អ្វីដែលពួកគេមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាត
អ្វីដែលពួកគេមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាត
នៅឆ្នាំ៤៩ គ.ស. ពេត្រុស យ៉ាកុបនិងយ៉ូហាន«ដែលត្រូវគេចាត់ទុកជាសសរនៃក្រុមជំនុំ»បានឲ្យសាវ័កប៉ូលនិងបាណាបាសដែលជាអ្នករួមការងារជាមួយគាត់នូវភារកិច្ចមួយ។ ពួកគាត់ត្រូវគិតដល់គ្រិស្តសាសនិកក្រីក្រកាលដែលពួកគាត់ផ្សព្វផ្សាយដល់ជនជាតិដទៃ។ (កាឡ. ២:៩, ១០) តើពួកគាត់បានបំពេញភារកិច្ចនេះយ៉ាងដូចម្ដេច?
សំបុត្ររបស់ប៉ូលបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់របស់គាត់ចំពោះរឿងនេះ។ ជាឧទាហរណ៍ គាត់បានសរសេរទៅគ្រិស្តសាសនិកនៅក្រុងកូរិនថូសថា៖ «ខ្ញុំសូមនិយាយអំពីការប្រមូលវិភាគទានសម្រាប់ពួកអ្នកបរិសុទ្ធ។ សូមធ្វើដូចដែលខ្ញុំបានណែនាំក្រុមជំនុំទាំងប៉ុន្មាននៅខេត្តកាឡាទី។ រាល់ថ្ងៃដំបូងនៃសប្ដាហ៍ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗទុករបស់ទ្រព្យខ្លះដោយឡែក តាមដែលខ្លួនមាន ដើម្បីកុំឲ្យចាប់ផ្ដើមប្រមូលវិភាគទាននៅពេលដែលខ្ញុំមកដល់។ ប៉ុន្តែពេលខ្ញុំមកដល់ នោះបុរសណាដែលអ្នករាល់គ្នាសរសេរសំបុត្រថាក្រុមជំនុំបានអនុម័ត ខ្ញុំនឹងចាត់បុរសទាំងនោះឲ្យយកអំណោយដ៏សប្បុរសរបស់អ្នករាល់គ្នាទៅក្រុងយេរូសាឡិម»។—១កូ. ១៦:១-៣
ក្នុងសំបុត្រទី២ដែលប៉ូលបានសរសេរក្រោមការដឹកនាំរបស់ព្រះទៅគ្រិស្តសាសនិកនៅក្រុងកូរិនថូស គាត់បានបញ្ជាក់ម្ដងទៀតអំពីគោលដៅនៃការប្រមូលវិភាគទាន។ សំបុត្រនោះចែងថា៖ «ដើម្បីឲ្យអ្វីដែលអ្នករាល់គ្នាមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាតរបស់ពួកគេ»។—២កូ. ៨:១២-១៥
ពេលដែលប៉ូលបានសរសេរសំបុត្រនៅក្រុងរ៉ូមជូនទៅគ្រិស្តសាសនិកនៅក្រុងកូរិនថូសប្រហែលជានៅឆ្នាំ៥៦ គ.ស. ការប្រមូលវិភាគទានគឺជិតរួចរាល់ហើយ។ គាត់បានសរសេរថា៖ «ខ្ញុំហៀបនឹងចេញដំណើរទៅក្រុងយេរូសាឡិមដើម្បីបម្រើពួកអ្នកបរិសុទ្ធ។ ព្រោះអ្នកដែលនៅម៉ាសេដូន និងខេត្តអាខេយ៉ាបានជួយជាវិភាគទានដោយអំណរសម្រាប់ពួកអ្នកបរិសុទ្ធដែលក្រីក្រនៅក្រុងយេរូសាឡិម»។ (រ៉ូម ១៥:២៥, ២៦) មិនយូរក្រោយមក ប៉ូលបានបំពេញភារកិច្ចរបស់គាត់ ពីព្រោះពេលដែលគាត់ត្រឡប់មកក្រុងយេរូសាឡិមវិញ ហើយបានត្រូវចាប់ខ្លួននៅទីនោះ គាត់បានប្រាប់អភិបាលជនជាតិរ៉ូមឈ្មោះភេលីចថា៖ «ខ្ញុំបានមកដើម្បីយកទានមកជូនជនរួមជាតិរបស់ខ្ញុំ ហើយក៏យកគ្រឿងបូជាមកដែរ»។—សកម្ម. ២៤:១៧
