ចូរឲ្យក្ដីស្រឡាញ់ពង្រឹងចិត្ដក្លាហានរបស់អ្នកចុះ!
ចូរឲ្យក្ដីស្រឡាញ់ពង្រឹងចិត្តក្លាហានរបស់អ្នកចុះ!
«ព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់នឹងប្រាជ្ញានឹងធឹងវិញ»។—ធីម៉ូថេទី២ ១:៧
១, ២. (ក) តើសេចក្ដីស្រឡាញ់អាចជំរុញមនុស្សឲ្យធ្វើអ្វី? (ខ) តើព្រះទ័យក្លាហានរបស់ព្រះយេស៊ូមានលក្ខណៈអ្វីដ៏អស្ចារ្យ?
ស្វាមីភរិយាថ្មីថ្មោងមួយគូកំពុងតែហែលទឹកនៅសមុទ្រជិតទីក្រុងមួយនាប្រទេសអូស្ដ្រាលីប៉ែកខាងកើត។ ពួកគាត់ជ្រមុជទឹកដោយពាក់អុកស៊ីហ៊្សែនហើយកំពុងតែឡើងទៅលើវិញ ស្រាប់តែមានត្រីឆ្លាមមួយក្បាលហែលយ៉ាងលឿនឆ្ពោះទៅរកស្ត្រីនោះ។ ដោយចិត្តក្លាហាន ស្វាមីនាងបានរុញនាងចេញហើយខ្លួនគាត់ក៏ត្រូវឆ្លាមស៊ី។ ពេលធ្វើបុណ្យសព នាងមានប្រសាសន៍អំពីស្វាមីថា៖ «គាត់បានប្ដូរជីវិតដើម្បីខ្ញុំ»។
២ ពិតមែនហើយ សេចក្ដីស្រឡាញ់អាចជំរុញមនុស្សឲ្យបង្ហាញចិត្តក្លាហានយ៉ាងអស្ចារ្យមែន! ព្រះយេស៊ូក៏មានទស្សនៈដូចគ្នាដែរ ហើយមានបន្ទូលថា៖ «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួននោះទេ»។ (យ៉ូហាន ១៥:១៣) មិនដល់២៤ម៉ោងក្រោយនោះមក ព្រះយេស៊ូបានប្ដូរព្រះជន្មទ្រង់ មិនមែនសម្រាប់មនុស្សតែម្នាក់ប៉ុណ្ណោះទេ តែសម្រាប់មនុស្សលោកទាំងឡាយវិញ។ (ម៉ាថាយ ២០:២៨) ម្យ៉ាងទៀត ការសម្រេចប្ដូរព្រះជន្មជំនួសមនុស្ស មិនផុសចេញពីចិត្តអង់អាចតែមួយរំពេចនោះទេ ដ្បិតយូរឆ្នាំមុន ព្រះយេស៊ូជ្រាបថាគេនឹងធ្វើបាប ចំអក កាត់ទោសខុសច្បាប់ហើយនៅទីបំផុតធ្វើគុតទ្រង់នៅលើបង្គោលទារុណកម្ម។ ព្រះយេស៊ូក៏បានជម្រាបដល់សិស្សទ្រង់ឲ្យគេដឹងទុកជាមុនដែរថា៖ «មើល! យើងឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឯពួកសង្គ្រាជនឹងពួកអាចារ្យ គេនឹងកាត់ទោសលោកដល់ជីវិត ហើយបញ្ជូនទៅដល់ពួកសាសន៍ដទៃ ពួកនោះនឹងចំអកមើលងាយ វាយនឹងរំពាត់ ស្ដោះដាក់ហើយសំឡាប់លោក»។—ម៉ាកុស ១០:៣៣, ៣៤
៣. តើអ្វីបានជួយឲ្យព្រះយេស៊ូមានព្រះទ័យក្លាហានដ៏អស្ចារ្យ?
៣ តើអ្វីបានជួយឲ្យព្រះយេស៊ូមានព្រះទ័យក្លាហានដ៏លើសលប់នោះ? ជំនឿនិងការកោតខ្លាចដល់ព្រះបានពង្រឹងព្រះទ័យក្លាហានរបស់ទ្រង់។ (ហេព្រើរ ៥:៧; ១២:២) ប៉ុន្តែ សំខាន់បំផុត ព្រះទ័យក្លាហានដ៏អស្ចារ្យរបស់ព្រះយេស៊ូបានផុសចេញពីសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះព្រះយេហូវ៉ានិងមនុស្សទាំងឡាយ។ (យ៉ូហានទី១ ៣:១៦) បើយើងខំបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនេះ រួមជាមួយជំនឿនិងការកោតខ្លាចដល់ព្រះយេហូវ៉ា នោះយើងក៏អាចបង្ហាញចិត្តក្លាហានដូចព្រះគ្រិស្តដែរ។ (អេភេសូរ ៥:២) តើយើងអាចបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនេះដោយរបៀបណា? មុនដំបូង យើងត្រូវទទួលស្គាល់ថា តើអ្នកណាជាប្រភពនៃសេចក្ដីស្រឡាញ់ពិត?
