ប្អូនៗយុវវ័យ! ចូររើសយកការបម្រើព្រះយេហូវ៉ាចុះ
ប្អូនៗយុវវ័យ! ចូររើសយកការបម្រើព្រះយេហូវ៉ាចុះ
«ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្ដិតាមនៅថ្ងៃនេះចុះ»។—យ៉ូស្វេ ២៤:១៥
១, ២. តើពិភពគ្រីស្ទសាសនាបានធ្វើបុណ្យជ្រមុជទឹកប្រភេទណាខ្លះដែលខុស?
នៅជិតដំណាច់សតវត្សរ៍ទីពីរ អ្នកនិពន្ធម្នាក់ឈ្មោះធើធូលានបានសរសេរថា «ត្រូវឲ្យ[កូនក្មេង]ទៅជាគ្រីស្ទាន ក្រោយពួកគេអាចយល់អំពីព្រះគ្រីស្ទបាន»។ ដោយសម្ដីនេះ លោកចង់ប្រឆាំងនឹងការធ្វើបុណ្យជ្រមុជទឹកឲ្យទារក ជាទម្លាប់មួយដែលទើបតែចាប់ផ្ដើមលេចឡើងក្នុងចំណោមនិកាយគ្រីស្ទសាសនាក្បត់ជំនឿនៅសម័យលោក។ បព្វជិតនាំមុខគេមួយរូបឈ្មោះអូកូស្ទីន មិនបានយល់ស្របនឹងលោកធើធូលានឬព្រះគម្ពីរឡើយ ដ្បិតគាត់អះអាងថាការធ្វើបុណ្យជ្រមុជទឹកជាវិធីលុបលាងបាបដែលមនុស្សបានទទួលពីអ័ដាមមក ហើយទារកណាដែលស្លាប់ដោយមិនទាន់ទទួលបុណ្យជ្រមុជទឹកត្រូវបណ្ដាសា ហើយត្រូវធ្លាក់ចូលស្ថាននរកតែម្ដង។ ជំនឿនោះបានបំផុសឲ្យមានគំនិតធ្វើបុណ្យជ្រមុជទឹកទារកឲ្យឆាប់បំផុតក្រោយកើតមក។
២ និកាយធំៗនៃពិភពគ្រីស្ទសាសនា នៅតែកាន់តាមទម្លាប់ធ្វើបុណ្យជ្រមុជទឹកឲ្យទារកដែលទើបតែកើតនោះ។ ម្យ៉ាងទៀត ជាច្រើនដងច្រើនសាក្នុងប្រវត្ដិសាស្ត្រ នៅប្រទេសដែលអះអាងថាកាន់គ្រីស្ទសាសនា អ្នកដឹកនាំសាសនានិងអ្នកគ្រប់គ្រងបានបង្ខំមនុស្សសាសនាផ្សេងដែលពួកគេបានបង្ក្រាបឲ្យទទួលបុណ្យជ្រមុជទឹក។ ប៉ុន្តែការធ្វើបុណ្យជ្រមុជទឹកឲ្យទារក ហើយការបង្ខំមនុស្សឲ្យទទួលបុណ្យជ្រមុជទឹកគ្មានមូលដ្ឋានលើព្រះគម្ពីរឡើយ។
សព្វថ្ងៃនេះគ្មានអ្នកណាកើតមកជាអ្នកថ្វាយខ្លួនស្រាប់ទេ
៣, ៤. តើអ្វីអាចជួយឲ្យកូនរបស់មាតាបិតាដែលជាគ្រីស្ទានពិតស្ម័គ្រចិត្តថ្វាយខ្លួនដល់ព្រះ?
