លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នករាល់គ្នាបានត្រូវញែកចេញជាបរិសុទ្ធ

អ្នករាល់គ្នាបានត្រូវញែកចេញជាបរិសុទ្ធ

«អ្នករាល់គ្នាបានត្រូវលាងសម្អាត ក៏បានត្រូវញែកចេញជាបរិសុទ្ធ»។—១កូ. ៦:១១

. តើនេហេមាបានឃើញស្ថានភាពមិនល្អណាខ្លះ ពេលគាត់ត្រឡប់មកក្រុងយេរូសាឡិមវិញ? (សូមមើលរូបភាពនៅដើមអត្ថបទ)។

បណ្ដាជនដែលស្នាក់នៅក្រុងយេរូសាឡិមកំពុងនិយាយគ្នា។ ជនបរទេសដ៏ល្បីឈ្មោះម្នាក់កំពុងស្នាក់នៅក្នុងបន្ទប់មួយដែលនៅក្នុងវិហារ។ ពួកលេវីបានបោះបង់ចោលភារកិច្ចរបស់ពួកគេ។ ជាជាងដឹកនាំបណ្ដាជនឲ្យគោរពប្រណិប័តន៍ព្រះ ពួកអ្នកចាស់ទុំបានធ្វើការរកស៊ីនៅថ្ងៃឈប់សម្រាក។ ជនជាតិអ៊ីស្រាអែលជាច្រើននាក់បានរៀបការជាមួយនឹងជនជាតិផ្សេង។ ទាំងនេះជាស្ថានភាពមិនល្អខ្លះប៉ុណ្ណោះដែលនេហេមាបានឃើញ ពេលដែលគាត់ត្រឡប់មកក្រុងយេរូសាឡិមវិញនៅពេលមួយក្រោយឆ្នាំ៤៤៣ មុនគ.ស.។—នេហ. ១៣:៦

. តើជនជាតិអ៊ីស្រាអែលបានក្លាយទៅជាប្រជាជាតិបរិសុទ្ធយ៉ាងដូចម្ដេច?

ជនជាតិអ៊ីស្រាអែលគឺជាប្រជាជាតិមួយដែលបានប្រគល់ខ្លួនជូនព្រះ។ នៅឆ្នាំ១៥១៣ មុនគ.ស. បណ្ដាជនអ៊ីស្រាអែលចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាយ៉ាងខ្លាំង។ ពួកគេបាននិយាយថា«យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមក»។ (និក្ខ. ២៤:៣) ដូច្នេះព្រះបានញែកពួកគេចេញជាបរិសុទ្ធ ឬធ្វើឲ្យពួកគេខុសពីប្រជាជាតិទៀត ពួកគេគឺជារាស្ដ្រដែលលោកបានជ្រើសរើស។ នេះពិតជាឯកសិទ្ធិដ៏អស្ចារ្យមែន! សែសិបឆ្នាំក្រោយមក ម៉ូសេបានរំលឹកពួកគេថា«ឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសយកឯងឲ្យបានជារបស់ផងទ្រង់ លើសជាងអស់ទាំងសាសន៍ដែលនៅផែនដីផង»។—ចោ. ៧:៦

. តើការគោរពប្រណិប័តន៍របស់ជនជាតិយូដាមានសភាពយ៉ាងណា នៅពេលដែលនេហេមាមកដល់ក្រុងយេរូសាឡិមជាលើកទី២?

គួរឲ្យស្ដាយណាស់ដែលចិត្ដរំភើបអំពីការធ្វើជាប្រជាជាតិបរិសុទ្ធដែលជនជាតិអ៊ីស្រាអែលធ្លាប់មាននៅដើមដំបូង នៅមិនបានយូរទេ។ ទោះជាតែងតែមានបុគ្គលខ្លះដែលបានបម្រើព្រះយេហូវ៉ាក៏ដោយ តែជនជាតិយូដាជាទូទៅច្រើនតែខ្វល់ខ្វាយអំពីការបង្ហាញឲ្យគេឃើញថាខ្លួនបរិសុទ្ធ ឬថាខ្លួនជាអ្នកជឿស៊ប់ ជាជាងខ្វល់ខ្វាយអំពីការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ នៅពេលដែលនេហេមាបានមកដល់ក្រុងយេរូសាឡិមជាលើកទី២ ប្រហែលជា១០០ឆ្នាំបានកន្លងផុតទៅ តាំងពីជនជាតិអ៊ីស្រាអែលស្មោះត្រង់ដែលនៅសល់ បានត្រឡប់ពីក្រុងបាប៊ីឡូនវិញដើម្បីរៀបចំការគោរពប្រណិប័តន៍ពិតឡើង វិញ។ ម្ដងនេះទៀត ចិត្ដខ្នះខ្នែងរបស់ប្រជាជាតិនេះចំពោះការគោរពប្រណិប័តន៍ព្រះបានចុះខ្សោយ។

. តើយើងនឹងពិចារណាអំពីកត្ដាអ្វីខ្លះដែលអាចជួយយើងឲ្យនៅតែធ្វើជារាស្ដ្របរិសុទ្ធរបស់ព្រះ?

