ព្រះយេហូវ៉ា‹ជាទីអាងសំរាប់យើងក្នុងគ្រាដែលមានសេចក្ដីលំបាក›
ព្រះយេហូវ៉ា‹ជាទីអាងសំរាប់យើងក្នុងគ្រាដែលមានសេចក្ដីលំបាក›
«សេចក្ដីសង្គ្រោះនៃមនុស្សសុចរិត នោះមកពីព្រះយេហូវ៉ា ក្នុងគ្រាដែលមានសេចក្ដីលំបាក នោះទ្រង់ជាទីអាងដល់គេ»។—ទំនុកដំកើង ៣៧:៣៩
១, ២. (ក) តើព្រះយេស៊ូបានអធិស្ឋានអំពីអ្វីសំរាប់សិស្សទ្រង់? (ខ) តើអ្វីជាព្រះហឫទ័យរបស់ព្រះចំពោះរាស្ត្រទ្រង់?
ព្រះយេហូវ៉ាជាព្រះដែលមានព្រះចេស្ដាបំផុត។ ទ្រង់មានព្រះចេស្ដាការពារពួកអ្នកថ្វាយបង្គំដ៏ស្មោះត្រង់តាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ។ ទ្រង់ក៏អាចយករាស្ត្រទ្រង់ចេញពីលោកីយ៍នេះ និងទុកពួកគេនៅកន្លែងដែលមានសុវត្ថិភាពនិងកន្លែងដែលមានសេចក្ដីសុខសាន្តក៏បានដែរ។ យ៉ាងណាក៏ដោយ ព្រះយេស៊ូបានអធិស្ឋានទូលព្រះវរបិតានៅស្ថានសួគ៌ស្តីអំពីសិស្សទ្រង់ថា៖ «ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេឲ្យរួចពី[«មារកំណាច», ខ.ស.]វិញ»។—យ៉ូហាន ១៧:១៥
រ៉ូម ១០:១៣-១៥) ប៉ុន្តែ ដូចជាព្រះយេស៊ូបានបង្ហើបក្នុងសេចក្ដីអធិស្ឋានរបស់ទ្រង់ ដោយសារយើងរស់នៅក្នុងលោកីយ៍នេះ នោះអាចនាំឲ្យយើងមានគ្រោះថ្នាក់ពី«មារកំណាច»។ មនុស្សដែលមិនស្ដាប់បង្គាប់ព្រះនិងពួកពលវិញ្ញាណកំណាចបង្កើតឲ្យមានការឈឺចាប់និងទុក្ខលំបាកជាច្រើន ហើយជនគ្រីស្ទានជៀសមិនរួចនោះទេ។—ពេត្រុសទី១ ៥:៩
២ ព្រះយេហូវ៉ាបានសម្រេចព្រះទ័យមិន«យក[យើង]ចេញពីលោកីយទេ»។ ផ្ទុយទៅវិញ ទ្រង់មានព្រះទ័យចង់ឲ្យយើងរស់នៅក្នុងចំណោមមនុស្សលោកីយ៍ ដើម្បីប្រកាសសារដែលផ្ដល់សេចក្ដីសង្ឃឹមនិងផ្ដល់ការសម្រាលទុក្ខដល់អ្នកដទៃ។ (៣. សូម្បីតែអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ា តើពួកគេត្រូវប្រឈមមុខនឹងអ្វី? ប៉ុន្តែ តើយើងអាចរកឃើញនូវការសម្រាលទុក្ខអ្វីក្នុងព្រះបន្ទូលរបស់ព្រះ?
