លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យភាពផ្ទុយគ្នាជួយអ្នក

ចូរឲ្យភាពផ្ទុយគ្នាជួយអ្នក

អ្នកប្រហែលជាយល់ស្របដែរថា លោកយេស៊ូជាគ្រូដ៏ឧត្ដមបំផុតដែលធ្លាប់រស់នៅផែនដី។ អ្នកប្រហែលជាធ្លាប់ព្យាយាមធ្វើតាមរបៀបដែលលោកបង្រៀន ដូចជារបៀបលោកប្រើសំណួរនិងឧទាហរណ៍ជាដើម។ ប៉ុន្ដែ តើអ្នកធ្លាប់ពិចារណាទេថា លោកច្រើនតែប្រើភាពផ្ទុយគ្នាក្នុងសេចក្ដីបង្រៀនរបស់លោក?

មនុស្សជាច្រើនប្រើភាពផ្ទុយគ្នាពេលពួកគេនិយាយ។ អ្នកប្រហែលជាច្រើនតែធ្វើដូច្នេះដែរ ដោយមិនបានគិត។ អ្នកប្រហែលជានិយាយថា«គេនិយាយថាផ្លែឈើទាំងអស់ទុំ ក៏ប៉ុន្ដែផ្លែទាំងនេះនៅខ្ចីនៅឡើយ»«ពីមុននាងជាក្មេងស្រីដែលអៀនខ្លាំងណាស់ តែឥឡូវនេះនាងរួសរាយមែនទែន»។

ក្នុងករណីស្រដៀងគ្នានេះ មុនដំបូងអ្នកបង្ហាញហេតុការណ៍ពិតមួយគំនិតមួយ បន្ទាប់មកអ្នកបង្ហាញភាពផ្ទុយគ្នាដោយប្រើពាក្យដូចជា តែ ក៏ប៉ុន្ដែ ផ្ទុយទៅវិញ អ្នកប្រហែលជាប្រើភាពផ្ទុយគ្នាដោយបន្ថែមព័ត៌មានទៅលើពាក្យនោះ។ ពេលអ្នកនិយាយតាមរបៀបនេះ របៀបនិយាយរបស់អ្នកស្ដាប់ទៅដូចជារបៀបនិយាយធម្មតា ហើយអ្នកអាចជួយអ្នកទៀតឲ្យយល់អ្វីដែលអ្នកនិយាយ។

ទោះជាភាពផ្ទុយគ្នាមិនសូវមានជាញឹកញាប់ក្នុងភាសាវប្បធម៌ខ្លះក៏ដោយ ជាការល្អដែលយើងស្គាល់ប្រយោជន៍របស់វា។ ហេតុអ្វី? ដោយសារយើងឃើញពាក្យផ្ទុយគ្នាជាច្រើនក្នុងបណ្ដាំដែលព្រះបានដឹកនាំឲ្យសរសេរ។ លោកយេស៊ូបានប្រើភាពផ្ទុយគ្នាជាញឹកញាប់។ សូមចាំពាក្យផ្ទុយគ្នាទាំងនេះ«មនុស្សមិនដែលអុជចង្កៀងរួចដាក់ក្រោមប្រដាប់វាល់ស្រូវឡើយ តែពួកគេដាក់លើជើងចង្កៀងវិញ»។ «ខ្ញុំមិនបានមកដើម្បីបំផ្លាញ[ច្បាប់]នោះទេ តែដើម្បីធ្វើឲ្យច្បាប់ . . . នោះបានសម្រេចវិញ»។ «អ្នករាល់គ្នាធ្លាប់គេថា៖ ‹អ្នកមិនត្រូវផិតក្បត់ឲ្យសោះ›។ ប៉ុន្ដែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្រី . . . »។ «គេថា៖ ‹បើធ្វើឲ្យអ្នកណាម្នាក់របួសភ្នែក អ្នកត្រូវទទួលទោសឲ្យរបួសភ្នែកដែរ ហើយបើធ្វើឲ្យអ្នកណាម្នាក់បាក់ធ្មេញ អ្នកត្រូវទទួលទោសឲ្យបាក់ធ្មេញដែរ›។ ក៏ប៉ុន្ដែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំសងសឹកនឹងមនុស្សទុច្ចរិតឡើយ តែបើអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតចុះ»។—ម៉ាថ. ៥:១៥, ១៧, ២៧, ២៨, ៣៨, ៣៩

