លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹យើងមិនត្រូវឈប់ព្យាយាមឡើយ›

‹យើងមិនត្រូវឈប់ព្យាយាមឡើយ›

«យើងមិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ»។—កាឡ. ៦:៩

១, ២. តើតាមរបៀបណាយើងអាចមានទំនុកចិត្ដកាន់តែខ្លាំង ពេលពិចារណាអំពីអង្គការសកលលោករបស់ព្រះយេហូវ៉ា?

ពេលពិចារណាដឹងថាយើងរួមចំណែកក្នុងអង្គការដ៏ធំមួយទូទាំងសកលលោកធ្វើឲ្យយើងនឹកអស្ចារ្យក្នុងចិត្ដមែន។ ការឃើញក្នុងគំនិតដែលបានកត់ទុកនៅអេសេគាលជំពូកទីនិងដានីយ៉ែលជំពូកទីរៀបរាប់យ៉ាងអស្ចារ្យអំពីរបៀបដែលព្រះយេហូវ៉ាធ្វើឲ្យគោលបំណងរបស់លោកបានសម្រេច។ លោកយេស៊ូកំពុងនាំមុខផ្នែកនៅផែនដីនៃអង្គការរបស់ព្រះយេហូវ៉ាដើម្បីផ្ដោតអារម្មណ៍លើការផ្សព្វផ្សាយដំណឹងល្អ ពង្រឹងជំនឿរបស់ពួកអ្នកដែលធ្វើកិច្ចការនេះ និងដើម្បីលើកស្ទួយការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ នេះពិតជាធ្វើឲ្យយើងមានទំនុកចិត្ដលើអង្គការរបស់ព្រះយេហូវ៉ាមែន!—ម៉ាថ. ២៤:៤៥

តើយើងម្នាក់តាមទាន់អង្គការដ៏អស្ចារ្យនេះទេ? តើយើងមានចិត្ដរំភើបកាន់តែខ្លាំងឡើងចំពោះសេចក្ដីពិត ឬថយចុះទៅវិញ? ពេលពិចារណាសំណួរបែបនេះ យើងប្រហែលជាកត់សម្គាល់ថា យើងបានចាប់ផ្ដើមរសាយចិត្ដប្រហែលជាបានបាត់បង់ចិត្ដខ្នះខ្នែង។ នេះអាចកើតឡើង។ នៅសតវត្សរ៍ទី១ សាវ័កប៉ូលត្រូវតែដាស់តឿនបងប្អូនរួមជំនឿឲ្យពិចារណាអំពីគំរូនៃចិត្ដខ្នះខ្នែងរបស់លោកយេស៊ូ។ ប៉ូលបាននិយាយថានេះនឹងជួយពួកគេមិនឲ្យ«ល្វើយនិងអស់កម្លាំងចិត្ដ»។ (ហេ. ១២:៣) នៅអត្ថបទមុន យើងបានពិចារណាអំពីកិច្ចការដ៏អស្ចារ្យដែលអង្គការរបស់ព្រះយេហូវ៉ាកំពុងធ្វើនៅសព្វថ្ងៃនេះ។ ដូចគំរូរបស់គ្រិស្ដបានលើកទឹកចិត្ដគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ គំរូរបស់អង្គការព្រះយេហូវ៉ាអាចជួយយើងនៅសព្វថ្ងៃនេះឲ្យស៊ូទ្រាំក្នុងកិច្ចបម្រើព្រះនិងឲ្យរក្សាចិត្ដខ្នះខ្នែងរបស់យើង។

. តើយើងត្រូវធ្វើអ្វីដើម្បីកុំឲ្យរសាយចិត្ដ ហើយតើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?

ទោះជាយ៉ាងណាក៏ដោយ ប៉ូលបានបញ្ជាក់ថាយើងត្រូវធ្វើលើសពីនេះទៅទៀតប្រសិនបើយើងមិនចង់រសាយចិត្ដ។ គាត់បាននិយាយថា យើងត្រូវបន្ដ«ធ្វើអ្វីដែលល្អប្រសើរ»។ (កាឡ. ៦:៩) ដូច្នេះយើងត្រូវមានសកម្មភាព។ ចូរយើងពិចារណាអំពីសកម្មភាពប្រាំយ៉ាងដែលអាចជួយយើងឲ្យរក្សាជំហរមាំមួន ហើយតាមទាន់អង្គការរបស់ព្រះយេហូវ៉ា។ បន្ទាប់មកយើងអាចសម្រេចចិត្ដថាយើង ឬក្រុមគ្រួសាររបស់ យើងត្រូវធ្វើឲ្យកាន់តែប្រសើរឡើងក្នុងសកម្មភាពខ្លះក្នុងចំណោមសកម្មភាពទាំងនេះ។