ដូចជនជាតិអ៊ីស្រាអែលដែរ ព្រះបានញែកសាក្សីព្រះយេហូវ៉ាសព្វថ្ងៃនេះ ចេញជាបរិសុទ្ធ។ ទាំងគ្រិស្ដសាសនិកដែលព្រះបានរើសតាំង ទាំងពួក«មនុស្សមួយក្រុមធំ»បានត្រូវញែកចេញជាបរិសុទ្ធសម្រាប់កិច្ចបម្រើពិសិដ្ឋ។ (បប. ៧:៩, ១៤, ១៥; ១កូ. ៦:១១) គ្មាននរណាម្នាក់ក្នុងចំណោមយើងចង់ឲ្យព្រះចាត់ទុកថាយើងមិនបរិសុទ្ធដូចជនជាតិអ៊ីស្រាអែលនៅពេលក្រោយមកឡើយ។ តើអ្វីអាចជួយការពារយើងកុំឲ្យរឿងនេះកើតឡើង ដើម្បីឲ្យយើងអាចនៅបរិសុទ្ធ ហើយមានប្រយោជន៍ក្នុងកិច្ចបម្រើរបស់ព្រះយេហូវ៉ា? ក្នុងអត្ថបទនេះ យើងនឹងពិចារណាកត្ដាបួនយ៉ាងដែលបានត្រូវបញ្ជាក់នៅនេហេមាជំពូកទី១៣គឺ () ជៀសវាងការសេពគប់អាក្រក់ () គាំទ្រការរៀបចំរបស់ព្រះ () ចាត់ទុកការគោរពប្រណិប័តន៍ព្រះជាអ្វីដែលសំខាន់បំផុត ហើយ () រក្សាអត្ដសញ្ញាណរបស់អ្នកជាគ្រិស្ដសាសនិក។ ឥឡូវនេះ យើងនឹងពិចារណាចំណុចនីមួយទាំងនេះ។

ចូរជៀសវាងការសេពគប់អាក្រក់

តើតាមរបៀបណានេហេមាបានបង្ហាញ ភក្ដីភាពចំពោះព្រះយេហូវ៉ា? (សូមមើលវគ្គ៥, ៦)

៥, ៦. តើអេលីយ៉ាស៊ីបនិងថូប៊ីយ៉ាជានរណា ហើយហេតុអ្វីអេលីយ៉ាស៊ីបប្រហែលជាបានសេពគប់ជាមួយថូប៊ីយ៉ា?

សូមអាន នេហេមា ១៣:៤-មនុស្សនៅជុំវិញខ្លួនយើងមានឥទ្ធិពលដែលអាចធ្វើឲ្យយើងស្មោកគ្រោក ដូច្នេះយើងពិបាករក្សាខ្លួនឲ្យនៅបរិសុទ្ធ។ សូមពិចារណាអំពីគំរូរបស់អេលីយ៉ាស៊ីបនិងថូប៊ីយ៉ា។ អេលីយ៉ាស៊ីបគឺជាសម្ដេចសង្ឃ ហើយថូប៊ីយ៉ាជាជនជាតិអាំម៉ូន ហើយទំនងជាមន្ដ្រីថ្នាក់ទាបនៅក្នុងរដ្ឋបាលរបស់ជនជាតិពើស៊ីដែលគ្រប់គ្រងនៅតំបន់យូឌា។ ថូប៊ីយ៉ានិងមិត្ដភក្ដិរបស់គាត់បានប្រឆាំងនឹងនេហេមា ដែលខំប្រឹងសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។ (នេហ. ២:១០) ជនជាតិអាំម៉ូនបានត្រូវហាមមិនឲ្យចូលទៅក្នុងបរិវេណវិហារ។ (ចោ. ២៣:៣) ដូច្នេះ ហេតុអ្វីសម្ដេចសង្ឃផ្ដល់កន្លែងមួយនៅបន្ទប់បរិភោគអាហារក្នុងវិហារឲ្យបុរសដូចថូប៊ីយ៉ា?