៣ ក្រោមការល្បងលបែបនេះ គឺជាការធម្មតាទេដែលយើងមានការធ្លាក់ទឹកចិត្តយូរៗម្ដង។ (សុភាសិត ២៤:១០) កំណត់ហេតុក្នុងព្រះគម្ពីរមានឧទាហរណ៍ជាច្រើនអំពីមនុស្សស្មោះត្រង់ដែលមានទុក្ខលំបាក។ អ្នកតែងបទទំនុកដំកើងបានចែងថា៖ «មនុស្សសុចរិតតែងកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ»។ (ទំនុកដំកើង ៣៤:១៩) មែនហើយ ព្រឹត្ដិការណ៍មិនល្អក៏កើតឡើងដល់«មនុស្សសុចរិត»ដែរ។ ដូចដាវីឌនោះនៅពេលខ្លះក៏យើង«អស់កម្លាំង ខ្សោះល្វើយ»ដែរ។ (ទំនុកដំកើង ៣៨:៩, ខ.ស.) ប៉ុន្តែ យើងបានធូរស្រាលដោយដឹងថា«ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប»។—ទំនុកដំកើង ៣៤:១៨; ៩៤:១៩
៤, ៥. (ក) ស្របតាមសុភាសិត ១៨:១០ តើយើងត្រូវតែធ្វើអ្វីដើម្បីទទួលការការពារពីព្រះ? (ខ) តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលជំនួយរបស់ព្រះ?
៤ ព្រះយេហូវ៉ាពិតជាមើលថែរក្សាយើង ដូចសេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូមែន។ «ក្នុងគ្រាដែលមានសេចក្ដីលំបាក នោះទ្រង់ជាទីអាងដល់»យើងមែន។ (ទំនុកដំកើង ៣៧:៣៩) សៀវភៅសុភាសិតក៏ប្រើពាក្យដូចគ្នាដែរដោយចែងថា៖ «ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ»។ (សុភាសិត ១៨:១០) បទគម្ពីរនេះបញ្ជាក់នូវការពិតដ៏សំខាន់ដែលថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់យ៉ាងថ្នាក់ថ្នមចំពោះសត្តនិករទាំងឡាយរបស់ទ្រង់។ ព្រះប្រទាននូវការការពារ ជាពិសេសដល់មនុស្សសុចរិតដែលស្វែងរកទ្រង់ នេះប្រៀបដូចជាយើងរត់ចូលទៅពឹងជ្រកក្នុងប៉មមាំមួន។
៥ ពេលយើងប្រឈមមុខនឹងបញ្ហាដែលធ្វើឲ្យពិបាកចិត្ត តើយើងអាចរត់ទៅរកព្រះយេហូវ៉ាឲ្យការពារយើងយ៉ាងដូចម្ដេច? សូមឲ្យយើងពិចារណាមើលនូវជំហានបីដ៏សំខាន់ដើម្បីទទួលជំនួយពីព្រះយេហូវ៉ា។ ទីមួយ យើងត្រូវរកជំនួយពីព្រះវរបិតានៅស្ថានសួគ៌តាមរយៈសេចក្ដីអធិស្ឋាន។ ទីពីរ យើងត្រូវប្រព្រឹត្តស្របតាមវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ទីបី យើងត្រូវតែចុះចូលតាមការរៀបចំរបស់ព្រះយេហូវ៉ា ដោយចូលរួមសេពគប់ជាមួយនឹងគ្រីស្ទានគ្នីគ្នា ដែលអាចធ្វើឲ្យយើងធូរស្បើយពីសេចក្ដីទុក្ខលំបាករបស់យើង។
អានុភាពនៃសេចក្ដីអធិស្ឋាន
៦. តើជនគ្រីស្ទានពិតមានទស្សនៈយ៉ាងណាចំពោះសេចក្ដីអធិស្ឋាន?
៦ អ្នកជំនាញផ្នែកសុខភាពខ្លះឲ្យយោបល់ចំពោះវិធីព្យាបាលការធ្លាក់ទឹកចិត្តនិងការតានតឹងចិត្ត គឺតាមរយៈសេចក្ដីអធិស្ឋាន។ ពិតមែន ការសញ្ជឹងគិតដែលប្រៀបដូចជាការអធិស្ឋានអាចជួយសម្រាលភាពតានតឹងចិត្ត ប៉ុន្តែសូម្បីតែសម្លេងធម្មជាតិឬការធ្វើម៉ាស្សាខ្នង ក៏អាច
ជួយសម្រាលនូវការតានតឹងចិត្តដែរ។ ជនគ្រីស្ទានពិតមិនមើលស្រាលចំពោះសេចក្ដីអធិស្ឋាន ដោយគ្រាន់តែចាត់ទុកនេះជាវិធីព្យាបាលដែលធ្វើឲ្យមានអារម្មណ៍ល្អនោះទេ។ យើងចាត់ទុកសេចក្ដីអធិស្ឋានជាការទូលដោយគោរពជាមួយនឹងព្រះដែលជាអ្នកបង្កើត។ សេចក្ដីអធិស្ឋានទាក់ទងនឹងការថ្វាយបង្គំនិងការមានទំនុកចិត្តលើព្រះ។ មែនហើយ សេចក្ដីអធិស្ឋានគឺជាផ្នែកនៃការថ្វាយបង្គំរបស់យើង។៧. តើសេចក្ដីអធិស្ឋានដោយមានទំនុកចិត្តរួមបញ្ចូលអ្វី? ហើយតើសេចក្ដីអធិស្ឋានបែបនេះជួយយើងឲ្យប្រឈមមុខនឹងសេចក្ដីទុក្ខលំបាកយ៉ាងដូចម្ដេច?
