ចូរកុំឲ្យអ្វីរារាំងអ្នកមិនឲ្យទទួលកិត្ដិយស
ចូរកុំឲ្យអ្វីរារាំងអ្នកមិនឲ្យទទួលកិត្ដិយស
«អ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្ដិសព្ទ[ភាពរុងរឿង]វិញ»។—សុភ. ២៩:២៣
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើកិត្ដិយសអ្វីដែលយើងអាចទទួលពីព្រះ?
តើអ្វីអាចរារាំងយើងមិនឲ្យទទួលកិត្ដិយស?
តើការស៊ូទ្រាំរបស់យើងអាចជួយអ្នកឯទៀតឲ្យទទួលកិត្ដិយសពីព្រះយ៉ាងដូចម្ដេច?
១, ២. (ក) តាមភាសាដើម តើពាក្យ«កិត្ដិយស»មានន័យយ៉ាងណា? (ខ) តើសំណួរអ្វីខ្លះដែលយើងនឹងពិចារណាក្នុងអត្ថបទនេះ?
ពេលអ្នកឮអំពីពាក្យ«ភាពរុងរឿង» * តើអ្នកនឹកឃើញដល់អ្វី? តើអ្នកនឹកឃើញដល់សោភណភាពដ៏អស្ចារ្យនៃការបង្កើតរបស់ព្រះឬ? (ទំនុក. ១៩:១) ក្នុងគម្ពីរពាក្យភាសាដើមដែលបានត្រូវបកប្រែថា«ភាពរុងរឿង»បង្កប់អត្ថន័យថាទម្ងន់។ នៅសម័យបុរាណ កាក់ធ្វើពីលោហធាតុដូចជាមាសនិងប្រាក់។ កាលណាកាក់កាន់តែធ្ងន់គឺកាន់តែមានតម្លៃដែរ។ នេះជាមូលហេតុដែលពាក្យដែលបានត្រូវបកប្រែថា«ភាពរុងរឿង»អាចសំដៅទៅលើអ្វីដែលមានតម្លៃច្រើនឬអ្វីដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
២ ទោះបីយើងប្រហែលជាចាប់អារម្មណ៍នឹងអំណាច ឋានៈ ឬភាពល្បីល្បាញរបស់បុគ្គលណាម្នាក់ក៏ដោយ ប៉ុន្តែតើព្រះរកមើលលក្ខណៈអ្វីនៅក្នុងមនុស្ស? បទគម្ពីរចែងអំពីកិត្ដិសព្ទឬកិត្ដិយសដែលព្រះផ្ដល់ឲ្យមនុស្សជាតិ។ ជាឧទាហរណ៍ សុភាសិត ២២:៤ចែងថា៖ «ផលនៃសេចក្ដីសុភាព នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្ដិ កិត្ដិសព្ទ នឹងជីវិត»។ ម្យ៉ាងទៀតយ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «ចូរបន្ទាបខ្លួននៅចំពោះមុខព្រះយេហូវ៉ាចុះ ហើយលោកនឹងតម្កើងអ្នករាល់គ្នា»។ (យ៉ា. ៤:១០) តើកិត្ដិយសអ្វីដែលព្រះយេហូវ៉ាឲ្យដល់មនុស្សជាតិ? តើអ្វីអាចរារាំងយើងមិនឲ្យទទួលកិត្ដិយសនេះ? ហើយតើតាមរបៀបណាយើងអាចជួយអ្នកឯទៀតឲ្យទទួលនូវកិត្ដិយសនេះ?
៣-៥. តើព្រះយេហូវ៉ាផ្ដល់កិត្ដិយសអ្វីខ្លះដល់យើង?