ថូប៊ីយ៉ាបានក្លាយជាមិត្ដភក្ដិជិតស្និទ្ធម្នាក់របស់អេលីយ៉ាស៊ីប។ ថូប៊ីយ៉ានិងកូនប្រុសរបស់គាត់បានរៀបការជាមួយស្ដ្រីជនជាតិយូដា ហើយជនជាតិយូដាជាច្រើននាក់សរសើរថូប៊ីយ៉ា។ (នេហ. ៦:១៧-១៩) ចៅម្នាក់របស់អេលីយ៉ាស៊ីបបានរៀបការជាមួយកូនស្រីរបស់សានបាឡាត ដែលជាចៅហ្វាយខេត្ដសាម៉ារីនិងជាមិត្ដភក្ដិម្នាក់ក្នុងចំណោមមិត្ដភក្ដិជិតស្និទ្ធបំផុតរបស់ថូប៊ីយ៉ា។ (នេហ. ១៣:២៨) ដោយសារអ្នកមិនជឿនិងអ្នកប្រឆាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគាត់ នេះជាមូលហេតុដែលសម្ដេចសង្ឃអេលីយ៉ាស៊ីបបានឲ្យបុគ្គលបែបនេះមានឥទ្ធិពលលើគាត់។ ប៉ុន្ដែនេហេមាបានបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា ដោយបោះចោលគ្រឿងសង្ហារិមទាំងអស់របស់ថូប៊ីយ៉ាទៅក្រៅបន្ទប់បរិភោគអាហារ។

. តើតាមរបៀបណាពួកអ្នកចាស់ទុំនិងអ្នកទៀតអាចជៀសវាងពីការធ្វើអ្វីដែលនាំឲ្យពួកគាត់មិនស្អាតបរិសុទ្ធចំពោះព្រះយេហូវ៉ា?

ក្នុងនាមជារាស្ដ្រដែលបានប្រគល់ខ្លួនជូនព្រះ អ្វីដែលសំខាន់បំផុតគឺយើងត្រូវមានភក្ដីភាពចំពោះព្រះយេហូវ៉ាជានិច្ច។ យើងអាចនៅបរិសុទ្ធចំពោះលោកបាន លុះត្រាតែយើងកាន់ខ្ជាប់នូវខ្នាតតម្រាដ៏សុចរិតរបស់លោក។ យើងមិនត្រូវចាត់ទុកការជាប់ជាសាច់ញាតិថាសំខាន់ជាងគោលការណ៍គម្ពីរឡើយ។ ពួកអ្នកចាស់ទុំបានត្រូវដឹកនាំដោយទស្សនៈរបស់ព្រះយេហូវ៉ា មិនមែនដោយទស្សនៈផ្ទាល់ខ្លួនអារម្មណ៍របស់ពួកគាត់ឡើយ។ (១ធី. ៥:២១) ពួកអ្នកចាស់ទុំប្រុងប្រយ័ត្នមិនធ្វើអ្វីដែលអាចបង្ខូចចំណងមិត្ដភាពរបស់ពួកគាត់ជាមួយព្រះ។—១ធី. ២:៨

. តើអ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ាដែលបានប្រគល់ខ្លួនជូនលោក គួរចាំអ្វីស្ដីអំពីការសេពគប់?

យើងគួរចាំថា«ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្ដល្អ»។ (១កូ. ១៥:៣៣) សាច់ញាតិខ្លះរបស់យើងប្រហែលជាអាចមានឥទ្ធិពលមិនល្អលើជីវិតរបស់យើង។ អេលីយ៉ាស៊ីបបានធ្វើជាគំរូល្អសម្រាប់បណ្ដាជនអ៊ីស្រាអែលដោយបានគាំទ្រនេហេមាយ៉ាងអស់ពីចិត្ដ ក្នុងការសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។ (នេហ. ៣:១) ប៉ុន្ដែក្រោយមក ឥទ្ធិពលអាក្រក់របស់ថូប៊ីយ៉ានិងអ្នកទៀត ទំនងជាបានបណ្ដាលឲ្យអេលីយ៉ាស៊ីបធ្វើអ្វីដែលនាំឲ្យគាត់ទៅជាមិនបរិសុទ្ធចំពោះព្រះយេហូវ៉ា។ មិត្ដភក្ដិល្អលើកទឹកចិត្ដយើងឲ្យធ្វើកិច្ចការដែលមានប្រយោជន៍ជាគ្រិស្ដសាសនិក ដូចជាការអានគម្ពីរ ចូលរួមកិច្ចប្រជុំ និងទៅផ្សព្វផ្សាយ។ យើងស្រឡាញ់ ហើយឲ្យតម្លៃចំពោះសមាជិកក្រុមគ្រួសារដែលបានជំរុញយើងឲ្យប្រព្រឹត្ដត្រឹមត្រូវ ជាងសមាជិកទៀត។

ចូរគាំទ្រការរៀបចំរបស់ព្រះ

. ហេតុអ្វីការរៀបចំសម្រាប់វិហារបានត្រូវផ្អាក ហើយតើនេហេមាបានបន្ទោសអ្នកណាចំពោះបញ្ហានេះ?

