្នាំញៀន ផឹកស្រាឬធ្វើអំពើអសីលធម៌នោះ។ ប្អូនៗជាច្រើននាក់ក៏ត្រូវប្រឈមមុខនឹងរឿងអព្យាក្រឹតឬរឿងឯទៀតដែលទាក់ទងនឹងជំនឿរបស់ប្អូន។ យុវវ័យអាចជាគ្រាពិបាកពិតមែន។ ក៏ប៉ុន្តែ យុវវ័យក៏ជាគ្រាដែលមានជម្រើសយ៉ាងច្រើនផងដែរ។ សំនួរសំខាន់គឺ តើប្អូននឹងជ្រើសយកអនាគតបែបណា?
ចូរសប្បាយនៅគ្រាយុវវ័យ!
៣. តើស្តេចសាឡូម៉ូនបានជូនឱវាទនិងការព្រមានអ្វីឲ្យយុវជន?
៣ មនុស្សចាស់ៗតែងប្រាប់ប្អូនថា យុវវ័យជាគ្រាខ្លីណាស់ ហើយពួកគាត់និយាយត្រឹមត្រូវមែន។ ក្រោយតែប៉ុន្មានឆ្នាំ ប្អូននឹងបានឆ្លងផុតពីយុវវ័យហើយ។ ដូច្នេះ ចូរសប្បាយក្នុងកាលដែលប្អូននៅក្មេង! ស្តេចសាឡូម៉ូនក៏បានឲ្យឱវាទដូចគ្នាដែរពេលទ្រង់សរសេរថា៖ «ឱមនុស្សកំឡោះអើយ! ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះ! ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ»។ ក៏ប៉ុន្តែ ស្តេចសាឡូម៉ូនបានព្រមានយុវជនថា៖ «ចូរកាត់សេចក្ដីក្នាញ់ក្ដៅចេញពីចិត្តឯងទៅ ហើយបណ្ដេញសេចក្ដីអាក្រក់ឲ្យឆ្ងាយពីសាច់ឈាមឯងផង»។ ទ្រង់ក៏មានបន្ទូលតទៅទៀតថា៖ «គ្រានៅកំឡោះ ហើយវ័យក្មេងរមែងជាឥតប្រយោជន៍ទទេ»។—សាស្ដា ១១:៩, ១០
៤, ៥. ហេតុអ្វីបានជាគួរគប្បីឲ្យយុវជនកសាងអនាគតសំរាប់ខ្លួន? សូមឲ្យឧទាហរណ៍។
៤ តើប្អូនយល់អ្វីដែលស្តេចសាឡូម៉ូនបានមានបន្ទូលទេ? ជាឧទាហរណ៍ សូមប្អូនគិតអំពីយុវជនម្នាក់ដែលទទួលអំណោយ។ ឧបមាថាអំណោយនោះជាមត៌ក។ តើគាត់យកមត៌កនោះទៅធ្វើអ្វី? គាត់អាចចាយទាំងអស់តែលើការសប្បាយ ដូចកូនបង្ហិនទ្រព្យក្នុងឧទាហរណនិទស្សន៍របស់ព្រះយេស៊ូ។ (លូកា ១៥:១១-២៣) ក៏ប៉ុន្តែ ពេលដែលលុយនោះអស់រលីងទៅ តើយុវជននោះមានអារម្មណ៍យ៉ាងណាដែរ? ការចាយវាយខ្ជះខ្ជាយឥតគិតដូច្នេះច្បាស់ជានឹងនាំឲ្យគាត់ស្ដាយក្រោយណាស់! ក៏ប៉ុន្តែ ឧបមាថាយុវជននោះប្រើមត៌កដើម្បីកសាងអនាគតរបស់ខ្លួនឲ្យបានល្អ ប្រហែលជាប្រើលុយភាគច្រើនទៅលើអ្វីដែលនឹងមានប្រយោជន៍នៅថ្ងៃខាងមុខ។ នៅទីបំផុត ពេលយុវជននោះកំពុងតែទទួលប្រយោជន៍នៅអនាគត តើប្អូនគិតស្មានថាគាត់នឹងស្ដាយដោយសារមិនបានចំណាយលុយទាំងអស់លើការសប្បាយឬ? ប្រាកដជាមិនស្ដាយទេ!
