ចូររៀនពីព្រះយេហូវ៉ានិងលោកយេស៊ូស្ដីអំពីចិត្ដអត់ធ្មត់
ចូររៀនពីព្រះយេហូវ៉ានិងលោកយេស៊ូស្តីអំពីចិត្តអត់ធ្មត់
«ចូរចាត់ទុកចិត្តអត់ធ្មត់របស់លោកម្ចាស់យើងថាជាសេចក្ដីសង្គ្រោះ»។—២ពេ. ៣:១៥
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថាលោកមានចិត្តអត់ធ្មត់?
ហេតុអ្វីលោកយេស៊ូត្រូវអត់ធ្មត់អស់រយៈពេលយូរ?
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីឲ្យយើងកាន់តែមានចិត្តអត់ធ្មត់ដូចព្រះ?
១. តើបងប្អូនខ្លះដែលស្មោះត្រង់ឆ្ងល់អំពីអ្វី?
បងស្រីដ៏ស្មោះត្រង់ម្នាក់បានស៊ូទ្រាំនឹងការពិបាកជាច្រើនអស់បីបួនទសវត្សរ៍បានសួរដោយចិត្តរាបទាបថា៖ «តើខ្ញុំនឹងឃើញទីបញ្ចប់មកដល់មុនខ្ញុំស្លាប់ឬទេ?»។ បងប្អូនខ្លះដែលបានបម្រើព្រះយេហូវ៉ាជាយូរឆ្នាំហើយបានឆ្ងល់អំពីរឿងដូចគ្នាដែរ។ យើងចង់ឲ្យថ្ងៃដែលព្រះធ្វើអ្វីៗទាំងអស់ថ្មីមកដល់ ហើយបំបាត់បញ្ហាដែលយើងជួបប្រទះសព្វថ្ងៃនេះ។ (បប. ២១:៥) ទោះជាមានមូលហេតុជាច្រើនដែលនាំឲ្យយើងជឿថាទីបញ្ចប់នៃរបៀបរបបសាថានគឺជិតមកដល់ណាស់ហើយក្ដី ការរង់ចាំថ្ងៃនោះដោយចិត្តអត់ធ្មត់អាចជាការពិបាក។
២. តើយើងនឹងពិចារណាសំណួរអ្វីខ្លះ ស្តីអំពីចិត្តអត់ធ្មត់ដូចព្រះ?
២ ប៉ុន្តែ គម្ពីរបង្ហាញថាយើងត្រូវមានចិត្តអត់ធ្មត់។ ដូចអ្នកបម្រើព្រះនៅសម័យមុន យើងនឹងទទួលអ្វីដែលព្រះបានសន្យាចំពោះយើង បើយើងមានជំនឿរឹងមាំ ហើយរង់ចាំដោយចិត្តអត់ធ្មត់នូវគ្រាដែលលោកសម្រេចសេចក្ដីសន្យាទាំងនោះ។ (សូមអាន ហេប្រឺ ៦:១១, ១២) ព្រះយេហូវ៉ាផ្ទាល់បានបង្ហាញចិត្តអត់ធ្មត់។ លោកអាចបំបាត់អំពើអាក្រក់ចោលនៅពេលណាក៏បាន ប៉ុន្តែលោកកំពុងរង់ចាំពេលត្រឹមត្រូវដើម្បីធ្វើដូច្នេះ។ (រ៉ូម ៩:២០-២៤) ហេតុអ្វីលោកអត់ធ្មត់ខ្លាំងបែបនេះ? តើលោកយេស៊ូជាគំរូក្នុងការបង្ហាញចិត្តអត់ធ្មត់ដូចព្រះយ៉ាងដូចម្ដេច? តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះ បើយើងបណ្ដុះចិត្តអត់ធ្មត់ដូចព្រះ? ចម្លើយចំពោះសំណួរទាំងនេះអាចជួយយើងបង្កើនចិត្តអត់ធ្មត់ហើយពង្រឹងជំនឿយើង សូម្បីតែនេះមើលទៅហាក់ដូចជាព្រះយេហូវ៉ាពន្យារពេលក្នុងការសម្រេចសេចក្ដីសន្យារបស់លោកក៏ដោយ។
ហេតុអ្វីព្រះយេហូវ៉ាមានចិត្តអត់ធ្មត់?
៣, ៤. (ក) ហេតុអ្វីព្រះយេហូវ៉ាមានចិត្តអត់ធ្មត់ក្នុងការសម្រេចគោលបំណងរបស់លោកចំពោះផែនដី? (ខ) តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណាចំពោះការបះបោរនៅសួនអេដែន?
