លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចាំឬទេ?

តើអ្នកចាំឬទេ?

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​អ្នក​បាន​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ទស្សនាវដ្ដី​ប៉មយាម​លេខ​ថ្មី​ៗ​ឬ​ទេ? សូម​សាក​ឆ្លើយ​សំណួរ​ជា​បន្ត​បន្ទាប់​នេះ:

តើ​កម្លាំង​របស់​សាំសុន​គឺ​មក​ពី​សក់​របស់​គាត់​ឬ?

កម្លាំង​របស់​សាំសុន​មិន​មែន​មក​ពី​សក់​របស់​គាត់​ទេ។ សក់​របស់​គាត់​ជា​តំណាង​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​ព្រះ​ក្នុង​នាម​ជា​ន៉ាសារីត​ម្នាក់។ សាំសុន​លែង​មាន​ចំណង​មិត្តភាព​នេះ​ពេល​ដែល​ដេលីឡា​បាន​កោរ​សក់​របស់​គាត់។—១៥/៤ ទំព័រ​៩

តើ​កត្ដា​បី​យ៉ាង​អ្វី​ដែល​អាច​មាន​ឥទ្ធិពល​ល្អ​មក​លើ​ចិត្ត​របស់​យើង?

​(​១​) អាហារ​ដែល​មាន​ជីវជាតិ។ យើង​ត្រូវ​ការ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។ ដូច​គ្នា​ដែរ​យើង​ត្រូវ​ទទួល​សេចក្ដី​បង្រៀន​ដ៏​ល្អ​ប្រសើរ​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​មាន​ជីវជាតិ។ (​២​) ការ​ហាត់​ប្រាណ។ ការ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដោយ​ខ្នះខ្នែង​អាច​ជួយ​ការពារ​ចិត្ត​របស់​យើង។ (​៣​) បរិយាកាស​ជុំ​វិញ។ យើង​អាច​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ដោយ​សេពគប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​យើង។—១៥/៤ ទំព័រ​១៦

បន្ទាប់​ពី​គូ​អាពាហ៍ពិពាហ៍​ម្នាក់​បាន​ក្បត់ តើ​ពួក​គេ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​ចំពោះ​គ្នា​ឡើង​វិញ?

ពួក​គេ​គួរតែ (​១​) ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ចំពោះ​គ្នា (​២​) ចេះ​សហការ​គ្នា (​៣​) លះ​បង់​ទម្លាប់​ចាស់​យក​ទម្លាប់​ថ្មី ហើយ (​៤​) ដឹង​ថា​ពេល​ណា​ដែល​គួរ​ឈប់​ប្រកាន់​ទោស ហើយ​ខំ​ព្យាយាម​រក​ជានា​នឹង​គ្នា​វិញ។—១/៥ ទំព័រ​១២​-​១៥ ជា​ភាសា​អង់គ្លេស

ហេតុ​អ្វី​អ្នក​ថ្លែង​សុន្ទរកថា​សម្រាប់​ពិធី​រំលឹក​អំពី​គ្រិស្ត​សាសនិក​ម្នាក់​ដែល​បាន​ស្លាប់​មិន​គួរ​ប្រើ​ទំនុកតម្កើង ១១៦:១៥ដើម្បី​សំដៅ​ទៅ​គាត់?

បទ​គម្ពីរ​នេះ​ចែង​ថា​៖ ​«​ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ​យេហូវ៉ា ជា​ការ​វិសេស​ដល់​ព្រះ​នេត្រ​ទ្រង់​»។ នេះ​មាន​ន័យ​ថា​ព្រះ​មិន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​បម្រើ​ស្មោះ​ភក្ដី​ទាំង​អស់​របស់​លោក​ស្លាប់​ឡើយ ពីព្រោះ​លោក​ចាត់​ទុក​ពួក​គាត់​ថា​មាន​តម្លៃ​ក្រៃ​លែង។ លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​បម្រើ​របស់​លោក​ជា​ក្រុម​ត្រូវ​បំផ្លាញ​ចោល​ពី​ផែនដី​ឡើយ។—១៥/៥ ទំព័រ​២២

តើ​កត្ដា​អ្វី​ខ្លះ​បង្ហាញ​ថា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ដែល​សរសេរ​ដោយ​មនុស្ស?