៥ សូមប្អូនចាត់ទុកគ្រានៅយុវវ័យជាអំណោយមួយពីព្រះ ដ្បិតគ្រានោះពិតជាអំណោយមួយមែន។ តើប្អូននឹងប្រើគ្រាយុវវ័យនោះយ៉ាងដូចម្ដេច? ប្អូនអាចបង្ខាតកម្លាំងនិងសន្ទុះចិត្តលើការសប្បាយ ដោយភ្លើតភ្លើនមិនគិតគូរពីអនាគតខ្លួននោះ។ ប៉ុន្តែ បើប្អូនធ្វើដូច្នេះ បានន័យថា «គ្រានៅកំឡោះ»ឬគ្រាយុវវ័យរបស់ប្អូននឹងត្រូវ«ឥតប្រយោជន៍ទទេ»ពិត
មែន។ បើប្អូនប្រើគ្រាយុវវ័យដើម្បីកសាងអនាគតរបស់ខ្លួន នោះគឺល្អជាងឆ្ងាយណាស់!៦. (ក) តើស្តេចសាឡូម៉ូនជូនឱវាទអ្វីដែលជួយណែនាំយុវជន? (ខ) តើព្រះយេហូវ៉ាចង់ធ្វើអ្វីដែលផ្ដល់ជាប្រយោជន៍សំរាប់យុវជន? តើយុវជនអាចទទួលបានប្រយោជន៍នេះយ៉ាងដូចម្ដេច?
៦ ស្តេចសាឡូម៉ូនបានមានបន្ទូលប្រាប់នូវគោលការណ៍មួយ ដែលអាចជួយប្អូនទទួលប្រយោជន៍ច្រើនបំផុតពីគ្រាយុវវ័យ។ ស្តេចសាឡូម៉ូនមានបន្ទូលថា៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»។ (សាស្ដា ១២:១) នេះជាគន្លឹះសំខាន់បំផុតដែលនាំឲ្យទទួលបានជោគជ័យ គឺប្អូនត្រូវស្ដាប់ព្រះយេហូវ៉ានិងធ្វើតាមព្រះហឫទ័យទ្រង់។ ព្រះយេហូវ៉ាមានបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលពីបុរាណនូវអ្វីដែលទ្រង់ចង់ធ្វើដើម្បីជាប្រយោជន៍ដល់ពួកគេដោយថា៖ «យើងស្គាល់ច្បាស់នូវគំរោងការដែលយើងបានគ្រោងទុកសំរាប់អ្នករាល់គ្នា ជាគំរោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនអោយអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹមនិងអនាគតល្អអោយអ្នករាល់គ្នា»។ (យេរេមី ២៩:១១, ខ.ស.) ព្រះយេហូវ៉ាចង់ផ្ដល់«សេចក្ដីសង្ឃឹមនិងអនាគតល្អ»ឲ្យប្អូនដែរ។ ក្នុងការប្រព្រឹត្ត គំនិត និងការសម្រេចចិត្តរបស់ប្អូន បើប្អូននឹកចាំពីព្រះ នោះប្អូននឹងមានសេចក្ដីសង្ឃឹមនិងអនាគតល្អ។—វិវរណៈ ៧:១៦, ១៧; ២១:៣, ៤
«ត្រូវចូលទៅជិតព្រះ»
៧, ៨. តើយុវជនអាចចូលទៅជិតព្រះយ៉ាងដូចម្ដេច?
៧ យ៉ាកុបបានលើកទឹកចិត្តយើងឲ្យនឹកចាំពីព្រះយេហូវ៉ា។ គាត់ដាស់តឿនថា៖ «ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) ព្រះយេហូវ៉ាជាអ្នកបង្កើត ជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅស្ថានសួគ៌ ហើយទ្រង់គួរនឹងទទួលការថ្វាយបង្គំនិងសេចក្ដីសរសើរ។ (វិវរណៈ ៤:១១) យ៉ាងណាក៏ដោយ បើយើងចូលទៅជិតទ្រង់ៗក៏នឹងចូលមកជិតយើងដែរ។ ព្រះយេហូវ៉ាបង្ហាញចំណាប់អារម្មណ៍ដោយក្ដីស្រឡាញ់បែបនេះ ច្បាស់ជាធ្វើឲ្យប្អូនមានអារម្មណ៍កក់ក្ដៅក្នុងចិត្តណាស់ មែនទេ?—ម៉ាថាយ ២២:៣៧