«សេចក្ដីស្រឡាញ់មកពីព្រះ»
៤. តើព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីស្រឡាញ់ក្នុងន័យអ្វី?
៤ ព្រះយេហូវ៉ាជាអ្នកបង្ហាញសេចក្ដីស្រឡាញ់ច្រើនជាងគេបង្អស់ ហើយទ្រង់ក៏ជាប្រភពនៃសេចក្ដីស្រឡាញ់ដែរ។ សាវ័កយ៉ូហានបានសរសេរថា៖ «ពួកស្ងួនភ្ងាអើយ! យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះហើយក៏ស្គាល់ទ្រង់ដែរ។ តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។ (យ៉ូហានទី១ ៤:៧, ៨) អាស្រ័យហេតុនេះ មនុស្សមិនអាចបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ាទាល់តែគេចូលទៅជិតទ្រង់ដោយទទួលចំណេះពិតនិងអនុវត្តតាមចំណេះនោះដោយស្ដាប់បង្គាប់ទ្រង់យ៉ាងស្មោះអស់ពីចិត្ត។—ភីលីព ១:៩; យ៉ាកុប ៤:៨; យ៉ូហានទី១ ៥:៣
៥, ៦. ចំពោះពួកអ្នកកាន់តាមព្រះយេស៊ូនៅសម័យដើម តើអ្វីបានជួយពួកគេបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដូចទ្រង់?
៥ ពេលព្រះយេស៊ូបានអធិស្ឋានលើកចុងក្រោយបង្អស់ជាមួយពួកសាវ័កស្មោះត្រង់១១នាក់នោះ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ការស្គាល់ព្រះយេហូវ៉ានិងការមានសេចក្ដីស្រឡាញ់កាន់តែច្រើនរមែងជាប់ទាក់ទងគ្នា។ ព្រះយេស៊ូអធិស្ឋានទូលថា៖ «ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ»។ (យ៉ូហាន ១៧:២៦) ព្រះយេស៊ូបានឲ្យសិស្សទ្រង់ស្គាល់ព្រះនាមរបស់ព្រះយេហូវ៉ាដោយពន្យល់អំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ទ្រង់និងបង្ហាញគុណសម្បត្ដិដូចទ្រង់។ ហេតុនេះហើយបានជាព្រះយេស៊ូអាចមានបន្ទូលថា៖ «អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ»។ (យ៉ូហាន ១៤:៩, ១០; ១៧:៨) យ៉ាងនេះ ព្រះយេស៊ូបានជួយពួកសិស្សបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះគ្នា ដូចជាទ្រង់និងព្រះវរបិតាទ្រង់មានចំពោះគ្នាទៅវិញទៅមក។
កាឡាទី ៥:២២) នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពួកគ្រិស្តសាសនិកសម័យដើមបានទទួលវិញ្ញាណបរិសុទ្ធដូចព្រះយេស៊ូសន្យាប្រគល់ឲ្យគេ។ វិញ្ញាណនោះជួយពួកគេនឹកចាំនូវសេចក្ដីជាច្រើនដែលព្រះយេស៊ូបានបង្រៀន ហើយជួយឲ្យគេយល់កាន់តែច្បាស់នូវអត្ថន័យនៃបទគម្ពីរទាំងឡាយ។ តាមមើលទៅ ការយល់ធ្លុះជ្រៅនោះបានជួយចម្រើនសេចក្ដីស្រឡាញ់របស់គេ។ (យ៉ូហាន ១៤:២៦; ១៥:២៦) តើមានលទ្ធផលអ្វី? លទ្ធផលគឺ ពួកគេបានផ្សាយដំណឹងល្អដោយចិត្តខ្នះខ្នែងហើយអង់អាចផង សូម្បីតែពេលត្រូវប្រថុយជីវិតក៏ដោយ។—កិច្ចការ ៥:២៨, ២៩
៦ សេចក្ដីស្រឡាញ់ដូចព្រះគ្រិស្តជាផលផ្លែនៃវិញ្ញាណបរិសុទ្ធដែរ។ (ការបង្ហាញចិត្តក្លាហាននិងសេចក្ដីស្រឡាញ់
៧. ពេលប៉ុលនិងបាណាបាសបានធ្វើទស្សនកិច្ចជាមួយគ្នាជាសាសនទូត តើពួកគាត់ស៊ូទ្រាំនឹងទុក្ខលំបាកអ្វីខ្លះ?
