អំណរដែលមកពីការដើរដោយទៀងត្រង់
អំណរដែលមកពីការដើរដោយទៀងត្រង់
«អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។—សុភាសិត ១០:២២
១, ២. ហេតុអ្វីក៏យើងគួរប្រុងប្រយ័ត្នកុំឲ្យគិតច្រើនពេកអំពីពេលអនាគត?
ទស្សនៈវិទូជនជាតិអាម៉េរិកម្នាក់បានកត់សម្គាល់ថា៖ «ការគិតគូរច្រើនពេកអំពីពេលអនាគត . . . បង្អាក់ភ្នែកយើងពីការទទួលស្គាល់អ្វីដែលយើងមានពេលឥឡូវនេះ»។ ជាឧទាហរណ៍ យុវជនយុវតីជាច្រើនតែងតែគិតហួសហេតុពេក អំពីសិទ្ធិសេរីភាពដែលគេអាចទទួលពេលមានអាយុពេញវ័យនោះ ហើយគេមិនទទួលស្គាល់ប្រយោជន៍ដែលគេមានក្នុងយុវវ័យ ទាល់តែយុវវ័យកន្លងផុតទៅ។
២ សូម្បីតែពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ា ជួនកាលក៏មានគំនិតគិតគូបែបនេះដែរ។ សូមគិតអំពីអ្វីដែលអាចកើតឡើង។ យើងប្រាថ្នាចង់ឃើញការសម្រេចនៃសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាទ្រង់នឹងរៀបចំសួនមនោរម្យនៅលើផែនដី។ យើងចង់បានណាស់នូវជីវិតដែលគ្មានជំងឺ ភាពចាស់ជរា ការឈឺចាប់និងការរងទុក្ខ។ គឺល្អណាស់ដែលយើងរង់ចាំទទួលពរទាំងនេះមែន! តែចុះយ៉ាងណាបើយើងគិតច្រើនពេកអំពីស្ថានភាពល្អៗនៅពេលអនាគតដល់ម្ល៉េះបានជាលែងទទួលស្គាល់ពរដែលយើងមានខាងវិញ្ញាណពេលឥឡូវនេះ? គួរឲ្យស្ដាយណាស់បើធ្វើដូច្នេះ! ដ្បិតនេះអាចនាំឲ្យយើងខកចិត្តឬ‹រអាចិត្តដោយសារសេចក្ដីសង្ឃឹមចេះតែបន្ថយទៅ›ដោយសារពេលវេលាកាន់តែយូរទៅៗជាងដែលយើងនឹកស្មាន។ (សុភាសិត ១៣:១២) បញ្ហានិងទុក្ខលំបាកផ្សេងៗក្នុងជីវិតក៏ប្រហែលជានាំឲ្យយើងធ្លាក់ទឹកចិត្តឬរហូតដល់ក្លាយជាមនុស្សអពមង្គលវិញ។ ជាជាងព្យាយាមយកឈ្នះស្ថានការណ៍មិនល្អក្នុងជីវិត យើងអាចក្លាយជាមានលក្ខណៈរអ៊ូរទាំវិញ។ តែយើងអាចជៀសវាងបញ្ហាទាំងប៉ុន្មាននេះដោយនឹកគុណពេលរំពឹងគិតអំពីពរដែលយើងកំពុងតែទទួលនាបច្ចុប្បន្ននេះ។
៣. តើយើងនឹងប្រមូលអារម្មណ៍ទៅលើអ្វីក្នុងអត្ថបទនេះ?
៣ សុភាសិត ១០:២២ ចែងថា៖ «អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។ ភាពចម្រុងចម្រើនខាងវិញ្ញាណដែលរាស្ត្ររបស់ព្រះយេហូវ៉ាមានសព្វថ្ងៃនេះ ពិតជាពរដែលផ្ដល់ហេតុឲ្យយើងមានអំណរ មែនទេ? ឥឡូវ សូមយើងពិភាក្សាអំពីលក្ខណៈផ្សេងៗនៃភាពចម្រុងចម្រើនខាងវិញ្ញាណរបស់យើង ហើយគិតពិចារណាថា តើយើងមានទស្សនៈយ៉ាងណាចំពោះពរទាំងនេះ? ការឆ្លៀតឱកាសរំពឹងគិតអំពីពរដែលព្រះយេហូវ៉ាប្រសិទ្ធឲ្យ‹មនុស្សសុចរិតដែលដើរតាមផ្លូវទៀងត្រង់របស់ខ្លួន› ប្រាកដជាជួយយើងឲ្យតាំងចិត្តកាន់តែរឹងមាំថា យើងនឹងបម្រើព្រះវរបិតារបស់យើងនៅស្ថានសួគ៌ដោយអំណរជាដរាប។—សុភាសិត ២០:៧
‹អំណោយពរដែលធ្វើឲ្យយើងទៅជាមាន›ឥឡូវនេះ
៤, ៥. ក្នុងចំណោមសេចក្ដីបង្រៀនទាំងឡាយក្នុងព្រះគម្ពីរ តើអ្នកចូលចិត្តមួយណាជាងគេ? ហើយហេតុអ្វី?
៤ ចំណេះពិតអំពីសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ។ ជាធម្មតា សាសនានានាក្នុងពិភពគ្រីស្ទសាសនាអះអាងថាគេជឿទៅលើព្រះគម្ពីរ។ ក៏ប៉ុន្តែ ពួកគេគ្មានឯកភាពសោះស្តីអំពីសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ។ សូម្បីតែមនុស្សដែលកាន់សាសនាដូចគ្នាក៏ច្រើនតែមានទស្សនៈផ្សេងៗអំពីសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ។ រីឯពួកអ្នកបម្រើព្រះយេហូវ៉ាវិញ ពួកគេគ្មានបញ្ហានេះឡើយ! មិនថាយើងជាមនុស្សជនជាតិណា ឬមកពីពូជសាសន៍ឬកម្រិតវប្បធម៌ណាក៏ដោយ យើងថ្វាយបង្គំព្រះពិតដែលយើងស្គាល់ដោយនាមទ្រង់។ ព្រះពិតមិនមែនជាព្រះឯកត្រីអង្គដែលជាអាថ៌កំបាំងមួយទេ។ (ចោទិយកថា ៦:៤; ទំនុកដំកើង ៨៣:១៨; ម៉ាកុស ១២:២៩) យើងក៏ជ្រាបថា រឿងសំខាន់បំផុតដែលទាក់ទងនឹងភាពខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាជាអធិបតីសកលលោកក៏ត្រូវដោះស្រាយឆាប់ៗមុខនេះ ហើយយើងម្នាក់ៗរួមចំណែកក្នុងរឿងនោះដោយបង្ហាញភាពទៀងត្រង់ចំពោះទ្រង់។ យើងដឹងអំពីស្ថានភាពពិតនៃមនុស្សស្លាប់ ដូច្នេះយើងមិនខ្លាចរន្ធត់ចំពោះព្រះមួយអង្គដែលគេអះអាងថា ជាអ្នកដុតមនុស្សក្នុងភ្លើងនរកឬជាអ្នកបោះគេឲ្យចូលស្ថានកណ្ដាលណាមួយដើម្បីរងទុក្ខមួយរយៈ។—សាស្ដា ៩:៥, ១០
៥ ម្យ៉ាងទៀត យើងមានអំណរដោយដឹងថាជីវិតយើងមិនបានវិវត្តន៍មកដោយចៃដន្យទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានភាពដូចទ្រង់វិញ។ (លោកុប្បត្តិ ១:២៦; ម៉ាឡាគី ២:១០) អ្នកតែងបទទំនុកដំកើងបានច្រៀងសរសើរព្រះរបស់ខ្លួនដោយពោលថា៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ»។—ទំនុកដំកើង ១៣៩:១៤
៦, ៧. សូមប្រាប់អំពីរបៀបដែលអ្នកឬអ្នកផ្សេងបានកែប្រែជីវិតដើម្បីនាំឲ្យមានប្រយោជន៍។
