ទស្សនាវដ្ដី ប៉ម យាម សម្រាប់សិក្សា
មិថុនា ២០១៣
ក្នុងលេខនេះនឹងជួយយើងឲ្យកាន់តែយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ាដែលយើងមិនសូវបានសិក្សាដូចគុណសម្បត្ដិធំៗរបស់លោក។
ជីវប្រវត្ដិ
ការស្ដាប់បង្គាប់ព្រះយេហូវ៉ានាំឲ្យមានពរជាច្រើន
សូមអានជីវប្រវត្ដិរបស់បងស្រីលីសា ពីឆូឡេ។ គាត់បានរក្សាទស្សនៈត្រឹមត្រូវទោះជាមានឧបសគ្គ ការលះបង់និងការបាត់បង់ជាច្រើនក៏ដោយ។
ចូរយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង
តើការស្រួលទាក់ទងនិងការមិនរើសមុខមានន័យដូចម្ដេច? ការពិនិត្យមើលអំពីគំរូរបស់ព្រះយេហូវ៉ានឹងជួយយើងឲ្យបង្ហាញគុណសម្បត្ដិទាំងនេះ។
ចូរយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា គឺចិត្ដទូលាយនិងសមហេតុផល
ព្រះយេហូវ៉ាបានទុកគំរូយ៉ាងល្អឥតខ្ចោះស្ដីអំពីការមានចិត្ដទូលាយនិងការសមហេតុផល។ ការសិក្សាអំពីគំរូរបស់ព្រះយេហូវ៉ានឹងជួយយើងឲ្យបង្ហាញគុណសម្បត្ដិទាំងនេះដូចលោកដែរ។
ចូរយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា គឺភក្ដីភាពនិងការអភ័យទោស
ភក្ដីភាពនិងការចេះអភ័យទោសគឺជាគុណសម្បត្ដិដែលគួរឲ្យស្រឡាញ់ដែលមិត្ដភក្ដិពិតប្រាកដត្រូវមាន។ ការធ្វើតាមគំរូរបស់ព្រះយេហូវ៉ានឹងជួយយើងឲ្យអប់រំខ្លួនឲ្យមានគុណសម្បត្ដិសំខាន់ៗទាំងនេះ។
សំណួរពីអ្នកអាន
តើអ្នកណាជា«ពួកកូនប្រុសរបស់ព្រះ»និង«ពួកវិញ្ញាណដែលជាប់ឃុំឃាំង»ដែលគម្ពីរបានរៀបរាប់?
ចូរឲ្យការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើអ្នក
ព្រះយេហូវ៉ាអប់រំមនុស្សនិងប្រជាជាតិនានាដូចជា«ជាងស្មូន»។ តើយើងអាចរៀនអ្វីអំពីរឿងនេះ ហើយតើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីការអប់រំរបស់លោកនៅសព្វថ្ងៃនេះ?
អ្នកចាស់ទុំទាំងឡាយ តើអ្នកធ្វើឲ្យ«មនុស្សដែលល្វើយ»មានកម្លាំងចិត្ដឡើងវិញឬទេ?
តើអ្នកចាស់ទុំរៀបចំយ៉ាងណាដើម្បីទៅលេងលើកទឹកចិត្ដបងប្អូន? អ្នកចាស់ទុំអាចលើកទឹកចិត្ដបងប្អូនដែលអស់កម្លាំងឬធ្លាក់ទឹកចិត្ដដោយឲ្យ«ពរពីព្រះ»។
តើអ្នកចាំឬទេ?
តើអ្នកបានអានដោយយកចិត្ដទុកដាក់នូវទស្សនាវដ្ដីប៉មយាមលេខថ្មីៗឬទេ? សូមសាកល្បងមើលថាអ្នកអាចចាំអ្វីខ្លះ។