៣ អ្នកតែងទំនុកតម្កើងជឿជាក់ថា ព្រះយេហូវ៉ានឹងផ្ដល់កិត្ដិយសឲ្យគាត់។ (សូមអាន ទំនុកតម្កើង ៧៣:២៣, ២៤) តើតាមរបៀបណាព្រះយេហូវ៉ាផ្ដល់កិត្ដិយសឲ្យមនុស្សជាតិដែលស្ដាប់បង្គាប់? ព្រះយេហូវ៉ានាំអ្នកបម្រើរបស់លោកដែលមានចិត្តរាបទាបទៅកាន់ភាពរុងរឿងដោយលើកកិត្ដិយសពួកគេតាមរបៀបជាច្រើន។ លោកផ្ដល់ពរដល់ពួកគេដោយឲ្យពួកគេមានការយល់ដឹងអំពីបំណងប្រាថ្នារបស់លោក។ (១កូ. ២:៧) លោកឲ្យកិត្ដិយសដល់ពួកអ្នកដែលស្ដាប់បណ្ដាំរបស់លោក ហើយស្ដាប់បង្គាប់លោក ដោយអនុញ្ញាតឲ្យពួកគេមានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយលោក។—យ៉ា. ៤:៨
២កូ. ៤:១, ៧) ពេលយើងសរសើរព្រះយេហូវ៉ាដោយចូលរួមក្នុងកិច្ចផ្សព្វផ្សាយ យើងទទួលកិត្ដិយសពីលោក ហើយយើងជួយអ្នកឯទៀតឲ្យទទួលប្រយោជន៍។ ជាលទ្ធផល ព្រះយេហូវ៉ាសន្យាថា៖ «អស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ»។ (១សាំ. ២:៣០) បុគ្គលបែបនោះមានកេរ្ដិ៍ឈ្មោះល្អចំពោះព្រះយេហូវ៉ា ហើយអ្នកបម្រើឯទៀតរបស់ព្រះក៏ទំនងជាសរសើរពួកគេដែរ។—សុភ. ១១:១៦; ២២:១
៤ ព្រះយេហូវ៉ាក៏បានប្រគល់ឲ្យអ្នកបម្រើរបស់លោកនូវកិច្ចបម្រើរបស់គ្រិស្តសាសនិកដែលប្រៀបដូចជាទ្រព្យវិសេសដ៏រុងរឿង។ (៥ តើពួកអ្នកដែល‹រង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់លោក›នឹងមានអនាគតបែបណា? ព្រះយេហូវ៉ាបានសន្យាចំពោះពួកគេថា៖ «[ព្រះយេហូវ៉ា]នឹងដំកើងអ្នកឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ»។ (ទំនុក. ៣៧:៣៤) ពួកគេទន្ទឹងរង់ចាំទទួលកិត្ដិយសដែលមិនអាចប្រៀបផ្ទឹមបាន ដោយទទួលជីវិតដែលគ្មានទីបញ្ចប់។—ទំនុក. ៣៧:២៩
«ខ្ញុំមិនព្រមទទួលយកការលើកតម្កើងពីមនុស្សទេ»
៦, ៧. ហេតុអ្វីមនុស្សជាច្រើនមិនព្រមមានជំនឿលើលោកយេស៊ូ?
៦ តើអ្វីអាចរារាំងយើងមិនឲ្យទទួលកិត្ដិយសដែលព្រះយេហូវ៉ាសុខចិត្តផ្ដល់ឲ្យយើង? កត្ដាមួយគឺការគិតច្រើនពេកអំពីមតិរបស់ពួកអ្នកដែលមិនមានចំណងមិត្តភាពជាមួយព្រះ។ សូមពិចារណាអំពីអ្វីដែលសាវ័កយ៉ូហានបានសរសេរស្តីអំពីអ្នកខ្លះដែលមានអំណាចនៅសម័យលោកយេស៊ូ។ គាត់បានសរសេរថា៖ «ពួកអ្នកគ្រប់គ្រងជាច្រើននាក់បានជឿលើ[លោកយេស៊ូ] ក៏ប៉ុន្តែដោយសារពួកផារិស៊ី អ្នកគ្រប់គ្រងទាំងនោះមិនហ៊ានទទួលស្គាល់លោកទេ ដើម្បីកុំឲ្យគេបណ្ដេញចោលពីសាលាប្រជុំ ព្រោះពួកគេស្រឡាញ់ការសរសើររបស់មនុស្ស ជាងទទួលការពេញចិត្តពីព្រះ»។ (យ៉ូន. ១២:៤២, ៤៣) ជាការប្រសើរជាងបើពួកអ្នកគ្រប់គ្រងទាំងនោះមិនឲ្យតម្លៃច្រើនពេកទៅលើទស្សនៈរបស់ពួកផារិស៊ី។