ចូរប្រជុំគ្នាដើម្បីទទួលការលើកទឹកចិត្ដ និងដើម្បីគោរពប្រណិប័តន៍

. ហេតុអ្វីយើងអាចនិយាយថាកិច្ចប្រជុំគឺជាផ្នែកដ៏សំខាន់នៃការគោរពប្រណិប័តន៍ពិត?

ការប្រជុំគ្នាគឺតែងតែជាសកម្មភាពសំខាន់របស់អ្នកបម្រើព្រះយេហូវ៉ា។ នៅស្ថានសួគ៌ ព្រះយេហូវ៉ាបានអញ្ជើញពួកទេវតាឲ្យមកឈរនៅចំពោះមុខលោកនៅពេលត្រឹមត្រូវ។ (១ព. ២២:១៩; យ៉ូប ១:៦; ២:១; ដាន. ៧:១០) នៅអ៊ីស្រាអែលសម័យបុរាណ ព្រះយេហូវ៉ាបានប្រាប់ប្រជាជាតិអ៊ីស្រាអែលឲ្យជួបជុំគ្នា«ដើម្បីឲ្យគេស្ដាប់ ហើយបានរៀន»។ (ចោ. ៣១:១០-១២) ជនជាតិយូដានៅសតវត្សរ៍ទីមានទម្លាប់ទៅសាលាប្រជុំដើម្បីអានបទគម្ពីរ។ (លូក. ៤:១៦; សកម្ម. ១៥:២១) កិច្ចប្រជុំនៅតែសំខាន់ពេលដែលក្រុមជំនុំគ្រិស្ដសាសនិកបានត្រូវបង្កើតឡើង ហើយនៅតែសំខាន់ណាស់ក្នុងការគោរពប្រណិប័តន៍របស់យើង។ គ្រិស្ដសាសនិកពិត«គិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្ដដែលល្អប្រសើរ»។ យើងត្រូវបន្ដ«លើកទឹកចិត្ដគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែល[យើង]ឃើញថ្ងៃ[របស់ព្រះយេហូវ៉ា]កាន់តែខិតចូលមកដល់»។—ហេ. ១០:២៤, ២៥

. តើតាមរបៀបណាយើងអាចលើកទឹកចិត្ដគ្នាទៅវិញទៅមកនៅកិច្ចប្រជុំរបស់យើង?

របៀបមួយដែលយើងអាចលើកទឹកចិត្ដគ្នាទៅវិញទៅមកគឺដោយចូលរួមឆ្លើយនៅកិច្ចប្រជុំ។ យើងអាចបង្ហាញជំនឿរបស់យើងដោយឆ្លើយសំណួរក្នុងវគ្គ ឆ្លើយដោយមានមូលដ្ឋានលើបទគម្ពីរ ដោយរៀបរាប់បទពិសោធន៍យ៉ាងខ្លីដែលបង្ហាញអំពីប្រយោជន៍ដែលមកពីការធ្វើតាមគោលការណ៍គម្ពីរ ឬតាមរបៀបផ្សេងទៀត។ (ទំនុក. ២២:២២; ៤០:៩) ប្រាកដហើយ អ្នកនឹងយល់ស្របថាទោះជាយើងបានចូលរួមកិច្ចប្រជុំប៉ុន្មានឆ្នាំហើយក៏ដោយ ការស្ដាប់ចម្លើយដែលចេញពីចិត្ដរបស់បងប្អូនប្រុសស្រីទាំងចាស់ទាំងក្មេងនៅកិច្ចប្រជុំពិតជាលើកទឹកចិត្ដយើងមែន។

. តើតាមរបៀបណាកិច្ចប្រជុំជួយយើងឲ្យនៅតែមានសកម្មភាពខាងការគោរពប្រណិប័តន៍ព្រះ?