៧ សាវ័កប៉ុលបានសរសេរថា៖ «ព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ»។ (ធីម៉ូថេទី២ ១:៧) ប៉ុលមានប្រសាសន៍នោះដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន។ សូមគិតពិចារណាអំពីអ្វីដែលប៉ុលនិងបាណាបាសបានរងគ្រោះពេលធ្វើទស្សនកិច្ចជាមួយគ្នាជាសាសនទូត។ ពួកគាត់បានផ្សាយដំណឹងល្អនៅទីក្រុងផ្សេងៗ រួមទាំងក្រុងអាន់ទីយ៉ូក អ៊ីកូនាមនិងលីស្ដ្រា។ ក្នុងក្រុងនីមួយៗនោះ មនុស្សខ្លះបានក្លាយជាអ្នកជឿ តែអ្នកខ្លះបានប្រឆាំងយ៉ាងសាហាវយង់ឃ្នង។ (កិច្ចការ ១៣:២, ១៤, ៤៥, ៥០; ១៤:១, ៥) ជាក់ស្តែងនៅទីក្រុងលីស្ដ្រា មនុស្សមួយហ្វូងយ៉ាងធំបានត្រូវអុចអាលឲ្យមានកំហឹងខ្លាំងដល់ម្ល៉េះបានជាគេចោលប៉ុលនឹងថ្មរហូតដល់ស្មានថា គាត់ស្លាប់ហើយ។ «ប៉ុន្តែ ពួកសិស្សមកចោមព័ទ្ធគាត់ រួចគាត់ក្រោកឡើងចូលទៅក្នុងទីក្រុងវិញ។ ហើយដល់ថ្ងៃស្អែក គាត់នឹងបាណាបាសក៏ចេញទៅឯឌើបេ»។—កិច្ចការ ១៤:៦, ១៩, ២០
៨. តើចិត្តក្លាហានរបស់ប៉ុលនិងបាណាបាសបង្ហាញយ៉ាងដូចម្ដេចថាពួកគាត់ស្រឡាញ់បងប្អូនណាស់?
៨ តើការប៉ុនប៉ងសម្លាប់ប៉ុលនោះ ធ្វើឲ្យគាត់និងបាណាបាសភ័យខ្លាចដល់ម្ល៉េះចង់ឈប់ផ្សព្វផ្សាយឬ? មិនទាល់តែសោះ! ផ្ទុយទៅវិញ ក្រោយប៉ុលនិងបាណាបាសបានបញ្ចុះបញ្ចូលឲ្យមាន«សិស្សជាច្រើន»នៅក្រុងឌើបេនោះ ពួកគាត់«ក៏ត្រឡប់ទៅឯលីស្ដ្រា អ៊ីកូនាម នឹងអាន់ទីយ៉ូកវិញ»។ ហេតុអ្វី? គឺដើម្បីលើកទឹកចិត្តអ្នកជឿថ្មីៗឲ្យនៅស្ថិតស្ថេរក្នុងសេចក្ដីជំនឿដោយមានជំនឿមុតមាំ។ ប៉ុលនិងបាណាបាសបានមានប្រសាសន៍ថា៖ «[យើង]ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»។ យ៉ាងច្បាស់ណាស់ ប៉ុលនិងបាណាបាសមានចិត្តក្លាហានដោយព្រោះពួកគាត់មានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ«ហ្វូងចៀម»របស់ព្រះគ្រិស្ត។ (កិច្ចការ ១៤:២១-២៣; យ៉ូហាន ២១:១៥-១៧) ក្នុងអស់ទាំងក្រុមជំនុំថ្មីៗនោះ ប៉ុលនិងបាណាបាសបានតែងតាំងបុរសខ្លះជាអ្នកចាស់ទុំ ហើយក្រោយមកបានអធិស្ឋាននិង«ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿដល់ទ្រង់ហើយ»។
៩. តើសេចក្ដីស្រឡាញ់ដែលប៉ុលបង្ហាញចំពោះពួកអ្នកចាស់ទុំពីក្រុងអេភេសូរបានជំរុញឲ្យពួកគាត់មានអារម្មណ៍បែបណា?
៩ ប៉ុលបានបង្ហាញចិត្តក្លាហាននិងមានសេចក្ដីស្រឡាញ់យ៉ាងច្រើនចំពោះពួកគ្រិស្តសាសនិកនៅសម័យដើមដល់ម្ល៉េះបានជាពួកគេស្រឡាញ់គាត់យ៉ាងខ្លាំងដែរ។ សូមនឹកចាំអំពីអ្វីដែលបានកើតឡើងពេលប៉ុលជួបជាមួយនឹងពួកអ្នកចាស់ទុំពីទីក្រុងអេភេសូរ។ ប៉ុលធ្លាប់នៅទីក្រុងនោះអស់រយៈពេលបីឆ្នាំ ហើយបានទទួលការប្រឆាំងយ៉ាងខ្លាំងនៅទីនោះផង។ (កិច្ចការ ២០:១៧-៣១) ប៉ុលបានលើកទឹកចិត្តពួកអ្នកចាស់ទុំទាំងនោះឲ្យឃ្វាលហ្វូងចៀមដែលព្រះយេហូវ៉ាប្រគល់ជាបញ្ញើ រួចមកបានលុតជង្គង់ជាមួយពួកគាត់ហើយអធិស្ឋានផង។ បន្ទាប់មក «គ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម ទាំងមានសេចក្ដីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ»។ ប្រាកដហើយ បុរសទាំងនោះពិតជាស្រឡាញ់ប៉ុលណាស់! ហើយពេលប៉ុលនិងពួកអ្នកដែលធ្វើដំណើរជាមួយគាត់ត្រូវ‹ឃ្លាតផុតពី›ពួកអ្នកចាស់ទុំទាំងឡាយ នោះគ្រប់គ្នាសុទ្ធតែស្រងូតស្រងាត់ណាស់!—កិច្ចការ ២០:៣៦–២១:១
១០. តើស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យនេះបង្ហាញចិត្តក្លាហាននិងសេចក្ដីស្រឡាញ់ចំពោះគ្នាយ៉ាងដូចម្ដេច?