មានពាក្យផ្ទុយគ្នាដែលស្រដៀងគ្នាក្នុងសៀវភៅទៀតនៃគម្ពីរ។ ពាក្យទាំងនេះអាចជួយយើងឲ្យយល់នូវចំណុចណាមួយ ឬលើកបញ្ជាក់អំពីរបៀបធ្វើអ្វីមួយឲ្យបានប្រសើរជាងមុន។ បើអ្នកជាឪពុកម្ដាយ ចូររំពឹងគិតអំពីភាពផ្ទុយគ្នានេះ«អ្នករាល់គ្នាដែលជាឪពុក កុំធ្វើឲ្យកូនខឹង តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក»។ (អេភ. ៦:៤) បើសាវ័កប៉ូលគ្រាន់តែបានសរសេរថា ឪពុក (ម្ដាយ) គួរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះ នោះនឹងជាអ្វីដែលល្អនិងត្រឹមត្រូវហើយ។ ទោះជាយ៉ាងនោះក៏ដោយ ដោយសារគាត់ប្រើពាក្យផ្ទុយគ្នាថា៖ ‹កុំធ្វើឲ្យពួកគេខឹង តែចូរអប់រំពួកគេឲ្យមានគំនិតដូចព្រះយេហូវ៉ា› នោះគាត់បញ្ជាក់គំនិតកាន់តែច្បាស់ជាង។

ក្រោយមកនៅក្នុងជំពូកនោះ ប៉ូលបានសរសេរថា«យើងមានការប្រយុទ្ធ មិនមែនប្រយុទ្ធនឹងសាច់ឈាមទេ តែប្រយុទ្ធនឹង . . . ពួកវិញ្ញាណទុច្ចរិតនៅស្ថានសួគ៌»។ (អេភ. ៦:១២) ភាពផ្ទុយគ្នានោះទំនងជាជួយអ្នកឲ្យយល់ថា អ្នកមានការប្រយុទ្ធដ៏ធំមួយ។ មិនមែនជាការប្រយុទ្ធនឹងមនុស្សទេ ផ្ទុយទៅវិញជាការប្រយុទ្ធនឹងពួកវិញ្ញាណទុច្ចរិត។

 ចូរទទួលប្រយោជន៍ពីភាពផ្ទុយគ្នា

ក្នុងសៀវភៅអេភេសូរដដែលនោះ អ្នកនឹងឃើញគម្ពីរជាច្រើនទៀតដែលប៉ូលបានប្រើភាពផ្ទុយគ្នា។ ការគិតអំពីទាំងនោះអាចជួយយើងឲ្យយល់ចំណុចដែលប៉ូលបានលើកឡើង ហើយទំនងជាជួយយើងឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលយើងគួរធ្វើ។

អ្នកប្រហែលជាឃើញថា អ្នកនឹងទទួលប្រយោជន៍ ហើយសប្បាយរីករាយ ពេលពិចារណាអំពីតារាងនៅក្នុងអត្ថបទនេះដែលពន្យល់យ៉ាងច្បាស់នូវភាពផ្ទុយគ្នាខ្លះដែលអ្នកឃើញនៅក្នុងសៀវភៅអេភេសូរជំពូកទីនិងទី៥។ កាលដែលអ្នកអានអំពីភាពផ្ទុយគ្នានីមួយៗ ចូរគិតអំពីជីវិតរបស់អ្នក។ ចូរសួរខ្លួនអ្នកថា៖ ‹តាមពិត តើខ្ញុំមានចិត្ដគំនិតយ៉ាងណា? តើខ្ញុំមានប្រតិកម្មយ៉ាងណាក្នុងស្ថានភាពនេះក្នុងស្ថានភាពស្រដៀងគ្នានេះ? តើអ្នកទៀតនឹងគិតថា ខ្ញុំនៅខាងណាក្នុងភាពផ្ទុយគ្នានេះ?›។ ប្រសិនបើភាពផ្ទុយគ្នាណាមួយជួយអ្នកឲ្យដឹងថា មានអ្វីមួយដែលអ្នកត្រូវកែលម្អ ចូរព្យាយាមធ្វើតាមអ្វីដែលអ្នកបានរៀន។ ចូរឲ្យភាពផ្ទុយគ្នាជួយអ្នក។