សូមអាន នេហេមា ១៣:១០-១៣តាមមើលទៅវិភាគទាន ដែលបណ្ដាជនបានជូនដល់វិហារស្ទើរតែលែងមានទៀត ពេលនេហេមាបានត្រឡប់មកក្រុងយេរូសាឡិមវិញ។ ដោយមិនបានទទួលប្រាក់វិភាគទាន ពួកលេវីបានបោះបង់ចោលភារកិច្ចរបស់ពួកគេ ហើយបានចេញទៅធ្វើស្រែចម្ការ។ នេហេមាបានបន្ទោសពួកមេអ្នកគ្រប់គ្រងថ្នាក់ក្រោមចំពោះស្ថានភាពនេះ។ តាមមើលទៅពួកគេមិនបានបំពេញភារកិច្ចរបស់ខ្លួនទេ។ ពួកគេមិនបានប្រមូលវិភាគទានមួយភាគក្នុង១០ពីបណ្ដាជន ហើយក៏មិនបានយកវិភាគទានទាំងនោះទៅវិហារ ដែលជាភារកិច្ចដែលពួកគេត្រូវធ្វើដែរ។ (នេហ. ១២:៤៤) ដូច្នេះនេហេមាបានចាត់វិធានការដើម្បីប្រមូលវិភាគទានមួយភាគក្នុង១០នេះ។ គាត់បានតែងតាំងបុរសដែលគាត់ទុកចិត្ដឲ្យមើលការខុសត្រូវ និងចែកចាយវិភាគទានទាំងនេះនៅពេលខាងមុខ។

១០, ១១. តើរាស្ដ្រព្រះមានឯកសិទ្ធិអ្វីខ្លះក្នុងការគាំទ្រការគោរពប្រណិប័តន៍ពិត?

១០ តើកំណត់ហេតុនេះមានមេរៀនសម្រាប់យើងទេ? ពិតជាមាន ពីព្រោះយើងបានត្រូវរំលឹកថា យើងមានឯកសិទ្ធិលើកកិត្ដិយសព្រះយេហូវ៉ាដោយទ្រព្យសម្បត្ដិរបស់យើង។ (សុភ. ៣:៩) ពេលយើងជូនវិភាគទានដើម្បីគាំទ្រកិច្ចការរបស់លោក យើងគ្រាន់តែជូនព្រះយេហូវ៉ានូវអ្វីដែលជារបស់លោកប៉ុណ្ណោះ។ (១រប. ២៩:១៤-១៦) យើងប្រហែលជាមិនគិតថាយើងមានអ្វីច្រើនសម្រាប់ជូនលោកទេ ប៉ុន្ដែប្រសិនបើយើងមានចិត្ដចង់ជូន នោះយើងទាំងអស់គ្នាអាចជូនបាន។—២កូ. ៨:១២

១១ អស់ជាច្រើនឆ្នាំ ក្រុមគ្រួសារធំមួយបានអញ្ជើញអ្នកត្រួសត្រាយពិសេសវ័យចាស់មួយគូឲ្យពិសាអាហារជាមួយពួកគេម្ដងក្នុងមួយសប្ដាហ៍។ ទោះជាឪពុកម្ដាយរបស់ពួកគេមានកូននាក់ក៏ដោយ ម្ដាយរបស់ពួកគេបាននិយាយថា«គ្រាន់តែថែមពីរនាក់ទៀត មិនអីទេ»។ ទោះជាម្ហូបអាហារប្រចាំសប្ដាហ៍មើលទៅដូចជាមិនច្រើនក៏ដោយ ប៉ុន្ដែអ្នកត្រួសត្រាយទាំងពីរនាក់ពិតជាដឹងគុណក្រុមគ្រួសារនេះយ៉ាងខ្លាំងដែលបានទទួលពួកគាត់ដោយរាក់ទាក់! អ្នកត្រួសត្រាយទាំងនេះក៏បានជួយគ្រួសារនោះដែរ ដោយប្រាប់អំពីបទពិសោធន៍ល្អៗ ហើយបានលើកទឹកចិត្ដកូនរបស់ក្រុមគ្រួសារនោះឲ្យជឿនទៅមុខក្នុងសេចក្ដីពិត។ ក្រោយមកកូនទាំងអស់នោះបានបំពេញកិច្ចបម្រើផ្សាយពេញពេល។

១២. តើពួកបុរសដែលព្រះបានតែងតាំងបានទុកគំរូល្អអ្វីខ្លះក្នុងក្រុមជំនុំ?

