ព្រះយេហូវ៉ាការរយើងដើម្បីឲ្យយើងទទួលសេចក្ដីសង្គ្រោះ
ព្រះយេហូវ៉ាការពារយើងដើម្បីឲ្យយើងទទួលសេចក្ដីសង្គ្រោះ
«អ្នករាល់គ្នា . . . កំពុងទទួលការរក្សាការពារដោយឫទ្ធានុភាពរបស់ព្រះ តាមរយៈជំនឿ ដើម្បីទទួលសេចក្ដីសង្គ្រោះដែលនឹងត្រូវបើកបង្ហាញឲ្យឃើញនៅគ្រាចុងក្រោយ»។—១ពេ. ១:៤, ៥
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើព្រះយេហូវ៉ាបានទាញនាំយើងចូលក្នុងការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
តើយើងអាចឲ្យព្រះយេហូវ៉ានាំមុខយើងតាមរយៈឱវាទរបស់លោកយ៉ាងដូចម្ដេច?
តើព្រះយេហូវ៉ាលើកទឹកចិត្តយើងតាមរបៀបណា?
១, ២. (ក) តើព្រះធានារ៉ាប់រងយ៉ាងណាថាលោកនឹងជួយយើងឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈ? (ខ) តើព្រះយេហូវ៉ាស្គាល់យើងម្នាក់ៗច្បាស់ដល់កម្រិតណា?
«អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ»។ (ម៉ាថ. ២៤:១៣) ដោយមានប្រសាសន៍ដូច្នេះ លោកយេស៊ូបានបង្ហាញយ៉ាងច្បាស់ថា ដើម្បីឲ្យយើងអាចរួចជីវិត ពេលដែលព្រះបំផ្លាញពិភពលោករបស់សាថាន យើងត្រូវរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើងរហូតដល់ទីបញ្ចប់។ ប៉ុន្តែ នេះមិនមានន័យថា ព្រះយេហូវ៉ាសង្ឃឹមថាយើងនឹងស៊ូទ្រាំដោយពឹងលើប្រាជ្ញានិងកម្លាំងរបស់យើងនោះទេ។ គម្ពីរធានាយើងថា៖ «ព្រះគឺស្មោះត្រង់ ហើយលោកនឹងមិនឲ្យអ្នករាល់គ្នារងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់អ្នករាល់គ្នាឡើយ តែលោកក៏នឹងរៀបចំផ្លូវចេញ ដើម្បីឲ្យអ្នករាល់គ្នាអាចស៊ូទ្រាំនៅពេលជួបប្រទះសេចក្ដីល្បួងនោះ»។ (១កូ. ១០:១៣) តើពាក្យទាំងនេះមានន័យយ៉ាងណា?
២ ព្រះយេហូវ៉ាធ្វើឲ្យប្រាកដថាយើងមិនរងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់យើងទេ។ លោកអាចធ្វើដូច្នេះបាន ដោយសារលោកដឹងអ្វីៗទាំងអស់អំពីយើង រួមទាំងការពិបាកដែលយើងជួបប្រទះ បុគ្គលិកលក្ខណៈនិងកម្រិតនៃការស៊ូទ្រាំរបស់យើង។ តើព្រះពិតជាស្គាល់យើងច្បាស់បែបនេះឬ? ប្រាកដណាស់។ គម្ពីរបង្ហាញថា ព្រះយេហូវ៉ាស្គាល់យើងម្នាក់ៗយ៉ាងច្បាស់។ លោកស្គាល់ការប្រព្រឹត្តនិងទម្លាប់ប្រចាំថ្ងៃរបស់យើង។ លោកថែមទាំងស្គាល់គំនិតនិងបំណងចិត្តរបស់យើង។—សូមអាន ទំនុកតម្កើង ១៣៩:១-៦
៣, ៤. (ក) តើបទពិសោធន៍របស់ដាវីឌបង្ហាញថាព្រះយេហូវ៉ាបានយកចិត្តទុកដាក់ចំពោះយើងម្នាក់ៗយ៉ាងណា? (ខ) តើសព្វថ្ងៃនេះព្រះយេហូវ៉ាកំពុងធ្វើកិច្ចការដ៏អស្ចារ្យអ្វី?