៣ មានមូលហេតុត្រឹមត្រូវដែលនាំឲ្យព្រះយេហូវ៉ាមានចិត្តអត់ធ្មត់។ ពិតមែនតែលោកមានអំណាចខ្លាំងបំផុតលើពិភពលោកនៅគ្រប់ពេលទាំងអស់ ប៉ុន្តែការបះបោរនៅសួនអេដែននាំឲ្យមានសំណួរដ៏សំខាន់ដែលទាក់ទងនឹងសកលលោកទាំងមូល។ ហេ. ៤:១៣
ព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់ ដោយដឹងថាគឺត្រូវការពេលវេលាដើម្បីផ្ដល់ចម្លើយដ៏ល្អបំផុតចំពោះសំណួរទាំងនោះ។ ដោយសារព្រះដឹងយ៉ាងល្អិតល្អន់អំពីការប្រព្រឹត្តនិងចិត្តគំនិតរបស់បុគ្គលដែលនៅស្ថានសួគ៌និងនៅផែនដី លោកប្រាកដជាចាត់វិធានការដើម្បីឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត។—៤ ព្រះយេហូវ៉ាមានគោលបំណងឲ្យកូនចៅអាដាមនិងអេវ៉ាមាននៅពាសពេញផែនដី។ ពេលសាថានបោកបញ្ឆោតអេវ៉ា ហើយពេលអាដាមមិនស្ដាប់បង្គាប់ព្រះ លោកមិនបានបោះបង់ចោលគោលបំណងរបស់លោកឡើយ។ លោកមិនបានតក់ស្លុត មិនបានសម្រេចចិត្តដោយខ្វះការពិចារណា មានប្រតិកម្មហួសហេតុពេក ឬបោះបង់ចោលមនុស្សជាតិឡើយ។ ផ្ទុយទៅវិញ លោកបានរកវិធីដើម្បីសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិនិងភពផែនដី។ (អេ. ៥៥:១១) ដើម្បីសម្រេចគោលបំណងរបស់លោក ហើយបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រង ព្រះយេហូវ៉ាបានបង្ហាញការទប់ចិត្តនិងចិត្តអត់ធ្មត់ដ៏អស្ចារ្យ ថែមទាំងបានរង់ចាំអស់រាប់ពាន់ឆ្នាំដើម្បីឲ្យផ្នែកខ្លះនៃគោលបំណងរបស់លោកបានសម្រេចតាមរបៀបដ៏ប្រសើរបំផុត។
៥. តើចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ានាំឲ្យបានពរអ្វីខ្លះ?
៥ មូលហេតុមួយទៀតដែលព្រះយេហូវ៉ាបានរង់ចាំដោយចិត្តអត់ធ្មត់ គឺដើម្បីឲ្យមនុស្សកាន់តែច្រើនថែមទៀតអាចមានជីវិតដែលគ្មានទីបញ្ចប់។ ឥឡូវនេះ លោកកំពុងរៀបចំដើម្បីសង្គ្រោះ«មនុស្សមួយក្រុមធំ»។ (បប. ៧:៩, ១៤; ១៤:៦) ព្រះយេហូវ៉ាទាក់ទងមនុស្សតាមរយៈកិច្ចបម្រើផ្សាយរបស់យើង ដោយអញ្ជើញពួកគេឲ្យរៀនអំពីរាជាណាចក្រនិងខ្នាតតម្រាដ៏សុចរិតរបស់លោក។ ដំណឹងអំពីរាជាណាចក្រព្រះគឺជាដំណឹងដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ ហេតុនេះហើយបានជាដំណឹងនេះគឺជា«ដំណឹងល្អ»។ (ម៉ាថ. ២៤:១៤) បុគ្គលម្នាក់ៗដែលព្រះយេហូវ៉ាទាញនាំមក ក្លាយទៅជាសមាជិកក្រុមជំនុំនៅទូទាំងពិភពលោក ដែលពោរពេញដោយមិត្តភក្ដិពិតដែលស្រឡាញ់អ្វីដែលត្រឹមត្រូវ។ (យ៉ូន. ៦:៤៤-៤៧) ព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ជួយមនុស្សបែបនេះឲ្យទទួលការពេញចិត្តពីលោក។ លោកក៏បានជ្រើសរើសពីចំណោមមនុស្សជាតិនូវបុគ្គលដែលនឹងក្លាយជាសមាជិកនៃរដ្ឋាភិបាលរបស់លោកនៅស្ថានសួគ៌។ ពេលដែលពួកគេទទួលឋានៈនៅស្ថានសួគ៌ ពួកអ្នកស្មោះត្រង់ទាំងនេះនឹងជួយមនុស្សដែលស្ដាប់បង្គាប់ឲ្យមានភាពល្អឥតខ្ចោះឡើងវិញ និងមានជីវិតដែលគ្មានទីបញ្ចប់។ ច្បាស់ណាស់ សូម្បីតែក្នុងអំឡុងពេលលោកកំពុងរង់ចាំដោយចិត្តអត់ធ្មត់ ព្រះយេហូវ៉ាកំពុងព្យាយាមសម្រេចសេចក្ដីសន្យារបស់លោកដើម្បីជាប្រយោជន៍ដល់យើង។
៦. (ក) ហេតុអ្វីព្រះយេហូវ៉ាបានមានចិត្តអត់ធ្មត់នៅសម័យណូអេ? (ខ) តើតាមរបៀបណាព្រះយេហូវ៉ាមានចិត្តអត់ធ្មត់នៅសម័យយើង?