កិច្ចប្រជុំ សន្និបាត និងមហាសន្និបាតជួយយើងតាមរបៀបជាច្រើនទៀត។ ជាឧទាហរណ៍ កម្មវិធីទាំងនេះជួយយើងឲ្យមានចិត្ដក្លាហានដើម្បីផ្សព្វផ្សាយ ទោះជាមនុស្សនៅក្នុងតំបន់ផ្សាយប្រឆាំង ឬមិនចង់ស្ដាប់យើងក៏ដោយ។ (សកម្ម. ៤:២៣, ៣១) ការពិភាក្សាអំពីបទគម្ពីរជួយពង្រឹងកម្លាំងយើងនិងធ្វើឲ្យយើងមានជំនឿរឹងមាំ។ (សកម្ម. ១៥:៣២; រ៉ូម ១:១១, ១២) សេចក្ដីបង្រៀននិងការលើកទឹកចិត្ដគ្នាទៅវិញទៅមកនៅកិច្ចប្រជុំជួយយើងឲ្យមានសុភមង្គលពិត ហើយឲ្យមាន«មានសេចក្ដីសំរាកនៅថ្ងៃអាក្រក់»។ (ទំនុក. ៩៤:១២, ១៣) គណៈកម្មាធិការខាងការបង្រៀននៃគណៈអភិបាល ត្រួតពិនិត្យការរៀបចំកម្មវិធីកិច្ចប្រជុំទាំងអស់ដើម្បីណែនាំរាស្ដ្ររបស់ព្រះយេហូវ៉ានៅទូទាំងផែនដី។ យើងពិតជាមានចិត្ដដឹងគុណព្រះមែនចំពោះការណែនាំដ៏ល្អដែលយើងទទួលនៅកិច្ចប្រជុំរៀងរាល់សប្ដាហ៍!

៧, ៨. () តើអ្វីជាគោលបំណងសំខាន់បំផុតនៃកិច្ចប្រជុំរបស់យើង? () តើតាមរបៀបណាកិច្ចប្រជុំជួយពង្រឹងជំនឿយើង?

ប៉ុន្ដែមានអ្វីមួយដែលសំខាន់ជាងនេះទៅទៀតដែលយើងទទួលពីកិច្ចប្រជុំរបស់យើង។ គោលបំណងសំខាន់បំផុតនៃកិច្ចប្រជុំរបស់យើងគឺដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (សូមអាន ទំនុកតម្កើង ៩៥:៦) ការដែលយើងអាចសរសើរព្រះដ៏អស្ចារ្យរបស់យើងគឺជាឯកសិទ្ធិមួយ! (កូឡ. ៣:១៦) ព្រះយេហូវ៉ាសមនឹងទទួលការគោរពប្រណិប័តន៍ពីយើងតាមរយៈការចូលរួមកិច្ចប្រជុំនិងការឆ្លើយជាទៀងទាត់។ (បប. ៤:១១) មិនមែនជាការចម្លែកឡើយដែលគម្ពីរបានដាស់តឿនយើងមិនឲ្យ«គេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ»!—ហេ. ១០:២៥

តើយើងយល់ថាកិច្ចប្រជុំគ្រិស្ដសាសនិកជារបៀបរៀបចំមួយដែលជួយយើងឲ្យស៊ូទ្រាំរហូតដល់ពេលព្រះយេហូវ៉ាចាត់វិធានការដើម្បីបំផ្លាញរបៀបរបបដ៏អាក្រក់នេះទេ? បើដូច្នេះមែន ទោះជាយើងរវល់យ៉ាងណាក៏ដោយ យើងនឹងព្យាយាមចូលរួមកិច្ចប្រជុំទាំងអស់។ (ភី. ១:១០) យើងមិនគួរខកខានចូលរួមកិច្ចប្រជុំសោះឡើយ លើកលែងតែមានមូលហេតុចាំបាច់។

 ចូរផ្សព្វផ្សាយដោយចិត្ដខ្នះខ្នែង

. តើតាមរបៀបណាយើងដឹងថាកិច្ចការផ្សព្វផ្សាយគឺជាកិច្ចការសំខាន់?

ការរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចផ្សព្វផ្សាយក៏ជួយយើងឲ្យតាមទាន់អង្គការព្រះយេហូវ៉ាដែរ។ លោកយេស៊ូចាប់ផ្ដើមកិច្ចការផ្សព្វផ្សាយពេលលោកនៅផែនដី។ (ម៉ាថ. ២៨:១៩, ២០) តាំងពីពេលនោះមក ការផ្សព្វផ្សាយអំពីរាជាណាចក្រ និងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូគឺជាកិច្ចការសំខាន់បំផុតរបស់អង្គការទាំងមូលរបស់ព្រះយេហូវ៉ា។ បទពិសោធន៍ជាច្រើននៅសព្វថ្ងៃនេះបានផ្ដល់ទីសំអាងថា ពួកទេវតាកំពុងគាំទ្រកិច្ចការរបស់យើង ហើយដឹកនាំយើងឲ្យទៅជួបពួកអ្នក«ដែលមានចិត្ដគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (សកម្ម. ១៣:៤៨; បប. ១៤:៦, ៧) គោលដៅរបស់ផ្នែកនៅផែនដីនៃអង្គការរបស់ព្រះយេហូវ៉ាគឺដើម្បីចាត់ចែងនិងគាំទ្រកិច្ចការផ្សព្វផ្សាយ។ តើកិច្ចបម្រើផ្សាយជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើងទេ?

១០. () សូមលើកឧទាហរណ៍អំពីរបៀបដែលយើងអាចរក្សាចិត្ដរំភើបចំពោះសេចក្ដីពិត។ () តើតាមរបៀបណាកិច្ចបម្រើផ្សាយបានជួយអ្នកកុំឲ្យរសាយចិត្ដ?

១០ ការមានចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយជួយយើងឲ្យរក្សាចិត្ដរំភើបចំពោះសេចក្ដីពិត។ សូមពិចារណាអំពីសម្ដីរបស់មីសែដែលបម្រើជាអ្នកចាស់ទុំនិងជាអ្នកត្រួសត្រាយពេញពេលយូរឆ្នាំ។ គាត់និយាយថា«ខ្ញុំចូលចិត្ដប្រាប់អ្នកទៀតអំពីសេចក្ដីពិត។ ខ្ញុំគិតអំពីអត្ថបទថ្មីមួយក្នុងទស្សនាវដ្ដីប៉មយាមទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ហើយកោតស្ងើចចំពោះប្រាជ្ញា ការយល់ធ្លុះជ្រៅនិងការសរសេរដោយឥតលម្អៀងនិងសមហេតុផលក្នុងលេខនីមួយៗ។ ខ្ញុំចង់ចេញទៅផ្សព្វផ្សាយ ដើម្បីដឹងថាមនុស្សនឹងមានប្រតិកម្មយ៉ាង ណា ខ្ញុំអាចជួយគេឲ្យមានចំណាប់អារម្មណ៍យ៉ាងដូចម្ដេច។ កិច្ចបម្រើផ្សាយជួយខ្ញុំ»។ មីសែក៏បាននិយាយដែរថា កិច្ចបម្រើផ្សាយជួយគាត់ឲ្យចាត់ទុកអ្វីដែលសំខាន់បំផុតជាអាទិភាពក្នុងជីវិតរបស់គាត់ ហើយថាគាត់ធ្វើឲ្យប្រាកដថាគ្មានអ្វីធ្វើឲ្យគាត់គ្មានពេលផ្សព្វផ្សាយឡើយ។ យើងក៏អាចស៊ូទ្រាំនៅគ្រាចុងក្រោយបង្អស់នេះបើយើងជាប់រវល់ក្នុងកិច្ចបម្រើព្រះ។—សូមអាន កូរិនថូសទី១ ១៥:៥៨

ចូរទទួលប្រយោជន៍ពីសៀវភៅរបស់យើង

១១. ហេតុអ្វីយើងគួរអានសៀវភៅរបស់យើង ហើយរំពឹងគិតអំពីអ្វីដែលយើងបានអាន?

១១ របៀបមួយដែលព្រះយេហូវ៉ាពង្រឹងជំនឿរបស់យើងគឺតាមរយៈសៀវភៅជាច្រើនដែលយើងបានទទួល។ អ្នកទំនងជាចាំអំពីពេលមួយ ពេលដែលអ្នកបានអានសៀវភៅមួយ ហើយបានគិតថា ‹នេះជាអ្វីដែលខ្ញុំពិតជាត្រូវការ! នេះហាក់ដូចជាព្រះយេហូវ៉ាបានសរសេរសម្រាប់ខ្ញុំផ្ទាល់!› នេះមិនមែនចៃដន្យទេ។ ព្រះយេហូវ៉ាបង្រៀន ហើយណែនាំយើងតាមរយៈសៀវភៅទាំងនេះ។ លោកបានមានប្រសាសន៍ថា«អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ»។ (ទំនុក. ៣២:៨) តើយើងខំប្រឹងអានសៀវភៅទាំងអស់ដែលយើងបានទទួល ហើយរំពឹងគិតអំពីអ្វីទាំងនោះទេ? ការធ្វើដូច្នេះនឹងជួយយើងឲ្យបន្ដបង្កើតផល ហើយនឹងជួយយើងមិនឲ្យចុះខ្សោយខាងជំនឿនៅគ្រាចុងក្រោយដ៏ពិបាកនេះ។—សូមអាន ទំនុកតម្កើង ១:១-៣; ៣៥:២៨; ១១៩:៩៧