៣ តើមើលទៅពិបាកជឿថា ព្រះនឹងយកចិត្តទុកដាក់បែបនេះចំពោះមនុស្សទន់ទាបឬ? ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានត្រិះរិះអំពីសំណួរនេះ ដោយជម្រាបព្រះយេហូវ៉ាថា៖ «កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ នឹងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ»។ (ទំនុក. ៨:៣, ៤) បទពិសោធន៍ដែលដាវីឌមាន ប្រហែលជាបានជំរុញចិត្តគាត់ឲ្យសួរសំណួរនេះ។ ព្រះយេហូវ៉ាបានទទួលស្គាល់ដាវីឌដែលជាកូនពៅ របស់អ៊ីសាយថាជា«មនុស្សម្នាក់ . . . ដែលត្រូវនឹងព្រះហឫទ័យទ្រង់» ហើយបាននាំយកគាត់«ពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យ . . . ធ្វើជាអ្នកនាំមុខ»លើសាសន៍អ៊ីស្រាអែល។ (១សាំ. ១៣:១៤; ២សាំ. ៧:៨) អ្នកបង្កើតសកលលោកបានស្គាល់គំនិតនិងអារម្មណ៍របស់ដាវីឌ ទោះជាគាត់គ្រាន់តែជាក្មេងឃ្វាលចៀមម្នាក់ក៏ដោយ។ សូមស្រមៃគិតថា ដាវីឌមានអារម្មណ៍យ៉ាងណាពេលដឹងរឿងនោះ!
៤ គួរឲ្យអស្ចារ្យណាស់ពេលគិតអំពីការយកចិត្តទុកដាក់ដែលព្រះយេហូវ៉ាបង្ហាញចំពោះយើងនៅសព្វថ្ងៃនេះ។ លោកបានប្រមូល«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»ឲ្យមកជាមួយគ្នាក្នុងការគោរពប្រណិប័តន៍ពិត ហើយលោកកំពុងជួយអ្នកបម្រើលោកឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈ។ (ហាក. ២:៧) ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលព្រះយេហូវ៉ាជួយរាស្ត្រលោកឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈ សូមឲ្យយើងសញ្ជឹងគិតអំពីរបៀបដែលលោកទាញនាំមនុស្សឲ្យមកឯការគោរពប្រណិប័តន៍ពិត។
ព្រះទាញនាំយើងម្នាក់ៗ
៥. តើព្រះយេហូវ៉ាទាញនាំមនុស្សឲ្យមកឯបុត្រលោកយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។
៥ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គ្មានមនុស្សណាម្នាក់អាចមកឯខ្ញុំបានឡើយ លុះត្រាតែអ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក»។ (យ៉ូន. ៦:៤៤) ពាក្យទាំងនោះបង្កប់អត្ថន័យថា ដើម្បីក្លាយជាអ្នកកាន់តាមគ្រិស្ត យើងត្រូវមានជំនួយពីព្រះ។ តើតាមរបៀបណាព្រះទាញនាំមនុស្សដែលមានលក្ខណៈដូចចៀមឲ្យមកឯបុត្រលោក? តាមរយៈការផ្សព្វផ្សាយដំណឹងល្អ និងឥទ្ធិពលនៃសកម្មពលបរិសុទ្ធ។ ជាឧទាហរណ៍ ពេលប៉ូលនិងអ្នករួមដំណើរជាមួយគាត់ក្នុងកិច្ចបម្រើជាសាសនទូតនៅក្រុងភីលីពបានជួបនឹងស្ត្រីម្នាក់ឈ្មោះលីឌា ពួកគាត់បានចាប់ផ្ដើមផ្សាយដំណឹងល្អដល់នាង។ កំណត់ហេតុគម្ពីរចែងថា «ព្រះយេហូវ៉ាបានបើកចិត្តនាងទាំងស្រុងឲ្យទទួលយកអ្វីដែលប៉ូលកំពុងនិយាយ»។ មែនហើយ ព្រះបានផ្ដល់សកម្មពលរបស់លោកដើម្បីជួយនាងឲ្យយល់អ្វីដែលប៉ូលផ្សព្វផ្សាយ ហើយជាលទ្ធផលនាងនិងពួកអ្នកផ្ទះនាងបានទទួលការជ្រមុជទឹក។—សកម្ម. ១៦:១៣-១៥
៦. តើព្រះបានទាញនាំយើងទាំងអស់គ្នាឲ្យចូលក្នុងការគោរពប្រណិប័តន៍ពិតតាមរបៀបណា?