៣ ព្រះគម្ពីរបញ្ជាក់ថា ព្រះចាត់ទុកកូនក្មេងជាស្អាតឬបរិសុទ្ធ ទោះបើមានតែមាតាប៉ុណ្ណោះឬបិតាជាគ្រីស្ទានស្មោះត្រង់។ (កូរិនថូសទី១ ៧:១៤) តើនេះមានន័យថាកូនទាំងនេះជាអ្នកបម្រើព្រះយេហូវ៉ាដែលបានថ្វាយខ្លួនទេ? មិនមែនទេ។ ក៏ប៉ុន្តែ កូនដែលមានមាតាបិតាដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ាទទួលការបង្ហាត់បង្រៀនដែលអាចនាំឲ្យកូននោះថ្វាយខ្លួនឯងដោយស្ម័គ្រចិត្ត។ ស្តេចសាឡូម៉ូនដែលជាអ្នកប្រាជ្ញមួយអង្គធ្លាប់សរសេរថា «កូនអើយ! ចូររក្សាទុកនូវសេចក្ដីបណ្ដាំរបស់ឪពុកឯងចុះ! ក៏កុំឲ្យបោះបង់ចោលដំបូន្មានរបស់ម្ដាយឯងឡើយ។ . . . កាលណាឯងដើរដំណើរ បណ្ដាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ នោះនឹងនិយាយរកឯង ដ្បិតពាក្យបណ្ដាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ»។—សុភាសិត ៦:២០-២៣
៤ ការណែនាំពីមាតាបិតាដែលជាគ្រីស្ទានពិត អាចការពារកូនបាន បើកូនធ្វើតាមការណែនាំនោះ។ ស្តេចសាឡូម៉ូនក៏ធ្លាប់មានបន្ទូលថា៖ «កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្ដាយធ្ងន់ទ្រូងវិញ»។ «កូនអើយ! ចូរប្រុងស្ដាប់ ហើយមានប្រាជ្ញាចុះ[ឬ«ទៅជាមនុស្សមានប្រាជ្ញា»] ត្រូវឲ្យដំរង់ចិត្តទៅតាមផ្លូវ»។ (សុភាសិត ១០:១; ២៣:១៩; ខ.ស.) ដូច្នេះ ដើម្បីទទួលប្រយោជន៍ពីការអប់រំពីមាតាបិតា ប្អូនៗត្រូវព្រមទទួលការណែនាំនិងការកែតម្រង់។ ប្អូនៗមិនកើតមកជាអ្នកមានប្រាជ្ញាស្រាប់នោះទេ តែប្អូនៗអាច«ទៅជាមនុស្សមានប្រាជ្ញា» ហើយស្ម័គ្រចិត្តដើរតាម«ផ្លូវជីវិត»។
តើសេចក្ដីដាស់តឿនជាអ្វី?
៥. តើសាវ័កប៉ុលបានផ្ដល់ការណែនាំអ្វីសម្រាប់កូននិងបិតា?
៥ សាវ័កប៉ុលបានសរសេរថា «ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់អេភេសូរ ៦:១-៤
មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ ‹ចូរគោរពប្រតិបត្ដិដល់មាតាបិតាខ្លួន› នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង ‹ដើម្បីឲ្យឯងរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ›។ ឪពុករាល់គ្នាអើយ! កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។—៦, ៧. តើការចិញ្ចឹមអប់រំកូនទៅតាម«សេចក្ដីដាស់តឿន»របស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ? ហេតុអ្វីនេះមិនត្រូវចាត់ទុកជាការបង្ខំកូនហួសហេតុពេក?