៧ សេចក្ដីអធិស្ឋានរបស់យើងត្រូវរួមបញ្ចូលនូវការទុកចិត្តលើព្រះយេហូវ៉ា។ សាវ័កយ៉ូហានបានសរសេរថា៖ «យើងក៏មានសេចក្ដីក្លាហានដល់ទ្រង់យ៉ាងដូច្នេះដែរគឺថា បើយើងនឹងសូមអ្វីដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម»។ (យ៉ូហានទី១ ៥:១៤) តាមការពិត ព្រះយេហូវ៉ាជាព្រះដ៏ឧត្តុងឧត្តម ជាព្រះដែលមានព្រះចេស្ដាបំផុតនិងជាព្រះពិត ទ្រង់យកព្រះទ័យទុកដាក់ជាពិសេសចំពោះសេចក្ដីអធិស្ឋានរបស់អ្នកថ្វាយបង្គំរបស់ទ្រង់។ ដោយដឹងថាព្រះដែលប្រកបដោយក្ដីស្រឡាញ់សណ្ដាប់យើង ពេលយើងទូលប្រាប់ទ្រង់នូវការព្រួយបារម្ភនិងបញ្ហា គឺពិតជាធ្វើឲ្យយើងធូរស្រាលមែន។—ភីលីព ៤:៦
៨. ហេតុអ្វីក៏ជនគ្រីស្ទានស្មោះត្រង់មិនគួរមានអារម្មណ៍អៀន ឬគិតថាខ្លួនមិនសមនឹងអធិស្ឋានទូលព្រះយេហូវ៉ានោះ?
៨ ជនគ្រីស្ទានដ៏ស្មោះត្រង់មិនគួរមានអារម្មណ៍អៀន គិតថាខ្លួនមិនសម ឬគ្មានទំនុកចិត្ត ពេលដែលអធិស្ឋានទូលព្រះយេហូវ៉ានោះទេ។ ពិតមែន នៅពេលដែលយើងតូចចិត្តនឹងខ្លួនឯងឬដោយសារមានបញ្ហាច្រើនលើសលប់ នោះយើងមិនតែងតែចង់អធិស្ឋានទូលថ្វាយព្រះយេហូវ៉ាឡើយ។ នៅគ្រាដូចនេះ យកល្អយើងត្រូវចងចាំថាព្រះយេហូវ៉ា«មានព្រះហឫទ័យអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនា» ហើយថាទ្រង់«កំសាន្តចិត្តពួកអ្នកដែលត្រូវបន្ទាប»។ (អេសាយ ៤៩:១៣; កូរិនថូសទី២ ៧:៦) យើងត្រូវតែអធិស្ឋានទូលព្រះវរបិតានៅស្ថានសួគ៌ដែលជាទីអាងរបស់យើង ពេលយើងមានការព្រួយបារម្ភនិងការពិបាកនោះ។
៩. តើជំនឿមានតួនាទីយ៉ាងណា ពេលយើងអធិស្ឋានទូលព្រះ?