៧ មុនពេលលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោក លោកបានបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុដែលមនុស្សជាច្រើនមិនព្រមទទួលលោក ហើយមិនមានជំនឿលើលោក។ (សូមអាន យ៉ូហាន ៥:៣៩-៤៤) ប្រជាជាតិអ៊ីស្រាអែលបានគិតទុកជាមុនអំពីការមកដល់នៃមេស្ស៊ីរាប់សតវត្សរ៍មកហើយ។ ពេលលោកយេស៊ូបានចាប់ផ្ដើមបង្រៀន អ្នកខ្លះប្រហែលជាបានយល់ថាទំនាយរបស់ដានីយ៉ែលស្តីអំពីពេលកំណត់នៃការលេចមករបស់មេស្ស៊ីបានមកដល់ហើយ។ ប៉ុន្មានខែមុន ពេលដែលយ៉ូហានដែលជាអ្នកជ្រមុជទឹកបានផ្សព្វផ្សាយ មនុស្សជាច្រើននិយាយថា៖ «ប្រហែលជាគាត់ជាគ្រិស្តទេដឹង?»។ (លូក. ៣:១៥) ឥឡូវមេស្ស៊ីដែលពួកគេបានរង់ចាំអស់ពេលជាយូរកំពុងបង្រៀននៅក្នុងចំណោមពួកគេ។ ប៉ុន្តែពួកអ្នកដែលចេះច្បាប់ស្ទាត់បានបដិសេធលោក។ ដើម្បីបញ្ជាក់អំពីមូលហេតុដែលពួកគេមិនព្រមជឿលោក លោកយេស៊ូបានសួរពួកគេថា៖ «អ្នករាល់គ្នាកំពុងទទួលយកការលើកតម្កើងពីគ្នាទៅវិញទៅមក មិនមែនស្វែងរកការលើកតម្កើងដែលមកពីព្រះតែមួយទេ ដូច្នេះតើអ្នករាល់គ្នាអាចជឿខ្ញុំដូចម្ដេចបាន?»។
៨, ៩. ដោយប្រើឧទាហរណ៍អំពីពន្លឺ សូមបង្ហាញអំពីមូលហេតុដែលកិត្ដិយសដែលមកពីមនុស្សអាចគ្របបាំងកិត្ដិយសដែលមកពីព្រះ។
៨ យើងអាចយល់អំពីមូលហេតុដែលកិត្ដិយសដែលមកពីមនុស្សអាចគ្របបាំងកិត្ដិយសដែលមកពីព្រះដោយប្រៀបធៀបកិត្ដិយសទៅនឹងពន្លឺ។ សកលលោករបស់យើងពោរពេញទៅដោយពន្លឺ។ តើអ្នកនៅចាំនៅយប់មួយដែលមានមេឃស្រឡះ ពេលអ្នកសម្លឹងទៅផ្ទៃមេឃ ហើយឃើញហ្វូងផ្កាយរាប់ពាន់រះព្រោងព្រាតឬទេ? «រស្មីរុងរឿងរបស់ផ្កាយ»ធ្វើឲ្យយើងស្ញប់ស្ញែងក្នុងចិត្ត។ (១កូ. ១៥:៤០, ៤១) ប៉ុន្តែ នៅក្រុងខ្លះមានពន្លឺច្រើនដល់ម្ល៉េះបានជាយើងមិនអាចមើលឃើញពន្លឺផ្កាយទាំងនោះបានទេ។ ហេតុអ្វី? តើនេះគឺដោយសារតែពន្លឺដែលមាននៅលើផ្លូវ ដែលមាននៅកីឡាដ្ឋាន និងនៅអាគារផ្សេងៗគឺខ្លាំងជាងឬស្អាតជាងពន្លឺរបស់ផ្កាយមែនទេ? មិនមែនទេ! នេះគឺដោយសារពន្លឺផ្សេងៗនៅក្នុងទីក្រុងគឺនៅជិតយើងជាង ហើយពន្លឺទាំងនោះរារាំងយើងមិនឲ្យមើលឃើញផ្កាយទាំងនោះ។ ដូច្នេះដើម្បីមើលឃើញពន្លឺដ៏ល្អអស្ចារ្យរបស់ផ្កាយ យើងត្រូវទៅកន្លែងណាមួយដែលនៅឆ្ងាយពីពន្លឺរបស់ទីក្រុង។
