លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»

«តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»

«តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើ ខ្ញុំបម្រើទៀតរបស់លោក?»។—ម៉ាថ. ២៤:៤៥

១, ២. តើលោកយេស៊ូប្រើខ្សែរយៈមួយណាដើម្បីផ្ដល់អាហារឲ្យយើងនៅសព្វថ្ងៃនេះ ហើយហេតុអ្វីជាការសំខាន់ចាំបាច់ដែលយើងត្រូវស្គាល់ខ្សែរយៈនោះ?

«បងប្អូនជាទីស្រឡាញ់ ច្រើនដងរាប់មិនអស់ បងប្អូនបានផ្ដល់អត្ថបទដែលមានព័ត៌មានដែលចំនឹងអ្វីដែលខ្ញុំត្រូវការ នៅពេលដែលខ្ញុំត្រូវការវាខ្លាំងបំផុត»។ នេះជាពាក្យសម្ដីដែលបងស្រីម្នាក់បានសរសេរក្នុងសំបុត្រដើម្បីបង្ហាញការដឹងគុណចំពោះបងប្អូនដែលបម្រើនៅមន្ទីរចាត់ការពិភពលោក។ តើអ្នកមានអារម្មណ៍ដូចគាត់ទេ? យើងជាច្រើននាក់មានអារម្មណ៍បែបនេះ។ តើនេះគួរធ្វើឲ្យយើងភ្ញាក់ផ្អើលទេ? មិនមែនទេ។

សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែលយើងទទួលចំពេលដែលយើងត្រូវការ ជាភ័ស្ដុតាងបញ្ជាក់ថាលោកយេស៊ូដែលជាប្រមុខក្រុមជំនុំ កំពុងធ្វើតាមសេចក្ដីសន្យារបស់លោកថាផ្ដល់អាហារឲ្យយើង។ តើលោកយេស៊ូកំពុងផ្ដល់អាហារឲ្យយើងតាមរយៈអ្នកណា? ពេលលោកយេស៊ូប្រាប់អំពីសញ្ញាសម្គាល់ស្ដីអំពីវត្ដមានរបស់លោក លោកបានមានប្រសាសន៍ថាលោកនឹងប្រើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដើម្បីឲ្យ«អាហារ . . . បរិភោគតាមត្រូវពេល»ដល់ខ្ញុំបម្រើទៀតរបស់លោក។ * (សូមអាន ម៉ាថាយ ២៤:៤៥-៤៧) ខ្ញុំបម្រើនោះគឺជាខ្សែរយៈដែលលោកយេស៊ូប្រើដើម្បីផ្ដល់អាហារដល់អ្នកកាន់តាមពិតប្រាកដរបស់លោក នៅគ្រាចុងក្រោយបង្អស់។ ជាការសំខាន់ចាំបាច់ណាស់ដែលយើងត្រូវស្គាល់ខ្ញុំបម្រើដ៏ស្មោះត្រង់នោះ។ ជំនឿនិងចំណងមិត្ដភាពរបស់យើងជាមួយព្រះគឺពឹងផ្អែកទៅលើខ្សែរយៈនេះ។—ម៉ាថ. ៤:៤; យ៉ូន. ១៧:៣

. តើសៀវភៅរបស់យើងបានចែងយ៉ាងណា អំពីឧទាហរណ៍ស្ដីអំពីខ្ញុំបម្រើដ៏ស្មោះត្រង់?