៩ ដើម្បីទទួលប្រយោជន៍ពេញលេញពីឯកសិទ្ធិនៃសេចក្ដីអធិស្ឋាន នោះយើងត្រូវតែមានជំនឿពិត។ ព្រះគម្ពីរចែងថា«អ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) ការគ្រាន់តែជឿថាមានព្រះ នោះគឺមិនគ្រប់គ្រាន់ទេ។ ជំនឿពិតរួមបញ្ចូលការជឿយ៉ាងខ្លាំងលើសមត្ថភាពរបស់ព្រះនិងសេចក្ដីប្រាថ្នារបស់ទ្រង់ដើម្បីប្រទានរង្វាន់ដល់យើង ដោយសាររបៀបរស់នៅរបស់យើងបង្ហាញថាយើងគោរពតាមទ្រង់។ «ព្រះនេត្រនៃព្រះអម្ចាស់តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្ដាប់ពាក្យទូលអង្វររបស់គេ»។ (ពេត្រុសទី១ ៣:១២) ដោយសារយើងចាំជានិច្ចថា ព្រះយកព្រះទ័យទុកដាក់នឹងយើង នោះធ្វើឲ្យសេចក្ដីអធិស្ឋានរបស់យើងមានខ្លឹមសារ។
១០. តើសេចក្ដីអធិស្ឋានរបស់យើងត្រូវមានលក្ខណៈយ៉ាងណា បើយើងចង់ទទួលអាហារខាងវិញ្ញាណពីព្រះយេហូវ៉ា?
១០ ព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង ពេលយើងទូលទ្រង់ដោយស្មោះអស់ពីចិត្ត។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ! សូមឆ្លើយមកទូលបង្គំផង»។ (ទំនុកដំកើង ១១៩:១៤៥) មិនដូចសេចក្ដីអធិស្ឋាននៅក្នុងសាសនាជាច្រើនដែលមានសណ្ឋានជាក្បួនរីតិ៍ នោះសេចក្ដីអធិស្ឋានរបស់យើងមិនមែនដើម្បីបង្គ្រប់កិច្ចឬដោយចិត្តស្ទាក់ស្ទើរនោះទេ។ នៅពេលដែលយើងអធិស្ឋានទូលព្រះយេហូវ៉ាដោយ«អស់ពីចិត្ត» នោះពាក្យរបស់យើងពោរពេញដោយខ្លឹមសារនិងមានគោលបំណង។ ក្រោយពីអធិស្ឋានស្មោះអស់ពីចិត្ត នោះយើងចាប់ផ្ដើមមានការធូរស្រាល ដោយសារយើង«ផ្ទេរបន្ទុករបស់[យើង]ទៅលើព្រះយេហូវ៉ា»។ ហើយព្រះគម្ពីរសន្យាថា«ទ្រង់នឹងជួយទប់ទល់»យើង។—ទំនុកដំកើង ៥៥:២២; ពេត្រុសទី១ ៥:៦, ៧
វិញ្ញាណរបស់ព្រះគឺជាជំនួយរបស់យើង
១១. នៅពេលដែលយើង‹បន្តសូម›ជំនួយពីទ្រង់ តើអ្វីជាវិធីមួយដែលព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើង?
១១ ព្រះយេហូវ៉ាមិនគ្រាន់តែជាអ្នកស្ដាប់សេចក្ដីអធិស្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ជាអ្នកតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងផងដែរ។ (ទំនុកដំកើង ៦៥:២) ដាវីឌបានសរសេរថា៖ «នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ពីព្រោះទ្រង់នឹងឆ្លើយតបមក»។ (ទំនុកដំកើង ៨៦:៧) ព្រះយេស៊ូបានលើកទឹកចិត្តសិស្សទ្រង់ឲ្យ‹បន្តសូម›ជំនួយពីព្រះយេហូវ៉ា ពីព្រោះ«ព្រះវរបិតាដែលគង់ស្ថានសួគ៌»នឹង «ប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូម»។ (លូកា ១១:៩-១៣) ត្រូវហើយ សកម្មពលរបស់ព្រះនឹងធ្វើជាជំនួយ ឬជួយសម្រាលទុក្ខដល់រាស្ត្ររបស់ទ្រង់។—យ៉ូហាន ១៤:១៦
១២. តើវិញ្ញាណរបស់ព្រះអាចជួយយើងយ៉ាងណា ពេលដែលយើងមានបញ្ហាយ៉ាងច្រើននោះ?