៩ ស្រដៀងគ្នាដែរ កិត្ដិយសដែលមកពីមនុស្សអាចធ្វើឲ្យយើងគិតថាកិត្ដិយសដែលមកពីព្រះយេហូវ៉ាហាក់ដូចជាមានតម្លៃតិចជាងចំពោះយើង។ មនុស្សជាច្រើនមិនព្រមស្ដាប់ដំណឹងអំពីរាជាណាចក្រ ដោយសារពួកគេខ្លាចមនុស្សដែលពួកគេស្គាល់ឬសមាជិកក្រុមគ្រួសារអាចមានទស្សនៈមិនល្អចំពោះពួកគេ។ ប៉ុន្តែ តើសេចក្ដីប្រាថ្នាចង់បានយ៉ាកុប ៥:១៤-១៦
កិត្ដិយសពីមនុស្សអាចជះឥទ្ធិពលទៅលើអ្នកបម្រើរបស់ព្រះដែលបានប្រគល់ខ្លួនជូនលោកឬទេ? ឧបមាថាយុវជនម្នាក់បានត្រូវចាត់ឲ្យទៅផ្សព្វផ្សាយនៅតំបន់ដែលមនុស្សជាច្រើននៅសហគមន៍នោះស្គាល់គាត់ ប៉ុន្តែមនុស្សនៅទីនោះមិនទាន់ស្គាល់គាត់ជាសាក្សីព្រះយេហូវ៉ាម្នាក់នៅឡើយទេ។ តើគាត់នឹងរាថយដោយសារគាត់ភ័យខ្លាចឬទេ? ឬចុះយ៉ាងណាបើអ្នកណាម្នាក់សើចចំអកអំពីការព្យាយាមរបស់គាត់ដើម្បីសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ? តើគាត់នឹងអនុញ្ញាតឲ្យពួកអ្នកដែលមិនឲ្យតម្លៃចំពោះកិច្ចបម្រើព្រះយេហូវ៉ាមានឥទ្ធិពលមកលើការសម្រេចចិត្តក្នុងជីវិតរបស់គាត់ឬទេ? ឬប្រហែលជាគ្រិស្តសាសនិកម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ តើគាត់នឹងលាក់អំពើខុសឆ្គងរបស់គាត់ដោយសារខ្លាចបាត់បង់ភារកិច្ចក្នុងក្រុមជំនុំ ឬដោយសារគាត់មិនចង់ធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់គាត់ខកចិត្តឬ? ប្រសិនបើគាត់គិតថាការផ្សះផ្សាចំណងមិត្តភាពជាមួយព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត គាត់នឹង«ហៅបុរសចាស់ទុំក្នុងក្រុមជំនុំ»ហើយសុំជំនួយពីពួកគាត់។—សូមអាន១០. (ក) តើតាមរបៀបណាការគិតច្រើនពេកអំពីទស្សនៈអ្នកឯទៀតដែលមានចំពោះយើងធ្វើឲ្យយើងមិនអាចពិចារណាឲ្យបានត្រឹមត្រូវ? (ខ) បើយើងប្រព្រឹត្តដោយចិត្តរាបទាប តើយើងជឿជាក់អំពីអ្វី?
១០ យើងប្រហែលជាកំពុងជឿនទៅមុខដើម្បីក្លាយទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ប៉ុន្តែបងប្អូនរួមជំនឿម្នាក់ឲ្យឱវាទយើង។ ឱវាទដ៏ស្មោះត្រង់របស់គាត់អាចជួយយើង ប្រសិនបើយើងមិនបដិសេធឱវាទនោះដោយសារតែអំណួត ឬមិនចង់បាក់មុខ ឬខំដោះសាអំពីការប្រព្រឹត្តរបស់យើង ឬឧបមាថាអ្នកកំពុងធ្វើកិច្ចការអ្វីមួយជាមួយបងប្អូនរួមជំនឿ។ តើអ្នកនឹងខ្វល់ខ្វាយថា អ្នកណានឹងទទួលការសរសើរដោយសារយោបល់ដ៏ល្អៗនិងការខំប្រឹងធ្វើការយ៉ាងនឿយហត់របស់អ្នកឬ? ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងនេះ សូមជឿជាក់ថា៖ «អ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្ដិសព្ទវិញ»។—សុភ. ២៩:២៣
១១. តើអ្វីជាប្រតិកម្មដែលយើងមាននៅក្នុងចិត្ត ពេលទទួលការសរសើរពីអ្នកឯទៀត ហើយហេតុអ្វី?
