លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចាំឬទេ?

តើអ្នកចាំឬទេ?

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​អ្នក​បាន​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ទស្សនាវដ្ដី​ប៉មយាម​លេខ​ថ្មី​ៗ​ឬ​ទេ? សូម​សាក​ឆ្លើយ​សំណួរ​ជា​បន្ត​បន្ទាប់​នេះ:

តើ​តាម​របៀប​ណា​យើង​អាច​ទប់​ស្កាត់​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី?

យើង​គួរ​ពិនិត្យ​មើល​ចិត្ត​របស់​យើង។ ជា​ជាង​រិះ​គន់​បង​ប្អូន​ម្នាក់ យើង​គួរ​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​យើង ហើយ​រក​ឲ្យ​ឃើញ​នូវ​មូលហេតុ​ដែល​យើង​រិះ​គន់​គាត់។ តើ​យើង​ប្រហែលជា​រិះ​គន់​គាត់​ដើម្បី​ឲ្យ​គេ​គិត​ថា​យើង​ប្រសើរ​ជាង​គាត់​ឬ​ទេ? ម្យ៉ាង​ទៀត ការ​រិះ​គន់​អ្នក​ឯ​ទៀត​អាច​នាំ​ឲ្យ​ស្ថានភាព​កាន់​តែ​តឹង​តែង។—១៥/៨ ទំព័រ​២១

តើ​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បង្ហាញ​ថា​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ស្ត្រី?

ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​មាន​សេរីភាព​ជា​ច្រើន ហើយ​ពួក​គេ​មាន​សិទ្ធិ​ទទួល​ការ​អប់រំ។ ច្បាប់​របស់​ព្រះ​តម្រូវ​ឲ្យ​គោរព និង​ផ្ដល់​កិត្ដិយស​ដល់​ស្ត្រី ថែម​ទាំង​ការពារ​សិទ្ធិ​របស់​ពួក​គេ​ផង​ដែរ។—១/៩ ទំព័រ​៥​-​៧ ជា​ភាសា​អង់គ្លេស

តើ​នឹង​មាន​អ្វី​កើត​ឡើង​មុន​នឹង​ទី​បញ្ចប់​មក​ដល់?

នឹង​មាន​ការ​ប្រកាស​ថា​៖ ​«​មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!​»។ ប្រជាជាតិ​នានា​នឹង​វាយ​ប្រហារ ហើយ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំងក្លា។ បន្ទាប់​មក ពួក​គេ​នឹង​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ។ សង្គ្រាម​ហាម៉ាគេដូន​នឹង​ផ្ទុះ​ឡើង ហើយ​ក្រោយ​មក សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត។—១៥/៩ ទំព័រ​៤

តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​មិន​ដឹង​អំពី​ពេល​ដែល​ទី​បញ្ចប់​នឹង​មក​ដល់?

ការ​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​ជាក់​លាក់​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​យើង។ នេះ​ក៏​ផ្ដល់​ឱកាស​ឲ្យ​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ដែរ។ នេះ​លើក​ទឹក​ចិត្ត​យើង​កុំ​ឲ្យ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​និង​បណ្ដាំ​របស់​លោក​កាន់​តែ​ខ្លាំង។ ម្យ៉ាង​ទៀត នេះ​អនុញ្ញាត​ឲ្យ​ទុក្ខ​លំបាក​ដែល​យើង​ជួប​នា​ពេល​បច្ចុប្បន្ន​សម្រិតសម្រាំង​យើង។—១៥/៩ ទំព័រ​២៤​-​២៥

តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​បទ​គម្ពីរ​នៅ​សៀវភៅ​លោកុប្បត្តិ ៣:១៩ ដើម្បី​វែក​ញែក​ជា​មួយ​បុគ្គល​ម្នាក់​ដែល​ជឿ​អំពី​ភ្លើង​នរក?

ខ​នេះ​រៀប​រាប់​ថា​ពេល​អ័ដាម​ស្លាប់ គាត់​នឹង​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ មិន​មែន​ទៅ​នរក​ដែល​មាន​ភ្លើង​ឆេះ​នោះ​ទេ។—១/១០ ទំព័រ​១៣ ជា​ភាសា​អង់គ្លេស

តើ​អ្នក​ណា​ជា​តំណាង​«​ផ្កាយ​ប្រាំពីរ​»​ក្នុង​ដៃ​ស្ដាំ​របស់​លោក​យេស៊ូ​ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ១:១៦, ២០?