៦ ការដោះខ្លួនចេញពីទម្លាប់និងការប្រព្រឹត្តដែលបង្ខូចប្រយោជន៍។ បណ្ដាញអ្នកផ្សាយព័ត៌មានតែងតែព្រមានអំពីគ្រោះថ្នាក់ដែលមកពីការជក់បារី ការប្រមឹកស្រានិងការសហាយស្មន់។ យ៉ាងណាក៏ដោយ មនុស្សភាគច្រើនមិនយកចិត្តទុកដាក់ចំពោះការព្រមានទាំងនេះទេ។ ក៏ប៉ុន្តែ ពេលរៀនថាព្រះពិតទ្រង់ស្អប់នូវអំពើទាំងនេះ ហើយថាទ្រង់មិនសព្វព្រះហឫទ័យចំពោះមនុស្សដែលប្រព្រឹត្តដូច្នេះ តើមនុស្សចិត្តស្មោះនឹងធ្វើអ្វី? អ្នកទាំងនោះលះបង់ការប្រព្រឹត្តទាំងនោះចោល! (អេសាយ ៦៣:១០; កូរិនថូសទី១ ៦:៩, ១០; កូរិនថូសទី២ ៧:១; អេភេសូរ ៤:៣០) មនុស្សចិត្តស្មោះខំធ្វើដូច្នេះដើម្បីផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា តែពួកគេក៏ទទួលប្រយោជន៍ឯទៀតដែរ ពោលគឺ សុខភាពល្អនិងចិត្តស្ងប់ផង។
៧ ការបោះបង់ទម្លាប់មិនល្អជាការពិបាកណាស់សម្រាប់មនុស្សជាច្រើន។ យ៉ាងណាក៏ដោយ រៀងរាល់ឆ្នាំមនុស្សរាប់ម៉ឺននាក់កំពុងតែធ្វើដូច្នេះមែន។ ពួកគេឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ានិងធ្វើបុណ្យជ្រមុជទឹកទុកជាការបង្ហាញដល់មនុស្សដទៃថា ពួកគេលែងធ្វើនូវអំពើដែលព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យ។ ទង្វើនោះពិតជាលើកទឹកចិត្តយើងដែរ! ដ្បិតនេះក៏ជួយរំលឹកយើងឲ្យប្ដេជ្ញាចិត្តជាស្រេចកុំឲ្យប្រព្រឹត្តអំពើដែលបង្ខូចប្រយោជន៍។
៨. តើព្រះគម្ពីរមានដំបូន្មានល្អអ្វីខ្លះដែលនាំឲ្យគ្រួសារមានសុភមង្គល?
៨ សុភមង្គលគ្រួសារ។ ទំនាក់ទំនងក្នុងរង្វង់គ្រួសារនៅប្រទេសជាច្រើនចេះតែខ្សោយទៅៗ។ គូអាពាហ៍ពិពាហ៍ជាច្រើនកំពុងតែលែងលះគ្នា ដែលបន្សល់ទុកបុត្រធីតាដែលរងគ្រោះថ្នាក់យ៉ាងខ្លាំងខាងផ្លូវចិត្ត។ ក្រុមគ្រួសារជិត២០ភាគរយក្នុងប្រទេសខ្លះនៅទ្វីបអឺរ៉ុបមានតែមាតាឬបិតាដែលគ្មានគូទេ។ ស្តីអំពីរឿងនេះ តើព្រះយេហូវ៉ាជួយអេភេសូរ ៥:២២–៦:៤ និងកត់សម្គាល់ដំបូន្មានដ៏ល្អដែលព្រះបន្ទូលរបស់ព្រះជូនចំពោះស្វាមីភរិយានិងបុត្រធីតា។ ការអនុវត្តតាមបទគម្ពីរនេះនិងបទគម្ពីរឯទៀតពិតជាពង្រឹងចំណងអាពាហ៍ពិពាហ៍ ព្រមទាំងជួយមាតាបិតាឲ្យចេះប្រៀនប្រដៅកូនយ៉ាងល្អនិងនាំឲ្យមានសុភមង្គលគ្រួសារជាមិនខាន។ នេះពិតជាពរម្យ៉ាងដែលគួរនាំឲ្យមានអំណរមែនទេ?
យើងដើរដោយទៀងត្រង់យ៉ាងដូចម្ដេច? សូមអានសៀវភៅ៩, ១០. តើទស្សនៈរបស់យើងចំពោះពេលអនាគតនិងទស្សនៈរបស់លោកិយនេះមានលក្ខណៈខុសគ្នាយ៉ាងណា?