៦ របៀបដែលលោកប្រព្រឹត្តទៅលើមនុស្សអាក្រក់មុនទឹកជំនន់បង្ហាញថាព្រះយេហូវ៉ាមានចិត្តអត់ធ្មត់ ទោះជាអ្នកឯទៀតធ្វើអ្វីដ៏អាក្រក់ដើម្បីប្រមាថមើលងាយលោកក៏ដោយ។ កាលនោះផែនដីទាំងមូលបានពោរពេញទៅដោយអំពើប្រាសចាកសីលធម៌និងអំពើហិង្សា ហើយព្រះយេហូវ៉ាមាន«ហឫទ័យព្រួយ»ដោយសារស្ថានភាពរបស់មនុស្សកាន់តែអាក្រក់ទៅៗ។ (លោ. ៦:២-៨) លោកនឹងមិនអនុញ្ញាតឲ្យមានស្ថានភាពបែបនោះជារៀងរហូតឡើយ ហេតុនេះលោកតាំងចិត្តធ្វើឲ្យមានទឹកជំនន់ដើម្បីបំផ្លាញមនុស្សជាតិដែលមិនស្ដាប់បង្គាប់។ ពេលដែល«ព្រះកំពុងរង់ចាំដោយអត់ធ្មត់នៅសម័យណូអេ» ព្រះយេហូវ៉ាបានធ្វើការរៀបចំដើម្បីសង្គ្រោះណូអេនិងក្រុមគ្រួសាររបស់គាត់។ (១ពេ. ៣:២០) នៅពេលត្រឹមត្រូវ ព្រះយេហូវ៉ាបានប្រាប់ណូអេអំពីការសម្រេចចិត្តរបស់លោក ហើយបានចាត់ឲ្យគាត់សង់ទូកធំមួយ។ (លោ. ៦:១៤-២២) ម្យ៉ាងទៀត ណូអេជា«អ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត» គាត់ប្រាប់អ្នកជិតខាងអំពីការបំផ្លាញដែលនឹងមកដល់។ (២ពេ. ២:៥) លោកយេស៊ូបានមានប្រសាសន៍ថាសម័យរបស់យើងក៏ស្រដៀងគ្នានឹងសម័យរបស់ណូអេដែរ។ ព្រះយេហូវ៉ាបានសម្រេចចិត្តអំពីពេលដែលលោកនឹងបញ្ចប់របៀបរបបពិភពលោកដ៏អាក្រក់នេះ។ គ្មានមនុស្សណាម្នាក់ដឹងអំពី«ថ្ងៃនិងម៉ោង»ដែលទីបញ្ចប់នឹងមកដល់ឡើយ។ (ម៉ាថ. ២៤:៣៦) នៅសព្វថ្ងៃនេះ យើងមានកិច្ចការដែលព្រះឲ្យយើងធ្វើ គឺការព្រមានមនុស្ស ហើយប្រាប់ពួកគេអំពីរបៀបដែលពួកគេអាចទទួលសេចក្ដីសង្គ្រោះ។
៧. តើព្រះយេហូវ៉ាយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់លោកឬទេ? សូមពន្យល់។
៧ ចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ាមិនមានន័យថា លោកគ្រាន់តែចាំឲ្យពេលវេលាកន្លងផុតទៅនោះទេ។ ពេលព្រះមានចិត្តអត់ធ្មត់ នោះយើងមិនគួរច្រឡំថាលោកព្រងើយកន្តើយឬមិនយកចិត្តទុកដាក់នឹងហេ. ១០:៣៦) សូមកុំភ្លេចថា មានមូលហេតុត្រឹមត្រូវដែលនាំឲ្យលោកអត់ធ្មត់ ហើយថាលោកប្រើពេលទាំងនេះដើម្បីជាប្រយោជន៍ដល់អ្នកបម្រើស្មោះភក្ដីរបស់លោក។ (២ពេ. ២:៣; ៣:៩) សូមពិចារណាដែរអំពីរបៀបដែលលោកយេស៊ូបង្ហាញចិត្តអត់ធ្មត់ដូចព្រះ។
យើងនោះទេ! ប៉ុន្តែយើងប្រហែលជាងាយគិតរបៀបនេះកាលដែលយើងកាន់តែចាស់ទៅឬរងទុក្ខក្នុងរបៀបរបបដ៏អាក្រក់នេះ។ យើងប្រហែលជាធ្លាក់ទឹកចិត្តឬមានអារម្មណ៍ថាព្រះយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់លោក។ (តើតាមរបៀបណាលោកយេស៊ូបានទុកគំរូល្អស្តីអំពីចិត្តអត់ធ្មត់?