៨ យើងចូលទៅជិតព្រះយេហូវ៉ាតាមវិធីផ្សេងៗ។ ជាឧទាហរណ៍ សាវ័កប៉ុលសរសេរថា៖ «ចូរព្យាយាមក្នុងសេចក្ដីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្ដីនោះឯង ដោយពាក្យអរព្រះគុណ»។ (កូល៉ុស ៤:២) បើនិយាយឲ្យចំទៅ ប្អូនត្រូវលត់ដំខ្លួនឲ្យមានទម្លាប់អធិស្ឋាន។ ពេលឪពុករបស់ប្អូនឬគ្រីស្ទានឯទៀតក្នុងក្រុមជំនុំបានអធិស្ឋានសំរាប់ប្អូន នោះប្អូនមិនត្រូវស្កប់ចិត្តដោយបានឆ្លើយថាអាម៉ែននោះទេ។ តើប្អូនធ្លាប់ទូលព្រះយេហូវ៉ាឲ្យអស់អំពីចិត្តនិងប្រាប់ទ្រង់នូវអ្វីដែលប្អូនកំពុងតែគិត អ្វីដែលធ្វើឲ្យភ័យខ្លាច ឬក៏បញ្ហាដែលប្អូនកំពុងតែប្រឈមមុខឬទេ? តើប្អូនធ្លាប់ទូលប្រាប់ទ្រង់នូវអ្វីដែលប្អូនមិនហ៊ានប្រាប់មនុស្សណាម្នាក់ដោយសារការអៀនខ្មាសឬទេ? សេចក្ដីអធិស្ឋានដោយនិយាយត្រង់ៗអស់ពីចិត្តនាំឲ្យចិត្តប្អូនបានស្ងប់។ (ភីលីព ៤:៦, ៧) សេចក្ដីអធិស្ឋានជួយយើងចូលទៅជិតព្រះយេហូវ៉ានិងយល់ថា ទ្រង់កំពុងតែចូលមកជិតយើងដែរ។
៩. តើយុវជនម្នាក់អាចស្ដាប់ព្រះយេហូវ៉ាតាមរបៀបណា?
៩ ក្នុងបទគម្ពីរបន្តបន្ទាប់នេះ យើងឃើញនូវវិធីមួយទៀតដែលអាចចូលទៅជិតព្រះគឺ៖ «ចូរស្ដាប់សេចក្ដីដំបូន្មាន ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ! ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ»។ (សុភាសិត ១៩:២០) ពិតមែនថា បើប្អូនស្ដាប់ព្រះយេហូវ៉ានិងធ្វើតាមអ្វីៗដែលទ្រង់មានបន្ទូលមក នោះឈ្មោះថាប្អូនកំពុងតែកសាងអនាគតរបស់ខ្លួនហើយ។ តើប្អូនអាចបង្ហាញថាកំពុងតែស្ដាប់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ប្អូនច្បាស់ជាចូលរួមក្នុងកិច្ចប្រជុំជាទៀងទាត់និងស្ដាប់កម្មវិធីប្រជុំហើយ។ ម្យ៉ាងទៀត ប្អូន«ស្ដាប់បង្គាប់មាតាបិតា»ដោយចូលរួមសិក្សាព្រះគម្ពីរជាក្រុមគ្រួសារ។ (អេភេសូរ ៦:១, ២; ហេព្រើរ ១០:២៤, ២៥) នេះគឺជាការល្អប្រពៃណាស់។ ប៉ុន្តែ បន្ថែមទៅទៀត តើប្អូន«លៃយកឱកាស»ដើម្បីរៀបចំសំរាប់កិច្ចប្រជុំ អានព្រះគម្ពីរជាទៀងទាត់ និងធ្វើការស្រាវជ្រាវឬទេ? តើប្អូនខំអនុវត្តតាមអ្វីដែលប្អូនអាន ដើម្បី«ដើរដោយមានប្រាជ្ញា»ឬទេ? (អេភេសូរ ៥:១៥-១៧; ទំនុកដំកើង ១:១-៣) បើប្អូនធ្វើដូច្នេះមែន ប្អូនកំពុងតែចូលទៅជិតព្រះយេហូវ៉ា។
១០, ១១. ពេលដែលស្ដាប់តាមព្រះយេហូវ៉ា តើយុវជនទទួលប្រយោជន៍អ្វីខ្លះ?