៩ ទំនុកចិត្តថា បញ្ហាក្នុងលោកិយនឹងត្រូវដោះស្រាយនៅពេលឆាប់ៗ។ ទោះជាមានបច្ចេកវិជ្ជានិងការរីកចម្រើនខាងវិទ្យាសាស្ត្រ ព្រមទាំងអ្នកធំខ្លះដែលខំដោះស្រាយបញ្ហាផ្សេងៗក្នុងពិភពលោកនេះក៏ដោយ មនុស្សជាតិនៅតែមានបញ្ហាធំដុំដែលគ្មានអ្នកណាចេះដោះស្រាយ។ លោក ខ្លោស ឆ្វប ជាអ្នកបង្កើតអង្គការសេដ្ឋកិច្ចពិភពលោក ហើយពេលថ្មីៗនេះលោកមានប្រសាសន៍ថា៖ «ចំនួនបញ្ហាដែលមនុស្សជាតិត្រូវដោះស្រាយនោះ ចេះតែមានកាន់តែច្រើនឡើងៗ ប៉ុន្តែយើងមានពេលដោះស្រាយបញ្ហាទាំងនោះកាន់តែតិចទៅៗ»។ លោកខ្លោសរៀបរាប់ទៀតអំពី «គ្រោះថ្នាក់ដែលមកពីក្រៅប្រទេសជាតិយើងផ្ទាល់ ដូចជាភេរវកម្ម ការបង្ខូចបរិស្ថាននិងភាពមិននឹងនរនៃសេដ្ឋកិច្ចពិភពលោក»។ គាត់បញ្ចប់សេចក្ដីដោយមានប្រសាសន៍ថា៖ «សំខាន់ជាងមុនៗទៅទៀត មនុស្សជាតិសព្វថ្ងៃនេះកំពុងតែជួបប្រទះស្ថានការណ៍ដែលតម្រូវឲ្យមូលកម្លាំងគ្នានិងចាត់វិធានការណ៍ភ្លាមៗ»។ ពេលសតវត្សរ៍ទី២១នេះកំពុងឈានទៅមុខនោះ មើលទៅដូចជាមនុស្សជាតិគ្មានសង្ឃឹមចំពោះពេលអនាគតសោះ។
១០ រីឯយើង យើងមានអារម្មណ៍ធូរចិត្តវិញ ដោយដឹងថាព្រះយេហូវ៉ាបានរៀបចំអ្វីមួយដែលមានលទ្ធភាពដោះស្រាយបញ្ហាទាំងឡាយរបស់មនុស្សជាតិ ពោលគឺព្រះរាជាណាចក្ររបស់ព្រះក្រោមអំណាចនៃព្រះមេស្ស៊ី! ព្រះពិតនឹងប្រើព្រះរាជាណាចក្រនោះដើម្បី«បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់» និងនាំឲ្យមាន«សេចក្ដីសុខជាបរិបូរ»។ (ទំនុកដំកើង ៤៦:៩; ៧២:៧) ក្នុងនាមជាស្តេចដែលបានតែងតាំងឡើង ព្រះយេស៊ូគ្រីស្ទ‹នឹងជួយពួកក្រីក្រ ពួកកំសត់ និងមនុស្សរហេមរហាមឲ្យរួចពីការសង្កត់សង្កិននិងការច្រឡោត›។ (ទំនុកដំកើង ៧២:១២-១៤) មនុស្សនឹងលែងខ្វះអាហារទៀតក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ។ (ទំនុកដំកើង ៧២:១៦) ព្រះយេហូវ៉ា«នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែក[យើង]ចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។ (វិវរណៈ ២១:៤) ព្រះរាជាណាចក្ររបស់ព្រះបានត្រូវស្ថាបនាឡើងនៅស្ថានសួគ៌ហើយ ក៏បន្ដិចទៀតនឹងចាត់វិធានការដែលចាំបាច់ដើម្បីមានឥទ្ធិពលលើគ្រប់ការទាំងអស់នៅលើផែនដី។—ដានីយ៉ែល ២:៤៤; វិវរណៈ ១១:១៥
១១, ១២. (ក) តើការដេញតាមការសប្បាយនាំឲ្យមានសុភមង្គលទេ? សូមពន្យល់។ (ខ) តើអ្វីនាំឲ្យមានសុភមង្គលពិត?
១១ យើងដឹងពីអ្វីដែលនាំឲ្យមានសុភមង្គលពិត។ តើអ្វីទៅនាំឲ្យមានសុភមង្គលពិត? អ្នកចិត្តវិជ្ជាម្នាក់មានប្រសាសន៍ថា សុភមង្គលផ្អែកទៅលើកត្ដាបីយ៉ាង គឺការសប្បាយ ជាប់រវល់ធ្វើការ (រួមបញ្ចូលសកម្មភាពដូចជាការងារឬកិច្ចការគ្រួសារ) និងភាពស្កប់ចិត្ត (ដោយខំប្រឹងសម្រេចគោលដៅឬបំពេញបំណងក្នុងការជួយអ្នកដទៃ)។ ក្នុងចំណោមកត្ដាទាំងបីនេះ សាស្ដ្រាចារ្យនោះចាត់ទុកការសប្បាយជាអ្វីដែលមិនសូវសំខាន់ ហើយមានប្រសាសន៍ថា៖ «នេះជាចំណុចគួរឲ្យកត់សម្គាល់មែន ពីព្រោះមនុស្សជាច្រើនចេះតែដេញតាមការសប្បាយ»។ តើព្រះគម្ពីរចែងយ៉ាងណាអំពីរឿងនេះ?