១២ មេរៀនមួយទៀតគឺ ដូចនេហេមា សព្វថ្ងៃនេះពួកបុរសដែលព្រះបានតែងតាំង នាំមុខក្នុងការជួយគាំទ្រការរៀបចំរបស់ព្រះ។ បងប្អូនទៀតក្នុងក្រុមជំនុំទទួលប្រយោជន៍ពីគំរូរបស់ពួកគេ។ ក្នុងរឿងនេះពួកអ្នកចាស់ទុំក៏យកតម្រាប់ប៉ូលដែរ។ គាត់បានគាំទ្រការគោរពប្រណិប័តន៍ពិត ហើយបានផ្ដល់ការណែនាំដែលមានប្រយោជន៍។ ជាឧទាហរណ៍ គាត់បានផ្ដល់យោបល់មួយចំនួនដែលមានប្រយោជន៍ស្ដីអំពីរបៀបជូនវិភាគទាន។—១កូ. ១៦:១-៣; ២កូ. ៩:៥-

ចូរចាត់ទុកការគោរពប្រណិប័តន៍ព្រះជាអ្វីដែលសំខាន់បំផុត

១៣. តើជនជាតិយូដាខ្លះមិនគោរពថ្ងៃឈប់សម្រាកយ៉ាងដូចម្ដេច?

១៣ សូមអាន នេហេមា ១៣:១៥-២១ប្រសិនបើយើងបណ្ដោយខ្លួនឲ្យជាប់រវល់ហួសហេតុពេកនឹងការស្វែងរកទ្រព្យសម្បត្ដិ យើងនឹងអាចបាត់បង់ចំណងមិត្ដភាពជាមួយព្រះបន្ដិចម្ដងៗ។ យោងទៅតាម និក្ខមនំ ៣១:១៣ ថ្ងៃឈប់សម្រាកជារៀងរាល់សប្ដាហ៍គឺសម្រាប់រំលឹកជនជាតិអ៊ីស្រាអែលថា ពួកគេជារាស្ដ្របរិសុទ្ធរបស់ព្រះ។ ថ្ងៃឈប់សម្រាកបានត្រូវទុកសម្រាប់គោរពប្រណិប័តន៍ជាក្រុមគ្រួសារ អធិដ្ឋាន និងសម្រាប់រំពឹងគិតអំពីច្បាប់របស់ព្រះ។ ប៉ុន្ដែចំពោះមនុស្សខ្លះដែលរស់នៅសម័យនេហេមា ថ្ងៃឈប់សម្រាកបានទៅជាដូចថ្ងៃទៀតដែលពួកគេប្រកបរបររកស៊ីដូចធម្មតា។ ការគោរពប្រណិប័តន៍ព្រះបានទៅជារឿងបន្ទាប់បន្សំ។ ដោយឃើញអ្វីដែលបានកើតឡើង នេហេមាបានឲ្យគេបិទទ្វារក្រុងនៅថ្ងៃទីពេលថ្ងៃលិច ហើយបានដេញអ្នកធ្វើដំណើរជួញដូរដែលជាជនបរទេសចេញ មុនថ្ងៃឈប់សម្រាកចាប់ផ្ដើម។

១៤, ១៥. () តើអ្វីអាចកើតឡើងដល់យើង បើយើងមិនដាក់កម្រិតទៅលើការរកស៊ីរបស់យើង? () តើយើងអាចចូលទៅក្នុងការសម្រាករបស់ព្រះយ៉ាងដូចម្ដេច?