ដូច្នេះ តើឧទាហរណ៍របស់លោកយេស៊ូអំពីខ្ញុំបម្រើដ៏ស្មោះត្រង់បង្កប់អត្ថន័យអ្វី? ពីមុនសៀវភៅរបស់យើងបានចែងដូចទៅនេះ៖ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. លោកយេស៊ូបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យមើលការខុសត្រូវលើខ្ញុំបម្រើទៀត។ ខ្ញុំបម្រើជាតំណាងគ្រិស្ដសាសនិកទាំងអស់ដែលព្រះបានរើសតាំងជាក្រុមដែលរស់នៅផែនដីនៅពេលណាមួយតាំងពីពេលនោះមក។ រីឯខ្ញុំបម្រើទៀត សំដៅទៅលើពួកអ្នកដែលបានត្រូវរើសតាំងដដែលនោះបើគិតជាបុគ្គលម្នាក់វិញ។ នៅឆ្នាំ១៩១៩ លោកយេស៊ូបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យ«មើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក» ពោលគឺអ្វីទាំងអស់នៅផែនដីដែលទាក់ទងនឹងរាជាណាចក្រព្រះ។ ប៉ុន្ដែ ក្រោយពីបានសិក្សាថែមទៀតអំពីរឿងនេះយ៉ាងយកចិត្ដទុកដាក់ ហើយបានអធិដ្ឋាននិងបានរំពឹងគិត យើងបានដឹងថា យើងត្រូវយល់ច្បាស់ជាងអំពីពាក្យរបស់លោកយេស៊ូស្ដីអំពីខ្ញុំបម្រើ ដ៏ស្មោះត្រង់ហើយចេះពិចារណា។ (សុភ. ៤:១៨) សូមយើងពិនិត្យឧទាហរណ៍របស់លោកយេស៊ូ និងរបៀបដែលឧទាហរណ៍នេះទាក់ទងនឹងយើង ទោះជាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌នៅផែនដីក្ដី។

តើឧទាហរណ៍នោះបានសម្រេចនៅពេលណា?

-. ហេតុអ្វីយើងអាចសន្និដ្ឋានថាឧទាហរណ៍របស់លោកយេស៊ូអំពីខ្ញុំបម្រើដ៏ស្មោះត្រង់បានចាប់ផ្ដើមសម្រេចក្រោយឆ្នាំ១៩១៤?

មុននិងក្រោយនៃឧទាហរណ៍អំពីខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបង្ហាញថា ឧទាហរណ៍នេះបានចាប់ផ្ដើមសម្រេចនៅគ្រាចុងក្រោយបង្អស់នេះ មិនមែននៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ទេ។ សូមយើងពិចារណាអំពីរបៀបដែលបទគម្ពីរនាំឲ្យយើងសន្និដ្ឋានដូច្នេះ។

ឧទាហរណ៍អំពីខ្ញុំបម្រើដ៏ស្មោះត្រង់គឺជាផ្នែកមួយនៃទំនាយរបស់លោកយេស៊ូអំពី«សញ្ញាសម្គាល់ដែលបញ្ជាក់វត្ដមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ (ម៉ាថ. ២៤:៣) ផ្នែកដំបូងនៃទំនាយដែលបានកត់ទុកនៅម៉ាថាយ ២៤:៤-២២ បានសម្រេចពីរដង លើកទីនៅឆ្នាំ៣៣ គ.ស. រហូតដល់ឆ្នាំ៧០ គ.ស. ហើយលើកទីបានសម្រេចក្នុងកម្រិតធំជាងនោះទៅទៀតនៅសម័យយើង។ តើនេះមានន័យថាពាក្យរបស់លោកយេស៊ូអំពីខ្ញុំបម្រើដ៏ស្មោះត្រង់ក៏នឹងសម្រេចពីរដងដែរមែនទេ? មិនមែនទេ។

ពេលចាប់ផ្ដើមនិយាយអ្វីដែលបានកត់ទុកនៅម៉ាថាយ ២៤:២៩ លោកយេស៊ូបានផ្ដោតអារម្មណ៍ខ្លាំងបំផុតទៅលើព្រឹត្ដិការណ៍នានាដែលនឹងកើតឡើងនៅសម័យយើង។ (សូមអាន ម៉ាថាយ ២៤:៣០, ៤២, ៤៤) ពេលនិយាយអំពីអ្វីដែលនឹងកើតឡើងនៅអំឡុងគ្រាទុក្ខវេទនាជាខ្លាំង លោកយេស៊ូបានមានប្រសាសន៍ថា មនុស្ស«នឹងឃើញកូនមនុស្សមកលើពពកនៅលើមេឃ»។ រួចមក លោកបានដាស់តឿនពួកអ្នកដែលកំពុងរស់នៅគ្រាចុងក្រោយបង្អស់ឲ្យប្រុងប្រយ័ត្នដោយមានប្រសាសន៍ថា«ពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់របស់អ្នកនឹងមកវិញនៅថ្ងៃណាឡើយ» ហើយ«កូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។ * ក្នុងទាំងនេះ ពេលលោកយេស៊ូនិយាយអំពីព្រឹត្ដិការណ៍នានាដែលនឹងកើតឡើងនៅគ្រាចុងក្រោយបង្អស់ លោកបានរៀបរាប់ឧទាហរណ៍ស្ដីអំពីខ្ញុំបម្រើដ៏ស្មោះត្រង់។ ដូច្នេះយើងអាចសន្និដ្ឋានថា ពាក្យរបស់លោកអំពីខ្ញុំបម្រើដ៏ស្មោះត្រង់បានចាប់ផ្ដើមសម្រេចក្រោយគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមនៅឆ្នាំ១៩១៤។ ការសន្និដ្ឋាននេះគឺសមហេតុសមផល។ ហេតុអ្វីដូច្នេះ?