អ្នកប្រហែលជាប្រើតារាងនេះសម្រាប់ជាផ្នែកមួយនៃការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់អ្នក។ មុនដំបូង សមាជិកទាំងអស់នៃគ្រួសាររបស់អ្នកអាចអានភាពផ្ទុយគ្នាទាំងនោះ។ បន្ទាប់មក សមាជិកម្នាក់អាចប្រាប់អំពីផ្នែកទីនៃភាពផ្ទុយគ្នាមួយ ដោយអនុញ្ញាតឲ្យសមាជិកទៀតក្នុងគ្រួសារខំចាំចំណុចដែលបានត្រូវបញ្ជាក់នៅក្នុងផ្នែកទី២។ នោះអាចនាំឲ្យមានការពិភាក្សាដ៏សប្បាយរីករាយក្នុងគ្រួសារ អំពីរបៀបដែលអ្នកអាចអនុវត្ដឲ្យបានពេញលេញជាងនូវផ្នែកទី២។ មែនហើយ ការពិនិត្យមើលភាពផ្ទុយគ្នាតាមរបៀបនោះប្រហែលជាជួយទាំងក្មេងទាំងចាស់ខំប្រឹងឲ្យមានការប្រព្រឹត្ដជាគ្រិស្ដសាសនិកក្នុងគ្រួសារនិងនៅកន្លែងផ្សេងទៀត។

តើអ្នកអាចនឹកចាំផ្នែកទីនៃភាពផ្ទុយគ្នាទេ?

កាលដែលអ្នកកាន់តែដឹងអំពីប្រយោជន៍នៃភាពផ្ទុយគ្នា អ្នកប្រហែលជាស្គាល់កាន់តែច្បាស់ជាងនូវពាក្យផ្ទុយគ្នាដែលមានក្នុងគម្ពីរ ហើយអ្នកប្រហែលជាឃើញថា ពាក្យផ្ទុយគ្នាមានប្រយោជន៍ខ្លាំងណាស់ក្នុងកិច្ចបម្រើផ្សាយជាគ្រិស្ដសាសនិក។ ជាឧទាហរណ៍ អ្នកអាចនិយាយទៅកាន់ម្ចាស់ផ្ទះថា«មនុស្សជាច្រើននិយាយថា ព្រលឹងរបស់បុគ្គលគ្រប់រូបគឺអមតៈ ប៉ុន្ដែសូមកត់សម្គាល់អ្វីដែលបណ្ដាំរបស់ព្រះចែងនៅក្នុងនេះ»។ ឬនៅពេលអ្នកបង្រៀនគម្ពីរ អ្នកអាចសួរថា«មនុស្សភាគច្រើនក្នុងតំបន់នេះជឿថា ព្រះនិងលោកយេស៊ូគឺជាបុគ្គលតែមួយ ក៏ប៉ុន្ដែ តើគម្ពីរចែងយ៉ាងណា? តើលោកអ្នកយល់យ៉ាងណា?»។

មែនហើយ បទគម្ពីរឲ្យយើងដឹងនូវភាពផ្ទុយគ្នាជាច្រើនដែលបង្កប់នូវមេរៀនសម្រាប់យើង ដែលជួយយើងឲ្យដើរតាមផ្លូវរបស់ព្រះ ហើយយើងអាចប្រើភាពផ្ទុយគ្នាដើម្បីជួយអ្នកទៀតឲ្យស្គាល់សេចក្ដីពិតក្នុងគម្ពីរ។