៨. តើក្នុងស្ថានភាពបែបណាដែលលោកយេស៊ូមានចិត្តអត់ធ្មត់?
៨ លោកយេស៊ូកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះ ហើយលោកបានធ្វើដូច្នេះអស់រាប់ពាន់ឆ្នាំមកហើយ។ ពេលដែលសាថានបានបះបោរ ព្រះយេហូវ៉ាបានសម្រេចចិត្តថាកូនតែមួយរបស់លោកនឹងមកផែនដីក្នុងនាមជាមេស្ស៊ី។ សូមគិតអំពីចិត្តអត់ធ្មត់ដែលលោកយេស៊ូបានបង្ហាញក្នុងអំឡុងពេលដែលលោករង់ចាំអស់រាប់ពាន់ឆ្នាំរហូតដល់ពេលនោះមកដល់។ (សូមអាន កាឡាទី ៤:៤) លោកមិនរង់ចាំពេលនោះដោយគ្មានសកម្មភាពនោះទេ តែលោកជាប់រវល់នឹងកិច្ចការដែលបិតាចាត់ឲ្យលោកធ្វើ។ នៅទីបំផុតពេលដែលលោកបានមកផែនដី លោកបានដឹងថាលោកនឹងត្រូវស្លាប់ដោយសារសាថានដូចទំនាយបានចែង។ (លោ. ៣:១៥; ម៉ាថ. ១៦:២១) លោកបានធ្វើតាមបំណងប្រាថ្នារបស់ព្រះដោយចិត្តអត់ធ្មត់ ទោះជានេះមានន័យថាលោកត្រូវឈឺចាប់យ៉ាងខ្លាំងក៏ដោយ។ លោកបានបង្ហាញចិត្តស្មោះគ្រប់លក្ខណៈតាមរបៀបដ៏អស្ចារ្យបំផុត។ លោកមិនបានប្រមូលអារម្មណ៍ទៅលើខ្លួនលោកនិងឋានៈរបស់លោកទេ ហើយយើងគួរធ្វើតាមគំរូរបស់លោក។—ហេ. ៥:៨, ៩
៩, ១០. (ក) តើលោកយេស៊ូកំពុងធ្វើអ្វី កាលដែលលោករង់ចាំព្រះយេហូវ៉ាចាត់វិធានការដោយចិត្តអត់ធ្មត់? (ខ) តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពេលកំណត់របស់ព្រះយេហូវ៉ា?