១០ នៅសព្វថ្ងៃនេះ បងប្អូនទាំងឡាយក៏មានសេចក្ដីស្រឡាញ់ខ្លាំងណាស់ចំពោះពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ ពួកអ្នកធ្វើដំណើរត្រួតពិនិត្យក្រុមជំនុំនានា និងអ្នកចាស់ទុំដែលមានភារកិច្ចផ្សេងទៀតដែរ។ បងប្អូនទាំងអស់គ្នាស្រឡាញ់អ្នកចាស់ទុំទាំងនេះពីព្រោះពួកគាត់មានចិត្តក្លាហានក្នុងការថែទាំចៀមរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ នៅប្រទេសខ្លះរដ្ឋាភិបាលដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយរបស់យើង ហើយប្រទេសឯទៀតចេះតែមានសង្គ្រាមរហូត ប៉ុន្តែ ពួកអ្នកចាស់ទុំនិងភរិយារបស់គាត់នៅតែធ្វើដំណើរដើម្បីត្រួតពិនិត្យក្រុមជំនុំនានា ទោះជាត្រូវប្រថុយជីវិតនិងសេរីភាពរបស់ខ្លួនក៏ដោយ។ ម្យ៉ាងទៀត ពួកអ្នកធំដែលកាន់អំណាចរួមជាមួយពួកគ្នីគ្នារបស់គេបានបៀតបៀនយ៉ាងខ្លាំងចំពោះស្មរបន្ទាល់ជាច្រើន ដោយព្រោះពួកគេមិនព្រមប្រាប់ឲ្យដឹងឈ្មោះរបស់បងប្អូនរួមជំនឿ ឬមិនប្រាប់ថាអាហារខាងវិញ្ញាណរបស់ពួកគេមកពីណា។ ស្មរបន្ទាល់រាប់ពាន់នាក់ទៀតបានទទួលទារុណកម្ម ទុក្ខបៀតបៀនឬរហូតដល់ស្លាប់ផង ដោយព្រោះមិនព្រមឈប់ផ្សាយដំណឹងល្អ ឬមិនឈប់ជួបជុំជាមួយបងប្អូនរួមជំនឿក្នុងកម្មវិធីប្រជុំជាពួកគ្រិស្តសាសនិក។ (កិច្ចការ ៥:២៨, ២៩; ហេព្រើរ ១០:២៤, ២៥) ចូរឲ្យយើងមានជំនឿនិងសេចក្ដីស្រឡាញ់ដូចបងប្អូនទាំងនោះដែលពេញទៅដោយចិត្តក្លាហាន!—ថែស្សាឡូនីចទី១ ១:៦
កុំឲ្យរសាយសេចក្ដីស្រឡាញ់
១១. តើសាតាំងច្បាំងនឹងពួកអ្នកដែលបម្រើព្រះយេហូវ៉ាដោយប្រើវិធីណាខ្លះ? តើនេះតម្រូវឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាធ្វើអ្វី?
១១ ពេលសាតាំងបានត្រូវបោះមកលើផែនដី វាមានបំណងបញ្ចេញកំហឹងលើអស់អ្នកដែលបម្រើព្រះយេហូវ៉ា ពីព្រោះពួកគេកំពុងតែ«កាន់តាមបញ្ញត្តព្រះ ហើយ[ធ្វើ]បន្ទាល់ពីព្រះយេស៊ូវ»។ (វិវរណៈ ១២:៩, ១៧) វិធីមួយដែលសាតាំងប្រើ គឺការធ្វើទុក្ខបៀតបៀនដល់រាស្ត្ររបស់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ វាច្រើនតែបរាជ័យពេលធ្វើដូច្នេះ ពីព្រោះពេលរាស្ត្ររបស់ព្រះយេហូវ៉ាទទួលទុក្ខបៀតបៀននោះ ពួកគេចេះតែបង្ហាញសេចក្ដីស្រឡាញ់កាន់តែច្រើនចំពោះគ្នាជាគ្រិស្តសាសនិក ហើយនេះក៏ជំរុញឲ្យពួកគេមានចិត្តខ្នះខ្នែងកាន់តែច្រើនផងដែរ។ វិធីមួយទៀតដែលសាតាំងចូលចិត្តប្រើ គឺការទាមទារឲ្យយើងធ្វើតាមទំនោរចិត្តអាក្រក់ដែលបណ្ដាលមកពីភាពមិនគ្រប់លក្ខណ៍របស់យើង។ ការទប់ទល់នឹងមធ្យោបាយមួយនេះតម្រូវឲ្យយើងមានចិត្តក្លាហានបែបផ្សេង ពីព្រោះនេះជាការតទល់នឹងចិត្តរបស់យើងផ្ទាល់ គឺការប្រឆាំងនឹងចំណង់មិនល្អក្នុងចិត្តយើងដែលជា‹គ្រឿងបញ្ឆោតហើយអាក្រក់›ផង។—យេរេមា ១៧:៩; យ៉ាកុប ១:១៤, ១៥
១២. ដោយមានបំណងពង្រេចពង្រឹលសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា តើសាតាំងប្រើ«វិញ្ញាណរបស់លោកីយ»ដោយរបៀបណា?