៦ តើរឿងនេះបានកើតឡើងចំពោះតែលីឌាប៉ុណ្ណោះឬ? មិនមែនទេ។ ប្រសិនបើអ្នកជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះ អ្នកក៏បានត្រូវព្រះទាញនាំឲ្យចូលមកក្នុងការគោរពប្រណិប័តន៍ពិតដែរ។ ដូចបិតាយើងដែលនៅស្ថានសួគ៌បានឃើញអ្វីមួយដ៏មានតម្លៃក្នុងចិត្តរបស់លីឌា លោកក៏ឃើញអ្វីដ៏ល្អនៅក្នុងចិត្តអ្នកដែរ។ ពេលអ្នកចាប់ផ្ដើមស្ដាប់ដំណឹងល្អ ព្រះយេហូវ៉ាបានជួយអ្នកឲ្យយល់សេក្ដីពិតដោយផ្ដល់សកម្មពលបរិសុទ្ធដល់អ្នក។ (១កូ. ២:១១, ១២) ពេលដែលអ្នកខំព្យាយាមធ្វើតាមអ្វីដែលអ្នកបានរៀន លោកបានឲ្យពរអ្នកពេលអ្នកខំប្រឹងប្រែងធ្វើតាមបំណងប្រាថ្នារបស់លោក។ ពេលអ្នកប្រគល់ខ្លួនជូនលោក នោះអ្នកធ្វើឲ្យលោករីករាយ។ មែនហើយ ព្រះយេហូវ៉ាជួយអ្នកពេលអ្នកចាប់ផ្ដើមបម្រើលោក ហើយតាំងពីពេលនោះមកលោកបានបន្តជួយអ្នក។
៧. ហេតុអ្វីយើងដឹងថាព្រះនឹងជួយយើងឲ្យរក្សាភាពស្មោះត្រង់?
៧ ព្រះយេហូវ៉ាបានជួយយើងឲ្យចាប់ផ្ដើមបម្រើលោក ដូច្នេះ យើងអាចប្រាកដថា លោកនឹងបន្តជួយយើងឲ្យរក្សាភាពស្មោះត្រង់។ លោកដឹងថា ដូចយើងមិនបានចូលមកក្នុងសេចក្ដីពិតដោយខ្លួនយើង នោះយើងក៏មិនអាចបន្តនៅក្នុងសេចក្ដីពិតដោយខ្លួនយើងបានដែរ។ សាវ័កប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកដែលព្រះបានរើសតាំងថា៖ «អ្នករាល់គ្នា . . . កំពុងទទួលការរក្សាការពារដោយឫទ្ធានុភាពរបស់ព្រះ តាមរយៈជំនឿ ដើម្បីទទួលសេចក្ដីសង្គ្រោះដែលនឹងត្រូវបើកបង្ហាញឲ្យឃើញនៅគ្រាចុងក្រោយ»។ (១ពេ. ១:៤, ៥) ជា ទូទៅ ពាក្យទាំងនេះទាក់ទងនឹងគ្រិស្តសាសនិកទាំងអស់ ហើយក៏មានប្រយោជន៍សម្រាប់យើងម្នាក់ៗនៅសព្វថ្ងៃនេះដែរ។ ហេតុអ្វី? ដោយសារយើងទាំងអស់គ្នាត្រូវការជំនួយពីព្រះដើម្បីបន្តរក្សាភាពស្មោះត្រង់ចំពោះលោក។
ចូរទប់ចិត្តកុំឲ្យដើរផ្លូវខុស
៨. ហេតុអ្វីយើងត្រូវប្រយ័ត្នមិនដើរផ្លូវខុស?
៨ ការបង្ខិតបង្ខំផ្សេងៗក្នុងជីវិតនិងភាពមិនល្អឥតខ្ចោះរបស់យើង អាចនាំឲ្យយើងលែងផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះ ហើយអាចបណ្ដាលឲ្យយើងដើរផ្លូវខុសដោយមិនដឹងខ្លួន។ (សូមអាន កាឡាទី ៦:១) រឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតរបស់ដាវីឌបានបញ្ជាក់អំពីចំណុចនេះ។
៩, ១០. តើព្រះយេហូវ៉ាបានឃាត់ដាវីឌកុំឲ្យដើរផ្លូវខុសយ៉ាងដូចម្ដេច ហើយតើលោកធ្វើអ្វីចំពោះយើងសព្វថ្ងៃនេះ?