. កាលដែលរដូវច្រូតកាត់បានចាប់ផ្ដើម តើសំណួរសំខាន់ចាំបាច់អ្វីបានត្រូវលើកឡើង ហើយហេតុអ្វី?

សូមគិតមួយភ្លែតអំពីសំណួរនេះ: ‹តើអ្នកណាពិតជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?›។ នៅសតវត្សរ៍ទី១ សឹងតែគ្មានមូលហេតុដើម្បីសួរសំណួរបែបនេះ។ ដូចដែលយើងបានពិចារណានៅអត្ថបទមុន ពួកសាវ័កអាចធ្វើការអស្ចារ្យ ហើយថែមទាំងផ្ដល់អំណោយដែលជាសមត្ថភាពធ្វើការអស្ចារ្យដល់អ្នកទៀត នេះជាភ័ស្ដុតាងដែលបញ្ជាក់ថាពួកគាត់មានការគាំទ្រពីព្រះ។ (សកម្ម. ៥:១២) បើដូច្នេះចាំបាច់សួរថា តើអ្នកណាពិតជាបានត្រូវតែងតាំងដោយគ្រិស្ដដើម្បីធ្វើជាអ្នកនាំមុខទេ? ប៉ុន្ដែនៅឆ្នាំ១៩១៤ ស្ថានភាពគឺខុសគ្នាឆ្ងាយណាស់។ រដូវច្រូតកាត់បានចាប់ផ្ដើមនៅឆ្នាំនោះ។ នៅទីបំផុតពេលដែលត្រូវញែកស្រងែចេញពីស្រូវសាលីបានមកដល់។ (ម៉ាថ. ១៣:៣៦-៤៣) កាលដែលរដូវច្រូតកាត់បានចាប់ផ្ដើម សំណួរសំខាន់ចាំបាច់មួយបានត្រូវលើកឡើងគឺ ដោយសារមានគ្រិស្ដសាសនិកក្លែងក្លាយជាច្រើននាក់ដែលអះអាងថាជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ តើស្រូវសាលី ពោលគឺគ្រិស្ដសាសនិកដែលព្រះបានរើសតាំងអាចត្រូវគេស្គាល់យ៉ាងដូចម្ដេច? ឧទាហរណ៍អំពីខ្ញុំបម្រើដ៏ស្មោះត្រង់បានផ្ដល់ចម្លើយចំពោះសំណួរនេះ។ ពួកអ្នកកាន់តាមគ្រិស្ដដែលព្រះបានរើសតាំងគឺជាពួកអ្នកដែលបានទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដ៏ល្អ។

តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?

. ហេតុអ្វីជាការសមរម្យដែលខ្ញុំបម្រើដ៏ស្មោះត្រង់គឺជាគ្រិស្ដសាសនិកដែលព្រះបានរើសតាំង?

ខ្ញុំបម្រើដ៏ស្មោះត្រង់ច្បាស់ជាគ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលរស់នៅផែនដី។ គ្រិស្ដសាសនិកទាំងនោះបានត្រូវហៅថា«សង្ឃដែលមានតំណែងជាស្ដេច» ហើយពួកគាត់បានត្រូវបង្គាប់ឲ្យ«‹ប្រកាសនៅទីជិតឆ្ងាយអំពីគុណសម្បត្ដិប្រសើរថ្លៃថ្លា›របស់លោកដែលបានហៅ[ពួកគាត់]ចេញពីសេចក្ដីងងឹតឲ្យចូលក្នុងពន្លឺដ៏អស្ចារ្យរបស់លោក»។ (១ពេ. ២:៩) ដូច្នេះជាការសមរម្យដែលសមាជិកនៃ«សង្ឃដែលមានតំណែងជាស្ដេច»បានរួមចំណែកដោយផ្ទាល់ក្នុងការបង្រៀនបងប្អូនរួមជំនឿអំពីសេចក្ដីពិត។—ម៉ាឡ. ២:៧; បប. ១២:១៧