១២ ស្តេចសាឡូម៉ូននៅប្រទេសអ៊ីស្រាអែលសម័យបុរាណមានប្រសាសន៍ថា៖ «យើងបាននិយាយចំពោះចិត្តយើងថា៖ ‹មកចុះ! យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ›។ តែមើល! ការនោះក៏ឥតប្រយោជន៍ដែរ។ យើងបាននិយាយពីការសើចសប្បាយថា៖ ‹នេះជាការចំកួតទទេ!› ហើយពីការគ្រឹកគ្រេងថា៖ ‹តើមានផលអ្វី?›»។ (សាស្ដា ២:១, ២) ដូច្នេះ ព្រះគម្ពីរបញ្ជាក់ថា សុភមង្គលណាដែលមកពីការសប្បាយប៉ុណ្ណោះ នោះ មានតែបណ្ដោះអាសន្នទេ។ ចុះយ៉ាងណាចំពោះការងារដែលយើងធ្វើ? យើងជាប់រវល់ធ្វើកិច្ចការដែលមានន័យខ្លឹមសារច្រើនបំផុត ពោលគឺកិច្ចការផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ពេលដែលយើងផ្សាយសារពីព្រះគម្ពីរដែលពន្យល់អំពីរបៀបទទួលសេចក្ដីសង្គ្រោះនោះ យើងកំពុងតែធ្វើការដែលអាចនាំឲ្យយើងទទួលសេចក្ដីសង្គ្រោះបាន ព្រមទាំងសង្គ្រោះពួកអ្នកដែលស្ដាប់យើងផង។ (ធីម៉ូថេទី១ ៤:១៦) ក្នុងនាមជា«អ្នកធ្វើការជាមួយនឹងព្រះ» យើងបានពិសោធន៍ថា «[ការ]ឲ្យនោះបានពរជាជាងទទួល»។ (កូរិនថូសទី១ ៣:៩; កិច្ចការ ២០:៣៥) កិច្ចការនេះនាំឲ្យយើងមានជីវិតដែលមានខ្លឹមសារច្រើនជាង ទាំងផ្ដល់ហេតុឲ្យព្រះដែលជាអ្នកបង្កើតយើងតបឆ្លើយចំពោះអារក្សសាតាំងដែលតិះដៀលទ្រង់។ (សុភាសិត ២៧:១១) ប្រាកដហើយ ព្រះយេហូវ៉ាបានបង្ហាញដល់យើងថា ការគោរពប្រតិបត្ដិដល់ទ្រង់តែងនាំឲ្យមានសុភមង្គលពិតដែលស្ថិតស្ថេរ។—ធីម៉ូថេទី១ ៤:៨
១៣. (ក) តើសាលាកិច្ចបម្រើព្រះធិបតេយ្យផ្ដល់ប្រយោជន៍អ្វីដែលនាំឲ្យយើងមានអំណរ? (ខ) តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះពីសាលាកិច្ចបម្រើព្រះធិបតេយ្យ?