១០ ព្រះបានបណ្ដាលឲ្យអ្នកសរសេរម្នាក់កត់នូវបំណងនៃសៀវភៅសុភាសិតក្នុងពាក្យដំបូងនៃសៀវភៅនោះ។ គាត់បានសរសេរថា៖ «សំរាប់ឲ្យបានស្គាល់ប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅ ហើយឲ្យបានយល់អស់ទាំងសេចក្ដីដែលត្រូវខាងយោបល់ ក៏សំរាប់ឲ្យទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្ដីសុចរិត សេចក្ដីយុត្ដិធម៌ នឹងសេចក្ដីទៀងត្រង់ ហើយសំរាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្ដីឆ្លៀវឆ្លាត នឹងឲ្យមនុស្សកំឡោះមានដំរិះ ហើយនឹងសតិបញ្ញានឹងធឹង»។ (សុភាសិត ១:១-៤) ដូច្នេះ ពេលប្អូនអានសៀវភៅសុភាសិតនិងសៀវភៅទាំងប៉ុន្មានទៀតក្នុងព្រះគម្ពីរ នោះប្អូននឹងចាប់ផ្ដើមហាត់ពត់លត់ដំខ្លួនឲ្យទៅជាមនុស្សសុចរិតនិងទៀងត្រង់ ហើយព្រះយេហូវ៉ានឹងមានព្រះទ័យសប្បាយដែលប្អូនបានចូលទៅជិតទ្រង់។ (ទំនុកដំកើង ១៥:១-៥) កាលណាប្អូនកាន់តែព្យាយាមបង្កើនសមត្ថភាពវិនិច្ឆ័យ ប្រាជ្ញា ចំណេះ និងសមត្ថភាពគិតពិចារណា នោះការសម្រេចចិត្តរបស់ប្អូនកាន់តែល្អ។
១១ តើការតម្រូវឲ្យយុវជនមានប្រាជ្ញាគឺមិនសមហេតុសមផលទេឬ? ធីម៉ូថេទី១ ៤:១២) មាតាបិតារបស់ពួកគេមានមោទនភាព ហើយព្រះយេហូវ៉ាមានបន្ទូលថាពួកគេធ្វើឲ្យទ្រង់រីករាយ។ (សុភាសិត ២៧:១១) ទោះជាពួកគេនៅក្មេងក៏ពិតមែន តែពួកគេអាចជឿជាក់ថា បន្ទូលបន្តបន្ទាប់នេះសំដៅទៅលើពួកគេដែរថា៖ «ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ! ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ»។—ទំនុកដំកើង ៣៧:៣៧
មិនមែនទេ! ដ្បិតយុវជនគ្រីស្ទានជាច្រើនកំពុងតែធ្វើដូច្នេះ។ ជាលទ្ធផល អ្នកឯទៀតគោរពពួកគេនិងមិន‹មើលងាយពួកគេ ដោយព្រោះនៅក្មេង›ទេ។ (ត្រូវធ្វើការសម្រេចចិត្តដ៏ល្អ
១២. តើអ្វីជាជម្រើសសំខាន់បំផុតរបស់យុវជន? ហេតុអ្វីបានជាជម្រើសនោះមានលទ្ធផលរយៈពេលវែង?
១២ យុវវ័យជាគ្រាដែលប្អូនត្រូវធ្វើការសម្រេចចិត្ត។ ការសម្រេចចិត្តខ្លះមានឥទ្ធិពលទៅលើយើងអស់មួយជីវិត។ ការសម្រេចចិត្តខ្លះដែលប្អូនធ្វើឥឡូវនេះនឹងមានឥទ្ធិពលលើអនាគតរបស់ប្អូនដែរ។ ការសម្រេចចិត្តដ៏ល្អនាំឲ្យយើងទទួលបានសុភមង្គលនិងជោគជ័យក្នុងជីវិត។ ការសម្រេចចិត្តមិនល្អអាចធ្វើឲ្យយើងពិបាកអស់មួយជីវិត។ សូមពិចារណានូវជម្រើសពីរដែលប្អូនត្រូវសម្រេច។ ទីមួយ: តើប្អូនជ្រើសរើសពួកម៉ាកបែបណា? ហេតុអ្វីសំនួរនេះសំខាន់? ព្រះបានបណ្ដាលឲ្យសរសេរសុភាសិតមួយដែលថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) បើនិយាយម្យ៉ាងទៀត សុភាសិតនេះចង់បញ្ជាក់ថានៅទីបំផុតយើងនឹងចាប់ផ្ដើមមានលក្ខណៈដូចពួកម៉ាករបស់យើង គឺយើងនឹងមានប្រាជ្ញាឬក៏ទៅជាមនុស្សល្ងីល្ងើវិញ។ តើប្អូនរើសយកមួយណា?
១៣, ១៤. (ក) ក្រៅពីការជួបនឹងមនុស្សដោយផ្ទាល់ តើការសេពគប់ពួកម៉ាករួមបញ្ចូលអ្វីទៀត? (ខ) តើយុវជនគួរចៀសវាងពីអ្វី?