៦ តើជាការបង្ខំហួសហេតុពេកទេ? នៅពេលមាតាបិតាដែលជាគ្រីស្ទានពិតខំអប់រំកូន«តាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»នោះ? មិនមែនទេ។ តើអ្នកណាអាចរិះគន់មាតាបិតាដោយសារខំបង្រៀនកូនអ្វីៗដែលពួកគាត់ចាត់ទុកថាត្រឹមត្រូវនិងជាសីលធម៌ដែលនាំឲ្យទទួលប្រយោជន៍? គ្មានអ្នកណារិះគន់មនុស្សដែលមិនជឿព្រះ ពេលដែលពួកគាត់បង្រៀនកូនថាគ្មានព្រះនោះឡើយ។ មនុស្សដែលកាន់សាសនាកាតូលិចឬពុទ្ធសាសនាចាត់ទុកថា ពួកគាត់មានភារកិច្ចអប់រំកូនឲ្យកាន់ជំនឿដូចខ្លួន ហើយកម្រមានអ្នកណារិះគន់ពួកគាត់ដោយសារខំធ្វើយ៉ាងនេះ។ ស្រដៀងគ្នាដែរ មិនគួរមានអ្នកណាចោទប្រកាន់ស្មរបន្ទាល់ព្រះយេហូវ៉ាថា ចង់បង្វិលខួរកូនខ្លួន នៅពេលអប់រំពួកគេឲ្យមានគំនិតដូចព្រះយេហូវ៉ាអំពីសេចក្ដីពិតដែលជាមូលដ្ឋាននិងអំពីគោលការណ៍សីលធម៌។
៧ យោងទៅតាមវចនានុក្រមសាសនវិទ្យានៃគម្ពីរសញ្ញាថ្មី (ជាភាសាអង់គ្លេស) ពាក្យភាសាក្រិចដែលបកប្រែថា«សេចក្ដីដាស់តឿន»នៅអេភេសូរ ៦:៤ សំដៅលើការ«ខំកែតម្រង់គំនិត ប្រដៅឲ្យមានលក្ខណៈត្រឹមត្រូវ ធ្វើឲ្យមានទស្សនៈល្អជាងចំពោះព្រះ»។ ចុះបើកូនមិនចង់ធ្វើតាមការណែនាំរបស់មាតាបិតា ដោយសារមានការបង្ខិតបង្ខំពីមិត្តភក្ដិ ហើយកូនចង់ធ្វើអ្វីដែលមិត្តភក្ដិធ្វើ។ តើគួរបន្ទោសអ្នកណាថាកំពុងតែបង្ខិតបង្ខំកូនយើងនោះ? តើមាតាបិតាឬក៏មិត្តភក្ដិរបស់កូន? ប្រសិនបើមិត្តភក្ដិរបស់កូនកំពុងតែអូសទាញឲ្យប្រើថ្នាំញៀន ផឹកស្រាច្រើន ឬធ្វើអំពើអសីលធម៌នោះ តើគួររិះគន់មាតាបិតាដោយសារពួកគាត់ខំជួយឲ្យកូនកែគំនិត និងជួយឲ្យយល់ពីផលវិបាកដែលមកពីការប្រព្រឹត្តដ៏គ្រោះថ្នាក់របស់កូនឬទេ?
៨. តើមានន័យអ្វីដែលធីម៉ូថេ«បានជឿដោយស្ដាប់ហេតុផល»នោះ?
៨ សាវ័កប៉ុលបានសរសេរទៅកាន់ធីម៉ូថេដែលជាយុវជនថា៖ «ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ[ឬ«បានជឿដោយស្ដាប់ហេតុផល»] ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង»។ (ធីម៉ូថេទី២ ៣:១៤, ១៥; ព.ថ.) តាំងពីធីម៉ូថេជាកុមារ យាយនិងមាតារបស់គាត់បានពង្រឹងជំនឿគាត់លើព្រះដោយយកបទគម្ពីរបរិសុទ្ធជាមូលដ្ឋាន។ (កិច្ចការ ១៦:១; ធីម៉ូថេទី២ ១:៥) ក្រោយមក ពេលយាយនិងម្ដាយធីម៉ូថេទៅជាគ្រីស្ទាន ពួកគាត់មិនបានបង្ខំធីម៉ូថេឲ្យជឿទេ តែធីម៉ូថេ«បានជឿដោយស្ដាប់ហេតុផល»ពីពួកគាត់ ពេលពួកគាត់វែកញែកត្រឹមត្រូវដោយមានមូលដ្ឋានលើបទគម្ពីរ។
ព្រះយេហូវ៉ាអញ្ជើញប្អូនៗឲ្យជ្រើសរើស
៩. (ក) តើព្រះយេហូវ៉ាបានឲ្យមនុស្សមានកិត្ដិយសយ៉ាងដូចម្ដេច? ហេតុអ្វី? (ខ) តើព្រះរាជបុត្រាតែមួយរបស់ព្រះប្រើចិត្តសេរីរបស់ទ្រង់យ៉ាងដូចម្ដេច?