ចិត្តគំនិតដែលគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានបង្ហាញ បានសឲ្យឃើញច្បាស់តាមរយៈប្រសាសន៍របស់ប៉ូលស្តីអំពីគ្រិស្តសាសនិកនៅស្រុកម៉ាសេដូន។ គាត់បាននិយាយថា៖ «ពួកគាត់អង្វរយើងម្ដងហើយម្ដងទៀតដោយស្ម័គ្រពីចិត្តសុំមានកិត្ដិយសជូនអំណោយដ៏សប្បុរស»។ សាវ័កប៉ូលបានដាស់តឿនគ្រិស្តសាសនិកនៅក្រុងកូរិនថូសឲ្យធ្វើតាមគំរូនោះ។ គាត់បានមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ឬដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។ តើអ្វីបានជំរុញក្រុមជំនុំទាំងឡាយឲ្យបង្ហាញចិត្តទូលាយបែបនេះ? ពួកគាត់មិនគ្រាន់តែចង់«ផ្ដល់ជាបរិបូរនូវអ្វីដែលពួកអ្នកបរិសុទ្ធចង់បានប៉ុណ្ណោះទេ តែនាំឲ្យមានការថ្លែងអំណរគុណជាច្រើនដល់ព្រះ»។ (២កូ. ៨:៤; ៩:៧, ១២) ចិត្តទូលាយរបស់យើងប្រហែលជាមានគោលដៅស្រដៀងគ្នានេះដែរ។ ព្រះយេហូវ៉ាប្រាកដជាផ្ដល់ពរដល់ចិត្តគំនិតល្អប្រសើរនិងដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ ហើយអំណោយពររបស់លោក ពិតជាធ្វើឲ្យទៅជាមាន។—សុភ. ១០:២២
[រូបភាពនៅទំព័រ៩]
របៀបជូនវិភាគទានសម្រាប់ កិច្ចការទូទាំងពិភពលោក
ដូចនៅសម័យរបស់សាវ័កប៉ូល បងប្អូនជាច្រើននាក់ នៅសព្វថ្ងៃនេះ«ទុករបស់ទ្រព្យខ្លះដោយឡែក» ឬទុកថវិកាដែលជាលុយមួយចំនួន រួចដាក់លុយទាំងនោះក្នុងប្រអប់វិភាគទានរបស់ក្រុមជំនុំ ដែលមានស្លាកថា «វិភាគទានសម្រាប់កិច្ចការទូទាំងពិភពលោក»។ (១កូ. ១៦:២) ជារៀងរាល់ខែ ក្រុមជំនុំប្រគល់វិភាគទានទាំងនេះទៅការិយាល័យនៃសាក្សីព្រះយេហូវ៉ាប្រចាំប្រទេសរបស់ពួកគេ។ អ្នកក៏អាចផ្ញើវិភាគទានដោយផ្ទាល់ទៅសាជីវកម្មណាមួយរបស់សាក្សីព្រះយេហូវ៉ានៅប្រទេសរបស់អ្នក។ ដើម្បីដឹងឈ្មោះសាជីវកម្មស្របច្បាប់របស់សាក្សីព្រះយេហូវ៉ានៅប្រទេសរបស់អ្នក សូមទាក់ទងនឹងការិយាល័យសាខាដែលបម្រើប្រទេសនោះ។ អ្នកអាចរកឃើញអាសយដ្ឋានរបស់ការិយាល័យសាខានៅគេហទំព័រ www.pr418.com។ ប្រភេទនៃវិភាគទានដែលអ្នកអាចផ្ញើដោយផ្ទាល់គឺមានដូចតទៅនេះ:
វិភាគទានដែលអាចទទួលបានភ្លាមៗ
• វិភាគទានជាលុយ គ្រឿងអលង្ការឬក៏វត្ថុទ្រព្យមានតម្លៃដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន។
• សូមភ្ជាប់ជាមួយនូវលិខិតដែលបញ្ជាក់ថាលុយឬរបស់ទ្រព្យទាំងនេះគឺជាវិភាគទានដែលអាចទទួលបានភ្លាមៗ។