១៣ នៅពេលប្អូនគិតអំពីពាក្យថាសេពគប់ពួកម៉ាក ប្អូនច្បាស់ជាគិតអំពីការនៅជាមួយនឹងមនុស្សឯទៀត។ អត្ថន័យនេះគឺត្រឹមត្រូវ។ ប៉ុន្តែរឿងនេះក៏រួមបញ្ចូលអ្វីផ្សេងទៀតផងដែរ។ នៅពេលប្អូនមើលកម្មវិធីទូរទស្សន៍ ស្ដាប់ចំរៀង អានសៀវភៅប្រលោមលោក មើលកុន ឬប្រើប្រព័ន្ធអ៊ិនថឺណិត នេះគឺជារបៀបសេពគប់មួយទៀត។ បើការសេពគប់នោះទាក់ទងអំពើឃោរឃៅឬអំពើអសីលធម៌ ឬលើកទឹកចិត្តឲ្យទៅជាអ្នកប្រមឹក ប្រើថ្នាំញៀន ឬក៏អ្វីណាផ្សេងទៀតដែលខុសនឹងគោលការណ៍ព្រះគម្ពីរ នោះយើងកំពុងតែសេពគប់នឹង«មនុស្សល្ងង់ខ្លៅ»ដែលប្រព្រឹត្តដូចជាគ្មានព្រះយេហូវ៉ានោះ។—ទំនុកដំកើង ១៤:១
១៤ ដោយសារប្អូនចូលរួមក្នុងកិច្ចប្រជុំជាទៀងទាត់និងមានសកម្មភាពក្នុងក្រុមជំនុំ នោះប្រហែលជាប្អូនគិតថា ប្អូនមានភាពខាងវិញ្ញាណខ្លាំងល្មមមិនអាចទទួលឥទ្ធិពលពីកុនដែលបញ្ចាំងរឿងឃោរឃៅឬចំរៀងដែលមានភ្លេងពីរោះតែមានពាក្យមិនសមរម្យនោះ។ ប្រហែលជាប្អូនគិតថា ប្អូនមិនអាចទទួលឥទ្ធិពលអាក្រក់បើគ្រាន់តែក្រឡេកមើលរូបកូរិនថូសទី១ ១៥:៣៣) គួរឲ្យស្ដាយមែន យុវជនគ្រីស្ទានជាច្រើនដែលធ្លាប់មានលទ្ធភាពរីកចំរើនយ៉ាងល្អនោះ បែរជាត្រូវពួកម៉ាកអាក្រក់បង្ខូចកិរិយាល្អរបស់ពួកគេទៅវិញ។ ហេតុនេះ ចូរប្អូនតាំងចិត្តបដិសេធពួកម៉ាកអាក្រក់។ បើប្អូនធ្វើដូច្នេះ នោះបានន័យថាប្អូនកំពុងតែធ្វើតាមឱវាទរបស់ប៉ុលដែលថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះដែលល្អ ស្រួលទទួល ហើយគ្រប់ល័ក្ខណ៍ផង»។—រ៉ូម ១២:២
អាសអាភាសតាមប្រព័ន្ធអ៊ិនថឺណិតម្ដងម្កាលនោះ។ បើប្អូនគិតដូច្នេះ សាវ័កប៉ុលបង្ហាញថាប្អូនគិតខុសហើយ! គាត់ប្រាប់ថា៖ «ពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ (១៥. តើអ្វីជាជម្រើសទីពីររបស់យុវជន? ជួនកាល តើយុវជនទទួលការបង្ខិតបង្ខំអ្វីខ្លះ?
១៥ បន្ទាប់មកនេះជាជម្រើសទីពីររបស់ប្អូន។ ក្រោយមកនឹងមានពេលមួយដែលប្អូននឹងត្រូវសម្រេចចិត្តថា ប្អូននឹងធ្វើអ្វីពេលបញ្ចប់ការសិក្សានៅវិទ្យាល័យ។ បើប្អូនរស់នៅប្រទេសដែលមិនសូវមានការងារធ្វើ ប្អូនប្រហែលជាគិតថាត្រូវប្រញាប់ស្រវាយកការងារល្អបំផុតតាមតែលទ្ធភាពដែលអាចធ្វើទៅបាន។ តែបើប្អូននៅប្រទេសជឿនលឿន នោះប្រហែលជាមានជម្រើសជាច្រើនដែលទាក់ទាញចិត្តប្អូន។ ដោយមានបំណងល្អ ប្រហែលជាលោកគ្រូអ្នកគ្រូឬមាតាបិតារបស់ប្អូនចង់ជំរុញឲ្យប្អូនមានការងារដែលមានប្រាក់ខែខ្ពស់ឬរហូតដល់នាំឲ្យមានទ្រព្យសម្បត្ដិស្តុកស្តម្ភទៀតផង។ ក៏ប៉ុន្តែ ការរៀនសូត្រដើម្បីឲ្យបានការងារនោះប្រហែលជានឹងកាត់បន្ថយយ៉ាងច្រើននូវពេលវេលាដែលប្អូនអាចប្រើក្នុងការបំរើព្រះយេហូវ៉ា។
១៦, ១៧. សូមពន្យល់នូវរបៀបបទគម្ពីរផ្សេងៗអាចជួយយុវជនមានតុល្យភាពជុំវិញបញ្ហារកការងារធ្វើ?