កូរិនថូសទី២ ៤:៧) សាវ័កប៉ុលដែលបានស៊ូទ្រាំនឹងការពិបាកជាច្រើនអាចពោលដោយមានទំនុកចិត្តថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារ[ព្រះយេហូវ៉ា]ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ (ភីលីព ៤:១៣) ដូចគ្នាដែរ ជនគ្រីស្ទានជាច្រើនសព្វថ្ងៃនេះមានកម្លាំងខាងវិញ្ញាណនិងមានកម្លាំងចិត្តឡើងវិញ ដោយសារព្រះតបឆ្លើយនឹងសំណូមពររបស់គេ។ ធម្មតាបញ្ហាដែលធ្វើឲ្យពិបាកចិត្តដូចជាមិនសូវមានច្រើនពេកនោះទេ ក្រោយពេលដែលយើងទទួលជំនួយពីវិញ្ញាណរបស់ព្រះ។ ដោយសារកម្លាំងដែលព្រះប្រទាន នោះយើងអាចនិយាយដូចសាវ័កប៉ុលថា៖ «ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ»។—កូរិនថូសទី២ ៤:៨, ៩
១២ សូម្បីតែពេលយើងប្រឈមមុខនឹងការល្បងល ក៏វិញ្ញាណរបស់ព្រះអាចធ្វើឲ្យយើងមាន«ឥទ្ធិឫទ្ធិដ៏លើសលប់»ដែរ។ (១៣, ១៤. (ក) តើព្រះយេហូវ៉ាបានសឲ្យឃើញថាទ្រង់ជាទីអាងរបស់យើងតាមរយៈព្រះបន្ទូលរបស់ទ្រង់យ៉ាងដូចម្ដេច? (ខ) តើការអនុវត្តតាមគោលការណ៍ព្រះគម្ពីរបានជួយអ្នកផ្ទាល់យ៉ាងដូចម្ដេច?
១៣ វិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យសរសេរព្រះបន្ទូលរបស់ព្រះនិងរក្សាទុកសំរាប់ជាប្រយោជន៍ដល់យើង។ តើព្រះយេហូវ៉ាបានសឲ្យឃើញថាទ្រង់ជាទីអាងរបស់យើងក្នុងគ្រាដែលមានទុក្ខលំបាកតាមរយៈព្រះបន្ទូលរបស់ទ្រង់យ៉ាងដូចម្ដេច? វិធីមួយគឺដោយផ្ដល់ឲ្យប្រាជ្ញានិងសមត្ថភាពរិះគិត។ (សុភាសិត ៣:២១-២៤) ព្រះគម្ពីរលត់ដំសតិបញ្ញានិងបង្កើនសមត្ថភាពរិះគិតរបស់យើង។ (រ៉ូម ១២:១) តាមរយៈការអាននិងការសិក្សាព្រះបន្ទូលរបស់ព្រះហើយប្រព្រឹត្តតាមដែរនោះ យើងអាច«បង្ហាត់ឥន្ទ្រីយដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។ (ហេព្រើរ ៥:១៤) អ្នកប្រហែលជាពិសោធផ្ទាល់ខ្លួននូវរបៀបដែលគោលការណ៍ព្រះគម្ពីរបានជួយអ្នកឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ ពេលដែលប្រឈមមុខនឹងបញ្ហា។ ព្រះគម្ពីរផ្ដល់ឲ្យយើងនូវប្រាជ្ញាឈ្លាសវៃដែលអាចជួយយើងឲ្យរកដំណោះស្រាយចំពោះបញ្ហាដែលធ្វើឲ្យយើងពិបាកចិត្ត។—សុភាសិត ១:៤
១៤ ព្រះបន្ទូលរបស់ព្រះផ្ដល់ឲ្យយើងនូវអ្វីមួយទៀត នោះគឺសេចក្ដីសង្ឃឹមចំពោះការសង្គ្រោះ។ (រ៉ូម ១៥:៤) ព្រះគម្ពីរចែងប្រាប់យើងថារឿងអាក្រក់ៗដែលមានសព្វថ្ងៃនេះនឹងមិនមានជារៀងរហូតឡើយ។ យើងរងទុក្ខនឹងសេចក្ដីទុក្ខលំបាកណាមួយ នោះគ្រាន់តែជារឿងបណ្ដោះអាសន្នទេ។ (កូរិនថូសទី២ ៤:១៦-១៨) យើងមាន«សេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប»។ (ទីតុស ១:២) ប្រសិនបើយើងអបអរនឹងសេចក្ដីសង្ឃឹមនោះ នេះអាចជួយឲ្យយើងស៊ូទ្រាំពេលដែលមានទុក្ខលំបាកព្រោះយើងដឹងនូវអនាគតដ៏ភ្លឺស្វាងដែលព្រះយេហូវ៉ាបានសន្យា។—រ៉ូម ១២:១២; ថែស្សាឡូនីចទី១ ១:៣, ខ.ស.