១៤ តើយើងអាចរៀនអ្វីពីគំរូរបស់នេហេមា? មេរៀនមួយគឺ យើងគួរដាក់កម្រិតទៅលើការរកស៊ីរបស់យើង។ បើមិនដូច្នេះទេ អ្វីទាំងនោះប្រហែលជាបំបែរអារម្មណ៍យើងយ៉ាងងាយ ឬថែមទាំងបែងចែកសេចក្ដីស្រឡាញ់របស់យើងទៀតផង ជាពិសេសបើយើងចូលចិត្ដការងាររបស់យើង។ សូមចាំការព្រមានរបស់លោកយេស៊ូស្ដីអំពីខ្ញុំបម្រើដែលមានម្ចាស់ពីរ។ (សូមអាន ម៉ាថាយ ៦:២៤) នេហេមាមានលុយកាក់ជាច្រើន ប៉ុន្ដែតើគាត់ប្រើពេលរបស់គាត់យ៉ាងណានៅក្រុងយេរូសាឡិម? (នេហ. ៥:១៤-១៨) ជាជាងខំប្រឹងធ្វើជំនួញជាមួយនឹងជនជាតិទីរ៉ុសមនុស្សទៀត គាត់បានប្រមូលអារម្មណ៍ទៅលើការជួយបងប្អូនរបស់គាត់ ហើយធ្វើអ្វីដែលនាំឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ។ ដូចគ្នាដែរនៅសព្វថ្ងៃនេះ ពួកអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើផ្ដោតអារម្មណ៍ទៅលើការធ្វើអ្វីដែលជាប្រយោជន៍ដល់ក្រុមជំនុំ ហើយបងប្អូនរួមជំនឿស្រឡាញ់ពួកគាត់ចំពោះចិត្ដគំនិតនេះ។ ជាលទ្ធផល រាស្ដ្ររបស់ព្រះមានសេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ហើយមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព។—អេស. ៣៤:២៥, ២៨

១៥ ទោះជាព្រះមិនតម្រូវឲ្យគ្រិស្ដសាសនិកសព្វថ្ងៃនេះកាន់ថ្ងៃឈប់សម្រាកជារៀងរាល់សប្ដាហ៍ក៏ដោយ ប៉ូលបានប្រាប់យើងថា«នៅមានថ្ងៃឈប់សម្រាកសម្រាប់រាស្ដ្ររបស់ព្រះ»។ គាត់បានបន្ថែមថា«អ្នកណាដែលបានចូលក្នុងការសម្រាករបស់ព្រះហើយ អ្នកនោះបានសម្រាកពីការរបស់ខ្លួន ដូចព្រះក៏បានសម្រាកពីការរបស់លោកដែរ»។ (ហេ. ៤:៩, ១០) ជាគ្រិស្ដសាសនិក យើងអាចចូលថ្ងៃឈប់សម្រាករបស់ព្រះបាន បើយើងស្ដាប់បង្គាប់លោក ហើយប្រព្រឹត្ដសមស្របតាមបំណងប្រាថ្នារបស់លោក។ តើអ្នកនិងក្រុមគ្រួសាររបស់អ្នកចាត់ទុកការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ កិច្ចប្រជុំ និងកិច្ចផ្សព្វផ្សាយជាកិច្ចការដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកទេ? និយោជកមនុស្សដែលធ្វើការជាមួយយើងប្រហែលជាមិនគិតថាអ្វីទាំងនេះគឺសំខាន់នោះទេ។ ដូច្នេះយើងប្រហែលជាត្រូវកាន់ជំហរមាំមួន ហើយប្រាប់ពួកគេឲ្យដឹងច្បាស់ថាកិច្ចការរបស់ព្រះយេហូវ៉ាគឺជាអ្វីសំខាន់បំផុតសម្រាប់យើង។ នេះគឺស្រដៀងគ្នានឹងអ្វីដែលនេហេមាបានធ្វើ ពេលគាត់បានដេញជនជាតិទីរ៉ុសចេញ ហើយបិទទ្វារក្រុង។ គាត់បានចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត។ ដោយសារយើងបានត្រូវញែកចេញជាបរិសុទ្ធ យើងគួរសួរខ្លួនយើងថា៖ ‹តើរបៀបរស់នៅរបស់ខ្ញុំបង្ហាញថាខ្ញុំបានត្រូវញែកចេញជាបរិសុទ្ធសម្រាប់កិច្ចបម្រើព្រះយេហូវ៉ាទេ?›។—ម៉ាថ. ៦:៣៣

ចូររក្សាអត្ដសញ្ញាណរបស់អ្នកជាគ្រិស្ដសាសនិក

១៦. នៅសម័យនេហេមា តើតាមរបៀបណាជនជាតិអ៊ីស្រាអែលអាចបាត់បង់អត្ដសញ្ញាណរបស់ពួកគេជារាស្ដ្របរិសុទ្ធរបស់ព្រះ?