វិភាគទានដែលមានល័ក្ខខ័ណ្ឌ
• វិភាគទានជាលុយដែលមានល័ក្ខខ័ណ្ឌដែលអាចបង្វិលមកម្ចាស់វិញបើគាត់ត្រូវការ។
• សូមភ្ជាប់ជាមួយនូវលិខិតដែលបញ្ជាក់ថាវិភាគទាននេះមានល័ក្ខខ័ណ្ឌ។
គម្រោងដើម្បីធ្វើវិភាគទាន
ក្រៅពីអំណោយជាប្រាក់ ឬវត្ថុទ្រព្យមានតម្លៃដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន មានវិធីឯទៀតសម្រាប់ធ្វើវិភាគទានដើម្បីជាប្រយោជន៍ដល់កិច្ចបម្រើរាជាណាចក្រនៅទូទាំងពិភពលោក។ វិធីទាំងនេះមានដូចខាងក្រោមនេះ។ ទោះជាអ្នកចង់ប្រើវិធីមួយណាឬវិធីផ្សេងៗក៏ដោយ ជាបឋមសូមទាក់ទងជាមួយនឹងការិយាល័យសាខាដែលបម្រើប្រទេសរបស់អ្នកដើម្បីដឹងថានៅប្រទេសរបស់អ្នក មានវិធីជូនវិភាគទានណាខ្លះ។ ដោយហេតុថាតម្រូវការខាងផ្លូវច្បាប់និងច្បាប់ស្តីអំពីពន្ធដារគឺខុសគ្នានៅប្រទេសនីមួយៗ គឺជាការសំខាន់ដែលអ្នកពិគ្រោះជាមួយនឹងទីប្រឹក្សាដែលមានលក្ខណៈគ្រប់គ្រាន់ខាងពន្ធដារនិងខាងច្បាប់ មុននឹងជ្រើសរើសវិធីប្រសើរបំផុតដើម្បីធ្វើវិភាគទាន។
ការធានារ៉ាប់រង: វិភាគទានដែលបញ្ជាក់ថាសាជីវកម្មណាមួយរបស់សាក្សីព្រះយេហូវ៉ា ជាអ្នកទទួលប្រាក់ពីការធានារ៉ាប់រងជីវិត ឬពីគម្រោងចូលនិវត្តន៍។
គណនីធនាគារ: គណនីធនាគារ លិខិតបញ្ជាក់អំពីការតម្កល់លុយ ឬគណនីសម្រាប់ការចូលនិវត្តន៍ដែលបញ្ជាក់ថាបានផ្ទេរសិទ្ធិឬបើកប្រាក់ឲ្យសាជីវកម្មណាមួយរបស់សាក្សីព្រះយេហូវ៉ា ពេលដែលបុគ្គលនោះស្លាប់ ស្របតាមតម្រូវការរបស់ធនាគារក្នុងប្រទេស។
ភាគហ៊ុននិងប័ណ្ណខ្ចីប្រាក់: ភាគហ៊ុននិងប័ណ្ណខ្ចីប្រាក់ដែលបានឲ្យដល់សាជីវកម្មណាមួយរបស់សាក្សីព្រះយេហូវ៉ា ជាអំណោយដែលអាចទទួលបានភ្លាមៗ ឬតាមរយៈកិច្ចព្រមព្រៀងសម្រាប់ផ្ទេរអំណោយក្រោយទទួលមរណភាព។
អចលនទ្រព្យ: អចលនទ្រព្យដែលអាចលក់បានយ៉ាងងាយដែលបានឲ្យដល់សាជីវកម្មណាមួយរបស់សាក្សីព្រះយេហូវ៉ា ដោយបញ្ជាក់ថាជាអំណោយដែលអាចទទួលបានភ្លាមៗ ឬក្នុងករណីដែលអំណោយនេះជាលំនៅស្ថានដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន ម្ចាស់អំណោយអាចរក្សាជាកម្មសិទ្ធិរបស់គាត់ ដោយអាចបន្តរស់នៅក្នុងលំនៅស្ថាននេះ ពេលគាត់នៅមានជីវិត។
