តើព្រះទ្រង់នៅតែគ្រប់គ្រងឬ?
សេចក្ដីអញ្ជើញ . . .
តើព្រះទ្រង់នៅតែគ្រប់គ្រងឬ?
មហន្តរាយធម្មជាតិ ជំងឺដែលលេបត្របាក់ជីវិត អំពើពុករលួយក្នុងស្រទាប់អ្នកធំ ការវាយប្រហារដោយភេរវជន សង្គ្រាម និងឧក្រិដ្ឋកម្ម។ ស្ទើរតែរៀងរាល់ថ្ងៃយើងទទួលដំណឹងបែបនេះ។ មិនថាយើងធ្លាប់ឆ្លងកាត់បញ្ហាបែបនេះឬមិនធ្លាប់ក៏ដោយ យើងតែងឆ្ងល់ថា តើពិភពលោកយើងនេះនឹងទៅជាយ៉ាងណា? ហើយតើនឹងមានស្ថានភាពល្អជាងនេះនៅថ្ងៃមុខទេ?
ស្មរបន្ទាល់ព្រះយេហូវ៉ានៅជាង២០០ប្រទេសទូទាំងពិភពលោក នឹងមានសុន្ទរកថាមួយដែលឆ្លើយសំណួរបែបនេះ ដោយពន្យល់នូវប្រធានថា«តើព្រះទ្រង់នៅតែគ្រប់គ្រងឬ?»។ សុន្ទរកថានោះនឹងឆ្លើយសំណួរមួយចំនួន ដោយផ្អែកទៅលើអ្វីដែលព្រះមានបន្ទូលនិងសន្យាក្នុងព្រះគម្ពីរ ជាព្រះបន្ទូលរបស់ទ្រង់ដែលតែងតែសម្រេចចិត្តជានិច្ច។ សំណួរទាំងនោះមានដូចតទៅ:
តើព្រះចាប់អារម្មណ៍នឹងអ្វីដែលកំពុងតែកើតឡើងនៅផែនដីឬទេ?
តើទ្រង់មានព្រះទ័យយ៉ាងណាចំពោះមនុស្សជាតិ?
តើការសុខទុក្ខរបស់យើងសំខាន់ចំពោះទ្រង់ទេ?
នៅតំបន់ភាគច្រើន សុន្ទរកថានេះនឹងត្រូវថ្លែងនៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០០៦ នៅសាលប្រជុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកស្មរបន្ទាល់នៅតំបន់របស់អ្នករីករាយនឹងជម្រាបលោកអ្នកអំពីម៉ោងនិងអាសយដ្ឋានសាលប្រជុំរបស់ពួកគាត់។
យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅឲ្យចូលរួមស្ដាប់សុន្ទរកថានេះ ដែលមានមូលដ្ឋានលើព្រះគម្ពីរក៏ថែមទាំងលើកទឹកចិត្តទៀតផង។ កិច្ចប្រជុំរបស់យើងគ្មានការអង្គាសប្រាក់ទេ។ សុន្ទរកថានេះនឹងផ្ដល់ចម្លើយដែលគាប់ចិត្តចំពោះសំណួរថា: តើព្រះទ្រង់នៅតែគ្រប់គ្រងឬ?