១៣ កម្មវិធីបង្ហាត់បង្រៀនដ៏សំខាន់ដែលមានប្រសិទ្ធភាព។ បងប្រុសឈ្មោះហ្គែហាត ជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំមួយនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់នឹកចាំពីពេលដែលនៅយុវវ័យហើយសារភាពថា៖ «ខ្ញុំជាយុវជនម្នាក់ដែលមានការលំបាកក្នុងការនិយាយ។ ក្នុងកាលៈទេសៈដែលត្រូវគេបង្ខិតបង្ខំ ខ្ញុំស្ទើរតែហើបមាត់និយាយមិនចេញហើយចាប់និយាយទាំងរដិបរដុប។ ខ្ញុំគិតថាខ្ញុំអត់ស្មើនឹងគេ ហើយខ្ញុំតូចចិត្តនឹងខ្លួនឯង។ ឪពុកម្ដាយខ្ញុំយកខ្ញុំទៅរៀនឲ្យចេះនិយាយស្ទាត់ តែនោះឥតបានការសោះ ពីព្រោះមិនមែនខ្ញុំអត់ចេះនិយាយទេ តែបញ្ហារបស់ខ្ញុំគឺខាងផ្លូវចិត្តវិញ។ ប៉ុន្តែ មានសំវិធានការដ៏អស្ចារ្យមួយពីព្រះយេហូវ៉ា ពោលគឺសាលាកិច្ចបម្រើព្រះធិបតេយ្យ។ ការចុះឈ្មោះក្នុងសាលានោះបានជួយឲ្យខ្ញុំមានចិត្តក្លាហានសាឡើងវិញ។ ខ្ញុំខំធ្វើតាមអ្វីដែលខ្ញុំបានរៀន ហើយបានការមែន! ខ្ញុំចេះនិយាយស្ទាត់ជាងមុន ហើយលែងតូចចិត្តនឹងខ្លួនឯងទៀត ព្រមទាំងក្លាហានជាងមុនក្នុងកិច្ចបម្រើផ្សាយដែរ។ ឥឡូវ ខ្ញុំក៏ថ្លែងសុន្ទរកថាសាធារណៈផង។ ខ្ញុំពិតជាមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលបានប្រោសខ្ញុំឲ្យមានជីវិតប្រសើរតាមរយៈសាលានោះ»។ របៀបដែលព្រះយេហូវ៉ាបង្ហាត់បង្រៀនយើងនេះ ពិតជាផ្ដល់ហេតុឲ្យយើងមានអំណរមែនទេ?
១៤, ១៥. ពេលមានទុក្ខព្រួយលំបាក តើយើងអាចទទួលជំនួយភ្លាមៗដោយរបៀបណា? សូមរៀបរាប់ឧទាហរណ៍មួយ។
១៤ ចំណងមិត្តភាពជាមួយព្រះយេហូវ៉ា និងភាតរភាពដែលគាំទ្រយើងដោយមានសាមគ្គីភាពទូទាំងពិភពលោក។ បងស្រីម្នាក់ឈ្មោះកាទ្រិន ដែលរស់នៅប្រទេសអាឡឺម៉ង់ បានព្រួយបារម្ភណាស់ពេលឮដំណឹងអំពីមហន្តរាយស៊ូណាមីដែលបណ្ដាលមកពីរញ្ជួយផែនដីនៅអាស៊ីអាគ្នេយ៍។ កូនស្រីរបស់បងកាទ្រិនកំពុងដើរលេងនៅប្រទេសថៃពេលមានមហន្តរាយស៊ូណាមីនោះ។ អស់៣២ម៉ោងបងស្រីកាទ្រិនមិនដឹងថាកូនស្រីនៅរស់ឬជាអ្នករងគ្រោះក្នុងចំណោមមនុស្សកាន់តែច្រើនទៅៗដែលស្លាប់។ ពេលទទួលដំណឹងតាមទូរស័ព្ទថា កូនស្រីបានរួចខ្លួនហើយ បងស្រីកាទ្រិនពិតជាធូរចិត្តណាស់!
១៥ ពេលបងស្រីកាទ្រិនព្រួយបារម្ភច្រើនម៉ោងនោះ តើអ្វីបានជួយកុំឲ្យគាត់ទាល់គំនិត? បងស្រីសរសេរថា៖ «ខ្ញុំចំណាយពេលស្ទើរតែទាំងអស់ក្នុងការអធិស្ឋានទូលអង្វរព្រះយេហូវ៉ា។ ម្ដងហើយម្ដងទៀតខ្ញុំទទួលស្គាល់ថា ការអធិស្ឋានបានជួយពង្រឹងកម្លាំងខ្ញុំ និងឲ្យចិត្តស្ងប់ដែរ។ ម្យ៉ាងទៀត បងប្អូនខាងវិញ្ញាណដែលពេញទៅដោយសេចក្ដីស្រឡាញ់បានមកលេងនិងលើកទឹកចិត្តខ្ញុំ»។ (ភីលីព ៤:៦, ៧) បើបងស្រីមិនចេះអធិស្ឋានអង្វរព្រះយេហូវ៉ា ឬមិនទទួលការសម្រាល ទុក្ខពីបងប្អូនរួមជំនឿដែលពេញទៅដោយសេចក្ដីស្រឡាញ់នោះ គាត់ពិតជាអស់សង្ឃឹមមែនក្នុងកំលុងពេលព្រួយបារម្ភទំរាំដល់ពេលទទួលដំណឹង! ចំណងមេត្រីភាពជិតស្និទ្ធរបស់យើងជាមួយព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់ ព្រមទាំងភាពស្និទ្ធស្នាលក្នុងភាតរភាពគ្រីស្ទានយើងនេះ ពិតជាពរដ៏អស្ចារ្យណាស់! កុំឲ្យយើងភ្លេចសោះ នូវប្រយោជន៍ជាច្រើនដែលយើងទទួលពីចំណងមេត្រីភាពទាំងនេះ។