១២. តើអ្វីអាចជួយយើងឲ្យយល់តម្លៃសៀវភៅរបស់យើង?

១២ យើងនឹងកាន់តែយល់តម្លៃសៀវភៅរបស់យើង បើយើងគិតអំពីកិច្ចការទាំងអស់ដែលបានធ្វើដើម្បីរៀបចំសៀវភៅទាំងនោះ។ គណៈកម្មាធិការខាងការនិពន្ធនៃគណៈអភិបាលត្រួតពិនិត្យនូវដំណើរការនៃការស្រាវជ្រាវ ការនិពន្ធ ការពិនិត្យមើលនិងកែ ការលម្អដោយរូបភាព និងការបកប្រែសៀវភៅរបស់យើង រួមទាំងព័ត៌មានដែលផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។ ផ្នែកខាងបោះពុម្ពរៀបចំផ្ញើសៀវភៅទៅក្រុមជំនុំផ្សេងទាំងជិតទាំងឆ្ងាយ។ ហេតុអ្វីត្រូវធ្វើកិច្ចការទាំងអស់នេះ? គឺដើម្បីឲ្យរាស្ដ្ររបស់ព្រះយេហូវ៉ាទទួលសេចក្ដីបង្រៀននិងការណែនាំដែលពង្រឹងជំនឿរបស់ពួកគាត់។ (អេ. ៦៥:១៣) សូមឲ្យយើងទទួលប្រយោជន៍ពីសៀវភៅទាំងអស់ដែលយើងទទួលតាមរយៈអង្គការព្រះយេហូវ៉ា។—ទំនុក. ១១៩:២៧

ចូរគាំទ្រអង្គការព្រះយេហូវ៉ា

១៣, ១៤. តើអ្នកណាកំពុងគាំទ្រអង្គការព្រះយេហូវ៉ានៅស្ថានសួគ៌ ហើយតើយើងអាចគាំទ្រតាមរបៀបស្រដៀងគ្នានេះនៅផែនដីយ៉ាងដូចម្ដេច?

១៣ នៅក្នុងអ្វីដែលព្រះបានបើកឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិត គាត់ឃើញលោកយេស៊ូកំពុងជិះសេះដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកដែលបះបោរប្រឆាំងព្រះយេហូវ៉ា។ (បប. ១៩:១១-១៥) គាត់ក៏បានឃើញពួកអ្នកដែលបានត្រូវរើសតាំងដ៏ស្មោះត្រង់ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ និងពួកទេវតាស្មោះត្រង់កំពុងជិះសេះតាមក្រោយលោកយេស៊ូ។ នេះបង្ហាញថាពួកគាត់គាំទ្រលោកយេស៊ូដែលជាអ្នកដឹកនាំរបស់ពួកគាត់។ (បប. ២:២៦, ២៧) នេះជាគំរូដ៏ប្រសើរបំផុតស្ដីអំពីការគាំទ្រអង្គការព្រះយេហូវ៉ា!