៩ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានទទួលអំណាចនៅស្ថានសួគ៌និងនៅផែនដី។ (ម៉ាថ. ២៨:១៨) លោកប្រើអំណាចនោះដើម្បីសម្រេចគោលបំណងរបស់ព្រះយេហូវ៉ាស្របតាមពេលកំណត់របស់លោក។ លោកយេស៊ូបានរង់ចាំដោយចិត្តអត់ធ្មត់នៅខាងស្ដាំព្រះរហូតដល់ឆ្នាំ១៩១៤ រហូតដល់សត្រូវរបស់លោកបានត្រូវដាក់ជាកំណល់កល់ជើងលោក។ (ទំនុក. ១១០:១, ២; ហេ. ១០:១២, ១៣) មិនយូរទៀត លោកនឹងចាត់វិធានការដើម្បីបំផ្លាញរបៀបរបបរបស់សាថាន។ កាលដែលលោកយេស៊ូរង់ចាំពេលនោះ លោកជួយមនុស្សឲ្យទទួលការពេញចិត្តពីព្រះ ហើយនាំពួកគេទៅឯ«ទឹកដែលផ្ដល់ជីវិត»។—បប. ៧:១៧
១០ តាមរយៈគំរូរបស់លោកយេស៊ូ តើអ្នកយល់ថាអ្នកគួរមានទស្សនៈយ៉ាងណាចំពោះពេលកំណត់របស់ព្រះយេហូវ៉ា? លោកយេស៊ូច្បាស់ជាចង់ធ្វើអ្វីក៏ដោយដែលបិតាលោកសុំឲ្យលោកធ្វើ ប៉ុន្តែលោកសុខចិត្តរង់ចាំពេលកំណត់របស់ព្រះ។ កាលដែលយើងរង់ចាំទីបញ្ចប់នៃរបៀបរបបដ៏អាក្រក់របស់សាថាន យើងទាំងអស់គ្នាត្រូវមានចិត្តអត់ធ្មត់ដូចព្រះ ដើម្បីរង់ចាំការណែនាំពីលោក ហើយមិនឈប់បម្រើលោកដោយសារយើងធ្លាក់ទឹកចិត្តនោះទេ។ តើយើងត្រូវធ្វើអ្វីដើម្បីបង្កើនចិត្តអត់ធ្មត់បែបនេះដូចព្រះ?
តើខ្ញុំបណ្ដុះចិត្តអត់ធ្មត់ដូចព្រះយ៉ាងដូចម្ដេច?
១១. (ក) តើជំនឿទាក់ទងនឹងចិត្តអត់ធ្មត់យ៉ាងដូចម្ដេច? (ខ) ហេតុអ្វីមានមូលហេតុត្រឹមត្រូវដែលនាំឲ្យយើងមានជំនឿ?
១១ មុនលោកយេស៊ូមកផែនដី អ្នកប្រកាសទំនាយនិងអ្នកបម្រើដ៏ស្មោះត្រង់ឯទៀតបានទុកគំរូល្អស្តីអំពីរបៀបដែលមនុស្សអាចស៊ូទ្រាំដោយចិត្តអត់ធ្មត់ថ្វីបើពួកគេមិនល្អឥតខ្ចោះ។ ចិត្តអត់ធ្មត់និងជំនឿរបស់ពួកគេជាប់ទាក់ទងគ្នាយ៉ាងស្អិតល្មួត។ (សូមអាន យ៉ាកុប ៥:១០, ១១) ប្រសិនបើពួកគេមិនសូវជឿអ្វីដែលព្រះយេហូវ៉ាបានប្រាប់ពួកគេ ពោលគឺបើពួកគេគ្មានជំនឿ តើពួកគេនឹងរង់ចាំដោយចិត្តអត់ធ្មត់នូវការសម្រេចសេចក្ដីសន្យារបស់ព្រះឬទេ? ម្ដងហើយម្ដងទៀត ពួកគេស៊ូទ្រាំនឹងការល្បងលដែលគួរឲ្យភ័យខ្លាចឬដ៏ពិបាកចំពោះជំនឿរបស់ពួកគេ ដោយសារពួកគេទុកចិត្តថានៅទីបំផុតព្រះនឹងធ្វើតាមអ្វីដែលលោកបានសន្យា។ (ហេ. ១១:១៣, ៣៥-៤០) មានមូលហេតុកាន់តែច្រើនថែមទៀតដែលនាំឲ្យយើងមានជំនឿរឹងមាំ ពីព្រោះឥឡូវនេះលោកយេស៊ូបម្រើជាអ្នកដែលធ្វើឲ្យ«ជំនឿរបស់យើងបានពេញលក្ខណៈ»។ (ហេ. ១២:២) លោកបានសម្រេចទំនាយ ហើយបង្ហាញឲ្យឃើញគោលបំណងរបស់ព្រះតាមរបៀបដែលផ្ដល់ឲ្យយើងនូវមូលហេតុត្រឹមត្រូវដើម្បីឲ្យយើងមានជំនឿ។
១២. តើយើងអាចធ្វើអ្វីដើម្បីពង្រឹងជំនឿរបស់យើង?