១២ សាតាំងក៏មានអាវុធមួយទៀតដែលមានឥទ្ធិពលខ្លាំង ពោលគឺ «វិញ្ញាណរបស់លោកីយ»។ វិញ្ញាណនេះជាគំនិតឬទំនោរចិត្តក្នុងលោកិយដែលមានឥទ្ធិពលខ្លាំងបំផុតលើមនុស្សជាតិ ហើយជំរុញឲ្យគេប្រព្រឹត្តខុសផ្ទុយពីការណែនាំរបស់វិញ្ញាណបរិសុទ្ធនៃព្រះយេហូវ៉ា។ (កូរិនថូសទី១ ២:១២) វិញ្ញាណរបស់លោកិយជំរុញចិត្តមនុស្សឲ្យប្រមូលវត្ថុទ្រព្យនិងមានចិត្តលោភ ដែលទាក់ទាញ«សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក»។ (យ៉ូហានទី១ ២:១៦; ធីម៉ូថេទី១ ៦:៩, ១០) វត្ថុទ្រព្យនិងលុយកាក់មិនជារបស់អាក្រក់ទេ ប៉ុន្តែសាតាំងអាចមានជ័យជម្នះលើយើងបាន បើយើងចាប់ផ្ដើមស្រឡាញ់របស់ទាំងនោះច្រើនជាងស្រឡាញ់ព្រះយេហូវ៉ា។ វិញ្ញាណរបស់លោកិយនេះមានអំណាចឬឥទ្ធិពលហាក់ដូចជា«គ្រប់គ្រង»លើមនុស្សជាតិ ពីព្រោះលោកិយនេះតែងទាមទារឲ្យមនុស្សធ្វើតាមចំណង់ចំណូលចិត្តមិនគ្រប់លក្ខណ៍របស់ខ្លួន ហើយតែងមានអំណាចជាដរាបមកលើមនុស្សទោះជាគេមិនដឹងខ្លួនក៏ដោយ។ វិញ្ញាណរបស់លោកិយក៏ប្រៀបដូចជាខ្យល់លើអាកាសពីព្រោះមាននៅគ្រប់កន្លែង។ កុំអនុញ្ញាតឲ្យវិញ្ញាណរបស់លោកិយមានឥទ្ធិពលលើចិត្តរបស់អ្នកឲ្យសោះ!—អេភេសូរ ២:២, ៣; សុភាសិត ៤:២៣
១៣. ដើម្បីរក្សាឲ្យមានសីលធម៌ តើកាលៈទេសៈអ្វីខ្លះតម្រូវឲ្យយើងមានចិត្តក្លាហាន?
១៣ យើងត្រូវមានចិត្តក្លាហានក្នុងការរក្សាឲ្យមានសីលធម៌ ទើបយើងអាចស្អប់និងទប់ទល់ចំពោះវិញ្ញាណអាក្រក់របស់លោកិយនេះ។ ជាឧទាហរណ៍ បើយើងកំពុងតែមើលភាពយន្ត ទូរទស្សន៍ឬកុំព្យូទ័រ ស្រាប់តែចេញរូបភាពមិនល្អ យើងត្រូវមានចិត្តក្លាហានដើម្បីបិទវាឬដើរចេញពីរោងកុន។ យើងក៏ត្រូវតែមានចិត្តក្លាហានដើម្បីទប់ទល់នឹងការបង្ខិតបង្ខំមិនល្អពីអ្នកដទៃ និងឈប់សេពគប់ជាមួយកូរិនថូសទី១ ១៥:៣៣; យ៉ូហានទី១ ៥:១៩
ពួកម៉ាកអាក្រក់ឬមនុស្សឯទៀតដែលមានឥទ្ធិពលមិនល្អលើយើង។ មួយទៀត យើងក៏ត្រូវមានចិត្តក្លាហានដើម្បីធ្វើតាមច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ាពេលដែលមនុស្សដទៃចំអកដាក់យើង មិនថាជាមិត្តរួមថ្នាក់ អ្នកដែលយើងធ្វើការជាមួយ អ្នកជិតខាងឬញាតិសន្ដានជាដើម។—១៤. បើវិញ្ញាណរបស់លោកិយនេះចាប់មានឥទ្ធិពលលើយើង តើយើងគួរធ្វើអ្វី?