១៦ សូមអាន នេហេមា ១៣:២៣-២៧នៅសម័យនេហេមា បុរសជនជាតិអ៊ីស្រាអែលបានរៀបការជាមួយស្ដ្រីដែលជាជនជាតិដទៃ។ ក្នុងអំឡុងពេលដែលនេហេមាទៅក្រុងយេរូសាឡិមជាលើកទី១ គាត់បានឲ្យបុរសចាស់ទុំទាំងអស់ធ្វើកិច្ចព្រមព្រៀងថាពួកគេនឹងមិនរៀបការជាមួយនឹងជនជាតិដទៃឡើយ។ (នេហ. ៩:៣៨; ១០:៣០) ប៉ុន្ដែប៉ុន្មានឆ្នាំក្រោយមក គាត់បានឃើញថាបុរសជនជាតិយូដាមិនត្រឹមតែបានយកប្រពន្ធជាជនជាតិដទៃប៉ុណ្ណោះទេ ប៉ុន្ដែពួកគេហៀបនឹងបាត់បង់អត្ដសញ្ញាណរបស់ពួកគេជារាស្ដ្របរិសុទ្ធរបស់ព្រះ! កូនរបស់ស្ដ្រីដែលជាជនជាតិដទៃទាំងនេះមិនអាចអាននិយាយភាសាហេប្រឺឡើយ។ ពេលពួកគេធំឡើង តើពួកគេនឹងគិតថាខ្លួនគេជាជនជាតិអ៊ីស្រាអែលទេ? ឬតើពួកគេនឹងគិតថាខ្លួនជាជនជាតិអាសដូឌ ជនជាតិអាំម៉ូនជាជនជាតិម៉ូអាប់វិញ? ដោយសារពួកគេមិនចេះភាសាហេប្រឺ តើពួកគេទំនងជានឹងអាចយល់ច្បាប់របស់ព្រះទេ? តើតាមរបៀបណាពួកគេអាចស្គាល់ព្រះយេហូវ៉ា ហើយសម្រេចចិត្ដបម្រើលោកជាជាងព្រះមិនពិតដែលម្ដាយរបស់ពួកគេគោរពបូជា? នេហេមាបានចាត់វិធានការ យ៉ាងឆាប់រហ័សដើម្បីការពារអត្ដសញ្ញាណរបស់ជនជាតិអ៊ីស្រាអែល។—នេហ. ១៣:២៨

សូមជួយកូនរបស់អ្នកបណ្ដុះឲ្យមាន ចំណងមិត្ដភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា (សូមមើលវគ្គ១៧, ១៨)

១៧. តើតាមរបៀបណាឪពុកម្ដាយអាចជួយកូនឲ្យមានចំណងមិត្ដភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា?

១៧ សព្វថ្ងៃនេះយើងត្រូវចាត់វិធានការត្រឹមត្រូវដូចគាត់ ដើម្បីជួយកូនរបស់យើងឲ្យមានអត្ដសញ្ញាណជាគ្រិស្ដសាសនិក។ ឪពុកម្ដាយទាំងឡាយ ចូរសួរខ្លួនអ្នកថា៖ ‹តើកូនរបស់ខ្ញុំ«មានបបូរមាត់ស្អាត»និយាយភាសាបរិសុទ្ធអំពីសេចក្ដីពិតក្នុងគម្ពីរបានល្អយ៉ាងណា? (សេផ. ៣:៩) តើការសន្ទនារបស់កូនខ្ញុំបង្ហាញថាពួកគេទទួលឥទ្ធិពលពីសកម្មពលរបស់ព្រះ ឬពីពិភពលោក?›។ សូមកុំឆាប់ធ្លាក់ទឹកចិត្ដ បើអ្នកឃើញថាកូនរបស់អ្នកត្រូវការការកែលម្អ។ យើងត្រូវការពេលច្រើនដើម្បីរៀនភាសាបរិសុទ្ធ ជាពិសេសពេលនៅជុំវិញខ្លួនយើងមានអ្វីជាច្រើនដែលបំបែរអារម្មណ៍យើង។ កូនរបស់អ្នកកំពុងប្រឈមមុខនឹងការបង្ខិតបង្ខំយ៉ាងខ្លាំងឲ្យបោះបង់ចោលគោលការណ៍គម្ពីរ។ ហេតុនេះ សូមឪពុកម្ដាយប្រើពេលដែលអ្នកគោរពប្រណិប័តន៍ជាក្រុមគ្រួសារ និងឱកាសទៀតដោយចិត្ដអត់ធ្មត់ ដើម្បីជួយកូនរបស់អ្នកបណ្ដុះឲ្យមានចំណងមិត្ដភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ (ចោ. ៦:៦-) សូមលើកបញ្ជាក់អំពីប្រយោជន៍ដែលពួកគេទទួល ដោយសារពួកគេខុសប្លែកពីពិភពលោករបស់សាថាន។ (យ៉ូន. ១៧:១៥-១៧) សូមព្យាយាមមានឥទ្ធិពលលើចិត្ដកូនរបស់អ្នក។