. តើគ្រិស្ដសាសនិកទាំងអស់ដែលព្រះបានរើសតាំង គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់ឬ? សូមពន្យល់។

តើគ្រិស្ដសាសនិកទាំងអស់ដែលព្រះបានរើសតាំង ដែលនៅផែនដី គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់ឬ? មិនមែនទេ។ ការពិតគឺថា មិនមែនពួកអ្នកដែលព្រះបានរើសតាំងទាំងអស់មានភារកិច្ចចែកសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់បងប្អូនរួមជំនឿនៅទូទាំងពិភពលោកទេ។ ក្នុងចំណោមស្រូវសាលីមានគ្រិស្ដសាសនិកដែលព្រះបានរើសតាំង ដែលប្រហែលជាបម្រើជាជំនួយការខាងកិច្ចបម្រើ ឬអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់ពួកគាត់។ ពួកគាត់បង្រៀនពីផ្ទះមួយទៅផ្ទះមួយ និងក្នុងក្រុមជំនុំរបស់ពួកគាត់ ហើយពួកគាត់គាំទ្រយ៉ាងស្មោះនូវការណែនាំដែលមកពីមន្ទីរចាត់ការពិភពលោក។ ប៉ុន្ដែពួកគាត់មិនរួមចំណែកក្នុងការចែកសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់បងប្អូននៅទូទាំងពិភពលោកទេ។ ម្យ៉ាងទៀត ក្នុងចំណោមពួកអ្នករើសតាំងក៏មានបងប្អូនស្រីដែលមានចិត្ដរាបទាប ដែលមិនតាំងខ្លួនជាអ្នកបង្រៀនក្នុងក្រុមជំនុំឡើយ។—១កូ. ១១:៣; ១៤:៣៤

១០. តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?

១០ ដូច្នេះ តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា? សមស្របតាមគំរូរបស់លោកយេស៊ូស្ដីអំពីការផ្ដល់អាហារដល់មនុស្សជាច្រើនតាមរយៈមនុស្សមួយក្រុមតូច ខ្ញុំបម្រើនោះគឺជាបងប្រុសជាគ្រិស្ដសាសនិកមួយក្រុមតូចដែលព្រះបានរើសតាំង ដែលចូលរួមដោយផ្ទាល់ក្នុងការរៀបចំនិងការចែកចាយសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារក្នុងអំឡុងវត្ដមានរបស់គ្រិស្ដ។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ គ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលជាខ្ញុំបម្រើដ៏ស្មោះត្រង់នោះបានបម្រើព្រះជាមួយគ្នានៅមន្ទីរចាត់ការពិភពលោក។ ក្នុងទសវត្សរ៍ថ្មីនេះ ខ្ញុំបម្រើនោះបានត្រូវស្គាល់ថាជាគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។ ប៉ុន្ដែ សូមកត់សម្គាល់ថាពាក្យ«ខ្ញុំបម្រើ»ក្នុងឧទាហរណ៍របស់លោកយេស៊ូជាឯកវចនៈ ដែលបញ្ជាក់ថាមានពួកអ្នករើសតាំងមួយចំនួនដែលរួមគ្នាជាខ្ញុំបម្រើម្នាក់។ ដូច្នេះការសម្រេចចិត្ដរបស់គណៈអភិបាលគឺជាការសម្រេចចិត្ដរួមគ្នា។

តើអ្នកណាជាខ្ញុំបម្រើទៀត?

១១, ១២. () តើការតែងតាំងពីរយ៉ាងអ្វី ដែលខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាទទួល? () តើលោកយេស៊ូបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យមើលការខុសត្រូវលើខ្ញុំបម្រើទៀតនៅពេលណា ហើយតើលោកបានជ្រើសរើសអ្នកណា?