ផ្កាយ​ទាំង​នេះ​ជា​តំណាង​អ្នក​ត្រួត​ពិនិត្យ​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​របស់​ព្រះ ហើយ​នេះ​ក៏​រួម​បញ្ចូល​អ្នក​ត្រួត​ពិនិត្យ​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ផង​ដែរ។—១៥/១០ ទំព័រ​១៤

តើ​ប្ដី​និង​ប្រពន្ធ​អាច​ធ្វើ​យ៉ាង​ណា​ពេល​ដែល​ពួក​គេ​ជំពាក់​បំណុល?

គូ​អាពាហ៍ពិពាហ៍​គួរ​ពិភាក្សា​គ្នា​ដោយ​ត្រង់​ៗ និង​ដោយ​ចិត្ត​ស្ងប់​អំពី​បំណុល​របស់​ពួក​គេ។ បើ​ពួក​គេ​ពិចារណា​អំពី​ចំណូល​នឹង​ចំណាយ​របស់​ខ្លួន នេះ​នឹង​ជួយ​ពួក​គេ។ តើ​ពួក​គេ​អាច​បង្កើន​ចំណូល​ឬ​ក៏​បន្ថយ​ចំណាយ​ក្នុង​គ្រួសារ​បាន​ឬ​ទេ? ពួក​គេ​គួរ​សម្រេច​ចិត្ត​ថា​បំណុល​ណាខ្លះ​ដែល​ពួក​គេ​គួរ​ព្យាយាម​សង​ជា​មុន​សិន ប្រហែលជា​ដោយ​ពិគ្រោះ​គ្នា​ជា​មួយ​ម្ចាស់​បំណុល​របស់​ពួក​គេ​អំពី​ការ​សង​បំណុល។ ប៉ុន្តែ ពួក​គួរ​ទទួល​ស្គាល់​ការ​ពិត​អំពី​ស្ថានភាព​របស់​ខ្លួន ហើយ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​លុយ។ (​១ធី. ៦:៨​)—១/១១ ទំព័រ​១៩​-​២១ ជា​ភាសា​អង់គ្លេស

ដូច​សៀវភៅ​អេសាយ ៥០:៤, ៥បាន​រៀប​រាប់ តើ​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

ខ​ទាំង​នោះ​រៀប​រាប់​ថា អ្នក​ដែល​«​មាន​វោហារ​ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​»​ នឹង​មិន​«​បែរ​ក្រោយ​ឡើយ​»។ លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បិតា​លោក​បាន​បង្រៀន​លោក។ លោក​យេស៊ូ​ចង់​រៀន​យ៉ាង​ខ្លាំង​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​សង្កេត​មើល​យ៉ាង​ដិត​ដល់​នូវ​គំរូ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ចិត្ត​រាប​ទាប ពេល​លោក​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​មនុស្ស​ជាតិ​ដែល​មាន​ភាព​ខុស​ឆ្គង។—១៥/១១ ទំព័រ​១១

តើ​តែម​ប្រៃសណីយ៍​សម្រាប់​ជា​ការ​រំលឹក បញ្ជាក់​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​សាក្សី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

នៅ​ឆ្នាំ​២០០៧ មន្ទីរ​ប្រៃសណីយ៍​ជាតិ​បាន​ចេញ​តែម​មួយ​ដែល​លើក​បញ្ជាក់​អំពី​ការ​ប្រល័យពូជសាសន៍​ក្នុង​របប​ស្ដាលីន នៅ​ប្រទេស​អេស្តូនី។ តែម​នោះ​មាន​លេខ​៣៨២ ដែល​សំដៅ​ទៅ​លើ​ចំនួន​នៃ​សាក្សី​ព្រះ​យេហូវ៉ា​និង​កូន​របស់​ពួក​គេ​ដែល​បាន​ត្រូវ​និរទេស​នៅ​ឆ្នាំ​១៩៥១ ទៅ​ជំរំ​ឃុំឃាំង​នៅ​ប្រទេស​រុស្ស៊ី ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួក​គេ​នៅ​ប្រទេស​អេស្តូនី។—១/១២ ទំព័រ​២៧​-​២៨ ជា​ភាសា​អង់គ្លេស