៩ ក្នុងអំឡុងពេលស្តេចសូលតាមសម្លាប់គាត់ ដាវីឌបានបង្ហាញការទប់ចិត្តដ៏គួរឲ្យកោតស្ងើចដោយមិនបានសងសឹកស្តេចសូលដែលច្រណែនគាត់ទេ។ (១សាំ. ២៤:២-៧) ប៉ុន្តែមិនយូរក្រោយមក ភាពមិនល្អឥតខ្ចោះបានឈ្នះលើដាវីឌ។ ពេលដាវីឌត្រូវការស្បៀងអាហារសម្រាប់ពួកបុរសរបស់គាត់ គាត់បានសុំជំនួយពីជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះណាបាលដោយគោរព។ ប៉ុន្តែណាបាលបែរជាដៀលត្មះគាត់វិញ។ នេះបានធ្វើឲ្យដាវីឌខឹងយ៉ាងខ្លាំង ហើយគាត់រៀបចំចេញទៅសងសឹកណាបាលនិងពួកបុរសទាំងអស់នៅក្នុងផ្ទះរបស់ណាបាល ដោយមិនបានដឹងថាការសម្លាប់មនុស្សគ្មានកំហុស នឹងធ្វើឲ្យគាត់មានទោសកម្ចាយឈាមចំពោះព្រះ។ អ័ប៊ីកែលដែលជាប្រពន្ធរបស់ណាបាលបានធ្វើអន្តរាគមន៍ទាន់ពេលវេលា ហើយបានឃាត់ដាវីឌមិនឲ្យធ្វើខុសធ្ងន់ធ្ងរ។ ដោយដឹងថាព្រះយេហូវ៉ាបានជួយគាត់ ដាវីឌបាននិយាយទៅអ័ប៊ីកែលថា៖ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលទ្រង់បានចាត់អ្នកឲ្យមកជួបនឹងខ្ញុំនៅថ្ងៃនេះ ហើយសូមពរដល់ប្រាជ្ញារបស់អ្នកនឹងដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកំចាយឈាម ហើយមិនឲ្យសងសឹកដល់គេដោយដៃខ្លួនខ្ញុំនៅថ្ងៃនេះ»។—១សាំ. ២៥:៩-១៣, ២១, ២២, ៣២, ៣៣
១០ តើយើងអាចទាញយកមេរៀនអ្វីពីរឿងនេះ? ព្រះយេហូវ៉ាបានប្រើអ័ប៊ីកែលឲ្យឃាត់ដាវីឌមិនឲ្យដើរផ្លូវខុស។ លោកក៏ធ្វើដូច្នេះដែរចំពោះយើងសព្វថ្ងៃនេះ។ ប៉ុន្តែ យើងមិនត្រូវសង្ឃឹមថា ព្រះនឹងចាត់អ្នកណាម្នាក់ឲ្យមកឃាត់យើង ពេលយើងបម្រុងនឹងធ្វើខុសនោះទេ។ យើងក៏មិនដឹងប្រាកដថាព្រះនឹងប្រព្រឹត្តយ៉ាងណាក្នុងស្ថានភាពណាមួយ ឬលោកនឹងអនុញ្ញាតឲ្យអ្វីកើតឡើងដើម្បីសម្រេចគោលបំណងរបស់លោកនោះទេ។ (សាស្ដ. ១១:៥) ក៏ប៉ុន្តែ យើងអាចទុកចិត្តថាព្រះយេហូវ៉ាជ្រាបជានិច្ចអំពីស្ថានភាពរបស់យើង ហើយលោកនឹងជួយយើងឲ្យរក្សាភាពស្មោះត្រង់ចំពោះលោក។ លោកធានាយើងថា៖ «អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់»។ (ទំនុក. ៣២:៨) តើព្រះផ្ដល់ការណែនាំដល់យើងតាមរបៀបណា? តើយើងអាចទទួលប្រយោជន៍ពីឱវាទនោះយ៉ាងដូចម្ដេច? ហើយតើហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ាកំពុងនាំមុខរាស្ត្រលោកនៅសព្វថ្ងៃនេះ? សូមកត់សម្គាល់នូវរបៀបដែលសំណួរទាំងនេះនឹងត្រូវឆ្លើយនៅក្នុងសៀវភៅការបើកបង្ហាញ។
ការណែនាំពីព្រះការពារយើង
១១. តើព្រះយេហូវ៉ាជ្រាបអំពីអ្វីដែលកើតឡើងក្នុងក្រុមជំនុំនៃរាស្ត្ររបស់លោកដល់កម្រិតណា?