១៨. ហេតុអ្វីឪពុកម្ដាយដែលជាគ្រិស្ដសាសនិកគឺសមបំផុតដើម្បីរៀបចំកូនឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ា?

១៨ នៅទីបំផុតកូនក្មេងម្នាក់នឹងសម្រេចចិត្ដដោយខ្លួនពួកគេផ្ទាល់អំពីការបម្រើព្រះ។ ប៉ុន្ដែ ឪពុកម្ដាយអាចជួយកូនតាមរបៀបជាច្រើន។ នេះរួមបញ្ចូលការធ្វើជាគំរូល្អសម្រាប់កូន ការបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលកូនរបស់អ្នកអាចធ្វើនិងមិនអាចធ្វើ និងការពិភាក្សាជាមួយកូនអំពីលទ្ធផលដែលពួកគេទទួលពីការសម្រេចចិត្ដរបស់ពួកគេ។ ឪពុកម្ដាយទាំងឡាយ គ្មាននរណាម្នាក់ដែលសមនឹងរៀបចំឲ្យកូនប្រគល់ខ្លួនជូនព្រះយេហូវ៉ា ជាងអ្នកឡើយ។ ពួកគេត្រូវការជំនួយពីអ្នកដើម្បីមានអត្ដសញ្ញាណជាគ្រិស្ដសាសនិក និងដើម្បីរក្សាអត្ដសញ្ញាណរបស់ពួកគេ។ យើងទាំងអស់គ្នាប្រាកដជាត្រូវប្រុងប្រយ័ត្នដើម្បីកុំឲ្យយើងបាត់បង់«សម្លៀកបំពាក់ក្រៅ» ពោលគឺគុណសម្បត្ដិនិងខ្នាតតម្រាដែលធ្វើឲ្យអ្នកទៀតស្គាល់ថាយើងជាអ្នកកាន់តាមគ្រិស្ដ។—បប. ៣:៤, ៥; ១៦:១៥

ព្រះយេហូវ៉ានឹងនឹកចាំអំពីយើង«ដោយសេចក្ដីល្អ»

១៩, ២០. តើតាមរបៀបណាយើងអាចធ្វើឲ្យព្រះយេហូវ៉ានឹកចាំអំពីយើង«ដោយសេចក្ដីល្អ»?

១៩ អ្នកប្រកាសទំនាយម៉ាឡាគីដែលបានរស់នៅសម័យនេហេមា បានបង្ហាញថា«សៀវភៅរំឭកបានកត់ទុក . . . សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។ (ម៉ាឡ. ៣:១៦, ១៧) ព្រះនឹងមិនភ្លេចពួកអ្នកដែលកោតខ្លាចលោក ហើយស្រឡាញ់នាមរបស់លោកឡើយ។—ហេ. ៦:១០

២០ នេហេមាបានអធិដ្ឋានថា«ព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្ដីល្អផង»។ (នេហ. ១៣:៣១) ដូចនេហេមា ឈ្មោះរបស់យើងនឹងត្រូវកត់ទុកក្នុងសៀវភៅរំលឹករបស់លោក ប្រសិនបើយើងបន្ដជៀសវាងពីការសេពគប់អាក្រក់ គាំទ្រការរៀបចំរបស់ព្រះ ចាត់ទុកការគោរពប្រណិប័តន៍ព្រះជាអ្វីដែលសំខាន់បំផុត ហើយរក្សាអត្ដសញ្ញាណរបស់យើងជាគ្រិស្ដសាសនិក។ ចូរយើង‹ពិនិត្យពិចារណាអំពីខ្លួនយើងឥតឈប់ ដើម្បីឲ្យដឹងថាយើងកំពុងកាន់ខ្ជាប់នូវជំនឿយ៉ាងណា›។ (២កូ. ១៣:៥) ប្រសិនបើយើងរក្សាចំណងមិត្ដភាពដ៏បរិសុទ្ធរវាងយើងនឹងព្រះ នោះលោកនឹងនឹកចាំអំពីយើង«ដោយសេចក្ដីល្អ»។