៩ ព្រះយេហូវ៉ាអាចបង្កើតមនុស្សយើងឲ្យដូចមនុស្សយន្ត ដែលធ្វើតាមតែព្រះហឫទ័យរបស់ទ្រង់ជានិច្ច ហើយមិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងឡើយ។ ផ្ទុយទៅវិញ ទ្រង់បានឲ្យមនុស្សមានកិត្ដិយសធ្វើអ្វីដោយចិត្តសេរី។ ព្រះរបស់យើងសព្វព្រះហឫទ័យឲ្យមនុស្សបម្រើទ្រង់ដោយស្ម័គ្រពីចិត្ត។ ទ្រង់រីករាយពេលឃើញមនុស្សទាំងចាស់ទាំងក្មេងបម្រើទ្រង់ដោយសារស្រឡាញ់ទ្រង់។ គំរូល្អបំផុតអំពីការចុះចូលដោយសេចក្ដីស្រឡាញ់ចំពោះព្រះហឫទ័យរបស់ព្រះ គឺព្រះរាជបុត្រាទ្រង់តែមួយ។ ព្រះយេហូវ៉ាមានបន្ទូលអំពីព្រះរាជបុត្រានោះថា៖ «នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ (ម៉ាថាយ ៣:១៧) ព្រះរាជបុត្រាច្បងនេះមានបន្ទូលអំពីព្រះវរបិតាទ្រង់ថា៖ «ឱព្រះនៃទូលបង្គំអើយ! ទូល បង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ! ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។—ទំនុកដំកើង ៤០:៨; ហេព្រើរ ១០:៩, ១០
១០. តើអ្វីជាមូលដ្ឋានសម្រាប់ការថ្វាយបង្គំព្រះយេហូវ៉ាតាមរបៀបទ្រង់សព្វព្រះហឫទ័យ?
១០ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកដែលបម្រើទ្រង់នៅក្រោមការដឹកនាំនៃព្រះរាជបុត្រាទ្រង់ ឲ្យចុះចូលដោយស្ម័គ្រពីចិត្តចំពោះព្រះហឫទ័យរបស់ទ្រង់ដែរ។ អ្នកតែងបទទំនុកដំកើងបានទាយថា៖ «រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ ដោយគ្រឿងបរិសុទ្ធ ពួកកំឡោះរបស់ឯង នឹងបានដូចជាទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាលមក»។ (ទំនុកដំកើង ១១០:៣) អង្គការទាំងមូលរបស់ព្រះយេហូវ៉ាទាំងផ្នែកនៅស្ថានសួគ៌ទាំងផ្នែកនៅផែនដី មានដំណើរការដែលមានមូលដ្ឋានលើការចុះចូលដែលស្ម័គ្រពីចិត្តដោយសេចក្ដីស្រឡាញ់ចំពោះព្រះហឫទ័យរបស់ព្រះ។
១១. តើយុវជនយុវនារីដែលមានមាតាបិតាដែលបានថ្វាយខ្លួនហើយ ត្រូវធ្វើការសម្រេចចិត្តអ្វី?
១១ ដូច្នេះប្អូនៗគួរយល់ថា មាតាបិតាឬអ្នកចាស់ទុំក្នុងក្រុមជំនុំនឹងមិនបង្ខំឲ្យប្អូនៗទទួលបុណ្យជ្រមុជទឹកទេ។ គឺប្អូនទេដែលត្រូវមានចិត្តប៉ងប្រាថ្នាបម្រើព្រះយេហូវ៉ា។ យ៉ូស្វេពីសម័យបុរាណធ្លាប់ប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «[ចូរ]គោរពប្រតិបត្ដិដល់[ព្រះយេហូវ៉ា]ដោយចិត្តស្មោះត្រង់ ហើយពិតប្រាកដចុះ . . . ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្ដិតាមនៅថ្ងៃនេះចុះ»។ (យ៉ូស្វេ ២៤:១៤-២២) ស្រដៀងគ្នាដែរ គឺប្អូនទេដែលត្រូវជ្រើសរើសឬសម្រេចដោយខ្លួនឯងថា តើនឹងថ្វាយខ្លួនឬក៏មិនថ្វាយខ្លួនចំពោះព្រះយេហូវ៉ាហើយធ្វើតាមព្រះហឫទ័យទ្រង់អស់មួយជីវិតនោះ?