១១ ពួកអ្នកត្រួតពិនិត្យនិងពួកអ្នកដែល«កំពុងព្យាយាម»ឲ្យបានមុខងារបែបនេះក៏គួរប្រុងប្រយ័ត្ននឹងការស្វែងរកការសរសើរពីមនុស្សដូចគ្នាដែរ។ (១ធី. ៣:១; ១ថែ. ២:៦) តើបងប្រុសម្នាក់គួរមានប្រតិកម្មយ៉ាងណាពេលទទួលការសរសើរយ៉ាងស្មោះពីបងប្អូនចំពោះកិច្ចការណាមួយដែលគាត់ធ្វើបានល្អ? គាត់ទំនងជាមិនដំឡើងគោលឬធ្វើអ្វីមួយសម្រាប់រំលឹកអំពីស្នាដៃរបស់គាត់ ដូចស្តេចសូលបានធ្វើនោះទេ។ (១សាំ. ១៥:១២) ប៉ុន្តែ តើគាត់ទទួលស្គាល់ដោយស្មោះថា គាត់អាចសម្រេចកិច្ចការនេះបានគឺដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា ហើយថាជោគជ័យទាំងអស់ដែលគាត់អាចទទួលនៅពេលអនាគតគឺអាស្រ័យទៅលើពរនិងជំនួយពីព្រះឬទេ? (១ពេ. ៤:១១) ប្រតិកម្មដែលយើងមាននៅក្នុងចិត្តចំពោះការសរសើរពីអ្នកឯទៀតបង្ហាញថា យើងកំពុងស្វែងរកកិត្ដិយសបែបណា។—សុភ. ២៧:២១
«អ្នករាល់គ្នាចង់ធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់ឪពុកអ្នក»
១២. តើអ្វីបានរារាំងជនជាតិយូដាខ្លះមិនឲ្យស្ដាប់លោកយេស៊ូ?
១២ កត្ដាផ្សេងទៀតដែលអាចរារាំងយើងមិនឲ្យទទួលកិត្ដិយសពីព្រះគឺសេចក្ដីប៉ងប្រាថ្នារបស់យើង។ សេចក្ដីប៉ងប្រាថ្នាដែលខុសឆ្គងអាចរារាំងយើងមិនឲ្យយើងឮសេចក្ដីពិតទាល់តែសោះ។ (សូមអាន យ៉ូហាន ៨:៤៣-៤៧) លោកយេស៊ូបានប្រាប់ជនជាតិយូដាមួយចំនួនថា ពួកគេមិនបានស្ដាប់ដំណឹងដែលលោកផ្សព្វផ្សាយទេ ដោយសារ‹ពួកគេចង់ធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់មេកំណាចដែលជាឪពុករបស់ពួកគេ›។
១៣, ១៤. (ក) តើពួកអ្នកស្រាវជ្រាវនិយាយយ៉ាងណាអំពីខួរក្បាលរបស់យើងនិងសំឡេងរបស់មនុស្ស? (ខ) តើតាមរបៀបណាយើងជ្រើសរើសអ្នកដែលយើងនឹងស្ដាប់?