ប្រាក់អំណោយដែលត្រូវបង្វិលមកម្ចាស់វិញ: លុយឬភាគហ៊ុនដែលបានឲ្យដល់សាជីវកម្មណាមួយរបស់សាក្សីព្រះយេហូវ៉ា ក្រោមកិច្ចព្រមព្រៀងមួយដែលថា ម្ចាស់អំណោយ ឬបុគ្គលផ្សេងទៀតដែលម្ចាស់អំណោយបានចាត់តាំង ទទួលប្រាក់មួយចំនួនដែលត្រូវបង្វិលមកម្ចាស់វិញជារៀងរាល់ឆ្នាំ ពេលគាត់នៅមានជីវិត។ នៅឆ្នាំដែលគាត់បានទទួលលុយបង្វិលនោះ ម្ចាស់អំណោយទទួលការកាត់បន្ថយពន្ធដារលើប្រាក់ចំណូលរបស់គាត់។
បណ្ដាំមត៌កនិងការផ្ទេរសិទ្ធិលើទ្រព្យសម្បត្ដិ: ទ្រព្យសម្បត្ដិឬលុយអាចឲ្យជាមត៌កដល់សាជីវកម្មណាមួយរបស់សាក្សីព្រះយេហូវ៉ា តាមរយៈបណ្ដាំតាមផ្លូវច្បាប់ឬដោយបញ្ជាក់ថាសាជីវកម្មនោះជាអ្នកទទួលមត៌កពីកិច្ចព្រមព្រៀងផ្ទេរសិទ្ធិលើទ្រព្យសម្បត្ដិ។ ការរៀបចំនេះប្រហែលជាផ្ដល់ប្រយោជន៍ច្រើនបំផុតពីការបង់ពន្ធដារ។
ដូច្នេះពាក្យថា«គម្រោងដើម្បីធ្វើវិភាគទាន»បង្កប់អត្ថន័យថា មុននឹងយើងធ្វើវិភាគទាននោះ យើងត្រូវរៀបចំគម្រោងទុកជាមុន។ ដើម្បីជួយបុគ្គលដែលចង់ផ្ដល់វិភាគទានជាប្រយោជន៍ដល់កិច្ចការទូទាំងពិភពលោករបស់សាក្សីព្រះយេហូវ៉ា សៀវភៅស្តើងដែលមានចំណងជើងថា គម្រោងដើម្បីធ្វើវិភាគទានដើម្បីជាប្រយោជន៍ដល់កិច្ចផ្សព្វផ្សាយទូទាំងពិភពលោក (Charitable Planning to Benefit Kingdom Service Worldwide) បានត្រូវរៀបចំជាភាសាអង់គ្លេសនិងភាសាអេស្ប៉ាញ។ សៀវភៅស្តើងនេះបានត្រូវសរសេរដើម្បីផ្ដល់ព័ត៌មានអំពីវិធីផ្សេងៗដែលគេអាចជូនអំណោយនៅឥឡូវនេះ ឬក្រោយមក តាមរយៈបណ្ដាំក្រោយពេលស្លាប់។ ព័ត៌មានដែលមានក្នុងសៀវភៅស្តើងនេះប្រហែលជាមិនត្រូវនឹងស្ថានភាពរបស់អ្នកទាំងស្រុងទេ ដោយសារច្បាប់ពន្ធដារឬច្បាប់ឯទៀតនៅប្រទេសរបស់អ្នក។ ដូច្នេះ ក្រោយពីអានសៀវភៅស្តើងនេះ អ្នកគួរពិគ្រោះជាមួយទីប្រឹក្សាខាងច្បាប់ឬខាងពន្ធដាររបស់អ្នក។ ដោយប្រើវិធីធ្វើវិភាគទានបែបនេះ បងប្អូនជាច្រើននាក់អាចជួយគាំទ្រកិច្ចការរបស់យើងខាងសាសនានិងខាងមនុស្សធម៌នៅទូទាំងពិភពលោក ហើយទទួលប្រយោជន៍ច្រើនបំផុតពីការបង់ពន្ធដារ។ ប្រសិនបើសៀវភៅស្តើងនេះមាននៅប្រទេសរបស់អ្នក អ្នកអាចទទួលវាបានដោយស្នើសុំពីលេខាធិការក្រុមជំនុំរបស់អ្នក។
ដើម្បីបានព័ត៌មានថែមទៀត អ្នកអាចទាក់ទងការិយាល័យនៃគម្រោងដើម្បីធ្វើវិភាគទាន ដោយសរសេរឬទូរស័ព្ទទៅអាសយដ្ឋានដែលមាននៅខាងក្រោម ឬអ្នកអាចទាក់ទងនឹងការិយាល័យសាខាដែលបម្រើនៅប្រទេសរបស់អ្នក។
CHARITABLE PLANNING OFFICE
Watch Tower Bible and Tract Society of Pennsylvania
100 Watchtower Drive
Patterson, New York 12563-9204
Telephone: (845) 306-0707
[រូបភាពនៅទំព័រ៨]