១១ នៅជំពូកទី២និងទី៣នៃសៀវភៅការបើកបង្ហាញ ព្រះបានបើកឲ្យឃើញក្នុងគំនិតនូវលោកយេស៊ូគ្រិស្តក្នុងឋានៈជាស្តេចកំពុងត្រួតពិនិត្យក្រុមជំនុំ៧។ ការបើកឲ្យឃើញក្នុងគំនិតនេះ បង្ហាញថាគ្រិស្តមិនគ្រាន់តែឃើញស្ថានភាពទូទៅនៅក្នុងក្រុមជំនុំប៉ុណ្ណោះទេ តែលោកក៏ឃើញច្បាស់នូវអ្វីៗដែលកំពុងកើតឡើងដែរ។ ក្នុងករណីខ្លះ លោកថែមទាំងនិយាយអំពីបុគ្គលខ្លះទៀតផង ហើយក្នុងករណីនីមួយៗ លោកសរសើរឬផ្ដល់ការណែនាំដែលពួកគេត្រូវការ។ តើនេះបង្ហាញអំពីអ្វី? ក្រុមជំនុំ៧ជាតំណាងគ្រិស្តសាសនិកក្រោយឆ្នាំ១៩១៤ ដែលព្រះបានរើសតាំង ហើយជាទូទៅ ការណែនាំដែលផ្ដល់ឲ្យក្រុមជំនុំ៧ ទាក់ទងនឹងក្រុមជំនុំទាំងអស់របស់រាស្ត្រព្រះទូទាំងផែនដីនៅសព្វថ្ងៃនេះ ហើយនេះសម្រេចទំនាយនៅសៀវភៅការបើកបង្ហាញជំពូកទី២និងទី៣។ ដូច្នេះ យើងអាចសន្និដ្ឋានថា ព្រះយេហូវ៉ាកំពុងនាំមុខរាស្ត្រលោកយ៉ាងសកម្មតាមរយៈបុត្ររបស់លោក។ តើយើងអាចទទួលប្រយោជន៍ពីការនាំមុខនេះយ៉ាងដូចម្ដេច?
១២. តើតាមវិធីណាដែលយើងអាចឲ្យព្រះយេហូវ៉ាដឹកនាំយើង?
ម៉ាថ. ២៤:៤៥) ប៉ុន្តែដើម្បីទទួលប្រយោជន៍ពីឱវាទទាំងនេះ យើងត្រូវតែលៃទុកពេលដើម្បីសិក្សា ហើយអនុវត្តតាមអ្វីដែលយើងបានរៀន។ ការសិក្សាគម្ពីរដោយខ្លួនឯងជាវិធីមួយដែលព្រះយេហូវ៉ាអាច«ការពារ[យើង] កុំឲ្យជំពប់ដួល»។ (យូ. ២៤) តើអ្នកធ្លាប់សិក្សាចំណុចអ្វីមួយក្នុងសៀវភៅរបស់អង្គការយើងដែលហាក់ដូចជាសរសេរសម្រាប់អ្នកផ្ទាល់ឬទេ? ចូរទទួលយកការកែតម្រង់នោះទុកដូចជាមកពីព្រះយេហូវ៉ា។ ដូចជាមិត្តភក្ដិម្នាក់ដែលទះស្មាអ្នកដើម្បីទាញអារម្មណ៍របស់អ្នកទៅលើអ្វីមួយ នោះព្រះយេហូវ៉ាអាចប្រើសកម្មពលរបស់លោកដើម្បីទាញអារម្មណ៍អ្នកទៅលើការប្រព្រឹត្ត ឬបុគ្គលិកលក្ខណៈណាមួយរបស់អ្នក ដែលអ្នកនិងមនុស្សជាច្រើនទៀតដែលមានលក្ខណៈដូចអ្នកត្រូវធ្វើឲ្យកាន់តែប្រសើរឡើង។ ដោយឆាប់ទទួលយកការនាំមុខរបស់សកម្មពលព្រះ យើងឲ្យព្រះយេហូវ៉ាដឹកនាំយើង។ (សូមអាន ទំនុកតម្កើង ១៣៩:២៣, ២៤) ស្តីអំពីរឿងនេះ យើងគួរពិនិត្យមើលទម្លាប់របស់យើងក្នុងការសិក្សា។
១២ របៀបមួយដែលយើងអាចទទួលប្រយោជន៍ពីការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា គឺតាមរយៈការសិក្សាគម្ពីរដោយខ្លួនឯង។ ព្រះយេហូវ៉ាផ្ដល់ឱវាទជាច្រើនពីគម្ពីរ តាមរយៈសៀវភៅផ្សេងៗរបស់ខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា។ (១៣. ហេតុអ្វីការពិនិត្យមើលទម្លាប់របស់យើងក្នុងការសិក្សាគឺមានប្រយោជន៍?