១៦. សូមរៀបរាប់បទពិសោធមួយដែលបង្ហាញថា សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញពិតជាមានតម្លៃមែន។
១៦ សេចក្ដីសង្ឃឹមជួបពួកសម្លាញ់ម្ដងទៀតដែលបាត់បង់ជីវិត។ (យ៉ូហាន ៥:២៨, ២៩) មាតាបិតារបស់ប្អូនប្រុសម្នាក់ឈ្មោះម៉ាត់ធាសជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ ពេលជាក្មេងជំទង់នៅឡើយ ម៉ាត់ធាសចាប់ផ្ដើមបែរចេញពីក្រុមជំនុំគ្រីស្ទានដោយព្រោះមិនទទួលស្គាល់ពរនិងប្រយោជន៍ដែលគាត់អាចទទួលតាមរយៈក្រុមជំនុំ។ ឥឡូវនេះម៉ាត់ធាសសរសេរថា៖ «ខ្ញុំមិនដែលនិយាយរឿងសំខាន់ៗជាមួយឪពុកខ្ញុំទេ។ យើងចេះតែឈ្លោះគ្នាច្រើនដងក្នុងកំលុងប៉ុន្មានឆ្នាំហើយ។ យ៉ាងណាក៏ដោយ ឪពុកខ្ញុំចង់ធ្វើអ្វីៗដើម្បីឲ្យខ្ញុំមានប្រយោជន៍។ គាត់ពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់! តែពេលនោះខ្ញុំមិនយល់ដូច្នេះទេ។ នៅឆ្នាំ១៩៩៦ ខ្ញុំចូលទៅអង្គុយក្បែរគ្រែឪពុកហើយកាន់ដៃគាត់ទាំងយំខ្លាំងផង ពេលប្រាប់គាត់ថា ខ្ញុំស្រឡាញ់គាត់ណាស់ហើយសុំគាត់អត់ទោសឲ្យខ្ញុំដោយសារអ្វីៗដែលខ្ញុំបានធ្វើពីមុន។ ក៏ប៉ុន្តែ ឪពុកលែងឮកូននិយាយហើយ ដ្បិតគាត់ឈឺខ្លាំងហើយមិនយូរប៉ុន្មានក្រោយមកក៏ស្លាប់។ បើខ្ញុំមានឱកាសជួបឪពុកខ្ញុំនៅពេលដែលមនុស្សស្លាប់រស់ឡើងវិញនោះ យើងពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាជាងមុន។ ហើយឪពុកខ្ញុំប្រាកដជានឹងមានចិត្តសប្បាយរីករាយដែរ ពេលឮដំណឹងថាខ្ញុំបានបម្រើជាអ្នកចាស់ទុំហើយមានឯកសិទ្ធិធ្វើជាអ្នកត្រួសត្រាយជាមួយភរិយាគាត់ផង»។ សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញពិតជាពរដ៏អស្ចារ្យមែន!
«ទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»
១៧. តើការរំពឹងគិតពីពរដែលព្រះយេហូវ៉ាប្រទានឲ្យ គួរមានអានុភាពយ៉ាងណាមកលើយើង?
១៧ ព្រះយេស៊ូគ្រីស្ទមានបន្ទូលអំពីព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌ថា៖ «ទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើងបំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិតនឹងមនុស្សទុច្ចរិតផង»។ (ម៉ាថាយ ៥:៤៥) ប្រសិនបើព្រះយេហូវ៉ាប្រទានពរលើមនុស្សទុច្ចរិតនិងមនុស្សអាក្រក់ផង ទ្រង់ពិតជាប្រសិទ្ធពរកាន់តែច្រើនថែមទៀតលើពួកអ្នកដែលដើរដោយទៀងត្រង់! បទទំនុកដំកើងទី៨៤:១១ ចែងថា៖ «ព្រះយេហូវ៉ា . . . ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វីដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ»។ ពេលយើងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាថ្នាក់ថ្នមនិងបង្ហាញព្រះទ័យទុកដាក់ចំពោះពួកអ្នកដែលស្រឡាញ់ទ្រង់ នោះយើងក៏មានចិត្តកតញ្ញូនិងអំណរអរកាន់តែច្រើនផងដែរ!