១១ គួរឲ្យកត់សម្គាល់ថា ក្នុងឧទាហរណ៍របស់លោកយេស៊ូ ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបានទទួលការតែងតាំងពីរផ្សេងគ្នា។ ការតែងតាំងទីគឺឲ្យមើលការខុសត្រូវលើខ្ញុំបម្រើទៀត ការតែងតាំងទីគឺឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ម្ចាស់។ ដោយសារឧទាហរណ៍នេះបានសម្រេចនៅឥឡូវនេះដែលជាគ្រាចុងក្រោយបង្អស់ ការតែងតាំងទាំងពីរនេះនឹងកើតឡើងក្រោយឆ្នាំ១៩១៤ ពេលលោកយេស៊ូបានចាប់ផ្ដើមមានវត្ដមានជាស្ដេច។

១២ តើលោកយេស៊ូបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យមើលការខុសត្រូវលើខ្ញុំបម្រើទៀតនៅពេលណា? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវត្រឡប់ទៅឆ្នាំ១៩១៤ ពោលគឺឆ្នាំដែលរដូវច្រូតកាត់ចាប់ផ្ដើម។ ដូចយើងបានរៀននៅអត្ថបទមុន នៅពេលនោះមានមនុស្សជាច្រើនក្រុមបានអះអាងថាជាគ្រិស្ដសាសនិក។ តើក្រុមមួយណាដែលលោកយេស៊ូ នឹងជ្រើសរើស ហើយតែងតាំងជាខ្ញុំបម្រើដ៏ស្មោះត្រង់? សំណួរនេះបានត្រូវឆ្លើយក្រោយពេលដែលលោកយេស៊ូនិងបិតារបស់លោកបានមក ហើយបានត្រួតពិនិត្យវិហារ ឬការរៀបចំដើម្បីការគោរពប្រណិប័តន៍ ដែលចាប់ផ្ដើមពីឆ្នាំ១៩១៤រហូតដល់ដើមឆ្នាំ១៩១៩។ * (ម៉ាឡ. ៣:១) លោកទាំងពីរពេញចិត្ដចំពោះក្រុមតូចមួយនៃនិស្សិតគម្ពីរដ៏ស្មោះត្រង់ ដែលបានបង្ហាញថាពួកគាត់ផ្ចង់ចិត្ដទៅលើព្រះយេហូវ៉ានិងបណ្ដាំរបស់លោក។ ពួកគាត់ត្រូវការនូវការសម្អាត ប៉ុន្ដែពួកគាត់ព្រមទទួលយកដោយចិត្ដរាបទាបក្នុងអំឡុងការសាកល្បងនិងការសម្រិតសម្រាំងមួយរយៈពេលខ្លី។ (ម៉ាឡ. ៣:២-) ពួកនិស្សិតគម្ពីរស្មោះត្រង់ទាំងនោះគឺជាគ្រិស្ដសាសនិកពិតដែលតំណាងដោយស្រូវសាលី។ នៅឆ្នាំ១៩១៩ ជាពេលដែលពួកគាត់មានសកម្មភាពឡើងវិញក្នុងការបម្រើព្រះ លោកយេស៊ូបានជ្រើសរើសពីចំណោមពួកគាត់នូវបងប្រុសគ្រិស្ដសាសនិកដែលមានសមត្ថភាព ហើយដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ឲ្យធ្វើជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ព្រមទាំងបានតែងតាំងពួកគាត់ឲ្យមើលការខុសត្រូវលើខ្ញុំបម្រើទៀត។

១៣. តើខ្ញុំបម្រើទៀតរួមបញ្ចូលអ្នកណាខ្លះ ហើយហេតុអ្វី?

១៣ ដូច្នេះតើអ្នកណាជាខ្ញុំបម្រើទៀត? បើនិយាយឲ្យស្រួលយល់ ពួកគាត់គឺជាអ្នកដែលទទួលអាហារ។ នៅដើមដំបូងនៃគ្រាចុងក្រោយបង្អស់ ខ្ញុំបម្រើទៀតគឺជាពួកអ្នករើសតាំងទាំងអស់។ ក្រោយមក ខ្ញុំបម្រើទៀតរួមបញ្ចូលមនុស្សមួយក្រុមធំនៃចៀមទៀត។ ឥឡូវនេះចៀមទៀតគឺជាមនុស្សភាគច្រើននៃ«ហ្វូងតែមួយ»ដែលស្ថិតក្រោមការដឹកនាំរបស់គ្រិស្ដ។ (យ៉ូន. ១០:១៦) ក្រុមទាំងពីរទទួលប្រយោជន៍ពីសេចក្ដីបង្រៀនដូចគ្នាដែលប្រៀបដូចជាអាហារតាមត្រូវពេល ដែលខ្ញុំបម្រើដ៏ស្មោះត្រង់ចែកឲ្យ។ ចុះយ៉ាងណាសមាជិកគណៈអភិបាលដែលសព្វថ្ងៃជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា? បងប្អូនទាំងនោះក៏ត្រូវការសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែរ។ ដូច្នេះពួកគាត់ទទួលស្គាល់ដោយចិត្ដរាបទាបថា ជាបុគ្គលម្នាក់ពួកគាត់គឺជាខ្ញុំបម្រើទៀតដូចអ្នកកាន់តាមពិតទៀតទាំងអស់របស់លោកយេស៊ូដែរ។

ទោះជាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌នៅផែនដីក្ដី យើងទាំងអស់គ្នាជាខ្ញុំបម្រើទៀត ហើយត្រូវការសេចក្ដីបង្រៀនដូចគ្នាដែលប្រៀបដូចជាអាហារតាមត្រូវពេល

១៤. () តើខ្ញុំបម្រើដ៏ស្មោះត្រង់មានភារកិច្ចអ្វី ហើយតើនេះរួមបញ្ចូលអ្វីខ្លះ? () តើលោកយេស៊ូបានផ្ដល់ការព្រមានអ្វីដល់ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា? (សូមមើលប្រអប់«ប្រសិនបើខ្ញុំបម្រើនោះអាក្រក់ . . . »)។

១៤ លោកយេស៊ូបានផ្ដល់ភារកិច្ចដ៏ធ្ងន់ធ្ងរដល់ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា។ នៅសម័យគម្ពីរ ខ្ញុំបម្រើដែលម្ចាស់ទុកចិត្ដអ្នកបម្រើ គឺជាអ្នកចាត់ចែងកិច្ចការផ្ទះ។ (លូក. ១២:៤២) ដូច្នេះខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាមានភារកិច្ចចាត់ចែងកិច្ចការរបស់បងប្អូនរួមជំនឿ។ ភារកិច្ចនោះរួមបញ្ចូលការមើលការខុសត្រូវលើទ្រព្យសម្បត្ដិ សកម្មភាពផ្សព្វផ្សាយ កម្មវិធីសន្និបាតនិងមហាសន្និបាត ការបោះពុម្ពសៀវភៅដែលមានមូលដ្ឋានលើគម្ពីរសម្រាប់ប្រើក្នុងកិច្ចបម្រើផ្សាយ សម្រាប់ការសិក្សាផ្ទាល់ខ្លួននិងក្នុងក្រុមជំនុំ។ ខ្ញុំបម្រើទៀតត្រូវការសេចក្ដីបង្រៀនទាំងអស់ដែលប្រៀបដូចជាអាហារដែលក្រុមអ្នករើសតាំងដែលរួមគ្នាជាខ្ញុំបម្រើម្នាក់បានផ្ដល់ឲ្យ។

 តើនៅពេលណាខ្ញុំបម្រើនោះនឹងត្រូវតែងតាំងឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ម្ចាស់?

១៥, ១៦. តើលោកយេស៊ូតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោកនៅពេលណា?

១៥ តើលោកយេស៊ូបានធ្វើការតែងតាំងជាលើកទីឲ្យ«មើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក»នៅពេលណា? លោកយេស៊ូបានមានប្រសាសន៍ថា«ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក»។ (ម៉ាថ. ២៤:៤៦, ៤៧) សូមកត់សម្គាល់ថាលោកយេស៊ូធ្វើការតែងតាំងលើកទីក្រោយលោកមកដល់ ហើយឃើញថាខ្ញុំបម្រើ«កំពុងធ្វើដូច្នោះ» ពោលគឺកំពុងចែកសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារយ៉ាងស្មោះត្រង់។ ដូច្នេះមានចន្លោះពេលរវាងការតែងតាំងទាំងពីរនោះ។ ដើម្បីយល់អំពីរបៀបនិងពេលដែលលោកយេស៊ូតែងតាំងខ្ញុំបម្រើឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក យើងត្រូវដឹងអ្វីពីរយ៉ាងគឺ ពេលណាលោកមកដល់ ហើយទ្រព្យសម្បត្ដិរបស់លោករួមបញ្ចូលអ្វីខ្លះ។