១៣ ការចំណាយពេលហួសប្រមាណទៅលើការកម្សាន្ត អាចស៊ីពេលដែលយើងត្រូវការសម្រាប់សិក្សាដោយខ្លួនឯង។ បងប្រុសម្នាក់ពោលថា៖ «យើងខានសិក្សាផ្ទាល់ខ្លួនយ៉ាងងាយ។ សព្វថ្ងៃនេះកាន់តែងាយស្រួលរកការកម្សាន្តជាងមុន ហើយថោកជាងមុនៗទៅទៀត។ គេអាចកម្សាន្តតាមរយៈទូរទស្សន៍ កុំព្យូទ័រ និងទូរស័ព្ទ។ ការកម្សាន្តទាំងនោះគឺមានគ្រប់ទីកន្លែងនៅជុំវិញយើង»។ បើយើងមិនប្រុងប្រយ័ត្ន ពេលវេលាដែលត្រូវការសម្រាប់ការសិក្សាដោយខ្លួនឯងឲ្យបានស៊ីជម្រៅ អាចបាត់បង់បន្ដិចម្ដងៗរហូតដល់សឹងតែលែងមានពេលសម្រាប់សិក្សា។ (អេភ. ៥:១៥-១៧) យើងម្នាក់ៗគួរសួរខ្លួនយើងថា ‹តើជារឿយៗខ្ញុំចំណាយពេលសិក្សាបណ្ដាំរបស់ព្រះឲ្យកាន់តែស៊ីជម្រៅឬទេ? តើខ្ញុំសិក្សាតែពេលដែលមានសុន្ទរកថាឬត្រូវចូលរួមផ្នែកផ្សេងទៀតនៃកិច្ចប្រជុំប៉ុណ្ណោះឬ?›។ បើដូច្នេះមែន ប្រហែលជាយើងអាចប្រើល្ងាចដែលយើងទុកសម្រាប់ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារឬសម្រាប់ការសិក្សាដោយខ្លួនឯងឲ្យមានប្រយោជន៍ច្រើនជាង ដោយប្រមូលពាក្យបណ្ដាំរបស់ព្រះឬស្វែងរកប្រាជ្ញាដែលព្រះផ្ដល់ឲ្យ ដើម្បីការពារយើងឲ្យទទួលសេចក្ដីសង្គ្រោះ។—សុភ. ២:១-៥
ការលើកទឹកចិត្តជួយយើងឲ្យស៊ូទ្រាំ
១៤. តើគម្ពីរបង្ហាញយ៉ាងណាថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់យើង?
១៤ ដាវីឌបានប្រឈមមុខនឹងស្ថានការណ៍ពិបាកជាច្រើននៅក្នុងជីវិតរបស់គាត់។ (១សាំ. ៣០:៣-៦) ដាវីឌបានសរសេរដោយមានការដឹកនាំពីព្រះថា ព្រះយេហូវ៉ាយល់អារម្មណ៍របស់គាត់។ (សូមអាន ទំនុកតម្កើង ៣៤:១៨; ៥៦:៨) ព្រះក៏យល់អារម្មណ៍របស់យើងដែរ។ លោកចូលមកជិតយើងនៅពេលយើងមាន«ចិត្តសង្រេង»ឬ«វិញ្ញាណទន់ទាប»។ នេះអាចសម្រាលទុក្ខយើងមួយកម្រិតដូចដាវីឌដែរគាត់បានច្រៀងថា «ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយដោយសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយ ក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ»។ (ទំនុក. ៣១:៧) ប៉ុន្តែ ព្រះយេហូវ៉ាមិនត្រឹមតែឃើញទុក្ខលំបាករបស់យើងប៉ុណ្ណោះទេ។ លោកបានគាំទ្រយើងដោយផ្ដល់នូវការសម្រាលទុក្ខនិងការលើកទឹកចិត្ត។ វិធីមួយដែលលោកធ្វើដូច្នេះ គឺតាមរយៈកិច្ចប្រជុំរបស់យើង។
១៥. តើយើងអាចទាញមេរៀនអ្វីអំពីបទពិសោធន៍របស់អេសាភ?