១៣ ជួនកាល យើងឮតែអ្វីដែលយើងចង់ឮប៉ុណ្ណោះ។ (២ពេ. ៣:៥) ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានសមត្ថភាពដ៏អស្ចារ្យដើម្បីរារាំងសំឡេងដែលយើងមិនចង់ស្ដាប់មិនឲ្យចូលក្នុងត្រចៀកយើង។ សូមផ្អាកមួយស្របក់ហើយផ្ចង់អារម្មណ៍ទៅលើសំឡេងជាច្រើនដែលអ្នកអាចឮច្បាស់ឥឡូវនេះ។ មួយស្របក់មុននេះ អ្នកទំនងជាមិនបានឮសំឡេងទាំងនោះទេ។ ហេតុអ្វី? ទោះជាខួរក្បាលរបស់អ្នកមានសមត្ថភាពឮសំឡេងផ្សេងៗទាំងនោះក៏ដោយ វាជួយអ្នកឲ្យផ្ចង់អារម្មណ៍ទៅលើអ្វីមួយប៉ុណ្ណោះ។ ប៉ុន្តែ ខួរក្បាលយើងពិបាកធ្វើដូច្នោះ ពេលដែលយើងស្ដាប់មនុស្សឯទៀតនិយាយ។ ពួកអ្នកស្រាវជ្រាវបានរកឃើញថាយើងអាចស្ដាប់បុគ្គលតែម្នាក់ប៉ុណ្ណោះក្នុងមួយដង។ នេះមានន័យថានៅពេលដែលអ្នកឮសំឡេងពីរនៅពេលតែមួយ អ្នកត្រូវជ្រើសរើសថាត្រូវស្ដាប់សំឡេងមួយណា។ ជម្រើសរបស់អ្នកអាស្រ័យ ទៅលើសំឡេងមួយណាដែលអ្នកចង់ស្ដាប់។ ជនជាតិយូដាដែលចង់ធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់មេកំណាចដែលជាឪពុករបស់ពួកគេមិនបានស្ដាប់លោកយេស៊ូទេ។
១៤ គម្ពីរចែងថា តាមរបៀបមួយ ទាំង«ប្រាជ្ញា»និងភាព«ល្ងីល្ងើ»ឬភាពល្ងង់ខ្លៅតែងតែខំប្រឹងធ្វើឲ្យយើងស្ដាប់វា។ (សុភ. ៩:១-៥, ១៣-១៧) យើងត្រូវធ្វើការសម្រេចចិត្ត។ តើយើងនឹងស្ដាប់អ្នកណា? នេះអាស្រ័យលើអ្នកណាដែលយើងចង់ធ្វើឲ្យគាត់ពេញចិត្ត។ ចៀមរបស់លោកយេស៊ូស្ដាប់សំឡេងរបស់លោក ហើយដើរតាមលោក។ (យ៉ូន. ១០:១៦, ២៧) ពួកគេ«នៅខាងសេចក្ដីពិត»។ (យ៉ូន. ១៨:៣៧) ‹ពួកគេមិនស្គាល់សំឡេងរបស់មនុស្សចម្លែកឡើយ›។ (យ៉ូន. ១០:៥) អ្នកដែលមានចិត្តរាបទាបបែបនេះទទួលកិត្ដិយស។—សុភ. ៣:១៣, ១៦; ៨:១, ១៨
«នោះនាំឲ្យអ្នករាល់គ្នាទទួលកិត្ដិយស»
១៥. តើតាមរបៀបណាសេចក្ដីវេទនារបស់ប៉ូលអាចនាំឲ្យអ្នកឯទៀត«ទទួលកិត្ដិយស»?
១៥ ការព្យាយាមរបស់យើងដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះនឹងជួយអ្នកឯទៀតឲ្យទទួលកិត្ដិយសដែរ។ ប៉ូលបានសរសេរទៅក្រុមជំនុំនៅក្រុងអេភេសូរថា៖ «ខ្ញុំសូមអ្នករាល់គ្នាកុំឈប់តស៊ូព្រោះតែសេចក្ដីវេទនាដែលខ្ញុំមានដើម្បីអ្នករាល់គ្នា ព្រោះនោះនាំឲ្យអ្នករាល់គ្នាទទួលកិត្ដិយស»។ (អេភ. ៣:១៣) តើសេចក្ដីវេទនារបស់ប៉ូលនាំឲ្យបងប្អូននៅក្រុងអេភេសូរ«ទទួលកិត្ដិយស»ក្នុងន័យយ៉ាងណា? ប៉ូលត្រៀមខ្លួនដើម្បីបន្តបម្រើពួកគាត់ ទោះជាមានទុក្ខលំបាកក្ដី នេះបានបង្ហាញបងប្អូននៅក្រុងអេភេសូរថា ឯកសិទ្ធិដែលពួកគាត់មានក្នុងនាមជាគ្រិស្តសាសនិកគឺមានសារៈសំខាន់ ហើយមានតម្លៃបំផុត។ ប្រសិនបើប៉ូលបានបោះបង់ជំនឿពេលជួបប្រទះនឹងទុក្ខលំបាក បងប្អូនរបស់គាត់ប្រហែលជាគិតថាចំណងមិត្តភាពរបស់ពួកគាត់ជាមួយនឹងព្រះយេហូវ៉ា កិច្ចបម្រើនិងសេចក្ដីសង្ឃឹមរបស់ពួកគាត់គឺមិនសំខាន់ឡើយ។ តាមរយៈគំរូនៃការស៊ូទ្រាំរបស់ប៉ូល គាត់បានបង្ហាញបងប្អូនថាការធ្វើជាអ្នកកាន់តាមលោកយេស៊ូគឺសមឲ្យពួកគាត់លះបង់ប្រយោជន៍ខ្លួន។
១៦. តើសេចក្ដីវេទនាអ្វីដែលប៉ូលបានឆ្លងកាត់នៅក្រុងលីស្ដ្រា?