ត្រូវទទួលស្គាល់ភារកិច្ចរបស់ខ្លួន
១២. (ក) ទោះជាមាតាបិតាអាចបង្រៀនកូនក៏ពិតមែន តែតើអ្វីដែលពួកគាត់មិនអាចធ្វើជំនួសកូនបាន? (ខ) តើនៅពេលណាដែលយុវជនយុវនារីណាម្នាក់មានភារកិច្ចនៅចំពោះព្រះយេហូវ៉ាស្តីអំពីការសម្រេចចិត្តរបស់ខ្លួន?
១២ ប្អូនៗនឹងមកដល់គ្រាមួយដែលភាពស្មោះត្រង់របស់មាតាបិតាលែងការពារប្អូនៗតទៅទៀត។ (កូរិនថូសទី១ ៧:១៤) យ៉ាកុបដែលជាសិស្សព្រះយេស៊ូបានសរសេរថា «ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ»។ (យ៉ាកុប ៤:១៧) មាតាបិតាមិនអាចបម្រើព្រះជំនួសកូនបានឡើយ ហើយកូនក៏មិនអាចបម្រើព្រះយេហូវ៉ាជំនួសមាតាបិតាខ្លួនដែរ។ (អេសេគាល ១៨:២០) តើប្អូនបានរៀនអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ហើយទេ? តើប្អូនមានអាយុល្មមយល់អ្វីដែលបានរៀននិងចាប់ផ្ដើមមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាដោយខ្លួនឯងនោះទេ? គឺសមហេតុសមផលដែលព្រះចាត់ទុកថា ប្អូនមានសមត្ថភាពសម្រេចចិត្តបម្រើទ្រង់ដែរ មែនទេ?
១៣. តើគប្បីឲ្យយុវជនយុវនារីដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកសួរខ្លួនឯងនូវសំណួរអ្វីខ្លះ?
១៣ តើអ្នកជាគ្រីស្ទានយុវវ័យម្នាក់មិនទាន់ទទួលបុណ្យជ្រមុជទឹក ហើយបានត្រូវចិញ្ចឹមអប់រំដោយមាតាបិតាដែលថ្វាយបង្គំព្រះយេហូវ៉ាឬ? តើប្អូនទៅកិច្ចប្រជុំនិងរីកចម្រើនរហូតដល់ចូលរួមកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រដែរឬទេ? បើដូច្នេះ សូមសួរខ្លួនឯងដោយស្មោះថា ‹ហេតុអ្វីខ្ញុំចូលរួមអ្វីៗទាំងអស់នោះ? តើខ្ញុំទៅប្រជុំនិងផ្សព្វផ្សាយដោយសារមាតាបិតារបស់ខ្ញុំតម្រូវឲ្យខ្ញុំធ្វើឬ? ឬដោយសារខ្ញុំចង់ធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យវិញ?›។ តើប្អូនរ៉ូម ១២:២
បាន«លមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»ហើយឬនៅ?—តើចាំបាច់ពន្យារពេលទទួលបុណ្យជ្រមុជទឹកទេ?
១៤. តើមានគំរូអ្វីខ្លះក្នុងព្រះគម្ពីរដែលបង្ហាញថាមិនគួរពន្យារពេលទទួលបុណ្យជ្រមុជទឹកយូរពេកនោះ?