១៤ ហេតុនេះហើយបានជាសំខាន់ណាស់ឲ្យយើងមានសេចក្ដីស្រឡាញ់កាន់តែច្រើនចំពោះព្រះយេហូវ៉ានិងបងប្អូនរួមជំនឿ។ ចូរឆ្លៀតពេលដើម្បីពិនិត្យមើលគោលដៅក្នុងជីវិតរបស់អ្នកដើម្បីឲ្យដឹងថា តើវិញ្ញាណរបស់លោកិយនេះកំពុងតែមានឥទ្ធិពលលើអ្នកឬយ៉ាងណា? បើមានមែន សូម្បីតែបន្ដិចបន្តួចក្ដី ចូរអធិស្ឋានសូមព្រះយេហូវ៉ាជួយអ្នកមានចិត្តក្លាហានដើម្បីជម្រះចិត្តគំនិតនោះ ហើយទប់កុំឲ្យលោកិយមានឥទ្ធិពលលើអ្នកទៀត។ ព្រះយេហូវ៉ានឹងព្រះសណ្ដាប់សេចក្ដីអធិស្ឋានណាដែលទូលទ្រង់ដោយចិត្តស្មោះ។ (ទំនុកដំកើង ៥១:១៧) ណាមួយទៀត វិញ្ញាណរបស់ព្រះយេហូវ៉ាមានឥទ្ធិពលខ្លាំងជាងវិញ្ញាណរបស់លោកិយនេះឆ្ងាយណាស់!—យ៉ូហានទី១ ៤:៤
ការបង្ហាញចិត្តក្លាហានពេលមានទុក្ខលំបាក
១៥, ១៦. តើការបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រិស្តអាចជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកយ៉ាងណា? សូមរៀបរាប់ឧទាហរណ៍មួយ។
១៥ អ្នកបម្រើព្រះយេហូវ៉ាត្រូវស៊ូទ្រាំនឹងទុក្ខលំបាកឯទៀតដូចជាផលវិបាកដែលមកពីភាពមិនគ្រប់លក្ខណ៍និងភាពចាស់ជរាដែលចេះតែនាំឲ្យមានជំងឺឈឺថ្កាត់ ពិការភាពនិងការធ្លាក់ទឹកចិត្តជាដើម។ (រ៉ូម ៨:២២) ការបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រិស្តអាចជួយយើងស៊ូទ្រាំនឹងបញ្ហាបែបនេះបាន។ ជាឧទាហរណ៍ សូមគិតអំពីនារីម្នាក់នៅប្រទេសសំប៊ី ឈ្មោះណាម៉ាំងកូវ៉ា ដែលបានធំឡើងក្នុងចំណោមក្រុមគ្រួសារដែលជាគ្រិស្តសាសនិក។ ពេលមានអាយុតែពីរឆ្នាំប៉ុណ្ណោះ ណាម៉ាំងកូវ៉ាក្លាយជាជនពិការ។ នាងមានប្រសាសន៍ថា៖ «ខ្ញុំខ្មាសគេណាស់ ដោយគិតថាមនុស្សនឹងខ្ពើមឆ្អើមពេលឃើញរូបខ្ញុំ។ ប៉ុន្តែ បងប្អូនខាងវិញ្ញាណបានជួយនាងខ្ញុំឲ្យកែប្រែទស្សនៈនេះ។ ជាលទ្ធផល ខ្ញុំបានយកឈ្នះអារម្មណ៍ដែលខ្មាសគេ ហើយក្រោយមកបានធ្វើបុណ្យជ្រមុជទឹក»។
១៦ ណាម៉ាំងកូវ៉ាមានកៅអីសម្រាប់អ្នកពិការ ប៉ុន្តែពេលធ្វើដំណើរតាមផ្លូវខ្សាច់ម្ដងម្កាល នាងត្រូវវារវិញ។ យ៉ាងណាក្ដី នាងបានចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយយ៉ាងហោចណាស់ពីរដងរាល់ឆ្នាំ។ ថ្ងៃមួយពេលនាងផ្សព្វផ្សាយ ម្ចាស់ផ្ទះបានចាប់ផ្ដើមយំ។ ហេតុអ្វី? ពីព្រោះគាត់កោតស្ងើចចំពោះជំនឿនិងចិត្តក្លាហានរបស់នាង។ ព្រះយេហូវ៉ាពិតជាបានប្រទានពរយ៉ាងវិសេសលើណាម៉ាំងកូវ៉ា ដ្បិតសិស្សប្រាំនាក់ដែលរៀនព្រះគម្ពីរជាមួយនាងបានធ្វើបុណ្យជ្រមុជទឹក ហើយឥឡូវនេះមានម្នាក់ជាអ្នកចាស់ទុំក្នុងក្រុមជំនុំ។ នាងមានប្រសាសន៍ទៀតថា៖ «ខ្ញុំតែងតែចុកជើងណាស់ តែខ្ញុំមិនឈប់ទេ»។ ប្អូនស្រីនេះរួមចំណែកក្នុងចំណោមស្មរបន្ទាល់ជាច្រើនទូទាំងពិភពលោកដែលមានរូបសាច់ខ្សោយតែមានកម្លាំងចិត្តខ្លាំងដោយព្រោះស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាង។ ព្រះយេហូវ៉ាពិតជាគាប់ព្រះហឫទ័យណាស់ចំពោះបងប្អូនទាំងនេះ!—ហាកាយ ២:៧
១៧, ១៨. តើបងប្អូនជាច្រើនកំពុងតែធ្វើអ្វីដើម្បីស៊ូទ្រាំនឹងជំងឺហើយទុក្ខលំបាកផ្សេងៗទៀត? សូមរៀបរាប់បទពិសោធន៍ខ្លះរបស់បងប្អូនដែលអ្នកស្គាល់។
១៧ ជំងឺរ៉ាំរ៉ៃក៏អាចធ្វើឲ្យយើងបាក់ទឹកចិត្តឬរហូតដល់ខូចចិត្តផង។ អ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំមួយមានប្រសាសន៍ថា៖ «ក្នុងក្រុមសិក្សារបស់ខ្ញុំ បងស្រីម្នាក់មានជំងឺទឹកនោមផ្អែមនិងខូចតម្រងនោម ម្នាក់មានជំងឺមហារីក ពីរនាក់មានជំងឺសន្លាក់ឆ្អឹងធ្ងន់ធ្ងរ និងបងស្រីម្នាក់ទៀតមានជំងឺ[ចម្លែកពីរ]តែម្ដង។ ជួនកាលបងស្រីទាំងនេះពិបាកចិត្ត តែពួកគាត់មិនខានចូលរួមកិច្ចប្រជុំឡើយ លើកលែងតែឈឺខ្លាំងឬកំពុងដេកពេទ្យ។ បងស្រីទាំងប្រាំរួមចំណែកក្នុងកិច្ចបម្រើផ្សាយយ៉ាងទៀងទាត់។ ពួកគាត់រំលឹកខ្ញុំពីទស្សនៈរបស់ប៉ុលដែលនិយាយថា៖ ‹កាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ›។ ខ្ញុំកោតស្ងើចណាស់ចំពោះសេចក្ដីស្រឡាញ់និងចិត្តក្លាហានរបស់បងស្រីទាំងនេះ។ ប្រហែលជាទុក្ខលំបាកដែលពួកគាត់ស៊ូទ្រាំនោះ បានជួយឲ្យគាត់យល់ច្បាស់ជាងអំពីអ្វីដែលសំខាន់ក្នុងជីវិត»។—កូរិនថូសទី២ ១២:១០
១៨ ប្រសិនបើអ្នកកំពុងតែទ្រាំនឹងការឈឺចាប់ ពិការភាពឬមានទុក្ខលំបាកអ្វីទៀត «ចូរអធិស្ឋានឥតឈប់ឈរ»សូមជំនួយដើម្បីកុំឲ្យបាក់ទឹកចិត្តខ្លាំងពេក។ (ថែស្សាឡូនីចទី១ ៥:១៤, ១៧) សូម្បីមួយថ្ងៃកាត់មួយថ្ងៃកោរក៏ដោយ ប៉ុន្តែ ចូរព្យាយាមផ្ដោតអារម្មណ៍លើអ្វីដែលល្អ ដូចជារឿងខាងវិញ្ញាណដែលរួមបញ្ចូលសេចក្ដីសង្ឃឹមដ៏អស្ចារ្យទៅលើព្រះរាជាណាចក្ររបស់ព្រះ។ បងស្រីម្នាក់ប្រាប់ពីទស្សនៈរបស់គាត់ថា៖ «ចំពោះនាងខ្ញុំ កិច្ចបម្រើផ្សាយប្រៀបដូចជាថ្នាំផ្សះ»។ ត្រូវមែន ការ
ប្រាប់មនុស្សដទៃនូវដំណឹងល្អអំពីព្រះ រមែងជួយបងស្រីឲ្យមានទស្សនៈវិជ្ជមាន។ក្ដីស្រឡាញ់ជួយអ្នកធ្វើខុសត្រឡប់មករកព្រះវិញ
១៩, ២០. (ក) តើអ្វីអាចជួយអ្នកដែលធ្វើបាបឲ្យមានចិត្តក្លាហានដើម្បីត្រឡប់មករកព្រះយេហូវ៉ាវិញ? (ខ) តើអត្ថបទជាបន្ទាប់នឹងពិភាក្សាអំពីអ្វី?