១៥ បទពិសោធន៍របស់អ្នកតែងទំនុកតម្កើងឈ្មោះអេសាភ បានទំនុក. ៧៣:២, ១៣-២២) ជួនកាលយើងក៏មានអារម្មណ៍ដូចអេសាភដែរ។ ដោយសារយើងប្រឈមមុខនឹងអំពើអយុត្ដិធម៌ក្នុងពិភពលោករបស់សាថាន នោះធ្វើឲ្យយើងតានតឹងចិត្ត ហើយធ្លាក់ទឹកចិត្ត។ ការជួបជុំគ្នាជាមួយនឹងបងប្អូនរបស់យើង ធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ ហើយជួយយើងឲ្យមានអំណរជាថ្មីម្ដងទៀតក្នុងការបម្រើព្រះយេហូវ៉ា។
បង្ហាញអំពីប្រយោជន៍មួយនៃការចូលរួមកិច្ចប្រជុំ។ ដោយសារអេសាភគិតច្រើនពេកអំពីអំពើអយុត្ដិធម៌ បានធ្វើឲ្យគាត់សង្ស័យថាការបម្រើព្រះគឺគ្មានប្រយោជន៍ទេ។ នេះបានធ្វើឲ្យអេសាភធ្លាក់ទឹកចិត្តកាន់តែខ្លាំងឡើង។ គាត់បានរៀបរាប់អំពីអារម្មណ៍របស់គាត់ថា៖ «ទូលបង្គំមានសេចក្ដីកំរើកក្នុងចិត្ត ហើយមានសេចក្ដីចាក់ចុចក្នុងថ្លើម»។ ជាលទ្ធផល គាត់ស្ទើរតែឈប់បម្រើព្រះយេហូវ៉ា។ តើអ្វីបានជួយកែតម្រង់ចិត្តគំនិតរបស់អេសាភ? គាត់បានពោលថា៖ «ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ»។ នៅទីនោះគាត់នៅក្នុងចំណោមអ្នកបម្រើព្រះយេហូវ៉ា ហើយនេះជួយគាត់ឲ្យមានទស្សនៈត្រឹមត្រូវឡើងវិញ។ អេសាភបានឃើញថា ជោគជ័យរបស់មនុស្សអាក្រក់គឺបណ្ដោះអាសន្នប៉ុណ្ណោះ ហើយព្រះយេហូវ៉ានឹងដោះស្រាយបញ្ហាទាំងអស់ជាមិនខាន។ (១៦. តើយើងអាចទទួលប្រយោជន៍ពីគំរូរបស់ហាណាយ៉ាងដូចម្ដេច?
១៦ ចុះយ៉ាងណា បើស្ថានភាពក្នុងក្រុមជំនុំធ្វើឲ្យយើងពិបាកចូលរួមកិច្ចប្រជុំ? ប្រហែលជាអ្នកខ្មាសដោយសារត្រូវបោះបង់ចោលឯកសិទ្ធិក្នុងកិច្ចបម្រើ ឬក៏អ្នកខ្វែងគំនិតគ្នាជាមួយបងប្រុសឬបងស្រីម្នាក់។ ប្រសិនបើដូច្នេះ អ្នកអាចទទួលប្រយោជន៍ពីគំរូរបស់ហាណា។ (សូមអាន សាំយូអែលទី១ ១:៤-៨) ប្រពន្ធចុងរបស់ប្ដីនាងហាណាឈ្មោះពេនីណា បានធ្វើឲ្យហាណាពិបាកចិត្តយ៉ាងខ្លាំង។ រឿងនោះកាន់តែធ្ងន់ធ្ងរឡើងៗរាល់ឆ្នាំនៅពេលក្រុមគ្រួសារនេះធ្វើដំណើរទៅជូនគ្រឿងបូជាចំពោះព្រះយេហូវ៉ានៅស៊ីឡូរ។ រឿងនោះធ្វើឲ្យហាណាមានទុក្ខលំបាកដ៏ខ្លាំងរហូតដល់«នាងយំ ហើយមិនបរិភោគ»។ ប៉ុន្តែ ហាណាមិនឲ្យទុក្ខលំបាកនេះធ្វើឲ្យនាងឈប់ទៅគោរពប្រណិប័តន៍ព្រះយេហូវ៉ានោះទេ។ ព្រះយេហូវ៉ាបានកត់សម្គាល់ភាពស្មោះត្រង់របស់ហាណា ហើយបានឲ្យពរដល់នាង។—១សាំ. ១:១១, ២០
១៧, ១៨. (ក) តើតាមរបៀបណាយើងទទួលការលើកទឹកចិត្តពីកិច្ចប្រជុំក្រុមជំនុំ? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការមើលថែរក្សាពីព្រះយេហូវ៉ាដើម្បីជួយយើងឲ្យទទួលសេចក្ដីសង្គ្រោះ?