១៦ កុំភ្លេចរកការណែនាំក្នុងព្រះគម្ពីរមុនធ្វើការសម្រេចចិត្តណាមួយ។ ព្រះគម្ពីរលើកទឹកចិត្តឲ្យយើងខំធ្វើការចិញ្ចឹមជីវិតដោយខ្លួនឯង។ (ថែស្សាឡូនីចទី២ ៣:១០-១២) យ៉ាងណាក៏ដោយ មានកត្ដាផ្សេងទៀតដែលពាក់ព័ន្ធនឹងរឿងនេះដែរ។ យើងលើកទឹកចិត្តប្អូនៗអានបទគម្ពីរបន្តបន្ទាប់និងគិតអំពីការណែនាំទាំងនេះដែលអាចជួយយុវជនមានតុល្យភាពក្នុងការជ្រើសយកអាជីព: សុភាសិត ៣០:៨, ៩; សាស្ដា ៧:១១, ១២; ម៉ាថាយ ៦:៣៣; កូរិនថូសទី១ ៧:៣១; ធីម៉ូថេទី១ ៦:៩, ១០។ ក្រោយអានបទគម្ពីរទាំងនេះ តើប្អូនអាចយល់ពីទស្សនៈព្រះយេហូវ៉ាជុំវិញបញ្ហានេះឬទេ?
១៧ ការធ្វើការចិញ្ចឹមជីវិតមិនត្រូវសំខាន់ជាងការបំរើព្រះយេហូវ៉ានោះឡើយ។ បើប្អូនអាចរកការងារធ្វើល្មមដោយមានកំរិតវប្បធម៌ត្រឹមវិទ្យាល័យ នោះល្អហើយ។ បើប្អូនត្រូវការការអប់រំបន្ថែមបន្ទាប់ពីវិទ្យាល័យ នេះជារឿងដែលគួរយកមកពិភាក្សាជាមួយនឹងមាតាបិតា។ ក៏ប៉ុន្តែ សូមប្អូនកុំភ្លេច«អស់ទាំងសេចក្ដីដែលប្រសើរ»ជាង ពោលគឺរឿងខាងវិញ្ញាណ។ (ភីលីព ១:៩, ១០) កុំជ្រុលខុសដូចបារូកជាលេខារបស់យេរេមា។ គាត់លែងយល់តម្លៃនៃឯកសិទ្ធិរបស់គាត់ក្នុងកិច្ចបំរើ ហើយបានចាប់ផ្ដើម«ស្វែងរកការយ៉ាងធំសំរាប់ខ្លួន»។ (យេរេមា ៤៥:៥) អស់មួយរយៈ គាត់ភ្លេចថាគ្មាន«ការយ៉ាងធំ»ណាក្នុងលោកីយ៍នេះដែលអាចនាំគាត់ចូលទៅជិតព្រះយេហូវ៉ាឬជួយឲ្យគាត់រួចរស់ជីវិតពេលទីក្រុងយេរូសាឡិមត្រូវបំផ្លាញចោលនោះ។ យើងអាចនិយាយដូចគ្នាដែរសព្វថ្ងៃនេះ។
ត្រូវយល់តម្លៃនៃអ្វីខាងវិញ្ញាណ
១៨, ១៩. (ក) តើអ្នកជិតខាងរបស់ប្អូនភាគច្រើនកំពុងតែជួបនឹងបញ្ហាអ្វី? តើប្អូនគួរមានអារម្មណ៍យ៉ាងណាចំពោះពួកគេ? (ខ) ហេតុអ្វីបានជាមនុស្សជាច្រើនមិនស្រេកឃ្លានខាងវិញ្ញាណ?