១៤ «តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន?»។ បុរសជនជាតិអេចូពីដែលបានសួរលោកភីលីពនូវសំណួរនេះ ទើបតែបានរៀនថាព្រះយេស៊ូជាព្រះមេស្ស៊ី។ ក៏ប៉ុន្តែបុរសនោះមានចំណេះគ្រប់គ្រាន់អំពីបទគម្ពីរ ល្មមឲ្យដឹងថាគាត់មិនគួរស្ទាក់ស្ទើរក្នុងការបង្ហាញជាសាធារណៈថា ចាប់ពីពេលនោះគាត់នឹងបម្រើព្រះយេហូវ៉ាដោយចូលជាសមាជិកក្រុមជំនុំគ្រីស្ទាន ហើយការធ្វើតាមជំហាននោះបានធ្វើឲ្យគាត់អរណាស់។ (កិច្ចការ ៨:២៦-៣៩) ស្រដៀងគ្នាដែរ ស្ត្រីម្នាក់ឈ្មោះលីឌាដែល«ព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដី ដែលប៉ុលអធិប្បាយបានទទួលបុណ្យជ្រមុជទឹក»ភ្លាមៗជាមួយនឹងក្រុមគ្រួសារនាង។ (កិច្ចការ ១៦:១៤, ១៥) ស្រដៀងគ្នាដែរ មេភូឃុំនៅទីក្រុងភីលីពបានស្ដាប់ប៉ុលនិងស៊ីឡាសពេលពួកគាត់«ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់គាត់»ហើយ«ខ្លួនគាត់ នឹងពួកគាត់ទាំងអស់ ក៏ទទួលបុណ្យជ្រមុជទឹកភ្លាម»។ (កិច្ចការ ១៦:២៥-៣៤) ដូច្នេះ បើយើងស្គាល់សេចក្ដីពិតសំខាន់ៗអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ ហើយក៏ចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់យ៉ាងស្មោះ ថែមទាំងមានកេរ្ដិ៍ឈ្មោះល្អក្នុងក្រុមជំនុំ ទៅកិច្ចប្រជុំជាទៀងទាត់ ហើយចូលរួមកិច្ចផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រ តើហេតុអ្វីចាំបាច់ពន្យារពេលទទួលបុណ្យជ្រមុជទឹក?—ម៉ាថាយ ២៨:១៩, ២០
១៥, ១៦. (ក) តើការវែកញែកខុសអ្វីប្រហែលជាធ្វើឲ្យប្អូនៗយុវវ័យជាច្រើនស្ទាក់ស្ទើរមិនទទួលបុណ្យជ្រមុជទឹក? (ខ) តើការថ្វាយខ្លួននិងបុណ្យជ្រមុជទឹកអាចការពារប្អូនៗយុវវ័យយ៉ាងដូចម្ដេច?
១៥ តើប្អូនស្ទាក់ស្ទើរមិនហ៊ានធ្វើតាមជំហានដ៏សំខាន់នេះ ពីព្រោះខ្លាចដោយគិតថា ប្អូនត្រូវមានទោសបើធ្លាក់ខ្លួនធ្វើអំពើខុសឆ្គងឬ? បើដូច្នេះ សូមប្អូនគិតទៅមើល តើប្អូនខ្លាច មិនហ៊ានជិះម៉ូតូពីព្រោះប្អូនគិតថា នៅថ្ងៃមួយនឹងមានគ្រោះថ្នាក់ទេ? ប្អូនពិតជាមិនគិតដូច្នេះទេ! ប្អូនក៏មិនគួរស្ទាក់ស្ទើរ មិនទទួលបុណ្យជ្រមុជទឹកប្រសិនបើមានលក្ខណៈគ្រប់គ្រាន់ដែរ។ បើប្អូនបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ាហើយសន្យាធ្វើតាមបំណងព្រះហឫទ័យទ្រង់អស់មួយជីវិត នោះនឹងជំរុញចិត្តប្អូនយ៉ាងខ្លាំងឲ្យព្យាយាមអស់ពីសមត្ថភាពដើម្បីជៀសចេញពីអំពើអាក្រក់។ (ភីលីព ៤:១៣) ប្អូនៗទាំងអស់គ្នាអើយ! សូមកុំយល់ច្រឡំឲ្យសោះថា ការពន្យារពេលទទួលបុណ្យជ្រមុជទឹកមានន័យថាប្អូនមិនចាំបាច់ទទួលខុសត្រូវនៅចំពោះព្រះស្តីអំពីការប្រព្រឹត្តរបស់ខ្លួនឡើយ។ នៅពេលប្អូនមានអាយុល្មមដឹងខុសត្រូវ ប្អូនត្រូវទទួលខុសត្រូវនៅចំពោះព្រះស្តីអំពីការប្រព្រឹត្តរបស់ខ្លួន មិនថាប្អូនបានទទួលបុណ្យជ្រមុជទឹកឬមិនទាន់ទទួលបុណ្យជ្រមុជទឹកក៏ដោយ។—រ៉ូម ១៤:១១, ១២