១៤ ស្រដៀងគ្នាដែរ មនុស្សមួយក្រុមធំគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចការរបស់បងប្អូនរបស់គ្រិស្ដដែលបានត្រូវរើសតាំង ដែលកំពុងរស់នៅផែនដីនិងដែលកំពុងនាំមុខក្នុងអង្គការនៅសព្វថ្ងៃនេះ។ (សូមអាន សាការី ៨:២៣) តើយើងម្នាក់អាចបង្ហាញយ៉ាងដូចម្ដេចថាយើងគាំទ្រអង្គការព្រះយេហូវ៉ា? របៀបមួយគឺដោយចុះចូលនឹងពួកអ្នកដែលកំពុងនាំមុខយើង។ (ហេ. ១៣:៧, ១៧) នេះចាប់ផ្ដើមក្នុងក្រុមជំនុំរបស់យើង។ តើអ្វីដែលយើងនិយាយអំពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់យើងលើកទឹកចិត្ដអ្នកទៀតឲ្យគោរពពួកគាត់ និងកិច្ចការដែលពួកគាត់ធ្វើទេ? តើយើងបង្រៀនកូនរបស់យើងឲ្យគោរពពួកបុរសស្មោះត្រង់ទាំងនេះ និងឲ្យស្ដាប់តាមឱវាទរបស់ពួកគាត់ទេ? បន្ថែមទៅទៀត តើយើងពិភាក្សាជាក្រុមគ្រួសារអំពីរបៀបប្រើថវិការបស់យើងធ្វើជាអំណោយដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោកទេ? (សុភ. ៣:៩; ១កូ. ១៦:២; ២កូ. ៨:១២) តើយើងចាត់ទុកការរួមចំណែកថែរក្សាសាលប្រជុំជាឯកសិទ្ធិសំខាន់មួយទេ? ពេលព្រះយេហូវ៉ាឃើញថាយើងគាំទ្រអង្គការតាមរបៀបទាំងនេះ លោកផ្ដល់សកម្មពលបរិសុទ្ធរបស់លោកមកយើង។ សកម្មពលរបស់លោកផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំក្នុងគ្រាចុងក្រោយបង្អស់នេះ។—អេ. ៤០:២៩-៣១

 ចូររស់នៅស្របតាមអ្វីដែលយើងផ្សព្វផ្សាយ

១៥. ហេតុអ្វីយើងនៅតែតស៊ូយ៉ាងខ្លាំងដើម្បីធ្វើអ្វីដែលត្រឹមត្រូវ?

១៥ នៅទីបំផុត ដើម្បីស៊ូទ្រាំនិងដើម្បីតាមទាន់អង្គការព្រះយេហូវ៉ា យើងម្នាក់ត្រូវមានរបៀបរស់នៅស្របតាមអ្វីដែលយើងផ្សាយ ដោយ«ពិចារណាជានិច្ចដើម្បីឲ្យដឹងប្រាកដអំពីអ្វីដែលលោកម្ចាស់ពេញចិត្ដ»។ (អេភ. ៥:១០, ១១) សាថាន ពិភពលោកដ៏អាក្រក់នេះ និងភាពមិនល្អឥតខ្ចោះរបស់យើងធ្វើឲ្យយើងពិបាកខ្លាំងណាស់ក្នុងការធ្វើអ្វីដែលត្រឹមត្រូវ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់ខ្លះខំតស៊ូយ៉ាងខ្លាំងជារៀងរាល់ថ្ងៃដើម្បីរក្សាចំណងមិត្ដភាពរបស់អ្នកជាមួយព្រះយេហូវ៉ា។ ព្រះយេហូវ៉ាស្រឡាញ់អ្នកចំពោះការព្យាយាមរបស់អ្នក។ សូមកុំឈប់ព្យាយាមឡើយ! ការរស់នៅស្របតាមគោលបំណងរបស់ព្រះយេហូវ៉ាធ្វើឲ្យយើងស្កប់ចិត្ដយ៉ាងខ្លាំងក្នុងជីវិត ហើយយើងអាចប្រាកដថាការគោរពប្រណិប័តន៍របស់យើងគឺមិនមែនឥតប្រយោជន៍ឡើយ។—១កូ. ៩:២៤-២៧

ចូរខំប្រឹងជួយអ្នកទៀតឲ្យយល់ថាពួកគេក៏អាចរួមចំណែកក្នុងអង្គការដ៏ធំរបស់ព្រះយេហូវ៉ាដែរ

១៦, ១៧. () តើយើងគួរធ្វើអ្វីបើយើងប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ? () តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីគំរូរបស់អាន?

