លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ក្ដីស្រមៃរបស់ខ្ញុំបានក្លាយជាការពិត»

«ក្ដីស្រមៃរបស់ខ្ញុំបានក្លាយជាការពិត»

«​ក្ដី​ស្រមៃ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​»​

កាល​ពី​១៥​ឆ្នាំ​មុន អេមីលៀ​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ប៉ុន្តែ ក្រោយ​មក​នាង​ត្រូវ​ឈប់​បម្រើ​ពេញ​ពេល។ នៅ​ពេល​ថ្មី​ៗ​នេះ នាង​បាន​ចាប់​ផ្ដើម​គិត​អំពី​គ្រា​ដ៏​សប្បាយ​បំផុត​ក្នុង​ជីវិត​របស់​នាង ពេល​ដែល​នាង​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​នាង​ចង់​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ម្ដង​ទៀត។

ក៏​ប៉ុន្តែ ការងារ​របស់​អេមីលៀ​តម្រូវ​ឲ្យ​នាង​ចំណាយ​ពេល​ច្រើន ហើយ​នេះ​បាន​ធ្វើ​ឲ្យ​នាង​បាត់បង់​អំណរ។ ថ្ងៃ​មួយ នៅ​មុខ​បុគ្គលិក​ឯ​ទៀត​នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ការ​តិច​ម៉ោង​ជាង!​»។ ប្រធាន​របស់​នាង​បាន​ឮ​អំពី​រឿង​នេះ ហើយ​បាន​ទៅ​ជួប​ដើម្បី​សួរ​នាង​ថា​រឿង​នេះ​ពិត​ឬ​មិន​ពិត។ អេមីលៀ​បាន​ប្រាប់​គាត់​ថា​នេះ​ជា​ការ​ពិត។ ប៉ុន្តែ ក្រុម​ហ៊ុន​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពេញ​ពេល។ ដូច្នេះ អេមីលៀ​ត្រូវ​ទៅ​ជួប​នាយក​ដើម្បី​សុំ​ការ​អនុញ្ញាត​ធ្វើ​ការ​តិច​ម៉ោង​ជាង។ នាង​បាន​រៀបចំ​ដើម្បី​ជួប​នាយក ហើយ​បាន​អធិដ្ឋាន​ដើម្បី​មាន​អារម្មណ៍​ស្ងប់​និង​ចិត្ត​ក្លាហាន​ដើម្បី​និយាយ។

ក្នុង​អំឡុង​ជំនួប​នោះ អេមីលៀ​និយាយ​ដោយ​ស្លូត​បូត​ប៉ុន្តែ​ដោយ​ក្លាហាន ដើម្បី​សុំ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ។ នាង​បាន​ពន្យល់​ថា​នាង​យក​ពេល​ដែល​នាង​មិន​ធ្វើ​ការ​ទៅ​ជួយ​អ្នក​ឯ​ទៀត។ នាង​ប្រាប់​គាត់​ថា​នាង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​នាង​ជួយ​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ នាង​បាន​និយាយ​ថែម​ទៀត​ថា​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា​អ្វី​ដែល​ត្រឹម​ត្រូវ​និង​អ្វី​ដែល​ខុស​នោះ​ទេ ហើយ​ពួក​គេ​ត្រូវ​ការ​ប្រាជ្ញា​ពី​គម្ពីរ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ចេះ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។ អេមីលៀ​បាន​ធានា​ចំពោះ​ប្រធាន​នាង​ថា​នាង​នឹង​បន្ត​ធ្វើ​ជា​បុគ្គលិក​ល្អ​សម្រាប់​ក្រុម​ហ៊ុន ប៉ុន្តែ​នាង​ចង់​ធ្វើ​ការ​តិច​ម៉ោង​ជាង​ដើម្បី​មាន​ពេល​ច្រើន​ជាង​សម្រាប់​ជួយ​អ្នក​ឯ​ទៀត។

នាយក​ក្រុម​ហ៊ុន​បាន​ស្ដាប់​នាង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​និយាយ​ថា​គាត់​ធ្លាប់​គិត​ចង់​ធ្វើ​ការងារ​សប្បុរសធម៌។ គាត់​បាន​យល់​ពី​មូលហេតុ​ដែល​អេមីលៀ​ចង់​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ ហើយ​បាន​អនុញ្ញាត​ឲ្យ​នាង​ធ្វើ​ដូច្នេះ។ ប៉ុន្តែ​គាត់​បាន​សួរ​នាង​ថា​៖ ​«​តើ​អ្នក​ដឹង​ថា​អ្នក​នឹង​បាន​ប្រាក់​ខែ​តិច​ជាង​ឬ​ទេ?​»។ អេមីលៀ​បាន​និយាយ​ថា​នាង​បាន​ដឹង​អំពី​រឿង​នេះ ប៉ុន្តែ​នាង​អាច​រៀន​រស់​នៅ​ដោយ​មាន​លុយ​តិច​ជាង។ នាង​បាន​និយាយ​បន្ថែម​ទៀត​ថា​នាង​សប្បាយ​ចិត្ត​ពេល​ជួយ​អ្នក​ឯ​ទៀត។ នាយក​ក្រុម​ហ៊ុន​បាន​ប្រាប់​នាង​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ស្ងើចសរសើរ​មនុស្ស​ដែល​លះ​បង់​ពេល​វេលា​សម្រាប់​អ្នក​ឯ​ទៀត​ដោយ​មិន​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។

គ្មាន​បុគ្គលិក​ណា​ម្នាក់​នៅ​ក្រុម​ហ៊ុន​នោះ​ធ្លាប់​បាន​ក្រុម​ហ៊ុន​អនុញ្ញាត​ឲ្យ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​នោះ​ទេ។ ឥឡូវ​នេះ​ក្រុម​ហ៊ុន​បាន​អនុញ្ញាត​ឲ្យ​អេមីលៀ​ធ្វើ​ការ​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។ អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ ក្រុម​ហ៊ុន​បាន​ដំឡើង​ប្រាក់​ខែ​ឲ្យ​នាង ហើយ​នាង​ទទួល​បាន​ប្រាក់​ខែ​ដូច​ពី​មុន! នាង​និយាយ​ថា​៖ ​«​ក្ដី​ស្រមៃ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត ហើយ​ខ្ញុំ​អាច​ត្រួស​ត្រាយ​ពេញ​ពេល​ម្ដង​ទៀត​បាន!​»។

តើ​អ្នក​ធ្លាប់​គិត​កែប្រែ​ស្ថានភាព​របស់​អ្នក ដើម្បី​ត្រួស​ត្រាយ​ឬ​ត្រួស​ត្រាយ​ម្ដង​ទៀត​ឬ​ទេ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣២​]

នាយក​ក្រុម​ហ៊ុន​បាន​ប្រាប់​នាង​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ស្ងើច​សរសើរ​មនុស្ស​ដែល​លះ​បង់​ពេល​វេលា​សម្រាប់​អ្នក​ឯ​ទៀត​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​»​