ម៉ាថាយ ៦:៣៣ឬទេ? នេះអាចមានន័យថាចំណាយពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយឬកែតម្រូវលក្ខណៈខ្លះនៃរបៀបរស់នៅរបស់អ្នក។ ចូរកុំភ្លេចនូវរបៀបដែលព្រះយេហូវ៉ាបានឲ្យពរទៅលើការខំប្រឹងរបស់អ្នករហូតមកដល់ឥឡូវនេះ។ លោកប្រហែលជាធ្លាប់ជួយអ្នកឲ្យដឹកនាំការសិក្សាថ្មីមួយ ឬក៏បានជួយអ្នកឲ្យទទួល«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន»។ (សូមអាន ភីលីព ៤:៧) ប៉ុន្តែ ពេលអ្នកប្រមូលអារម្មណ៍ទៅលើប្រយោជន៍ដែលអ្នកទទួលដោយផ្ទាល់ពីការធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា អ្នកនឹងទទួលស្គាល់ថែមទៀតថាចិត្តអត់ធ្មត់របស់អ្នកនាំឲ្យអ្នកទទួលប្រយោជន៍។—ទំនុក. ៣៤:៨
១២ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីពង្រឹងជំនឿនិងដើម្បីបង្កើនចិត្តអត់ធ្មត់របស់យើង? គឺដោយធ្វើតាមការណែនាំរបស់ព្រះ។ ជាឧទាហរណ៍ ចូររំពឹងគិតអំពីមូលហេតុដែលអ្នកបានចាត់ទុករាជាណាចក្រព្រះជាអាទិភាពក្នុងជីវិត។ តើអ្នកអាចខំព្យាយាមកាន់តែខ្លាំងឡើងដើម្បីអនុវត្តឱវាទនៅ១៣. តើឧទាហរណ៍ស្តីអំពីការធ្វើកសិកម្មពង្រឹងជំនឿ ហើយជួយយើងឲ្យកាន់តែមានចិត្តអត់ធ្មត់យ៉ាងដូចម្ដេច?
១៣ នេះគឺស្រដៀងគ្នានឹងការធ្វើកសិកម្មដែរ។ កសិករសាបព្រោះគ្រាប់ពូជ ជ្រោយដីដាក់ជី ហើយប្រមូលផល។ រាល់លើកដែលកសិករម្នាក់ប្រមូលផលបានយ៉ាងច្រើន នេះធ្វើឲ្យគាត់កាន់តែមានទំនុកចិត្តទៅលើការសាបព្រោះគ្រាប់ពូជនៅរដូវក្រោយ។ មែនហើយ បន្ទាប់មកគាត់ត្រូវចាំដោយចិត្តអត់ធ្មត់ដើម្បីប្រមូលផល ប៉ុន្តែនេះមិនធ្វើឲ្យគាត់ស្ទាក់ស្ទើរក្នុងការសាបព្រោះគ្រាប់ពូជនោះទេ ប្រហែលជាគាត់សាបព្រោះគ្រាប់ពូជច្រើនជាងរដូវមុនទៅទៀតផង។ គាត់ទុកចិត្តថាគាត់នឹងប្រមូលផល។ ស្រដៀងគ្នាដែរ ពេលយើងរៀនអំពីឱវាទរបស់ព្រះយេហូវ៉ា ធ្វើតាមឱវាទនោះ ហើយក្រោយមកបានទទួលប្រយោជន៍ នោះយើងកាន់តែមានទំនុកចិត្តថែមទៀតទៅលើព្រះយេហូវ៉ា។ ម្យ៉ាងទៀត ជំនឿរបស់យើងទំនងជាកាន់តែរឹងមាំ ហើយនេះស្រួលជាងឲ្យយើងរង់ចាំពរដែលយើងដឹងថានឹងមកដល់។—សូមអាន យ៉ាកុប ៥:៧, ៨
១៤, ១៥. តើយើងត្រូវមានទស្សនៈយ៉ាងណាចំពោះទុក្ខវេទនារបស់មនុស្ស?