១៦ ប៉ុន្ដែតើយើងគួរធ្វើអ្វីបើយើងប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ? សូមស្វែងរកជំនួយឲ្យបានឆាប់បំផុត។ ការបន្ដលាក់បាំងរឿងនេះនឹងធ្វើឲ្យរឿងនេះកាន់តែធ្ងន់ធ្ងរទៅៗ។ សូមចាំថា ពេលដាវីឌលាក់អំពើខុសឆ្គងរបស់គាត់ គាត់បាននិយាយថា៖ ‹ឆ្អឹងរបស់គាត់បានខ្សោះទៅ ដោយសារដំងូរដែលគាត់ថ្ងូរជាដរាបរាល់ថ្ងៃ›។ (ទំនុក. ៣២:) ប្រសិនបើយើងព្យាយាមលាក់អំពើខុសឆ្គងធ្ងន់ធ្ងររបស់យើង យើងនឹងបាត់បង់អំណរ ហើយប្រហែលជាថែមទាំងបាត់បង់ចំណងមិត្ដភាពជាមួយព្រះយេហូវ៉ាទៀតផង។ ប៉ុន្ដែបើយើងសារភាពកំហុសរបស់យើង នោះយើងនឹង«បានសេចក្ដីមេត្ដាករុណា»។—សុភ. ២៨:១៣

១៧ សូមពិចារណាអំពីគំរូរបស់ប្អូនស្រីអាន។ * ពេលនាងមានអាយុជិត២០ឆ្នាំ នាងបម្រើជាអ្នកត្រួសត្រាយពេញពេល។ ប៉ុន្ដែ នាងបានចាប់ផ្ដើមធ្វើជាមនុស្សដែលមានមុខពីរ។ ជាលទ្ធផលនាងមានអារម្មណ៍ស្ដាយក្រោយយ៉ាងខ្លាំង។ នាងស្រដីថា«ខ្ញុំមិនសប្បាយចិត្ដ ហើយមានអារម្មណ៍ធ្លាក់ទឹកចិត្ដគ្រប់ពេល»។ តើនាងបានធ្វើអ្វី? នាងនិយាយថា ថ្ងៃមួយនៅកិច្ចប្រជុំមានការពិភាក្សាបទគម្ពីរនៅយ៉ាកុប ៥:១៤,១៥។ អានទទួលស្គាល់ថានាងត្រូវការជំនួយ ហើយបានទៅជួបអ្នកចាស់ទុំដើម្បីសុំពួកគាត់ឲ្យជួយ។ ពេលគិតអំពីអតីតកាល នាងពោលថា«បទគម្ពីរទាំងនោះគឺជាសំបុត្រវេជ្ជបញ្ជាដែលព្រះយេហូវ៉ាបានសរសេរដើម្បីជួយមនុស្សឲ្យមានចំណងមិត្ដភាពជាមួយនឹងលោកឡើងវិញ។ ថ្នាំពេទ្យមិនមែនងាយស្រួលលេបទេ ប៉ុន្ដែវាធ្វើឲ្យជាសះស្បើយ។ ខ្ញុំបានធ្វើតាមឱវាទដែលមានមូលដ្ឋានលើបទគម្ពីរទាំងនោះ ហើយបានទទួលលទ្ធផលល្អ»។ ប៉ុន្មានឆ្នាំក្រោយមក អានមានកម្លាំងចិត្ដឡើងវិញ ហើយកំពុងបម្រើព្រះយេហូវ៉ាដោយមានចិត្ដខ្នះខ្នែងម្ដងទៀត ដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។

១៨. តើយើងគួរតាំងចិត្ដធ្វើអ្វី?

១៨ ការរស់នៅក្នុងគ្រាចុងក្រោយបង្អស់និងការរួមចំណែកក្នុងអង្គការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាគឺជាឯកសិទ្ធិមួយ! ជាមួយនឹងក្រុមគ្រួសាររបស់យើង ចូរយើងខំប្រឹងចូលរួមកិច្ចប្រជុំជាទៀងទាត់ ផ្សព្វផ្សាយដោយចិត្ដខ្នះខ្នែងក្នុងតំបន់ផ្សាយរបស់យើង ហើយទទួលប្រយោជន៍ពីសៀវភៅទាំងអស់ដែលយើងទទួល។ ចូរយើងគាំទ្រពួកអ្នកដែលកំពុងនាំមុខយើង និងរស់នៅស្របតាមអ្វីដែលយើងផ្សព្វផ្សាយផងដែរ។ បើយើងធ្វើដូច្នេះ យើងមិនគ្រាន់តែតាមទាន់អង្គការព្រះយេហូវ៉ាប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏នឹងមិនរសាយចិត្ដក្នុងការធ្វើអ្វីដែលត្រឹមត្រូវដែរ!

^ ???? 17 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។