គម្ពីរ​មាន​ទំនាយ​ជា​ច្រើន​ដែល​បាន​សម្រេច។ រឿង​ដែល​គម្ពីរ​បាន​កត់​ទុក​គឺ​មាន​ក្នុង​ប្រវត្ដិសាស្ត្រ​ពិត មិន​មែន​ជា​រឿង​ព្រេង​នោះ​ទេ។ គម្ពីរ​គឺ​ត្រឹម​ត្រូវ​ខាង​វិជ្ជា​ពេទ្យ ហើយ​សៀវភៅ​ទាំង​អស់​ក្នុង​គម្ពីរ​មាន​សាច់​រឿង​ស្រប​គ្នា។ គម្ពីរ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ។—១/៦ ទំព័រ​៤​-​៨

តើ​«​នគរ​ទាំង​នោះ​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដានីយ៉ែល ២:៤៤គឺជា​អ្វី?

នេះ​សំដៅ​ទៅ​លើ​រាជាណាចក្រ​ឬ​រដ្ឋាភិបាល ដែល​បាន​ត្រូវ​តំណាង​ដោយ​ផ្នែក​ផ្សេង​ៗ​នៃ​រូបសំណាក​ធ្វើ​ពី​លោហធាតុ​ដែល​ដា​នី​យ៉ែល​បាន​ពន្យល់។—១៥/៦ ទំព័រ​១៧

តើ​មហាអំណាច​អង់គ្លេស​អាម៉េរិក បាន​ក្លាយ​ជា​មហា​អំណាច​ទី​៧​នៃ​ទំនាយ​ក្នុង​គម្ពីរ​នៅ​ពេល​ណា?

មហាអំណាច​រួម​គ្នា​នេះ​បាន​កើត​ឡើង ពេល​ដែល​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​បាន​ចាប់​ផ្ដើម​សហការ​គ្នា​ដែល​អាច​កត់​សម្គាល់​យ៉ាង​ច្បាស់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១។—១៥/៦ ទំព័រ​១៩

តើ​តាម​របៀប​ណា​ព្រះ​អភ័យទោស ហើយ​បំភ្លេច​អំពើ​ខុស​ឆ្គង​របស់​អ្នក​ដែល​បាន​ប្រែ​ចិត្ត?

ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​[​ខ្ញុំ​]​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ​»។ (​យេ. ៣១:៣៤​) លោក​អាច​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ឲ្យ​ពួក​គេ​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ ពេល​ព្រះ​អភ័យទោស លោក​បំភ្លេច​អំពើ​ខុស​ឆ្គង​ក្នុង​ន័យ​ថា​លោក​មិន​ចាំ​នូវ​អំពើ​ខុស​ឆ្គង​ដើម្បី​ដាក់​ទោស​ពួក​គេ​ម្ដង​ទៀត​ឡើយ។—១/៧ ទំព័រ​១៨ ជា​ភាសា​អង់គ្លេស

ហេតុ​អ្វី​យើង​អាច​ជឿ​លើ​ការ​អស្ចារ្យ​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ?

ជា​រឿយ​ៗ​ការ​អស្ចារ្យ​ទាំង​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ មិន​មែន​ដោយ​សម្ងាត់​នោះ​ទេ។ ការ​អស្ចារ្យ​ទាំង​នោះ​ធ្វើ​ឡើង​តាម​របៀប​មិន​ស្មុគ​ស្មាញ និង​ដោយ​គ្មាន​សម្ភារ​ជំនួយ​ឡើយ។ ការ​អស្ចារ្យ​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​សរសើរ​តម្កើង​ព្រះ មិន​មែន​មនុស្ស​នោះ​ទេ។ ការ​អស្ចារ្យ​ច្រើន​បែប​ច្រើន​យ៉ាង​បាន​ត្រូវ​ធ្វើ​ឡើង ហើយ​ពួក​អ្នក​ប្រឆាំង​នៅ​សម័យ​នោះ​មិន​បាន​បដិសេធ​ថា​វា​មិន​បាន​កើត​ឡើង​នោះ​ទេ។ ដោយ​សារ​មូលហេតុ​ទាំង​នេះ យើង​អាច​មាន​ទំនុក​ចិត្ត​លើ​ការ​អស្ចារ្យ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។—១/៨ ទំព័រ​៧​-​៨ ជា​ភាសា​អង់គ្លេស