១៤ របៀបមួយទៀតដែលជួយយើងឲ្យកាន់តែមានចិត្តអត់ធ្មត់ គឺដោយពិចារណាថាយើងគួរមានទស្សនៈយ៉ាងណាចំពោះពិភពលោក ១យ៉ូន. ៣:៨) តាមការពិត ទុក្ខវេទនាដែលមនុស្សជួបប្រទះនឹងនៅជាបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែដំណោះស្រាយរបស់ព្រះនាំឲ្យមានលទ្ធផលល្អជារៀងរហូត។ ស្រដៀងគ្នាដែរ ជាជាងឲ្យអំពើអាក្រក់ក្នុងរបៀបរបបរបស់សាថានធ្វើឲ្យយើងធ្លាក់ទឹកចិត្ត ឬធ្វើឲ្យយើងលែងមានចិត្តអត់ធ្មត់ក្នុងការរង់ចាំទីបញ្ចប់នៃរបៀបរបបនេះ សូមយើងមានជំនឿទៅលើអ្វីដែលយើងមើលមិនទាន់ឃើញ ហើយដែលនឹងស្ថិតស្ថេរជារៀងរហូត។ ព្រះយេហូវ៉ាបានកំណត់ពេលជាក់លាក់ដើម្បីបំបាត់ចោលនូវអំពើអាក្រក់ ហើយលោកនឹងធ្វើដូច្នេះតាមពេលកំណត់។—អេ. ៤៦:១៣; ណា. ១:៩
និងស្ថានភាពរបស់យើង។ សូមព្យាយាមមានទស្សនៈដូចព្រះយេហូវ៉ា។ ជាឧទាហរណ៍ សូមគិតថាតើព្រះមានទស្សនៈយ៉ាងណាចំពោះទុក្ខវេទនារបស់មនុស្ស។ ព្រះបានឈឺចាប់ជាយូរមកហើយ ពេលដែលមនុស្សរងទុក្ខ ប៉ុន្តែលោកមិនឲ្យការឈឺចាប់ធ្វើឲ្យលោកមិនអាចធ្វើអ្វីៗដែលល្អនោះទេ។ លោកបានបញ្ជូនបុត្រតែមួយរបស់លោកឲ្យ«បំផ្លាញស្នាដៃរបស់មេកំណាច» ហើយបំបាត់ចោលនូវបញ្ហាទាំងអស់ដែលសាថានបានបណ្ដាលឲ្យមនុស្សជួបប្រទះ។ (១៥ ក្នុងអំឡុងគ្រាចុងក្រោយដ៏ពិបាកនៃរបៀបរបបពិភពលោកនេះ យើងប្រហែលជាជួបប្រទះនឹងការល្បងលជំនឿរបស់យើង។ ជាជាងតបតដោយកំហឹងពេលគេប្រព្រឹត្តអំពើឃោរឃៅមកលើយើង ឬពេលមនុស្សជាទីស្រឡាញ់រងទុក្ខ យើងត្រូវខំប្រឹងទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។ ការធ្វើបែបនេះគឺមិនងាយស្រួលទេ ពីព្រោះយើងជាមនុស្សមិនល្អឥតខ្ចោះ។ ប៉ុន្តែ សូមចាំអំពីអ្វីដែលលោកយេស៊ូបានធ្វើ ដូចបានកត់ទុកនៅម៉ាថាយ ២៦:៣៩។—សូមអាន
១៦. មុនទីបញ្ចប់មកដល់ តើយើងមិនត្រូវធ្វើអ្វី?
១៦ អ្វីដែលអាចបង្អាក់យើងកុំឲ្យមានចិត្តអត់ធ្មត់ដូចព្រះ គឺចិត្តគំនិតរង់ចាំមើល។ តើនេះមានន័យយ៉ាងណា? មនុស្សដែលគ្មានទំនុកចិត្តថាទីបញ្ចប់ជិតមកដល់ ប្រហែលជាចាប់ផ្ដើមមានគម្រោងផ្សេងទៀត ក្នុងករណីដែលសេចក្ដីសន្យារបស់ព្រះយេហូវ៉ាមិនបានសម្រេច។ បើនិយាយឲ្យចំទៅ គាត់ប្រហែលជាកំពុងគិតថា ‹ខ្ញុំនឹងចាំមើលថាព្រះនឹងសម្រេចសេចក្ដីសន្យារបស់លោកឬមិនសម្រេច›។ គាត់ប្រហែលជាខំព្យាយាមឲ្យបានឈ្មោះល្បីក្នុងពិភពលោកនេះ រកលុយឲ្យបានច្រើន ជាជាងចាត់ទុករាជាណាចក្រព្រះជាអាទិភាពក្នុងជីវិត ឬទុកចិត្តថាការសិក្សានៅសាកលវិទ្យាល័យនាំឲ្យមានជីវិតស្រណុកស្រួលនៅពេលឥឡូវនេះ។ ប៉ុន្តែ តាមការពិត នេះបង្ហាញយ៉ាងច្បាស់ថាគាត់ខ្វះជំនឿ។ សូមចាំថាប៉ូលបានដាស់តឿនយើងឲ្យយកតម្រាប់អស់អ្នកដែលស្មោះត្រង់ ហើយបានទទួលសេចក្ដីសន្យាពីព្រះយេហូវ៉ា «ដោយសារជំនឿនិងចិត្តអត់ធ្មត់»របស់ពួកគេ។ (ហេ. ៦:១២) ព្រះយេហូវ៉ាបានសម្រេចចិត្តបំផ្លាញពិភពលោកអាក្រក់នេះ ហើយលោកនឹងមិនរារង់ទេ។ (ហាប. ២:៣) ទម្រាំដល់ពេលនោះ យើងត្រូវជៀសវាងបម្រើព្រះយេហូវ៉ាដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ។ ផ្ទុយទៅវិញ យើងត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ហើយខំព្យាយាមផ្សព្វផ្សាយដំណឹងល្អ ដែលនាំឲ្យយើងមានជីវិតគាប់ចិត្តបំផុតសូម្បីតែនៅពេលឥឡូវនេះក៏ដោយ។—លូក. ២១:៣៦
តើការបង្ហាញចិត្តអត់ធ្មត់នាំឲ្យបានពរអ្វីខ្លះ?