១៦ ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើនសន្ធឹកទូទាំងពិភពលោកមានអារម្មណ៍ថា ការសម្រេចចិត្តទទួលបុណ្យជ្រមុជទឹកពេលនៅក្មេងធីម៉ូថេទី២ ២:២២) ពេលគាត់នៅក្មេងនៅឡើយ គាត់តាំងចិត្តចង់ធ្វើជាអ្នកបម្រើពេញពេល។ សព្វថ្ងៃនេះ គាត់រីករាយនឹងកិច្ចបម្រើនៅការិយាល័យសាខាមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ពរជាច្រើនសន្ធឹកនឹងរត់មករកប្អូនៗយុវវ័យ រួមទាំងប្អូន បើសម្រេចចិត្តបម្រើព្រះយេហូវ៉ា។
បានជួយពួកគេច្រើនណាស់។ ជាឧទាហរណ៍ សូមគិតអំពីស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់អាយុ២៣ឆ្នាំនៅអឺរ៉ុបប៉ែកខាងលិច។ គាត់ប្រាប់ថា ដោយសារគាត់ទទួលបុណ្យជ្រមុជទឹកពេលមានអាយុ១៣ឆ្នាំ នោះបានជំរុញចិត្តគាត់ឲ្យប្រុងប្រយ័ត្នមិនបណ្ដែតបណ្ដោយខ្លួនទៅតាម«សេចក្ដីស្រើបស្រាលរបស់ក្មេងៗ»។ (១៧. តើក្នុងរឿងអ្វីខ្លះដែលត្រូវបន្តខំឲ្យយល់«បំណងព្រះហឫទ័យព្រះ»?
១៧ ការថ្វាយខ្លួននិងបុណ្យជ្រមុជទឹកជាទីចាប់ផ្ដើមនៃវិថីជីវិតមួយ ដែលក្នុងនោះយើងគិតពីព្រះយេហូវ៉ាក្នុងគ្រប់ការទាំងអស់។ ការបំពេញតាមការថ្វាយខ្លួនតម្រូវឲ្យ«លៃយកឱកាស»។ តើយើងធ្វើនោះយ៉ាងដូចម្ដេច? ដោយលៃទុកពេលដែលយើងប្រហែលជានឹងចំណាយទៅលើការឥតប្រយោជន៍ មកប្រើក្នុងការសិក្សាព្រះគម្ពីរយ៉ាងស៊ីជម្រៅ ទៅកិច្ចប្រជុំជាទៀងទាត់ និងចូលរួមឲ្យបានច្រើនបំផុតក្នុងកិច្ចការផ្សាយ‹ដំណឹងល្អអំពីនគរ›។ (អេភេសូរ ៥:១៥, ១៦; ម៉ាថាយ ២៤:១៤) ការថ្វាយខ្លួនចំពោះព្រះយេហូវ៉ា និងសេចក្ដីប៉ងប្រាថ្នាធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់នឹងមានឥទ្ធិពលល្អមកលើគ្រប់ផ្នែកនៃជីវិតរបស់យើង រួមទាំងការកម្សាន្តរបស់យើង ការស៊ីផឹក និងប្រភេទបទភ្លេងយើងស្ដាប់។ យកល្អប្អូនជ្រើសរើសរបៀបកម្សាន្តដែលប្អូននឹងអាចចូលរួមជារៀងរហូត មែនទេ? ស្មរបន្ទាល់ព្រះយេហូវ៉ាដែលជាយុវវ័យរាប់ពាន់នាក់ កំពុងតែរីករាយ ហើយក៏អាចប្រាប់ប្អូនថា មានរបៀបជាច្រើនដ៏ល្អសម្រាប់សប្បាយដោយមិនធ្វើខុសពី«បំណងព្រះហឫទ័យព្រះ»។—អេភេសូរ ៥:១៧-១៩
«យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ»
១៨. តើប្អូនៗយុវវ័យគួរសួរខ្លួនឯងសំណួរអ្វីខ្លះ?