ក្រុមជំនុំជាការសម្ដែងសេចក្ដីស្រឡាញ់របស់ព្រះ
១៥. តើជនគ្រីស្ទានអាចជួយគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច?
១៥ សំវិធានការមួយទៀតពីព្រះយេហូវ៉ាដែលអាចជួយយើងពេលមានទុក្ខលំបាក គឺមិត្តភាពក្នុងក្រុមជំនុំគ្រីស្ទាន។ ព្រះគម្ពីរចែងថា៖ «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។ (សុភាសិត ១៧:១៧) ព្រះបន្ទូលរបស់ព្រះលើកទឹកចិត្តគ្រប់គ្នាក្នុងក្រុមជំនុំឲ្យលើកកិត្ដិយសនិងស្រឡាញ់គ្នាទៅវិញទៅមក។ (រ៉ូម ១២:១០) សាវ័កប៉ុលបានសរសេរថា៖ «កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ»។ (កូរិនថូសទី១ ១០:២៤) ដោយមានចិត្តគំនិតបែបនេះ នោះអាចជួយយើងឲ្យប្រមូលអារម្មណ៍គិតពីប្រយោជន៍អ្នកដទៃជាជាងគិតតែពីទុក្ខលំបាករបស់យើង។ នៅពេលដែលយើងជួយអ្នកដទៃ យើងមិនគ្រាន់តែជួយពួកគេទេ តែយើងក៏មានសុភមង្គលនិងការស្កប់ចិត្តដែរ ហើយនេះជួយឲ្យយើងអាចរែកពុនបន្ទុករបស់យើងបាន។—កិច្ចការ ២០:៣៥
១៦. តើជនគ្រីស្ទានម្នាក់ៗអាចលើកទឹកចិត្តគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច?
១៦ បុរសនិងស្ត្រីដែលមានគំនិតចាស់ទុំខាងវិញ្ញាណអាចមានតួនាទីដ៏សំខាន់មួយក្នុងការពង្រឹងកម្លាំងអ្នកឯទៀត។ ដើម្បីជួយអ្នកដទៃ ពួកគាត់ត្រូវជាមនុស្សស្រួលទាក់ទងនិងមានពេលសំរាប់អ្នកដទៃ។ (កូរិនថូសទី២ ៦:១១-១៣) គ្រប់គ្នាក្នុងក្រុមជំនុំពិតជាទទួលប្រយោជន៍មែន ពេលគ្រប់គ្នាឆ្លៀតពេលសរសើរក្មេងៗ ពង្រឹងកម្លាំងចិត្តរបស់អ្នកជឿថ្មី និងលើកទឹកចិត្តអស់អ្នកដែលធ្លាក់ទឹកចិត្ត។ (រ៉ូម ១៥:៧) សេចក្ដីស្រឡាញ់ជាបងប្អូនក៏នឹងជួយយើងឲ្យជៀសវាងគំនិតសង្ស័យលើគ្នាទៅវិញទៅមកដែរ។ យើងមិនត្រូវរហ័សនឹងសន្និដ្ឋានថា បញ្ហាផ្ទាល់ខ្លួនគឺជាសញ្ញានៃភាពខ្សោយខាងវិញ្ញាណទេ។ គឺសមត្រឹមត្រូវដែលសាវ័កប៉ុលលើកទឹកចិត្តជនគ្រីស្ទានឲ្យ«ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត»។ (ថែស្សាឡូនីចទី១ ៥:១៤) ព្រះគម្ពីរបង្ហាញថាសូម្បីតែជនគ្រីស្ទានស្មោះត្រង់ក៏ជួបប្រទះការពិបាកដែរ។—កិច្ចការ ១៤:១៥
១៧. តើយើងមានឱកាសណាខ្លះដើម្បីពង្រឹងចំណងភាតរភាពគ្រីស្ទាន?