១៧, ១៨. (ក) ស្តីអំពីចិត្តអត់ធ្មត់ តើឥឡូវនេះយើងមានឱកាសអ្វី? (ខ) តើយើងនឹងទទួលពរអ្វីខ្លះ ពេលយើងបង្ហាញចិត្តអត់ធ្មត់នៅពេលឥឡូវនេះ?
១៧ ទោះជាយើងបម្រើព្រះពីរបីខែឬអស់ជាច្រើនទសវត្សរ៍ហើយក៏ដោយ យើងចង់បម្រើលោកជារៀងរហូត។ ចិត្តអត់ធ្មត់ជួយយើងឲ្យស៊ូទ្រាំរហូតដល់យើងអាចទទួលសេចក្ដីសង្គ្រោះ ទោះជានៅសល់ពេលប៉ុន្មានក្នុងពិភពលោកនេះក៏ដោយ។ ឥឡូវនេះព្រះយេហូវ៉ាឲ្យឱកាសយើងបង្ហាញថាយើងទុកចិត្តទាំងស្រុងទៅលើការសម្រេចចិត្តរបស់លោក ហើយប្រសិនបើចាំបាច់ យើងសុខចិត្តរងការអាក្រក់ដើម្បីនាមរបស់ព្រះ។ (១ពេ. ៤:១៣, ១៤) ព្រះក៏ផ្ដល់ការបង្ហាត់បង្រៀនដែលអាចជួយយើងឲ្យចេះអត់ធ្មត់ដើម្បីទទួលសេចក្ដីសង្គ្រោះ។—១ពេ. ៥:១០
១៨ លោកយេស៊ូមានសិទ្ធិគ្រប់បែបយ៉ាងទាំងនៅស្ថានសួគ៌និងនៅផែនដី ហើយគ្មានអ្វីអាចឆក់យកអ្នកពីការការពាររបស់លោកបាននោះទេ ប្រសិនបើអ្នកនៅស្មោះត្រង់។ (យ៉ូន. ១០:២៨, ២៩) អ្នកមិនចាំបាច់ភ័យខ្លាចចំពោះអនាគតឬសេចក្ដីស្លាប់នោះទេ។ អស់អ្នកដែលស៊ូទ្រាំដោយចិត្តអត់ធ្មត់រហូតដល់ទីបញ្ចប់នឹងបានសង្គ្រោះ។ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នកុំឲ្យពិភពលោកនេះល្បួងយើង ហើយធ្វើឲ្យយើងឈប់ពឹងផ្អែកលើព្រះយេហូវ៉ា។ ផ្ទុយទៅវិញ យើងត្រូវតាំងចិត្តពង្រឹងជំនឿខ្លួន ហើយប្រើពេលដែលព្រះកំពុងអត់ធ្មត់នេះឲ្យមានប្រយោជន៍ច្រើនបំផុត។—ម៉ាថ. ២៤:១៣; សូមអាន ពេត្រុសទី២ ៣:១៧, ១៨
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២១]
ចិត្តអត់ធ្មត់ដូចព្រះនឹងជួយអ្នកឲ្យប្រមូលអារម្មណ៍ទៅលើរាជាណាចក្ររបស់ព្រះហើយទទួលពរ!