១៨. (ក) តើព្រះយេហូវ៉ាប្រទានពរដោយមិនបន្ថែមសេចក្ដីទុក្ខព្រួយយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីបានជារាស្ត្រស្មោះត្រង់ជាច្រើនរបស់ព្រះរងការឈឺចាប់?
១៨ «អំណោយពរនៃព្រះយេហូវ៉ា»បាននាំឲ្យរាស្ត្រទ្រង់មានភាពចម្រុងចម្រើនខាងវិញ្ញាណ ហើយក៏មានការធានាថា «ទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។ (សុភាសិត ១០:២២) បើដូច្នេះ ហេតុអ្វីបានជារាស្ត្រស្មោះត្រង់ជាច្រើនរបស់ព្រះជួបប្រទះទុក្ខលំបាកផ្សេងៗដែលនាំឲ្យមានការឈឺចាប់? យើងជួបប្រទះការពិបាកនិងទុក្ខវេទនាដោយសារមូលហេតុចម្បងបីយ៉ាង។ (១) ដោយសារយើងមានគំនិតឬទំនោរចិត្តទោរទន់ទៅធ្វើអំពើបាប។ (លោកុប្បត្តិ ៦:៥; ៨:២១; យ៉ាកុប ១:១៤, ១៥) (២) ដោយសារសាតាំងនិងពួកបិសាចរបស់វា។ (អេភេសូរ ៦:១១, ១២) (៣) ដោយសារលោកិយដ៏អាក្រក់នេះ។ (យ៉ូហាន ១៥:១៩) ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងមានទុក្ខលំបាកមែន តែមិនមែនទ្រង់ទេដែលបង្កហេតុនាំឲ្យយើងកើតទុក្ខ។ តាមពិត «គ្រប់ទាំងរបស់ដ៏ល្អដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ»។ (យ៉ាកុប ១:១៧) ព្រះយេហូវ៉ាតែងតែប្រទានពរដោយមិនបន្ថែមសេចក្ដីទុក្ខព្រួយទេ។
១៩. តើអស់អ្នកដែលដើរដោយទៀងត្រង់អាចទទួលពរអ្វីខ្លះ?
១៩ ការមានភាពចម្រុងចម្រើនខាងវិញ្ញាណតម្រូវឲ្យយើងចូលទៅជិតព្រះយេហូវ៉ា។ ពេលដែលយើងបង្កើតឲ្យមានចំណងមេត្រីភាពជិតស្និទ្ធជាមួយទ្រង់ យើងកំពុងតែ«ប្រមូលទ្រព្យសម្បត្ដិទុកជាធីម៉ូថេទី១ ៦:១២, ១៧-១៩) ក្នុងពិភពលោកថ្មីដែលព្រះយេហូវ៉ានឹងរៀបចំនៅពេលអនាគត យើងនឹងមិនគ្រាន់តែមានទ្រព្យសម្បត្ដិខាងវិញ្ញាណប៉ុណ្ណោះទេ តែនឹងទទួលប្រយោជន៍ជាច្រើនក្នុងជីវិតយើងដែរ។ ពេលនោះ ពួកអ្នកដែល«ស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា»នឹងទទួលជីវិតជារៀងរហូត។ (ចោទិយកថា ២៨:២) ដោយតាំងចិត្តរឹងមាំនោះ ចូរឲ្យយើងមានអំណរក្នុងការប្ដេជ្ញាដើរដោយទៀងត្រង់។
គោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យ . . . ចាប់បានជីវិតអស់កល្បជានិច្ច»។ (តើអ្នកបានរៀនអ្វីខ្លះ?
• ហេតុអ្វីក៏យើងមិនគួរគិតច្រើនពេកអំពីពេលអនាគត?
• តើយើងទទួលពរអ្វីខ្លះនៅពេលឥឡូវនេះ?
• ហេតុអ្វីក៏អ្នកបម្រើស្មោះត្រង់ជាច្រើនរបស់ព្រះរងទុក្ខលំបាក?
[សំណួរសម្រាប់អត្ថបទសិក្សា]