១៨ ពីឆ្នាំ១៥១៣មុនគ.ស. រហូតដល់បុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. ព្រះយេហូវ៉ាមានរាស្ត្ររបស់ទ្រង់ដែលទ្រង់បានជ្រើសរើសឲ្យថ្វាយបង្គំទ្រង់និងធ្វើជាស្មរបន្ទាល់របស់ទ្រង់ដែរ។ (អេសាយ ៤៣:១២) ជនជាតិអ៊ីស្រាអែលយុវវ័យបានកើតមកជាសមាជិកសាសន៍នោះ។ ចាប់តាំងពីបុណ្យថ្ងៃទី៥០ ព្រះយេហូវ៉ាមាន«សាសន៍»ថ្មីមួយនៅផែនដី ជាអ៊ីស្រាអែលខាងវិញ្ញាណ ដែលជា«រាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះ»។ (ពេត្រុសទី១ ២:៩, ១០; កិច្ចការ ១៥:១៤; កាឡាទី ៦:១៦) សាវ័កប៉ុលមានប្រសាសន៍ថា ព្រះគ្រីស្ទបានសម្អាត«មនុស្ស១ពួកទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ»។ (ទីតុស ២:១៤) ប្អូនៗមានសិទ្ធិសម្រេចដោយខ្លួនឯងថា រាស្ត្រមួយពួកនោះជាអ្នកណា។ សព្វថ្ងៃនេះ តើអ្នកណាជា«សាសន៍សុចរិត ដែលរក្សាសេចក្ដី ស្មោះត្រង់»ដោយប្រព្រឹត្តតាមគោលការណ៍ព្រះគម្ពីរ ហើយធ្វើជាស្មរបន្ទាល់ស្មោះត្រង់របស់ព្រះយេហូវ៉ា ថែមទាំងប្រកាសអំពីព្រះរាជាណាចក្ររបស់ទ្រង់ជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិ? (អេសាយ ២៦:២-៤) ចូរពិចារណាពីការប្រព្រឹត្តរបស់ពិភពគ្រីស្ទសាសនានិងសាសនាឯទៀត រួចប្រៀបធៀបទៅនឹងអ្វីដែលព្រះគម្ពីរចែងថាព្រះតម្រូវពីអ្នកបម្រើដ៏ពិតរបស់ទ្រង់។
១៩. តើមនុស្សរាប់លាននាក់ទូទាំងពិភពលោកជឿជាក់លើអ្វី?
១៩ មនុស្សរាប់លាននាក់ទូទាំងពិភពលោក រួមទាំងយុវជនយុវនារីជាច្រើននាក់ជឿជាក់ថា សំណល់អ្នកចាក់ប្រេងតាំងនៃស្មរបន្ទាល់ព្រះយេហូវ៉ាគឺជា«សាសន៍សុចរិត»នោះឯង។ ពួកគេនិយាយទៅកាន់ជនជាតិអ៊ីស្រាអែលខាងវិញ្ញាណទាំងនេះថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។ (សាការី ៨:២៣) យើងពិតជាសង្ឃឹមនិងអធិស្ឋានឲ្យប្អូនៗសម្រេចចិត្តចូលខាងរាស្ត្ររបស់ព្រះ ហើយ«រើសយកជីវិត»ជារៀងរហូតក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា។—ចោទិយកថា ៣០:១៥-២០; ពេត្រុសទី២ ៣:១១-១៣
ដើម្បីរៀនសាឡើងវិញ
• តើសេចក្ដីដាស់តឿនជាអ្វី?
• តើការថ្វាយបង្គំបែបណាដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ?
• ចំណែកយុវជនយុវនារីទាំងឡាយដែលបានត្រូវចិញ្ចឹមអប់រំដោយមាតាបិតាដែលបានថ្វាយខ្លួនហើយនោះ តើពួកគេត្រូវធ្វើការសម្រេចចិត្តអំពីអ្វី?
• ហេតុអ្វីមិនគួរពន្យារពេលទទួលបុណ្យជ្រមុជទឹក?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៨]
តើការថ្វាយខ្លួន និងបុណ្យជ្រមុជទឹកអាចការពារប្អូនយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ៣០]
តើអ្វីឃាត់មិនឲ្យប្អូនទទួលបុណ្យជ្រមុជទឹកបាន?
[រូបភាពនៅទំព័រ៣១]
តើប្អូននឹងស្ដាប់តាមអ្នកណា?