លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចាំឬទេ?

តើអ្នកចាំឬទេ?

តើអ្នកបានអានដោយយកចិត្ដទុកដាក់នូវទស្សនាវដ្ដីប៉មយាមលេខថ្មីទេ? សូមសាកឆ្លើយសំណួរជាបន្ដបន្ទាប់នេះ:

តើការប្រើគម្ពីរជាវត្ថុស័ក្ដិសិទ្ធិជាអ្វី ហើយតើគ្រិស្ដសាសនិកគួរមានទស្សនៈយ៉ាងណាអំពីរឿងនេះ?

នេះជាការបើកគម្ពីរទៅទំព័រណាមួយ ហើយគម្ពីរទីដែលគេបើកឃើញនឹងប្រាប់ពួកគេអំពីអ្វីដែលពួកគេត្រូវធ្វើ។ គ្រិស្ដសាសនិកពិតមិនគន់មើលប្រផ្នូលឡើយ។ ប៉ុន្ដែពួកគេសិក្សាគម្ពីរដើម្បីមានចំណេះត្រឹមត្រូវ ហើយទទួលការណែនាំពីព្រះ (១៥/១២ ទំព័រ)។

តើ«ពិភពលោក»ដែលកំពុងឈានទៅរកការសាបសូន្យ សំដៅទៅលើអ្វី?

«ពិភពលោក»ដែលកំពុងឈានទៅរកការសាបសូន្យ សំដៅទៅមនុស្សទាំងអស់ក្នុងពិភពលោកដែលរស់នៅមិនស្របតាមបំណងប្រាថ្នារបស់ព្រះ។ (១យ៉ូន. ២:១៧) ផែនដីនឹងនៅមាន ហើយមនុស្សស្មោះត្រង់នឹងរួចរស់ជីវិត (១/១ ទំព័រ-)។

ទោះជាអេបិលបានស្លាប់ហើយក្ដី តើគាត់អាចនិយាយមកកាន់យើងយ៉ាងដូចម្ដេចបាន? (ហេ. ១១:៤)

គាត់ធ្វើដូច្នេះតាមរយៈជំនឿរបស់គាត់។ យើងអាចទាញយកមេរៀនពីគំរូរបស់អេបិលស្ដីអំពីជំនឿ ហើយព្យាយាមធ្វើតាមគំរូរបស់គាត់។ គំរូរបស់គាត់ហាក់ដូចជានៅរស់នៅឡើយ ហើយយើងអាចធ្វើតាមគំរូនោះ (១/១ ទំព័រ១២)។

តើសកម្មភាពអ្វីខ្លះដែលយើងមិនគួរអនុញ្ញាតឲ្យវាធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះ?

សកម្មភាពខ្លះគឺ: ការងារអាជីពរបស់យើង និងការកម្សាន្ដដែលយើងជ្រើសរើស ភាពស្មោះត្រង់ចំពោះសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្ដភាព បច្ចេកវិជ្ជាទាន់សម័យ ការខ្វល់ខ្វាយអំពីបញ្ហាសុខភាព ការមានទស្សនៈមិនត្រឹមត្រូវចំពោះប្រាក់ និងការឲ្យតម្លៃលើទស្សនៈឋានៈរបស់យើងហួសហេតុពេក (១៥/១ ទំព័រ១២-២១)។

តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅទីណា?

ចំនួនគ្រិស្ដសាសនិកដែលបានត្រូវកំណត់រួចហើយ ពោលគឺមនុស្ស១៤៤.០០០នាក់នឹងរស់នៅស្ថានសួគ៌។ មនុស្សភាគច្រើននឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។ ពួកគេនឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅទីនោះ (១/៤ ទំព័រ)។

តើជនជាតិអ៊ីស្រាអែល«មិនបានកាត់ស្បែកចិត្ដ»ក្នុងន័យអ្វី? (យេ. ៩:២៦)

ពួកគេបានបះបោរ មិនព្រមកែខ្លួន ហើយពួកគេត្រូវបំបាត់ចោលរបៀបគិតគូរ សេចក្ដីប៉ងប្រាថ្នា ឬបំណងចិត្ដដែលធ្វើឲ្យពួកគេមិនអើពើនឹងបញ្ញត្ដិរបស់ព្រះ (យេ. ៥:២៣, ២៤; ១៥/៣ ទំព័រ-១០)។

តើតាមរបៀបណាលោកយេស៊ូជាគំរូនៃអ្នកដែលមានជីវិតដែលមានន័យខ្លឹមសារ?

លោកមានគោលបំណងក្នុងជីវិត ពោលគឺធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ លោកមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះបិតាលោក ហើយលោកស្រឡាញ់មនុស្ស។ លោកយេស៊ូក៏បានដឹងដែរថា បិតាលោកស្រឡាញ់លោក ហើយពេញចិត្ដនឹងលោក។ អ្វីទាំងនោះជួយយើងឲ្យមានជីវិតដែលមានន័យខ្លឹមសារ (១/៧ ទំព័រ-)។

តើផ្នែកនៅផែនដីនៃអង្គការរបស់ព្រះរួមបញ្ចូលអ្វីខ្លះ?

នេះរួមបញ្ចូលគណៈអភិបាល គណៈកម្មាធិការការិយាល័យសាខា អ្នកធ្វើដំណើរត្រួតពិនិត្យ ក្រុមអ្នកចាស់ទុំ ក្រុមជំនុំ និងសាក្សីព្រះយេហូវ៉ាម្នាក់ៗ (១៥/៤ ទំព័រ២៩)។

តើជនជាតិអ៊ីស្រាអែលប្រហារជីវិតឧក្រិដ្ឋជនដោយព្យួរនៅបង្គោលទេ?

មិនមែនទេ។ ប្រជាជាតិនានានៅសម័យបុរាណធ្វើដូច្នេះ ប៉ុន្ដែមិនមែនជនជាតិអ៊ីស្រាអែលទេ។ យ៉ាងហោចណាស់ក្នុងអំឡុងគ្រាដែលគេសរសេរបទគម្ពីរភាសាហេប្រឺ បុគ្គលដែលបានប្រព្រឹត្ដអាក្រក់បានត្រូវសម្លាប់ជាមុន ដូចជាគប់នឹងដុំថ្មជាដើម។ (លេវី. ២០:២, ២៧) បន្ទាប់មកសាកសពរបស់ពួកគេបានត្រូវព្យួរលើបង្គោលមួយសម្រាប់ជាការព្រមានដល់អ្នកទៀត (១៥/៥ ទំព័រ១៣)។

ហេតុអ្វីពិបាកធ្វើឲ្យមានសន្ដិភាពពាសពេញពិភពលោក?

ទោះជាមនុស្សជាតិបានសម្រេចអ្វីជាច្រើនក៏ដោយ ពួកគេមិនមានសមត្ថភាពតម្រង់ជំហានរបស់ខ្លួនឡើយ។ (យេ. ១០:២៣) សាថានគ្រប់គ្រងពិភពលោកនេះ ដូច្នេះមនុស្សជាតិមិនអាចធ្វើឲ្យមានសន្ដិភាពឡើយ (១យ៉ូន. ៥:១៩; ១/៧ ទំព័រ១៦)។