១៧ គ្រិស្តសាសនិកសព្វថ្ងៃនេះមានមូលហេតុត្រឹមត្រូវ ដើម្បីយកតម្រាប់តាមគំរូរបស់ហាណា។ យើងត្រូវទៅកិច្ចប្រជុំយ៉ាងទៀងទាត់។ ដូចយើងទាំងអស់គ្នាធ្លាប់ពិសោធ កិច្ចប្រជុំផ្ដល់នូវការលើកទឹកចិត្តដែលមានប្រយោជន៍។ (ហេ. ១០:២៤, ២៥) នៅកិច្ចប្រជុំ យើងមានអារម្មណ៍ថា បងប្អូនស្រឡាញ់យើង ហើយនេះសម្រាលទុក្ខយើង។ ចំណុចណាមួយក្នុងសុន្ទរកថាឬក៏ចម្លើយរបស់បងប្អូនប្រហែលជាលើកទឹកចិត្តយើង។ ពេលសន្ទនាមុនឬក្រោយកិច្ចប្រជុំ បងប្អូនរួមជំនឿណាម្នាក់ប្រហែលជាស្ដាប់យើងដោយយកចិត្តទុកដាក់ឬនិយាយពាក្យដែលសម្រាលទុក្ខយើង។ (សុភ. ១៥:២៣; ១៧:១៧) យើងមានអារម្មណ៍សប្បាយ ពេលយើងច្រៀងជូនព្រះយេហូវ៉ា។ ជាពិសេសពេលយើងមាន«គំនិតសាន់វ័ណ្ឌក្នុងចិត្ត»ឬមានទុក្ខកង្វល់ញាំញីក្នុងចិត្ត យើងទទួលការលើកទឹកចិត្តនៅឯកិច្ចប្រជុំ ជាកន្លែងដែលព្រះយេហូវ៉ាទ្រទ្រង់យើងដោយ«សេចក្ដីកំសាន្តចិត្តនៃទ្រង់» ហើយគាំទ្រយើងឲ្យតាំងចិត្តរក្សាភាពស្មោះត្រង់ចំពោះលោក។—ទំនុក. ៩៤:១៨, ១៩
១៨ ដោយសារព្រះរបស់យើងមើលថែរក្សាយើង នោះយើងមានអារម្មណ៍ថាមានសុវត្ថិភាព ដូចអេសាភដែល បានច្រៀងទំនុកតម្កើងជូនព្រះយេហូវ៉ាថា៖ «ទ្រង់បានកាន់ដៃស្ដាំនៃទូលបង្គំ ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់»។ (ទំនុក. ៧៣:២៣, ២៤) យើងពិតជាដឹងគុណព្រះយេហូវ៉ាមែន! ដែលលោកការពារយើងដើម្បីឲ្យបានទទួលសេចក្ដីសង្គ្រោះ។
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២៨]
អ្នកក៏បានត្រូវព្រះយេហូវ៉ាទាញនាំមកដែរ
[រូបភាពនៅទំព័រ៣០]
ការធ្វើតាមឱវាទរបស់ព្រះការពារយើង
[រូបភាពនៅទំព័រ៣១]
ការលើកទឹកចិត្តជួយយើងឲ្យស៊ូទ្រាំ