ហេព្រើរ ១០:២៤, ២៥) ការសេពគប់ដែលប្រកបដោយក្ដីស្រឡាញ់នេះមិនមែនគ្រាន់តែមាននៅកិច្ចប្រជុំក្រុមជំនុំប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ រាស្ត្ររបស់ព្រះឆ្លៀតយកឱកាសផ្សេងៗទៀតដើម្បីសេពគប់ជាមួយបងប្អូនដែលធ្វើឲ្យពួកគេរីករាយក្រៃលែង។ ពេលដែលបងប្អូនម្នាក់ជួបប្រទះនឹងស្ថានការណ៍ដ៏ពិបាក នោះយើងនឹងប្រុងជួយគ្នាពីព្រោះយើងមានចំណងមិត្តភាពដ៏មាំមួនរួចទៅហើយ។ សាវ័កប៉ុលបានសរសេរថា៖ «ដើម្បីកុំអោយមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺអោយសរីរាង្គយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ»។—កូរិនថូសទី១ ១២:២៥, ២៦ ខ.ស.
១៧ កិច្ចប្រជុំគ្រីស្ទានគឺជាឱកាសដ៏ប្រសើរសំរាប់ឲ្យយើងសម្រាលទុក្ខនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ (១៨. ពេលដែលយើងធ្លាក់ទឹកចិត្ត តើយើងគួរជៀសវាងចិត្តគំនិតបែបណា?
១៨ នៅពេលខ្លះ យើងធ្លាក់ទឹកចិត្តពេកមិនចង់សេពគប់ជាមួយបងប្អូនគ្រីស្ទានគ្នីគ្នាទេ។ យើងគួរតស៊ូយកឈ្នះកុំឲ្យមានអារម្មណ៍បែបនេះ ដើម្បីកុំឲ្យយើងខានទទួលជំនួយដែលអ្នកជឿគ្នីគ្នាអាចផ្ដល់ឲ្យនោះ។ ព្រះគម្ពីរព្រមានយើងថា៖ «អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ ហើយក៏បានចិត្តគ្នាន់ក្នាញ់ទាស់នឹងអស់ទាំងសេចក្ដីដែលមានទំនង»។ (សុភាសិត ១៨:១) បងប្អូនប្រុសស្រីរបស់យើងគឺជាភស្តុតាងបង្ហាញថា ព្រះយកព្រះទ័យទុកដាក់ចំពោះយើង។ ប្រសិនបើយើងទទួលស្គាល់នូវសំវិធានការដែលប្រកបដោយក្ដីស្រឡាញ់នេះ យើងនឹងបានការធូរស្រាលពេលមានទុក្ខលំបាក។
ចូររក្សាឲ្យមានចិត្តគំនិតប្រកបដោយសុទិដ្ឋិនិយម
១៩, ២០. តើបទគម្ពីរជួយយើងឲ្យបដិសេធអារម្មណ៍មិនល្អយ៉ាងដូចម្ដេច?