១៦ សូមគិតអំពីលទ្ធផលដែលមកពីចិត្តខ្នះខ្នែងនិងការស៊ូទ្រាំរបស់ប៉ូល។ សកម្មភាព ១៤:១៩, ២០រៀបរាប់ថា៖ «ជនជាតិយូដាពីក្រុងអាន់ទីយ៉ូកនិងក្រុងអ៊ីកូនាមបានមកដល់ ហើយញុះញង់បណ្ដាជន រួចពួកគេគប់ប៉ូលនឹងដុំថ្ម ហើយអូសទៅខាងក្រៅក្រុង[លីស្ដ្រា]ដោយនឹកស្មានថាគាត់ស្លាប់ហើយ។ ក៏ប៉ុន្តែពេលដែលពួកអ្នកកាន់តាមបានមកឈរជុំវិញគាត់ នោះគាត់ក៏ក្រោកឡើងហើយចូលក្នុងក្រុង។ លុះស្អែកឡើងគាត់ចេញដំណើរទៅក្រុងឌើបេជាមួយនឹងបាណាបាស»។ សូមស្រមៃគិតថាប៉ូលច្បាស់ជាពិបាកយ៉ាងណាដើម្បីធ្វើដំណើរអស់១០០គីឡូម៉ែត្រ (៦០ម៉ៃល៍) ដោយដើរមួយថ្ងៃក្រោយពីគេគប់គាត់នឹងដុំថ្មជិតស្លាប់!
១៧, ១៨. (ក) តើតាមរបៀបណាធីម៉ូថេប្រហែលជាបានដឹងអំពីទុក្ខលំបាករបស់ប៉ូលនៅក្រុងលីស្ដ្រា? (ខ) តើការស៊ូទ្រាំរបស់ប៉ូលបានមានឥទ្ធិពលយ៉ាងណាទៅលើធីម៉ូថេ?
១៧ តើធីម៉ូថេគឺជាអ្នកកាន់តាមម្នាក់ក្នុងចំណោម«ពួកអ្នកកាន់តាម»ដែលបានប្រមូលគ្នាមកជួយប៉ូលឬ? កំណត់ហេតុនៅសៀវភៅសកម្មភាពមិនបានចែងយ៉ាងច្បាស់ថា ធីម៉ូថេនៅក្នុងចំណោម«ពួកអ្នកកាន់តាម»ទាំងនោះទេ ប៉ុន្តែនៅក្នុងចំណោមពួកគាត់ប្រហែលជាមានធីម៉ូថេដែរ។ សូមពិចារណាអំពីអ្វីដែលប៉ូលបានសរសេរក្នុងសំបុត្រទី២២ធី. ៣:១០, ១១; សកម្ម. ១៣:៥០; ១៤:៥, ១៩
របស់គាត់ទៅធីម៉ូថេ។ សំបុត្រនោះមានសេចក្ដីថា៖ «អ្នកបានយកចិត្តទុកដាក់យ៉ាងដិតដល់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ របៀបរស់នៅ . . . អ្វីៗដែលបានកើតឡើងចំពោះខ្ញុំនៅក្រុងអាន់ទីយ៉ូក[បណ្ដេញចេញពីក្រុង] អ៊ីកូនាម[ការប៉ុនប៉ងគប់នឹងដុំថ្ម] និងលីស្ដ្រា[ការគប់នឹងដុំថ្ម] ហើយការបៀតបៀនផ្សេងៗដែលខ្ញុំបានទទួល។ ទោះជាយ៉ាងនោះក៏ដោយ លោកម្ចាស់បានសង្គ្រោះខ្ញុំឲ្យរួចពីការទាំងអស់នោះ»។—១៨ ធីម៉ូថេ«បានយកចិត្តទុកដាក់យ៉ាងដិតដល់»នឹងព្រឹត្ដិការណ៍ទាំងនោះ ហើយបានដឹងយ៉ាងល្អិតល្អន់អំពីការស៊ូទ្រាំរបស់ប៉ូល។ នេះបានដិតជាប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់ធីម៉ូថេ។ ពេលប៉ូលទៅលេងក្រុងលីស្ដ្រា គាត់បានឃើញថា ធីម៉ូថេជាគ្រិស្តសាសនិកម្នាក់ដែលទុកគំរូល្អ ហើយ«បងប្អូននៅក្រុងលីស្ដ្រានិងក្រុងអ៊ីកូនាមតែងនិយាយល្អ»អំពីគាត់។ (សកម្ម. ១៦:១, ២) ក្រោយមក ធីម៉ូថេមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចសំខាន់ៗ។—ភី. ២:១៩, ២០; ១ធី. ១:៣
១៩. តើការស៊ូទ្រាំរបស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត?