១៨ តើប្អូនធ្លាប់ឃើញរូបមនុស្សនៅប្រទេសដែលមានទុរភិក្សឬទេ? បើធ្លាប់ឃើញមែន ប្អូនច្បាស់ជាអាណិតពួកគេ។ តើចិត្តរបស់ប្អូនអាណិតមនុស្សនៅតំបន់ផ្សាយដូចគ្នាដែរឬទេ? ហេតុអ្វីប្អូនគួរអាណិតពួកគេ? ពីព្រោះពួកគេកំពុងតែជួបនឹងទុរភិក្សដែរ គឺទុរភិក្សដែលព្យាការីអេម៉ុសបានទាយថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល! មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ»។—អេម៉ុស ៨:១១
១៩ ពិតថាមនុស្សភាគច្រើនដែលកំពុងតែជួបនឹងការអត់ឃ្លានខាងវិញ្ញាណ ជាអ្នកដែលមិនដឹងថាខ្លួន«មានសេចក្ដីកំសត់ខាងឯវិញ្ញាណ»ទេ។ (ម៉ាថាយ ៥:៣) ពួកគេភាគច្រើនគ្មានអារម្មណ៍សោះថា ខ្លួនស្រេកឃ្លានខាងវិញ្ញាណ។ ពួកគេខ្លះប្រហែលជាគិតស្មានថាខ្លួនមានអាហារខាងវិញ្ញាណបរិបូរ។ ប៉ុន្តែ បើពួកគេគិតដូច្នេះមែន នេះគឺដោយសារពួកគេកំពុងតែទទួលនូវ«ប្រាជ្ញារបស់លោកីយនេះ»ដែលឥតប្រយោជន៍រួមបញ្ចូលវត្ថុនិយម ទ្រឹស្តីវិទ្យាសាស្ត្រដែលគ្មានទីសំអាង យោបល់អំពីរឿងសីលធម៌ និងអ្វីៗឯទៀតស្រដៀងនេះ។ អ្នកខ្លះគិតថាអ្វីដែលហៅថា«ប្រាជ្ញា»នៅសម័យទំនើបនេះ បានច្រានចោលនូវសេចក្ដីបង្រៀនក្នុងព្រះគម្ពីរពីព្រោះគេគិតថាវាហួសសម័យទៅហើយ។ ក៏ប៉ុន្តែ «មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ»។ ប្រាជ្ញារបស់លោកីយ៍នេះនឹងមិនជួយអ្នកចូលទៅជិតព្រះទេ នោះសុទ្ធតែជា «សេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ»វិញ។—កូរិនថូសទី១ ១:២០, ២១; ៣:១៩
២០. ហេតុអ្វីបានជាមិនសមហេតុសមផលបើចង់យកតម្រាប់តាមមនុស្សដែលមិនថ្វាយបង្គំព្រះយេហូវ៉ា?
២០ នៅពេលអ្នកមើលរូបកុមារាកុមារីនៅកន្លែងមានការអត់ឃ្លាននោះ តើអ្នកចង់ដូចពួកគេដែរឬទេ? ប្រាកដជាមិនចង់ទេ! ប៉ុន្តែ យុវជនខ្លះក្នុងក្រុមគ្រួសារគ្រីស្ទានបង្ហាញថា ខ្លួនចង់ដូចមនុស្សនៅជុំវិញពួកគេដែលកំពុងតែជួបនឹងការអត់ឃ្លានខាងវិញ្ញាណ។ ពួកគេទំនងជាគិតស្មានថា យុវជនក្នុងលោកីយ៍កំពុងតែរស់នៅយ៉ាងសប្បាយដោយគ្មានកង្វល់។ តែពួកគេភ្លេចថាយុវជនទាំងនោះនៅដាច់ចេញឬគ្មានទំនាក់ទំនងជាមួយនឹងព្រះយេហូវ៉ា។ (អេភេសូរ ៤:១៧, ១៨) ពួកគេក៏ភ្លេចអំពីលទ្ធផលអាក្រក់ដែលមកពីការអត់ឃ្លានខាងវិញ្ញាណ។ លទ្ធផលអាក្រក់ខ្លះគឺការមានផ្ទៃពោះដែលមិនចង់បាន ទទួលរងការប៉ះពាល់ទាំងផ្លូវចិត្តនិងផ្លូវកាយដែលមកពីអំពើអសីលធម៌ ការជក់បារី ការប្រមឹក និងការប្រើថ្នាំញៀន។ ការអត់ឃ្លានខាងវិញ្ញាណបណ្ដាលឲ្យគេព្រហើន ធ្វើឲ្យគេអស់សង្ឃឹម និងជីវិតគេគ្មានគោលដៅ។
២១. តើយើងអាចការពារខ្លួនពីអានុភាពនៃចិត្តគំនិតមិនត្រឹមត្រូវរបស់អ្នកដែលមិនថ្វាយបង្គំព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