១៩ នៅពេលដែលមានការធ្លាក់ទឹកចិត្តនិងពិបាកចិត្ត នោះគឺស្រួលឲ្យមានអារម្មណ៍មិនល្អ។ ជាឧទាហរណ៍ នៅពេលដែលជួបប្រទះនឹងទុក្ខលំបាក អ្នកខ្លះមានការសង្ស័យនឹងខាងវិញ្ញាណរបស់គេ ដោយសន្និដ្ឋានថាហេតុដែលគេមានទុក្ខលំបាក គឺជាសញ្ញាថាព្រះមិនសព្វព្រះហឫទ័យនឹងខ្លួនគេនោះទេ។ ប៉ុន្តែ ចូរចាំថា ព្រះយេហូវ៉ាមិនល្បងលអ្នកណាម្នាក់ដោយ«សេចក្ដីអាក្រក់»ឡើយ។ (យ៉ាកុប ១:១៣) ព្រះគម្ពីរចែងថា៖ «ទ្រង់មិនធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនា ដោយស្ម័គ្រពីព្រះហឫទ័យទេ»។ (បរិទេវ ៣:៣៣) ផ្ទុយទៅវិញ ព្រះយេហូវ៉ាពិតជាមិនមានព្រះទ័យរីករាយឡើយនៅពេលដែលអ្នកបំរើទ្រង់រងទុក្ខលំបាកនោះ។—អេសាយ ៦៣:៨, ៩; សាការី ២:៨
២០ ព្រះយេហូវ៉ាជា«ព្រះវរបិតាដ៏មានសេចក្ដីមេត្ដាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក»។ (កូរិនថូសទី២ ១:៣) ទ្រង់យកព្រះទ័យទុកដាក់នឹងយើង ហើយទ្រង់នឹងលើកតម្កើងយើងនៅគ្រាកំណត់។ (ពេត្រុសទី១ ៥:៦, ៧) ការដឹងនូវសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងនឹងជួយយើងឲ្យរក្សាចិត្តគំនិតប្រកបដោយសុទិដ្ឋិនិយម គឺការមានចិត្តសប្បាយ។ យ៉ាកុបបានសរសេរថា៖ «បងប្អូនអើយ! កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ»។ (យ៉ាកុប ១:២) ហេតុអ្វី? គាត់ឆ្លើយថា៖ «ដ្បិតកាលណាត្រូវល្បងលឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់»។—យ៉ាកុប ១:១២
២១. មិនថាយើងជួបប្រទះនូវទុក្ខលំបាកអ្វីក៏ដោយ តើព្រះធានារ៉ាប់រងអ្នកដែលស្មោះត្រង់នឹងទ្រង់យ៉ាងណា?
២១ ដូចជាព្រះយេស៊ូបានព្រមានយើង គឺថាយើងនឹងមានសេចក្ដីវេទនាក្នុងលោកីយ៍នេះ។ (យ៉ូហាន ១៦:៣៣) ប៉ុន្តែ ព្រះគម្ពីរសន្យាថាគ្មាន«សេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ»ដែលអាចពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានិងពីសេចក្ដីស្រឡាញ់របស់បុត្រទ្រង់បានឡើយ។ (រ៉ូម ៨:៣៥, ៣៩) យើងមានការធូរស្រាលមែនដោយដឹងថា ទុក្ខលំបាកដែលយើងជួបប្រទះគឺមានបណ្ដោះអាសន្នប៉ុណ្ណោះ។ ក្នុងកំឡុងគ្រានេះ កាលដែលយើងរង់ចាំនូវទីបញ្ចប់នៃការរងទុក្ខរបស់មនុស្សជាតិ នោះព្រះយេហូវ៉ាដែលប្រកបដោយក្ដីស្រឡាញ់នឹងមើលថែរក្សាយើង។ បើយើងរត់ទៅរកទ្រង់ឲ្យការពារ នោះទ្រង់នឹងជា«ទីពឹងជ្រកដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក»។—ទំនុកដំកើង ៩:៩
តើយើងបានរៀនអ្វីខ្លះ?
• តើជនគ្រីស្ទាននឹងជួបប្រទះអ្វីក្នុងកាលដែលរស់នៅក្នុងលោកីយ៍ដ៏អាក្រក់នេះ?
• តើសេចក្ដីអធិស្ឋានស្មោះអស់ពីចិត្តនឹងពង្រឹងកម្លាំងយើងយ៉ាងណា ពេលដែលយើងជួបការល្បងល?
• តើវិញ្ញាណរបស់ព្រះអាចជាជំនួយយ៉ាងដូចម្ដេច?
• តើយើងអាចធ្វើអ្វីដើម្បីជួយគ្នាទៅវិញទៅមក?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៤]
យើងត្រូវតែស្វែងរកព្រះយេហូវ៉ាដែលនេះប្រៀបដូចជា យើងរត់ចូលទៅក្នុងប៉មមាំមួន