១៩ បើអ្នកជឿគ្នីគ្នាប្រព្រឹត្តអំពើបាបឬក្លាយជាមានភាពខ្សោយខាងវិញ្ញាណ ពួកគេពិបាកត្រឡប់មករកព្រះយេហូវ៉ាវិញ។ ប៉ុន្តែ អ្នកទាំងនោះអាចមានចិត្តក្លាហានមករកព្រះយេហូវ៉ាវិញបាន ឲ្យតែពួកគេប្រែចិត្តនិងខំបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះទ្រង់ម្ដងទៀត។ សូមគិតអំពីបុរសម្នាក់ឈ្មោះម៉ារីអូ * ដែលរស់នៅសហរដ្ឋអាម៉េរិក។ ម៉ារីអូបានដកខ្លួនចេញពីក្រុមជំនុំនៃពួកគ្រិស្តសាសនិក ហើយបានក្លាយជាអ្នកប្រមឹកទាំងប្រើគ្រឿងញៀនផង។ ២០ឆ្នាំក្រោយមក គាត់ក៏ជាប់គុក។ ម៉ារីអូមានប្រសាសន៍ថា៖ «ខ្ញុំចាប់ផ្ដើមគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយក៏ចាប់ផ្ដើមអានព្រះគម្ពីរម្ដងទៀត។ មិនយូរមិនឆាប់ខ្ញុំក៏ពេញចិត្តចំពោះគុណសម្បត្ដិរបស់ព្រះយេហូវ៉ាម្ដងទៀត ជាពិសេសចំពោះព្រះទ័យមេត្ដាករុណារបស់ទ្រង់។ ខ្ញុំបានអធិស្ឋានម្ដងហើយម្ដងទៀតសូមទ្រង់អាណិតមេត្ដាដល់ខ្ញុំ។ ពេលខ្ញុំបានត្រូវដោះលែងពីគុកមក ខ្ញុំមិនសេពគប់ជាមួយអតីតពួកម៉ាកទេ តែបានចូលរួមកិច្ចប្រជុំជាមួយពួកគ្រិស្តសាសនិក ហើយនៅទីបំផុតបងប្អូនទាំងនោះក៏ឲ្យខ្ញុំមានមិត្តភាពជាមួយនឹងពួកគាត់ម្ដងទៀត។ ឥឡូវខ្ញុំមានសុខភាពមិនល្អទុកជាផលអាក្រក់ដែលខ្ញុំកំពុងតែច្រូតពីអ្វីដែលបានសាបព្រោះពីមុន ក៏ប៉ុន្តែខ្ញុំរីករាយវិញពីព្រោះខ្ញុំមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យ។ ខ្ញុំចេះតែអរព្រះគុណដល់ព្រះយេហូវ៉ាជាអនេកប្បការ ដោយសារទ្រង់មានព្រះទ័យអាណិតអាសូរនិងអត់ទោសឲ្យខ្ញុំ»។—ទំនុកដំកើង ១០៣:៩-១៣; ១៣០:៣, ៤; កាឡាទី ៦:៧, ៨
២០ គឺច្បាស់ហើយ អស់អ្នកដែលធ្លាប់ធ្វើខុសដូចម៉ារីអូ ពិតជាត្រូវព្យាយាមអស់ពីសមត្ថភាពដើម្បីត្រឡប់មករកព្រះយេហូវ៉ាវិញ។ ប៉ុន្តែ ការបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ឡើងវិញដោយសិក្សាព្រះគម្ពីរ អធិស្ឋាននិងរំពឹងគិត នឹងជួយអ្នកដែលធ្វើខុសឲ្យមានចិត្តក្លាហានដើម្បីប្ដេជ្ញាចិត្តក្នុងការសម្រេចគោលដៅនោះ។ ម៉ារីអូក៏មានកម្លាំងចិត្តឡើងវិញដោយសង្ឃឹមទៅលើអនាគតល្អក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ។ ត្រូវមែន សេចក្ដីសង្ឃឹមរួមជាមួយសេចក្ដីស្រឡាញ់ ជំនឿនិងការកោតខ្លាចព្រះ ពិតជាអាចមានឥទ្ធិពលខ្លាំងលើជីវិតយើង។ ក្នុងអត្ថបទជាបន្ទាប់យើងនឹងពិនិត្យមើលច្រើនថែមទៀតអំពីសេចក្ដីសង្ឃឹមដែលជាអំណោយដ៏ពិសេសពីព្រះយេហូវ៉ា។
[កំណត់សម្គាល់]
^ វគ្គ 19 នេះមិនមែនជាឈ្មោះពិត។
តើអ្នកអាចឆ្លើយបានទេ?
• តើសេចក្ដីស្រឡាញ់បានជួយព្រះយេស៊ូយ៉ាងដូចម្ដេចឲ្យមានព្រះទ័យក្លាហានអស្ចារ្យ?
• តើសេចក្ដីស្រឡាញ់បានជួយប៉ុលនិងបាណាបាសយ៉ាងដូចម្ដេចឲ្យមានចិត្តក្លាហានអស្ចារ្យ?
• តើសាតាំងខំពង្រេចពង្រឹលសេចក្ដីស្រឡាញ់របស់គ្រិស្តសាសនិកយើងដោយរបៀបណា?
• តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាអាចជួយយើងមានចិត្តក្លាហានដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកណាខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៦]
យើងត្រូវមានចិត្តក្លាហានដើម្បីធ្វើតាមខ្នាតតម្រារបស់ព្រះ
[រូបភាពនៅទំព័រ២៦]
ស៊ូទូទូ ណាម៉ាំងកូវ៉ា