១៩ ការព្យាយាមរបស់យើងដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះក៏អាចមានឥទ្ធិពលស្រដៀងគ្នាលើអ្នកឯទៀតដែរ ជាពិសេសទៅលើពួកយុវជន។ ពួកគេជាច្រើននាក់នឹងធំឡើងទៅជាអ្នកបម្រើដ៏មានតម្លៃរបស់ព្រះ។ ពួកអ្នកកាន់តាមវ័យក្មេងរបស់លោកយេស៊ូ មិនគ្រាន់តែសង្កេតមើលយើង ហើយរៀនអំពីលក្ខណៈនៃការនិយាយនិងការប៉ិនប្រសប់របស់យើងក្នុងកិច្ចបម្រើផ្សាយប៉ុណ្ណោះទេ ពួកគេក៏ទទួលប្រយោជន៍ពីរបៀបដែលយើងប្រឈមមុខនឹងស្ថានភាពពិបាកក្នុងជីវិតដែរ។ ប៉ូល‹បានបន្តស៊ូទ្រាំគ្រប់ការទាំងអស់›ដើម្បីឲ្យអស់អ្នកដែលរក្សាភាពស្មោះត្រង់‹ទទួលសេចក្ដីសង្គ្រោះព្រមទាំងទទួលសិរីរុងរឿងដែលស្ថិតស្ថេរជារៀងរហូត›។—២ធី. ២:១០
២០. ហេតុអ្វីយើងគួរបន្តស្វែងរកការលើកតម្កើងដែលមកពីព្រះ?
២០ យើងមានមូលហេតុត្រឹមត្រូវដើម្បីបន្ត«ស្វែងរកការលើកតម្កើងដែលមកពីព្រះតែមួយ»។ (យ៉ូន. ៥:៤៤; ៧:១៨) ព្រះយេហូវ៉ាផ្ដល់«ជីវិតដែលគ្មានទីបញ្ចប់សម្រាប់អស់អ្នកដែលកំពុងស្វែងរកសិរីរុងរឿង»។ (សូមអាន រ៉ូម ២:៦, ៧) ម្យ៉ាងទៀត ការ«ប្រកាន់ខ្ជាប់នូវអំពើល្អ»របស់យើងជំរុញចិត្តអ្នកឯទៀតឲ្យកាន់ជំហររឹងមាំនិងដើម្បីទទួលប្រយោជន៍ដែលនឹងស្ថិតស្ថេរជារៀងរហូត។ ដូច្នេះ ចូរកុំឲ្យអ្វីរារាំងអ្នកមិនឲ្យទទួលកិត្ដិយសដែលព្រះបានផ្ដល់ឲ្យអ្នក។
[កំណត់សម្គាល់]
^ វគ្គ 1 ក្នុងគម្ពីរភាសាខ្មែរ ពាក្យភាសាដើមដែលបានត្រូវបកប្រែថាភាពរុងរឿងក៏បានត្រូវបកប្រែថា កិត្ដិសព្ទ សិរីល្អ សិរីរុងរឿង ការសរសើរ ការលើកតម្កើង រស្មីរុងរឿង និងកិត្ដិយសដែរ។
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២៥]
[រូបភាពនៅទំព័រ២៨]
[រូបភាពនៅទំព័រ២៩]
ពួកយុវជនឲ្យតម្លៃចំពោះការព្យាយាមរបស់គ្រិស្តសាសនិកដែលមានវ័យចាស់