១៦ តើលោកយេស៊ូមកដល់នៅពេលណា? ខគម្ពីរមុននិងគម្ពីរក្រោយផ្ដល់ចម្លើយចំពោះសំណួរនេះ។ សូមចាំថា ពេលមុននិយាយអំពីការ«មក»របស់លោកយេស៊ូ ពាក្យនោះសំដៅលើពេលដែលលោកមកប្រកាសការវិនិច្ឆ័យនិងដាក់ទោស នៅចុងបញ្ចប់នៃរបៀបរបបនេះ។ * (ម៉ាថ. ២៤:៣០, ៤២, ៤៤) ដូច្នេះ ការ«មក»របស់លោកយេស៊ូដែលបានរៀបរាប់ក្នុងឧទាហរណ៍របស់លោកស្ដីអំពីខ្ញុំបម្រើដ៏ស្មោះត្រង់ កើតឡើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។

១៧. តើទ្រព្យសម្បត្ដិរបស់លោកយេស៊ូរួមបញ្ចូលអ្វីខ្លះ?

១៧ តើ«ទ្រព្យសម្បត្ដិទាំងអស់»របស់លោកយេស៊ូរួមបញ្ចូលអ្វីខ្លះ? ពេលលោកយេស៊ូប្រើពាក្យ«ទាំងអស់» លោកមិនបាននិយាយពាក្យផ្សេងទៀតបន្ថែមពីលើពាក្យនេះដើម្បីសំដៅលើអ្វីដែលនៅផែនដីប៉ុណ្ណោះទេ។ តាមការពិតលោកយេស៊ូមានអំណាចធំធេងនៅស្ថានសួគ៌។ លោកបានមានប្រសាសន៍ថា«ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។ (ម៉ាថ. ២៨:១៨; អេភ. ១:២០-២៣)  ឥឡូវទ្រព្យសម្បត្ដិរបស់លោករួមបញ្ចូលរាជាណាចក្រមេស្ស៊ី ដែលជារបស់លោកតាំងពីឆ្នាំ១៩១៤ និងដែលលោកនឹងគ្រប់គ្រងជាមួយអ្នកកាន់តាមលោកដែលព្រះបានរើសតាំង។—បប. ១១:១៥

១៨. ហេតុអ្វីលោកយេស៊ូនឹងមានចិត្ដរីករាយក្នុងការតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់នោះឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក?

១៨ ពេលពិចារណាអំពីអ្វីដែលយើងបានពិភាក្សាខាងលើ តើយើងអាចសន្និដ្ឋានយ៉ាងណា? ពេលលោកយេស៊ូមកដើម្បីវិនិច្ឆ័យទោសក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង លោកនឹងឃើញថាខ្ញុំបម្រើដ៏ស្មោះត្រង់បានចែកសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារតាមត្រូវពេលយ៉ាងស្មោះត្រង់ដល់ខ្ញុំបម្រើទៀត។ ដូច្នេះលោកយេស៊ូនឹងមានចិត្ដរីករាយក្នុងការតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់នោះជាលើកទី២ ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក។ ពួកអ្នកដែលជាខ្ញុំបម្រើដ៏ស្មោះត្រង់នឹងទទួលការតែងតាំងនេះនៅពេលពួកគាត់ទទួលរង្វាន់នៅស្ថានសួគ៌ ហើយក្លាយទៅជាអ្នកគ្រប់គ្រងជាមួយគ្រិស្ដ។

១៩. តើខ្ញុំបម្រើដ៏ស្មោះត្រង់ទទួលរង្វាន់នៅស្ថានសួគ៌ប្រសើរជាងគ្រិស្ដសាសនិកទៀតដែលព្រះបានរើសតាំងឬ? សូមពន្យល់។