២១ ដូច្នេះ ពេលប្អូនរៀននៅសាលាក្នុងចំណោមអ្នកដែលមិនថ្វាយបង្គំព្រះយេហូវ៉ា នោះកុំឲ្យចិត្តគំនិតរបស់ពួកគេមានឥទ្ធិពលមកលើអ្នកឲ្យសោះ។ (កូរិនថូសទី២ ៤:១៨) ពួកគេខ្លះនឹងនិយាយមើលងាយចំពោះអ្វីៗខាងវិញ្ញាណ។ ម្យ៉ាងទៀត ប្រព័ន្ធផ្សាយពត៌មាននឹងខំនាំឲ្យមនុស្សគិតថា អំពើអសីលធម៌ ការផឹកស្រាស្រវឹង ឬការប្រើពាក្យអាក្រក់គឺជាទង្វើធម្មតា។ កុំបណ្ដោយតាមអានុភាពនោះឲ្យសោះ។ ចូរបន្តសេពគប់អ្នកដែល«រក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា»។ ចូរ«ធ្វើការព្រះអម្ចាស់ឲ្យបរិបូរ»ជានិច្ច។ (ធីម៉ូថេទី១ ១:១៩; កូរិនថូសទី១ ១៥:៥៨) ចូររវល់ទៅកិច្ចប្រជុំនិងចូលរួមកិច្ចផ្សព្វផ្សាយជានិច្ច។ ក្នុងកំឡុងដែលប្អូនរៀន ចូរត្រួសត្រាយជំនួយម្ដងម្កាល។ ចូរពង្រឹងខាងវិញ្ញាណរបស់ប្អូនតាមវិធីនេះ។ យ៉ាងនេះប្អូននឹងមិនបាត់បង់តុល្យភាពទេ។—ធីម៉ូថេទី២ ៤:៥
២២, ២៣. (ក) ហេតុអ្វីបានជាយុវជនគ្រីស្ទានធ្វើការសម្រេចចិត្តជាច្រើនដែលអ្នកដទៃមិនយល់នោះ? (ខ) តើគួរគប្បីឲ្យយុវជនទាំងឡាយធ្វើអ្វី?
២២ ដោយសារប្អូនចេះគិតពីអ្វីខាងវិញ្ញាណ នេះទំនងជានឹងនាំឲ្យប្អូនធ្វើការសម្រេចចិត្តដែលអ្នកឯទៀតមិនយល់ទេ។ ជាឧទាហរណ៍ យុវជនគ្រីស្ទានម្នាក់គឺពូកែលេងភ្លេងហើយរៀនពូកែក្នុងគ្រប់មុខវិជ្ជានៅសាលា។ នៅពេលគាត់រៀនចប់ គាត់ទៅធ្វើការជាមួយឪពុករបស់គាត់ជាអ្នកសំអាតបង្អួចដើម្បីគាត់អាចផ្សព្វផ្សាយពេញពេលឬជាអ្នកត្រួសត្រាយ។ គ្រូបង្រៀនរបស់គាត់មិនយល់ហេតុដែលគាត់សម្រេចចិត្តធ្វើដូច្នេះទេ ប៉ុន្តែបើប្អូនបានចូលទៅជិតព្រះយេហូវ៉ាហើយ យើងច្បាស់ថាប្អូនយល់នូវមូលហេតុដែលគាត់បានសម្រេចចិត្តធ្វើដូច្នេះ។
២៣ នៅពេលប្អូនគិតពិចារណាពីវិធីប្រើគ្រាយុវវ័យដែលជាគ្រាដ៏វិសេសនោះ ចូរប្អូន‹ប្រមូលទ្រព្យសម្បត្ដិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីចាប់បានជីវិតអស់កល្បជានិច្ច›។ (ធីម៉ូថេទី១ ៦:១៩) ចូរតាំងចិត្ត«នឹកចាំពីព្រះដ៏បង្កើតខ្លួន»ពេលនៅក្មេងហើយជារៀងរហូតតទៅអស់មួយជីវិតរបស់ប្អូន។ នេះជាវិធីតែមួយគត់ដែលប្អូនអាចកសាងអនាគតរបស់ខ្លួនឲ្យបានភ្លឺស្វាង ជាអនាគតដែលនឹងមានជារៀងរហូត។
តើប្អូនសន្និដ្ឋានយ៉ាងណា?
• តើព្រះជូនឱវាទអ្វីដែលជួយយុវជនកសាងអនាគតឲ្យបានភ្លឺស្វាង?
• តើយុវជនអាច«ចូលទៅជិតព្រះ»តាមវិធីណាខ្លះ?
• តើយុវជនម្នាក់ត្រូវធ្វើការសម្រេចចិត្តអ្វីខ្លះដែលមានឥទ្ធិពលលើអនាគតរបស់គាត់?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
តើអ្នកនឹងប្រើកម្លាំងនិងសន្ទុះចិត្តតែលើការបំពេញចំណង់ចំណូលចិត្តរបស់ខ្លួនឬទេ?
[រូបភាពនៅទំព័រ១៧]
យុវជនគ្រីស្ទានដែលមានប្រាជ្ញាប្រមូលអារម្មណ៍គិតទៅលើអ្វីខាងវិញ្ញាណ