 ១៩ តើខ្ញុំបម្រើដ៏ស្មោះត្រង់នោះទទួលរង្វាន់នៅស្ថានសួគ៌ប្រសើរជាងគ្រិស្ដសាសនិកទៀតដែលព្រះបានរើសតាំងឬ? មិនមែនទេ។ ជួនកាលបុគ្គលម្នាក់សន្យាថានឹងឲ្យរង្វាន់ដល់មនុស្សមួយក្រុមតូចនៅពេលមួយ តែនៅទីបំផុតក៏បានចែកដល់អ្នកទៀតដែរ។ ជាឧទាហរណ៍ សូមពិចារណាអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ទៅកាន់សាវ័កស្មោះត្រង់១១នាក់របស់លោក នៅយប់មុនលោកទទួលមរណភាព។ (សូមអាន លូកា ២២:២៨-៣០) លោកយេស៊ូបានសន្យានឹងក្រុមតូចនេះថា ដោយសារពួកគាត់បានរក្សាភាពស្មោះត្រង់ ពួកគាត់នឹងទទួលរង្វាន់ដ៏ល្អ។ ពួកគាត់នឹងគ្រប់គ្រងជាស្ដេចជាមួយលោក។ ប៉ុន្ដែប៉ុន្មានឆ្នាំក្រោយមក លោកបានបញ្ជាក់ថាពួក១៤៤.០០០នាក់ទាំងអស់នឹងអង្គុយលើបល្ល័ង្ក ហើយគ្រប់គ្រងជាមួយលោក។ (បប. ១:១; ៣:២១) ស្រដៀងគ្នាដែរ ដូចបានចែងនៅម៉ាថាយ ២៤:៤៧ លោកបានសន្យាថាបុរសមួយក្រុមតូចពោលគឺគ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលជាខ្ញុំបម្រើដ៏ស្មោះត្រង់ នឹងទទួលការតែងតាំងឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក។ តាមការពិត ពួក១៤៤.០០០នាក់ទាំងអស់នឹងមានអំណាចធំធេងនៅស្ថានសួគ៌ដូចលោក។—បប. ២០:៤,

ពួក១៤៤.០០០នាក់ទាំងអស់នឹងមានអំណាចធំធេងនៅស្ថានសួគ៌ដូចលោកយេស៊ូ (សូមមើល វគ្គ១៩)

២០. ហេតុអ្វីលោកយេស៊ូបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ ហើយតើអ្នកតាំងចិត្ដធ្វើអ្វី?

២០ តាមរយៈខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា លោកយេស៊ូកំពុងធ្វើតាមគំរូដែលលោកបានធ្វើនៅសតវត្សរ៍ទី១ ពោលគឺការផ្ដល់អាហារដល់មនុស្សជាច្រើននាក់តាមរយៈមនុស្សមួយក្រុមតូច។ លោកយេស៊ូបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់នេះដើម្បីធ្វើឲ្យប្រាកដថា អ្នកកាន់តាមពិតប្រាកដរបស់លោក ទោះជាពួកគេជាអ្នកដែលព្រះបានរើសតាំងជាចៀមទៀតក្ដី នឹងទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារតាមត្រូវពេលជាទៀងទាត់ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ សូមយើងតាំងចិត្ដបង្ហាញការដឹងគុណដោយគាំទ្រយ៉ាងស្មោះនូវគ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណានោះ។—ហេ. ១៣:៧, ១៧

 

^ ???? 2 វគ្គ២: នៅពេលមួយមុននេះ លោកយេស៊ូបានរៀបរាប់ឧទាហរណ៍ស្រដៀងគ្នាមួយ ដែលលោកបានសំដៅលើ«ខ្ញុំបម្រើ»ថាជា«អ្នកបម្រើ» ហើយសំដៅលើ«ខ្ញុំបម្រើទៀត»ថាជា«ពួកអ្នកបម្រើរបស់លោក»។—លូក. ១២:៤២-៤៤

^ ???? 6 វគ្គ៦: ការ«មក»របស់គ្រិស្ដ (ភាសាក្រិចអើខូម៉ៃ) គឺខុសគ្នាពី«វត្ដមាន»របស់លោក (ផារូសៀ)។ វត្ដមានរបស់លោកដែលយើងមើលមិនឃើញចាប់ផ្ដើមមុនការមករបស់លោកដើម្បីដាក់ទោស។

^ ???? 12 វគ្គ១២: សូមមើលអត្ថបទ«មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ» ក្នុងលេខនេះនៅទំព័រ១០-១២ វគ្គ-

^ ???? 16 វគ្គ១៦: សូមមើលអត្ថបទ«សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?» ក្នុងលេខនេះនៅទំព័រ-វគ្គ១៤-១៨